1 បន្ទាប់មក ព្រះជាម្ចាស់បានប្រទានពរដល់លោកណូអេ និងកូនប្រុសៗរបស់គាត់ ដោយមានបន្ទូលទៅពួកគេថា៖ «ចូរបង្កើតផល ឲ្យបានចម្រើនឡើងបានពេញផែនដី។ 2 សត្វដែលរស់នៅលើផែនដី ទាំងសត្វបក្សាបក្សីនៅលើមេឃ និងអ្វីៗដែលនៅក្រោមដី ហើយនិងត្រីសមុទ្រទាំងអស់នឹងភ័យខ្លាចអ្នករាល់គ្នា។ យើងនឹងប្រគល់ពួកគេនៅក្នុងកណ្តាប់ដៃអ្នករាល់គ្នា។ 3 អ្វីៗទាំងអស់ដែលធ្វើចលនា ដែលមានជីវិតនឹងត្រូវធ្វើជាអាហារដល់អ្នករាល់គ្នា។ យើងឲ្យអ្វីៗទាំងអស់នេះដល់អ្នករាល់គ្នា ដូចយើងបានឲ្យតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។ 4 ប៉ុន្តែ អ្នកមិនត្រូវហូបសាច់ដែលមានជីវិតនៅក្នុងវាទេ នោះឈាមដែលនៅក្នុងវានោះឯង។ 5 ដោយព្រោះឈាមរបស់អ្នក មានជីវិតនៅក្នុងឈាមរបស់អ្នកនោះ យើងនឹងទាមទារឲ្យបង់ថ្លៃវិញ។ ពីគ្រប់ទាំងសត្វណាដែលបង្ហូរឈាមអ្នក យើងនឹងទាមទារមកវិញ។ ហើយបើដៃរបស់មនុស្សណាម្នាក់ គឺដៃដែលរបស់អ្នកដែលបានសម្លាប់បងប្អូនរបស់គេ យើងនឹងទាមទារស្របទៅតាមជីវិតរបស់អ្នកនោះវិញ។ 6 អស់អ្នកដែលណាដែលបង្ហូរឈាមមនុស្ស អ្នកនោះនឹងត្រូវស្លាប់ដែរ ដ្បិត គេគឺជារូបភាពរបស់ព្រះជាម្ចាស់ គឺព្រះអង្គបានបង្កើតគេមក។ 7 អ្នករាល់គ្នាក៏ដូចគ្នាដែរ ចូរបង្កើតផល ហើយបានចម្រើនឡើង នៅពាសពេញផែនដី និងបានចម្រុងចម្រើនឡើង។ 8 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកណូអេ និងកូនប្រុសៗដែលនៅជាមួយគាត់ថា ដោយបន្ទូលថា៖ 9 «រីឯយើងវិញ ចូរស្តាប់! យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា និងពូជពង្សរបស់អ្នកដែលនៅបន្ទាប់ពីអ្នករាល់គ្នា 10 ព្រមទាំងតាំងជាមួយនឹងសត្តនិករមានជីវិតទាំងឡាយដែលនៅជាមួយអ្នក ពីអ្វីៗទាំងអស់ដែលចេញពីទូកមក និងជាមួយនឹងសត្តនិករទាំងអស់ដែលនៅផែនដី។ 11 យើងតាំងសម្ពន្ធមេត្រីជាមួយនឹងអ្នករាល់គ្នាថា យើងនឹងមិនបំផ្លាញជីវិតទាំងអស់ដោយសារទឹកជំនន់ទៀតទេ។ នឹងមិនមានទឹកជំនន់បំផ្លាញផែនដីទៀតទេ»។ 12 ព្រះជាម្ចាស់មានបន្ទូលថា៖ «នេះគឺជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្តនិករដែលមានជីវិតទាំងឡាយដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ។ 13 យើងបានដាក់ឥន្ធធនូនៅលើពពក ហើយវាជាទីសម្គាល់នៃសម្ពន្ធមេត្រីរវាងយើង និងផែនដី។ 14 វានឹងកើតឡើងនៅពេលយើងដាក់ពពកនៅលើផែនដី ហើយនឹងឃើញឥន្ធធនូនៅលើពពកនោះ 15 ពេលនោះ យើងនឹងរំលឹកខ្លួនយើងពីសម្ពន្ធមេត្រីរបស់យើង ដែលបានតាំងរវាងយើង និងអ្នករាល់គ្នា ហើយនិងសត្តនិករដែលមានជីវិតទាំងឡាយ។ ទឹកនឹងមិនត្រឡប់ទៅជាទឹកជំនន់បំផ្លាញជីវិតរបស់មនុស្សទៀតទេ។ 16 ឥន្ធធនូនឹងនៅលើពពក ហើយយើងនឹងឃើញវា ដើម្បីរំលឹកពីសម្ពន្ធមេត្រីដ៏នូវអស់កល្ប រវាងព្រះជាម្ចាស់ និងសត្តនិករដែលមានជីវិតទាំងឡាយ ដែលនៅលើផែនដី។ 17 នៅពេលព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកណូអេថា៖ «នេះគឺជាទីសម្គាល់នៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងគ្រប់ទាំងជីវិតដែលនៅរស់នៅលើផែនដីទាំងមូល»។ 18 កូនប្រុសៗរបស់លោកណូអេដែលបានចេញពីទូកមកមានឈ្មោះដូចជា សិម ហាំ និងយ៉ាផេត។ លោកហាំជាឪពុករបស់កាណាន។ 19 នេះគឺជាកូនប្រុសៗទាំងបីរបស់លោកណូអេ ហើយកូនចៅទាំងនេះហើយ បានបានចេញទៅពាសពេញពិភពលោកទាំងមូល។ 20 លោកណូអេបានចាប់ផ្តើមធ្វើស្រែចម្ការ ហើយគាត់បានដាំដើមទំពាំងបាយជូរ។ 21 គាត់បានផឹកស្រាខ្លះ ហើយបានស្រវឹង។ គាត់ដេកអាក្រាតនៅក្នុងរោងរបស់គាត់។ 22 លោកហាំជាឪពុករបស់លោកកាណាន បានឃើញភាពអាក្រាតរបស់ឪពុកគាត់ ហើយបានប្រាប់ដល់បងទាំងពីរនាក់ដែលនៅខាងក្រៅ។ 23 ដូច្នេះ លោកសិម និងលោកយ៉ាផេតបានយកសំពត់មួយ ហើយដាក់វាគ្របនៅលើស្មារបស់ពួកគេ ហើយដើរថយក្រោយ ហើយបានគ្របបាំងភាពអាម៉ាសឪពុករបស់ពួកគេ។ ពួកគេបានបានបែរភ្នែកទៅកន្លែងផ្សេង ដើម្បីកុំឲ្យពួកគេបានឃើញភាពអាក្រាតរបស់ឪពុកពួកគេឡើយ។ 24 នៅពេលលោកណូអេភ្ញាក់ឡើងពីភាពស្រវឹងរបស់គាត់ គាត់បានដឹងពីអ្វីដែលកូនប្រុសពៅរបស់គាត់បានធ្វើចំពោះគាត់។ ដូច្នេះ 25 គាត់បាននិយាយថា៖ «កាណានត្រូវបណ្តាសាហើយ។ សូមឲ្យវាបានក្លាយជាអ្នកបម្រើ អ្នកបម្រើរបស់បងៗរបស់វា»។ 26 គាត់និយាយថា៖ «ព្រះអម្ចាស់អើយ និងជាព្រះជាម្ចាស់របស់លោកសិមអើយ សូមឲ្យព្រះអង្គបានប្រកបដោយព្រះពរ ហើយសូមឲ្យកាណានបានក្លាយជាអ្នកបម្រើរបស់គាត់។ 27 សូមព្រះជាម្ចាស់ពង្រីកទឹកដីរបស់លោកយ៉ាផេត ហើយឲ្យគាត់បានធ្វើផ្ទះនៅក្នុងរោងរបស់លោកសិម។ សូមឲ្យកាណានបានក្លាយជាអ្នកបម្រើវិញ»។ 28 បន្ទាប់ពីទឹកជំនន់រួចហើយ លោកណូអេរស់បានមួយរយហាសិបឆ្នាំទៀត។ 29 លោកណូអេរស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ ហើយបន្ទាប់មក គាត់ក៏ស្លាប់ទៅ។