1 បន្ទាប់ពីហេតុការណ៍ទាំងនេះហើយ មានគេប្រាប់លោកយ៉ូសែបថា៖ «មើល៍ ឪពុករបស់លោកឈឺហើយ»។ ដូច្នេះ គាត់បានយកកូនប្រុសពីរនាក់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអ៊ីម ។ 2 ពេលគេប្រាប់លោកយ៉ាកុបថា៖ «មើល៍ លោកយ៉ូសែបកូនប្រុសរបស់លោកបានមកដល់ហើយដើម្បីមើលលោក»។ លោកអ៊ីស្រាអែលខំប្រឹងក្រោកអង្គុយលើគ្រែនោះ។ 3 លោកយ៉ាកុបប្រាប់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្ដាបានយាងមកជួបឪពុកនៅលូស ក្នុងទឹកដីកាណាន។ ព្រះអង្គបានប្រទានពរដល់ឪពុក 4 ហើយមានបន្ទូលមកឪពុកថា៖ «មើល៍ យើងនឹងធ្វើឲ្យអ្នកបង្កើតផលផ្លែជាច្រើន ហើយនិងចម្រើនឡើង។ យើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិមួយដ៏ធំ។ យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក ទុកជាកេរអាករដ៏នូវអស់កល្បជានិច្ច»។ 5 ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯង ដែលបានកើតនៅទឹកដីអេស៊ីបដល់ឯង មុនពេលដែលឪពុកមករកឯងនៅអេស៊ីប ពួកគេជារបស់ឪពុក។ គឺអេប្រាអ៊ីម និងម៉ាណាសេនឹងត្រូវជារបស់ឪពុក ដូចជារូបេន និងស៊ីម្មានក៏ជារបស់ឪពុកដែរ។ 6 កូនៗដែលកើតមកតាមក្រោយពួកគេជារបស់ឯង ពួកគេត្រូវចុះទៅក្នុងបញ្ជីឈ្មោះរបស់បងប្អូនពួកគេនឹងទទួលកេរមត៌ករបស់ពួកគេ។ 7 ប៉ុន្តែ ចំណែកឪពុកវិញ ពេលឪពុកទៅប៉ាដាន់វិញ ដើម្បីកាន់ទុក្ខឲ្យនាងរ៉ាជែលដែលស្លាប់នៅតាមផ្លូវទៅក្នុងទឹកដីកាណាន ដែលនៅជិតភូមិអេប្រាតា។ ឪពុកបានបញ្ចុះសពនាងនៅទីនោះ តាមផ្លូវទៅអេប្រាតា» (គឺភូមិបេថ្លេហិម)។ 8 នៅពេលលោកអ៊ីស្រាអែលឃើញកូនប្រុសៗរបស់លោកយ៉ូសែប គាត់សួរថា៖ «ពួកគេជានរណា?» 9 លោកយ៉ូសែបឆ្លើយទៅឪពុកថា៖ «ពួកគេជាកូនរបស់ខ្ញុំ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំនៅទីនេះ»។ លោកអ៊ីស្រាអែលប្រាប់ថា៖ «ចូរនាំពួកគេមកឯឪពុកមក៍ ដើម្បីឪពុកឲ្យពរដល់ពួកគេ»។ 10 ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលមើលលែងឃើញហើយ ដោយសារអាយុរបស់គាត់ ដូច្នេះហើយបានជាគាត់មើលលែងឃើញ។ ដូច្នេះ លោកយ៉ូសែបបាននាំពួកគេទៅជិតគាត់ ហើយគាត់បានឱបហើយថើបពួកគេ។ 11 លោកអ៊ីស្រាអែលប្រាប់ទៅលោកយ៉ូសែបថា៖ «ឪពុកមិនសង្ឃឹមថាបានឃើញមុខកូនម្តងទៀតទេ ប៉ុន្តែ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យឪពុកបានឃើញរហូតដល់ចៅទៀត»។ 12 លោកយ៉ូសែបបាននាំពួកគេចេញពីភ្លៅរបស់លោកអ៊ីស្រាអែល ហើយបន្ទាប់មក គាត់បានលុតជង្គង់ចុះ ហើយឱនមុខរបស់គាត់ដល់ដី។ 13 លោកយ៉ូសែបបានយកពួកគេទាំងពីរ គឺអេប្រាអ៊ីមនៅដៃស្ដាំរបស់គាត់ គឺនៅខាងឆ្វេងដៃរបស់លោកអ៊ីស្រាអែល ហើយម៉ាណាសេនៅដៃឆ្វេងរបស់គាត់ គឺនៅខាងស្តាំដៃលោកអ៊ីស្រាអែល ហើយនាំពួកគេចូលទៅជិតគាត់។ 14 លោកអ៊ីស្រាអែលបានលូកដៃស្តាំរបស់គាត់ ហើយដាក់នៅលើក្បាលរបស់អេប្រាអ៊ីម ដែលត្រូវជាប្អូន ហើយដៃឆ្វេងរបស់គាត់នៅលើក្បាលរបស់ម៉ាណាសេ។ គាត់បានខ្វែងដៃរបស់គាត់ ដើម្បីម៉ាណាសេគឺជាកូនច្បង។ 15 លោកអ៊ីស្រាអែលបានឲ្យពរដល់លោកយ៉ូសែបដោយពោលថា៖ «ព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាក ជាឪពុករបស់ទូលបង្គំបានដើរតាម ព្រះជាម្ចាស់ដែលថែរក្សាទូលបង្គំរហូតមកដល់ពេលនេះ 16 ទេវតាដែលការពារទូលបង្គំពីគ្រោះថ្នាក់គ្រប់យ៉ាង សូមព្រះអង្គប្រទានពរក្មេងប្រុសទាំងពីរនាក់នេះ។ សូមឲ្យឈ្មោះរបស់ទូលបង្គំ ឈ្មោះរបស់លោកអប្រាហាំ និងលោកអ៊ីសាកបាននៅក្នុងពួកគេ។ សូមឲ្យពួកគេបានចម្រើនឡើងនៅលើផែនដី»។ 17 នៅពេលលោកយ៉ូសែបឃើញឪពុករបស់គាត់ដាក់ដៃស្តាំនៅលើក្បាលរបស់អេប្រាអ៊ីម គាត់មិនពេញចិត្តទេ។ គាត់បានយកដៃរបស់ឪពុកគាត់ពីក្បាលរបស់អេប្រាអ៊ីម ទៅដាក់នៅលើក្បាលរបស់ម៉ាណាសេវិញ។ 18 លោកយ៉ូសែបប្រាប់ឪពុកគាត់ថា៖ «លោកឪពុកមិនមែនបែបហ្នឹងទេ នេះគឺជាកូនច្បង។ សូមដាក់ដៃរបស់លោកឪពុកនៅលើក្បាលវាចុះ»។ 19 ឪពុករបស់គាត់បានបដិសេធ ហើយប្រាប់ថា៖ «ពុកដឹងហើយកូន ពុកដឹង។ អេប្រាអ៊ីមនឹងក្លាយជាជាជនជាតិមួយ ហើយគាត់នឹងក្លាយជាប្រជាជាតិមួយដ៏ធំ។ លើសជាងនេះទៅទៀតប្អូនប្រុសពៅរបស់វានឹងមានអំណាចធំជាងវាទៀត ហើយពូជពង្សរបស់វានឹងក្លាយជាប្រជាជាតិដ៏ធំមួយ»។ 20 លោកអ៊ីស្រាអែលឲ្យពរដល់ពួកគេនៅថ្ងៃនោះ ជាមួយនឹងពាក្យទាំងនេះថា៖ «ប្រជាជនអ៊ីស្រាអែលនឹងប្រកាសព្រះពរដោយនូវឈ្មោះរបស់ឯង ដោយពោលថា៖ «សូមព្រះជាម្ចាស់ធ្វើឲ្យអ្នកបានដូចជាអេប្រាអ៊ីម និងដូចជាម៉ាណាសេ»។ លោកអ៊ីស្រាអែលបានធ្វើបែបនេះ នៅចំពោះមុខម៉ាណាសេ។ 21 លោកអ៊ីស្រាអែលប្រាប់លោកយ៉ូសែបថា៖ «មើល៍ ឪពុកជិតស្លាប់ហើយ ប៉ុន្តែ ព្រះជាម្ចាស់នឹងគង់នៅជាមួយកូន ហើយនឹងនាំកូនត្រឡប់ទៅទឹកដីរបស់ឪពុករបស់កូនវិញ។ 22 ចំណែក កូនវិញ កូនធំជាងបងប្អូនរបស់កូន ឪពុកនឹងប្រគល់ជ្រលងភ្នំ ដែលពុកយកពីជនជាតិអាំម៉ូន ដោយដាវ និងធ្នូររបស់ឪពុកដល់កូន»។