1 នៅគ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់គាត់ ទៅនៅជាមួយបុរសម្នាក់ក្នុងអាឌូឡាម ដែលមានឈ្មោះហ៊ីរ៉ា។ 2 គាត់បានឃើញកូនស្រីរបស់លោកស៊ូអា ជាជនជាតិកាណាននៅទីនោះ។ គាត់រៀបការជាមួយនាង ហើយគេងជាមួយនាង។ 3 នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ គាត់បានដាក់ឈ្មោះថា អ៊ើរ។ 4 នាងមានផ្ទៃពោះម្តងទៀត ហើយបង្កើតបានកូនប្រុសមួយទៀត។ 5 នាងបានដាក់ឈ្មោះកូនប្រុសនោះថា អូណាន់។ ហើយនាងបានបង្កើតកូនប្រុសមួយទៀត ហើយដាក់ឈ្មោះកូនប្រុសនោះថា សេឡា។ នាងបង្កើតកូនទាំងអស់នោះនៅក្នុងភូមិកេស៊ីប។ 6 លោកយូដារកភរិយាមួយឲ្យអ៊ើរ កូនប្រុសច្បងរបស់គាត់។ នាងឈ្មោះថា តាម៉ារ។ 7 លោកអ៊ើរ កូនច្បងរបស់គាត់ ជាមនុស្សអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអម្ចាស់ក៏បានសម្លាប់គាត់ចោលទៅ។ 8 លោកយូដាបាននិយាយទៅកាន់លោកអូណាន់ថា៖ «ចូរទៅគេងជាមួយភរិយាបងប្រុសរបស់កូនទៅ។ ចូរធ្វើតួនាទីជាប្អូនថ្លៃរបស់នាង ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។ 9 ដោយលោកអូណាន់ដឹងថាកូនដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងតែសម្រក់ចោលទៅដី ដូច្នេះហើយគាត់មិនអាចមានកូនដើម្បីបន្តពូជឲ្យបងប្រុសរបស់គាត់។ 10 អ្វីដែលគាត់បានធ្វើ អាក្រក់នៅចំពោះព្រះអម្ចាស់។ ព្រះអម្ចាស់ក៏សម្លាប់គាត់ចោលទៅដែរ។ 11 លោកយូដាប្រាប់នាងតាម៉ារ កូនប្រសារស្រីរបស់គាត់ថា៖ «ចូរនៅជាស្រី្តមេម៉ាយសិនចុះ ហើយទៅរស់នៅផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យសិន»។ ដ្បិត គាត់ខ្លាចថា៖ «កូនមួយនេះអាចស្លាប់ដូចបងៗដែរ»។ នាងតាម៉ារក៏ទៅហើយទៅរស់នៅផ្ទះឪពុកនាងវិញ។ 12 យូរថ្ងៃក្រោយមក កូនស្រីរបស់លោកស៊ូអា ត្រូវជាភរិយារបស់លោកយូដា បានទទួលមរណភាព។ លោកយូដាបានធូរស្បើយហើយ គាត់ក៏ធ្វើដំណើរទៅ មើលពួកអ្នកកាត់រោមចៀមរបស់គាត់ ភូមិធីមណា គាត់និងមិត្តភក្តិរបស់គាត់ គឺលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាមទៅជាមួយដែរ។ 13 គេប្រាប់នាងតាម៉ារថា៖ «មើល៍ ឪពុកក្មេករបស់នាងឡើងទៅធីមណា ដើម្បីកាត់រោមចៀម»។ 14 នាងបានដោះស្លៀកសម្លៀកបំពាក់ជាស្រីមេម៉ាយរបស់នាងចេញ ហើយស្លៀកសម្លៀកបំពាក់ ហើយយកស្បៃហើយបាំងមុខរបស់នាង។ នាងអង្គុយនៅទ្វារចូលភូមិអេណែម ដែលនៅជិតផ្លូវទៅភូមិធីមណា។ ហើយនាងបានឃើញសេឡាពេញវ័យហើយ ប៉ុន្តែ លោកមិនបានប្រគល់គាត់មកឲ្យធ្វើប្តីររបស់នាងឡើយ។ 15 គាត់គិតថាជាស្ត្រីពេស្យា ព្រោះនាងមានស្បៃបាំងមុខរបស់នាង។ 16 គាត់បានទៅរកនាងដែលនៅក្បែរផ្លូវនោះ ហើយនិយាយថា៖ «មក៍ សូមឲ្យខ្ញុំបានគេងជាមួយនាង!» ដ្បិត គាត់មិនបានដឹងថា នាងជាកូនប្រសាស្រីរបស់គាត់ទេ។ នាងតបថា៖ «តើលោកនឹងឲ្យអ្វីដល់ខ្ញុំ ប្រសិនបើខ្ញុំគេងជាមួយលោក?»។ 17 គាត់ប្រាប់ថា៖ «ខ្ញុំនឹងឲ្យគេយកពពែមួយពីហ្វូងសត្វរបស់ខ្ញុំមកឲ្យនាង»។ នាងបានសួរថា៖ «តើលោកមានអ្វីបញ្ចាំខ្ញុំឬទេ ទម្រាំតែលោកឲ្យគេយកវាមកឲ្យខ្ញុំ?»។ 18 គាត់សួរថា៖ «តើឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូមប្រគល់ត្រា ខ្សែ និងដំបងដែលលោកកាន់នៅដៃនោះមក»។ គាត់បានប្រគល់របស់ទាំងនោះឲ្យនាង ហើយបានគេងជាមួយនាង ហើយនាងក៏មានផ្ទៃពោះដោយសារគាត់។ 19 នាងបានក្រោកឡើង ហើយចេញពីគាត់ទៅ។ នាងបានយកស្បៃចេញពីមុងនាង ហើយពាក់សម្លៀកបំពាក់ជាស្រី្តមេម៉ាយវិញ។ 20 លោកយូដាបានផ្ញើពពែស្ទាវមួយពីហ្វូងសត្វតាមរយៈមិត្តភក្តិរបស់គាត់ គឺលោកអាឌូឡាំ ហើយយករបស់បញ្ចាំពីដៃរបស់ស្រ្តីនោះមកវិញ ប៉ុន្តែ គាត់រកនាងមិនឃើញទេ។ 21 បន្ទាប់មក លោកអាឌូឡាំសួរពួកប្រុសៗនៅកន្លែងនោះថា៖ «តើស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណែមនោះ នៅឯណា?»។ គេតបមកវិញថា៖ «មិនដែលមានស្ត្រីពេស្យានៅទីនេះទេ»។ 22 គាត់ក៏ត្រឡប់ទៅលោកយូដាវិញ ហើយប្រាប់ថា៖ «ខ្ញុំរកនាងមិនឃើញទេ។ ហើយពួកប្រុសៗនៅទីនោះប្រាប់ថា៖ «មិនដែលមានស្រី្តពេស្យានៅទីនេះទេ»។ 23 លោកយូដាប្រាប់ថា៖ «សូមឲ្យនាងទុករបស់នោះចុះ ដើម្បីកុំឲ្យយើងខ្មាស់គេ។ តាមពិត ខ្ញុំបានផ្ញើពពែស្ទាវមួយរួចហើយ តែឯងរកនាងមិនឃើញ»។ 24 ប្រហែលជាបីខែក្រោយមក មានគេប្រាប់លោកយូដាថា៖ «នាងតាម៉ារកូនប្រសាស្រីរបស់លោកបានប្រព្រឹត្តអំពើពេស្យា ហើយឥឡូវនេះ នាងមានផ្ទៃពោះដោយសារអំពើនោះហើយ»។ លោកយូដាប្រាប់ថា៖ «ចូរនាំនាងមកទីនេះ ហើយដុតនាងចោលទៅ»។ 25 នៅពេលគេនាំនាងមក នាងបានផ្ញើសាររបស់នាងទៅឪពុកក្មេករបស់នាងថា៖ «បុរសដែលជាម្ចាស់របស់ទាំងនេះ បានធ្វើឲ្យខ្ញុំមានផ្ទៃពោះ»។ នាងប្រាប់ថា៖ «សូមរកមើលថាតើនរណាជាម្ចាស់របស់ទាំងនេះ ដែលមានដូចជាត្រា ខ្សែ និងដំបងជាដើម»។ 26 លោកយូដាស្គាល់របស់ទាំងនោះ ហើយនិយាយថា៖ «នាងសុចរិតជាងខ្ញុំទៀត ខ្ញុំមិនបានប្រគល់សេឡា កូនប្រុសរបស់ខ្ញុំ ឲ្យធ្វើជាស្វាមីរបស់នាងឡើយ»។ គាត់មិនបានរួមដំណេកជាមួយនាងទៀតឡើយ។ 27 នៅគ្រានាងសម្រាលកូននោះ មើល៍នាងកូនភ្លោះនៅក្នុងផ្ទៃរបស់នាង។ 28 ពេលសម្រាលកូនមានកូនមួយចេញដៃមកមុន ហើយឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ហើយនិយាយថា៖ «កូនមួយនេះកើតមុន»។ 29 ប៉ុន្តែ ទារកនោះបានដកដៃរបស់វាចូលទៅវិញ ហើយប្អូនរបស់វាក៏កើតចេញមកមុយ។ ពេលនោះ ឆ្មបនិយាយថា៖ «ឯងបានបើកប្រឡោះដណ្ដើមចេញមុន!» ដូច្នេះ គាត់បានដាក់ឈ្មោះកូននោះថា ពេរេស។ 30 បន្ទាប់មក បងប្រុសរបស់វាក៏កើតចេញមក គឺជាអ្នកដែលបានមានអំបោះក្រហមនៅដៃរបស់វា ហើយគាត់បានដាក់ឈ្មោះកូននោះថា សេរ៉ាស។