1 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ (ដែលហៅថាអេដុមផងដែរ)។ 2 លោកអេសាវយកប្រពន្ធពីជនជាតិកាណាន។ អ្នកទាំងនេះគឺជាប្រពន្ធរបស់គាត់គឺនាងអដា ជាកូនស្រីរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា កូនស្រីរបស់លោកអណា ជាជីតារបស់លោកស៊ីបៀន ជនជាតិហេវី 3 និងនាងបាសម៉ាត ជាកូនស្រីរបស់លោកអ៊ីស្មាអែល ជាប្អូនស្រីរបស់លោកនេបាយ៉ូត។ 4 នាងអដាបង្កើតបានអេលីផាសឲ្យលោកអេសាវ ហើយនាងបាសម៉ាតបង្កើតរេហួល។ 5 នាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកអេសាវ ដែលកើតនៅទឹកដីកាណាន។ 6 លោកអេសាវបានយកភរិយា និងកូនប្រុសៗរបស់គាត់ ព្រមទាំងសមាជិកគ្រួសាររបស់គាត់ និងហ្វូងសត្វរបស់គាត់ និងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដែលគាត់រកបាននៅក្នុងទឹកដីកាណាន ហើយគាត់បានចាកចេញពីទឹកដីដែលលោកយ៉ាកុប ប្អូនប្រុសរបស់គាត់រស់នៅ។ 7 គាត់ធ្វើបែបនេះ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេច្រើនពេក ធ្វើឲ្យពួកគេមិនអាចនៅជាមួយគ្នាបាន។ ទឹកដីដែលពួកគេរស់នៅមិនអាចផ្គត់ផ្គង់ដល់ហ្វូងសត្វរបស់ពួកគេបានឡើយ។ 8 ដូច្នេះ លោកអេសាវ ដែលបានស្គាល់ជាជនជាតិអេដុមផងនោះ បានទៅតាំងលំនៅក្នុងតំបន់ភ្នំសៀរ។ 9 ទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ ជាជូនតារបស់ជនជាតិអេដុម នៅក្នុងតំបន់ភ្នំសៀរ។ 10 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអេសាវ អេលីផាស ជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេហួល ជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។ 11 កូនប្រុសៗរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។ 12 នាងធីមណា ជាប្រពន្ធចុងរបស់លោកអេលីផាស ជាកូនប្រុសរបស់លោកអេសាវ បង្កើតអាម៉ាឡេក។ ទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។ 13 អ្នកទាំងនេះគឺកូនប្រុសៗរបស់លោករេហួល ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះគឺជាចៅប្រុសៗរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។ 14 ទាំងនេះគឺជាកូនប្រុសៗរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន ។ នាងបង្កើតឲ្យលោកអេសាវ គឺយេអ៊ូស យ៉ាឡាម និងកូរេ។ 15 អ្នកទាំងនេះគឺជាកុលសម្ព័ន្ធនៅក្នុងចំណោមពូជពង្សរបស់លោកលោកអេសាវ៖ ពូជពង្សរបស់លោកអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកថេម៉ាន លោកអូម៉ារ លោកសេផូ លោកកេណាស 16 លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេនៃពូជពង្សអេលីផាស នៅក្នុងទឹកអេដុម ហើយពួកគេគឺជាចៅប្រុសៗរបស់នាងអដា។ 17 ទាំងនេះគឺជាអំបូររបស់លោករេហួល ជាកូនប្រុសរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ាស លោកសាំម៉ា លោកមីសសា។ អ្នកទាំងនេះជាមេនៃអំបូររបស់លោករេហួល នៅក្នុងទឹកដីអេដុម។ 18 ពួកគេគឺជាចៅប្រុសៗរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។ អ្នកទាំងនេះគឺមេនៃអំបូររបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ កូនស្រីរបស់លោកអណា។ 19 អ្នកទាំងនេះគឺជាកូនចៅរបស់លោកអេសាវ ហើយពួកគេទាំងនេះជាមេនៃអំបូររបស់ពួកគេរៀងខ្លួន។ 20 ទាំងនេះគឺជាកូនប្រុសៗរបស់លោកសៀរ ជនជាតិហូរី ជាប្រជាជនដែលរស់នៅក្នុងទឹកដីនេះ មានឡូថាន សូបាល ស៊ីបៀន អណា 21 ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេនៃជនជាតិហូរី ជាប្រជាជនរបស់លោកសៀរ នៅក្នុងទឹកដីអេដុម។ 22 អ្នកទាំងនេះគឺជាកូនប្រុសរបស់លោកឡូថាន មាន ហូរី និងហេម៉ាម ហើយនាងធីមណាគឺជាប្អូនស្រីរបស់លោកឡូថាន។ 23 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកសូបាល មាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។ 24 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកស៊ីបៀនមាន អៃយ៉ា និងអណា។ លោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅទីរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ឪពុករបស់គាត់។ 25 អ្នកទាំងនេះគឺជាកូនចៅរបស់លោកអណាមាន ឌីសុន និងនាងអហូលីបាម៉ា កូនស្រីរបស់លោកអណា។ 26 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកឌីសុនមាន ហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។ 27 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកអេស៊ើរមាន ប៊ីលហាន សាវ៉ាន និងយ៉ាកាន។ 28 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកឌីសានមាន អ៊ូស និងអរ៉ាន។ 29 អ្នកទាំងនេះគឺជាអំបូររបស់លោកហូរីមានឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសុន អេស៊ើរ និងឌីសាន។ 30 អ្នកទាំងនេះជាពូជអំបូរដែលកើតពីជនជាតិហូរី តាមអំបូររបស់គេនៅក្នុងទឹកដីសៀរ។ 31 ទាំងនេះគឺជាស្ដេចគ្រងរាជ្យនៅក្នុងទឹកដីអេដុម មុនពេលស្តេចផ្សេងគ្រងរាជ្យនៅក្នុងទឹកដីអ៊ីស្រាអែល 32 ព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានគ្រងរាជ្យនៅក្រុងឌីនហាបារបស់ព្រះអង្គ ក្នុងទឹកដីអេដុម។ 33 នៅពេលព្រះបាទបេឡាបានសុគតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ 34 នៅពេលព្រះបាទយ៉ូបាបសុគតទៅ ព្រះបាទហ៊ូសាំ ជាអ្នកក្រុងថេម៉ាន បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ 35 នៅពេលព្រះបាទហ៊ូសាំសុគតទៅ ព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ ស្ដេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់ បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ ទីក្រុងរបស់ព្រះអង្គគឺអាវីត។ 36 នៅពេលព្រះបាទហាដាឌសុគតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ 37 នៅពេលព្រះបាទសាំឡាសុគតទៅ នោះព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ 38 នៅពេលព្រះបាទសូលសុគតទៅ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ 39 នៅពេលព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរសុគតទៅ ព្រះបាទហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរេឌ និងជាចៅរបស់លោកម៉េសាហាប់។ 40 អ្នកទាំងនេះគឺជាឈ្មោះមេនៃអំបូររបស់ជនជាតិអេសាវ តាមអំបូរ និងតាមទឹកដីរបស់ពួកគេ តាមឈ្មោះរបស់ពួកគេគឺ លោកធីមណា លោកអាលវ៉ា លោកយេថេត 41 លោកអហូលីបាម៉ា លោកអេឡា លោកពីណូន 42 លោកកេណាស លោកថេម៉ាន លោកមីបសារ 43 លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ អ្នកទាំងនេះគឺជាមេនៃជនជាតិអេដុម ទៅតាមទីលំនៅ និងទៅតាមតំបន់ដែលជាទឹកដីរបស់គេ។ នេះគឺលោកអេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។