1 ឥឡូវនេះ ផែនដីទាំងមូលបានប្រើភាសាតែមួយ ហើយមានសំដីតែមួយ។ 2 ក្នុងការដែលពួកគេធ្វើដំណើរឆ្ពោះទៅប៉ែកខាងកើតនោះ ពួកគេបានជួបទីវាលរាបមួយនៅក្នុងទឹកដីស៊ីណើរ ហើយពួកគេក៏តាំងលំនៅនៅទីនោះ។ 3 ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «មក ចូរយើងធ្វើឥដ្ឋ ហើយដុតវា»។ ពួកគេមានដីឥដ្ឋជំនួសឲ្យថ្ម និងប្រើជ័រខ្មៅជាបាយអ។ 4 ពួកគេនិយាយថា៖ «ចូរមក តោះយើងសង់ទីក្រុងមួយ និងប៉មមួយសម្រាប់ខ្លួនយើង ដែលមានកំពូលរហូតដល់មេឃ ហើយយើងធ្វើវាដើម្បីកេរ្តិ៍ឈ្មោះពួកយើង។ ប្រសិនបើ យើងមិនធ្វើទេយើងនឹងបែកខ្ញែកគ្នាទៅពេញផ្ទៃនៃផែនដីទាំងមូលហើយ»។ 5 ដូច្នេះ ព្រះអម្ចាស់បានយាងចុះមក ដើម្បីទតមើលទីក្រុង ហើយនិងប៉មដែលកូនចៅរបស់លោកអាដាំបានសង់។ 6 ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ ពួកគេជាមនុស្សតែមួយ ជាមួយនឹងភាសាតែមួយ ហើយពួកគេចាប់ផ្តើមធ្វើការនេះ គ្មានអ្វីអាចហាមពីបំណងចិត្តដែលពួកគេចង់ធ្វើបានឡើយ។ 7 មក ចូរយើងចុះទៅ ហើយបំភាន់ភាសារបស់ពួកគេ ដើម្បីកុំឲ្យពួកគេយល់គ្នាទៅវិញទៅមកបានឡើយ»។ 8 ដូច្នេះ ព្រះអម្ចាស់បានបំបែកពួកគេចេញពីផ្ទៃនៃផែនដីទាំងមូល ហើយពួកគេបានឈប់សង់ទីក្រុងនោះទៀយ។ 9 ហេតុដូច្នេះហើយ គេបានហៅទីក្រុងនោះថា បាបិល ព្រោះ ព្រះអម្ចាស់បានបំភាន់ភាសានៅលើផែនដីទាំងមូល ហើយព្រះអម្ចាស់បានបំបែកពួកគេពីទីនោះឲ្យបែកខ្ញែកទៅពេញផ្ទៃនៃផែនដីទាំងមូល។ 10 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកសិម។ លោកសិមមានអាយុមួយរយឆ្នាំ ហើយក្រោយទឹកជំនន់ពីរឆ្នាំ គាត់មានកូនប្រុសមួយឈ្មោះអើប៉ាក់សាឌ ។ 11 លោកសិមរស់បានប្រាំរយឆ្នាំ បន្ទាប់មកគាត់បង្កើតបានលោកអើប៉ាក់សាឌ។ គាត់ក៏មានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។ 12 ពេលលោកអើប៉ាក់សាឌរស់បានសាមសិបឆ្នាំ គាត់បង្កើតបានសេឡា។ 13 លោកអើប៉ាក់សាឌរស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកសេឡារួចហើយ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។ 14 លោកសេឡារស់បានសាមសិបឆ្នាំ គាត់បង្កើតបានហេប៊ើរ។ 15 លោកសេឡារបស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកហេប៊ើរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 16 លោកហេប៊ើរស់បានសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។ 17 បន្ទាប់ពីលោកហេប៊ើររស់បាន៤៣០ឆ្នាំ គាត់បង្កើតបានផាលេក។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 18 លោកផាលេករស់បានសាមសិបឆ្នាំ គាត់បង្កើតបានរេហ៊ូវ។ 19 លោកផាលេករស់បាន២០៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោករេហ៊ូវ។ គាត់បានបង្កើតកូនប្រុស និងកូនស្រីជាច្រើនទៀត។ 20 លោករេហ៊ូវរស់បានសាមសិបពីរឆ្នាំ គាត់បង្កើតបានសេរូក។ 21 លោករេហ៊ូវរស់បាន២០៧ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកសេរូក។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 22 លោករេហ៊ូវរស់បានសាមសិបឆ្នាំ គាត់បង្កើតបានណាឃរ។ 23 លោករេហ៊ូវរស់បានពីររយឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកណាឃរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 24 លោកណាឃររស់បានម្ភៃប្រាំបួនឆ្នាំ គាត់បង្កើតបានថេរ៉ា។ 25 លោកណាឃររស់បាន១១៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោកថេរ៉ា។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 26 បន្ទាប់មក លោកថេរ៉ារបស់បានចិតសិបឆ្នាំទៀត គាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ 27 ហើយនេះគឺជាពូជពង្សរបស់លោកថេរ៉ា។ លោកថេរ៉ាបង្កើតបានលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន ហើយលោកហារ៉ានបង្កើតបានឡុត។ 28 លោកហារ៉ានបានស្លាប់នៅចំពោះមុខថេរ៉ាជាឪពុករបស់គាត់ នៅក្នុងទឹកដីកំណើតរបស់គាត់ នៅក្នុងក្រុងអ៊ើរនៃទឹកដីខាល់ដេ។ 29 លោកអាប់រ៉ាម និងលោកណាឃរបានរៀបការ។ ភរិយារបស់លោកអាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយភរិយារបស់លោកណាឃរឈ្មោះនាងមីលកា ត្រូវជាកូនស្រីរបស់លោកហារ៉ាន ដែលជាឪពុករបស់មីលកា និងយីសកា។ 30 នាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។ 31 លោកថេរ៉ាបាននាំលោកអាប់រ៉ាមកូនប្រុសរបស់គាត់ លោកឡុតត្រូវជាកូនប្រុសរបស់កូនប្រុសគាត់គឺលោកហារ៉ាន ហើយពួកគេបានចេញទៅពីក្រុងអ៊ើនៃទឹកដីខាល់ដេ ទៅក្នុងទឹកដីកាណាន។ ប៉ុន្តែ ពួកគេបានទៅហារ៉ាន ហើយស្នាក់នៅទីនោះ។ 32 លោកថេរ៉ារស់នៅបាន២០៥ឆ្នាំ ហើយបន្ទាប់គាត់ក៏បានស្លាប់នៅក្នុងក្រុងហារ៉ាន។