Genesis 8
Genesis 8:1
តើព្រះជាម្ចាស់ធ្វើឲ្យទឹកស្រកទៅវិញយ៉ាងដូចម្តេច?
ព្រះជាម្ចាស់បានបក់បោកខ្យល់ប្រភពទឹកនៃជម្រៅបានបិទហើយទឹកភ្លៀងក៏ឈប់ដែរ។
Genesis 8:4
តើទូកបានជាប់កឿងនៅកន្លែងណានៅលើដី?
ទូកបានជាប់កឿងនៅលើភ្នំអារ៉ារ៉ាត។
Genesis 8:8
តើមានអ្វីកើតឡើងជាលើកដំបូងដែលលោកណូអេបានប្រលែងព្រាបចេញពីទូក?
លើកដំបូងសត្វព្រាបមិនមានកន្លែងដាក់ជើងរបស់វាទេហើយវាបានវិលត្រឡប់ទៅលលោកណូអេនៅក្នុងទូកវិញ។
Genesis 8:10
តើមានអ្វីកើតឡើងជាលើកទីពីរដែលលោកណូអេបានបញ្ចូនសត្វព្រាបចេញពីទូក?
លើកទីពីរ សត្វព្រាបបានវិលត្រឡប់មកជាមួយស្លឹកអូលីវដែលបានបេះស្លឹកស្រស់ៗ។
តើមានអ្វីកើតឡើងជាលើកទីបីដែលលោកណូអេបានបញ្ចូនសត្វព្រាបចេញពីទូក?
លើកទីបី ព្រាបមិនបានត្រឡប់ទៅលោកណូអេវិញទេ។
Genesis 8:13
តើលោកណូអេបានឃើញអ្វីខ្លះនៅពេលដែលគាត់ដកគម្របទូក ហើយមើលទៅខាងក្រៅ?
លោកណូអេបានឃើញថាផ្ទៃដីស្ងួត។
Genesis 8:15
តើព្រះជាម្ចាស់ចង់ឲ្យសត្វទាំងអស់ដែលនៅលើទូកទៅ ហើយធ្វើអ្វីនៅពេលពួកគេចាកចេញពីទូក?
ព្រះជាម្ចាស់ចង់ឲ្យសត្វមានជីវិតទាំងអស់បង្កើតផល និងបង្កើតកូននៅលើផែនដី។
Genesis 8:20
តើលោកណូអេបានធ្វើអ្វីនៅពេលគាត់ចាកចេញពីទូក?
លោកណូអេបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ហើយថ្វាយតង្វាយដុតទាំងមូលនៅលើអាសនៈ។
តើព្រះជាម្ចាស់បានសន្យាអ្វីខ្លះដល់មនុស្សលោកនៅពេលនេះ?
ព្រះជាម្ចាស់បានសន្យាថានឹងមិនដាក់បណ្តាសាដីម្តងទៀត និងមិនបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត។
តើព្រះជាម្ចាស់បានមានបន្ទូលថាអ្វីទៅជាទំនោរចិត្ដរបស់មនុស្សតាំងពីកុមារភាព?
ព្រះជាម្ចាស់បានមានបន្ទូលថាទំនោរចិត្ដរបស់មនុស្សតាំងពីក្មេងមកគឺអាក្រក់។