ព្រះជាម្ចាស់បានមានបន្ទូលទៅលោកណូអេ ហើយនិងកូនប្រុសរបស់លោកថា៖ ចូរបង្កើតផល ឲ្យបានចម្រើនឡើងបានពេញផែនដី។
ព្រះជាម្ចាស់បានប្រទានលោកណូអេ និងកូនប្រុសរបស់លោកទាំងរុក្ខជាតិបៃតង និងអ្វីៗដែលមានចលនាទាំងអស់ដែលរស់នៅជាអាហារ។
ព្រះជាម្ចាស់បានហាមមិនឲ្យបរិភោគសាច់ដែលមានឈាមនៅក្នុងវាទេ។
ព្រះជាម្ចាស់បានមានបន្ទូលថាមានជីវិតនៅក្នុងឈាម។
ព្រះជាម្ចាស់បានប្រកាសថាអ្នកណាដែលបង្ហូរឈាមមនុស្សត្រូវតែបង្ហូរឈាមអ្នកនោះវិញ។
ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យដូចជារូបព្រះអង្គ។
ព្រះជាម្ចាស់បានដាក់ឥន្ធធនូនៅក្នុងពពកជាសញ្ញានៃកិច្ចព្រមព្រៀងដែលព្រះអង្គបានធ្វើជាមួយនឹងផែនដី។
ព្រះជាម្ចាស់បានធ្វើការសន្យាក្នុងកិច្ចព្រមព្រៀងថា៖ នឹងលែងមានមនុស្សស្លាប់ដោយសារទឹកជំនន់ទៀត។
កូនប្រុសៗរបស់លោកណូអេដែលបានចេញពីទូកមកមានឈ្មោះដូចជា សិម ហាំ និងយ៉ាផេត។
ក្រោយពីគាត់ដាំចម្ការទំពាំងបាយជូរលោកណូអេបានផឹកស្រាខ្លះ ហើយស្រវឹង។
លោកសិម និងលោកយ៉ាផេតបានយកសំពត់មួយ ហើយដាក់វាគ្របនៅលើស្មារបស់ពួកគេ ហើយដើរថយក្រោយ ហើយបានគ្របបាំងភាពអាម៉ាសឪពុករបស់ពួកគេ។
លោកណូអេបានដាក់បណ្តាសាលោកហាំ ហើយនិយាយថា៖ «កាណានត្រូវបណ្តាសា ហើយសូមឲ្យវាបានក្លាយជាអ្នកបម្រើ អ្នកបម្រើរបស់បងៗរបស់វា» ។
លោកណូអេបានឲ្យពរទាំងសិម និងយ៉ាផេត។