Genesis 7
Genesis 7:1
ញីប្រាំពីរ និងឈ្មោលប្រាំពីរ តើសត្វប្រភេទណាដែលត្រូវឡើងទូក?
ចូរនាំសត្វដែលស្អាតៗទៅជាមួយអ្នក ញីប្រាំពីរ និងឈ្មោលប្រាំពីរនាំឡើងទៅលើទូក។
Genesis 7:4
តើព្រះជាម្ចាស់មានបន្ទូលថាភ្លៀងនឹងបន្តមាននៅលើផែនដីយូរប៉ុណ្ណា?
ព្រះជាម្ចាស់មានបន្ទូលថា៖ ភ្លៀងនឹងបន្តមានសែសិបថ្ងៃសែសិបយប់។
Genesis 7:6
នៅពេលមានទឹកជំនន់មកលើផែនដី តើលោកណូអេមានអាយុប៉ុន្មាន?
ពេលទឹកជំនន់នៅលើផែនដី លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។
Genesis 7:8
តើលោកណូអេបាននាំសត្វចូលក្នុងទូកយ៉ាងដូចម្តេច?
ពួកវាបានចូលមកណូអេ ហើយចូលក្នុងទូក។
Genesis 7:11
តើប្រភពទឹកពីរបានមកពីប្រភពទឹកណាខ្លះ?
ទឹកបានចេញពីក្រោមដី និងពីលើមេឃ។
Genesis 7:15
នៅពេលដែលមនុស្ស និងសត្វទាំងអស់នៅក្នុងទូក តើអ្នកណាបានបិទទ្វារ?
ព្រះអម្ចាស់បានបិទទ្វារ បន្ទាប់ពីពួកគេចូលអស់ហើយ។
Genesis 7:19
តើទឹកនៅលើផែនដីមានកម្ពស់ប៉ុន្មាន?
ទឹកបានឡើងខ្ពស់ផុតពីកំពូលភ្នំដប់ប្រាំហត្ថថែមទៀត។
Genesis 7:21
ដោយសារទឹកជំនន់ តើមានអ្វីបានស្លាប់នៅលើផែនដី?
គ្រប់ទាំងសត្វដែលមានជីវិតទាំងអស់នៅលើដី និងមនុស្សលោកទាំងអស់បានស្លាប់។
Genesis 7:23
តើនរណាខ្លះដែលបានរស់នៅលើផែនដី?
មានតែលោកណូអេនិងអ្នកដែលនៅជាមួយគាត់ប៉ុណ្ណោះដែលបានរួចជីវិត។