បុត្រារបស់ព្រះជាម្ចាស់យកប្រពន្ធពីកូនស្រីៗរបស់មនុស្ស។
ព្រះជាម្ចាស់មានបន្ទូលថា៖ មនុស្សលោកពួកគេនឹងរស់នៅបាន១២០ឆ្នាំប៉ុណ្ណោះ។
បុរសខ្លាំងពូកែពីបូរាណគឺជាមនុស្សមាឌធំៗ ដែលបានកើតចេញពីពេលបុត្ររបស់ព្រះជាម្ចាស់រៀបការជាមួយកូនស្រីរបស់មនុស្ស។
ព្រះជាម្ចាស់ឃើញថាអំពើអាក្រក់របស់មនុស្សកាន់តែច្រើនឡើង ហើយនៅក្នុងគំនិតនៃដួងចិត្តរបស់ពួកគេរេទៅរកតែការអាក្រក់។
ព្រះអម្ចាស់បានសម្រេចចិត្តលុបចោលមនុស្សលោកចេញពីផែនដី។
ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។
លោកណូអេជាមនុស្សសុចរិត ហើយគ្មានកន្លែងបន្ទោសបាន ហើយលោកណូអេបានដើរជាមួយព្រះជាម្ចាស់។
ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេឲ្យសង់ទូកមួយ។
ព្រះជាម្ចាស់មានបន្ទូលថា៖ ព្រះអង្គនឹងនាំឲ្យមានទឹកជំនន់នៅលើផែនដី ។
ព្រះជាម្ចាស់បានបង្កើតសម្ពន្ឋមេត្រីរបស់ព្រះអង្គជាមួយលោកណូអេ។
ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេឲ្យនាំភរិយារបស់លោក និងកូនប្រុសៗទាំងបីរបស់លោក ហើយនិងកូនប្រសារស្រីៗរបស់លោកផងដែរ។
ក្នុងចំណោមសត្វមានជីវិតពីរប្រភេទគឺទាំងញីទាំងឈ្មោលត្រូវយកទៅដាក់លើទូក។
លោកណូអេបានធ្វើទៅតាមអ្វីៗដែលព្រះជាម្ចាស់បានបង្គាប់ដល់លោក។