1 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។ 2 ព្រះបាទអហាសមានអាយុម្ភៃឆ្នាំនៅពេលដែលស្តេចចាប់ផ្តើមឡើងគ្រងរាជ្យ ហើយស្តេចសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡិម។ ស្តេចមិនបានធ្វើរឿងត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចព្រះបាទដាវីឌជាបុព្វបុរសរបស់ព្រះអង្គធ្លាប់ធ្វើឡើយ។ 3 ផ្ទុយទៅវិញ ស្តេចបានដើរតាមមាគា៌របស់ស្តេចអ៊ីស្រាអែល ស្តេចបានដុតបុត្ររបស់ព្រះអង្គជាតង្វាយដុត តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល។ 4 ស្តេចបានថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗ នៅលើកំពូលភ្នំ និងនៅក្រោមដើមឈើពណ៌បៃតង។ 5 បន្ទាប់មក ព្រះបាទរេស៊ីន ជាស្ដេចស្រុកអារ៉ាម និងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល នាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទព្រះបាទអហាស ប៉ុន្តែពួកគេមិនអាចយកឈ្នះបានឡើយ។ 6 នៅពេលនោះព្រះបាទរេស៊ីន ជាស្ដេចស្រុកអារ៉ាមដណ្ដើមយកក្រុងអេឡាតបានវិញ ហើយបានបណ្តេញជនជាតិយូដាចេញពីក្រុងនោះ។ បន្ទាប់មក ជនជាតិអារ៉ាមបានមករស់នៅក្រុងអេឡាតរហូតមកដល់សព្វថ្ងៃនេះ។ 7 ដូច្នេះ ព្រះបាទអហាសបានផ្ញើសារទៅព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាសសេុីរថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនរបស់ព្រះករុណា។ សូមឡើងមក និងសង្រ្គោះទូលបង្គំពីកណ្តាប់ដៃរបស់ស្តេចអារ៉ាម និងពីកណ្តាប់ដៃរបស់ស្តេចអ៊ីស្រាអែល ដែលបានវាយប្រហារទូលបង្គំផង»។ 8 ដូច្នេះ ព្រះបាទអហាសបានយកប្រាក់ និងមាសដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងពីក្នុងចំណោមទ្រព្យក្នុងវាំងស្តេច ហើយស្តេចបានបញ្ជូនរបស់ទាំងនោះជាអំណោយទៅស្តេចស្រុកអាសសេុីរ។ 9 បន្ទាប់មកស្តេចស្រុកអាសសេុីរបានស្តាប់តាម ហើយបានឡើងទៅវាក្រុងដាម៉ាស ដណ្តើមយកបាន ហើយបានគៀរមនុស្សយកទៅធ្វើជាឈ្លើយទៅស្រុកគៀរ ព្រមទាំងសម្លាប់ព្រះបាទរេស៊ីនជាស្តេចអារ៉ាមផងដែរ។ 10 ព្រះបាទអហាសបានយាងទៅក្រុងដាម៉ាស ដើម្បីជួបជាមួយព្រះបាទស្តេចទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាសសេុីរ។ នៅឯក្រុងដាម៉ាសស្តេចបានឃើញអាសនាមួយ។ ស្ដេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា ដើម្បីធ្វើកន្លែងថ្វាយបង្គំ។ 11 ដូច្នេះ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនាមួយតាមគំរូដែលព្រះបាទអហាសបានផ្ញើរឲ្យលោកពីក្រុងដាម៉ាស។ លោកបានធ្វើរួចរាល់មុនពេលដែលព្រះបាទអហាសត្រឡប់ពីក្រុងដាម៉ាសមកវិញ។ 12 នៅពេលដែលស្តេចយាងមកពីក្រុងដាម៉ាសវិញស្តេចបានឃើញអាសនានោះ ស្តេចក៏ទៅឯអាសនានោះដើម្បីថ្វាយតង្វាយ។ 13 ស្តេចបានថ្វាយតង្វាយដុត និងតង្វាយម្សៅ ច្រូចស្រា និងថ្វាយឈាមជាតង្វាយមេត្រីភាពនៅលើអាសនានោះ។ 14 អាសនាលង្ហិនដែលនៅចំពោះព្រះអម្ចាស់ ស្តេចបានយកពីមុខព្រះវិហារ ពីចន្លោះអាសនារបស់ស្តេច និងព្រះវិហាររបស់ព្រះអម្ចាស់ និងដាក់នៅខាងជើងអាសនា។ 15 បន្ទាប់មក ព្រះបាទអហាសបានបង្គាប់លោកបូជាចារ្យអ៊ូរីយ៉ាថា៖ «នៅលើអាសនាធំត្រូវដុតតង្វាយដុតនៅពេលព្រឹក និងដុតតង្វាយម្សៅនៅពេលល្ងាច និងតង្វាយដុតរបស់ស្តេច និងតង្វាយម្សៅរបស់ទ្រង់ ជាមួយនឹងតង្វាយដុតរបស់ប្រជាជនទាំងអស់ និងតង្វាយម្សៅរបស់ពួកគេ និងតង្វាយស្រារបស់ពួកគេដែរ។ ត្រូវប្រោសឈាមទាំងអស់របស់ស្តេចដែលជាតង្វាយដុត និងឈាមទាំងអស់របស់តង្វាយដុត។ ប៉ុន្តែ អាសនាលង្ហិនជារបស់យើងដើម្បីសុំការណែនាំ»។ 16 លោកបូជាចារ្យអ៊ូរីយ៉ាបានធ្វើដូចដែលព្រះបាទអហាសបានបង្គាប់។ 17 បន្ទាប់មក ព្រះបាទអហាសបានដកបន្ទះក្តារ និងអាងចេញពីជើងបញ្ឈរ ស្តេចក៏បានយកអាងធំចេញពីលើគោលង្ហិនដែលនៅក្រោមអាងនោះដែរ ហើយដាក់វាលើឥដ្ឋវិញ។ 18 ស្តេចបានដកដំបូលផ្លូវដើរសម្រាប់ថ្ងៃសប្ប័ទដែលគេបានសងនៅឯព្រះវិហារ ជាមួយនឹងច្រកចូលរបស់ស្តេចនៅក្រៅព្រះវិហាររបស់ព្រះអម្ចាស់ ដោយសារស្តេចអាសសេុីរ។ 19 រឿងរ៉ាវទាក់ទងនឹងព្រះបាទអហាស និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? 20 ព្រះបាទអហាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។ ព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យបន្ត។