ជំពូក ៧
1
នៅគ្រាដែលព្រះបាទអេហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះបាទអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា ហើយរេស៊ីន ជាស្តេចស្រុកអារ៉ាម ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអីុស្រាអែល បានលើកទ័ពឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម ប៉ុន្តែ ពួកគេមិនអាចវាយចូលបានឡើយ។
2
មានដំណឹងមកដល់ពួកវង្សដាវីឌថា ជនជាតិអារ៉ាមបានចូលដៃនឹងពួកអេប្រាអិម។ ព្រះទ័យនៃព្រះបាទអេហាស និងប្រជារាស្ត្រត្រូវញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
3
គ្រាដែល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អេសាយ «ចូរចេញទៅក្រៅជាមួយ ស្អា យ៉ាស៊ូប ទៅជួបអេហាសនៅចុងប្រឡាយទឹក ត្រង់ស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
4
ហើយប្រាប់គាត់ថា ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យបានស្រួល កុំឲ្យភ័យខ្លាចអ្វីឡើយ ដោយព្រោះកន្ទុយឧសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងជនជាតិអារ៉ាម ហើយរបស់កូនរេម៉ាលាផងដែរ។
5
ជនជាតិអារ៉ាម និងពួកអេប្រាអិម ហើយកូនរេម៉ាលាបានផែនការអាក្រក់ទាស់និងអ្នក ពួកគេនិយាយថា
6
«ចូរយើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា ហើយយើងបំភ័យគេឲ្យតក់ស្លុត ហើយវាយលុកស្រុកគេ ហើយយើងនឹងតាំងកូនរបស់តាបបៀល ឲ្យធ្វើជាស្តេចនៅទីនោះ»។
7
ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលថា៖ «វាមិនអាចទៅរួចទេ ហើយ វាក៏មិនកើតឡើងដែរ
8
ដ្បិតអ្នកដឹកនាំរបស់អារ៉ាម គឺក្រុងដាម៉ាស ហើយអ្នកដឹកនាំរបស់ក្រុងដាម៉ាស គឺរេស៊ីន។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ ហើយគ្មានទីជម្រកនិងមនុស្សរស់នៅទៀតដែរ។
9
ពួកអ្នកដឹកនាំរបស់ពួកអេប្រាអ៊ីម គឺក្រុងសាម៉ារី ហើយអ្នកដឹកនាំរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលា។ ប្រសិនបើអ្នកមិនរក្សាជឿទេ អ្នកប្រាកដជាមិនមានក្តីសុខសាន្តបានឡើយ»។
10
ព្រះអម្ចាស់មានព្រះបន្ទូលម្តងទៀតទៅកាន់អេហាស
11
«សូមការបង្ហាញពីព្រះជាម្ចាស់ដែលជាព្រះជាម្ចាស់ ឲ្យដឹងពីជំរៅឬពីកំពស់ផងដែរ»។
12
ប៉ុន្តែ អេហាសតបថា៖ «យើងនឹងមិនសូម ហើយមិនល្បងលព្រះអម្ចាស់ដែរ»។
13
ហើយព្យាការីអេសាយតបថា «ចូរស្តាប់! ពូជពង្សរបស់ព្រះបាទដាវីឌអើយ។ តើមិនគ្រប់គ្រាន់ទេឬអីដែលអ្នកបានល្បងលពីការអត់ធ្មត់របស់មនុស្សនោះ? ត្រូវល្បងលការអត់ធ្មត់នៃព្រះជាម្ចាស់ផងដែរឬ?
14
ដូច្នេះហើយ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មកដល់មនុស្ស មើល៍! នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល។
15
បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អដែរ។
16
ដ្បិតមុនពេលដែលបុត្រនោះចេះបដិសេធរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះទឹកដីរបស់ស្តេចទាំងពីរ ដែលអ្នកខ្ពើមនោះ នឹងត្រូវស្ងៀមស្ងាត់។
17
ព្រះអម្ចាស់ នឹងនាំអ្នក ឲ្យលើប្រជាជនរបស់អ្នក ហើយលើពួកវង្សរបស់ឪពុកអ្នក ថ្ងៃនោះសូម្បីតែពួកអេប្រាអ៊ីម ក៏ដកចេញពីទឹកដីយូដាដែល គេនឹងនាំស្តេចនៃអាស្ស៊ីរី មកចំពោះអ្នក»។
18
នៅវេលានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយ ដែលនៅទីឆ្ងាយបំផុត នៃទន្លេស្រុកអេស៊ីប ហើយហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
19
ពួកវានឹងនាំគ្នាមកទំនៅទីកន្លែងដែលគេបោះបង់ចោល នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។
20
នៅគ្រានោះ ព្រះអម្ចាស់នឹងកោរសក់ក្បាល និងរោមជើងផង នៅក្បែទន្លេអីប្រាទី ដល់ស្ដេចស្រុកអាស្ស៊ីរី កោរសក់ ហើយនិងកោររោមជើង និងកោរពុកចង្កាផងដែរ ។
21
នៅថ្ងៃនោះ មនុស្សម្នាក់នឹងចិញ្ចឹមគោស្ទាវ និងចៀមពីរផង
22
ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរណ៌ បានជាពួកគេ នឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលរស់នៅក្នុងទឹកដីនោះពួកគេ នឹងយកខ្លាញ់ទឹកដោះ និងទឹកឃ្មុំមកបរិភោគគ្រប់គ្នា។
23
ហើយនៅគ្រានោះ គ្រប់ទីកន្លែងដែលមានដើមចម្ការទំពាំងបាយជូរ ចំនួនមួយពាន់ដើម គឺមានតម្លៃជាប្រាក់មួយពាន់រៀលដែរ ហើយគ្មានអ្វីផ្សេងទៀតឡើយក្រៅពីអញ្ចាញនិងបន្លា។
24
មនុស្សនឹងចូលទៅទីនោះ ដើម្បីបបាញ់និងធ្នូ ដ្បិតទឹកដីនោះបានដុះអញ្ចាញនិងបន្លា
25
ពួកគេនៅឲ្យឆ្ងាយពីទីទួលដែលពីដើមមានគេកាប់គាស់ដោយចបកាប់ ព្រោះខ្លាចអញ្ចាញ និងបន្លា តែជាកន្លែងសម្រាប់ហ្វូងគោ ហើយនិងហ្វូងចៀមទេ។