ជំពូក ៦៤

1 «អូ ប្រសិនបើស្ថានសួគ៌ បានហែកជាពីរហើយធ្លាក់ចុះមក! នោះភ្នំនឹងត្រូវកក្រើករំពើកនៅក្នុងព្រះវត្តមានរបស់ព្រះអង្គ 2 គឺដូចជាភ្លើងបានឆេះគុម្ពព្រៃ ឬភ្លើងក្តៅដែលធ្វើឲ្យទឹកពុះបាន។ ព្រះនាមរបស់ព្រះអង្គនឹងបានស្គាល់ តាមរយៈសត្រូវរបស់ព្រះអង្គដែរ ហើយប្រជាជាតិទាំងមូលនឹងភ័យខ្លាច នៅក្នុងព្រះវត្តមានព្រះអង្គផង! 3 តាំង​ពី​មុន​មក នៅពេលដែលព្រះអង្គបានធ្វើការអស្ចារ្យ ដែលយើងពុំដែលរំពឹងទុកនោះ ព្រះ​អង្គបានយាងមកចុុះមក ហើយភ្នំបានក្រាបចុះនៅចំពាះព្រះវត្តមានទ្រង់។ 4 ចាប់តាំងពីបុរាណមកគ្មាន អ្នកណាឭ រឺយល់ និងបានឃើញព្រះអង្គដូចជាអ្នកឡើយ។ អ្នកណាដែលប្រព្រឹត្ត​អំពើ​ល្អ និងរង់ចាំ​ព្រះអង្គវិញ។ 5 ព្រះអង្គតែងតែប្រោសឲ្យអ្នកនោះមានចិត្តរីករាយ និងធ្វើការត្រឹមត្រូវ គឺដល់ពួកអ្នកនឹកចាំពីទ្រង់ក្នុងគ្រប់ផ្លូវ ទាំងស្តាប់បង្គាប់។ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធនៅពេលដែលយើងធ្វើបាប។ នៅ​ក្នុងមាគ៌ា​ររបស់ទ្រង់ យើងខ្ញុំតែងតែមានសុវត្តិភាព​។ 6 ដ្បិតយើង​ទាំង​អស់​គ្នា​ក្លាយ​ជាមនុស្សមិនស្អាត ហើយ​អំពើ​សុចរិត​ដែលយើងបានធ្វើ ដូចជា​ក្រណាត់​ទ្រាប់ឈាម។ យើង​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ក្រៀម ហើយ​អំពើ​ទុច្ចរិត​របស់​យើង​នឹង​បក់​បោក​ទៅ​ដូច​ស្លឹក​ឈើ​ទៅ​តាម​ខ្យល់។ 7 គ្មាន​នរណាទូល​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ​ឡើយ។ ដ្បិត​ព្រះអង្គ​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​យើង​ ហើយធ្វើឲ្យជំរះចិត្តអំពើទុច្ចរិតរបស់យើងចេញផងដែរ។ 8 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​យើង។ យើងគឺជា​ដី​ឥដ្ឋដែលនៅក្នុងព្រះហស្តទ្រង់ ដែលព្រះអង្គ​​ជា​ជាង​ស្មូន។ 9 សូម​កុំ​ព្រះ‌ពិរោធ ព្រះ‌អម្ចាស់​អើយ សូម​កុំ​ចង​ចាំ​អំពើ​បាប​របស់​យើង​ឡើយ។ សូម​ទត​មើល​ចុះ យើង​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ 10 ក្រុង​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ក្លាយ​ទៅ​ជា​ទីរហោស្ថាន​ ស៊ីយ៉ូន​ក៏ក្លាយ​ទីរហោស្ថានដែរ យេរូ‌សាឡិម​ក្លាយ​ទៅ​ជា​ទីចោលស្ងាត់។ 11 ព្រះ‌វិហារបវិសុទ្ធដ៏ល្អ ​របស់​យើង ជា​កន្លែង​ដែល​ដូនតា​យើង​តែងតែ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះអង្គ បាន​ត្រូវ​ភ្លើង​ឆេះ​ ហើយរបស់ទាំង​អស់​ក៏​ត្រូវ​វិនាស​ដែរ។ 12 ​តើ​ព្រះអង្គ​នៅ​ស្ងៀម​ដល់ពេលណាទៀតព្រះអម្ចាស់? តើ​ព្រះអង្គ​នៅស្ងៀមរហូត ទុក​ឲ្យ​យើងអាម៉ាស់មុខឬ?»