ជំពូក ៦៣
1
តើនរណាដែលមកពីនៅស្រុកអេដុម ដោយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅពីក្រុង បុសរ៉ា? តើអ្នកនោះជានរណាដែលមានសម្លៀកបំពាក់ជាស្តេច យ៉ាងអង់អាច សម្តែងឫទ្ធិដ៏ខ្លាំងពូកែ? គឺយើងនេះដែលនិយាយដោយក្តីសុចរិត និងពូកែសង្គ្រោះ។
2
ហេតុអ្វីបានជាព្រះភូសារបស់ព្រះអង្គមានពណ៌ក្រហម ហើយដូចជាសម្លៀក បំពាក់របស់អ្នក ដែលបានជាន់និងផ្លែទំពាំងបាយជូរដូច្នេះ?
3
យើងបានជាន់ផ្លែ ទំពាំងបាយជូរតែម្នាក់ឯង ហើយគ្មាននរណាពីជនជាតិនានាជួយយើងទេ។ យើងបានជាន់ពួកវា ដោយកំហឹងរបស់យើង ដោយជាន់កម្ទេចពួកវា ព្រោះយើងខឹងជាខ្លាំង។ ឈាមរបស់ពួកវាបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង ហើយសម្លៀកបំពាក់របស់យើង ប្រឡាក់ពណ៌របស់វា។
4
យើងបានទន្ទឹងរង់ចាំ នឹងដល់ថ្ងៃសងសឹក ហើយឆ្នាំកំណត់ដែលយើងត្រូវប្រោសលោះ ក៏បានមកដល់ដែរ។
5
យើងមើល៍! ហើយគ្មាននរណាម្នាក់មកជួយយើងទេ។ យើងឆ្ងល់ថាហេតុអីគ្មាននរណាម្នាក់គាំទ្រយើងដូច្នេះ តែយើងដៃរបស់យើងបាននាំជ័យជំនះមកឲ្យយើង ហើយប្រើកំហឹងរបស់យើង ដើម្បីគាំទ្រយើង។
6
យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។
7
ខ្ញុំសូមប្រាប់ពីក្តីសប្បុរសរបស់ព្រះអម្ចាស់ ខ្ញុំសរសើរតម្កើងនៅកិច្ចការដែលព្រះអម្ចាស់បានធ្វើ។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ព្រះអម្ចាស់ប្រទានមកជនជាតិអីុស្រាអែល។ ព្រះអង្គបានសម្តែងចំពោះពួកគេ ដោយព្រះហឫទ័យមេត្តា និងព្រះហឫទ័យសប្បុរសផងដែរ ជាមួយសម្ពមេត្រីនៃភាពស្មោះត្រង់ផងដែរ។
8
ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «ដ្បិតពួកគេពិតជាប្រជារាស្ត្ររបស់យើងមែន ជាអ្នកដែលមិនធ្វើឲ្យយើងខកចិត្ត»។ ព្រះអង្គនិងក្លាយជាព្រះសង្គ្រោះដល់គេ។
9
តាមរយៈការឈឺចាប់របស់ពួកគេ ព្រះអង្គក៏ឈឺចាប់រួមជាមួយពួកគេដែរ ហើយទេវតារបស់ព្រះជាម្ចាស់នឹងជួយពួកគេ។ នៅក្នុងក្តីស្រឡាញ់ហើយនឹងក្តីមេត្តាព្រះអង្គបានសង្គ្រោះពួកគេ ហើយព្រះអង្គលើកគេឡើង ហើយនាំពួកគេឆ្លងគ្រប់ពេលវេលាទាំងអស់។
10
ប៉ុន្តែ ពួកគេនាំគ្នាបះបោរ ពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ ខកព្រះហឫទ័យ។ ដូច្នេះ ព្រះអង្គក្លាយជាសត្រូវ ហើយក៏បានប្រហារពួកគេដែរ។
11
ប្រជារាស្ត្ររបស់ព្រះអង្គបាននឹកដល់ ជំនាន់លោកម៉ូសេ។ ពួកគេនិយាយថា «តើព្រះជាម្ចាស់ដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេទ្រង់នៅឯណា? តើព្រះជាម្ចាស់ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា?
12
តើព្រះជាម្ចាស់នៅទីណា ហើយតើអ្នកណាបានធ្វើឲ្យសិរីល្អនិងព្រះចេស្តាររបស់ព្រះអង្គនៅខាងស្តាំដៃរបស់ម៉ូសេ ហើយធ្វើឲ្យទឹកញែកជាពីរនៅពីមុខគេ ធ្វើឲ្យឈ្មោះគេល្បីមកដល់រហូតមកនោះ?
13
តើព្រះជាម្ចាស់នៅទីណា ដែលបាននាំគេឆ្លងកាត់ទឹកជ្រៅ? ដូចជាសត្វសេះរត់តាមដីស្មើនោះ ហើយគេមិនដែលជំពប់ឡើយ។
14
ដូចហ្វូងចៀមចុះទៅសម្រាក នៅតាមជ្រលងភ្នំដែរ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានឲ្យគេសម្រាក។ ដូច្នេះអ្នកបានដឹកនាំប្រជាជនរបស់អ្នក ដើម្បីធ្វើឲ្យខ្លួនអ្នកបានការសរសើរ។
15
សូមទ្រង់ទតមើលពីស្ថានសួគ៌ គឺពីព្រះដំណាក់ដ៏វិសុទ្ធនិងរុងរឿងរបស់ព្រះអង្គ។ តើព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គនៅទីណា? ក្តីអាណិតនិងក្តីមេត្តារបស់ទ្រង់ ហើយកិច្ចការទ្រង់ បាននៅឆ្ងាយពីទូលបង្គំហើយ។
16
ដ្បិតព្រះអង្គពិតជាព្រះបិតារបស់យើង លោកអប្រាហាំពុំដែលបានស្គាល់យើងទេ ហើយលោកអុីស្រាអែលក៏ពុំដែលបានដឹងពីយើងដែរ គឺព្រះអម្ចាស់ ដែលជាព្រះបិតារបស់យើង។ «ជាព្រះអង្គរំដោះយើង» ដោយព្រះនាមព្រះអង្គតាំងពីដើមរៀងមក។
17
ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គ បណ្ដោយឲ្យយើងវង្វេងឆ្ងាយពីផ្លួវរបស់ព្រះអង្គ ហើយចិត្តរឹងរូស និងមិនព្រមស្តាប់បង្គាប់ព្រះអង្គ? សូមយាងមកវិញ សម្រាប់អ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
18
ប្រជារាស្ត្ររបស់ព្រះអង្គ បានគ្រប់គ្រងលើទឹកដីនេះគឺពេលខ្លីណាស់ តែខ្មាំងសត្រូវបានមកជាន់ឈ្លីវិញ។
19
យើងបានក្លាយជាប្រជារាស្ត្រ ដែលមិនធ្លាប់គ្រប់គ្រងថិញ យើងដូចជាប្រជារាស្ត្រ ដែលមិនត្រូវបានហៅដោយព្រះនាមព្រះអង្គ»។