ជំពូក ៦២
1
ដ្បិតដើម្បីក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមទេ ដោយយល់ដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសំងំទៀត រហូតក្ដីសុចរិតបានចាំងចេញមក ហើយការសង្គ្រោះនៃក្រុងនេះ គឺកើតមាន យ៉ាងច្បាស់ដូចភ្លើងចន្លុះ។
2
ប្រជាជាតិទាំងមូលនឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងអស់នឹងឃើញសិរីរុងរឿងរបស់អ្នកដែរ។ អ្នកនឹងត្រូវហៅតាមឈ្មោះថ្មីថា ព្រះអម្ចាស់បានជ្រើសរើស។
3
អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដរបស់ទ្រង់។
4
នឹងគ្មានការនិយាយទៅអ្នកថា «បោះបង់ចោល» នឹងគ្នាអ្នកណានិយាយទៅដីរបស់អ្នកថា «ស្ងាត់ជ្រងំ»។ ផ្ទុយទៅវិញ អ្នកនឹងត្រូវហៅអ្នកថា «បណ្តូលចិត្តរបស់បង» ហើយដីរបស់អ្នកថា «រៀបការ» ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានរៀបមង្គការ។
5
ពិតណាស់ ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ ដូចកូនប្រុសដែលនឹងរៀបមង្គការឲ្យអ្នកដែរ។ ភរិយាថ្មោងថ្មីនិងផ្ដល់អំណរសប្បាយឲ្យស្វាមីយ៉ាងណា ហើយព្រះជាម្ចាស់របស់អ្នកនឹងរីករាយជាមួយអ្នកដែរ។
6
យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក យេរូសាឡឹមអើយ ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ។ អ្នកត្រូវរំឭកដល់ព្រះអម្ចាស់ មិនត្រូវសម្រាកឡើយ។
7
មិនត្រូវអនុញ្ញតិឲ្យគាត់សម្រាកដរាបណាទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡិម ហើយធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ។
8
ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយព្រះហស្តស្តាំដ៏ខ្លាំងក្លារបស់ព្រះអង្គ «យើងមិនប្រគល់ស្រូវរបស់អ្នកទៅឲ្យខ្មាំងសត្រូវទៀតឡើយ សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។
9
ដ្បិតអ្នកដែលច្រូតកាត់ នឹងបានស្រូវបានអង្ករបរិភោគ ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ហើយអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ នឹងបានស្រាទំពាំងបាយជូរផឹកនៅ ក្នុងទីធ្លាសក្ការៈរបស់យើង»។
10
ចូរនាំគ្នាចេញទៅ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ! ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ!
11
មើល៍! ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដីដូចតទៅ «ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើល៍! ព្រះសង្គ្រោះរបស់អ្នក ទ្រង់យាងមកដល់! មើល៍ ព្រះអង្គនាំនូវរង្វាន់ ហើយសំណងរបស់ព្រះអង្គក៏នាំនៅមុខ»។
12
ពួកគេនឹងហៅអ្នកថា «ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ» ហើយអ្នកនឹងត្រូវហៅថា «ទីក្រុងសំណប់ចិត្ត ក្រុងដែលគេមិនបោះបង់ចោល»។