ជំពូក ៦១

1 ព្រះ‌វិញ្ញាណ​នៃព្រះ‌ជា‌អម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដោយព្រោះព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​បើកឲ្យ​អ្នក​ជាប់​ឃុំ‌ឃាំង​រួចពីចំណង។ 2 ព្រះអង្គបានឲ្យខ្ញុំមក​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង ព្រះ‌គុណ និង​ពី​ថ្ងៃ​ដែល​ព្រះ​ជាម្ចាស់របស់​យើង នឹងសងសឹក ហើយ​សម្រាល​ទុក្ខ​ដល់​អ្នក​ដែល​កាន់​ទុក្ខ។ 3 ព្រះអង្គបានបពា្ជូនខ្ញុំ ដើម្បីចែកឲ្យដល់អ្នកដែល​កាន់​ទុក្ខ​នៅក្រុងសុីយ៉ូន បានទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ប្រេងនៃ​អំណរ​ ជំនួស​ឲ្យ​ការ​កាន់​ទុក្ខ តាំងគំនិតក្នុងការសសើរ នៅក្នុងទីកន្លែងដែលមានវិញ្ញាណងងឹត ដើម្បីហៅពួកគេថាជាដើមតាត្រៅនៃក្តីសុចរិត ព្រះអម្ចាស់ជាអ្នកដាំ ហើយព្រះអង្គនឹងត្រូវបានលើកតម្កើង។ 4 ពួក​គេ​នឹង​សង់​ក្រុង ដែល​បាក់​បែក​​ពី​មុន​ឡើង​វិញ ពួក​គេ​នឹង​ជួសជុលអ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ ឲ្យ​មាន​រូប​រាង​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោលជា​ច្រើន​ ជំនាន់​នោះ​ឡើង​វិញ។ 5 ជនជាតិ​ដទៃ​នឹង​នាំ​គ្នា​មកហើយ​ ត្រួត​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា កូន​ចៅ​គេ​នឹង​ភ្ជួរ​រាស់​ដី ហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។ 6 អ្នក​រាល់​គ្នាត្រូវបានហៅជា បូជា‌ចារ្យរបស់​ព្រះ‌អម្ចាស់ គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​អ្នកបានអួតដោយសារទ្រព្យរបស់ពួកគេ។ 7 ជំនួសអោយភាពអាម៉ាស់ អ្នកនឹងទទួលបានទ្វេដង ហើយគេមិនបាក់មុខផ្ទុយទៅវិញរីករាយជាមួយនិងការចែកទៅវិញ។ ហើយគេនឹងចែកពីរដងនៃដីរបស់ពួកគេ អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ អស់‌កល្ប​ជានិច្ច។ 8 ដ្បិតយើង ព្រះ‌អម្ចាស់​យើង​ស្រឡាញ់​យុត្តិធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ និងអំពើឃោរឃៅណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។ 9 គ្រប់ទាំងប្រជា‌ជាតិ​នឹង​ស្គាល់​កូន​ចៅរបស់​អ្នក​រាល់​គ្នា ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។ អស់​អ្នក​ដែល​បានឃើញ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ជាប្រជាជន​​ដែល​ព្រះ‌អម្ចាស់បាន​ប្រទាន​ពរ។ 10 ខ្ញុំ​នឹងមាន​អំណរ​យ៉ាង​ខ្លាំងក្រៃលែង ព្រោះ​តែ​ព្រះ‌អង្គនៅក្នុងយើង ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ព្រះអង្គ​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។ 11 ដ្បិត ដូចជាផែនដី​ធ្វើ​ឲ្យ​មានពន្លករុក្ខជាតិ ហើយដូច​គ្រាប់​ពូជ​ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​ជាយ៉ាង​ណា ដូច្នេះហើយ ព្រះ‌ជា‌ម្ចាស់​ដ៏ជាព្រះនឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត មាន​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​មូលយ៉ាង​នោះ​ដែរ។