ជំពូក ៣

1 មើល៍! ព្រះអម្ចាស់ដែលជាព្រះនៃពិភពទាំងមូល នឹងដកចេញ​ពី​ក្រុង​យេរូ‌សាឡិម និង​​យូដាពីជំនួយនិង​របស់ផ្សេងៗ រួមទាំងចំណីអាហារ ហើយនិង​ប្រភព​ទឹកផងដែរ 2 ​មនុស្ស​ខ្លាំង​ពូកែ និង​មនុស្ស​ពូកែចម្បាំង ទាំង​ចៅ‌ក្រមនិង​ពួកព្យាការី និង​អ្នក​ចាស់​ទុំ 3 ពួក​មេ​ត្រួត​លើហាសិប​នាក់ និង​មនុស្ស​ដែល​មាន​កិត្តិយស ទាំង​អ្នក​ប្រឹក្សា ហើយនិង​ជាងដែលមានស្នាដៃ ហើយ​អ្នក​មាន​វោហារ​ផងដែរ។ 4 «យើង​នឹង​តាំង​ពួក​យុវជន ​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​ ហើយ​ពួក​យុវជននោះនឹងគ្រប់គ្រងលើពួកអ្នកទាំងនោះផង។ 5 មនុស្សនឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​មួយ​នឹង​សង្កត់‌សង្កិន​ម្នាក់ទៀតព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើនចំពោះ​មនុស្សចាស់ ហើយ​មនុស្ស​ថ្នាក់​ទាប នឹងប្រជែងជាមួយមនុស្ស​ថ្នាក់​ខ្ពស់​ដែរ។ 6 ​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បងប្អូនបង្កើត ពីឪពុកតែមួយ ដោយ​និយាយថា៖ អ្នក​​មាន​អាវធំ​ដូច្នេះ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ ហើយឲ្យទឹកដីនេះនឹងខ្ទេចខ្ទាំដោយដៃអ្នកចុះ។ 7 នៅ​ថ្ងៃ​នោះ អ្នកនឹងស្រែកដោយនិយាយថា៖ ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ ខ្ញុំ​ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរ។ អ្នកមិនអាចធ្វើឲ្យ​ខ្ញុំទៅជា​មេ​ដឹក​នាំ​លើមនុស្សឡើយ»។ 8 ដ្បិត​ក្រុង​យេរូ‌សាឡិម​បានជំពប់ជើង ហើយ​យូដា​ក៏​បាន​ដួលចុះ​ដែរ ដោយសារដំណើរហើយនិងទង្វើដែរទាស់​នឹង​ព្រះ‌អម្ចាស់ដើម្បី​ប្រមាថក្នុងព្រះនេត្រនិងសិរី‌រុងរឿងនៃ​ព្រះ អង្គ។ 9 មើលមុខពួក​គេ​សម្តែងឃើញ​ពីការប្រឆាំងរបស់ពួកគេ ហើយពួក​គេ​ប្រាប់អំពីបាប​របស់គេដូច​អ្នក​ក្រុង​សូដុម ពួកគេមិន​លាក់‌លៀម​សោះ​ឡើយ។ វេទនាដល់គេ! ដ្បិតពួក​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។ 10 ចូរ​ថ្លែង​ប្រាប់ទៅមនុស្ស​សុចរិតថាមិនអីទេគ្រប់យ៉ាងនឹងប្រសើរ ដ្បិតគេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត។ 11 វេទនាដល់មនុស្ស​អាក្រក់​! ការអាក្រក់នឹងកើតឡើងដល់គេ ដ្បិតពួកគេ​នឹងទទួល​ផល​តាម​អំពើ​ដែល​ដៃបានធ្វើ។ 12 ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​កូន​​ដែល​សង្កត់‌សង្កិនដល់​គេ ហើយពួកស្រីៗដ៏​មាន​អំណាច​លើ​គេ​ដែរ។ ​ប្រជា‌រាស្ត្រ​របស់​យើង​​ដែល​ជាអ្នកនាំ​មុខ​អ្នក​ឲ្យ​វង្វេងហើយច្រឡំ ​ផ្លូវ​ដែល​អ្នក​ដើរ​នោះ។ 13 ព្រះ‌អម្ចាស់កំពុង​ឈរដើម្បី​តវ៉ា ហើយព្រះ‌អង្គ​ឈរ​ដើម្បី​ជំនុំ‌ជម្រះ​មនុស្ស។ 14 ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធា‌ចារ្យនិង​ពួក​មេ​ដឹក​នាំ​នៃ​មនុស្សទាំងនោះ៖ «គឺ​អ្នកហើយដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយប្លន់ទ្រព្យ​សម្បត្តិ​​ពី​ពួក​អ្នក​ក្រ ​យកមកដាក់​ក្នុង​ផ្ទះរបស់​អ្នក​។ 15 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លីប្រជា‌រាស្ត្រ​របស់​យើង ហើយ​ប្រមាថដល់អ្នក​ក្រីក្រ​ដូច្នេះ?» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។ 16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​សារ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​អំនួត ហើយដើរបែបងើយក្បាល ផាត់​រង្វង់​ភ្នែកដើរ​កាច់​រាង ហើយ​ដើរ​ឲ្យ​គេឮ​សូរ​កណ្ដឹង​កង​ជើងផង 17 ហេតុដូច្នេះហើយ ព្រះ‌អម្ចាស់​នឹង​ធ្វើ​កូន​ស្រីនៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាល​ ហើយ​ព្រះ‌អម្ចាស់​​នឹង​ធ្វើឲ្យ​កេរ្ដិ៍‌ខ្មាស់របស់គេ នៅកណ្តាលវាលដែរ។ 18 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ដកយក​គ្រឿង​អលង្ការ ដែលស្រស់ស្អាតចេញពី​ កជើង​ និងភ្នួង‌សក់ បន្តោង​ខ្សែ​ក 19 ក្រវិល ខ្សែ​ដៃ ស្បៃ​បាំង​មុខ 20 ស្នៀត​សក់ ​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ហើយនិងការធ្វើឲ្យមានស្នេហ៍មុខ។ 21 ព្រះជាម្ចាស់នឹងដកចិញ្ចៀន និង ​ចិញ្ចៀន​ពាក់លើច្រមុះ​ 22 សម្លៀក‌បំពាក់​ដ៏​មាន​តម្លៃ អាវ​វែង អាវ​ធំ កាបូប 23 កញ្ចក់កាន់ដៃ អាវ​ពណ៌ទេសឯក ហើយនិងមួក ព្រមទាំង​ស្បៃ​រុំ​ខ្លួន។ 24 ផ្ទុយទៅវិញ ក្លិន​ទឹក​អប់ប្រែទៅជាក្លិនស្អុយ ហើយ ខ្សែវាត់ទៅជាខ្សែពួរទៅវិញ ជំនួសឲ្យសក់មានរបៀបទៅជាគ្មានសក់វិញ ហើយជំនួយអាវស្អាតបែបជាក្រណាត់ធ្វើពីថង់វិញ ខំដេញតាមម៉ូតទំនើប​ជំនួស​ឲ្យភាពស្រស់ស្អាតវិញផងដែរ។ 25 ពួក​ប្រុសៗ​របស់​អ្នក​នឹង​ដួល ​ដោយ​មុខ​ដាវ ហើយ​មនុស្ស​ខ្លាំង​ពូកែ​របស់​អ្នកនឹង​ស្លាប់​ក្នុង​ចម្បាំង។ 26 នៅទ្វារក្រុង​យេរូ‌សាឡិម ​​នឹង​យំ​សោក​ហើយកាន់​ទុក្ខ ហើយនាងនឹងនៅតែម្នាក់ឯង អង្គុយនៅលើដីផង។