ជំពូក ២

1 នេះ​ជា​សេចក្ដី​ដែលព្យាការីអេសាយ ជា​កូនរបស់​​េអម៉ូស បាន​ទទួលតាមនិមិត្ត​ដែល​នឹង​កើត​ឡើង​ ទាក់ទងទៅនិងយូដា ហើយនិង​ក្រុង​យេរូ‌សាឡិម 2 នៅថ្ងៃចុងក្រោយបង្អស់ ភ្នំនៃដំណាក់របស់ព្រះអម្ចាស់នឹងត្រូវបានតម្កើង​ឡើង គឺដូចជាភ្នំខ្ពស់បំផុត ហើយ​វានឹង​ត្រូវលើកឡើងខ្ពស់ដូចជាជួរភ្នំ ប្រជាជាតិទាំងមូលនឹងហូរទៅតាមវាដែរ។ 3 មនុស្សជាច្រើននឹងចូលមកហើយពោលថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ​ព្រះ‌វិហារ​នៃ​ព្រះ​របស់​លោក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។ 4 ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ជនជាតិទាំងអស់ ហើយសម្រុះ‌សម្រួល​មនុស្សជា​ច្រើន ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​កណ្ដៀវ​វិញ ប្រជា‌ជាតិ​មួយនឹង​ឈប់​ច្បាំង​នឹងប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​នឹងមិនហ្វឹកហាត់ក្នុងការ​ធ្វើ​សង្គ្រាមទៀត​ដែរ។ 5 កូនចៅរបស់យ៉ាកុប ចូរមកហើយសូមឲ្យយើងដើរនៅក្នុងពន្លឺនៃព្រះអម្ចាស់។ 6 ដ្បិតអ្នកបានបោះបង់ចោល ប្រជាជនខ្លួនឯង គឺកូនចៅរបស់យ៉ាកុប ដោយសារតែពួកគេមាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត ហើយពួក​គេ​មាន​គ្រូទាយ​ច្រើន​ដូច​នៅ​​ភីលីស្ទីន ហើយពួកគេបាន​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​ជនជាតិបរទេស។ 7 ទឹកដីរបស់ពួកគេពោពេញទៅដោយមាស និងប្រាក់ ហើយទ្រព្យសម្បត្តិរបស់ពួកគេគ្មានដែនកំណត់ទេ ទឹកដីរបស់ពួកគេក៏សម្បូរទៅដោយសេះ រទេះ​ចម្បាំង​របស់​គេរាប់មិនអស់។ 8 ទឹកដីរបស់​គេ​ក៏​ពោរ‌ពេញ​ទៅ​ដោយ រូបសំណាកព្រះក្លែងក្លាយដែរ ពួកគេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ស្នា‌ដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ។ 9 មនុស្ស​នឹងត្រូវ​ក្រាប់ចុះ​ ហើយម្នាក់ៗ​នឹងត្រូវដូលចុះ ដូច្នោះហើយសូមកុំលើកពួកគេឡើងវិញអី។ 10 ចូរ​ទៅលាក់​ខ្លួន​នៅ​កន្លែងក្រោមថ្ម និងក្នុង​ដី ដើម្បី​ឲ្យ​គេចចេញពីការភ័យខ្លាច​នៃ​ព្រះ‌អម្ចាស់ ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ 11 ព្រះអង្គនិង​បន្ទាប​មនុស្សដែលមានឬកខ្ពស់ចុះ ហើយមនុស្សមាន​ចិត្ត​អួត‌អាងក៏ត្រូវទាបចុះដែរ មាន​តែ​ព្រះ‌អម្ចាស់មួយ​ព្រះអង្គ​គត់ ដែល​នឹង​បាន​តម្កើង​ឡើងនៅថ្ងៃនោះ។ 12 ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​កំណត់​ថ្ងៃ​មួយ​ទុក សម្រាប់​អស់អ្នកណាដែលមានចិត្តអំនួត ហើយនិង​មនុស្ស​ដែលមាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះព្រះជាម្ចាស់នឹង​បន្ទាប​ចុះ​វិញ 13 ហើយព្រះអង្គ​នឹងទាស់ជាមួយនឹង​ដើម​ឈើ​ដែល​ខ្ពស់ៗ​ទាំងនោះ នៅក្នុងទឹកដីលីបង់ ហើយគ្រប់​ទាំង​ដើម​ម៉ៃសាក់នៅ​ក្នុងទឹកដីបាសានផង​ដែរ។ 14 នៅថ្ងៃនៃព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ព្រះអង្គ​នឹងទាស់ជាមួយនឹងភ្នំទាំងឡាយ ហើយនឹងពួកជួរភ្នំដែលបានត្រូវលើកតម្កើនផងដែរ 15 ហើយព្រះអង្គទាស់ជាមួយនិងប៉មខ្ពស់ៗ និង​កំពែងដែលរឹងមាំដែរ 16 ហើយព្រះអង្គទាស់ជាមួយនិង​សំពៅ​ទាំង​អស់​នៅ​​តើស៊ីស ព្រមទាំង​ទាស់និងនាវា​ដ៏​ល្អ​ប្រណិតទាំងនោះផង។ 17 ពួក​មនុស្សអំនួតនឹង​ត្រូវ​បាក់មុខ ហើយការសើចឡកឡើយរបស់មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះដែរ ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់ ដែល​​ត្រូវ​លើក​តម្កើង នៅថ្ងៃនោះ។ 18 គ្រប់ទាំងរូបព្រះ ក្លែងក្លាយទាំងនោះ នឹងត្រូវវិនាសបាត់អស់។ 19 ​មនុស្សនឹង​ចូល​ទៅ​ក្នុង​រអាង​ថ្មហើយ​ក្នុង​រូង​ដី ដើម្បី​គេច​​ពី​ព្រះ‌សេចក្តីក្រោធនៃ​ព្រះ‌អម្ចាស់ និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ នៅគ្រា​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដីនេះ។ 20 នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះរបស់​ពួកគេ​ដែល​បានធ្វើ​ពី​មាសហើយនិងប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ​បង្គំ ទៅ​ឲ្យ​សត្វកណ្តុរនិងសត្វ​ប្រចៀវ។ 21 មនុស្ស​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គំលាតថ្ម និង​ក្រហែង​ភ្នំ ដើម្បី​គេច​ចេញពី​ព្រះ‌ពិរោធ​នៃ​ព្រះ‌អម្ចាស់ និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ពេល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដីនេះ។ 22 ចូរឈប់ទុក្ខចិត្តមនុស្ស​ ដើម្បីគ្រាន់តែដកខ្យល់ដង្ហើមចេញ​ចូល​តាម​រន្ធ​ច្រមុះ​ ដ្បិត​តើ​គេ​មាន​តម្លៃប៉ុណ្ណា​ទៅ?