ជំពូក ៤

1 នៅ​ថ្ងៃនោះ មានស្ត្រី​ប្រាំ‌ពីរ​នាក់ នឹង​ចង់​បាន​បុរស​ម្នាក់ទាំង​និយាយ​ថា៖ «យើងនឹងបរិភោគអាហាររបស់យើង នឹងប្រើសម្លៀកបំពាក់របស់យើងដែរ។ ប៉ុន្តែសូមឲ្យយើងប្រើឈ្មោះរបស់លោកដើម្បីដកភាពអាម៉ាស់ចេញ»។ 2 នៅថ្ងៃនោះ មែកនៃព្រះអម្ចាស់និងស្រស់ស្អាតហើយមានសិរីរុងរឿង ហើយផលផ្លែដែលកើតចេញពីទឹកដីនោះ គឺរស់ជាតិឆ្ងាញ់ក៏ធ្វើឲ្យ​សប្បាយចិត្តដល់មនុស្សដែលបានរួចជីវិតនៅក្នុងអុីស្រាអែល។ 3 ការនេះនឹងកើតឡើងដល់អ្នក​ដែលចាកចេញពី​ក្រុង​ស៊ីយ៉ូន​ហើយអ្នក​ដែលរស់នៅក្នុងក្រុង​យេរូ‌សាឡិម​ នឹង​ត្រូវហៅថាបរិសុទ្ធ គ្រប់គ្នាដែលរស់​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​នៅទីនោះផង។ 4 ការនេះនឹងកើតឡើងនៅពេលដែលព្រះអម្ចាស់នឹងលាងសំអាតភាពកខ្វក់របស់កូនស្រីក្រុងស៊ីយ៉ូនហើយព្រះអង្គនឹងសំអាតស្នាមប្រឡាក់ឈាមចេញពីកណ្ដាលក្រុងយេរូសាឡិម ដោយ​អំណាច​នៃ​ការជំនុំជម្រះនៃព្រះវិញ្ញាណបរិសុទ្ធ ហើយ​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុសផងដែរ។​ 5 បន្ទាប់​មក ទូរទាំងតំបន់ភ្នំស៊ីយ៉ូនហើយកន្លែប្រជុំរបស់ទីក្រុង ​ព្រះ‌អម្ចាស់​នឹង​បង្កើត​ដុំ​ពពក និង​ផ្សែង នៅ​ពេល​ថ្ងៃ ហើយ​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច ​យ៉ាង​សន្ធោ‌សន្ធៅ នៅ​ពេល​យប់ វាគឺជាសិរីល្អនៅពីលើទីកន្លែងនោះទាំងមូល។ 6 វានឹងជា​​ម្លប់​​នៅ​ពេល​ថ្ងៃ​និងពីកម្តៅថ្ងៃផង ហើយ​ក៏​ជា​ជម្រក ហើយបាំងពី​​ព្យុះ​ ហើយ​ភ្លៀង​​ដែរ។