ជំពូក ១៨

1 វេទនា​ដល់​ស្រុក​ដែល​បាំង​ដោយ​ស្លាប ជា​ស្រុក​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី 2 ព្រះអង្គបានបញ្ជូនទូតគឺ​ឲ្យ​ជិះ​នាវា​ធ្វើ​ពី​ឫស្សី​ទៅ​លើ​ទឹក​ធំ ដោយ​បង្គាប់​ថាចូរ​ទៅ​ចុះ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​របស់​សាសន៍ ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប មនុស្ស​ទាំង​ជិត​ទាំង​ឆ្ងាយ​ស្ញែង​ខ្លាច​សាសន៍​នេះ ព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ហើយ​មាន​ទន្លេ​ហូរ​កាត់​ទឹកដី​គេ។ 3 អ្នករាល់គ្នាដែលរស់នៅលើពិភពលោក និងអ្នកដែលរស់នៅលើផែនដី នៅពេលដែលមានសញ្ញាសំគាល់នៅលើភ្នំ ចូរមើល! ហើយនៅពេលដែលត្រែផ្លុំឡើងចូរស្តាប់។ 4 នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «យើងនឹងឃ្លាំមើលពីផ្ទះរបស់យើងយ៉ាងស្ងៀមស្ងាត់ដូចកំដៅនិង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។ 5 មុន​ពេល​រដូវ​ចម្រូតមកដល់នៅ​ពេល​ទំពាំង‌បាយជូរ​ឈប់​ផ្កា គឺ​ពេល​ផ្កា​ទំពាំង‌បាយជូរ​ក្លាយ​ទៅ​ជា​ផ្លែ ហើយ​ពេល​ផ្លែ​នោះ​ទុំព្រះ‌អង្គ​នឹង​យក​កាំបិត​កាត់​ទងហើយ​កាត់​ខ្នែង​ចេញ​ដែរ។ 6 ពួកគេក៏បោះ‌បង់​ចោល​ជា‌មួយ​គ្នាដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ សត្វ​ហើរ​ទាំង​នោះនឹង​អាស្រ័យ​ដោយ‌សារ​ខ្មោច​គេ​អស់​មួយ​រដូវ​ក្តៅហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យដោយ‌សារ​គេ​អស់​មួយ​រដូវ​រងា។ 7 នៅ​គ្រា​នោះ សាសន៍​ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច តាំង​ពី​គេ​កើត​មក​ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ក៏​មាន​ទន្លេ​ហូរ​កាត់​កណ្ដាល​ស្រុក​គេ គឺ​នឹង​នាំ​តង្វាយ​នោះ​មក​ថ្វាយ ព្រះអម្ចាស់នៃពិភពទាំងមូលដល់ ​ភ្នំ​ស៊ីយ៉ូន។