ជំពូក ១៩

1 សេចក្តីប្រកាសអំពីអេសុីប។ មើល៍! ព្រះ‌អម្ចាស់​យាង​មក​ស្រុក​អេស៊ីបដោយ​គង់​លើ​ពពក​មួយ​ដុំ ដែល​រសាត់​យ៉ាង​លឿន អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទនឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីប នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ។ 2 «យើងនឹងធ្វើអោយជនជាតិអេស៊ីបប្រព្រឹត្ដប្រឆាំងនឹងជនជាតិអេស៊ីប ទីក្រុងមួយនឹងធ្វើសង្គ្រាមទាស់នឹងទីក្រុងមួយហើយនគរមួយប្រឆាំងនឹងនគរមួយទៀត។ 3 គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​ភាពកំសោយក្នុង​កណ្ដាល​គេ។ ហើយ​ធ្វើ​ឲ្យ​នយោ‌បាយ​របស់​គេ​ត្រូវ​រលាយ ពួក​គេ​នឹង​ទៅ​បន់​ព្រះ​ក្លែង‌ក្លាយ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ។ 4 យើងនឹងប្រគល់ជនជាតិអេស៊ីបទៅក្នុងកណ្តាប់ដៃរបស់ម្ចាស់ដ៏សាហាវ​ម្នាក់ ហើយស្តេចដ៏អាក្រក់ផ្ដាច់ការនឹងគ្រប់គ្រងលើពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល»។ 5 ទឹកសមុទ្រនឹងរីងស្ងួតហើយទឹកទន្លេក៏ស្រក ហើយ​រីង​អស់​ទៅ។ 6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីប នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ចំណែកដើម​បបុស ដើម​ត្រែង​នឹង​ស្វិត​ក្រៀម។ 7 វាលស្មៅនៅតាមដងទន្លេនីល និងមាត់ទន្លេនីលនិងវាលស្រែទាំងអស់នៃទន្លេនីលនឹងរីងស្ងួត ប្រែទៅជាធូលីហើយ​ផាត់​បាត់​ទៅ។ 8 អ្នកនេសាទនឹងយំសោក កាន់ទុក្ខ ចំណែក​ពួក​អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេនីល នឹក​ស្រណោះ‌ស្រណោក ហើយ​ពួក​អ្នក​បង់​សំណាញ់ដែរ​។ 9 ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ពួក​ដែល​ត្បាញ​សំពត់​ស នឹងប្រែទឹកមុខទៅជាស្លេកស្លាំង។ 10 ពួកអ្នកធ្វើការងារ ​ទាំង​ប៉ុន្មាន​នៃ​អេសុីប ​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។ 11 មេដឹកនាំនៅ​ក្រុង​សូអាន​គឺល្ងីល្ងើ។ ចំណែកក្រុម​ប្រឹក្សា​ដ៏ពូកែរបស់ព្រះចៅផារ៉ោនបានក្លាយជាមនុស្សឥតន័យ។ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ទៅ​ផារ៉ោន​បាន​ថា «ទូល‌បង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ?» 12 តើ​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា? សូម​ឲ្យ​ពួក​គេ​ទូល​ព្រះ‌ករុណា​អំពីអ្វីដែលព្រះអម្ចាស់នៃពិភពទាំងមូល មានគំរោងទាក់ទងនឹងអេស៊ីប។ 13 ពួកមេដឹកនាំរបស់សូអានបានក្លាយជាមនុស្សល្ងីល្ងើ ហើយមេដឹកនាំរបស់​ក្រុង​ណូប​ត្រូវបានគេបោកបញ្ឆោត។ ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង។ 14 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ឡប់​ស្មារតីពួក​គេ​នឹង​នាំ​ស្រុក​អេស៊ីប​ឲ្យ​វង្វេង ក្នុង​គ្រប់ វិស័យ​ទាំង​អស់ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ប្រមឹក ដើរ​រអិល​ដួល​នៅ​ក្នុង​កំអួត​របស់​ខ្លួន។ 15 គ្មាន​ការ​អ្វី​សម្រាប់​ឲ្យ​ជនជាតិ​អេស៊ីបអាច​ធ្វើ​បាន​ឡើយ ទោះ​ជា​ក្បាល ឬ​កន្ទុយជា​មែកឬ​ធាង។ 16 នៅ​គ្រា​នោះ ជនជាតិ​អេស៊ីប​នឹង​បាន​ដូច​ជា​ស្ត្រី។ ពួកគេ​ នឹង​ញ័រ​រន្ធត់ហើយ​តក់‌ស្លុត នៅ​ពេល​ឃើញ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ។ 17 ហើយ​ទឹកដី​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​ជនជាតិអេស៊ីប ពេល​ណា​រំឭក​ពី​​យូដា គេ​ភ័យ​ខ្លាច​ណាស់ ដោយសារផែនការរបស់ព្រះអម្ចាស់ហើយនេះជាផែនការដើម្បីប្រឆាំងនឹងពួកគេ។ 18 នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងស្រុកអេស៊ីបដែលនិយាយភាសាកាណាន ហើយស្បថនឹងព្រះអម្ចាស់នៃពិភពទាំងមូល។ ទីក្រុងមួយក្នុងចំណោមទីក្រុងទាំងនោះនឹងត្រូវបានគេហៅថា ​ទីក្រុង​កណ្តាលថ្ងៃ។ 19 នៅថ្ងៃនោះនឹងមានអាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្តាលចំណោមអេស៊ីប គេ​នឹង​ដំឡើង​ស្តូប​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្បែរ​ព្រំ‌ដែន។ 20 នេះជាទីសំគាល់និងជាបន្ទាល់របស់ព្រះអម្ចាស់នៃពិភពទាំងមូល នៅស្រុកអេស៊ីប។ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ព្រះអង្គ​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។ 21 ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​ជន‌ជាតិ​អេស៊ីប​ស្គាល់​ព្រះអង្គ ពួកគេនឹងថ្វាយបង្គំដោយថ្វាយយញ្ញបូជានិងតង្វាយនានាហើយពួកគេនាំគ្នាស្បថនឹងព្រះអម្ចាស់ ពួក​គេ​នាំ​គ្នា​បន់​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។ 22 ព្រះអម្ចាស់នឹងធ្វើអោយស្រុកអេស៊ីបរងទុក្ខវេទនានិងព្យាបាលជំងឺ។ ពួកគេនឹងវិលមករកព្រះអម្ចាស់វិញ ព្រះអង្គនឹងព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់គេហើយព្រះអង្គនឹងប្រោសពួកគេអោយបានជា។ 23 នៅ​គ្រា​នោះ នឹង​មាន​ផ្លូវ​មួយ​ភ្ជាប់​ពី​​អេស៊ីប​ទៅ​ដល់​​អាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរី គេ​នឹង​មក​​អេស៊ីបដែរ ហើយ​ជនជាតិ​អេស៊ីប​ នឹង​ទៅ​អាស្ស៊ីរីផង​ដែរ ពួក​ជនជាតិ​អេស៊ីប​នឹង​ថ្វាយ​បង្គំ​ជា‌មួយ​ពួក​ជនជាតិ​អាស្ស៊ីរី។ 24 នៅ​ថ្ងៃ​នោះ ជន‌ជាតិ​អុីស្រា‌អែល​នឹង​មក​រួម​ជា​មួយ​ជន‌ជាតិ​អេស៊ីប ហើយ​ជន‌ជាតិ​អាស្ស៊ីរីជា​ទី​បញ្ចេញ​ពរ​នៅ​កណ្ដាល​ផែនដី 25 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងប្រទានពរដល់ពួកគេដោយពោលថា៖ «សូមលើកតម្កើងជនជាតិអេស៊ីប ប្រជាជនរបស់យើង ហើយស្រុកអាស្ស៊ីរីដែលជាស្នាដៃរបស់យើង និង​អុីស្រា‌អែល ជា​មរតក​របស់​យើងផង»។