ជំពូក ១៧

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ដាម៉ាស។ 2 ទី​ក្រុងផ្សេងៗនៃអារ៉ូ‌អ៊ើរ​ត្រូវបានបោះបង់។ ពួកគេនឹង​ហ្វូង​សត្វ​​​នាំ​ទៅ​ជ្រកកោន នៅ​ទី​នោះ គ្មានអ្នកណាខ្លាចពួកគេទៀតឡើយ។ 3 ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រាអិម​ទៅ ព្រម​ទាំង​នរគ​ពី​ក្រុង​ដាម៉ាស ហើយជន‌ជាតិ​ស៊ីរី​ដែល​នៅ​សេស‌សល់​នឹង​ត្រូវអាប់​ឱន​ដូច​ជន‌ជាតិ​អុីស្រា‌អែល​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ 4 នៅវេលាថ្ងៃនោះ សិរីរុងរឿងរបស់លោកយ៉ាកុបនឹងប្រែទៅជាអន់ថយ ហើយ​សាច់​ធាត់​ធំ​របស់​គេ នឹង​ត្រឡប់​ជា​ស្គម​ស្គាំង‌ទៅ​វិញ។ 5 ស្រុក​អុីស្រា‌អែល​ប្រៀប​បាន​ទៅ​នឹង​ស្រែ ដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួចគ្មាន​អ្វី​នៅ​សល់​សោះ។ គឺ​ដូច​វាល​ទំនាប​រេផែម នៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។ 6 នឹង​មាន​ផល​ខ្លះ​សល់​នៅ​ដែរប្រៀប​បាន​នឹង ដើម​អូលីវ​ដែល​គេ​ទើប​នឹង​បេះ​ផ្លែ​រួចនៅ​ខាង​ចុង​មាន​សល់​ពីរ​បី​ផ្លែហើយ​តាម​មែក​មាន​សល់​បួន​ប្រាំ​ផ្លែ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល។ 7 នៅ​គ្រា​នោះ មនុស្ស​ទាំង​ពួង​នឹង​បែរ​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន ហើយ​ភ្នែក​របស់​គេ​នឹង​មើល​ចំ​ទៅ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អុីស្រា‌អែល។ 8 ពួកគេនឹងមិនមើលទៅអាសនៈដែលជាស្នាដៃបស់ពួកគេហើយពួកគេក៏​លែង​សម្លឹង​មើល​ទៅ​ស្តូប​ព្រះ‌អាសេ‌រ៉ា ឬ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែលបានសង់ឡើងដោយដៃរបស់គេនោះដែរ។ 9 នៅថ្ងៃនោះទីក្រុងដ៏រឹងមាំរបស់ពួកគេនឹងប្រៀបដូចជាជម្រាលភ្នំដែលត្រូវគេបោះបង់ចោលហើយ​នៅ​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​បោះ‌បង់​ចោល នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អុីស្រា‌អែល ហើយ​ទី​នោះ​នឹង​នៅ​ស្ងាត់​ឈឹង។ 10 ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយអ្នកបានព្រងើយកន្តើយនឹងព្រះដែលជាថ្មដានៃកម្លាំងរបស់អ្នក។ ដូច្នេះ ​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង 11 នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ អ្នក​បាន​ធ្វើ​ឲ្យ​ដំណាំ​នោះ​ដុះ​ឡើង មិនយូរប៉ុន្មានពូជដែលអ្នកបានសាបព្រោះនឹងដុះឡើង។ ប៉ុន្តែ ពេល​ចម្រូត​មក​ដល់ គ្មាន​ផល​អ្វី​សោះផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈឺ​ចាប់ គ្មាន​អ្វី​ព្យាបាល​ឲ្យ​ជា​បាន​ទេ។ 12 វេទនាហើយ! ការបះបោររបស់ប្រជាជនជាច្រើនមានសន្ឋឹកដូចជាស្នូរគ្រហឹមនៃមហាសាគរនិង​សូរ​របស់​សាសន៍​ផ្សេងៗដែលបក់បោកដូចរលកយក្សដ៍ធំនៃមហាសមុទ្រ! 13 ប្រជាជាតិនានានឹងស្រែកហ៊ោកញ្ជ្រោលដូចរលកសមុទ្រ បក់បោកយ៉ាងខ្លាំងប៉ុន្តែព្រះជាម្ចាស់នឹងស្តីបន្ទោសពួកគេ នោះ​គេ​នឹង​រត់​ទៅ​ឆ្ងាយហើយ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ខ្យល់ ផាត់​អង្កាម​ពី​លើ​ភ្នំ ហើយ​ដូច​ជា​ធូលី​ហុយ​ឡើង​ពី​មុខ​ខ្យល់​ព្យុះ។ 14 នៅពេលល្ងាចសូមមើល! មុនពេលព្រឹកពួកគេនឹងត្រូវបាត់! មុន​ពេល​ថ្ងៃ​រះ ពួក​គេ​វិនាស​សូន្យ​អស់​ទៅ នេះ​ហើយ​ជា​ទុក្ខ​ទោស​របស់​ពួក​អ្នក​ដែល​ប្លន់ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង។