ជំពូក ១៦

2 សូម​ផ្ញើ​រចៀម​ពី​ក្រុង​សិលា​តាម​ផ្លូវ​វាល​រហោ‌ស្ថាន យក​ទៅ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ​យូដា ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន។ 1 ដូចជាសត្វបក្សីដែលវង្វេងដូចជាសំបុកដែលខ្ចាត់ខ្ចាយ ដូចស្រីៗនៅស្រុកម៉ូអាប់កំពុងតែនៅមាត់ទន្លេអើ‌ណូន។ 3 «សូម​ជួយផ្តល់ការណែនាំឲ្យ​យើង​ខ្ញុំ សូម​ចាត់​វិធាន‌ការ​ជួយ​យើង​ខ្ញុំ​ផង នៅកណ្តាល​ថ្ងៃ​​នេះ សូម​ធ្វើ​ជា​ម្លប់​ដល់​យើង​ខ្ញុំដូច​នៅ​ពេល​យប់​ដែរ សូមបិតបាំងពួកយើងដែលរត់គេចខ្លួនផង ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​ដែល​រត់​ភៀសខ្លួនឡើយ។ 4 សូម​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​សាសន៍​ម៉ូអាប់ អាស្រ័យ​នៅ​ជា‌មួយ​អ្នកផង ​សូមគ្រប​បាំង​គេឲ្យ​រួច​ពី​អ្នក​បំផ្លាញផងដែរ» ដ្បិតទាល់​តែ​ពួកជិៈជាន់​បញ្ចប់ ហើយ​ពួក​គួរភ័យខ្លាចបានវិនាសពីទឹកដីផង។ 5 មាន​បល្ល័ង្ក​មួយ​តាំង​ឡើង ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​មួយ​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ នឹង​គង់​លើ​បល្ល័ង្ក​នោះ។ ស្តេចនឹងវិនិឆ្ច័យដោយស្វែងរកសេចក្តីយុត្តិធម៌ ហើយធ្វើនូវសេចក្តីសុចរិតផង។ 6 យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ មានអំនួត ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ ហើយ​អួត​បំប៉ោង ហើយពេញដោយកំហឹង។ 7 ដូច្នេះ ជន‌ជាតិ​ម៉ូអាប់​បែរ​ជា សោក​សង្រេង! គ្រប់យ៉ាងបានបំផ្លាញ ពួក​គេ​យំ​សោក​ស្ដាយ​អាហារ​ដែលគេធ្លាប់​បរិភោគ​នៅ​គារ ហារ៉ា‌សែត។ ​ 8 ដ្បិត​ចម្ការ​នៃ​ក្រុង​ហែស‌បូន ត្រូវ​បានខូច​ខាត​អស់ ហើយចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​ក៏​ដូចគ្នា។ ពួកមេដឹកនាំនៃប្រជាជាតិនានា បានជាន់ឈ្លីកាច់​បំបាក់​ខ្នែង​ល្អ​បំផុត ធ្លាប់​លាត​សន្ធឹង រហូត​ដល់​យ៉ា‌ស៊ើរ និង​វារ​រហូត​ដល់​វាល​រហោ‌ស្ថាន។ ព្រម​ទាំង​បែក​មែក​កាត់ឆ្លង​សមុទ្រ​ផងដែរ។ 9 ប្រាកដណាស់ខ្ញុំនឹងយំរួមជាមួយអ្នក​យ៉ា‌ស៊ើរស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។ យើង​បង្ហូរ​ទឹក​​ស្រោចស្រពហេស‌បូន និង​អេឡា‌លេ​ ដោយទឹកភ្នែកយើង។ ដ្បិត​ចម្ការអ្នកឲ្យផលនៅរដូវក្តៅនិងច្រូតកាត់ផង យើងបានបញ្ចាប់ដោយសម្លេងនៃអំណរ។ 10 ក្តីអំណរនិងសេចក្ដីរីករាយត្រូវបានយកផ្លែពី​ចម្ការ​​អ្នក ហើយនៅទីនោះក៏មិនមានស្រែកច្រៀង ឬអំណរនៅក្នុងចម្ការទំពាំងបាយជូរដែរ។ ​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរនៅ​ក្នុង​ធុង​ដែរ យើង​បាន​បញ្ឈប់​សូរ​សម្រែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ។ 11 ដូច្នេះហើយ ដួងចិត្តយើង​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សំឡេង​ពិណ ព្រោះ​យើងអាណិត​ស្រុក​ម៉ូអាប់និង​ក្រុង​គារ ហារ៉ា‌សែត។ 12 កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ នោះការអធិស្ឋានគ្មាន​បាន​ផល​អ្វី​សោះ។ 13 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទាក់ទងនឹងជនជាតិម៉ូអាប់កាលពីលើកមុន។ 14 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ក្នុងរយៈពេលបីឆ្នាំទៀតភាពថ្កុំថ្កើងរបស់ម៉ូអាប់នឹងរលាយសូន្យ ព្រម​ទាំង​ប្រជាជន​កុះ‌ករ​របស់​គេ​ផង ​អ្នក​ដែល​នៅ​សល់ មាន​តិច​តួច​ណាស់ ហើយ​ខ្សោយ​ផង»។