1 លោកយ៉ូសែបបានបង្គាប់អ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ ដោយពោលថា៖ «ចូរយកស្បៀងដាក់បាវ ច្រើនតាមដែលអាច ពួកគេអាចយកបាន ហើយដាក់ប្រាក់នៅក្នុងបាវរបស់បុរសម្នាក់ៗវិញ។ 2 ដាក់ពែងរបស់ខ្ញុំ ពែងប្រាក់នៅក្នុងប្អូនពៅ ហើយនិងប្រាក់ថ្លៃទិញស្រូវរបស់គាត់ទៅក្នុងបាវរបស់គាត់វិញ»។ អ្នកបម្រើបានធ្វើដូចដែលលោកយ៉ូសែបបានបង្គាប់។ 3 ពេលព្រឹកព្រលឹម ហើយគេបានឲ្យបុរសទាំងនោះត្រឡប់ទៅវិញ ទាំងពួកគេ និងលារបស់ពួកគេ។ 4 នៅពេលពួកគេចេញក្រៅក្រុង ប៉ុន្តែ មិនទាន់ឆ្ងាយប៉ុន្មានទេ លោកយ៉ូសែបប្រាប់ទៅអ្នកបម្រើរបស់គាត់ថា៖ «ចូរក្រោកឡើង ដេញតាមពួកគេ ហើយនៅពេលតាមពួកគេទាន់ ចូរនិយាយទៅពួកគេថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើអាក្រក់ស្នងនឹងការល្អដូច្នេះ? 5 តើនេះមិនមែនជាពែងដែលចៅហ្វាយរបស់ខ្ញុំផឹក និងជាពែងដែលគាត់ប្រើសម្រាប់ទស្សន៍ទាយទេឬ? ការដែលអ្នកធ្វើនេះ អ្នករាល់គ្នាបានធ្វើអាក្រក់ហើយ»។ 6 អ្នកបម្រើបានដេញតាមទាន់ពួកគេ ហើយនិយាយការទាំងនេះជាមួយពួកគេ។ 7 ពួកគេនិយាយទៅគាត់វិញថា៖ «ហេតុអ្វីបានជាលោកម្ចាស់មានប្រសាសន៍បែបនេះ? យើងខ្ញុំមិនបានធ្វើការយ៉ាងដូច្នេះឡើយ។ 8 មើល៍ ប្រាក់ដែលយើងខ្ញុំបានឃើញនៅក្នុងបាវរបស់យើងខ្ញុំ យើងបានយកវាមកពីទឹកដីកាណានមកជូនលោកវិញ។ បើដូច្នេះមែន ធ្វើដូចម្តេចឲ្យយើងខ្ញុំអាចលួចប្រាក់ និងមាសពីផ្ទះចៅហ្វាយរបស់លោកបានទៅ? 9 ប្រសិនបើ ឃើញនៅក្នុងបាវរបស់នរណា ចូរឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំនឹងធ្វើជាអ្នកបម្រើរបស់ចៅហ្វាយរបស់លោក»។ 10 អ្នកបម្រើនោះពោលថា៖ «សូមឲ្យវាកើតឡើងតាមសម្តីរបស់លោកចុះ។ ប្រសិនបើ រកឃើញពែងនៅក្នុងបាវរបស់នរណា អ្នកនោះនឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំ ហើយអ្នកផ្សេងទៀតនឹងរួចខ្លួន»។ 11 បន្ទាប់មក ពួកគេប្រញាប់ ហើយយកបាវរបស់ពួកគេចុះដល់ដី ហើយពួកគេម្នាក់បានបើកបាវរបស់ពួកគេ។ អ្នកបម្រើបានបានឆែកឆេរ។ 12 គាត់បានចាប់ផ្តើមឆែកឆេរតាំងពីបងប្រុសច្បងរហូតដល់ប្អូនពៅ ហើយពែងនោះត្រូវបានរកឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។ 13 ពួកគេបានហែកអាវរបស់ពួកគេ។ ពួកគេម្នាក់ៗបានលើកបាវដាក់លើខ្នងលាវិញ ហើយត្រឡប់ទៅទីក្រុងវិញ។ 14 លោកយូដា និងបងប្អូនរបស់គាត់បានមកឯផ្ទះរបស់លោកយ៉ូសែបវិញ ហើយពួកគេបានលុតជង្គង់នៅចំពោះមុខគាត់ដល់ដី។ 15 លោកយ៉ូសែបនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? តើអ្នករាល់គ្នាមិនដឹងទេថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយទេឬ?»។ 16 លោកយូដាប្រាប់ថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់បានយ៉ាងដូចម្តេច? តើយើងអាចនិយាយអ្វីបាន? ឬតើយើងអាចបង្ហាញថាត្រឹមត្រូវបានយ៉ាងដូចម្តេច? ព្រះជាម្ចាស់បានរកឃើញកំហុសរបស់យើងខ្ញុំហើយ។ មើល យើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ហើយ ទាំងយើងខ្ញុំ និងអ្នកដែលត្រូវបានគេរកឃើញពែងនៅនឹងដៃដែរ»។ 17 លោកយ៉ូសែបនិយាយថា៖ «ទេ ខ្ញុំមិនធ្វើដូច្នេះទេ។ នរណាដែលត្រូវបានគេរកឃើញពែងនៅនឹងដៃ អ្នកនោះហើយនឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំ ប៉ុន្តែ សម្រាប់លោក និងអ្នកផ្សេងៗទៀត ចូរទៅផ្ទះរបស់ឪពុកអ្នករាល់គ្នាឲ្យបានសុខចុះ»។ 18 បន្ទាប់មក លោកយូដាបានមកជិតគាត់ ហើយប្រាប់ថា៖ «លោកម្ចាស់ សូមលោកម្ចាស់ស្តាប់ពាក្យខ្ញុំដែលជាអ្នកបម្រើរបស់លោកសិន ហើយសូមលោកម្ចាស់ខឹងនឹងអ្នកបម្រើរបស់លោកចុះ ដ្បិត លោកប្រៀបដូចជាស្តេចផារោនទៅហើយ។ 19 លោកម្ចាស់បានសួរយើងខ្ញុំជាអ្នកបម្រើថា៖ «អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ?» 20 យើងខ្ញុំជម្រាបលោកម្ចាស់ហើយថា៖ «យើងមានឪពុកម្នាក់ គាត់ចាស់ហើយ ហើយគាត់មានកូនមួយក្នុងការដែលគាត់មានអាយុច្រើនហើយ មានកូនតូចមួយ។ ប៉ុន្តែ បងប្រុសរបស់គាត់បានស្លាប់ហើយ ហើយមានគាត់តែម្នាក់ទេដែលម្តាយរបស់គាត់បានសន្សល់ទុកឲ្យគាត់ ហើយឪពុករបស់គាត់ស្រឡាញ់គាត់ណាស់។ 21 ពេលលោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ឲ្យនាំគាត់ចុះមកជាមួយខ្ញុំ ដើម្បីឲ្យលោកម្ចាស់បានឃើញគាត់»។ 22 បន្ទាប់មកទៀត យើងបានជម្រាបលោកម្ចាស់ហើយថា៖ «ក្មេងប្រុសនេះមិនអាចចាកចេញពីឪពុករបស់គាត់បានឡើយ។ ដ្បិត ប្រសិនបើ គាត់ចេញពីឪពុករបស់ នោះឪពុករបស់គាត់នឹងស្លាប់»។ 23 បន្ទាប់មក លោកម្ចាស់មានប្រសាសន៍មកកាន់យើងខ្ញុំថា៖ «លុះត្រាតែប្អូនប្រុសពៅរបស់យើងខ្ញុំចុះមករកលោកម្ចាស់ បានលោកម្ចាស់ព្រមជួមមុខយើងខ្ញុំម្ដងទៀត»។ 24 បន្ទាប់មក យើងខ្ញុំបានត្រឡប់ទៅរកឪពុករបស់យើងខ្ញុំវិញ យើងខ្ញុំបានប្រាប់គាត់តាមពាក្យរបស់លោកម្ចាស់។ 25 ឪពុករបស់យើងខ្ញុំប្រាប់ថា៖ «ចូរកូនៗទៅទិញស្បៀងឲ្យយើងម្ដងទៀតចុះ»។ 26 នៅពេលយើងប្រាប់គាត់ថា៖ «យើងមិនអាចទៅបានទេ។ ប្រសិនបើ ប្អូនប្រុសពៅទៅជាមួយយើង ទើបយើងចុះទៅ ដើម្បីយើងនឹងមិនអាចឃើញមុខលោកម្ចាស់បានទេ លុះត្រាតែប្អូនប្រុសពៅទៅជាមួយយើង»។ 27 ឪពុករបស់យើងខ្ញុំប្រាប់មកយើងខ្ញុំថា៖ «កូនដឹងទេថា ភរិយារបស់ឪពុកបង្កើតកូនប្រុសពីរនេះឲ្យឪពុក។ 28 ម្នាក់ក្នុងចំណោមពួកគេបានចាកចាញពីឪពុក ហើយឪពុកប្រាប់ថា៖ «ប្រាកដណាស់ គាត់ត្រូវសត្វហែកស៊ីអស់ហើយ ហើយឪពុកក៏លែងឃើញគាត់ទៀតដែរ»។ 29 ឥឡូវ ប្រសិនបើ កូនយកកូនប្រុសម្នាក់ទៀតចេញពីឪពុក ហើយកូនរបស់ឪពុកមានគ្រោះថ្នាក់អ្វីនោះ កូននឹងនាំឪពុកដែលចាស់សក់ស្កូវម្នាក់នេះកើតទុក្ខនៅក្នុងស្ថានឃុំព្រលឹងហើយ»។ 30 ដូច្នេះ នៅពេលយើងខ្ញុំទៅជួបឪពុករបស់យើងខ្ញុំ ដែលជាអ្នកបម្រើលោកម្ចាស់ ក្មេងប្រុសនេះមិននៅជាមួយយើងខ្ញុំទេ ក្មេងនេះជាទីស្រឡាញ់នៅក្នុងជីវិតរបស់គាត់ណាស់ ហើយនៅពេលគាត់ដឹងថា ក្មេងនេះមិននៅជាមួយយើងខ្ញុំ គាត់មុខជាស្លាប់មិនខាន។ 31 យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់នឹងធ្វើឲ្យឪពុកដែលចាស់សក់ស្កូវ កើតទុក្ខនៅក្នុងស្ថានឃុំព្រលឹងមិនខាន។ 32 ដ្បិត យើងខ្ញុំដែលជាអ្នកបម្រើលោកម្ចាស់បានធានាការពារកូនប្រុសនេះ ចំពោះឪពុករបស់យើងខ្ញុំហើយ ដោយនិយាយថា៖ «ប្រសិនបើ កូនមិននាំក្មេងនេះមកជូនលោកឪពុកវិញទេ កូននឹងមានកំហុសចំពោះលោកឪពុករហូត»។ 33 ដូច្នេះ សូមលោកម្ចាស់ មេត្តាដល់យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់ ជំនួសឲ្យ ក្មេងប្រុសនេះធ្វើជាអ្នកបម្រើលោកម្ចាស់ សូមអនុញ្ញាតឲ្យក្មេងប្រុសនេះ បានឡើងទៅជាមួយបងប្អូនរបស់គាត់ទៅ។ 34 តើឲ្យខ្ញុំអាចឡើងទៅរកឪពុករបស់ខ្ញុំបានយ៉ាងដូចម្តេច ប្រសិនបើ ក្មេងប្រុសនេះមិននៅជាមួយខ្ញុំទេនោះ? ខ្ញុំខ្លាច មានរឿងអាក្រក់ដែលអាចនឹងកើតឡើងចំពោះឪពុករបស់ខ្ញុំ»។