1 លោកយ៉ាកុបបានឮសម្តីកូនប្រុសៗរបស់លោកឡាបាន់ ពួកគេនិយាយថា៖ «លោកយ៉ាកុបបានយកអ្វីៗទាំងអស់ដែលឪពុកយើងមានអស់ហើយ ហើយទ្រព្យសម្បត្តិដែលគាត់មានគឺបានយកទ្រព្យសម្បត្តិឪពុកយើងទាំងអស់»។ 2 លោកយ៉ាកុបមើលឃើញនៅលើទឹកមុខរបស់លោកឡាបាន់។ គាត់បានឃើញថា ឥរិយាបថរបស់លោកឡាបាន់ចំពោះគាត់បានផ្លាស់ប្តូរ។ 3 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថា៖ «ចូរត្រឡប់ទៅទឹកដីឪពុក និងសាច់ញាតិរបស់អ្នកវិញចុុះ ខ្ញុំនឹងនៅជាមួយអ្នក»។ 4 លោកយ៉ាកុបបានចាត់ ហើយបានហៅនាងរ៉ាជែល និងលេអាឲ្យមកឯវាលកន្លែងហ្វូងសត្វរបស់គាត់ 5 ហើយនិយាយទៅពួកគេថា៖ «បងបានឃើញឥរិយាបថឪពុករបស់អូនចំពោះបងបានផ្លាស់ប្តូរ ប៉ុន្តែ ព្រះជាម្ចាស់ឪពុករបស់បងបានគង់ជាមួយបង។ 6 អូនដឹងហើយថា បងបម្រើឪពុករបស់អូនអស់ពីកម្លាំងរបស់បង។ 7 ឪពុករបស់អូនបានបោកប្រាស់បង ហើយបានប្តូរប្រាក់ឈ្នួលដប់ដង ប៉ុន្តែ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យគាត់ធ្វើទុក្ខបងបានទេ។ 8 ប្រសិនបើ គាត់និយាយថា៖ «សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង» ដូច្នេះ ហ្វូងសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែសម្បុរពពាល ហើយប្រសិនបើគាត់និយាថា៖ «សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង» ដូច្នេះ ហ្វូងសត្វទាំងអស់បង្កើតកូនមកសុទ្ធតែឆ្នូតៗ។ 9 ព្រះជាម្ចាស់បានយកហ្វូងសត្វរបស់ឪពុកអូនមកឲ្យបងរបៀបនេះឯង។ 10 នៅពេលដល់រដូវសត្វពាក់គ្នា បងបានយល់សុបិន ចៀមឈ្មោលដែលពាក់ហ្វូងសត្វទាំងអស់។ ពពែឈ្មោលសុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានសម្បុរអុជៗទាំងអស់។ 11 ទេវតារបស់ព្រះជាម្ចាស់និយាយមកកាន់បងក្នុងសុបិនថា៖ «យ៉ាកុបអើយ!»។ បងឆ្លើយថា៖ «បាទ!»។ 12 គាត់និយាយថា៖ «ចូរសម្លឹងហើយមើលពពែឈ្មោលទាំងអស់ដែលពាក់ជាមួយហ្វូងសត្វចុះ។ ពួកវាមានសម្បុរឆ្នូតៗ ពពាល និងមានសម្បុរអុជៗទាំងអស់ ដ្បិត យើងបានឃើញពីកិច្ចការដែលលោកឡាបាន់បានធ្វើចំពោះអ្នកគ្រប់យ៉ាង។ 13 យើងជាព្រះជាម្ចាស់នៅបេតអែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើសសរ ហើយអ្នកបានស្បថជាមួយយើងនៅទីនោះ។ ចូរក្រោកឡើង ហើយចាកចេញពីស្រុកកំណើត ហើយត្រឡប់ទៅទឹកដីកំណើតរបស់អ្នកចុះ»។ 14 នាងរ៉ាជែល និងនាងលេអាបានឆ្លើយ ហើយនិយាយទៅគាត់ថា៖ «តើមានចំណែកណា ឬមរតកសម្រាប់យើង នៅក្នុងផ្ទះរបស់យើងទេ? 15 តើយើងមិនបានប្រព្រឹត្តជាមួយគាត់ដូចជាជនបរទេសទេឬ? ដ្បិត គាត់បានលក់យើង ហើយបានយកប្រាក់របស់យើងថែមទៀតផង។ 16 ដ្បិត ទ្រព្យសម្បត្តិដែលព្រះជាម្ចាស់បានយកពីគាត់នៅពេលនេះ គឺជាទ្រព្យសម្បត្តិរបស់យើង និងកូនៗរបស់យើងទាំងអស់។ ដូច្នេះ ឥឡូវនេះ ប្រសិនបើ ព្រះជាម្ចាស់មានបន្ទូលអ្វីមកកាន់បង ចូរធ្វើវាចុះ»។ 17 បន្ទាប់មក លោកយ៉ាកុបបានក្រោកឡើង ហើយដាក់កូនប្រុសៗ និងភរិយាទាំងពីររបស់គាត់នៅលើសត្វអូដ្ឋ។ 18 គាត់បាននាំហ្វូងសត្វទាំងអស់នៅខាងមុខគាត់ ជាមួយនឹងទ្រព្យសម្បត្តិទាំងអស់របស់គាត់ បូករួមទាំងហ្វូងសត្វដែលគាត់មាននៅក្នុងទឹកដីប៉ាដាន់អើរ៉ាម។ បន្ទាប់មក គាត់បានចាត់គេទៅរកឪពុករបស់គាត់នៅក្នុងទឹកដីកាណាន។ 19 នៅពេលលោកឡាបាន់បានចាកចេញទៅកាត់រោមចៀមរបស់គាត់ នាងរ៉ាជែលបានលួចរូបព្រះឪពុករបស់នាង។ 20 លោកយ៉ាកុបបានលួចរត់ចេញពីលោកឡាបាន់ ជាជនជាតិអើរ៉ាម ដោយមិនបានប្រាប់ឲ្យគាត់ដឹងថាគាត់ចាកចេញឡើយ។ 21 ដូច្នេះ គាត់បានរត់ចេញជាមួយនឹងអ្វីៗដែលគាត់មាន ហើយបានឆ្លងទន្លេយ៉ាងលឿន ហើយឆ្ពោះទៅទឹកដីតំបន់ភ្នំកាឡាដ។ 22 នៅថ្ងៃទីបី ទើបលោកឡាបាន់ដឹងថា លោកយ៉ាកុបបានរត់។ 23 ដូច្នេះ គាត់បាននាំយកសាច់ញាតិទៅជាមួយគាត់ ហើយដេញតាមពីក្រោយ អស់រយៈពេលប្រាំពីរថ្ងៃ។ គាត់បានទៅទាន់លោកយ៉ាកុបនៅតំបន់ភ្នំកាឡាដ។ 24 ព្រះជាម្ចាស់បានយាងមកឯលោកឡាបាន់ជនជាតិអើរ៉ាម នៅក្នុងសុបិននៅពេលយប់ ហើយមានបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន ជាមួយអ្វីដែលអ្នកនិយាយទៅកាន់យ៉ាកុប ទោះបើល្អ ឬអាក្រក់ក្តី»។ 25 លោកឡាបាន់បានដេញទាន់លោកយ៉ាកុប។ ហើយលោកយ៉ាកុបបានសង់ត្រសាលរបស់គាត់នៅតំបន់ភ្នំកាឡាត។ 26 លោកឡាបាន់និយាយទៅលោកយ៉ាកុបថា៖ «ហេតុដូចម្តេចបានជាឯងធ្វើដូច្នេះ គឺប្រោកប្រាស់ខ្ញុំ ហើយបាននាំយកកូនស្រីរបស់ឪពុកមកដូចជាអ្នកទោសសង្គ្រាមដូច្នេះ? 27 ហេតុអ្វីបានជាឯងលួចរត់ដោយសម្ងាត់ដូច្នេះ ហើយប្រើឧបាយកលជាមួយឪពុក ព្រមទាំងមិនប្រាប់ឪពុកដូច្នេះ? ដើម្បីឲ្យឪពុកបានជូនដំណើរដោយការអបអរសាទរ ហើយនិងច្រៀង វាយក្រាប់ ព្រមទាំងចាប់ស៊ុងផង។ 28 កូនមិនបានឲ្យឪពុកថើបលាចៅៗ និងកូនស្រីៗរបស់ឪពុកសោះ។ កូនបានធ្វើការដ៏ល្ងីល្ងើហើយ។ 29 ឪពុកមានអំណាចនឹងធ្វើទុក្ខដល់កូនបាន ប៉ុន្តែ ព្រះជាម្ចាស់ជាព្រះឪពុករបស់កូនមានបន្ទូលមកឪពុកកាលពីយប់មិញ ដោយមានបន្ទូលថា៖ «ចូរប្រយ័ត្ន ជាមួយអ្វីដែលអ្នកនិយាយទៅកាន់យ៉ាកុប ទោះបើល្អ ឬអាក្រក់ក្តី»។ 30 កូនបានធ្វើបែបនេះ ដោយសារកូនចង់ត្រឡប់ទៅផ្ទះឪពុករបស់កូនវិញ។ ប៉ុន្តែ ហេតុអ្វីបានជាកូនលួចរូបព្រះរបស់ឪពុក?» 31 លោកយ៉ាកុបឆ្លើយ ហើយនិយាយទៅកាន់លោកឡាបាន់ថា៖ «ដោយសារខ្ញុំខ្លាច ហើយគិតថា លោកឪពុកអាចនឹងយកកូនស្រីរបស់លោកឪពុកចេញពីខ្ញុំវិញ ដោយប្រើកម្លាំង ដូច្នេះ ហើយខ្ញុំចេញដោយសម្ងាត់។ 32 អ្នកណាក្តីដែលលួចរូបព្រះរបស់លោកឪពុក អ្នកនោះមិនអាចរស់ទៀតបានទេ។ សូមឆែកមើលនៅក្នុងវត្តនាមរបស់សាច់ញាតិចុះ បើរកឃើញអ្នកណាដែលនៅជាមួយខ្ញុំ សូមយករបស់លោកឪពុកទៅវិញចុះ»។ ដ្បិត លោកយ៉ាកុបមិនបានដឹងថា នាងរ៉ាជែលបានលួចវាទេ។ 33 លោកឡាបាន់បានចូលទៅក្នុងត្រសាលរបស់លោកយ៉ាកុប ទៅក្នុងត្រសាលរបស់នាងលេអា និងចូលទៅក្នុងត្រសាលរបស់អ្នកបម្រើស្រីទាំងពីរ ប៉ុន្តែ គាត់រកវាមិនឃើញទេ។ គាត់បានចេញពីត្រសាលរបស់នាងលេអា ហើយចូលទៅក្នុងត្រសាលរបស់នាងរ៉ាជែល។ 34 នាងរ៉ាជែលបានយករូបព្រះពីផ្ទះរបស់ឪពុកនាង ដាក់វានៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើវា។ លោកឡាបាន់បានរុករកពេញត្រសាលទាំងមូល ប៉ុន្តែ រករូបព្រះទាំងនោះមិនឃើញទេ។ 35 នាងនិយាយទៅកាន់ឪពុករបស់នាងថា៖ «លោកឪពុកអើយ សូមកុំខឹងអី ព្រោះកូនមិនអាចឈរនៅចំពោះលោកឪពុកបាន ដើម្បីកូនកំពុងមករដូវ»។ 36 លោកយ៉ាកុបខឹង ហើយឈ្លោះនឹងលោកឡាបាន់។ គាត់និយាយទៅលោកឡាបាន់ថា៖ «តើកូនមានទោសអ្វី? តើកូនបានធ្វើបាបអ្វី បានជាលោកឪពុកដេញតាមកូនពីក្រោយដូច្នេះ? 37 ដ្បិត លោកឪពុកបានរុករកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ។ តើលោកឪពុកបានរករូបព្រះរបស់គ្រួសារលោកឪពួកឃើញទេ? ចូរដាក់វានៅចំពោះមុខសាច់ញាតិរបស់យើង ដើម្បីពួកគេបានកាត់ក្តីរវាងយើងទាំងពីរ។ 38 ដ្បិត កូនបាននៅជាមួលលោកឪពុកអស់រយៈពេលម្ភៃឆ្នាំ។ គ្មានមេចៀម និងមេពពែត្រូវរលូតឡើយ ឬខ្ញុំបានហូបចៀមឈ្មោលពីហ្វូងសត្វរបស់លោកឪពុកឡើយ។ 39 សត្វណាដែលសត្វសាហាវស៊ី ខ្ញុំមិនបានយកទៅជូនលោកឪពុក ផ្ទុយទៅវិញ ខ្ញុំបានសងជំនួសអ្វីដែលបាត់បង់ទៅវិញ។ លោកឪពុកតែងតែឲ្យកូនសងសត្វដែលបាត់ទាំងអស់ មិនបាត់ដោយសារគេលួចនៅពេលយប់ ឬនៅពេលថ្ងៃក្តី។ 40 នៅពេលថ្ងៃ កូននៅក្រោមកម្តៅថ្ងៃ ហើយនៅពេលយប់កូនរងារ ហើយមើលមិនបានដេកឡើយ។ 41 ក្នុងរយៈពេលម្ភៃឆ្នាំនេះ កូនបាននៅក្នុងផ្ទះរបស់លោកឪពុក។ កូនធ្វើការជូនលោកឪពុកដប់បួនឆ្នាំ ដើម្បីឲ្យបានកូនស្រីទាំងពីរបស់លោកឪពុក ហើយធ្វើការប្រាំមួយឆ្នាំដើម្បីឲ្យបានហ្វូងសត្វ។ លោកឪពុងបានបន្លំថ្លៃឈ្នួលរបស់ខ្ញុំដប់ដង។ 42 ប្រសិនបើ ព្រះជាម្ចាស់របស់ឪពុកខ្ញុំ ជាព្រះជាម្ចាស់របស់លោកអប្រាហាំ ហើយជាព្រះដែលលោកអ៊ីសាកគោរពបម្រើ បានគង់នៅជាមួយខ្ញុំទេ ប្រាកដណាស់ លោកឪពុកនឹងបណ្ដេញកូនឲ្យទៅដោយដៃទទេមិនខាន។ ព្រះជាម្ចាស់បានឃើញពីទុក្ខលំបាករបស់ខ្ញុំ ហើយទតឃើញពីការខំប្រឹងធ្វើការរបស់ខ្ញុំ ហើយព្រះអង្គបានដាស់តឿនលោកឪពុកកាលពីយប់មិញ»។ 43 លោកឡាបាន់ឆ្លើយ ហើយនិយាយថា៖ «កូនស្រីៗគឺជាកូនស្រីៗរបស់ឪពុក ហើយចៅៗគឺជាចៅៗរបស់ឪពុក ព្រមទាំងហ្វូងសត្វក៏ជាហ្វូងសត្វរបស់ឪពុកដែរ។ អ្វីៗទាំងអស់ដែលកូនឃើញជារបស់ឪពុក។ ប៉ុន្តែ អ្វីដែលកូនឯងត្រូវធ្វើនៅថ្ងៃនេះ ចំពោះកូនស្រីរបស់ឪពុក ឬទៅកាន់ក្មេងៗរបស់ពួកគេដែលពួកគេបានបង្កើតមក? 44 ដូច្នេះ នៅពេលនេះ ចូរយើងចងសម្ពន្ធមេត្រី រវាងកូននិងឪពុក ហើយសូមឲ្យវាធ្វើជាបន្ទាល់រវាងកូននិងឪពុកដែរ»។ 45 ដូច្នេះ លោកយ៉ាកុបបានយកថ្ម ហើយតាំងវាឡើងជាសសរ។ លោកយ៉ាកុបនិយាយទៅកាន់សាច់ញាតិរបស់គាត់ថា៖ «ចូរប្រមូលថ្មដាក់មួយដុំ»។ 46 ដូច្នេះ ពួកគេក៏យកថ្ម មកធ្វើជាបង្គោល។ បន្ទាប់មក ពួកគេហូបក្បែរបង្គោលនៅទីនោះ។ 47 លោកឡាបាន់ហៅវាថា យេការសាហាឌូថា តែលោកយ៉ាកុបហៅវាថា កាលេឌ វិញ។ 48 លោកឡាបាន់និយាយថា៖ «បង្គោលនេះជាសាក្សីរវាងឪពុកនិងកូននៅថ្ងៃនេះ»។ ហេតុដូច្នេះហើយបានជាគេដាក់ឈ្មោះថា កាឡេដ។ 49 គេក៏បានដាក់ឈ្មោះមីសប៉ាផងដែរ ដោយសារលោកឡាបាន់និយាយថា៖ «សូមព្រះអម្ចាស់ទតមើលរវាងកូននិងឪពុក នៅពេលយើងលែងឃើញមុខគ្នាទៀត។ 50 ប្រសិនបើ កូនប្រព្រឹត្តមិនត្រឹមត្រូវជាមួយនឹងកូនស្រីរបស់ឪពុក ឬប្រសិនបើ កូនមានភរិយាផ្សេងក្រៅពីកូនស្រីរបស់ឪពុក ទៅបីជាកូនគ្មាននរណានៅជាមួយយើងក្តី មើល ព្រះជាម្ចាស់គឺជាសាក្សីរវាងកូននិងឪពុក»។ 51 លោកឡាបាន់និយាយទៅលោកយ៉ាកុបថា៖ «ចូរមើលទៅបង្គោល ហើយមើលទៅឯសសរ ដែលឪពុកបានដាក់តាំងរវាងកូននិងឪពុក។ 52 បង្គោលនេះគឺជាសាក្សី ហើយសសរគឺជាទីបន្ទាល់ ដែលកូនមិនត្រូវរំលង បង្គោល និងសសរនេះមករកឪពុក ដើម្បីធ្វើទុក្ខដល់ឪពុកឡើយ។ សូមព្រះជាម្ចាស់នៃលោកអប្រាហាំ និងព្រះរបស់លោកណាឃរ ជាព្រះរបស់ឪពុកពួកគេរៀងខ្លួន កាត់ក្តីរវាងពួកយើង»។ 53 លោកយ៉ាកុបបានស្បថនឹងព្រះ ជាមួយព្រះជាម្ចាស់លោកអ៊ីសាកជាឪពុករបស់គាត់កោតខ្លាច។ 54 លោកយ៉ាកុបបានថ្វាយយញ្ញបូជានៅលើភ្នំ ហើយហៅសាច់ញាតិរបស់គាត់មកហូបសាច់នៅទីនោះ។ ពួកគេហូប ហើយចំណាយពេលមួយយប់នៅលើភ្នំនោះ។ 55 ព្រឹកព្រលឹម លោកឡាបាន់បានក្រោកឡើង បានថើបចៅៗ និងកូនស្រីៗរបស់គាត់ ហើយឲ្យពរដល់ពួកគេ។ បន្ទាប់មក លោកឡាបាន់បានចាកចេញ ហើយត្រឡប់ទៅផ្ទះវិញ។