1 ទេវតាទាំងពីរបានមកដល់ក្រុងសូដុមនៅពេលល្ងាច លោកឡុតកំពុងអង្គុយនៅទ្វារក្រុងសូដុម។ លោកឡុតបានឃើញទេវតាទាំងពីរ ក៏ក្រោកឡើងទៅជួបពួកគេ ហើយក្រាបចុះមុខទល់ដី។ 2 គាត់និយាយថា៖ «សូមលោកម្ចាស់ សូមមេត្តាចូរទៅផ្ទះខ្ញុំ ជាអ្នកបម្រើរបស់លោក ហើយស្នាក់នៅទីមួយយប់សិន ព្រមតាំងបានលាងជើងជូនដល់លោកផង។ បន្ទាប់មក លោកអាចក្រោកឡើងពីព្រលឹម ហើយបន្តដំណើរទៅមុខទៀតចុះ»។ ពួកគេឆ្លើយថា៖ «អត់ទេ យើងនឹងគេងនៅតាមទីធ្លាក្រុងយប់នេះ»។ 3 ប៉ុន្តែ លោកឡុតអង្វរពួកគេជាខ្លាំង ពួកគេក៏ទៅជាមួយគាត់ ហើយចូលទៅក្នុងផ្ទះរបស់គាត់។ គាត់បានចម្អិនអាហារ ហើយដុតនំប៉័ងឥតមេ ហើយពួកគេក៏ហូប។ 4 ប៉ុន្តែ មុនពេលពួកគេគេង ពួកប្រុសៗនៅក្នុងទីក្រុង គឺពួកប្រុសៗនៅក្នុងទីក្រុងសូដុម បានព័ទ្ធជុំវិញផ្ទះ ទាំងក្មេងទាំងចាស់ ប្រុសៗទាំងនោះមកពីគ្រប់ទិសទីនៃទីក្រុង។ 5 ពួកគេបានហៅលោកឡុត ហើយនិយាយទៅគាត់ថា៖ «តើបុរសដែលមកឯលោកនៅឯណា? ចូរនាំពួកគេចេញមកឲ្យពួកយើង ដើម្បីឲ្យយើងបានគេងជាមួយពួកគេ»។ 6 ដូច្នេះ លោកឡុតបានចេញពីទ្វារទៅរកពួកគេ ហើយបិទទ្វារនៅក្រោយខ្នងគាត់។ 7 គាត់និយាយថា៖ «ខ្ញុំសូមអង្វរ បងប្អូនខ្ញុំអើយ សូមកុំប្រព្រឹត្តអាក្រក់អី។ 8 មើល៍ ខ្ញុំមានកូនស្រីពីរនាក់ មិនទាន់គេងជាមួយបុរសណាឡើយ។ ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នា ចូរនាំពួកគេទៅជាមួយអ្នករាល់គ្នាទៅ ហើយអ្នករាល់គ្នាអាចធ្វើអ្វីដល់ពួកគេតាមតែអ្វីដែលអ្នករាល់គ្នាគិតថាល្អនៅចំពោះភ្នែករបស់អ្នករាល់គ្នាចុះ។ តែសូមកុំធ្វើអ្វីជាមួយបុរសពីរនាក់នេះឡើយ ព្រោះពួកគេបានមកជ្រកនៅក្រោមដំបូលផ្ទះរបស់ខ្ញុំ»។ 9 ពួកគេនិយាយថា៖ «ថយចេញទៅ!» ហើយពួកគេក៏បន្តទៀតថា៖ «ម្នាក់នេះជាជនបរទេសមករស់នៅទីនោះសោះ ហើយឥឡូវ វាបានក្លាយជាចៅក្រមរបស់យើងហើយ! ឥឡូវនេះ យើងនឹងប្រព្រឹត្តអាក្រក់ជាមួយអ្នកខ្លាំងជាងពួកគេទេ»។ ពួកគេបានរុញយ៉ាងខ្លាំងទាស់នឹងលោកឡុត ហើយចូលមកជិតដើម្បីទម្លោះទ្វារ។ 10 ប៉ុន្តែ បុរសពីនាក់នោះបានលូកដៃរបស់ពួកគេ ហើយបាននាំលោកឡុតចូលមកក្នុងផ្ទះជាមួយពួកគេ ហើយបិទទ្វារវិញ។ 11 បន្ទាប់មក ទេវតាបានពួកប្រុសៗដែលនៅមាត់ទ្វារផ្ទះឲ្យខ្វាក់ភ្នែក ទាំងក្មេងទាំងចាស់ ដើម្បីឲ្យពួកគេអស់កម្លាំង នៅពេលពួកគេព្យាយាមរកទ្វារ។ 12 បន្ទាប់មកបុរសទាំងពីរនាក់បាននិយាយទៅកាន់លោកឡុតថា៖ «តើលោកមានអ្នកផ្សេងទៀតនៅទីនេះទេ? កូនប្រសារប្រុសៗ កូនៗ និងកូនស្រីៗរបស់លោក និងអ្នកផ្សេងៗដែលអ្នកមាននៅក្នុងទីក្រុងនេះ ចូរយកពួកគេចេញពីទីនេះ។ 13 ដ្បិត យើងនឹងបំផ្លាញទីនេះហើយ ដោយសារការចោទប្រកាន់ទាស់នឹងទីក្រុងនេះ នៅចំពោះព្រះអម្ចាស់បានឮយ៉ាងខ្លាំងបានជាព្រះជាម្ចាស់ចាត់យើងមកឲ្យបំផ្លាញទីក្រុងនេះ»។ 14 លោកឡុតបានចេញទៅ ហើយបានហៅកូនប្រសារប្រុសៗរបស់គាត់ គឺពួកប្រុសៗដែលបានរៀបការជាមួយកូនស្រីៗរបស់លោក ហើយប្រាប់ថា៖ «ចូរចេញពីទីនេះ ជាប្រញាប់ ដ្បិត ព្រះអម្ចាស់នឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្តែ កូនប្រសារប្រុសៗរបស់លោក គិតថាគាត់និយាយលេង។ 15 នៅពេលព្រឹកព្រលឹម ទេវតាទាំងពីរបានបង្ខំលោកឡុត ដោយនិយាយថា៖ «ចូរចេញទៅ យកភរិយា និងកូនស្រីទាំងពីររបស់លោកដែលនៅទីនេះចេញទៅ ដើម្បីកុំឲ្យលោកត្រូវបំផ្លាញជាមួយទីក្រុងដោយដោយសារការជំនុំជម្រះឡើយ»។ 16 ប៉ុន្តែ គាត់នៅបង្អែបង្អង់។ ដូច្នេះ ទេវតាទាំងពីរបានចាប់ដៃលោក ហើយដៃភរិយារបស់លោក ព្រមទាំងដៃកូនស្រីទាំងពីររបស់លោក ដោយសារព្រះអម្ចាស់ផ្តល់មេត្តាដល់ពួកគេ។ ទេវតាទាំងពីរបាននាំពួកគេចេញ ហើយនាំចេញទៅទុកនៅខាងក្រៅក្រុង។ 17 បន្ទាប់មក ទេវតាទាំងពីរបាននាំពួកគេចេញ ហើយមានម្នាក់និយាយថា៖ «ចូររត់ដើម្បីឲ្យអ្នកបានរស់! កុំមើលក្រោយឡើយ ឬ ស្នាក់នៅទីវាលណាមួយឡើយ។ ចូររត់គេចទៅឯភ្នំ ដើម្បីកុំឲ្យអ្នកត្រូវបំផ្លាញឡើយ»។ 18 លោកឡុតនិយាយទៅទេវតាទាំងពីរថា៖ «អត់ទេ លោកម្ចាស់អើយ! 19 ខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់បានទទួលព្រះគុណនៅចំពោះលោកម្ចាស់ ហើយ លោកម្ចាស់បានផ្តល់ក្តីមេត្តាយ៉ាងធំក្នុងការសង្គ្រោះជីវិតរបស់យើងខ្ញុំ ប៉ុន្តែ ខ្ញុំមិនអាចរត់គេចទៅឯភ្នំបានទេ ព្រោះគ្រោះមហន្តរាយនឹងបំផ្លាញខ្ញុំ និងខ្ញុំនឹងស្លាប់ហើយ។ 20 មើល៍ ទីក្រុងនៅទីនោះ វាជិតល្មមដែលអាចរត់ទៅដល់ ហើយវាក៏តូចដែរ។ សូមឲ្យខ្ញុំរត់គេចទៅទីនោះចុះ (តើវាមិនតូចទេឬអី?) ហើយខ្ញុំនឹងមានជីវិតរស់នៅទីនោះ»។ 21 ទេវតាទាំងពីរនិយាយទៅគាត់ថា៖ «មិនអីទេ ខ្ញុំយល់ព្រមតាមសំណើនេះ ថាយើងនឹងមិនបំផ្លាញក្រុងដែលលោកបាននិយាយទេ។ 22 ប្រញាប់ឡើង! ចូររត់គេចចេញពីទីនេះទៅ ព្រោះយើងមិនអាចធ្វើអ្វីបានឡើយ ទាល់តែលោកទៅដល់ទីនោះសិន»។ ហេតុដូច្នេះហើយបានជាគេហៅទីក្រុងនោះថា សូអារ។ 23 ពេលលោកឡុតទៅដល់ក្រុងសូអារ ថ្ងៃបានរះឡើងមកលើផែនដី។ 24 បន្ទាប់មក ព្រះអម្ចាស់បានធ្វើឲ្យភ្លៀងធ្លាក់ជាស្ពាន់ធ័រ និងភ្លើងធ្លាក់ចុះមកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ាពីព្រះអម្ចាស់មកគឺធ្លាក់ចេញពីលើមេឃមក។ 25 ព្រះអង្គបំផ្លាញទីក្រុងទាំងនោះ ហើយគ្រប់ទាំងទីវាល ហើយនិងប្រជាជនដែលរស់នៅទីក្រុងនោះ ហើយទីវាលដែលមានស្មៅដុះដែរ។ 26 ប៉ុន្តែ ភរិយារបស់លោកឡុត ដែលដើរតាមក្រោយគាត់ បានសម្លឹងក្រោយ ហើយនាងបានក្លាយជាសសរអំបិល។ 27 លោកអប្រាហាំក្រោកតាំងពីព្រលឹម ហើយចេញទៅកន្លែងដែលគាត់បានឈរជាមួយនៅចំពោះព្រះអម្ចាស់។ 28 គាត់បានសម្លឹងមើលទៅឯក្រុងសូដុម និងក្រុងកូម៉ូរ៉ា និងសម្លឹងមើលទៅឯទីវាលនៅក្នុងទឹកដីនោះ។ គាត់បានសម្លឹងមើល ឃើញផ្សែងហុយឡើងពីដីដូចជាផ្សែងរបស់គុកភ្លើង។ 29 ដូច្នេះ នៅពេលព្រះជាម្ចាស់បំផ្លាញទីក្រុងទាំងប៉ុន្មាន នៅទីវាល ព្រះជាម្ចាស់បាននឹងចាំពីលោកអប្រាហាំ។ ព្រះអង្គបានបញ្ជូនលោកឡុតចេញពីគ្រោះមហន្តរាយ នៅពេលព្រះអង្គបំផ្លាញទីក្រុងផ្សេងៗ ដែលលោកឡុតបានរស់នៅ។ 30 ប៉ុន្តែ លោកឡុតបានឡើងទៅក្រុងសូអារ ទៅរស់នៅតាមតំបន់ភ្នំ ជាមួយកូនស្រីពីរនាក់ ដោយព្រោះគាត់មានការភ័យខ្លាចក្នុងការរស់នៅក្នុងក្រុងសូអារ។ ដូច្នេះ គាត់និងកូនស្រីទាំងពីររបស់គាត់ បានទៅរស់នៅក្នុងរូងភ្នំវិញ ។ 31 កូនស្រីច្បងនិយាយទៅកូនស្រីប្អូនថា៖ «ឪពុករបស់យើងចាស់ហើយ ហើយគ្មានប្រុសណាមកគេងជាមួយយើង ដូចគេដូចឯងនៅក្នុងលោកនេះទេ។ 32 មក តោះយើងទៅបង្អកស្រាឪពុករបស់យើង ហើយយើងនឹងគេងជាមួយគាត់ ដូច្នេះយើងអាចបន្តពូជឪពុករបស់យើង»។ 33 ដូច្នេះ ពួកគេបានធ្វើឲ្យឪពុករបស់ពួកគេស្រវឹងនៅយប់នោះ។ បន្ទាប់មក កូនស្រីច្បងបានចូលទៅក្នុង ហើយគេងជាមួយឪពុងរបស់នាង ហើយគាត់មិនដឹងថានាងចូលទៅគេងជាមួយគាត់នៅពេលណា ឬពេលណានាងក្រោកឡើងទេ។ 34 នៅថ្ងៃបន្ទាប់ បងស្រីច្បងនិយាយទៅកាន់ប្អូនស្រីពៅថា៖ «សូមស្តាប់ យប់មិញ បងបានទៅគេងជាមួយឪពុករួចហើយ។ តោះ យើងធ្វើឲ្យគាត់ស្រវឹងនៅយប់នេះទៀត ហើយអូនត្រូវទៅក្នុងហើយគេងជាមួយគាត់ ដើម្បីឲ្យយើងអាចបន្តពូជពីឪពុករបស់យើង»។ 35 ដូច្នេះ ពួកគេបានធ្វើឲ្យឪពុករបស់ពួកគេស្រវឹងនៅយប់នោះ ហើយប្អូនស្រីពៅបានចូលទៅ ហើយគេងជាមួយគាត់។ គាត់មិនដឹងពេលណានាងគេង ឬពេលណានាងចេញពីគាត់នោះទេ។ 36 ដូច្នេះ កូនស្រីទាំងពីររបស់លោកឡុតក៏មានកូនដោយសារឪពុករបស់ពួកគេ។ 37 កូនស្រីច្បងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា ម៉ូអាប់។ គាត់បានក្លាយជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។ 38 ចំណែក ប្អូនស្រីពៅក៏បង្កើតបានកូនប្រុសមួយដែរ ហើយ ដាក់ឈ្មោះកូននោះថា បេន អាំមី។ គាត់បានក្លាយជាបុព្វបុរសរបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។