1 ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាហាំឃើញនៅក្បែរនៅដើមជ្រៃលោកម៉ាមរ៉េ។ គឺក្នុងកាលដែលគាត់អង្គុយនៅច្រកទ្វារត្រសាលរបស់គាត់នៅក្នុងពេលថ្ងៃកំពុងពេញកម្តៅ។ 2 គាត់បានសម្លឹងមើល ហើយមើល៍ គាត់បានឃើញបុរសម្នាក់កំពុងឈរនៅទល់មុខគាត់។ ពេលគាត់បានឃើញពួកគេ គាត់បានរស់ទៅជួបពួកគេពីច្រកទ្វារត្រសាល ហើយក្រាបផ្កាប់មុខទៅនឹងដី។ 3 គាត់ទូលថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ ទូលបង្គំគាប់ព្រះហឫទ័យដល់ព្រះអង្គ សូមមេត្តាកុំយាងហួស ដោយទុកចោលអ្នកបម្រើព្រះអង្គឡើយ។ 4 សូមឲ្យគេបានយកទឹកមកលាងព្រះបាទរបស់ព្រះអង្គ ហើយសម្រាកនៅក្រោមដើមឈើនេះសិនហើយ។ 5 សូមឲ្យទូលបង្គំនាំអាហារបន្តិចបន្ទួចមកថ្វាយ ដើម្បីឲ្យព្រះអង្គបានសោយ។ បន្ទាប់មក ព្រះអាចយាងចេញពីទូលបង្គំបានហើយ ព្រោះព្រះអង្គបានយាងមកជួបអ្នកបម្រើព្រះអង្គរួចហើយ»។ ពួកគេឆ្លើយថា៖ «ចូរតាមសម្តីរបស់អ្នកចុះ»។ 6 បន្ទាប់មក លោកអប្រាហាំទៅរកនាងសារ៉ាយ៉ាងលឿននៅក្នុងត្រសាល ហើយនិយាយថា៖ «ចូរប្រញាប់ឡើង យកម្សៅយ៉ាងម៉ដ្តបីរង្វាល់មក ច្របាច់វា ហើយធ្វើជានំប៉័ង»។ 7 បន្ទាប់មក លោកអប្រាហាំរត់ទៅឯអ្នកឃ្វាលសត្វ ហើយបានយកកូនគោ ដែលស្ទាវ ហើយល្អមួយ ហើយប្រគល់វាទៅឲ្យអ្នកបម្រើ ហើយគាត់ក៏ប្រញាប់ទៅចម្អិនវា។ 8 គាត់បានយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានចម្អិននោះ មកដាក់នៅមុខរបស់ពួកគេ ហើយគាត់ឈរនៅក្បែរពួកគេនៅក្នុងដើមឈើ នៅពេលពួកគេកំពុងហូប។ 9 ពួកគេនិយាយទៅកាន់គាត់ថា៖ «តើសារ៉ាភរិយារបស់លោកនៅឯណា?» គាត់ឆ្លើយថា៖ «នៅក្នុងត្រសាលឯណោះ»។ 10 ព្រះអង្គមានបន្ទូលថា៖ «យើងនឹងត្រឡប់មកវិញជាប្រាកដនៅក្នុងរដូវលំហើយ ហើយមើល៍ សារ៉ាយភរិយារបស់លោកនឹងមានកូនប្រុសមួយ»។ នាងសារ៉ាយកំពុងស្តាប់នៅមាត់ទ្វារក្នុងត្រសាល ដែលនៅពីក្រោយគាត់។ 11 ឥឡូវ លោកអប្រាហាំ និងនាងសារ៉ាមានវ័យចាស់ណាស់ហើយ នាងសារ៉ាមានអាយុហួសក្នុងការមានកូនហើយ។ 12 នាងសារ៉ាសើចនឹងខ្លួនឯង ហើយនិយាយមកកាន់ខ្លួននាងថា៖ «ខ្ញុំចាស់ចំណាស់នេះហើយ ស្វាមីខ្ញុំក៏ចាស់ណាស់ដែរ យើងខ្ញុំនៅមានតម្រេកអ្វីទៀត?» 13 ព្រះអម្ចាស់មានបន្ទូលទៅលោកអប្រាហាំថា៖ «ហេតុអ្វីបានជានាងសារ៉ាសើច ហើយនិយាយថា តើខ្ញុំអាចមានកូនបាន ក្នុងការដែលខ្ញុំចាស់ហើយនោះ? 14 តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះអម្ចាស់ទេ? នៅពេលកំណត់ យើងនឹងត្រឡប់មកឯអ្នកវិញ គឺនៅក្នុងរដូវលំហើយ។ នៅឆ្នាំក្រោយ នៅក្នុងរដូវនេះ នាងសារ៉ានឹងមានកូនប្រុសមួយ»។ 15 បន្ទាប់មក នាងសារ៉ាបដិសេធវា ហើយនិយាយថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិត នាងខ្លាច។ គាត់ឆ្លើយថា៖ «អត់ទេ នាងបានសើចមែន»។ 16 បន្ទាប់មក ពួកគេបានក្រោកឡើងដើម្បីចាកចេញហើយសម្លឹងមើលទៅក្រុងសូដុម។ លោកអប្រាហាំបានចេញទៅជាមួយពួកគេ ដើម្បីជូនដំណើរពួកគេ។ 17 ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលថា៖ «តើគួរឲ្យយើងលាក់ជាមួយលោកពីអ្វីដែលខ្ញុំនឹងធ្វើដែរឬទេ? 18 លោកអប្រាហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ ហើយខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរដោយសារគាត់។ 19 ដ្បិត យើងបានជ្រើសរើសគាត់ ដើម្បីឲ្យគាត់បានបង្រៀនដល់កូន និងគ្រួសាររបស់គាត់ដែលមកតាមក្រោយឲ្យកាន់តាមផ្លូវរបស់ព្រះអម្ចាស់ ឲ្យប្រព្រឹត្តសេចក្តីសុចរិត និងយុត្តធម៌ ដើម្បីឲ្យព្រះអម្ចាស់បានសម្រេចដល់លោកអប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានមានបន្ទូលនឹងគាត់»។ 20 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយព្រោះមានសម្រែកយំទាស់នឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ាខ្លាំងពេក ហើយបាបរបស់ពួកគេក៏ខ្លាំងណាស់ដែរ 21 យើងនឹងចុះទៅទីនោះ ហើយមើលពីសម្រែកទាស់នឹងក្រុងនោះបានមកដល់យើង ថាតើពួគគេពិតជាបានធ្វើការនោះមែនឬយ៉ាងណា។ ប្រសិនបើ មិនបានធ្វើទេ យើងនឹងបានដឹង»។ 22 ដូច្នេះ បុរសទាំងនោះបានចេញពីទីនោះ ហើយធ្វើដំណើរឆ្ពោះទៅក្រុងសូដុម ប៉ុន្តែ លោកអប្រាហាំឈរនៅចំពោះព្រះអម្ចាស់។ 23 បន្ទាប់មក លោកអប្រាហាំបានចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គបំផ្លាញមនុស្សសុចរិត ជាមួយនឹងមនុស្សទុច្ចរិតមែនឬ? 24 ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់នៅក្នុងទីក្រុង។ តើព្រះអង្គនឹងបំផ្លាញទីក្រុងនោះចោល ហើយមិនទុកកន្លែងសម្រាប់មនុស្សដែលសុចរិតហាសិបអ្នកដែលនៅទីនោះដែរទេឬ? 25 ព្រះអង្គមិនធ្វើដូច្នោះទេ ព្រះអង្គមិនសម្លាប់មនុស្សសុចរិតជាមួយមនុស្សទុច្ចរិតឡើយ ដូច្នេះមនុស្សសុចរិតនឹងទទួលរងដូចមនុស្សទុច្ចរិតដែរ។ ព្រះអង្គមិនធ្វើដូច្នោះទេ! តើចៅក្រមរបស់ផែនដីទាំងមូលមិនធ្វើអ្វីដែលយុត្តិធម៌ទេឬ?» 26 ព្រះអម្ចាស់មានបន្ទូលថា៖ «ប្រសិនបើ យើងរកឃើញមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម យើងនឹងមិនបំផ្លាញទីនោះទេ ដោយយល់ដល់ពួកគេ»។ 27 លោកអប្រាហាំឆ្លើយ ហើយទូលថា៖«មើល៍ សូមអត់ទោសដល់ទូលបង្គំផង ដែលទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះ ហ៊ាននិយាយតវ៉ាជាមួយព្រះអម្ចាស់! 28 ចុះបើមានមនុស្សសុចរិតតែសែសិបប្រាំនាក់? តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូលដោយខ្វះតែប្រាំនាក់មែនទេ?» នោះព្រះអង្គមានបន្ទូលថា៖ «យើងមិនបំផ្លាញទេ ប្រសិនបើមានសែសិបប្រាំនាក់»។ 29 គាត់ទូលព្រះអង្គសារជាថ្មីទៀតថា៖ «ចុះបើមានតែសែសិបនាក់នៅទីនោះ?» ព្រះអង្គតបថា៖ «យើងនឹងមិនបំផ្លាញទេ ដោយព្រោះអ្នកសែសិបនាក់នោះ»។ 30 គាត់ទូលទៀតថា៖ «សូមកុំព្រះពិរោធនឹងទូលបង្គំធ្វើអ្វី ព្រះអម្ចាស់អើយ ដែលទូលបង្គំនិយាយដូច្នេះ។ ប្រហែលជាមានមនុស្សសុចរិតតែសាមសិបនាក់នៅទីនោះ»។ ព្រះអង្គតបថា៖ «មើល៍ យើងមិនបំផ្លាញក្រុងនោះទេ ប្រសិនបើ យើងរកឃើញមនុស្សសុចរិតសាមសិបនាក់នៅទីនោះ»។ 31 គាត់ទូលទៀតថា៖ «មើល៍ សូមអត់ទោសដល់ទូលបង្គំផងដែលហ៊ានទូលទៅព្រះអម្ចាស់បែបនេះ! ប្រហែលជាមានមនុស្សសុចរិតតែម្ភៃនាក់នៅទីនោះ»។ ព្រះអង្គតបថា៖ «យើងមិនបំផ្លាញទីក្រុងនោះទេ ដោយយល់ដល់អ្នកម្ភៃនាក់នោះ»។ 32 គាត់ទូលថា៖ «សូមព្រះអង្គកុំព្រះពិរោធនឹងទូលបង្គំធ្វើអ្វី ព្រះអម្ចាស់អើយ ទូលបង្គំសូមនិយាយបែបនេះជាលើកចុងក្រោយ។ ប្រហែលជារកឃើញមនុស្សសុចរិតតែដប់នាក់ទេ នៅទីនោះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលថា៖ «យើងមិនបំផ្លាញវាទេ ដោយយល់ដល់អ្នកទាំងដប់នាក់នោះ»។ 33 ព្រះអម្ចាស់បានយាងចេញភ្លាម បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសន្ទនាជាមួយលោកអប្រាហាំ ហើយលោកអប្រាហាំក៏ត្រឡប់ទៅផ្ទះរបស់គាត់វិញ។