លោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ នៅពេលដែលព្រះអម្ចាស់បានយាងមកជួបលោកអាប់រ៉ាមម្តងទៀត។
ព្រះអម្ចាស់បានបញ្ជាលោកអាប់រ៉ាមឲ្យដើរនៅមុខព្រះអង្គដោយឥតកំហុស។
ព្រះអម្ចាស់បានប្តូរឈ្មោះរបស់លោកអាប់រ៉ាមទៅជាអប្រាហាំដែលមានន័យថា «ឪពុករបស់ប្រជាជាតិជាច្រើន»។
ព្រះអម្ចាស់បានប្រគល់ទឹកដីកាណានទាំងអស់ឲ្យពូជពង្សរបស់លោកអប្រាហាំដែលជាផ្នែកនៃសម្ពន្ធមេត្រី។
ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់របស់ពូជពង្សរបស់លោកអប្រាហាំ។
ព្រះអម្ចាស់បានបង្គាប់ឲ្យបុរសៗកាត់ស្បែកជាសញ្ញានៃសម្ពន្ធមេត្រីរវាងលោកអប្រាហាំ និងព្រះអម្ចាស់។
ទារកត្រូវកាត់ស្បែកបន្ទាប់ពីប្រាំបីថ្ងៃ។
អ្នកសាសន៍ដទៃដែលចូលរួមក្នុងគ្រួសារដែលមានសម្ពន្ធមេត្រីជាមួយនឹងព្រះអម្ចាស់ក៏ត្រូវកាត់ស្បែកដែរ។
បុរសដែលមិនកាត់ស្បែកត្រូវបានកាត់ចេញពីប្រជារាស្ត្ររបស់គេព្រោះគាត់បានផ្តាច់សម្ពន្ធមេត្រី។
ព្រះអម្ចាស់បានប្តូរឈ្មោះនាងសារ៉ាយត្រូវហៅថានាងសារា៉។
ព្រះអម្ចាស់បានសន្យាថាកូនប្រុសរបស់លោកអ័ប្រាហាំនឹងមកតាមរយៈដោយនាងសារ៉ា។
លោកអប្រាហាំសើច ហើយសួរថា តើក្មេងម្នាក់អាចកើតមកចំពោះបុរស និងស្ត្រីដែលមានអាយុចាស់យ៉ាងដូចម្តេច។
ព្រះជាម្ចាស់មានបន្ទូលថា៖អប្រាហាំត្រូវដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាក។
ព្រះជាម្ចាស់បានមានបន្ទូលថា៖ ព្រះអង្គនឹងបង្កើតសម្ពន្ធមេត្រីជាមួយលោកអ៊ីសាក។
ព្រះជាម្ចាស់បានសន្យាថានឹងប្រទានពរដល់លោកអ៊ីស្មាអែលធ្វើឲ្យគាត់មានបង្កើតផល និងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិដ៏អស្ចារ្យមួយ។
នៅថ្ងៃដដែលនោះលោកអប្រាហាំបានធ្វើពិធីកាត់ស្បែកអោយប្រុសៗទាំងអស់ក្នុងគ្រួសាររបស់គាត់។
លោកអ៊ីស្មាអែលមានអាយុដប់បីឆ្នាំនៅពេលលោកធ្វើពិធីកាត់ស្បែក។