នាងសារ៉ាយបានប្រាប់លោកអាប់រ៉ាមឲ្យដេកជាមួយអ្នកបម្រើស្រីម្នាក់ នាងហាកា ដើម្បីមានកូនជាមួយនិងនាង។
បន្ទាប់ពីនាងហាកាមានគភ៌នាងហាកាបានមើលងាយនឹងនាងសារ៉ាយ។
នាងសារ៉ាយបានត្អូញត្អែរថាវាជាកំហុសរបស់លោកអាប់រ៉ាមដែលនាងហាកាបានមើលងាយនាង ហើយលោកអាប់រ៉ាមបានប្រាប់នាងសារ៉ាយឲ្យធ្វើអ្វីដែលនាងគិតថាល្អបំផុតជាមួយនាងហាកា។
នាងសារ៉ាយបានប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងហាកាក៏រត់ចេញពីនាង។
ទេវតារបស់ព្រះអម្ចាស់ប្រាប់ទៅនាងថា៖ ចូរត្រឡប់ទៅម្ចាស់ស្រីរបស់អ្នកវិញចុះ ហើយចុះចូលនឹងសិទ្ធិអំណាចរបស់នាង។
ទេវតារបស់ព្រះអម្ចាស់បានសន្យាទៅនាងហាកាថា៖ ពូជពង្សរបស់នាងបានចម្រើនច្រើនឡើង គ្មាននរណាអាចរាប់បានឡើយ។
នាងហាការបានដាក់ឈ្មោះកូនរបស់នាងថាអ៊ីស្មាអែល ពីព្រោះព្រះអម្ចាស់បានឮសេចក្តីទុក្ខព្រួយរបស់នាង។
អ៊ីស្មាអែលនឹងក្លាយជាសត្រូវនឹងមនុស្សទាំងអស់ ហើយនឹងរស់នៅដាច់ឆ្ងាយពីបងប្អូនរបស់គាត់។
នាងបានថ្វាយព្រះនាមដល់ព្រះអម្ចាស់ថា «ព្រះជាម្ចាស់ដែលទតឃើញខ្ញុំម្ចាស់»។
លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ នៅពេលដែលកុមារអ៊ីស្មាអែលកើតមក។