ទ្រព្យសម្បត្ដិទាំងអស់របស់ក្រុងសូដុមត្រូវបានយកចេញទៅហើយលោកឡុត និងទ្រព្យសម្បត្ដិទាំងអស់របស់គាត់ក៏ត្រូវបានយកទៅដែរ។
លោកអាប់រ៉ាមបានប្រមូលមនុស្សដែលបានទទួលកាបង្វឹកចំនួន ៣១៨ នាក់ដើម្បីដេញតាមពួកគេ។
លោកអាប់រ៉ាមបានច្បាំងនឹងពួកស្តេចនៅភាគខាងជើងនៃក្រុងដាម៉ាស ហើយគាត់បានប្រមូលយកទ្រព្យសម្បត្តិទាំងអស់ លោកឡុត និងប្រជាជនផ្សេងទៀត។
គឺស្តេចក្រុងសូដុម និងព្រះបាទម៉ិលគីស្សាដែកជាស្តេចសាឡឹមបានជួបលោកអាប់រ៉ាមនៅពេលដែលទ្រង់ត្រឡប់មកវិញ។
ព្រះបាទម៉ិលគីស្សាដែកជាមហាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។
ព្រះបាទម៉ិលគីស្សាដែកបានយកនំបុ័ង និងស្រាមក នៅពេលដែលព្រះអង្គជួបលោកអាប់រ៉ាម។
ព្រះបាទម៉ិលគីស្សាដែកបានប្រទានពរដល់លោកអាប់រ៉ាម ហើយបានលើកតម្កើងព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។
លោកអាប់រ៉ាមបានឲ្យព្រះបាទម៉ិលគីស្សាដែកមួយភាគដប់នៃអ្វីៗទាំងអស់។
ស្តេចក្រុងសូដុមបានស្នើសុំឲ្យលោកអាប់រ៉ាមរក្សាទុកទំនិញទាំងអស់ប្រសិនបើលោកអាប់រ៉ាមប្រគល់ប្រជាជនអោយស្តេច។
លោកអាប់រ៉ាមបានលើកដៃថ្វាយព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមិនចង់ឲ្យស្តេចក្រុងសូដុមនិយាយថា ព្រះអង្គធ្វើឲ្យលោកអាប់រ៉ាមក្លាយជាអ្នកមានឡើយ។
លោកអាប់រ៉ាមបានមានប្រសាសន៍ថាគាត់មិនចង់បានទ្រព្យសម្បត្តិអ្វីទាំងអស់លើកលែងតែអ្វីដែលយុវជនបានបរិភោគ និងចែករំលែកសម្រាប់មនុស្សដែលបានទៅជាមួយគាត់។