លោកអាប់រ៉ាមបានធ្វើដំណើរទៅណេកិប។
លោកអាប់រ៉ាមបានយកហ្វូងសត្វ ហើយមានប្រាក់ និងមាសជាច្រើន។
បានជាមានជម្លោះ ដោយព្រោះដីមិនអាច ចិញ្ចឹមលោកអាប់រ៉ាម និងលោកឡុតរស់នៅជិតគ្នាជាមួយទ្រព្យសម្បត្តិទាំងអស់របស់ពួកគេបានទេ។
លោកអាប់រ៉ាមបានផ្តល់ឲ្យលោកឡុតជ្រើសរើសកន្លែងដែលត្រូវរស់នៅ ហើយបន្ទាប់មកលោកអាប់រ៉ាមនឹងរកកន្លែងរស់នៅរបស់គាត់ដាច់ដោយឡែកពីលោកឡុត។
លោកឡុតសម្រេចចិត្តឆ្ពោះទៅទិសខាងកើត ហើយទៅរស់នៅតំបន់វាលទំនាបទន្លេយ័រដាន់ ដោយព្រោះវាមានទឹកល្អ។
លោកអាប់រ៉ាមបានរស់នៅក្នុងទឹកដីកាណាន។
មនុស្សនៅក្នុងក្រុងសូដុមជាមនុស្សបាបអាក្រក់ជាខ្លាំងទាស់នឹងព្រះអម្ចាស់។
ព្រះអម្ចាស់បានសន្យាថា ទឹកដីទាំងអស់ដែលលោកអាប់រ៉ាមអាចមើលឃើញពីកន្លែងដែលគាត់កំពុងឈរនោះនឹងត្រូវប្រគល់ឲ្យគាត់។
ព្រះអម្ចាស់បានប្រាប់លោកអាប់រ៉ាមថា គាត់នឹងមានកូនចៅច្រើនជាងអ្វីដែលគាត់អាចរាប់បាន«ច្រើនដូចជាធូលីដី»។