1
ពស់ជាសត្វដែលឆ្លាតជាងសត្វព្រៃនៅតាមវាល ដែលព្រះជាអម្ចាស់ដ៏ជាព្រះបានបង្កើត។ វាបាននិយាយទៅកាន់ស្រ្តីថា៖ «តើព្រះជាម្ចាស់ពិតជាបានមានបន្ទូលថា៖ «អ្នកមិនត្រូវហូបពីផ្លែណាមួយពីដើមឈើដែលនៅក្នុងសួននេះមែនទេ?»
2
ស្ត្រីនិយាយទៅកាន់សត្វពស់ថា៖ «យើងអាចហូបផ្លែឈើពីដើមឈើនៅក្នុងសួនបាន
3
ប៉ុន្តែ ចំពោះផ្លែឈើដែលនៅចំកណ្តាលសួន ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកមិនត្រូវហូបវា ឬប៉ះវាឡើយ បើមិនដូច្នោះទេ អ្នកនឹងស្លាប់»។
4
សត្វពស់បាននិយាយទៅកាន់ស្រ្តីថា៖ «អ្នកប្រាកដជាមិនស្លាប់ទេ។
5
ដ្បិត ព្រះជាម្ចាស់ជ្រាបថា នៅថ្ងៃដែលអ្នកហូបវា ភ្នែករបស់អ្នកនឹងភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះជាម្ចាស់ ដឹងល្អ និងដឹងអាក្រក់»។
6
នៅពេលស្រ្តីឃើញផ្លែឈើ ល្អសម្រាប់ជាអាហារ ហើយជាទីគាប់ចិត្តដល់ភ្នែក ហើយដើមឈើនោះជាទីប្រាថ្នា ដើម្បីឲ្យបានប្រាជ្ញាផង នាងក៏បេះផ្លែឈើនោះខ្លះ ហើយក៏ហូបវា។ បន្ទាប់មក នាងបានប្រគល់ខ្លះឲ្យទៅស្វាមីដែលនៅជាមួយនាង ហើយគាត់ក៏ហូបដែរ។
7
ភ្នែករបស់ពួកគេទាំងពីរក៏ភ្លឺឡើង ហើយពួកគេបានដឹងថា ពួកគេនៅខ្លួនទទេ។ ពួកគេបានដេរស្លឹកឧទុម្ពរជាមួយគ្នា ហើយធ្វើជាសម្លៀកបំពាក់សម្រាប់បាំងខ្លួនរបស់ពួកគេ។
8
ពួកគេបានឮសម្លេងព្រះអម្ចាស់ដ៏ជាព្រះយាងនៅក្នុងសួនដែលមានខ្យល់បក់រំភើយ ពេលនោះ បុរស និងភរិយារបស់គាត់បានលាក់ខ្លួនពីព្រះវត្តមានរបស់ព្រះអម្ចាស់ដ៏ជាព្រះនៅក្រោមដើមឈើនៅក្នុងសួន។
17 ព្រះអង្គមានបន្ទូលទៅលោកអដាំថា៖ «ដោយសារអ្នកស្តាប់តាមសម្លេងភរិយារបស់អ្នក ហើយបានហូបផ្លែឈើពីដើមឈើ ដែលយើងបានបង្គាប់ដល់អ្នកថា៖ «អ្នកមិនត្រូវហូបពីវាឡើយ»។ ដីត្រូវបណ្តាសាដោយសារអ្នក អ្នកនឹងត្រូវធ្វើការដោយនឿយហត់ អ្នកនឹងហូបពីវាអស់មួយជីវិតរបស់អ្នក។
22 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «មើល មនុស្សមានលក្ខណដូចជាម្នាក់នៅក្នុងចំណោមយើង ស្គាល់ល្អ និងអាក្រក់។ ដូច្នេះ នៅពេលនេះមនុស្សមិនត្រូវបានអនុញ្ញាតឲ្យប៉ះដោយដៃ បេះផ្លែពីដើមឈើនៃជីវិត មកហូប ហើយនឹងរស់នៅអស់កល្បនោះឡើយ»។ 23 ដូច្នេះ ព្រះអម្ចាស់ដ៏ជាព្រះបានបណ្តេញមនុស្សចេញពីសួនអេដែន ឲ្យកាប់គាស់ដី ដើម្បីឲ្យបានផលពីវា។ 24 ដូច្នេះ ព្រះជាម្ចាស់បានបណ្តេញមនុស្សចេញពីសួន ហើយព្រះអង្គបានដាក់ចេរូប៊ីមនៅភាគខាងកើតនៃសួនអេដែន ហើយកាន់ដាវជាអណ្តាតភ្លើងដែលបែរទៅរកគ្រប់ទិស ដើម្បីការពារដើមឈើនៃជីវិត។