ជំពូក ៣
1
«មើល៍! យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅ ហើយគេនឹងរៀបចំផ្លូវនៅពីមុខយើង។ ហើយព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម។ អ្នកនាំសារនៃសម្ពន្ឋមេត្រីដែលអ្នករាល់គ្នាប្រាថ្នានោះ មើល៍! ព្រះអង្គនឹងយាងមក» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
2
ប៉ុន្តែតើអ្នកណាអាចទ្រាំបាននៅថ្ងៃដែលព្រះអង្គយាងមកនោះ? តើអ្នកណានឹងឈរ ពេលដែលព្រះអង្គលេចមក? ដ្បិតព្រះអង្គប្រៀបដូចជាងភ្លើងសម្រាំង ហើយដូចកន្លែងបោក សម្អាត។
3
ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រាំង ហើយសម្រង់ប្រាក់ ហើយព្រះអង្គនឹងសម្អាតពួកកូនចៅលេវី។ ព្រះអង្កនឹងសម្រាំងគេដូចជាមាស និងប្រាក់ ហើយគេនឹងនាំយកតង្វាយនៃសេចក្ដីសុចរិតមកថ្វាយព្រះអម្ចាស់។
4
ហើយតង្វាយរបស់ពួកយូដា និងយេរូសាឡិមនឹងគាប់ដល់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។
5
«ហើយយើងនឹងមកជិតអ្នករាល់គ្នាដោយការជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ហើយនឹងពួកកំផិត ទាស់នឹងពួកសាក្សីក្លែងក្លាយ ហើយទាស់នឹងពួកជិៈជាន់លើប្រាក់ជួលរបស់កម្មករក្នុងឈ្នូលរបស់គេ ហើយសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយទាស់នឹងអ្នកដែលបែរទៅរកជនជាតិដទៃ ហើយទាស់នឹងអ្នកដែលមិនគោរពយើង» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
6
«ដ្បិតយើង ព្រះអម្ចាស់ មិនប្រែប្រួលទេ ដូច្នេះហើយអ្នក ពួកកូនចៅយ៉ាកុបអើយ មិនទាន់មកដល់ទីបញ្ចាប់ដោយ។
7
ចាប់តាំងពីជំនាន់ដូនតារបស់អ្នក បានបែរចេញពីក្តីបរិសុទ្ធរបស់យើងហើយមិនរក្សាការទាំងនោះឡើយ។ ចូរត្រឡប់មកយើងវិញ ហើយយើងនឹងត្រឡប់មករកអ្នករាល់គ្នាដែរ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ «តែអ្នកនិយាយថា តើយើងនឹងវិលទៅវិញយ៉ាងដូចម្តេច?"
8
តើមនុស្សនឹងប្លន់ព្រះជាម្ចាស់ឬ? ប៉ុន្តែ អ្នករាល់គ្នាបានប្លន់យើង។ តែអ្នកនិយាយថា តើយើងបានយករបស់ព្រះអង្គដូចម្តេច ? គឺក្នុងតង្វាយមួយភាគក្នុងដប់។
9
អ្នករាល់គ្នាត្រូវបណ្ដាសាជាមួយបណ្តាសា ដ្បិតអ្នកបានប្លន់យើង ប្រជាតិទាំងមូល។
10
ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំង ដូច្នេះហើយនឹងមានអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវក្នុងការនេះ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល «បើយើងមិនបើកបង្ហាញដល់អ្នកនូវទ្វារនៃស្ថានសួគ៌ ហើយចាក់ព្រះពរដល់អ្នករហូតដល់គ្មានកន្លែងសម្រាប់នឹងដាក់ផង។
11
យើងនឹងថ្លែងទាស់នឹងអ្នកដែលបំផ្លាញផលដំណាំ ដូច្នេះគេនឹងមិនបំផ្លាញការច្រូតកាត់នៃដីរបស់អ្នក។ ដើមទំពាំងបាយជូរនៅចម្ការ នឹងមិនជ្រុះផ្លែដែរ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
12
«ប្រជាតិទាំងមូលនឹងហៅអ្នករាល់គ្នាថាមានពរ ដ្បិតទឹកដីរបស់អ្នករាល់គ្នា នឹងបានជាទឹកដីអរសប្បាយ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល»។
13
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ទោះបើយ៉ាងនោះក៏អ្នករាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងព្រះអង្គ
14
គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះជាម្ចាស់ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី?
15
ដ្បិត យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង គេល្បងលព្រះជាម្ចាស់ហើយក៏រួចខ្លួន»។
16
ហើយពួកអ្នកដែលកោតខ្លាចដល់ព្រះអម្ចាស់ បាននិយាយគ្នាទៅវិញទៅមកថា។ ព្រះអម្ចាស់ប្រុងស្តាប់ ហើយបានស្តាប់ ហើយសៀវភៅនៃការចងចាំ បានសរសេរទុកនៅចំពោះព្រះអង្គ សម្រាប់ពួកអ្នកដែលកោតខ្លាចព្រះអម្ចាស់ ហើយតម្កើងព្រះនាមព្រះអង្គឡើង។
17
«ពួកគេនឹងជារបស់យើង» ព្រះ បន្ទូលរបស់ព្រះអម្ចាស់នៃពួកពិភពទាំង មូល «សម្បត្តិដែលជាកម្មសិទ្ធិរបស់យើង នៅថ្ងៃដែលយើងបានប្រព្រឹត្ត។ យើងនឹងប្រណីដល់ពួកគេ ដូចជាមនុស្សអាណិតដល់កូនដែលបានបម្រើដល់ខ្លួនដែរ។
18
ហើយម្តងទៀត អ្នករាល់គ្នានឹងបាន ញែកចេញ ពីមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលថ្វាយបង្គំព្រះជាម្ចាស់នឹងអ្នកដែលមិនថ្វាយបង្គំព្រះអង្គ។