ជំពូក ២
1
ឥឡូវនេះ អ្នកជាបូជាចារ្យអើយ សេចក្ដីបង្គាប់នេះ គឺសម្រាប់អ្នករាល់គ្នា។
2
«បើសិនអ្នករាល់គ្នាមិនព្រមស្តាប់ទេ ហើយបើអ្នកមិនយកដាក់ក្នុងចិត្តនឹងថ្វាយសិរីល្អដល់នាមយើងទេ» ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាដល់ព្រះពរអ្នក។ ការពិតយើងដាក់បណ្តាសារពួកគេ ដោយអ្នកមិនបានយកការបង្គាប់យើងទុកដាក់នៅក្នុងចិត្តរបស់អ្នក។
3
មើល៍! យើងនឹងបន្ទោសពូជពង្សរបស់អ្នករាល់គ្នា ហើយជះលាមកទៅលើមុខអ្នករាល់គ្នា គឺជាលាមកចេញពីពិធីបុណ្យរបស់អ្នក ហើយគេនឹងយកអ្នករាល់គ្នាចេញទៅជាមួយនឹងលាមកនោះដែរ។
4
អ្នករាល់គ្នានឹងដឹងថា យើងបានបង្គាប់ដល់អ្នករាល់គ្នាហើយ ហើយសម្ពន្ឋមេត្រីរបស់យើងអាចបន្តនៅជាមួយពួកលេវី» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
5
«សម្ពន្ឋមេត្រីជាមួយគេគឺជាជីវិត និងជាសេចក្ដីសុខសាន្ត ដែលយើងបានប្រទានដល់គេ យើងបានឲ្យភ័យខ្លាចដល់គេ ហើយគេក៏ភ័យខ្លាចយើង ហើយងឈរស្ញប់ស្ញែងនាមរបស់យើង។
6
គេមានសេចក្តីបង្រៀនពិតនៅក្នុងមាត់ ហើយមិនឃើញមានអំពើទុច្ចរិតនៅបបូរមាត់គេឡើយ។ គេបានដើរជាមួយយើងក្នុងសេចក្ដីសុខសាន្ត ហើយទៀងត្រង់ ក៏បាននាំមនុស្សជាច្រើនចេញពីអំពើទុច្ចរិតផង។
7
ដ្បិតគួរឲ្យបបូរមាត់របស់បូជាចារ្យរក្សាទុកនូវចំណោះដឹង ហើយគួរឲ្យមនុស្សស្វែងរកការបង្រៀនពីមាត់គេ ដ្បិតគេជាអ្នកនាំសារនៃព្រះអម្ចាស់នៃពិភពទាំងមូល។
8
តែអ្នករាល់គ្នាបានបែរចេញពីផ្លូវនៃសេចក្តីពិត។ អ្នកបាននាំឲ្យមនុស្សជាច្រើនជំពប់ដួលក្នុងការគោរពដល់ក្រឹត្យវិន័យដែរ។ អ្នករាល់គ្នាបានផ្តាច់សម្ពន្ឋមេត្រីរបស់លេវីហើយ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
9
«ដូច្នេះយើងក៏បានធ្វើឲ្យអ្នករាល់គ្នាជាទីមើលងាយ ហើយអប្រិយ នៅចំពោះមុខមនុស្សទាំងឡាយ ពី ព្រោះអ្នករាល់គ្នាមិនបានកាន់តាមផ្លូវរបស់យើង តែផ្ទុយទៅវិញ បង្ហាញពីការចូលរួមជាមួយនឹងសេចក្តីបង្រៀនទាំងនោះវិញ»។
10
«តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? ហេតុអ្វីបានជាយើងបានជាយើងក្បត់ ម្នាក់ៗទាស់ប្រឆាំងនឹងបងប្អូនខ្លួន ឯង ហើយប្រមាថសម្ពន្ឋមេត្រីនៃពួកដូនតារបស់យើងដូច្នេះ?
11
ពួកយូដាបានកំផឹត។ ប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអុីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ។ ដ្បិតយូដាបានប្រមាថទីបរិសុទ្ធរបស់ព្រះអម្ចាស់ ដែលព្រះអង្គស្រឡាញ់ ហើយបានរៀបការជាមួយកូនស្រីរបស់ព្រះជនជាតិដទៃ។
12
សូមព្រះអម្ចាស់កាត់ចេញពីត្រសាលនៃពួកយ៉ាកុបទៅ ចំពោះមនុស្សដែលប្រព្រឹត្តអំពើដូច្នេះ ជាអ្នកដែលដែលដឹងខ្លួនហើយក៏បានឆ្លើយតប ទោះបីគេនាំយកតង្វាយមកថ្វាយដល់ព្រះអម្ចាស់នៃពិភពទាំងមូលក៏ដោយ។
13
អ្នករាល់គ្នាក៏បានធ្វើនេះដែរ គឺអ្នករាល់គ្នាបានបិតបាំងអាសនានៃព្រះអម្ចាស់ ដោយទឹកភ្នែក ដោយការយំសោក ហើយស្រែកថ្ងូរ ពីព្រោះព្រះអង្គមិនបានបែរមករកតង្វាយ ឬទទួលតង្វាយនោះដោយព្រះគុណពីដៃអ្នករាល់គ្នាដោយ។
14
ប៉ុន្តែអ្នកនិយាយថា «ហេតុអ្វីបានជាព្រះអង្គមិនទទួល?» ព្រោះព្រះអម្ចាស់ជាសាក្សីរវាងអ្នកនឹងប្រពន្ធអ្នក ដែលបានគ្នាកាលពីក្រមុំកំលោះមក បានទាស់ប្រឆាំងដែលអ្នកបានក្បត់នឹងនាង ទោះបីនាងបានផ្តល់ក្តីមេត្តាដល់អ្នកហើយជាប្រពន្ធស្របតាមសម្ពន្ឋមេត្រីដ៏ដោយ។
15
តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? ហេតុអ្វីបានជាព្រះអង្គធ្វើមកតែមួយដូច្នេះ? ពីព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធមកពីព្រះជាម្ចាស់។ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នក ហើយកុំឲ្យមិនស្មោះត្រង់ចំពោះប្រពន្ធដែលបានគ្នាកាលពីក្មេងឡើយ។
16
«ដ្បិតយើងស្អប់ការលះលែងគ្នា» ព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែល «ហើយជាអ្នកបិតបាំងសម្លៀកបំពាក់ខ្លួន ដោយការឃោរឃៅ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ «ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នក ហើយកុំប្រព្រឹត្តក្បត់ឡើយ»។
17
ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះអម្ចាស់ណាស់។ ប៉ុន្តែអ្នករាល់គ្នានិយាយថា «ហេតុអ្វីបានជាយើងបានរំខានព្រះអង្គដូចម្ដេច?» ដោយនិយាយថា «អស់អ្នកដែលធ្វើការអាក្រក់ គឺល្អនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ ហើយព្រះអង្គសព្វព្រះហឫទ័យក្នុងពួកគេ» ឬ «តើព្រះអម្ចាស់នៃសេចក្ដីយុត្តិធម៌នៅឯណា?»