ជំពូក 1
1
សេចក្តីប្រកាសនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅកាន់កូនចៅអុីស្រាអែល តាមរយះការសរសេរបស់លោកម៉ាឡាគី។
2
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា»។ ប៉ុន្តែអ្នករាល់គ្នាបែរជាពោលថា «តើមានអ្វីបញ្ជាក់ថាព្រះអង្គស្រឡាញ់យើងខ្ញុំ?» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «តែយើងស្រឡាញ់យ៉ាកុប
3
ប៉ុន្តែយើងស្អាប់អេសាវវិញ។ យើងបានធ្វើឲ្យភ្នំនៅទឹកដីអេសាវ ក្លាយទៅជាទីបំផ្លិចំផ្លាញ ហើយយើងបានធ្វើឲ្យកន្លែងពួកគេរស់នៅ សម្រាប់ឆ្កែព្រៃនៃវាលរហោស្ថាន»។
4
ប្រសិនបើអេដុមពោលថា «យើងនឹងកម្ទេចចោល តែយើងនឹងសាងសង់ទីកន្លែងត្រូវបំផ្លាញសាជាថ្មី។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងមានព្រះបន្ទូល់ «ពួកគេនឹង សង់ឡើងវិញ តែយើងនឹងបំផ្លាញម្តងទៀត ។ អ្នកផ្សេងនឹងហៅគេថា «ស្រុកនៃសេចក្តីអាក្រក់» ហើយ «មនុស្សដែលព្រះអម្ចាស់ដាក់បណ្តាសាជានិច្ច»។
5
ភ្នែករបស់អ្នកនឹងឃើញការទាំងនេះ ហើយអ្នកពោលថា៖ ព្រះអម្ចាស់គឺអស្ចារ្យ ហួសព្រំដែននៃអុីស្រាអែល»។
6
«កូនដែលគោរពឪពុក ហើយអ្នកបម្រើដែលគោរពម្ចាស់របស់គេ។ ហើយបើយើង ជាឪពុក តើការគោរពយើងនៅទី ណា? ប្រសិនបើយើងជាម្ចាស់ តើការគោរពសម្រាប់យើងនៅឯណា?» ព្រះ បន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល ដល់អ្នកជាព្យាការីដែលប្រមាថនាមរបស់យើង។ «តែអ្នករាល់គ្នាពោលថា៖ «តើយើងប្រមាថព្រះនាមព្រះអង្គត្រង់បែបណា ?
7
ដោយថ្វាយតង្វាយម្ហូបអាហារកខ្វក់ ដាក់លើអាសនៈរបស់យើង។ តែអ្នករាល់គ្នាពោលថា «តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គកខ្វក់បែបណា?» ដោយពោលថា តុនៃព្រះអម្ចាស់មិនសូវសំខាន់ទេ។
8
ពេលអ្នករាល់ថ្វាយសត្វខ្វាក់ សម្រាប់យញ្ញបូជា នេះមិនមែនអាក្រក់ទេឬ? ពេលអ្នករាល់ថ្វាយសត្វបាក់ជើង និងសត្វមានជំងឺ តើមិនមែនអាក្រក់ទេឬ? បើបង្ហាញការនេះទៅជូនពួកមន្ត្រីវិញ! តើគេនឹងទទួលយកអ្នក ឬតើគេនឹងលើកមុខអ្នកឡើងទេ?» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
9
ពេលនេះអ្នកបន្តទូលអង្វររកព្រះភក្រ្តនៃព្រះជាម្ចាស់ ដែលព្រះអង្គសន្ដោសប្រណីដល់យើង។ ប៉ុន្តែព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ជាមួយតង្វាយអាក្រក់ក្នុងដៃអ្នក តើព្រះអង្គនឹងលើកមុខអ្នកឡើងទេ?
10
«អូរ បើគ្រាន់តែមានម្នាក់ពីអ្នករាល់គ្នាដែលបានបិទទ្វារព្រះវិហារ ដូច្នេះដែលអ្នកនឹងមិនដុតភ្លើងនៅលើអាសនៈរបស់យើងដោយឥតបានការនោះទេ! យើងមិនពេញចិត្តនឹងអ្នកទេ» ព្រះបន្ទូលព្រះអម្ចាស់ នៃពិភពទាំងមូល «ហើយយើងមិនទទួលតង្វាយពីដៃរបស់អ្នកទេ។
11
ដ្បិត តាំងពីថ្ងៃរៈដល់ថ្ងៃលិច គឺនាមរបស់យើងបានឧតម្ត នៅក្នុងចំណោមប្រជាជាតិនានា ហើយនិងនៅគ្រប់ទីកន្លែងផង កំញាណនិងតង្វាយបរិសុទ្ឋនឹងត្រូវថ្វាយក្នុងនាមយើង។ ដ្បិតនាមយើង នឹងលើកតម្កើងនៅក្នុងចំណោមប្រជាតិនានា» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
12
«ប៉ុន្តែ អ្នករាល់គ្នាបប្រមាថនាមយើងដោយពោលថា តុនៃព្រះអម្ចាស់កខ្វក់ ហើយផលផ្លែ និងអាហារគឺត្រូវបានប្រមាថ។
13
ប៉ុន្តែអ្នកក៏បានពោលថា «ការនេះធុញទ្រាន់ ហើយអ្នករាល់គ្នាបានមើលងាយយើង» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ «អ្នកនាំអ្វីដែលត្រូវបានចាប់យកទៅដោយសត្វព្រៃ ឬសត្វបាក់ជើង និងសត្វឈឺផង ហើយអ្នករាល់គ្នានាំតង្វាយមកថ្វាយ។ តើគួរឲ្យយើងទទួលតង្វាយបែបនេះពីដៃអ្នករាល់គ្នាឬទេ? ព្រះបន្ទូលព្រះអម្ចាស់
14
«អ្នកបញ្ឆោតនឹងត្រូវបណ្តាសា ដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏ស្បថថានឹងថ្វាយដល់យើង ហើយនឹងថ្វាយយញ្ញបូជាដល់យើង ដែលជាព្រះអម្ចាស់នៅអ្វីដែលមិនល្អ! ដ្បិតយើងជាស្តេចដ៏ធំ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល «ហើយឈ្មោះយើងនឹងបានការគោរពក្នុងចំណោមប្រជាជាតិទាំងឡាយ»។