ជំពូក ១

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងត្រសាលប្រជុំនៅទីរហោស្ថានភ្នំស៊ីណាយ។ ការនេះបានកើតឡើងនៅថ្ងៃទីមួយនៃខែទីពីរ នៅក្នុងអំឡុងឆ្នាំទីពីរបន្ទាប់ពីជនជាតិអ៊ីស្រាអែលបានចេញពីទឹកដីអេស៊ីប។ ព្រះអម្ចាស់បានមានបន្ទូលថា៖ 2 «ចូររាប់ចំនួនបុរសជនជាតិអ៊ីស្រាអែលទាំងអស់តាមអំបូរនីមួយៗ និងគ្រួសាររបស់ឪពុកពួកគេ។ ចូររាប់ពួកគេតាមឈ្មោះ។ ចូររាប់ប្រុសៗទាំងអស់ បុរសម្នាក់ៗ។ 3 គឺអ្នកដែលមានអាយុម្ភៃឆ្នាំ និងចាស់ជាង។ ចូររាប់មនុស្សទាំងអស់ដែលអាចប្រយុទ្ធបាន ដូចជាទាហានរបស់អ៊ីស្រាអែល។ អ្នក និងអ៊ើរ៉ុនត្រូវកត់ត្រាចំនួនបុរសនៅក្នុងអង្គភាពរបស់ពួកគេ។ 4 ក្នុងអំបូរនីមួយៗត្រូវមានបុរសម្នាក់ ដែលជាមេនៃអំបូរ ត្រូវបម្រើជាមួយអ្នក ក្នុងនាមជាអ្នកដឹកនាំកុលសម្ព័ន្ធរបស់គាត់។ អ្នកដឹកនាំនីមួយៗត្រូវនាំពួកប្រុសៗដែលជាអ្នកប្រយុទ្ធ ដើម្បីកុលសម្ព័ន្ធរបស់ខ្លួន។ 5 ឈ្មោះទាំងនេះគឺជាឈ្មោះរបស់អ្នកដឹកនាំដែលត្រូវចូលរួមប្រយុទ្ធជាមួយអ្នក។ មកពីកុលសម្ព័ន្ធលោករូបេន មានលោកអេលី‌ស៊ើរ ជា​កូន​របស់លោក​សេដេ‌អ៊ើរ 6 មកពី​កុល‌សម្ព័ន្ធ​លោកស៊ីម្មាន មានលោកស្លូមាល​ជា​កូន​របស់​លោកស៊ូរី‌សាដាយ។ 7 មកពី​កុល‌សម្ព័ន្ធ​លោកយូដា មានលោកណាសូន​ ជា​កូន​របស់លោក​អមីណា‌ដាប់។ 8 មកពី​កុល‌សម្ព័ន្ធ​លោកអ៊ីសា‌ខារ មានលោកនេថា‌​នេល​ ជា​កូន​របស់លោក​ស៊ូហារ។ 9 មកពី​កុល‌សម្ព័ន្ធ​លោកសាប់យូ‌ឡូន មានលោកអេលាប​ ជា​កូន​របស់លោក​ហេឡូន។ 10 មកពី​កុល‌សម្ព័ន្ធលោក​អេប្រាអ៊ីម ដែលជាកូនប្រុស​របស់​លោកយ៉ូសែប មានលោកអេលី‌សាម៉ា ​ជា​កូនប្រុស​របស់​លោកអាំមី‌ហ៊ូដ មកពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​លោកកាម៉ា‌លាល​ ជា​កូន​របស់​លោកផ្តាស៊ើរ។ 11 មកពី​កុល‌សម្ព័ន្ធ​លោកបេន‌យ៉ាមីន មាន​លោកអប៊ីដាន​ ជា​កូន​របស់​លោក​គីដា‌ហូនី។ 12 មលពី​កុល‌សម្ព័ន្ធ​លោកដាន់ មាន​លោកអហ៊ីយេ‌ស៊ើរ ​ជា​កូន​របស់​​លោកអាំមី‌សាដាយ។ 13 មកពី​កុល‌សម្ព័ន្ធលោក​អេ‌ស៊ើរ មាន​លោកប៉ាគី‌ហ៊ាល​ ជា​កូន​របស់​​លោកអូក្រាន។ 14 មកពី​កុល‌សម្ព័ន្ធ​កាដ មាន​លោកអេលា‌សាប់ ​ជា​កូន​របស់​​លោកដេហូ‌អែល។ 15 មកពី​កុល‌សម្ព័ន្ធ​លោកណែប‌ថាលី មាន​លោកអហ៊ី‌រ៉ា​ ជា​កូន​របស់​​លោកអេណាន់។ 16 បុរសទាំងនេះគឺជាអ្នកដែលបានជ្រើសរើសពីប្រជាជន។ ពួកគេជាមេដឹកនាំនៃកុលសម្ព័ន្ធបុព្វបុរសរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំរបស់អំបូរនៅក្នុងអ៊ីស្រាអែល។ 17 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកបុរសទាំងនេះ ដែលបានកត់ឈ្មោះ 18 និងរួមជាមួយពួកប្រុសៗដែលបានប្រមូលពីសហគមន៍អ៊ីស្រាអែលទាំងអស់នៅក្នុងថ្ងៃទីមួយនៃខែទីពីរ។ ពេលនោះ បុរសម្នាក់ៗមានអាយុម្ភៃឆ្នាំឡើងទៅ បានបានបង្ហាញអត្តសញ្ញាណនៃវង្សត្រកូលរបស់ពួកគេ។ ពួកគេបានចុះឈ្មោះអំបូរ និងគ្រួសារ​ ព្រមទាំងតាមពូជពង្ស ដែលពីមកខ្សែស្រឡាយរបស់ពួកគេ។ 19 នោះ លោកម៉ូសេបានកត់ត្រាចំនួនរបស់ពួកគេនៅក្នុងទីរហោស្ថានស៊ីណាយ ដូច ព្រះអម្ចាស់បានបង្គាប់ដល់គាត់ឲ្យធ្វើ។ 20 មកពីពូជពង្សរបស់​លោក​រូបេន ដែលត្រូវជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល រាប់​តាម​ឈ្មោះរៀងខ្លួន និង ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាម​អំបូរដូនតា និងតាម​គ្រួសារ​របស់ពួកគេ។ 21 មកពីកុលសម្ព័ន្ធលោករូបេន ពួកគេរាប់បុរសបានចំនួន ៤៦៥០០នាក់។ 22 មកពីពូជពង្សរបស់លោក​ស៊ីម្មាន រាប់​តាម​ឈ្មោះរៀងខ្លួន និង​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាម​អំបូរដូនតា និងតាម​គ្រួសាររបស់ពួកគេ។ 23 មក​ពីកុល‌សម្ព័ន្ធ​លោកស៊ីម្មាន​ ពួកគេរាប់បុរសបានចំនួន​ ៥៩ ៣០០ នាក់។ 24 មកពីពូជពង្សរបស់​លោក​កាដ រាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 25 មកពី​កុល‌សម្ព័ន្ធ​​លោកកាដ​ ពួកគេរាប់បុរស​បាន​ចំនួន ៤៥ ៦៥០ នាក់។ 26 មកពីពូជពង្សរបស់លោក​យូដា រាប់​តាមឈ្មោះរៀងខ្លួន និងបុរស​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 27 មកពី​កុល‌សម្ព័ន្ធ​​លោកយូដា​ ពួកគេរាប់​បុរសបានចំនួន ៧៤ ៦០០ នាក់។ 28 មកពីពូជពង្សរបស់​លោក​អ៊ីសា‌ខារ រាប់​តាម​ឈ្មោះរៀងខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 29 មកពី​កុល‌សម្ព័ន្ធ​លោក​អ៊ីសា‌ខារ ពួកគេរាប់បុរសបានចំនួន ៥៤ ៤០០​នាក់។ 30 មកពីពូជពង្សរបស់​លោក​សាប់យូ‌ឡូន រាប់​តាមឈ្មោះរៀងខ្លួន និងបុរសទាំងអស់ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែល​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 31 មកពី​កុល‌សម្ព័ន្ធ​​លោកសាប់យូ‌ឡូន​ ពួកគេរាប់បុរសបានចំនួន ៥៧ ៤០០ នាក់។ 32 មកពីពូជពង្សរបស់​លោក​អេប្រាអ៊ីម កូនប្រុសរបស់​លោក​យ៉ូសែបរាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន ​គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 33 មកពីកុល‌សម្ព័ន្ធ​លោក​អេប្រាអ៊ីម​ ពួកគេរាប់បុរសបានចំនួន ៤០ ៥០០ នាក់។ 34 មកពីពូជពង្សរបស់លោក​ម៉ាណា‌សេ រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែល​អាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 35 មកពី​កុល‌សម្ព័ន្ធ​លោក​ម៉ាណា‌សេ ពួកគេរាប់បុរសបានចំនួន ៣២ ២០០ នាក់។ 36 មកពីពូជពង្សរបស់លោក​បេន‌យ៉ាមីន រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​ចាស់ជាង ដែលអាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 37 មកពី​កុល‌សម្ព័ន្ធ​​លោកបេន‌យ៉ាមីន​ ពួកគេរាប់បុរសបានចំនួន ៣៥ ៤០០ នាក់។ 38 មកពីពូជពង្សរបស់លោក​ដាន់ រាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​ចាស់ជាង ដែលអាច​ចេញទៅធ្វើសង្គ្រាម​បាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 39 មកពី​កុល‌សម្ព័ន្ធ​​លោកដាន់ ពួកគេរាប់បុរស​បាន​ចំនួន ៦២ ៧០០ នាក់។ 40 មកពីពូជពង្សរបស់លោក​អេ‌ស៊ើរ រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ចាស់ជាង ដែល​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 41 មកពី​កុល‌សម្ព័ន្ធ​លោក​អេ‌ស៊ើរ ពួកគេរាប់បុរស​បាន​ចំនួន ៤១ ៥០០ នាក់។ 42 មកពីពូជពង្សរបស់​លោក​ណែប‌ថាលី រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន ​គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 43 មកពី​កុល‌សម្ព័ន្ធ​​លោកណែប‌ថាលី ពួកគេរាប់បុរស​បាន​ចំនួន ៥៣ ៤០០ នាក់។ 44 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ ជាមួយនឹងបុរសទាំងដប់ពីរ ដែលនឹកនាំកុលសម្ព័ន្ធទាំងដប់ពីរបស់អ៊ីស្រាអែល។ 45 ដូច្នេះ បុរសទាំងអស់របស់អ៊ីស្រាអែលចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង មនុស្សទាំងអស់អាចចេញទៅធ្វើសង្គ្រាមបាប ត្រូវបានរាប់តាមគ្រួសារនីមួយៗរបស់ពួកគេ។ 46 ពួកគេរាប់បានបុរសចំនួន ៦០៣ ៥៥០ នាក់។ 47 ប៉ុន្តែ បុរសដែលមានពីពូជពង្សរបស់លេវីមិនបានរាប់ទេ 48 ពីព្រោះព្រះអម្ចាស់បានមានបន្ទូលនឹងលោកម៉ូសេថា៖ 49 «អ្នកមិនត្រូវរាប់កុលសម្ព័ន្ធលេវី ឬបូកបញ្ចូលពួកគេនៅក្នុងចំនួនសរុបរបស់ប្រជាជនអ៊ីស្រាអែលឡើយ។ 50 ផ្ទុយទៅវិញ ត្រូវតែងតាំងពួកលេវីឲ្យមើលថែព្រះពន្លានៃសម្ពន្ធមេត្រី និងថែរក្សាគ្រឿងបរិក្ខារ នៅក្នុងព្រះពន្លា និងអ្វីៗដែលនៅក្នុងព្រះពន្លានោះ។ ពួកលេវីត្រូវសែងព្រះពន្លា ហើយពួកគេត្រូវសែងគ្រឿងបរិក្ខាររបស់ព្រះពន្លាផងដែរ។ ពួកគេត្រូវថែរក្សាព្រះពន្លា ហើយត្រូវតាំងជំរំនៅជុំវិញព្រះពន្លាដែរ។ 51 នៅពេលព្រះពន្លាត្រូវរើសចេញទៅកន្លែងផ្សេងទៀត ពួកលេវីត្រូវរើព្រះពន្លាចេញ។ នៅពេលព្រះពន្លាត្រូវដំឡើង ពួកលេវីត្រូវដំឡើងវាវិញ។ អ្នកដទៃដែលចូលមកជិតព្រះពន្លា ត្រូវសម្លាប់ចោល។ 52 នៅពេលជនជាតិអ៊ីស្រាអែលដំឡើងត្រសាល បុរសម្នាក់ៗត្រូវធ្វើធ្វើនៅជិតទង់ជ័យដែលជាកម្មសិទ្ធិរបស់អង្គភាពរបស់ខ្លួន។ 53 ប៉ុន្តែ ពួកលេវីត្រូវដំឡើងត្រសាលរបស់ពួកគេនៅជុំវិញព្រះពន្លានៃសម្ពន្ធមេត្រី ដើម្បីកុំឲ្យសេចក្តីក្រោធរបស់យើងធ្លាក់មកលើអ៊ីស្រាអែល។ ពួកលេវីត្រូវថែរក្សាព្រះពន្លានៃសម្ពន្ធមេត្រី»។ 54 ប្រជាជនអ៊ីស្រាអែលធ្វើតាមការនេះទាំងអស់។ ពួកគេធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។