ជំពូក ៥១
1
ចូរស្តាប់យើង អ្នកដែលស្វែងរកសេចក្តីសុចរិតអើយ អ្នកដែលស្វែងរកព្រះអម្ចាស់ ចូរមើលឲ្យចំទៅថ្មដា ជាទីកន្លែងដែលយើងបានដាប់កាត់យកអ្នករាល់គ្នាចេញមកក្រៅ។
2
ចូរមើល ពីអប្រាហាំដែលជាបុព្វបុរសរបស់អ្នក និងសារ៉ាដែលបង្កើតអ្នកមក ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង យើងបានហៅគាត់។ យើងឲ្យពរគាត់ ហើយគាត់ក៏មានចំនួនជាច្រើនឡើង។
3
ពិតណាស់ ព្រះអម្ចាស់នឹងកំសាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គនឹងសំរាលទុក្ខដល់ទីដែលបាក់បែក ព្រះអង្គនឹងធ្វើឲ្យដីហួត ហែងនេះ ប្រែទៅជាសួនឧទ្យានអេដែន ហើយទីស្ងាត់ក្បែទន្លេ យ័រដាន់ទៅជាជ្រលោងឧឡាននៃព្រះអម្ចាស់វិញ ហើយសម្រែកសប្បាយរីករាយ និងមានបទចម្រៀងអរព្រះគុណ។
4
«ចូរប្រុងស្តាប់យើង ប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ប្រជារាស្ត្ររបស់យើងអើយ! ដ្បិតយើងនឹងចេញក្រឹត្យមួយហើយយើងនឹងអោយយុត្ដិធម៌របស់យើងធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងមូល។
5
សេចក្តីសុចរិតនៃយើងជិតបង្កើយ សេចក្តីសង្គ្រោះរបស់យើងនឹងចេញទៅ ហើយដៃយើងនឹងជំនុំជម្រះអស់ទាំងប្រជាជាតិទាំងមូល កោះទាំងឡាយដែលបានរង់ចាំយើង ដ្បិតដៃយើងក៏រង់ចាំដែរ។
6
សូមងើយភ្នែកអ្នកមើលទៅមេឃហើយមើលផែនដីដែលនៅពីក្រោម ដ្បិតមេឃនឹងរសាត់បាត់ទៅដូចជាផ្សែង អ្វីៗនឹងត្រូវរលាយដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត។ ប៉ុន្តែការសង្គ្រោះរបស់យើងនឹងនៅស្ថិតស្ថេរជាដរាប ហើយសេចក្ដីសុចរិតរបស់យើងនឹងមិនឈប់ដែរ។
7
ចូរស្តាប់យើង អស់អ្នកដែលស្គាល់សេចក្ដីពិត ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង កុំខ្លាចមនុស្សហើយក៏មិនត្រូវខកចិត្តដោយការរំលោភបំពានរបស់ពួកគេដែរ។
8
ដ្បិតកណ្ដៀរនឹងស៊ីវាដូចសម្លៀកបំពាក់ហើយដង្កូវនឹងស៊ីដូចជារោមចៀម ប៉ុន្តែសេចក្តីសុចរិតរបស់យើងនឹងនៅស្ថិតស្ថេរ ហើយសេចក្តីសង្គ្រោះរបស់យើងនឹងស្ថិតស្ថេរនៅគ្រប់ជំនាន់»។
9
សូមក្រោកឡើង! សូមក្រោកឡើង ព្រះអម្ចាស់អើយ បំពាក់ខ្លួនអ្នកជាមួយកម្លាំង ព្រះហ័ស្តព្រះអម្ចាស់។ សូមក្រោកឡើង ដូចនៅកាលពីដើម ជាជំនាន់ពីបុរាណ។ តើមិនមែនទ្រង់ទេឬដែលបានផ្តូលរ៉ាហាប់ ហើយព្រះអង្គក៏បានចាក់ទម្លុះសត្វដ៏សម្បើម?
10
តើមិនមែនព្រះអង្គដែលធ្វើឲ្យទឹកសមុទ្ររីង គឺជាទឹកដ៏សែនជម្រៅ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សម្រាប់ឲ្យពួកមនុស្សដែលរំដោះបានដើរឆ្លងទៅ?
11
ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងត្រឡប់មកក្រុងស៊ីយ៉ូន ហើយគេនឹងមានអំណរដ៏នៅអស់កល្បជានិច្ច នៅលើក្បាលរបស់គេ នឹងទទួលបានសេចក្ដីរីករាយនិងអំណរ ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។
12
«យើង គឺយើងនេះហើយដែលសម្រាលទុក្ខអ្នក។ ហេតុអ្វីបានជាអ្នកភ័យខ្លាចនិងមនុស្ស ដែលនឹងត្រូវស្លាប់កើតពីមនុស្ស ដែលនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ?
13
ហេតុអ្វីបានជាអ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក ហើយទ្រង់បានលាតសន្ធឹងផ្ទៃមេឃនិងរៀបគ្រិះនៃផែនដី? ហើយអ្នកខ្លាចចំពោះការនេះជារៀងរាល់ថ្ងៃ ដោយកំហឹងនៃការសង្កត់សង្កិន នៅពេលគេសម្រាចនឹងបំផ្លាញអ្នក។ តើសេចក្តីកំហឹងរបស់អ្នកជិះជាន់នោះនៅទីណា?
14
ពួកអ្នកដែលបានបានឱនចុះ ព្រះអម្ចាស់នឹងដោះគេចេញយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ទេ មិនធ្លាក់ទៅក្នុងរណ្តៅឡើយ គេក៏មិនខ្វះអាហារបរិភោគដែរ។
15
ដ្បិតយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលធ្វើអោយសមុទ្របក់បោក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។
16
យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី ហើយពោលទៅកាន់អ្នកក្រុងសុីយ៉ូនថា «អ្នកជាប្រជាជនរបស់យើង»។
17
ចូរភ្ញាក់ឡើង ចូរក្រោកឡើង ក្រុងយេរូសាឡិមអើយ ចូរឈរឡើង អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី។
18
ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសម្រាប់ដឹកនាំមុខគេឡើយ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយអ្នកទេ។
19
សេចក្ដីទាំងពីរមុខនេះ បានកើយឡើងមកលើអ្នក តើអ្នកសោកស្តាយជាមួយអ្នក? គ្រោះមហន្តរាយ និងសេចក្ដីបំផ្លាញ គ្រោះទុរ្ភិក្សនិងដាវផង។ តើអ្នកសម្រាលទុក្ខអ្នក?
20
កូនប្រុសរបស់អ្នកបានដួលសន្លប់ហើយ។ ពួកគេដេកនៅតាមចិញ្ចើមថ្នល់ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ហើយគំរាមកំហែងដល់ព្រះរបស់អ្នក។
21
ដូច្នេះ អ្នកដែលត្រូវរងទុក្ខវេទនា ហើយអ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ
22
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដែលបានសូមអង្វរសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ «មើល៍! យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើង ចេញពីដៃអ្នកហើយ អ្នកនឹងមិនត្រូវផឹកម្តងទៀតឡើយ។
23
យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា «ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក ហើយខ្នងរបស់អ្នកបានរាបដូចជាដី និងជាផ្លូវថ្នល់សំរាប់គេដើរលើ»។