ជំពូក ៥០

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​សំបុត្រ​លះ‌លែង​ដែល​យើង​ឲ្យ​ដល់​ម្តាយ​អ្នក ដើម្បី​លេងគ្នានោះ​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? មើល៍! អ្នកត្រូវបានលក់ដោយព្រោះ​តែ​អំពើ​បាបរបស់និងព្រោះការបះបោររបស់អ្នកដែរ ហើយម្តាយអ្នកបានបញ្ជូនទៅឆ្ងាយ។ 2 ហេតុអ្វីបានជាខ្ញុំមកតែគ្មាននរណាម្នាក់នៅទីនេះសោះ? ហេតុអ្វីបានជាខ្ញុំហៅ តែគ្មាននរណាឆ្លើយ? តើដៃរបស់យើងខ្លីពេកដើម្បីលោះអ្នកមែនទេ? តើយើងគ្មានអំណាចអ្វីដើម្បីរំដោះអ្នកទេឬ? ​មើល៍!យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។ 3 យើង​អាច​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត យើងបិតបាំងវាជាសំពត់ធ្មៃ »។ 4 ព្រះ‌អម្ចាស់ដ៏ជាព្រះបានប្រទាន​ឲ្យខ្ញុំ​និយាយ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ព្រះអង្គ​បាន​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។ 5 ព្រះអម្ចាស់ដ៏ជាព្រះបានបើកត្រចៀកខ្ញុំ ​ហើយខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំង ហើយ​មិនបានដក​ខ្លួន​ថយ​ក្រោយ​ដែរ។ 6 ខ្ញុំបានបែរខ្នងអោយអ្នកដែលបានវាយខ្ញុំ និងថ្ពាល់ខ្ញុំដល់អ្នកដែលបើកពុកចង្កាខ្ញុំ។ ខ្ញុំមិនបានលាក់បាំងមុខខ្ញុំពីការអៀនខ្មាស់និងការស្តោះទឹកមាត់ទេ។ 7 ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងជួយខ្ញុំ។ ដូច្នេះហើយ ខ្ញុំមិនត្រូវអាម៉ាស់ដូចដែលខ្ញុំបានធ្វើឲ្យមុខរបស់ខ្ញុំដូចជាអណ្តាតភ្លើង ខ្ញុំដឹង​ថា ខ្ញុំ​មិន​ត្រូវអាម៉ាស់​ឡើយ។ 8 ព្រះអង្គដែលនឹងរកយុត្តិធម៌អោយខ្ញុំទ្រង់គង់នៅជិត។ តើអ្នកណានឹងប្រឆាំងនឹងខ្ញុំ? ចូរ​យើង​ឈរ​ឡើង​ជា‌មួយ​គ្នា។ តើអ្នកណាជាអ្នកចោទប្រកាន់ខ្ញុំ? ឲ្យគាត់ចូលមកជិតខ្ញុំ។ 9 មើល៍! ព្រះអម្ចាស់ជាព្រះនឹងជួយខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ? មើល៍! ពួកគេ​ទាំង​អស់​គ្នា​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។ 10 ក្នុងចំណោមអ្នកតើមានកោតខ្លាចព្រះអម្ចាស់ទេ? តើអ្នកស្តាប់តាមសំឡេងអ្នកបំរើរបស់ព្រះអង្គទេ? តើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹតដែលអត់មាន​ពន្លឺ​ទេ? អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ផ្ញើ​រជីវិត​លើ​ព្រះជាម្ចាស់ខ្លួន។ 11 មើល៍! អស់​អ្នក​ដែល​បង្កាត់​ភ្លើង អស់អ្នកដែលបំពាក់ខ្លួនដោយភ្លើង ​ដើរ​ក្នុង​អណ្ដាត​ភ្លើង​ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ជាភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុត ក៏​នឹង​ឆាប‌ឆេះ​អ្នក​រាល់​គ្នា​ដែរ។ យើង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នានឹង​ត្រូវ​ស្លាប់​នៅកន្លែងនៃការឈឺចាប់។