ជំពូក ២៨

1 វេទនាដល់ម្កុដនៃភាពអំនួតរបស់ពួកប្រមឹកអេទាំងអស់នោះដែលនៅប្រាអិម ហើយផ្កាដែលស្រពោនជាគ្រឿងលម្អដ៏រុងរឿងរបស់គេ ហើយនៅលើក្បាលជ្រលងភ្នំរបស់អស់អ្នកដែលបានយកឈ្នះលើស្រាទំពាំងបាយជូរ។ 2 ចូរមើល៍! ព្រះអម្ចាស់បញ្ជូនមនុស្សមានអំណាចខ្លាំងពូកែម្នាក់​ ដែលអ្នកនោះនឹងប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដូចជាភ្លៀងដែលធ្លាក់មកជោជន់ ព្រះអង្គនឹងរំលំម្កុដនៃសេចក្តីអំនួតនោះឲ្យរលំដល់ដី។ 3 សេចក្តីអំនួតរបស់ពួកអ្នកប្រមឹករបស់ពួកអេប្រាអឹម នឹងត្រូវជាន់ឈ្លីនៅក្រោមជើង។ 4 ចំណែក ផ្កាស្រពោនដែលជាសិរីរុងរឿងនៅលើក្បាលជ្រលងភ្នំរបស់ពួកគេ ហើយនឹងប្រៀបដូចផ្លែឧទុម្ពរទុំមុនរដូវក្តៅ ដែលពេលនរណាម្នាក់ក្រលេកឃើញវា ពេលវាមិនបាននៅដៃរបស់គេ នោះនិងត្រូវបោះវាចោល។ 5 នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូល​ នឹងបានដូចជាម្កុដដ៏រុងរឿង ហើយជាគ្រឿងតុបតែងដល់ប្រជាជនព្រះអង្គ 6 ហើយជាវិញ្ញាណនៃភាពយុត្តិធម៌ ដល់អស់អ្នកដែលអង្គុយកាត់ក្តី ហើយជាកម្លាំងដល់អ្នកដែលដេញពួកខ្មាំងសត្រូវនៅច្រកទ្វារ។ 7 ប៉ុន្តែ អស់អ្នកទាំងនេះក៏ត្រូវវង្វេងវង្វាន់ដោយសារស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗដែរ។ ពួកបូជាចារ្យ និង ពួកព្យាការីក៏ត្រូវវង្វេងដោយស្រាខ្លាំងដែរ។ ដោយសារស្រាខ្លាំងធ្វើឲ្យពួកគេស្រវឹងទ្រេតទ្រោត ហើយនិមិត្តឃើញផ្តេសផ្តាស។ 8 ជាការពិតណាស់ តុរបស់គេទាំងប៉ុន្មានប្រឡាក់ទៅដោយកម្អួត រកកន្លែងស្អាតគ្មានសោះ។ 9 តើព្រះអង្គនឹងបង្រៀនចំណេះទៅដល់អ្នកណាទៅ តើព្រះអង្គនឹងពន្យល់ពីសេចក្តីនេះដល់អ្នកណា? គឺដល់អស់អ្នកដែលទើបតែលែងដោះ ដល់អស់អ្នកទើបតែផ្តាច់ដោះឬអី? 10 ត្បិតវាគឺជាបញ្ចានៅលើការបញ្ចា ហើយបញ្ចានៅលើការបញ្ចាដែរ ច្បាប់នៅលើច្បាប់ ហើយច្បាប់នៅលើច្បាប់ដែរ នៅទីនេះបន្តិចហើយទៅនោះបន្តិច។ 11 ប្រាកដណាស់! ព្រះអម្ចាស់ប្រើភាសាដែលគេស្តាប់មិនបាន នឹងមានបន្ទូលមកកាន់ប្រជាជននេះ។ 12 ពីមុនព្រះអង្គធ្លាប់មានបន្ទូលមកកាន់ពួកគេថា «អស់អ្នកនឿយហត់អើយ ចូរសម្រាកចុះ» តែគេមិនព្រមស្តាប់ទ្រង់សោះ។ 13 ដូច្នេះព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេថា ពីបទបញ្ញត្តិមួយទៅបទបញ្ញត្តិមួយ ពីច្បាប់មួយទៅច្បាប់មួយទៀត មកនេះបន្តិច ទៅនោះបន្តិច ធ្វើដូច្នេះពួកគេនឹងចេញទៅហើយជំពប់ដួលមកក្រោយ ហើយបាក់បែក នឹងជាប់អន្ទាក់រើមិនរួចឡើយ។ 14 ដូច្នេះចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់ អស់ពួកអ្នកដែលចំអកឡកឡឺយ អស់អ្នកដែលត្រួតត្រាលើបណ្តាជននៅក្រុងយេរូសាឡិម។ 15 ការនេះនឹងកើតឡើងដោយព្រោះអ្នករាល់គ្នាបានពោលថា «យើងបានចុះសន្ធិសញ្ញាជាមួយសេចក្តីស្លាប់​ ហើយក៏ព្រមព្រៀងជាមួយនឹងស្ថានឃុំព្រលឹងមនុស្សស្លាប់។ ដូច្នេះពេលណាសេចក្តីមហ្តរាយមកដល់នោះនឹងមិនកើតដល់យើងទេ ព្រោះយើងបានយកការកុហកជាទីពឹង ហើយយកការភូតភរជាទីជ្រកកោន»។ 16 ដូច្នេះហើយ ព្រះអម្ចាស់បានមានបន្ទូលថា «ចូរមើល យើងនឹងយកថ្មមួយដុំមកធ្វើជាគ្រិះនៃក្រុងស៊ីយ៉ូន ជាថ្មដើម្បីល្បងល ជាថ្មដែលមានតម្លៃ ដែលអាចធ្វើជាគ្រិះយ៉ាងមាំបាន។ ហើយអ្នកណាដែលជឿពឹងអាងលើថ្មនេះ អ្នកនោះនឹងមិនត្រូវខ្មាសឡើយ។ 17 យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្តីសុចរិតធ្វើជាខ្សែប្រយោល។ ព្យុះព្រិលនឹងបោកបក់ទីជម្រករបស់សេចក្តីកុហក ហើយទឹកក៏ជោជន់លិចទីពួនអស់ទៅ។ 18 សម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្តីស្លាប់ នឹងត្រូវលុបចោល ហើយការព្រមព្រៀងគ្នាជាមួយនឹងស្ថានឃុំព្រលឹងនោះនឹងមិនស្ថិតស្ថេរដែរ។ 19 កាលណាសេចក្តីអន្តរាយបានហូរកាត់ នោះអ្នករាល់គ្នានឹងត្រូវអន្តរាយដែរ។ ពេលណាសេចក្តីអន្តរាយនោះបានឆ្លងកាត់នោះវានឹងបំផ្លាញអ្នករាល់គ្នា សេចក្តីអន្តរាយនោះនឹងកើតមានរាល់ព្រឹក នឹងរាល់យប់។ គ្រាន់តែឮគេនិយាយក៏គួរឲ្យព្រឺខ្លាច។ 20 ត្បិតគ្រែប្រែជាខ្លីមិនអាចមនុស្សដេកត្រង់បានទេ ហើយភួយក៏តូចមិនអាចដណ្តប់អ្នកនោះបានពេញដែរ»។ 21 ព្រះអម្ចាស់នឹងក្រោកឡើងដូចនៅលើភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងមានសេចក្តីក្រោធ ដូចនៅជ្រលងភ្នំគីបៀនដែលទ្រង់ធ្វើកិច្ចការទ្រង់ ដែលចម្លែក ហើយសម្រេចកិច្ចការរបស់ទ្រង់ដែលចម្លែកខុសពីធម្មតា។ 22 ដូច្នេះអស់អ្នកនៅចំអកឡកឡឺយទៀត នោះអ្នកនឹងត្រូវរឹតរួតកាន់តែខ្លាំងឡើង។​ ខ្ញុំបានឮថាព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្រេចឱ្យមានការបំផ្លាញផែនដី។ 23 ចូរប្រុងប្រៀបត្រចៀក ហើយស្តាប់សម្លេងរបស់ខ្ញុំ ចូរយកចិត្តទុកដាក់ស្តាប់ពាក្យខ្ញុំ។ 24 អ្នកស្រែភ្ជួររាស់ដើម្បីសាបព្រួស តើគេភ្ជួរពេលមួយថ្ងៃឬ? តើគេចេះតែបន្តបំបែកដី ហើយនិងរាស់ស្រែឬ? 25 ពេលគេពង្រាបដីហើយ តើគេមិនព្រួសល្ងស ល្ងខ្មៅ ហើយនិងបាចពូជស្រូវសាលីជាជួរៗ ហើយស្រូវឱកនៅកន្លែងបម្រុងទុក និងស្រូវអេប៉ូតតាមភ្លឺទេឬអី? 26 ត្បិតព្រះជាម្ចាស់បង្រៀនគេឲ្យមានគំនិត ទ្រង់បង្ហាត់គេឲ្យមានតំរិះប្រាជ្ញាផង។ 27 លើសពីនេះ ល្ងសនឹងមិនបែកដោយសារប្រដាប់មុតទេ ក៏គេមិនដែលយកកង់រទេះកិនល្ងខ្មៅដែរ តែគេបោកល្ងសនឹងរំពាត់ ហើយបោកល្ងខ្មៅនឹងដំបងវិញ។ 28 ស្រូវដែលគេយកធ្វើនំប៉័ង គេមិនវាយប្រឡេះទេ គេបោកដោយកង់រទេះ និង​សេះវិញតែមិនកិនវាទេ។ 29 តម្រិះទាំងនេះគឺមកអំពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលព្រះអង្គផ្តល់ដំបូន្មានយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាដ៏ពូកែផង។