ជំពូក ២៧

1 នៅថ្ងៃនោះ ព្រះហស្តនៃព្រះអម្ចាស់នឹងប្រើដាវធំហើយមុត ប្រកបដោយអំណាច ដើម្បីដាក់ទោសអារក្សទឹក គឺជាពស់ដែលមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វចម្លែកដែលនៅក្នុងសមុទ្រ។ 2 នៅគ្រានោះនឹងមានចម្ការដែលធ្វើស្រាទំពាំងបាយជូរនឹងច្រៀងថា 3 «យើងគឺព្រះអម្ចាស់ជាអ្នកថែរក្សា យើងស្រោចទឹកគ្រប់ពេល យើងនឹងការពារទាំងយប់ទាំងថ្ងៃមិនឲ្យនរណាម្នាក់រងទុក្ខឡើយ។ 4 យើងមិនខ្ញាល់នឹងវាទៀតទេ អូ តែបើមានអញ្ចាញ និងបន្លាដុះ! នៅទីនោះយើងនឹងកាប់ឆ្ការ ជាន់ឈ្លីដុតបំផ្លាញវាទាំងអស់វិញ។ 5 បើសិនជាគេទទួលយកការការពារ ហើយសាងសន្តិភាពជាមួយនិងយើង ចូលឲ្យពួកគេសាងសន្តិភាពជាមួយនិងយើងចុះ។ 6 ពេលថ្ងៃនោះមកដល់ ពូជពង្សយ៉ាកុបនឹងចាក់ឫស ពួកអុីស្រាអែលនឹងដុះពន្លកចេញមក ហើយបង្កើតផលផ្លែនៅពាសពេញផែនដី»។ 7 តើព្រះអម្ចាស់បានវាយប្រហារពួកយ៉ាកុប​ និងពួកអុីស្រាអែលដូចដែលព្រះអង្គបានវាយប្រហារពួកជាតិសាសន៍ដែលបានវាយប្រហារពួកគេឬ? តើពួកយ៉ាកុបហើយនិងអីុស្រាអែលត្រូវបានវាយប្រហារដូចពួកជាតិសាសន៍ដែលបានសម្លាប់ដោយពួកគេទេ? 8 ​ព្រះអង្គដាក់ទោសពួកគេដោយបណ្តេញពួកយ៉ាកុបនិងអីុស្រាអែលចេញដោយខ្យល់ ដែលនៅគ្រានោះគឺជាខ្យល់ពីទិសខាងកើត។ 9 ដូច្នេះអំពើបាបរបស់យ៉ាកុបនឹងត្រូវលើកលែងទោសបែបនោះដែរ ហើយនេះជាផលពីការដកអំពើបាបគេចេញ ព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា ឲ្យខ្ទេចប្រៀបបានដូចថ្មកំបោរដែលគេកិន ហើយផ្តួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងថ្វាយទីសក្ការៈបូជារបស់ព្រះទាំងប៉ុន្មាន។ 10 ត្បិតកំពែងទីក្រុងទាំងនោះនឹងត្រូវស្ងាត់ឈឹង ហើយមនុស្សដែលរស់នៅក្នុងក្រុងនោះ និងត្រូវបោះបង់ចោលដូចជាទីរហោស្ថាន។ ដែលនឹងមានសត្វគោរស់នៅទីនោះ នឹងស៊ីបំផ្លាញមែកខ្ចីរបស់ពួកវាផងដែរ។ 11 កាលណាមែកប្រែជាក្រៀមអស់ទៅ នោះគេនឹងកាច់វាចេញ។ ហើយពួកស្រីៗនឹងប្រមូលដុតចោល ដោយព្រោះពួកគេមិនយល់ ដូច្នេះព្រះដែលបានបង្កើតគេនឹងមិនមេត្តាដល់គេឡើយ ព្រះដែលបង្កើតគេនឹងមិនប្រទានក្តីករុណាដល់គេឡើយ។ 12 ដល់គ្រានោះមកដល់ ព្រះអម្ចាស់នឹងវាយជំរុះផលគេ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះ អេសីុព្ទ ហើយឱពួកអុីស្រាអែលអើយ នៅពេលនោះព្រះអង្គនឹងប្រមូលអ្នករាល់គ្នាមួយឡែក។ 13 នៅថ្ងៃនោះនឹងមានគេផ្លុំត្រែយ៉ាងធំ ហើយប្រជាជននៅទឹកដីអស្ស៊ីរីដែលខ្ចាត់ខ្ចាយ ប្រជាជនដែលនៅស្រុកអេស៊ីបបែកខ្ញែក នឹងវិលត្រឡប់មកវិញហើយគេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់នៅលើភ្នំដ៏វិសុទ្ធនៅក្រុងយេរូសាឡិម។