ជំពូក ២៤

1 ចូរមើល៍! ព្រះ‌អម្ចាស់​នឹងជិត​បំផ្លាញ​ផែនដី​ឲ្យវិនាស ហើយធ្វើឲ្យផែនដីហិនហោច ព្រះអង្គ​នឹង​រម្លើង​ផែនដី ហើយ​កម្ចាត់‌កម្ចាយ មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដីផង។ 2 ពេលវេលានោះជិតមកដល់ហើយ ដូចជាមួយមនុស្ស ដូចជាបូជា‌ចារ្យ ​ពួកស្រីសៅកែ ហើយពួកស្រីកំណាន់ ពួកអ្នកទិញ ពួកអ្នកលក់ ពួកអ្នកខ្ចីប្រាក់ ពួកកូនបំណុល ហើយនិងពួកដើរយកកាប្រាក់ និងពួកអ្នកដែលបានឲ្យកាប្រាក់ផងដែរ។ 3 ផែនដីនឹងត្រូវខ្ចេចខ្ទីទាំងស្រុង ហើយស្ងាត់សូន្យឈឹង ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។ 4 នៅផែនដីនឹងសោកសង្រេង គេធ្លាក់ខ្សោយគ្មានកម្លាំង អស់មនុស្សជាន់ខ្ពស់នឹងត្រូវថយចុះទៅ។ 5 ផែនដីនឹងត្រូវអាស្រូវដោយសារមនុស្សបំផ្លាញ ពួកគេបានល្មើសនឹងក្រឹត្តិវិន័យ​ ពួកគេបានបំពាននឹងច្បាប់ទាំងប៉ុន្មាន ហើយបំបែកសេចក្តីសញ្ញទាំងប៉ុន្មានដែលនៅអស់កល្បជានិច្ច។ 6 ដូច្នេះហើយ ផែនដីត្រូវបណ្តាសារ ហើយអស់អ្នកដែលរស់នៅផែនដីក៏ត្រូវមានទោស និងត្រូវដុតបំផ្លាញអស់ទៅ មានមនុស្សបន្តិចបន្តួចប៉ុណ្ណោះដែលនៅសល់។ 7 ទឹកទំពាំងបាយជូរថ្មីក៏ត្រូវសោយសោក ចម្ការទំពាំងបាយជូរក៏ត្រូវហិនវិនាសដែរ អស់អ្នកដែលសប្បាយក្លាយជាទុក្ខវិញ។ 8 សម្លេងសប្បាយរីករាយ នៃការវាយក្រាបបានប្រែជាស្ងាត់ជ្រងំ ហើយសម្លេងអឺងកងរីករាយក៏បាត់ទៅ ហើយអំណរដោយការដេញស៊ុងក៏ឈប់អស់ដែរ។ 9 ពួកគេមិនផឹកស្រា និង ច្រៀងទៀតទេ ហើយស្រាក៏ប្រែជាល្វីងសម្រាប់អ្នកផឹក។ 10 ទីក្រុងដែលគ្មានមនុស្សនៅក៏ត្រូវរំលាយចោល គ្រប់ផ្ទះត្រូវបិទទ្វារហើយនៅទទេ។ 11 មានសម្លេងស្រែកតាមផ្លូវរកស្រាទំពាំងបាយជូរ អស់ទាំងអំណរត្រូវងងឹតឈឹងហើយភាពរីករាយក៏បាត់អស់ទៅដែរ។ 12 នៅក្នុងទីក្រុងមានតែភាពស្ងប់ស្ងាត់ ហើយទ្វារក្រុងត្រូវបំបាក់ចោល។ 13 ត្បិតអស់ជាតិសាសន៍ដែលនៅលើផែនដី នឹងត្រូវសេសសល់ដូចពេលដែល ប្រមូលផលផ្លែអូលីវ និង ដូចផ្លែទំពាំងបាយជូរដែលគេបេះផ្លែហើយ។ 14 ពួកគេទាំងនោះនឹងបន្លឺសម្លេងស្រែកដោយអំណរពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពរបស់ព្រះអម្ចាស់។ 15 ដូច្នេះចូរលើកតម្កើងសិរីរុងរឿងនៃព្រះអម្ចាស់ពីទិសខាងកើត ហើយអស់អ្នកដែលរស់នៅតាមកោះនានាលើកតម្កើងព្រះកិត្តិនាមព្រះអម្ចាស់ ដែលជាព្រះរបស់ជនជាតិអុីស្រាអែល។ 16 យើងបានឮចម្រៀងពីចុងផែនដីស្រែកច្រៀងថា «សូមថ្វាយសិរីរុងរឿងដល់ព្រះដ៏សុចរិត!» តែខ្ញុំនិយាយថា «ខ្ញុំបានវិនាសបង់អស់ហើើយ ខ្ញុំវេទនាណាស់ហើយ ! ត្បិតមនុស្សមានកលបានប្រព្រឹត្តដោយកលល្បិច មនុស្សមានល្បិចបានប្រព្រឹត្តិដោយកលល្បិចណាស់ទៅហើយ»។ 17 សេចក្តីរន្ធត់ញាប់ញ័រ និងការធ្លាក់ក្នុងរណ្តៅមនុស្សនៃអ្នករាល់គ្នានឹងជួបជាក់នៅផែនដីនេះជាមិនខាន។ 18 ពួកអ្នកដែលគេចផុតពីការរន្ធត់ញាប់ញ័រនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអស់អ្នកដែលគេចពីរណ្តៅនឹងជាប់អន្ទាក់វិញ។ ទ្វារនៃស្ថានសួគ៌នឹងបើកចំហរបង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីនឹងកគ្រើកឡើង។ 19 ផែនដីនឹងបាក់បែក ផែនដីនឹងប្រេះក្រហែងទៅ គឺផែនដីនឹងត្រូវរញ្ជួយញាប់ញ័រជាខ្លាំង។ 20 ផែនដីនឹងត្រូវទ្រេតទ្រោតដូចជាមនុស្សស្រវឹង ហើយយោលទៅមកដូចជាអង្រឹង។ ហើយអំពើបាបរបស់មនុស្សនឹងត្រូវសង្កត់យ៉ាងធ្ងន់ ហើយគេនឹងត្រូវដួលដោយងើបពុំរួចឡើយ។ 21 គឺជិតដល់ថ្ងៃនៃព្រះអម្ចាស់នឹងដាក់ទោសនៅលើមេឃចំពោះពួកពលបរិវាដែលនៅស្ថានសួគ៌ ព្រមទាំងធ្វើទោសដល់ស្តេចទាំងឡាយនៅលើផែនដីផង។ 22 ពួកគេទាំងនោះគឺដូចជាអ្នកទោសទៅក្នុងរណ្តៅ ហើយយកទៅឃុំនៅក្នុងគុក ក្រោយជាយូរថ្ងៃទើបព្រះអង្គកាត់ទោសពួកគេ។ 23 គ្រានោះព្រះច័ន្ទត្រូវអាម៉ាស់មុខ ព្រះអាទិត្យត្រូវអាប់កេរ្ត៍ឈ្មោះដែរ ត្បិតព្រះអម្ចាស់នៃពិភពលោកទាំងមូលសោយរាជ្យលើភ្នំស៊ីយ៉ូន និង ក្រុងយេរូសាឡិមនោះ នឹងមានសិរិរុងរឿងនៅចំពោះមុខពួកចាស់ទុំរបស់ព្រះអង្គ។