ជំពូក ២១

1 សេចក្ដី​ប្រកាស​ ​អំពីទីវាល​រហោ‌ស្ថាន​នៅ​ក្បែរសមុទ្រ។ ដូចព្យុះសង្ឃរាបក់បោកកាត់តំបន់​ណេកិប វាឆ្លងកាត់ពីវាលរហោស្ថាន ពីទឹកដីដ៏គួរអោយខ្លាច។ 2 ខ្ញុំ​បាន​ឃើញ​និមិត្ត​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​កង‌ទ័ព​អេឡាម។​ ចូរ​នាំ​គ្នា​វាយ​លុក​កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត។ 3 ហេតុនេះហើយ បានជាចង្កេះទូលបង្គំពេញការឈឺចាប់ ដូចជាការឈឺចាប់របស់ស្ត្រីដែលសំរាលកូន ខ្ញុំ​បាន​អោនចុះនូវអ្វីដែលខ្ញុំ​បានស្តាប់​​ឮ និង​រំខាន់នូវអ្វីដែលខ្ញុំបានឃើញ។ 4 បេះដូងខ្ញុំញ័រ ខ្ញុំ​ក៏ភ័យខ្លាចដែរ។ វេលា​ល្ងាច ជា​ពេល​​ខ្ញុំ​ចូលចិត្ត នាំឲ្យខ្ញុំមិន​តក់‌ស្លុត​ឡើយ។ 5 ពួក​គេ​កំពុង​តែ​រៀបចំ​តុ និង​ក្រាល​កម្រាល​ព្រំសម្រាប់បរិភោគអាហារ អ្នកដឹកនាំស្រែ​ថា ចូរក្រោកឡើងចាក់ប្រេងលើ ខែលរបស់អ្នក។ 6 ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ «ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការណ៍​អ្វី​ដែល​គេ​ឃើញ។ 7 ពេលគាត់ឃើញរទេះសេះចម្បាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មាន​ម្នាក់​ជិះ​លើ​លា និង​ម្នាក់​ជិះ​លើ​អូដ្ឋ​មក គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន»។ 8 អ្នកយាមស្រែកថា «ព្រះអម្ចាស់អើយខ្ញុំឈរយាមនៅលើប៉មរាល់ថ្ងៃហើយខ្ញុំ​ប្របាទ​ ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់ដែរ»។ 9 មាន​កង‌ទ័ពពល​សេះ ដើរ​មក​ទាំង​គូៗ។ គេស្រែកថា» ហើយ​ស្រែក​ថា៖​ «ក្រុង​បាប៊ី‌ឡូន​ដូលហើយ ក្រុង​បាប៊ី‌ឡូនដូល​ហើយ និងរាល់រូបព្រះដែលសង់ទាំងប៉ុន្មានបានដួលរលំដល់ដីផង»។ 10 ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ ជា​គ្រាប់​ពូជ​នៅ​ទី‌លាន​របស់​យើង​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែនឥឡូវ​នេះ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែលឲ្យខ្ញុំដឹងនោះខ្ញុំ​ក៏​យក​មក​ប្រាប់ដល់អ្នក។ 11 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​សួរ​ខ្ញុំ​ថា៖ «អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?» 12 អ្នក​យាម​ក៏​ឆ្លើយ​តប​ថា៖ «ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​សួរក៏សួរទៅ ចូរ​វិល​មក​សួរ​ម្ដង​ទៀត​ចុះ»។ 13 សេចក្ដី​ប្រកាស​និយាយ​អំពី​អារ៉ាប់។ ​ នៅរហោស្ថាន បានចំណាយពេលពេញមួយយប់​ ពួក​អ្នក​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់ 14 អ្នកស្រុកថេម៉ាអើយ ទៅយកទឹកទៅឲ្យពួកអ្នកដែលស្រេកទឹក ​យក​អាហារមក​ទទួល​ពួក​អ្នកភៀសខ្លួនទាំង​នោះ​ផង។ 15 ដ្បិតពួកគេ​រត់​គេច​ពី​មុខ​ដាវ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​ធំ។ 16 ដ្បិតនេះជាអ្វីព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ក្នុង​រវាង​មួយ​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល ស្រុក​កេដារ​នឹង​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន​ទាំង​ស្រុង។ 17 នឹង​មាន​គ្នា​តិច​តួច​ប៉ុណ្ណោះ» ដ្បិតនេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែល។