ជំពូក ១
1
នេះគឺជានិមិត្តនៃលោកអេសាយ ដែលជាកូនរបស់លោកអម៉ូស ដែលលោកបាននិមិត្តឃើញការអស្ចារ្យអំពីជនជាតិយូដា និងយេរូសាឡិម នៅក្នុងរជ្ជកាលនៃព្រះបាទអ៊ូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស ហើយនិងព្រះបាទហេសេគា ជាស្ដេចនៃយូដា។
2
សូមឲ្យផ្ទៃមេឃ និងផែនដីបានផ្ទៀងត្រចៀកស្ដាប់អ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល៖ «យើងបានចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ប៉ុន្តែពួកគេបានប្រឆាំងបះបោរទាស់និងយើង។
3
សត្វគោបានស្គាល់ម្ចាស់របស់វា ហើយសត្វលាក៏ស្គាល់ម្ចាស់ដែលបានផ្ដល់ចំណីឲ្យវាដែ ប៉ុន្តែប្រជាជនអីុស្រាអែលមិនស្គាល់ ហើយអុីស្រាអែលក៏មិនអាចយល់បានដែរ»។
4
វេទនាហើយ! ប្រជាជាតិដែលមានបាបអើយ មនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតអើយ គឺជាកូនចៅរបស់មនុស្សអាក្រក់ និងកូនចៅដែលពោពេញដោយល្បិចកល្ប! ពួកគេបានបោះបង់ចោលព្រះអម្ចាស់ ពួកគេបានមើលងាយដល់ព្រះដ៏បរិសុទ្ធរបស់អីុស្រាអែល ពួកគេបានបែខ្នងគេចចេញពីព្រះអង្គ។
5
ហេតុអ្វីបានជាអ្នកនៅតែត្រូវបានគេវាយដំ? ហេតុអ្វីបានជាអ្នកកាន់តែបះបោរខ្លាំងឡើងៗ? ក្បាលរបស់អ្នករាល់គ្នាបានឈឺ ហើយចិត្តអ្នករាល់គ្នាក៏ខ្សោយដែរ។
6
តាំងពីចុងជើងដល់ក្បាលគ្មានកន្លែងណាដែលគេមិនបានវាយដំនោះឡើយមាន ហើយស្នាមជាំនិងស្នាមរបួសថ្មីជានិច្ច ពួកគេក៏មិនបានបិទភ្ជិត និងសម្អាត់ នឹងមិនបានលាបប្រេងផងដែរ។
7
ប្រទេសរបស់អ្នកត្រូវបានបំផ្លាញ ទីក្រុងទាំងឡាយរបស់អ្នកត្រូវបានដុតចោល ស្រែចម្ការរបស់អ្នកត្រូវបានអ្នកដទៃបំផ្លាញ និងលេបត្របាក់យកទាំងអស់ ហើយមនុស្សផ្សេងធ្វើជាម្ចាស់វិញ
8
កូនស្រីរបស់ស៊ីយ៉ូនត្រូវបោះបង់ចោល រោងចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវគេឡោមព័ទ្ធ។
9
ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូលមិនទុកអោយយើងនៅសេសសល់ចំនួនដ៏តូចនេះទេ នោះយើងមុខជាដូចក្រុងសូដុម ហើយនឹងដូចជាកូម៉ូរ៉ាដែរ។
10
ចូរស្តាប់ពាក្យរបស់ព្រះអម្ចាស់!មេដឹកនាំនៃក្រុងសូដុម ប្រជាជននៅក្រុងកូម៉ូរ៉ាអើយ ចូរស្តាប់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៃយើងៈ
11
«តើការលះបង់របស់អ្នកមានប៉ុន្មានសំរាប់ខ្ញុំ?» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «ខ្ញុំមានតង្វាយដុតជាចៀមឈ្មោលនិងខ្លាញ់សត្វសាហាវដែលមានខ្លាញ់ គ្រប់គ្រាន់ហើយយើងមិនពេញចិត្តនឹងឈាមរបស់គោ ចៀមនិងឈាមពពែទេ។
12
ពេលអ្នកចូលមកបង្ហាញខ្លួននៅចំពោះមុខយើង តើនរណាតម្រូវអោយអ្នករាល់គ្នាជាន់ឈ្លីតំណាក់របស់យើង?
13
កុំយកតង្វាយដែលគ្មានន័យឡើយ និងផ្សែងដង្វាយរបស់អ្នកគឺយើងក៏ធុញទ្រាន់ ហើយបុណ្យចូលខែថ្មី បុណ្យសប្ប័ទ យើងមិនអាចទ្រាំទ្រនឹងការប្រជុំដែលរៀបចំនោះឡើង។
14
យើងស្អប់ពិធីបុណ្យចូលខែថ្មី និងពិធីបុណ្យតាមពេលកំណត់ដែលអ្នករាល់គ្នាបានរៀបចំ ពិធីបុណ្យទាំងនោះជាបន្ទុកដល់យើង យើងក៏នឿយហត់ជាមួយពិធីទាំងនោះដែរ។
15
ដូច្នេះហើយ ពេលអ្នកលើកដៃអធិស្ធាន យើងបានបិទភ្នែកពីអ្នករាល់គ្នាដែរ បើទោះជាអ្នកអធិស្ធានច្រើនយ៉ាងណាក្ដី ក៏យើងមិនស្ដាប់ដែរ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញទៅដោយឈាម។
16
ចូរលាងសម្អាត និងជម្រះខ្លួនអ្នក ហើយដកការអាក្រក់ដែលអ្នកបានប្រព្រឹត្ដ ពីភ្នែករបស់យើង ហើយឈប់ធ្វើអាក្រក់តទៀត
17
ចូររៀនធ្វើការល្អ ស្វែងរកយុត្តិធម៌ឲ្យដល់ក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយដែលត្រូវបានគេធ្វើទុក្ខលំបាក»។
18
«ចូលមកឥឡូវ យើងរកហេតុផលជាមួយគ្នា» នេះជាបន្ទូលនៃព្រះអម្ចាស់៖ «ទោះបីអំពើបាបរបស់អ្នកមានពណ៌ក្រហមឆ្អៅយ៉ាងណាក្ដី ក៏នឹងប្រែទៅជាពណ៏សរដូចជាព្រិល ហើយបើទោះជាមានពណ៌ក្រហមជាំយ៉ាងណាក្ដី វានិងប្រែដូចជារោមចៀមវិញ។
19
ប្រសិនបើអ្នកមានចិត្តហើយស្ដាប់តាមយើង អ្នកនឹងបានបរិភោគភោគផលដែលល្អនៅលើទឹកដីនេះ
20
ប៉ុន្តែបើអ្នករាល់គ្នាប្រឆាំងជំទាស់ នឹងរឹងចចេសចំពោះយើង អ្នកនឹងស្លាប់ដោយមុខដាវពុំខានឡើយ» ដ្បិតនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21
តើក្រុងដ៏ស្មោះត្រង់ បានខូចបង់អស់យ៉ាងណាទៅ! ទីក្រុុងដែលពេញដោយយុត្តិធម៌ នាងនិងពេញដោយសេចក្ដីសុចរិត ប៉ុន្តែពេលនេះពេញពោទៅដោយ ការកាប់សម្លាប់
22
ប្រាក់របស់អ្នករាល់គ្នាមិនបរិសុទ្ធ ហើយស្រារបស់អ្នកក៏លាយជាមួយទឹកដែរ។
23
អ្នកដឹកនាំរបស់អ្នកជាអ្នកបះបោរនិងចូលដៃជាមួយចោរ ពួកគេរាល់គ្នាចូលចិត្តសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ដែរ។ ពួកគេមិនបានការពារដល់ពួកក្មេងកំព្រាឡើយ ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែលនៅចំពោះពួកគេដែរ។
24
ហេតុនេះហើយបានជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនិងជាព្រះដ៏មានព្រះចេស្ដាលើជនជាតិអុីស្រាអែលមានព្រះបន្ទូលថា៖ «វេទនាដល់គេហើយ! យើងនឹងដណ្ដើមយកជ័យជម្នះនៅលើបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង
25
យើងនឹងដាក់ដៃទាស់នឹងអ្នក និងសម្អាតមន្ទិលសៅហ្មងរបស់អ្នកចេញឲ្យស្អាត នឹងដកអ្វីៗទាំងអស់ដែលសៅហ្មងចេញពីអ្នក។
26
យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នកមានលក្ខណៈដូចជាចៅក្រមដែលនៅជំនាន់ដើម ហើយអ្នកព្រឹក្សារបស់អ្នកបានដូចគ្រាដើមដែរ នោះអ្នកនឹងហៅថាជាទីក្រុងមានសេចក្ដីសុចរិត និងស្មោះត្រង់ដែរ»។
27
ក្រុងស៊ីយ៉ូននឹងត្រូវបានរំដោះដោយយុត្តិធម៌ ហើយប្រជាជនដែលកែប្រែចិត្តគំនិត ដោយសេចក្ដីសុចរិត។
28
អ្នកដែរបះបោរ និងមនុស្សបាបនឹងត្រូវគេជាន់ឈ្លី ហើយអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់នឹងត្រូវវិនាសទៅជាមួយគ្នា។
29
«ហើយអ្នកនិងត្រូវអាម៉ាស់ព្រោះតែជំពាក់ចិត្តនឹងដើមម៉ៃសាក ដែលអ្នកចង់បាន ហើយអ្នកនឹងខ្មាសអៀ ដោយសារ សួនច្បារដែលអ្នកបានជ្រើសរើស។
30
ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមម៉ៃសាក់ ដែលស្លឹកស្វិតក្រៀមទៅ ហើយដូចជាសួនច្បារដែលគ្មានទឹក។
31
មនុស្សខ្លាំងពូកែនឹងដូចជាអាចម៍បន្ទោះ ហើយអ្វីៗដែលគេធ្វើប្រៀបដូចផ្កាភ្លើង ដែលឆេះជាមួយគ្នា ហើយគ្មាននរណាអាចពន្លត់បានឡើយ»។