1 នេះគឺជាបញ្ជីពូជពង្សរបស់លោកអដាំ។ នៅថ្ងៃដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ព្រះអង្គបានបង្កើតពួកគេឲ្យដូចជារូបភាពរបស់ព្រះអង្គ។ 2 ព្រះអង្គបង្កើតពួកគេជាប្រុស ជាស្រី។ នៅពេលព្រះអង្គបង្កើតពួកគេ ព្រះអង្គបានប្រទានពរដល់ពួកគេ ហើយដាក់ឈ្មោះឲ្យពួកគេថាជាមនុស្សលោក។ 3 នៅពេលលោកអដាំរស់បាន ១៣០ឆ្នាំ គាត់មានកូនប្រុសមួយដែលមានលក្ខណដូចជាគាត់ ដូចជារូបរបស់គាត់ ហើយគាត់បានដាក់ឈ្មោះកូនប្រុសនោះថា សេថ។ 4 បន្ទាប់ពីមានសេថជាកូនប្រុសហើយ គាត់រស់បានប្រាំបីរយឆ្នាំទៀត។ គាត់មានកូនប្រុស និងកូនស្រីជាច្រើនទៀត។ 5 លោកអដាំរបស់បាន៩៣០ឆ្នាំ បន្ទាប់គាត់ក៏ស្លាប់ទៅ។ 6 នៅពេលលោកសេថរស់បាន១៥០ឆ្នាំ គាត់បង្កើតបានកូនមួយឈ្មោះ អេណុស។ 7 បន្ទាប់ពីគាត់បង្កើតលោកអេណុស គាត់រស់បាន៨០៧ឆ្នាំ ហើយគាត់មានកូនប្រុស និងស្រីជាច្រើនទៀត។ 8 លោកសេថរស់បាន៩១២ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។ 9 នៅពេលលោក អេណុសរស់បានកៅសិបឆ្នាំ គាត់បង្កើតបានកូនប្រុសមួយឈ្មោះកៃណាន។ 10 បន្ទាប់ពីគាត់បង្កើតបានកៃណាន លោកអេណុសរបស់បាន ៨១៥។ 11 គាត់មានកូនប្រុស និងកូនស្រីជាច្រើនទៀត។ លោកអេណុសរបស់បាន ៩០៥ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។ 12 នៅពេលលោកកៃណានរស់បានចិតសិបឆ្នាំ គាត់បង្កើតបានម៉ាលេលាល់។ 13 បន្ទាប់ពីបង្កើតលោកម៉ាលេលាល់ លោកកៃណានរស់បាន ៨៤០ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។ 14 លោកកៃណានរស់បាន៩១០ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។ 15 នៅពេលលោកម៉ាលេលាល់រស់បានហុកសិបប្រាំឆ្នាំ គាត់បង្កើតបានយ៉ារ៉េឌ។ 16 បន្ទាប់មក គាត់បានបង្កើតលោកយ៉ារ៉េឌហើយ លោកម៉ាលេលាស់រស់បាន ៨៣០ទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។ 17 លោកម៉ាលេលាល់រស់បាន៨៩៥ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។ 18 នៅពេលលោកយ៉ារ៉េឌរស់បាន១៦១ឆ្នាំ គាត់បង្កើតបានហេណុក។ 19 បន្ទាប់ពីលោកយ៉ារ៉េឌបង្កើតលោកហេណុកមក លោកយ៉ារ៉េឌរស់បានប្រាំបីរយឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។ 20 លោកយ៉ារ៉េឌរស់បាន ៩៦២ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។ 21 នៅពេលលោកហេណុករស់បានហុកសិបប្រាំឆ្នាំ គាត់បង្កើតបានមធូសាឡា។ 22 បន្ទាប់មកគាត់បង្កើតបានមធូសាឡា លោកអេណុកដើរនៅចំពោះព្រះជាម្ចាស់បីរយឆ្នាំ។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។ 23 លោកហេណុករស់នៅបាន៣៦៥ឆ្នាំ។ 24 លោកហេណុកដើរនៅចំពោះព្រះជាម្ចាស់ ហើយបន្ទាប់មក គេលែងឃើញគាត់ទៀត ដ្បិត ព្រះជាម្ចាស់បានយកគាត់ទៅ។ 25 នៅពេលលោកមធូសាឡារស់បាន ១៨៧ឆ្នាំ គាត់បង្កើតបានឡាម៉េក។ 26 បន្ទាប់ពីគាត់បង្កើតលោកឡាម៉េកមក លោកមធូសាឡារស់បាន ៧៨២ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។ 27 លោកមធូសាឡារបស់បាន ៩៦៩ឆ្នាំ។ បន្ទាប់មកគាត់ក៏ស្លាប់ទៅ។ 28 នៅពេលលោកឡាម៉េករស់បាន ១៨២ឆ្នាំ គាត់បង្កើតបានកូនប្រុសមួយ។ 29 គាត់ដាក់ឈ្មោះកូនរបស់គាត់ថា ណូអេ ដោយនិយាយថា៖ «ម្នាក់នេះនឹងជួយឲ្យយើងបានសម្រាកពីកិច្ចការរបស់យើង ហើយពីការធ្វើការដ៏ឈឺចាប់ដែលចេញពីដៃរបស់យើង ដែលយើងត្រូវធ្វើ ដោយសារតែព្រះអម្ចាស់បានដាក់បណ្តាសាដល់ដី»។ 30 បន្ទាប់ពីគាត់បង្កើតបានលោកណូអេមក លោកឡាម៉េករស់បាន ៥៩៥ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។ 31 លោកឡាម៉េករស់បាន ៧៧៧ឆ្នាំ។ បន្ទាប់មកគាត់ក៏ស្លាប់ទៅ។ 32 បន្ទាប់ពីលោកណូអេរស់បានប្រាំរយឆ្នាំ គាត់បង្កើតបាន សិម ហាំ និងយ៉ាផេត។