Genesis 3

Genesis 3:1

តើសំណួរអ្វីដែលសត្វពស់សួរស្ត្រីនោះដំបូង?

សត្វពស់បានសួរទៅស្រ្តីថា៖ «តើព្រះជាម្ចាស់ពិតជាបានមានបន្ទូលថា៖ «អ្នកមិនត្រូវហូបពីផ្លែណាមួយពីដើមឈើដែលនៅក្នុងសួននេះមែនទេ»?

Genesis 3:4

នៅពេលស្ត្រីនោះបាននិយាយថាព្រះជាម្ចាស់បានប្រាប់ពួកគេថាពួកគេនឹងត្រូវស្លាប់ប្រសិនបើពួកគេបរិភោគពីដើមឈើនៅកណ្តាលសួនច្បារ តើសត្វពស់បាននិយាយអ្វី?

សត្វពស់បាននិយាយថា៖ «អ្នកប្រាកដជាមិនស្លាប់ទេ»។

តើសត្វពស់បាននិយាយថាមានអ្វីនឹងកើតឡើងចំពោះបុរសនិងស្ត្រីប្រសិនបើពួកគេបរិភោគផ្លែឈើនោះ?

ពស់បាននិយាយថា៖ ពួកគេនឹងដូចជាព្រះជាម្ចាស់ដោយដឹងល្អ និងដឹងអាក្រក់។

តើអ្វីទៅទាក់ទាញឲ្យស្រ្តីបេះផ្លែឈើនោះ?

ស្រ្តីបានឃើញផ្លែឈើ ល្អសម្រាប់ជាអាហារ ហើយជាទីគាប់ចិត្តដល់ភ្នែក ហើយដើមឈើនោះជាទីប្រាថ្នា ដើម្បីឲ្យបានប្រាជ្ញាផង។

តើអ្នកណាបានបរិភោគផ្លែឈើនេះ?

ស្រ្តីបានហូបវា ហើយបានប្រគល់ខ្លះឲ្យទៅស្វាមីដែលនៅជាមួយនាង ហើយគាត់ក៏ហូបដែរ។

Genesis 3:7

តើមានអ្វីកើតឡើងចំពោះពួកគេនៅពេលពួកគេបរិភោគផ្លែឈើនោះ?

នៅពេលពួកគេបានបរិភោគ ភ្នែករបស់ពួកគេបានភ្លឺឡើង ហើយពួកគេបានដឹងថា ពួកគេនៅខ្លួនទទេ។

តើបុរស និងស្ត្រីបានធ្វើអ្វីនៅពេលព្រះជាម្ចាស់យាងចូលក្នុងសួនច្បារ?

ពួកគេបានលាក់ខ្លួនពីព្រះជាម្ចាស់។

Genesis 3:9

ហេតុអ្វីបានជាបុរសនោះលាក់ខ្លួនពីព្រះជាម្ចាស់ នៅពេលព្រះអង្គយាងចូលក្នុងសួនច្បារ?

បុរសលាក់ខ្លួនពីព្រះជាម្ចាស់ ដោយសារគាត់នៅអាក្រាតហើយភ័យខ្លាច។

Genesis 3:12

តើបុរសនោះនិយាយថាអ្នកណាទទួលខុសត្រូវចំពោះផ្តល់ផ្លែឈើដល់គាត់?

បុរសនោះនិយាយថា៖ គឺជាស្រ្តីជាអ្នកទទួលខុសត្រូវ។

តើស្ត្រីបាននិយាយថានរណាជាអ្នកទទួលខុសត្រូវចំពោះផ្តល់ផ្លែឈើដល់នាង?

ស្រ្តីនោះបាននិយាយថា៖ សត្វពស់ជាអ្នកទទួលខុសត្រូវ។

Genesis 3:14

តើព្រះជាម្ចាស់បានមានបន្ទូលថាព្រះអង្គនឹងមានទំនាក់ទំនងបែបណារវាងសត្វពស់ និងស្ដ្រី?

ព្រះជាម្ចាស់បានមានបន្ទូលថា៖ ព្រះអង្គនឹងធ្វើឲ្យពួកគេស្អប់គ្នា។

Genesis 3:16

តើព្រះជាម្ចាស់បានដាក់បណ្តាសាអ្វីដល់ស្ត្រីចំពោះការសម្រាលកូន?

ព្រះជាម្ចាស់នឹងធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំងនៅពេលមានកូន។

Genesis 3:17

តើព្រះជាម្ចាស់បានដាក់បណ្តាសាអ្វីដល់បុរសនោះទាក់ទងនឹងការងាររបស់គាត់?

ព្រះជាម្ចាស់បានដាក់បណ្តាសាលើដី ដូច្នេះអ្នកនឹងត្រូវធ្វើការដោយនឿយហត់ ហើយបរិភោគពីផលវា។

Genesis 3:20

តើបុរសបានដាក់ឈ្មោះអ្វីឲ្យទៅស្ដ្រី ហើយហេតុអ្វី?

បុរសបានហៅស្រ្តីថា៖ អេវ៉ា ព្រោះនាងជាមាតានៃអ្វីៗដែលមានជីវិតទាំងអស់។

តើព្រះជាម្ចាស់បានធ្វើអ្វីសម្រាប់លោកអដាំ និងអេវ៉ា ហើយហេតុអ្វី?

ព្រះជាម្ចាស់បានធ្វើសម្លៀកបំពាក់ឲ្យពួកគេហើយពាក់ដល់ពួកគេ។

Genesis 3:22

ហេតុអ្វីព្រះជាម្ចាស់មានបន្ទូលថាអាដាំមិនត្រូវបរិភោគផ្លែពីដើមឈើជីវិត?

ព្រះអម្ចាស់មានបន្ទូលថា៖ តាំងពីលោកអាដាំឥឡូវនេះដឹងការល្អ ហើយអាក្រក់គាត់មិនត្រូវបរិភោគដើមឈើជីវិតទេពីព្រោះនៅពេលនោះគាត់នឹងរស់នៅជារៀងរហូត។

តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះដើម្បីការពារអាដាំមិនឲ្យបរិភោគផ្លែពីដើមជីវិត?

ព្រះជាម្ចាស់បានបណ្ដេញបុរសនោះចេញពីសួនច្បារហើយដាក់ចេរូ‌ប៊ីមនៅទីនោះ ដើម្បីការពារផ្លូវឆ្ពោះទៅដើមជីវិត។