1 នៅក្នុងឆ្នាំទីមួយនៃរជ្ជកាលស៊ីរូសជាស្តេចនៃទឹកដីពើស៊ី ព្រះអម្ចាស់នឹងបំពេញពាក្យរបស់ព្រះអង្គដែលចេញពីមាត់របស់លោកយេរេមាបានបំផុសស្មារតីរបស់សេ្តចស៊ីរូស។ 2 សម្រែករបស់ស្តេចស៊ីរូសចេញពេញនគរទាំងមូល។ នេះជាសេចក្តីដែលបានសរសេរ និងនិយាយ «ស៊ីរូសជាសេ្តចនៃស្រុកពើស៊ីបានប្រកាសថា ព្រះអម្ចាស់ជាព្រះនៃស្ថានសួគ៍ទបានប្រទាននូវនគរទាំងអស់នៅផែនដីហើយព្រះអង្គនឹងតែងតាំងយើងឲ្យសង់ដំណាក់មួយសម្រាប់ព្រះអង្គនៅក្នុងក្រុងយេរូសាឡឹមក្នុងស្រុកយូដា។ 3 អស់អ្នកដែលជាប្រជាជនរបស់ព្រះអម្ចាស់សូមឲ្យព្រះអម្ចាស់គង់នៅជាមួយគេពេលឡើងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ជាព្រះនៃប្រជាជនអ៊ីស្រាអែល ជាព្រះអម្ចាស់ដែលគង់នៅក្នុងក្រុងយេរូសាឡឹម។ 4 ប្រជាជនដែលមកពីគ្រប់ទីកន្លែងនៃនគរដែលរស់រានមានជីវិតលើទឹកដីនោះ គួរតែផ្គត់ផ្គង់ពួកគេដោយប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វយកមកថ្វាយជាដង្វាយស្ម័គ្រចិត្តនៅក្នុងដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម»។ 5 ដូច្នេះ មេនៃពួកបុព្វបុរសក្នុងត្រកូលនៃពួកយូដា និងពួកបេនយ៉ាមីន សម្តេចសង្ឃ ពួកលេវី និងអស់អ្នកដែលមានវិញ្ញាណរបស់ព្រះអម្ចាស់ឲ្យទៅសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យផុសឡើង។ 6 អ្នកដែលនៅជុំវិញទីនោះក៏ត្រូវជួយគាំទ្រការងាររបស់ពួកគេដោយគ្រឿងប្រាក មាស ទ្រព្យសម្បត្តិ សត្វ និងរបស់ដែលមានតម្លៃយកថ្វាយជាដង្វាយស្ម័គ្រចិត្ត។ 7 ស្តេចទឹកដីស៊ីរូស បញ្ចេញវត្ថុទាំងអស់ជាកម្មសិទ្ធិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដែលស្តេចនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡឹម ហើយបានដាក់ថ្វាយក្នុងដំណាក់ព្រះរបស់ខ្លួន។ 8 សេ្តចទឹកដីស៊ីរូសបាន ដាក់ពួកគេក្នុងកណ្តាប់ដៃនៃពួកមីត្រាដាតដែលជាក្រុមអ្នកទារពន្ធឲ្យចាក់ចេញពីលោកសេសបាសារជាមេដឹកនាំនៃទឹកដីយូដា។ 9 នេះជាចំនួនរបស់ពួកគេ មាសចំនួនសាមសិបផើង ប្រាក់ចំនួនមួយរយផើង និងរបស់ផ្សេងទៀតម្ភៃប្រាំបួនផើង និងចានមាសសាមសិបចាន 10 ចានប្រាក់តូចៗចំនួនបួនរយដប់ចាន និងវត្ថុផ្សេងៗបន្ថែមមួយពាន់ទៀត។ 11 សរុបទាំងមាស និងប្រាក់ទាំងអស់មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសាបាន នាំយករបស់ទាំងអស់នៅពេលដែលគេត្រូវបាននិរទេសចេញពីក្រុងបាប៊ីឡូនទៅកាន់ក្រុងយេរូសាឡឹម។