1 លោកបេតសាលាល និងលោកអូហីលីអាប់ ព្រមទាំងបុរសទាំងអស់ដែលមានជំនាញ ដែលព្រះអម្ចាស់បានប្រទានជំនាញ និងសមត្ថភាពឲ្យដឹងនិងស្គាល់របៀបនៃការធ្វើការនៅក្នុងការសាងសង់កន្លែងបរិសុទ្ធ គឺត្រូវធ្វើទៅតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់»។ 2 លោកម៉ូសេបានកោះហៅលោកបេតសាលាល និងលោកអូហីលីអាប់ ព្រមទាំងបុរសទាំងអស់ដែលមានជំនាញនៅក្នុងគំនិតរបស់ពួកគេ គឺព្រះអម្ចាស់បានប្រទានជំនាញដល់ពួកគេ ហើយបានធ្វើការនៅក្នុងចិត្តរបស់ពួកគេឲ្យចូលមក ហើយបំពេញកិច្ចការនេះ។ 3 ពួកគេបានទទួលតង្វាយគ្រប់យ៉ាងពីលោកម៉ូសេ ដែលជនជាតិអ៊ីស្រាអែលបាននាំមកសម្រាប់ការសាងសង់ទីបរិសុទ្ធ។ ប្រជាជនបាននាំយកតង្វាយស្ម័គ្រចិត្តរៀងរាល់ព្រឹកមកលោកម៉ូសេ។ 4 ដូច្នេះ បុរសដែលមានជំនាញទាំងអស់បានធ្វើការនៅទីបរិសុទ្ធមកពីកិច្ចការដែលពួកគេធ្លាប់បានធ្វើ។ 5 ពួកអ្នកសិប្បករបានប្រាប់លោកម៉ូសេថា៖ «ប្រជាជនបាននាំរបស់របរច្រើនលើសពីសេចក្តីត្រូវទៅទៀត សម្រាប់ធ្វើកិច្ចការដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ»។ 6 ដូច្នេះ លោកម៉ូសេបានបង្គាប់ថា គ្មាននរណានៅក្នុងជំរំនាំយកតង្វាយមកថ្វាយដើម្បីសាងសង់ទីបរិសុទ្ធទៀតទេ។ ប្រជាជនឈប់យកអំណោយមកជូនទៀត។ 7 ពួកគេមានសម្ភារគ្រប់គ្រាន់សម្រាប់ការងារទាំងអស់ហើយ។ 8 ដូច្នេះ ពួកសិប្បករនៅក្នុងចំណោមពួកគេបានសាងសង់ព្រះពន្លា ជាមួយនឹងវាំងនន ដប់ធ្វើឡើងពីក្រណាត់ទេសឯកល្អ និងពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ជាមួយនឹងប៉ាក់រូបចេរូប៊ីន។ ការងារសិប្បកម្មនេះ គឺជាកិច្ចការរបស់លោកបេតសាលាល ជាមនុស្សដែលមានជំនាញជាសិប្បករ។ 9 ប្រវែងវាំងនននីមួយៗមានបណ្តោយម្ភៃប្រាំបីហត្ថ ទទឹកបួនហត្ថ។ វាំងននទាំងអស់មានទំហំស្មើគ្នា។ 10 លោកបេសាលាលបានភ្ជាប់វាំងននជាមួយគ្នា ហើយវាំងននប្រាំទៀតត្រូវតភ្ជាប់ជាមួយគ្នាដែរ។ 11 គាត់បានធ្វើកងខៀវតាមជាយវាំងនន នៅចុងផ្ទាំងវាំងននទីមួយ ហើយគាត់បានធ្វើដូចគ្នានៅតាមជាយវាំងនន នៅផ្ទាំងទីពីរដែរ។ 12 គាត់បានធ្វើកងចំនួនហាសិប នៅលើវាំងននទីមួយ និងកងហាសិបទៀតនៅចុងជាយវាំងននទីពីរដែរ។ ដូច្នេះ កងនីមួយៗនៅទន្ទឹមគ្នា។ 13 គាត់បានធ្វើតម្ពក់មាសចំនួនហាសិប ហើយបានភ្ជាប់វាំងនននោះជាមួយគ្នា ដើម្បីភ្ជាប់ព្រះពន្លាជាមួយគ្នា។ 14 លោកបេតសាលាលធ្វើវាំននពីរោមពពែសម្រាប់គ្របពីលើព្រះពន្លា កាត់បានធ្វើវាំងននទាំងនោះចំនួនដប់មួយ។ 15 វាំងនននីមួយមានបណ្តោយប្រវែងសាមសិបហត្ថ ហើយទទឹងមានប្រវែងបួនហត្ថ។ វាំងននទាំងដប់មួយនោះមានទំហំស្មើគ្នា។ 16 គាត់បានភ្ជាប់វាំងននប្រាំជាមួយវាំងននប្រាំមួយទៀតជាមួយគ្នា។ 17 គាត់បានធ្វើកងនៅលើចុងវាំងនននីមួយៗនៃផ្ទាំងទីមួយ ហើយហាសិបកងទៀតនៅខាងនៃវាំងននដែលភ្ជាប់គ្នានៅផ្ទាំងទីពីរ។ 18 លោកបេតសាលាលបានធ្វើតម្តក់លង្ហិន ដើម្បីភ្ជាប់ត្រសាលជាមួយគ្នា ដើម្បីឲ្យវាបានក្លាយជាគ្នាតែមួយផ្ទាំង។ 19 គាត់ធ្វើដំបូលសម្រាប់គ្របព្រះពន្លា ពីស្បែកចៀមឈ្មោល ជ្រលក់ពណ៌ក្រហម និងដំបូលផ្សេងទៀតពីស្បែកយ៉ាងល្អ ដើម្បីគ្របពីលើវា។ 20 លោកបេតសាលាលបានធ្វើស៊ុមបញ្ឍរពីឈើនាងនួនសម្រាប់ព្រះពន្លា។ 21 បណ្តោយស៊ុមនីមួយៗមានប្រវែងដប់ហត្ថ ហើយទទឹងស៊ុមនីមួយៗមានប្រវែងមួយហត្ថកន្លះ។ 22 ស៊ុមនីមួយៗពន្លួញពីរសម្រាប់ភ្ជាប់ស៊ុមជាមួយគ្នា។ គាត់បានធ្វើការនេះ សម្រាប់ស៊ុមព្រះពន្លាទាំងអស់។ 23 គាត់បានធ្វើស៊ុមសម្រាប់ព្រះពន្លាយ៉ាងដូច្នេះគឺ មានស៊ុមម្ភៃសម្រាប់ផ្នែកខាងត្បូង។ 24 លោកបេតសេលាលបានធ្វើជើងទ្រពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃ។ មានជើងទ្រពីរនៅក្រោមស៊ុមនីមួយៗ ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា ហើយជើងទ្រពីរទៀតសម្រាប់ស៊ុមផ្សេងៗទៀត ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា។ 25 ដ្បិត នៅផ្នែកទីពីររបស់ព្រះពន្លា គឺនៅផ្នែកខាងជើង គាត់បានធ្វើស៊ុមម្ភៃដែរ ហើយមានជើងទ្រស៊ុមនោះចំនួនសែសិបធ្វើពីប្រាក់។ 26 មានជើងទ្រពីនៅក្រោមស៊ុមទីមួយ ជើងទ្រពីរនៅក្រោមស៊ុមបន្ទាប់ និងស៊ុមជាបន្តបន្ទាប់ទៀត។ 27 នៅផ្នែកខាងក្រោយព្រះពន្លាគឺប៉ែកខាងលិច លោកបេតសេលាលបានធ្វើស៊ុមប្រាំមួយ។ 28 គាត់បានធ្វើស៊ុមពីសម្រាប់ជ្រុងខាងក្រៅរបស់ព្រះពន្លា។ 29 ស៊ុមទាំងនេះ បែកចេញពីគ្នានៅប៉ែកខាងក្រោម ប៉ុន្តែ ជាប់គ្នានៅប៉ែកខាងលើដោយសាកងមួយ។ គាត់បានធ្វើបែបនេះសម្រាប់ជ្រុងទាំងពីរ។ 30 មានស៊ុមចំនួនប្រាប់បី រួមជាមួយជើងទ្រប្រាក់ផង។ មានជើងត្រទាំងអស់ដប់ប្រាំមួយ រូមទាំងជើងទ្រប្រាក់ផងដែរ។ មានជើងទ្រពីនៅក្រោមស៊ុមនីមួយៗ ជើងទ្រពីនៅក្រោមស៊ុមបន្ទាប់ និងបន្តបន្ទាប់ទៀត។ 31 លោកបេតសាលាលបានធ្វើរនុកពីឈើនាងនួន ប្រាំសម្រាប់ស៊ុមនៅមួយផ្នែកនៃព្រះពន្លា 32 រនុកប្រាំទៀត សម្រាប់ស៊ុមនៃផ្នែកមួយទៀតរបស់ព្រះពន្លា ហើយរនុកប្រាំសម្រាប់ស៊ុម ដែលនៅប៉ែកខាកក្រោយនៃព្រះពន្លា គឺភាគខាងលិច។ 33 គាត់បានធ្វើរនុកនៅចំកណ្តាលស៊ុម ដែលពាក់កណ្តាលឡើងឈើ គឺចាប់ពីចុងម្ខាងទៅចុងម្ខាងទៀត។ គាត់បានស្រោបស៊ុមនៅជាមួយនឹងមាស។ 34 គាត់បានធ្វើកងពីមាសដែរ គឺសម្រាប់ស៊ករនុក ហើយគាត់បានស្រោបរនុកនោះជាមួយនឹងមាសដែរ។ 35 លោកបេតសាលាលបានធ្វើវាំងននពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងជាមួយនឹងក្រណាត់ទាសឯកយ៉ាងស្អាត ដោយមានរចនារូបចេរូប៊ីមផង កិច្ចការទាំងនេះ ធ្វើឡើងពីជាងដែលមានស្នាដៃល្អ។ 36 គាត់បានធ្វើរនាំង ដែលមានសសរបួនពីឈើនាងនួន ហើយគាត់បានស្រោមសសរទាំងនោះជាមួយនឹងមាស។ គាត់បានធ្វើតម្ពក់សម្រាប់សសរ ហើយគាត់បានធ្វើជើងទ្របួនពីប្រាក់ដែរ។ 37 គាត់បានធ្វើរនាំងសម្រាប់ច្រកចូលត្រសាល។ ដែលមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ដោយប្រើក្រណាត់ទាសឯកយ៉ាងល្អ ព្រមទាំងប៉ាក់ផងដែរ។ 38 គាត់បានធ្វើរនាំងសសរប្រាំ ជាមួយនឹងតម្ពក់។ គាត់បានស្រោបនៅលើក្បាលរបស់វា និងគន្លឹះពីមាស។ ជើងទ្រទាំងប្រាំរបស់វាធ្វើពីលង្ហិន។