ជំពូក ១

1 នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកគង្វាលចៀមនៅភូមិត្តូអា ជាការបើកសម្តែងពីនិមិត្តហេតុអស្ចារ្យ។ លោកបានទទួលការទាំងនោះ នៅក្នុងរជ្ជកាលព្រះបាទអូសៀលនៃស្តេចស្រុកយូដា និងនៅក្នុងរជ្ជកាលព្រះបាទយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូសអាស ស្តេចអុីស្រាអែល គឺពីរឆ្នាំ​មុនពេលរញ្ជួយផែនដី។ 2 លោកបាននិយាយថា «ព្រះអម្ចាស់ស្រែកគ្រហឹមពីភ្នំស៊ីយ៉ូនហើយព្រះអង្គនឹងបន្លឺព្រះសូសៀងពីក្រុងយេរូសាឡឹម។ កន្លែងវាលស្មៅរបស់ពួកអ្នកគង្វាលក៏ក្រៀមស្ងួត ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ»។ 3 ព្រះអម្ចាស់មានព្រះបន្ទូលដូច្នោះថា «ដោយព្រោះអំពើបាបទាំងបីរបស់ក្រុងដាម៉ាស ដែលប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនព្រមលើកលែងទោសឲ្យពួកគេឡើយ ព្រោះពួកគេបានប្រហារអ្នកស្រុកកាឡាដដោយឧបករណ៍ធ្វើពីដែក។ 4 យើងនឹងបញ្ជូនភ្លើងឲ្យឆាបឆេះដំណាក់របស់ស្តេចហាសែល ហើយភ្លើងនឹងឆេះបំផ្លាញបន្ទាយរបស់ស្តេច បេន ហាដេឌ ផងដែរ។ 5 យើងនឹងបំបាក់រនុកទ្វារបស់ក្រុងដាម៉ាសហើយលប់បំបាត់ប្រជាជនដែលរស់នៅតាមជ្រលងភ្នំអាវេន និងព្រមទាំងអ្នកដែលកាន់អំណាចនៅបេតអេដែនផង។ ហើយអ្នកស្រុកអើរ៉ាមនឹងត្រូវគេកៀរយកទៅធ្វើជាឈ្លើយនៅស្រុក គៀរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 6 ព្រះអម្ចាស់មានព្រះបន្ទូលដូច្នោះថា៖ «ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​ ដោយព្រោះពួកគេបានចាប់ប្រជាជនធ្វើជាឈ្លើយ ហើយយកទៅលក់ឲ្យជនជាតិអេដុម។ 7 យើងនឹងបញ្ជូនភ្លើងឲ្យឆាបឆេះកំផែងក្រុងសាកា ហើយភ្លើងនឹងឆេះក្រុងនោះអស់ទៅ។ 8 យើងនឹងដកប្រជាជនទាំងអស់ដែលរស់នៅអាសដូឌចេញ ហើយព្រមទាំងដកអ្នកកាន់កាប់អំណាចពីក្រុងអាស្កាឡូនចេញ។ យើងនឹងលើកដៃទៅទាស់នឹងក្រុងអេក្រុន ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់នឹងត្រូវវិនាសសូន្យអស់»​ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 9 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​ ដោយព្រោះពួកគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់ជនជាតិអេដុម ហើយពួកគេមិនបាននឹកចាំសម្ព័ន្ធមេត្រីដែលពួកគេបានចុះជាមួយអុីស្រាអែលឡើយ។​ 10 យើងនឹងបញ្ជូនភ្លើងឲ្យឆាបឆេះបន្ទាយក្រុងទីរ៉ុស​ ហើយភ្លើងនឹងឆាបឆេះប្រាសាទក្រុងនោះផង»។ 11 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ «ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ ដោយព្រោះពួកគេបានកាន់ដាវវាយប្រហារបងប្អូនរបស់ខ្លួនដោយឥតប្រណី។ ពួកគេគិតតែបំផ្លាញតាមកំហឹងរបស់គេ ហើយចេះតែចងកំហឹងឥតឈប់ឡើយ។ 12 យើងនឹងបញ្ជូនភ្លើងឲ្យឆាបឆេះក្រុងថេម៉ាន ហើយភ្លើងនឹងឆាបឆេះប្រាសាទរបស់ក្រុងបូសរ៉ាផង»។ 13 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ «ដ្បិតអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាបបីឬបួនដងផង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​ ដោយព្រោះពួកគេឡើយ ព្រោះគេបានវះពោះរបស់ពួកស្រី្តៗដែលមានទម្ងន់ នៅស្រុកកាឡាដ ដើម្បីវាតទឹកដីរបស់ខ្លួនឲ្យធំជាងមុន។ 14 យើងនឹងបញ្ឆេះភ្លើងឲ្យឆេះកំផែងរ៉ាបាត​ ហើយភ្លើងនឹងឆាបឆេះប្រាសាទក្រុងនោះអស់ទៅ នៅថ្ងៃមានចម្បាំង ក៏មានសម្រែកសឹកសង្រ្គាមទាំងមានព្យុះសង្ឃរាមកយ៉ាងខ្លាំង។ 15 ស្តេចរបស់ពួកគេនឹងត្រូវចាប់ធ្វើជាឈ្លើយ ព្រមទាំងពួកមេដឹកនាំរបស់គេផងដែរ»​ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។