1 ខ្ញុំ ពេត្រុស ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត សូមជម្រាបសួរទៅដល់បងប្អូនដែលព្រះជាម្ចាស់បានជ្រើសរើស ហើយបានបែកខ្ញែកគ្នាទៅរស់នៅតាមស្រុកផ្សេងៗពីគ្នាដូចជា ប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា។ 2 ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគម្រោងផែនការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ ដើម្បីឲ្យបងប្អូនស្ងួនភ្ងាស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និងឲ្យព្រះអង្គប្រោសព្រះលោហិតរបស់ព្រះអង្គលើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។ 3 សូមសរសើតម្កើងព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។ ដោយសេចក្ដីមេត្ដាករុណាដ៏ធំធេងរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានផ្តល់ឱ្យយើងនូវកំណើតថ្មីសម្រាប់ទទួលមរតក។ មរតកនេះគឺតាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្តពីសេចក្តីស្លាប់។ 4 នេះជាមរតក ដែលមិនចេះសាបសូន្យ មិនចេះរលួយ មិនចេះស្រពោន មិនចេះសៅហ្មង ហើយនិងមិនរលាយបាត់ឡើយ។ ព្រះជាម្ចាស់បានបម្រុងទុកមរតកនេះឲ្យបងប្អូនស្ងួនភ្ងានៅស្ថានបរមសុខ។ 5 ដោយសារជំនឿ បងប្អូនត្រូវបានការពារថែរក្សាដោយព្រះចេស្តារបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលព្រះអង្គនឹងបើកសម្តែងនៅគ្រាចុងក្រោយបំផុត។ 6 បងប្អូនមានសេចក្តីអំណរជាខ្លាំង ក្នុងសេចក្តីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយយូរបន្តិច និងកើតមានសេក្តីល្បងផ្សេងៗក៏ដោយ។ 7 ដើម្បីឲ្យការល្បងជំនឿនៃអ្នករាល់គ្នា គឺវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកល្បងនឹងភ្លើងក៏ដោយ។ ការនោះកើតឡើង ដើម្បីឲ្យឃើញជំនឿជាផលនៃការសរសើរ ហើយនិងសិរីល្អ ក្នុងកាលព្រះយេស៊ូគ្រិស្តលេចមកវិញ។ 8 អ្នករាល់គ្នាមិនដែលបានឃើញព្រះអង្គទេ ប៉ុន្តែបានស្រឡាញ់ព្រះអង្គ ទោះបើពេលឥឡូវនេះក្តី ប៉ុន្តែអ្នករាល់គ្នានៅតែមានចិត្តជឿលើកព្រះអង្គដដែល ហើយក៏មានអំណរក្នុងព្រះអង្គ ដោយអំណរដ៏ប្រសើរដែលរកអ្វីថ្លែងមិនបាន 9 ដោយឥឡូវនេះអ្នករាល់គ្នាបានទទួលផលនៃជំនឿរបស់អ្នករាល់ គឺជាសេចក្តីសង្គ្រោះដល់ព្រលឹងរបស់អ្នក 10 រីឯពួកព្យាការី ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានសើុបសួរ ហើយខំរកឲ្យដឹងពីសេចក្តីសង្គ្រោះនោះ។ 11 ពួកគេស្វែងរកឲ្យដឹងពីអ្នកណា ឬពេលណា ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្តសណ្ឋិតក្នុងពួកគេ ដែលទ្រង់មានព្រះបន្ទូលមកពួកគេ។ នេះគឺជាហេតុការណ៍នឹងកើតឡើងដូចដែលទ្រង់បានប្រាប់ជាមុន អំពីព្រះគ្រិស្តត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ។ 12 នេះជាការបើកសម្តែងឲ្យគេដឹងថា ព្ួកគេមិនបានបំរើខ្លួនឯង ដែលឥឡូវនេះពួកគេនិយាយអំពីសេចក្តីទាំងប៉ុន្មានដែលពួកគេបានដឹង អ្នកខ្លះប្រកាសដំណឹងល្អទៅអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយគឺអ្វីដែលពួកទេវតាទទឹងរង់ចាំមើល។ 13 ដូច្នេះចូរយកគំនិតរបស់អ្នករាល់គ្នាមកក្រវ៉ាត់ចង្កេះអោយជាប់ចុះ ដោយដឹងខ្លួន។ ចូរទុកចិត្តនៅក្នុងព្រះគុណដែលផ្តល់មកដល់អ្នករាល់គ្នាក្នុងការដែលព្រះយេស៊ូបើកសម្តែងមក។ 14 ចូរធ្វើដូចជាកូនៗដែលស្តាប់បង្គាប់ មិនត្រូវធ្វើតាមតែចិត្តរបស់ខ្លួនឯងដែលអ្នកធ្លាប់ធ្វើពីមុន ក្នុងភាពល្ងីល្ងើនោះឡើយ។ 15 ប៉ុន្តែ ព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាគឺព្រះអង្គវិសុទ្ធ អ្នករាល់គ្នាក៏វិសុទ្ធដូច្នេះដែរ ចូរឲ្យអ្នករាល់គ្នាបានវិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ចុះ។ 16 ដ្បិតមានសេចក្តីចែងទុកមកថា «អ្នករាល់គ្នាត្រូវវិសុទ្ធ ពីព្រោះយើងជាព្រះវិសុទ្ធ។» 17 ដូច្នេះ ប្រសិនបើអ្នករាល់គ្នាហៅយើងថា «ព្រះបិតា» ជាអ្នកដែលជំនុំជម្រះដែលមិនលំអៀងទៅតាមអំពើដែលអ្នករាល់ប្រព្រឹត្តរៀងៗខ្លួន នោះត្រូវរស់នៅដោយកោតខ្លាចព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។ 18 អ្នករាល់គ្នាបានដឹងហើយថាព្រះជាម្ចាស់បានលោះអ្នករាល់គ្នាចេញពីកិរិយាដែលឥតប្រយោជន៍ដែលអ្នករាល់គ្នាបានរៀនពីឪពុករបស់អ្នករាល់គ្នាមក។ 19 អ្នករាល់គ្នាត្រូវបានប្រោសលោះដោយព្រះលោហិតរបស់ព្រះគ្រិស្តយេស៊ូ ជាចៀមដែលល្អឥតខ្ចោះដែលឥតស្លាកស្នាម។ 20 ព្រះគ្រិស្តយេស៊ូ ត្រូវបានជ្រើសរើសតាំងពីមុនដើមកំណើតពិភពលោក ប៉ុន្តែទ្រង់ទើបតែបង្ហាញអង្គនៅគ្រាចុងក្រោយ។ 21 ដោយសារព្រះអង្គ អ្នករាល់គ្នាបានជឿដល់ព្រះជាម្ចាស់ដែលប្រោសឲ្យព្រះយេស៊ូឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រមទាំងប្រទានឲ្យព្រះអង្គឲ្យមានសិរីល្អ ដោយអ្នករាល់គ្នាមានជំនឿនិងមានសង្ឃឹមនៅក្នុងព្រះជាម្ចាស់។ 22 ព្រលឹងអ្នករាល់គ្នាបានបរិសុទ្ធដោយការស្តាប់តាមសេចក្តីពិត។ ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចជាបងប្អូន ចូរស្រលាញ់គ្នាឲ្យខ្លាំងដោយចេញពីចិត្ត។ 23 អ្នកបានកើតជាថ្មី ដែលមិនមកពីរូបកាយដែលពុករលួយទេ ប៉ុន្តែជារូបកាយដែលមិនចេះពុករលួយ ដោយការរស់នៅជាប់ជាមួយព្រះបន្ទូលនៃព្រះជាម្ចាស់។ 24 «មនុស្សគ្រប់រូបដូចជាស្មៅ ហើយគ្រប់ទាំងសិរីល្អគឺដូចជាផ្កានៃស្មៅ។ ហើយដូចជាស្មៅក្រៀមស្វិតហើយផ្ការុះរោយ។ 25 តែព្រះបន្ទូលនៃព្រះនៅជាប់ជាដរាប។» ការនេះគឺជាដំណឹងល្អដែលបានផ្តល់មកអ្នក។