Key Terms

​ ការប្រព្រឹត្ត ទង្វើ ធ្វើការ កិច្ចការ

នៅក្នុងព្រះគម្ពីរពាក្យថា «ការប្រព្រឹត្ដ» «ទង្វើ» និង «កិច្ចការ» សំដៅជាទូទៅលើអ្វីដែលព្រះ ឬមនុស្សបានធ្វើ។

  • ពាក្យថា «ការងារ» សំដៅទៅលើកិច្ចការដែលប្រើកម្លាំង ឬធ្វើអ្វីមួយ​ ដើម្បីបម្រើដល់អ្នកដទៃ។
  • «កិច្ចការ» របស់ព្រះ និង «ស្នាព្រះហស្ដរបស់ព្រះអង្គ» គឺជាពាក្យដែលសំដៅលើអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ ហើយបានសម្រេច បូករួមទាំងការបង្កើតពិភពលោក និងការសង្រ្គោះមនុស្សមានបាប ព្រមទាំងការផ្គត់ផ្គង់សេចក្តីត្រូវការនៃអ្វីៗដែលព្រះអង្គបានបង្កើតនៅក្នុងពិភពលោកនេះ ព្រមទាំងរក្សាសកលលោកទាំងមូលផងដែរ។

ពាក្យថា «ទង្វើ» និង «កិច្ចការ» ក៏ត្រូវប្រើ ដើម្បីសំដៅទៅលើ ការអស្ចារ្យរបស់ព្រះដូចជាការធ្វើ «ការអស្ចារ្យ» ឬ «សម្តែងការអស្ចារ្យ»។

  • ការធ្វើការ ឬទង្វើ ដែលមនុស្សម្នាក់ធ្វើអាចល្អ ឬអាក្រក់។
  • ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានដល់អ្នកជឿឲ្យធ្វើការល្អដែលត្រូវបានហៅថា «ផលផ្លែការល្អ»។
  • មនុស្សមិនបានសង្រ្គោះដោយសារការប្រព្រឹត្ដល្អទេ គេបានសង្រ្គោះដោយសារសេចក្ដីជំនឿលើព្រះយេស៊ូវិញ។
  • «កិច្ចការ» របស់មនុស្សម្នាក់អាចជាការរកស៊ីចិញ្ចឹមជីវិត ឬបម្រើព្រះ។ ព្រះគម្ពីរក៏សំដៅទៅលើ​«កិច្ចការរបស់ព្រះ»។

សេចក្តីណែនាំនៃការបកប្រែ

  • ក្នុងការបកប្រែ «កិច្ចការ» ឬ «ការប្រព្រឹត្ដ» អាចជា «សកម្មភាព» ឬ «អ្វីដែលបានធ្វើ»។
  • ពេលសំដៅទៅ «កិច្ចការ»​ ឬ «ការប្រព្រឹត្ដ» របស់ព្រះនិង «ស្នាព្រះហស្ដរបស់ព្រះ» ពាក្យទាំងនេះអាចបកប្រែជា «ការអស្ចារ្យ» ឬ «សំដែងការអស្ចារ្យ» ឬ «ការអស្ចារ្យដែលទ្រង់ធ្វើ»។
  • ឃ្លាដែលថា «កិច្ចការរបស់ព្រះ» អាចបកប្រែ «ការអ្វីដែលព្រះកំពុងធ្វើ» ឬ «ការអស្ចារ្យដែលព្រះធ្វើ» ឬ «ការឫទ្ធិបារមីដែលព្រះបានធ្វើ» ឬ «ការល្អដែលព្រះបានធ្វើ»។
  • ពាក្យថា «ធ្វើការ» អាចគ្រាន់តែជាពាក្យមួយឃ្លានៃ «ការងារទូទៅ» ដូចជានៅក្នុង «គ្រប់ទាំងការល្អ» ឬ «គ្រប់អំពើល្អ»។
  • ពាក្យថា «ធ្វើការ» ក៏អាចមានអត្ថន័យទូលំទូលាយដែរដូចជា «សេវាកម្ម» ឬក៏ «ព័ន្ធកិច្ច» ផងដែរ។ ឧទាហរណ៍ ពាក្យថា «ការងាររបស់អ្នកក្នុងព្រះអម្ចាស់» អាចត្រូវបានបកប្រែថា «អ្វីដែលអ្នកធ្វើសម្រាប់ព្រះអម្ចាស់»។
  • ឃ្លាថា «ចូរពិនិត្យមើលការងាររបស់ខ្លួន» ក៏អាចបកប្រែថា «ត្រូវប្រាកដថា អ្វីដែលអ្នកកំពុងធ្វើតាមស្រប់តាមបំណងព្រះហឫទ័យរបស់ព្រះ» ឬ «ត្រូវដឹងថាអ្វីដែលអ្នកកំពុងធ្វើជាទីគាប់ព្រះហឫទ័យព្រះ»។
  • ពាក្យថា «កិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ» អាចត្រូវបានបកប្រែថា «ការផ្តល់អំណាចរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ» ឬ «កិច្ចការនៃព្រះវិញ្ញាណដ៏វិសុទ្ធ» ឬ «អ្វីដែលព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើ»។

កំហុស មានកំហុស

ពាក្យថា «កំហុស» សំដៅទៅលើការដែលបានប្រព្រឹត្តបាប ឬ បានធ្វើអំពើឧក្រិដ្ឋកម្មណាមួយ។

  • «ការមានកំហុស»​ មានន័យថា បានធ្វើអ្វីខុស ឬបានធ្វើអំពើអសីលធម៌ ដែលជាការមិនស្តាប់បង្គាប់ព្រះ។
  • ពាក្យផ្ទុយនឹងពាក្យ «កំហុស» គឺ «គ្មានកំហុស»។

សេចក្តីណែនាំនៃការបកប្រែ

  • ភាសាខ្លះអាចប្រែពាក្យ «កំហុស» ជា «ទំងន់នៃអំពើបាប» ឬ «បរិមាណនៃអំពើបាប»។
  • មានរបៀបជាច្រើនដែលប្រែ «ដែលមានកំហុស» រួមមានជាពាក្យ ឬ ជាឃ្លាដែលមានន័យថា «បានធ្វើខុស» ឬ «ការដែលបានធ្វើអ្វីមួយដែលអសីលធម៌» ឬ «បានប្រព្រឹត្តបាប»។

ULB exs: ដកកំហុសនៃអំពើបាបរបស់អ្នកចេញ យកកំហុសរបស់អ្នកចេញ តង្វាយលោះបាប ទទួលទោសចំពោះបាបរបស់អ្នក គ្មានទោសដែលត្រូវសម្លាប់ព្រះអង្គទេ ទទួលទោសចំពោះបាបខ្លួនឯង លាងបាបរបស់គាត់ចេញ ទោសយើងដុុះដាលដល់ស្ថានសួគ៌។


កាត់ទោស ការកាត់ទោស

ពាក្យថា «កាត់ទោស» ឬ «ការកាត់ទោស» សំដៅលើការកាត់ទោសនរណាម្នាក់ចំពោះការធ្វើអ្វីមួយដែលមិនត្រឹមត្រូវ។

  • ជាញឹកញាប់ពាក្យថា «កាត់ទោស» បូករួមជាមួយនឹងការដាក់ទោសអ្នកនោះ សម្រាប់អ្វីដែលពួកគេបានធ្វើខុស។
  • ជួនកាល «កាត់ទោស» មានន័យថា ការចោទប្រកាន់មិនពិតចំពោះនរណាម្នាក់ ឬ ថ្កោលទោសនរណាម្នាក់យ៉ាងខ្លាំង។
  • ពាក្យថា «ការកាត់ទោស» សំដៅលើ ការប្រព្រឹត្តនៃការថ្កោលទោស ឬ ចោទប្រកាន់នរណាម្នាក់។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យនេះអាចប្រែថា «ចោទប្រកាន់យ៉ាងខ្លាំង» ឬ «រិះគន់មិនត្រឹមត្រូវ»។
  • ឃ្លាថា «ថ្កោលទោសគាត់» អាចត្រូវបានបកប្រែថា «ចោទប្រកាន់ថាគាត់គឺជាមនុស្សមានទោស» ឬ «ប្រកាសថា គាត់ត្រូវទទួលទោសដោយសារបាបរបស់គាត់»។
  • ពាក្យថា «ការកាត់ទោស» អាចត្រូវបានបកប្រែថា «ចោទប្រកាន់យ៉ាងខ្លាំង» ឬ «ប្រកាសថាមានកំហុស» ឬ «ការដាក់ទោសកំហុស»។

កាត់ស្បែក ការកាត់ស្បែក

ពាក្យថា «កាត់ស្បែក» មានន័យថា​ កាត់ស្បែកចុងលឹង្គរបស់មនុស្សប្រុស ឬ ក្មេងប្រុស។ ពិធីនៃការកាត់ស្បែកត្រូវបានធ្វើឡើងទាក់ទងជាមួយនឹងការទាំងនេះទំនាក់នងជាមួយការទាំងនេះ។

  • ព្រះជាម្ចាស់បានបង្គាប់លោកអប្រាហាំឲ្យកាត់ស្បែកប្រុសៗទាំងអស់នៅក្នុងគ្រូសារ និងអ្នកបម្រើរបស់គាត់ជាសញ្ញានៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយនឹងពួកគេ។
  • ព្រះជាម្ចាស់បានបង្គាប់ដល់កូនចៅរបស់លោកអប្រាហាំផងដែរ ឲ្យនៅតែធ្វើពិធីនេះដល់ក្មេងៗទាំងអស់ដែលបានកើតមកក្នុងគ្រួសាររបស់គេ។
  • ក្នុងឃ្លាថា «កាត់ស្បែកចិត្ត» គឺសំដៅទៅលើការការប្រៀបធៀបនៃការ «កាត់ចោល» ឬ លុបបាបចេញពីមនុស្សម្នាក់។
  • នៅក្នុងន័យព្រលឹងវិញា្ញណ «ការកាត់ស្បែក» សំដៅទៅលើមនុស្សដែលព្រះបានសំអាតចេញពីអំពើបាប ដោយព្រះលោហិតរបស់ព្រះយេសូ៊ ហើយបានក្លាយជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។
  • ពាក្យថា «មិនកាត់ស្បែក» សំដៅទៅលើអស់អ្នកដែលមិនមានការកាត់ស្បែកខាងរូបកាយ។ ហើយក៏អាចសំដៅទៅអ្នកដែលមិនកាត់ស្បែកខាងវិញា្ញណផងដែរ គឺជាអ្នកដែលមិនមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • ប្រសិនបើ ជាប្រពៃណីនៃភាសាគោលដៅ ធ្វើពិធីកាត់ស្បែកលើបុរស ពាក្យនេះត្រូវបានប្រើ ដើម្បីសំដៅលើការនេះអាចត្រូវបានប្រើសម្រាប់ពាក្យនេះឯង។
  • វិធីមួយទៀតក្នុងការប្រែពាក្យនេះ អាច «កាត់ជុំវិញ» ឬ «កាត់ស្បែកជុំវិញ»​ ឬ «កាត់ស្បែកចេញ»។
  • នៅក្នុងវប្បធម៌ដែលគេមិនស្គាល់ពីការកាត់ស្បែក ប្រហែលជាចាំបាច់ត្រូវពន្យល់វានៅក្នុងកំណត់សម្គាល់ ឬ សទ្ទានុក្រម។
  • សូមឲ្យប្រាកដថា ពាក្យនេះត្រូវបានប្រើ មិនសំដៅលើមនុស្សស្រី។ ចាំបាច់ក្នុងការប្រែពាក្យនេះជាមួយនឹងពាក្យ ឬឃ្លាដែលបូករួមជាមួននឹងអត្ថន័យនៃ ការកាត់ស្បែក «បុរស»។

ការកើតជាថ្មី កើតចេញពីព្រះ កំណើតជាថ្មី

ពាក្យ«កើតជាថ្មី» ត្រូវបានប្រើជាលើកដំបូងនៅពេលព្រះយេស៊ូប្រើ ដើម្បីពណ៌នាថា តើអ្វីទៅជាអត្ថន័យនៃការដែលព្រះបានផ្លាប់ប្តូរមនុស្សម្នាក់ពីសេចក្តីស្លាប់ខាងឯវិញ្ញាណ មកមានជីវិតរស់នៅខាងឯវិញ្ញាណវិញ។ ពាក្យថា «កើតចេញពីព្រះ» និង «កើតខាងវិញ្ញាណ» ក៏សំដៅផងដែរលើមនុស្សម្នាក់ដែលព្រះអង្គប្រទានឲ្យមានជីវិតថ្មីខាងវិញ្ញាណ។

  • មនុស្សទាំងអស់ស្លាប់ខាងវិញ្ញាណតាំងពីកំណើត ហើយព្រះអង្គប្រទាន «កំណើតថ្មី» នៅពេលពួកគេទទួលព្រះយេស៊ូគ្រីស្តជាព្រះអង្គសង្គ្រោះរបស់ពួកគេ។
  • នៅពេលដែលជីវិតខាងវិញ្ញាណបានកើតជាថ្មីហើយ ព្រះវិញ្ញាណបរិសុទ្ធរស់នៅក្នុងជីវិតរបស់អ្នកជឿថ្មីនោះ ហើយធ្វើឲ្យអ្នកនោះបង្កើតផលផ្លែងខាងវិញ្ញាណនៅក្នុងជិវិតរបស់គាត់។
  • ការកើតជាថ្មី គឺជាកិច្ចការរបស់ព្រះ ក្នុងការធ្វើឲ្យអ្នកណាម្នាក់បានកើតជាថ្មី ហើយបានត្រឡប់ជាបុត្ររបស់ព្រះអង្គ។

%សេចក្តីណៃនាំនៃការបកប្រែ

  • វីធីមួយទៀតនៃការបកប្រែពាក្យ «កើតជាថ្មី»​ អាចរួមទាំង «កើតជាថ្មី» ឬ «កើតខាងវិញ្ញាណ»។
  • ការបកប្រែដែលល្អបំផុតសម្រាប់ពាក្យនេះ គឺក្នុងន័យត្រង់ ឬអាចប្រើជាពាក្យទូទៅ នៅក្នុងភាសាដែលប្រើក្នុងការនិយាយពីការកើត។
  • ពាក្យ «កើតជាថ្មី» អាចប្រែថា «កើងខាងវីញ្ញាណ»។
  • ឃ្លាថា «កើតចេញពីព្រះ» អាចប្រែថា «ព្រះបានធ្វើឲ្យកើតមានជីវិតថ្មីដូចជាកូនង៉ែតដែលទើបនឹងកើតដែរ» ឬ «ព្រះជាម្ចាស់បានប្រទានជីវិតថ្មី»។
  • ​ន័យដូចគ្នាជាមួយ «ព្រះវិញ្ញាណបរិសុទ្ធប្រទានជីវិតថ្មី» ឬ «ព្រះវិញ្ញាណបរិសុទ្ធប្រទានអំណាចឲ្យបានត្រឡប់ទៅជាបុត្ររបស់ព្រះ» ឬ «ដោយសារព្រះវិញ្ញាណធ្វើឲ្យមានជីវិតថ្មី ដូចជាកូនង៉ែតទើបនឹងកើតជាថ្មីដែរ»។

ការគ្រប់គ្រង

ពាក្យថា «ការគ្រប់គ្រង» នេះសំដៅទៅលើអំណាច ការត្រួតត្រា អំណាចនៃការគ្រប់គ្រងលើមនុស្ស ឬសិទ្ធិអំណាចលើមនុស្ស និងសត្វ ឬ ដីធ្លីជាដើម។

  • គេនិយាយថា ព្រះយេស៊ូគ្រិស្តមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល ព្រះអង្គជាព្យាការី បូជាចារ្យ និងជាមហាក្សត្រ។
  • រីឯការគ្រប់គ្រងរបស់សាតាំងវិញ បានរងបរាជ័យជារៀងរហូតដោយការសុគតរបស់ព្រះយេស៊ូគ្រិស្តទនៅលើឈើឆ្កាង។
  • នៅគ្រានៃការបង្កើតនោះ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា មនុស្សត្រូវមានអំណាចលើត្រី លើបក្សាបក្សី និងលើអ្វីៗដែលព្រះអង្គបានបង្កើតនៅលើផែនដីទាំងអស់។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យទៅលើបរិបទ របៀបផ្សេងទៀតនៃការបកប្រែពាក្យនេះ អាចបូករួមទាង «សិទ្ធិអំណាច» ឬ «អំណាច» ឬ «ការត្រួតត្រា»។
  • ឃ្លាថា «មានអំណាចគ្រប់គ្រងលើ» អាចបកប្រែថា «ត្រួតត្រាពីលើ» ឬ «គ្រប់គ្រង»។

ការចាក់ប្រេងតាំង ការចាក់ប្រេងអភិសេក

ពាក្យថា​ «ការចាក់ប្រេងតាំង» មានន័យទៅកាន់ខាត់ឬចាក់ប្រេងលើមនុស្សម្នាក់ឬក៏វត្ថុ។ ពេលខ្លះពាក្យប្រេងគឺការលាយជាមួយគ្រឿងទេសដើម្បីអោយមានក្លិនផ្អែមឈ្ងុយក្រអូបដូចទឹកអប់។ ពាក្យនេះត្រូវបានប្រើជាន័យធៀបសំដៅការជ្រើសរើសដោយព្រះវិញ្ញាណដ៏បរិសុទ្ធនិងការផ្តល់សិទ្ធិអំណាចដល់នរណាម្នាក់។

  • នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ សង្ឃ ស្តេច ហើយនិងព្យាការីដែលទទួលការចាក់ប្រេងតាំងដោយប្រេងដើម្បីតែងតាំងពួកគេជាមនុស្សពិសេសក្នុងការបម្រើដល់ព្រះជាម្ចាស់។
  • វត្ថុដូចជាអាសនៈឬព្រះពន្លាត្រូវបានចាក់ប្រេងអភិសេកដោយប្រេងដើម្បីបង្ហាញថាពួកគេត្រូវបានប្រើប្រាស់ដើម្បីថ្វាយបង្គំនិងថ្វាយសិរិរុងរឿងដល់ព្រះជាម្ចាស់។
  • នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី មនុស្សឈឺត្រូវបានការចាក់ប្រេងអភិសេកដោយប្រេងសំរាប់ការព្យាបាលដល់ពួកគេ។
  • កំណត់់ត្រាក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីពីរដងដែលព្រះយេស៊ូបានចាក់ប្រេងអភិសេកដោយប្រេងក្រអូបដោយស្រ្តីម្នាក់​ ដូចជាទង្វើនៃការថ្វាយបង្គំ។ ក្នុងពេលនោះព្រះយេស៊ូពន្យល់ការដែលនាងធ្វើបែបនេះគឺនាងបានរៀបចំទីបញ្ចុះសពរបស់ទ្រង់ពេលខាងមុខ។
  • បន្ទាប់ពីព្រះយេស៊ូសុគត មិត្តភក្តិរបស់ទ្រង់បាននាំព្រះកាយរបស់ទ្រង់ទៅបញ្ចុះដោយចាក់ប្រេងតាំងជាមួយប្រេងនិងគ្រឿងក្រអូប។
  • ពាក្យ «ព្រះមេស្ស៊ី» (ភាសាហេប្រឺ) និង «ព្រះគ្រីស្ត» (ភាសាក្រិក) មានន័យថា «អ្នកត្រូវបានព្រះជាម្ចាស់ជ្រើសតាំង»។
  • ព្រះយេស៊ូជាព្រះមេស្ស៊ីគឺទ្រង់តែមួយអង្គគត់ដែលត្រូវបានជ្រើសរើសនិងត្រូវបានចាក់ប្រេងអភិសេកឲ្យកា្លយជាព្យាការី មហាបូជាចារ្យដ៏ខ្ពង់ខ្ពស់និងជាស្តេច។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យ «ការចាក់ប្រេងតាំង» អាចបកប្រែជា «ចាក់ប្រេងលើ» ឬ «ដាក់ប្រេងលើ» ឬ «ការញែកជាបរិសុទ្ធដោយការចាក់ប្រេងក្រអូបលើ»។
  • «ការចាក់ប្រេងអភិសេក» អាចបកប្រែ «បានញែកចេញដោយប្រេងតាំង។» ឬ «ត្រូវបានតែងតាំង» ឬ «ការញែកចេញជាបរិសុទ្ធ»។
  • នៅក្នុងបរិបទខ្លះពាក្យ «ការចាក់ប្រេង» អាចបកប្រែ «ការតែងតាំង»។
  • ក្នុងឃ្លាមួយដូចជា «ការចាក់ប្រេងអភិសេកបូជាចារ្យ» អាចបកប្រែដូចជា «បូជាចារ្យដែលបានញែកចេញជាបរិសុទ្ធដោយប្រេង» ឬ «បូជាចារ្យត្រូវញែកចេញដោយចាក់ប្រេងលើ»។

ការញែក

ញែក មានន័យថា ឧទិ្ទសអ្វីមួយ ឬនរណាម្នាក់ ដើម្បីបម្រើព្រះ។​ មនុស្ស ឬវត្ថុ ដែលត្រូវបានញែកគឺត្រូវបានរាប់ជាបរិសុទ្ធ និងត្រូវញែកដោយឡែកសម្រាប់ព្រះជាម្ចាស់។

  • អត្ថន័យនៃពាក្យនេះ ប្រហាក់ប្រហែលនឹង «ជម្រះឲ្យស្អាត» ឬ «ធ្វើឲ្យបរិសុទ្ធ» ប៉ុន្តែ បន្ថែមជាមួយអត្ថន័យនៃការញែកដោយឡែកសម្រាប់បម្រើព្រះ។
  • អ្វីៗដែលត្រូវបានញែកថ្វាយព្រះ បូករួមទាំងសត្វ ដើម្បីធ្វើជាយញ្ញបូជា កន្លែងថ្វាយតង្វាយដុត និងព្រះពន្លា។
  • មនុស្សដែលបានញែកថ្វាយព្រះ បូករួមទាំងបូជាចារ្យ ប្រជាជនអ៊ីស្រាអែល និងកូនច្បង។
  • ពេលខ្លះពាក្យ «ញែក» មានន័យប្រហាក់ប្រហែល «ធ្វើឲ្យបរិសុទ្ធ» ជាពិសេស នៅពេលវាជាប់ទាក់ទងជាមួយនឹងការរៀបចំមនុស្ស ឬអ្វីៗសម្រាប់បម្រើព្រះ ដូច្នេះ ពួកគេនឹងត្រូវសំអាត ហើយអាចទទួលយកបានចំពោះព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបបកប្រែ «ញែក» អាចបូករួមជាមួយ «ញែកដោយឡែកសម្រាប់សម្រាប់បម្រើព្រះ» ឬ «ជម្រះឲ្យស្អាតសម្រាប់បម្រើព្រះ»។
  • សូមគិតផងដែរពីពាក្យ «បរិសុទ្ធ»​និង «ជម្រះឲ្យបរិសុទ្ធ»​ ត្រូវបកប្រែយ៉ាងដូចម្តេច។

ការប្រមាថ ប្រមាថ ដែលប្រមាថ

នៅក្នុងព្រះគម្ពីរ ពាក្យថា «ការប្រមាថ» សំដៅលើការនិយាយក្នុងផ្លូវដែលបង្ហាញពីការមិនគោរពដល់ព្រះ ឬមនុស្ស។ «ប្រមាថ» អ្នកណាម្នាក់គឺជាការនិយាយប្រឆាំងជាមួយអ្នកនោះ ដើម្បីឲ្យអ្នកដទៃគិតខុស ឬគិតអាក្រក់ពីអ្នកនោះ។

  • ជាញឹកញាប់ ប្រមាថព្រះមានន័យថា និយាយបង្កាច់បង្ខូច ឬ ដៀល ដោយនិយាយអ្វីមួយដែលមិនមែនជាការពិតពីព្រះអង្គ ដោយប្រព្រឹត្តបែបមិនគួរសមដែលមិនបានថ្វាយសិរីល្អដល់ព្រះអង្គ។
  • វាគឺជាការប្រមាថ នៅពេលមនុស្សប្រកាសខ្លួនឯងថាជាព្រះ ឬប្រកាសថា មានព្រះផ្សេងទៀតក្រៅពីព្រះអង្គជាព្រះដ៏ពិត។
  • នៅក្នុងកំណែភាសាអង់គ្លេសខ្លះ ប្រែពាក្យនេះថា «មួលបង្គាច់» នៅពេលសំដៅលើមនុស្សដែលប្រមាថមើលងាយ។

%សេចក្តីណែនាំនៃការបកប្រែ

  • «ប្រមាថ» អាចប្រែថា «និយាយអាក្រក់ទាស់» ឬ «មិនថ្វាយកិត្តិយសដល់ព្រះ» ឬ «និយាយមួលបង្កាច់»។
  • របៀបនៃការប្រែ «ប្រមាថ» នេះ រួមបញ្ចូលទាំង «ការនិយាយបង្ខូចពីអ្នកដទៃ» ឬ «និយាយបង្កាច់បង្ខូច» ឬ «និយាយដើមបង្ខូចគេ» ជាដើម។

ការប្រោសលោះ ប្រោសលោះ

ពាក្យថា «ប្រោសលោះ» និង «ការប្រោសលោះ» សំដៅរបៀបដែលព្រះជាម្ចាស់ផ្តល់យញ្ញបូជាដើម្បីបង់ថ្លៃសម្រាប់អំពើបាបរបស់មនុស្ស និងសម្រាប់រម្ងាប់សេចក្តីក្រោធរបស់ព្រះអង្គចំពោះអំពើបាប។

  • នៅក្នុងសម័យព្រះគម្ពីសម្ព័ន្ធមេត្រីចាស់ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យមានការប្រោសលោះបណ្តោះអាសន្នសំរាប់អំពើបាបរបស់ជនជាតិអ៊ីស្រាអែល ដោយថ្វាយតង្វាយឈាមជាយញ្ញបូជា ដោយសម្លាប់សត្វ។
  • ដូចនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មីបានកត់ត្រាទុក ព្រះគ្រីស្តបានសុគតនៅលើឈើឆ្កាងជាសេចក្តីពិតតែមួយ និងជាការប្រោសលោះអចិន្រ្តៃយ៍សម្រាប់ងំពើបាប។
  • នៅពេលព្រះយេស៊ូសុគត ទ្រង់បានទទួលទោសដែលមនុស្សសមនឹងទទួល ដោយសារអំពើបាបរបស់ពួកគេ។ ព្រះអង្គបង់ថ្លៃប្រោសលោះដោយយញ្ញបូជានៃព្រះជន្មរបស់ព្រះអង្គផ្ទាល់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ប្រោសលោះ» អាចប្រែជាពាក្យ ឬឃ្លាដែលមានន័យថា «បង់ថ្លៃឲ្យ» ឬ «ផ្តល់ការបង់ថ្លៃឲ្យ» ឬ «ធ្វើឲ្យបាបនរណាម្នាក់ ទទួលការអត់ទោស» ឬ «ធ្វើឲ្យមានការផ្សះផ្សាសម្រាប់បទឧក្រិដ្ឋ»។
  • របៀបនៃការបកប្រែ «ការប្រោសលោះ»​ អាចបូករួមជាមួយ «ការបង់ថ្លៃ» ឬ «យញ្ញបូជា ដើម្បីសងថ្លៃបាប» ឬ «ការផ្តល់មធ្យោបាយនៃការអត់ទោស»។
  • សូមឲ្យប្រាកដថា ការបកប្រែពាក្យនេះ មិនសំដៅទៅលើការបង់ថ្លៃជាលុយកាក់ទេ។

ការរស់ឡើងវិញ

ពាក្យថា «ការរស់ឡើងវិញ» សំដៅលើសកម្មភាពនៃការមានជីវិតមកម្តងទៀតបន្ទាប់ពីបានស្លាប់ហើយ។

  • ធ្វើឲ្យនរណាម្នាក់រស់ឡើងវិញ មានន័យថា ធ្វើឲ្យនរណាម្នាក់មានជីវិតរស់ឡើងវិញម្តងទៀត។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលមានអំណាចធ្វើការនេះ។
  • ពាក្យថា «ការរស់ឡើងវិញ» ជាញឹកញាប់សំដៅលើការ «រស់ឡើងវិញរបស់ព្រះយេស៊ូបន្ទាប់ពីព្រះអង្គសុគត។
  • នៅពេលព្រះយេស៊ូមានបន្ទូល «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត» ព្រះអង្គចង់មានន័យថា ព្រះអង្គជាប្រភពនៃសេចក្តីរស់ឡើងវិញ ហើយទ្រង់គឺជាអ្នកដែលធ្វើឲ្យមនុស្សអាចរស់ឡើងវិញផងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ការរស់ឡើងវិញ» អាចប្រែផងដែរថា «ការមានជីវិតរស់ឡើងជាថ្មី» ឬ «រស់ឡើងវិញម្តងទៀត បន្ទាប់ពីបានស្លាប់ទៅ»។
  • ន័យត្រង់នៃពាក្យនេះ «លើកឡើង» ឬ «សកម្មភាពដែលត្រូវបានលើកឡើង»។

ការអស្ចារ្យ​ ភាពអស្ចារ្យ ទីសគាល់

«ការអស្ចារ្យ» គឺជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលដែលមនុស្សមិនអាចធ្វើបានលុះត្រាតែព្រះអនុញាត ឲ្យវាកើតឡើង។

  • ឧទាហរណ៍ ការអស្ចារ្យដែលព្រះយេស៊ូបានធ្វើរួមមានការបង្គាប់ព្យុះឲ្យស្ងប់ និងការព្យាបាលបុរសពិការភ្នែក។
  • ការអស្ចារ្យត្រូវបានគេហៅថា «ដ៏អស្ចារ្យ» ពេលខ្លះដោយសារតែវាធ្វើឲ្យមនុស្សមានការភ្ញាក់ផ្អើលឬគួរឲ្យភ្ញាក់ផ្អើល។
  • ពាក្យថា «ការដ៏អស្ចារ្យ» អាចសំដៅទៅលើការបង្ហាញដ៏អស្ចារ្យនៃព្រះចេស្ដារបស់ព្រះដូចជានៅពេលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។
  • ការអស្ចារ្យក៏អាចត្រូវបានគេហៅថា «ទីសំគាល់» ពីព្រោះការអស្ចារ្យត្រូវបានប្រើជាឧបករណ៍ ឬភស្តុតាងបង្ហាញថាព្រះទ្រង់មានគ្រប់អំណាចព្រះចេស្តាដែលមានសិទ្ធអំណាចលើសកលលោកទាំងមូល។
  • ការអស្ចារ្យមួយចំនួនគឺជាកិច្ចការប្រោសលោះរបស់ព្រះ ដូចជានៅពេលដែលទ្រង់បានសង្គ្រោះជនជាតិអ៊ីស្រាអែលពីភាពជាទាសករនៅស្រុកអេស៊ី​ប ហើយនៅពេលដែលទ្រង់ការពារលោកដានីយ៉ែលពីសត្វតោ។
  • ការអស្ចារ្យផ្សេងៗទៀតគឺជាការជំនុំជម្រះរបស់ព្រះ ដូចជានៅពេលទ្រង់បានបញ្ជូនទឹកជំនន់នៅលើផែនដីនៅសម័យលោកណូអេ និងនៅពេលទ្រង់បាននាំឲ្យមានសេចក្ដីវេទនាដ៏គួរឲ្យខ្លាចនៅស្រុកអេស៊ីបក្នុងសម័យលោកម៉ូសេ។
  • ការអស្ចារ្យជាច្រើនរបស់ព្រះគឺជាការប្រោសមនុស្សឈឺឲ្យបានជា ឬប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
  • ព្រះចេស្ដារបស់ព្រះត្រូវបានបង្ហាញនៅក្នុងព្រះយេស៊ូ នៅពេលទ្រង់បានប្រោសមនុស្សធ្វើឲ្យខ្យល់ព្យុះស្ងប់ យាងលើទឹក ហើយបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ទាំងនេះគឺជាការអស្ចារ្យទាំងអស់។
  • ព្រះក៏អនុញ្ញាតឲ្យពួកបូជាចារ្យ និងពួកសាវកធ្វើការអស្ចារ្យផ្សេងៗក្នុងការប្រោសឲ្យជា និងធ្វើអ្វីផ្សេងទៀតជាច្រើនដែលមានតែតាមរយៈអំណាចរបស់ព្រះប៉ុណ្ណោះ។

សេចក្តីណែនាំនៃការបកប្រែ

  • ការបកប្រែពាក្យ «ការអស្ចារ្យ» ឬ «ទីសំគាល់» អាចរួមបញ្ចូល «ការដែលមិនអាចទៅរួចដែលព្រះបានធ្វើ» ឬ «កិច្ចការដ៏អស្ចារ្យរបស់ព្រះ» ឬ «ការប្រព្រឹត្ដដ៏អស្ចារ្យរបស់ព្រះ»។
  • ពាក្យថថា «ទីសំគាល់ និងការអស្ចារ្យ» អាចត្រូវបានបកប្រែជា «ភស្ដុតាង និងការអស្ចារ្យ» ឬ «កិច្ចការអស្ចារ្យដែលបង្ហាញពីឫទ្ធានុភាពរបស់ព្រះ» ឬ «ការដ៏អស្ចារ្យដែលបង្ហាញពីព្រះដ៏អស្ចារ្យ»។
  • ចំណាំថាអត្ថន័យនៃទីសំគាល់ និងការអស្ចារ្យនេះខុសពីសញ្ញាសំគាល់ដែលផ្តល់សញ្ញា ឬភស្តុតាងសម្រាប់អ្វីមួយ។ ទាំងពីរអាចត្រូវបានទាក់ទងគ្នា។

កិត្តិយស និង ផ្តល់កិត្តិយស

ពាក្យថា «កិត្តិយស» និង «ដើម្បីគោរព» សំដៅលើការគោរពចំពោះនរណាម្នាក់ ការសសើរ ឬការគោរពយ៉ាងជ្រាលជ្រៅ។

  • កិត្តិយសជាធម្មតាផ្តល់ឲ្យអ្នកណាម្នាក់ដែលខ្ពង់ខ្ពស់ និងសំខាន់ ដូចជា ស្តេច ឬ ព្រះជាដើម។
  • ព្រះជាម្ចាស់បានបង្គាប់ឲ្យគ្រិស្តបរិស័ទផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមក ប៉ុន្តែ មិនមែនព្យាយាមដើម្បីទទួលកិត្តិយសម្រាប់ខ្លួនឯងឡើយ។
  • កូនៗត្រូវបានបង្រៀនឲ្យគោរពដល់ឪពុកម្តាយ ដែលរួមបញ្ចូលទាំងការគោរព និងស្តាប់បង្គាប់។
  • ពាក្យថា «កិត្តិយស» និង «សិរីរុងរឿង» ជាញឹកញាប់ត្រូវបានប្រើរួមគា្ន ជាពិសេសនៅពេលសំដៅទៅលើអង្គព្រះយេស៊ូ។ ទាំងនេះអាចជារបៀបពីរផ្សេងគ្នាសំដៅទៅលើអ្វីមួយដែលដូចគ្នា។
  • ការថ្វាយកិត្តិយសដល់ព្រះជាម្ចាស់ អាចស្មើនឹងការអរព្រះគុណ និងការសសើរតម្តើងព្រះអង្គ និងការបង្ហាញគោរពដល់ព្រះអង្គ តាមរយៈ ការស្តាប់បង្គាប់ និងការរស់នៅក្នុងផ្លូវដែលបង្ហាញថា ទ្រង់អស្ចារ្យយ៉ាងណា។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងទៀតនៃការបកប្រែពាក្យថា «កិត្តិយស» អាចរួមទាំង «ការគោរព» ឬ«ការសរសើ» ឬ «ការគោរពដ៏ខ្ពង់ខ្ពស់»។
  • ពាក្យថា «ផ្តល់ការគោរព» អាចបកប្រែថា «បង្ហាញការគោរពជាពិសេស» ឬ «ធ្វើអ្វីមួយឲ្យបានជាទីសរសើរ» ឬ «បង្ហាញការគោរពយ៉ាងខ្លាំង» ឬ «ផ្តល់តម្លៃយ៉ាងខ្ពស់»។

កុមារ កូន

ក្នុងព្រះគម្ពីរពាក្យថា «កូន» ជាញឹកញាប់ត្រូវបានប្រើជាទូទៅសំដៅលើនណាម្នាក់ដែលនៅក្មេង រួមទាំងទារកផងដែរ។ ចំណែកឯ ពាក្យ «កុមារ» ជាទម្រង់ពហុវចនៈ ហើយត្រូវបានប្រើជាពាក្យប្រៀបធៀបមួយចំនួន។

  • ក្នុងព្រះគម្ពី ពេលខ្លះ ពួកសិស្ស និងអ្នកដែលដើរតាមព្រះអង្គ ត្រូវបានហៅថា «កុមារ» ដែរ។
  • ជាញឹកញាប់ពាក្យ «កុមារ» ត្រូវបានប្រើដើម្បីសំដៅទៅលើកូនចៅរបស់មនុស្សជំនាន់ក្រោយរបស់នរណាម្នាក់។
  • ឃ្លាថា «កូននៃ» អាចសំដៅលើចរិកលក្ខណ:របស់អ្វីមួយ ដូចជា៖
  • កូននៃពន្លឺ
  • កូននៃការស្ដាប់បង្គាប់
  • កូននៃសេចក្ដីអាក្រក់
  • ពាក្យនេះអាចមានន័យផងដែរ ទៅលើនរណាម្នាក់ដែលជាកូនខាងវិញ្ញាណ។ ឧទាហរណ៍ «កូនរបស់ព្រះជាម្ចាស់» សំដៅទៅលើអស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តាមរយៈជំនឿលើព្រះយេស៊ូ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា ​«កូន»​ អាចប្រែថា «កូនចៅ» នៅពេលដែលប្រើវាសំដៅលើចៅៗរបស់នរណាម្នាក់ ឬចៅទួត ចៅលួតជាដើម។ល។
  • អាស្រ័យលើបរិបទ «កូននៃ» ​អាចប្រែថា «មនុស្សដែលមានបុគ្គលិកលក្ខណជា» ឬ «មនុស្សដែលមានឥរិយាបថដូច»។
  • ប្រសិនបើអាច «បុត្ររបស់ព្រះជាម្ចាស់» ត្រូវតែបកប្រែតាមន័យត្រង់ ដោយសារវាសំខាន់នៅក្នុងព្រះគម្ពីរដែលបានបង្ហាញថាព្រះអង្គជាព្រះវរបិតានៅស្ថានសួគ៌នៃយើង។ ការបកប្រែជំនួសពាក្យនេះ អាចប្រែថា «មនុស្សដែលជាកម្មសិទ្ធិរបស់ព្រះ» ឬ «បុត្រធីតារបស់ព្រះខាងវិញ្ញាណ»។
  • នៅពេលព្រះយេស៊ូហៅពួកសិស្សរបស់ព្រះអង្គថា «កូនអើយ» ពាក្យនេះអាចប្រែផងដែរថា «មិត្តភក្តិជាទីស្រឡាញ់» ឬ «ពួកសិស្ស ជាទីស្រឡាញ់»។
  • នៅពេលលោកប៉ូល និងលោកយ៉ូហានសំដៅលើពួកអ្នកជឿលើព្រះយេស៊ូ ថាជា «កូនៗ» ពាក្យនេះអាចប្រែផងដែរថា «បងប្អូនរួមជំនឿជាទីស្រឡាញ់»។
  • ឃ្លាថា «កូននៃសេចក្តីសន្យា»​ អាចប្រែថា «មនុស្សដែលបានទទួលអ្វីដែលព្រះជាម្ចាស់បានសន្យាដល់ពួកគេ។

កូនចិញ្ចឹម

ពាក្យថា «កូនចិញ្ចឹម» សំដៅលើដំណើរនៃការធ្វើឲ្យនរណាម្នាក់បានក្លាយជាកូនស្របច្បាប់របស់អ្នកដែលមិនមែនជាឪពុកម្តាយពិតប្រាកដ។

  • ព្រះគម្ពីរប្រើពាក្យ «កូនចិញ្ចឹម» និង «ចិញ្ចឹម» នៅក្នុងរូបភាពប្រៀបធៀប ដើម្បីពណ៌នាពីរបៀបដែលព្រះធ្វើឲ្យមនុស្សបានត្រឡប់ទៅជាមានចំណែកក្នុងគ្រួសាររបស់ព្រះអង្គ ធ្វើឲ្យពួគគេបានក្លាយជាបុត្រធីតាខាងវិញ្ញាណរបស់ព្រះអង្គ។
  • ក្នុងនាមជាកូនចិញ្ចឹម អ្នកជឿគឺជាអ្នកដែលមានមរតកជាមួយព្រះយេស៊ូគ្រិស្តមានសិទ្ធិក្នុងគ្រប់ទាំងអភ័យឯសិទ្ធិនៃបុត្រធីតារបស់ព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចបកប្រែជាមួយពាក្យដែលនៅក្នុងភាសាបកប្រែប្រើ ដើម្បីពណ៌នាពីទំនាក់ទំនងពិសេសរបស់ឪពុកកូន។ សូមឲ្យប្រាកដថា គេយល់ថានេះគឺជាការប្រៀបធៀប ឬជាអត្ថន័យខាងវិញ្ញាណ។
  • ឃា្លថា «មានបទពិសោធន៍កូនចិញ្ចឹម ក្នុងនាមជាបុត្រធីតា» អាចប្រែថា «ព្រះជាអ្នកចិញ្ចឹម ធ្វើជាកូនរបស់ព្រះអង្គ» ឬ «ក្លាយជារបស់ព្រះ»។

កូនចៀម កូនចៀមនៃព្រះ

ពាក្យថា «កូនចៀម» គឺសំដៅទៅកាន់កូនចៀមជំទង់។ ចៀមគឺជាសត្វជើងបួន ដែលមានរោមយ៉ាងក្រាស់ គេយកចៀមសម្រាប់ធ្វើជាយញ្ញបូជាថ្វាយព្រះ។ ព្រះយេស៊ូត្រូវបានហៅថាជា «កូនចៀមនៃព្រះ» ពីព្រោះទ្រង់បានសុគតធ្វើជាយញ្ញបូជាសម្រាប់លោះអំពើបាបរបស់មនុស្សលោក។

  • សត្វចៀមគឺជាសត្វដែលងាយ និងវង្វេងបាត់ ហើយត្រូវការមានអ្នកថែរក្សាការពារ។ ព្រះជាម្ចាស់បានប្រៀបធៀបមនុស្សទៅនឹងសត្វចៀម។
  • ព្រះជាម្ចាស់បានប្រទានសេចក្តីណែនាំពីការថ្វាយយញ្ញបូជា គឺត្រូវយកចៀម ឬកូនចៀមដែលល្អឥតខ្ចោះថ្វាយព្រះអង្គ។
  • ព្រះយេស៊ូត្រូវបានហៅថាជា «កូនចៀមនៃព្រះ» ពីព្រោះទ្រង់បានសុគតធ្វើជាយញ្ញបូជាសម្រាប់លោះអំពើបាបរបស់មនុស្សលោក។ ព្រះយេស៊ូល្អឥតខ្ចោះ ទ្រង់គឺជាយញ្ញបូជាដែលឥតខ្ចោះ ពីព្រោះទ្រង់បរិសុទ្ធ ហើយគ្មានបាបសោះ។

សេចក្តីណែនាំនៃការបកប្រែ

  • ប្រសិនបើ នៅក្នុងតំបន់គេស្គាល់ចៀម នោះឈ្មោះសម្រាប់កូនចៀមគួរតែប្រើដើម្បីបកប្រែពាក្យ «កូនចៀម» និង «កូនចៀមនៃព្រះ»។
  • «កូនចៀមនៃព្រះ» អាចបកប្រែថាជា «របស់ព្រះ»។

កូនប្រុស កូនប្រុសនៃ

ពាក្យថា «កូនប្រុស» សំដៅលើក្មេងប្រុស ឬមនុស្សប្រុសដែលមានទំនាក់ទំនងទៅចំពោះឪពុកម្ដាយរបស់ខ្លួន។ វាអាចសំដៅទៅចំពោះទាំងកូនប្រុសបង្កើត ឬកូនប្រុសចិញ្ចឹមរបស់នរណាម្នាក់។

  • «កូនប្រុស» ត្រូវបានប្រើយ៉ាងច្រើននៅក្នុងព្រះគម្ពីរ ដើម្បីសំដៅលើពូជពង្សជាមនុស្សប្រុស ដូចជា ចៅប្រុស ឬចៅទួតប្រុស។
  • ពាក្យថា «កូនប្រុស» ត្រូវបានគេប្រើជាទម្រង់គួរសម ដើម្បីហៅក្មេងប្រុស ឬបុរសណា​ដែលមាន​វ័យ​ក្មេងជាងខ្លួនផងដែរ។
  • ពេលខ្លះ «ពួកកូនរបស់ព្រះ» ដែលត្រូវបានប្រើនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីគឺសំដៅលើពួកអ្នកជឿដល់ព្រះគ្រិស្ត។
  • ព្រះជាម្ចាស់ហៅអ៊ីស្រាអែលថាជា «កូនច្បង» របស់ព្រះអង្គ។ ពាក្យនេះ សំដៅដល់ការជ្រើសរើសប្រជាជាតិអ៊ីស្រាអែលឲ្យក្លាយជាប្រជារាស្ដ្រដ៏ពិសិដ្ឋរបស់ព្រះជាម្ចាស់។ តាមរយៈពួកគេនោះព្​រះបន្ទូល​របស់ព្រះជាម្ចាស់អំពីសេចក្ដីប្រោសលោះ​ និងសេចក្ដីសង្គ្រោះបានប្រទានមកដោយភ្ជាប់ជាមួយនឹងលទ្ធផលដែលមនុស្សដទៃផ្សេងទៀតបានត្រលប់ជាពួកកូនខាងវិញ្ញាណរបស់ព្រះអង្គ។
  • ជាញឹកញាប់ ឃ្លា «កូនប្រុសនៃ» មានន័យប្រៀបធៀបទៅនឹង «ការមានឫកពារដូចគ្នា»។ ឧទាហរណ៍ ជាច្រើនសម្រាប់ពាក្យនេះមានដូចជា៖ «ពួកកូនប្រុសនៃពន្លឺ» «ពួកកូនប្រុសនៃការមិនស្ដាប់​បង្គាប់» «កូនប្រុសនៃសេចក្ដីមេត្រី» និង «ពួកកូនប្រុសនៃផ្គរលាន់»។
  • ឃ្លាថា «កូនប្រុសនៃ» ក៏ត្រូវបានគេប្រើដើម្បីប្រាប់ពីអ្នកដែលជាឪពុករបស់គាត់ផងដែរ។ ឃ្លានេះត្រូវបានគេប្រើនៅក្នុងការរាប់ខ្សែស្រឡាយនៅតាមតំបន់ផ្សេងៗជាច្រើន។
  • ការប្រើឃ្លា «កូនប្រុសនៃ» ដោយភ្ជាប់ឈ្មោះឪពុក គឺជួយឲ្យស្គាល់មនុស្សដែលមានឈ្មោះដូចគ្នា។ សម្រាប់ជាឧទាហរណ៍ «លោក​អសា‌រា​ជាកូនសាដុក» និង «លោក​អសា‌រា​ជាកូនលោកណាថាន» នៅក្នុង ១ ពង្សាវតារក្សត្រ ៤ និង «លោក​អសា‌រា​ ជាកូន​លោក​អម៉ា‌ស៊ា » នៅក្នុង ២ ពង្សាវតារក្សត្រ ១៥ គឺជាមនុស្សប្រុសបីនាក់ផ្សេងគ្នា។

សេចក្ដីណែនាំនៃការបកប្រែ

  • ជាការល្អបំផុតដើម្បីបកប្រែពាក្យ «កូនប្រុស» ដោយការប្រើន័យពាក្យត្រង់ៗ ដើម្បីសំដៅលើកូនប្រុសម្នាក់។
  • នៅពេលការប្រែពាក្យ «ព្រះរាជបុត្រានៃព្រះ» ទៅជាភាសាណាមួយដែលយើងបកប្រែសម្រាប់ពួកគេ នោះគួរតែប្រើពាក្យ «កូនប្រុស» ។
  • នៅពេលប្រើពាក្យសម្រាប់កូនប្រុសដែលមិនមែនកើតផ្ទាល់ នោះគួរតែប្រើថា «ពូជពង្ស» វិញ ដូចជាការសំដៅទៅព្រះយេស៊ូថាជា «ពូជពង្សរបស់ព្រះបាទដាវីឌ» ពេលខ្លះ នៅក្នុងជំនួរវង្ស​ ពាក្យ «កូនប្រុស» សំដៅទៅលើចៅប្រុស មិនមែនកូនដែលកើតមកផ្ទាល់នោះទេ។
  • ជួនកាល «ពួកកូនប្រុសៗ» អាចត្រូវបានប្រែជា «កូនចៅ» នៅពេលដែលសំដៅដល់ទាំងកូនប្រុសៗ និងកូនស្រីៗ។ ឧទាហរណ៍ «ពួកកូនប្រុសរបស់ព្រះ» អាចត្រូវបានប្រែថា «កូនចៅនៃព្រះ» គឺនៅពេលដែលមានរាប់បញ្ចូលទាំងក្មេងស្រី និងស្រ្ដី។
  • ពាក្យប្រៀបធៀប «កូនប្រុសនៃ» គេក៏អាចប្រែថា «អ្នកដែលមានឫកពារដូច» ឬ «អ្នកដែលដូច» ឬ «អ្នកដែលប្រព្រឹត្ដដូច»។

កូនមនុស្ស

ងារជា «កូនមនុស្ស» ត្រូវបានប្រើដោយព្រះយេស៊ូ ដើម្បីសំដៅពីព្រះអង្គទ្រង់ផ្ទាល់។ ព្រះអង្គបាន​ប្រើពាក្យនេះជាច្រើនដងជំនួសឲ្យការនិយាយថា «ខ្ញុំ»។

  • ក្នុងព្រះគម្ពីរ «កូនមនុស្ស» អាចជារបៀបមួយដែលសំដៅ ឬបញ្ជាក់ពីមនុស្សប្រុសម្នាក់។ វាក៏អាចមានន័យថា «មនុស្ស» ផងដែរ។
  • តាមរយៈព្រះគម្ពីរសម្ពន្ធមេត្រីចាស់ កណ្ឌអេសេគាល ជាច្រើនដងដែលព្រះជាម្ចាស់ហៅលោកអេសេគាលថា «កូនមនុស្ស»។ ឧទាហរណ៍ ព្រះអង្គមានបន្ទូលថា «ឯឯង ឱកូនមនុស្សអើយ ត្រូវថ្លែងទំនាយ»។
  • ព្យាការីដានីយ៉ែលបានឃើញនិមិត្តពី «កូនមនុស្ស» កំពុងតែមកជាមួយនឹងពពកយ៉ាងក្រាស់ ដែលតំណាងពីការយាងមករបស់ព្រះមេស្ស៊ី។
  • ព្រះយេស៊ូក៏មានបន្ទូលផងដែរថា កូនមនុស្សនឹងយាងត្រលប់មកវិញនៅលើពពកនៅពេលមួយ។​
  • ការបញ្ជាក់ទាំងនេះចំពោះការយាងមករបស់កូនមនុស្សនៅលើពពកយ៉ាងក្រាស់បង្ហាញថា ព្រះយេស៊ូជាព្រះមេស្ស៊ីគឺជាព្រះ។

សេចក្ដីណែនាំនៃការបកប្រែ

  • នៅពេលព្រះយេស៊ូប្រើពាក្យ «កូនមនុស្ស» នោះអាចត្រូវបានប្រែថា «ម្នាក់ដែលបានត្រលប់ជា​មនុស្ស» ឬ «មនុស្សដែលយាងមកពីស្ថានសួគ៌»។
  • ពេលខ្លះ អ្នកបកប្រែមួយចំនួន បញ្ចូល «ខ្ញុំ» ជាមួយនឹងងារនេះ។

កូនស្រីរបស់ក្រុងស៊ីយ៉ូន

«កូនស្រីរបស់ក្រុងស៊ីយ៉ូន» គឺជានិមិត្តរូបមួយនៃការសំដៅទៅលើប្រជាជនអ៊ីស្រអែល។ វាជាទូទៅគឺប្រើសម្រាប់ទៅលើទំនាយទាំងឡាយ។

  • ក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ «ស៊ីយ៉ូន» ជាញឹកញាប់ត្រូវបានគេប្រើជាឈ្មោះមួយផ្សេងទៀតសម្រាប់ទីក្រុងយេរ៉ូសាឡិម។
  • ទីក្រុងទាំងពីរ «ស៊ីយ៉ូន» នឹង «យេរ៉ូសាឡិម» គឺត្រូវបានប្រើសំដៅទៅលើប្រទេសអ៊ីស្រាអែល។
  • ពាក្យ «កូនស្រី» គឺជានយ័ពាក្យនៃការថើប ឬក៏ជាពាក្យស្នេហា។ វាគឺជានិមិត្តរូបសម្រាប់សេចក្ដីអត់ធ្មត់ ហើយនិងការថែទាំដែលព្រះជាម្ចាស់ដែលមានដល់ប្រជាជនរបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបបកប្រែពាក្យនេះដោយបញ្ចូល «កូនស្រីនៃអ៊ីស្រាអែលពីស៊ីយ៉ូន» ឬ «អ្នកមកពីស៊ីយ៉ូនដែលដូចជាកូនស្រីនៃយើង» ឬ «ស៊ីយ៉ូនអ៊ីស្រាអែលបណ្តូលចិត្តរបស់យើង»។
  • គឺជាការល្អក្នុងការរក្សាអត្ថន័យពាក្យ «ស៊ីយ៉ូន» ក្នុងការពន្យល់ ហើយនិងការប្រើវាជាញយដងនៅក្នុងព្រះគម្ពីរ។ ក្នុងការកំណត់ចំណាំអាចរួមបញ្ចូលក្នុងការបកប្រែ ក្នុងន័យប្រៀបធៀប ទៅនិងការប្រើថ្លែងទំនាយ។
  • គឺជាការល្អក្នុងការរក្សាអត្ថន័យពាក្យ «កូនស្រី» ក្នុងការបកប្រែនៃការបញ្ចាក់ សំខាន់ឲ្យតែយើងយល់វានៅក្នុងផ្លូវដែលត្រឹមត្រូវ។

ក្នុងព្រះគ្រិស្ត ក្នុងព្រះយេស៊ូ ក្នុងព្រះអម្ចាស់ និងក្នុងព្រះអង្គ

ពាក្យថា​ «ក្នុងព្រះគ្រិស្ត» ទាក់ទងនឹងពាក្យដែលសំដៅទៅលើស្ថានភាព ឬស្ថានការណ៍នៃការដែលមានទំនាក់ទំនងជាមួយព្រះយេស៊ូគ្រិស្ត តាមរយៈជំនឿនៅក្នុងព្រះអង្គ។

  • មានពាក្យទាក់ទងផ្សេងទៀត បូករួមទាំង «នៅក្នុងព្រះគ្រិស្តយេស៊ូ នៅក្នុងព្រះយេស៊ូគ្រិស្ត នៅក្នុងព្រះអម្ចាស់យេស៊ូ នៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្ត»។
  • ឃ្លាខ្លះអាចមានន័យ «នៅក្នុងព្រះគ្រិស្ត» អាចបូករួម «ដោយព្រះអ្នកជាកម្មសិទ្ធិរបស់ព្រះគ្រិស្ត» ឬ «តាមរយៈទំនាក់ទំនងដែលអ្នកមានជាមួយព្រះគ្រិស្ត» ឬ «អាស្រ័យលើជំនឿរបស់អ្នកនៅក្នុងព្រះគ្រិស្ត»។
  • ពាក្យទាក់ទងទាំងអស់នេះ មានន័យដូចគ្នានៅក្នុងស្ថានភាពនៃការជឿនៅក្នុងព្រះយេស៊ូ និងក្នុងនាមជាសិស្សរបស់ព្រះអង្គ។
  • ចំណាំៈ ពេលខ្លះ ពាក្យថា «ក្នុង» ជាកម្មសិទ្ធិរបស់កិរិយាស័ព្ទ។ ឧទាហរណ៍ «ចំណែកនៅក្នុងព្រះគ្រិស្ដ» មានន័យថា «មានចំណែកនៅក្នុង» អត្ថប្រយោជន៍ដែលបានមកដោយសារការស្គាល់ព្រះគ្រិស្ត។ «ថ្វាយសិរីល្អដល់» ព្រះគ្រិស្ត មានន័យថា មានអំណរ និងថ្វាយការសរសើរដល់ព្រះ សម្រាប់ព្រះយេស៊ូជានរណា ហើយអ្វីដែលព្រះអង្គបានធ្វើ។ «ជឿក្នុង» ព្រះគ្រិស្ត មានន័យថា ទុកចិត្តលើព្រះអង្គជាព្រះអង្គសង្គ្រោះ ហើយស្គាល់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ


ក្រឹត្យវិន័យ ក្រឹត្យវិន័យរបស់លោកម៉ូសេ ក្រឹត្យវិន័យរបស់ព្រះ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់

ពាក្យទាំងនេះត្រូវបានប្រើសំដៅទៅលើបញ្ញត្តិ និងសេចក្តីណែនាំការបង្គាប់របស់ព្រះដែលបានប្រទានមកលោកម៉ូសេ សម្រាប់ឲ្យជនជាតិអ៊ីស្រាអែលប្រព្រឹត្តតាម។ ពាក្យថា «ក្រឹត្យវិន័យ» ហើយនិងពាក្យថា «ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់» ក៏អាចសំដៅជាទូទៅលើអ្វីៗទាំងអស់ដែលព្រះចង់ឲ្យប្រជារាស្ត្ររបស់ព្រះអង្គគោរពតាម។

  • អាស្រ័យលើបរិបទនៃការប្រើ ពាក្យថា «ក្រឹត្យវិន័យ» អាចសំដៅលើ៖
  • ក្រឹត្យវិន័យ១០ប្រការដែលព្រះបានប្រទានមកកាន់ជនជាតិអ៊ីស្រាអែល។
  • ច្បាប់ទាំងអស់ដែលបានប្រទានឲ្យលោកម៉ូសេ។
  • កណ្ឌគម្ពីរប្រាំកណ្ឌដំបូងនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ទាំងមូល (ក៏សំដៅលើ «បទគម្ពីរ» នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីដែរ)។
  • ទាំងអស់នោះគឺជាការបង្គាប់ និងជាព្រះឫទ័យរបស់ព្រះ។
  • ឃ្លាថា «ក្រឹត្យវិន័យ និងទំនាយពួកព្យាការី» បានប្រើនៅក្នុងសម្ពន្ធមេត្រីថ្មីសំដៅទៅលើព្រះគម្ពីរហេព្រើរ ឬ (ព្រះគម្ពីរសម្ពន្ធមេត្រីចាស់)។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យទាំងនេះអាចត្រូវបានបកប្រែដោយប្រើពហុវចនៈ «ក្រឹត្យវិន័យ» ចាប់តាំងពីពួកគេសំដៅទៅលើការបង្គាប់ជាច្រើន។
  • «ក្រឹត្យវិន័យរបស់លោកម៉ូសេ» អាចបកប្រែជា «ច្បាប់ដែលព្រះបានបង្គាប់ដល់លោកម៉ូសេឲ្យប្រគល់ដល់សាសន៍អ៊ីស្រាអែល»។
  • អាស្រ័យលើបរិបទ «ក្រឹត្យរបស់លោកម៉ូសេ» ក៏អាចបកប្រែថា «ច្បាប់ដែលព្រះបានបង្គាប់មកលោកម៉ូសេ» ឬ «ច្បាប់របស់ព្រះដែលលោកម៉ូសេបានចារឹក» ឬ «ច្បាប់ដែលព្រះបានបង្គាប់ដល់លោកម៉ូសេឲ្យប្រគល់ដល់សាសន៍អ៊ីស្រាអែល»។
  • របៀបផ្សេងក្នុងការបកប្រែ «ក្រឹត្យវិន័យ» ឬ «ច្បាប់នៃព្រះ» ឬ «ច្បាប់របស់ព្រះ» អាចរួមបញ្ចូល: «ច្បាប់ពីព្រះ» ឬ «បញ្ញត្ដិរបស់ព្រះ» ឬ «ច្បាប់ដែលព្រះបានប្រទាន» ឬ «អ្វីៗទាំងអស់ដែលព្រះបង្គាប់» ឬ «គ្រប់ទាំងការណែនាំរបស់ព្រះ»។
  • ឃ្លាថា «ក្រឹត្យវិន័យរបស់ព្រះអម្ចាស់» ក៏អាចបកប្រែថាជា «ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា» ឬ «ក្រឹត្យវិន័យដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ» ឬ «ច្បាប់មកពីព្រះយេហូវ៉ា» ឬ «បញ្ជារបស់ព្រះយេហូវ៉ា»។

ក្រុមជំនុំ ឬ ពួកជំនុំ

ក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី ពាក្យថា «ក្រុមជំនុំ» សំដៅទៅលើក្រុមអ្នកជឿព្រះយេស៊ូដែលប្រជុំគ្នាជាប្រចាំ ដើម្បីអធិស្ឋាន និងស្ដាប់ព្រះបន្ទូលព្រះដែលបានអធិប្បាយ។ ពាក្យថា «ក្រុមជំនុំ» ជាទូទៅសំដៅលើគ្រិស្តបរិស័ទទាំងអស់។

  • ពាក្យនេះតាមន័យត្រង់សំដៅទៅលើ «ការត្រាស់ហៅឲ្យចេញពី» មកជួបជុំគ្នា ឬក្រុមមនុស្សប្រជុំជាមួយគ្នាក្នុងបំណងពិសេសមួយ។
  • នៅពេលពាក្យនេះត្រូវបានប្រើសំដៅទៅលើអ្នកជឿគ្រប់ទីកន្លែងដែលនៅក្នុងរូបកាយរបស់ព្រះគ្រិស្ត ការបកប្រែព្រះគម្ពីរខ្លះបានសរសេរជាអក្សធំនាំមុខ «Church (ក្រុុមជំនុំ)» ដើម្បីកុំឲ្យច្រឡំជាមួយពាក្យ «church (ក្រុមជំនុំ)»។
  • ជាញឹកញាប់ក្រុមអ្នកជឿនៅតាមក្រុងខ្លះបានជួបគ្នានៅតាមផ្ទះ ដូចជា «ក្រុមជំនុំនៅឯអេភេសូរ» ។
  • នៅក្នុងព្រះគម្ពី​រពាក្យ «ក្រុមជំនុំ» មិនសំដៅទៅលើ សំណង់ ឬអគាទេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ក្រុមជំនុំ» អាចប្រែថា «ប្រមូលផ្តុំជាមួយគ្នា» ឬ «ប្រជុំគ្នា» ឬ «ក្រុមជំនុំ» ឬ «ក្រុមមនុស្សដែលជួបជុំជាមួយគ្នា»។
  • ពាក្យ ឬឃ្លាថា ដេលត្រូវបានប្រើដើម្បីបកប្រែពាក្យនេះ អាចសំដៅផងដែរទៅលើអ្នកជឿគ្រប់រូប មិនមែនសំដៅលើក្រុមតូចមួយឡើយ។
  • សូមឲ្យប្រាកដថា ការបកប្រែពាក្យ «ក្រុមជំនុំ» មិនគ្រាន់តែសំដៅលើតែអគាប៉ុណ្ណោះទេ។
  • ពាក្យដែលត្រូវបានប្រើដើម្បីបកប្រែ «ក្រុមជំនុំ» នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ អាចត្រូវបានប្រើ ដើម្បីបកប្រែពាក្យនេះផងដែរ។
  • សូមពិចារណាពី របៀបនៃការបកប្រែពាក្យនេះតាមព្រះគម្ពីរនៅតាមតំបន់ ​ឬភាសាជាតិណាមួយ។

ខ្ពស់បំផុត

ពាក្យថា «ខ្ពស់បំផុត» គឺជាបរមងារសម្រាប់ព្រះ។ វាសំដៅទៅលើភាពអស្ចារ្យ ឬអំណាចរបស់ព្រះអង្គ។

  • អត្ថន័យនៃពាក្យនេះ គឺស្រដៀងនឹងអត្ថន័យនៃពាក្យថា «ព្រះមហាក្សត្រ» ឬ «ដ៏ខ្ពស់ឧត្តម»។
  • ពាក្យថា «ខ្ពស់» នៅក្នុងងារនេះ មិនសំដៅទៅលើកម្ពស់ខាងរាងកាយ ឬចម្ងាយទេ។ វាសំដៅទៅលើភាពអស្ចារ្យ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះក៏អាចបកប្រែជា «ព្រះដ៏ខ្ពង់ខ្ពស់បំផុត» ឬ «ព្រះដ៏ខ្ពស់បំផុត» ឬ «ព្រះដ៏ខ្ពង់ខ្ពស់បំផុត» ឬ «អស្ចារ្យបំផុត» ឬ «ឧត្ដមបំផុត» ឬ «ព្រះដែលធំជាងគ្រប់ទាំងអស់»។
  • ប្រសិនបើ គេប្រើពាក្យ «ខ្ពស់» នេះ សូមប្រាកដថា វាមិនបានសំដៅទៅលើរូបរាងខ្ពស់ ឬកម្ពស់ទេ។

គណៈសាឌូស៊ី

គណៈសាឌូស៊ី ជាក្រុមអ្នកនយោបាយក្នុងចំណោមពួកបូជាចារ្យនៃសាសន៍យូដា ក្នុងសម័យកាលព្រះយេស៊ូគ្រិស្ត ពួកគេទាំងនោះជាអ្នកគាំទ្រពួករ៉ូម ហើយមិនជឿលើការរស់ឡើងវិញទេ។

  • គណៈសាឌូស៊ីជាច្រើនជាអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ មានអំណាចជាថ្នាក់ដឹកនាំមានតួនាទីដូចជាមេពួកបូជាចារ្យ និងមហាបូជាចារ្យ។
  • កាតព្វកិច្វរបស់គណៈសាឌូស៊ីរូមបញ្ចូលការមើលថែរក្សាព្រះវិហារ ហើយភារកិច្ចរបស់ពួកបូជាចារ្យដូចជាការថ្វាយយញ្ញបូជាជាដើម។
  • គណៈសាឌូស៊ី និងគណៈផារិស៊ីជះឥទ្ធិពលខ្លាំងទៅលើក្រុមអ្នកដឹកនាំរ៉ូមក្នុងការរួមគ្នាចាប់ព្រះយេស៊ូទៅឆ្កាង។
  • ព្រះយេស៊ូមានព្រះបន្ទូលប្រឆាំងនឹងអ្នកដឹកនាំសាសនាទាំងពីរនេះ ដោយសារភាពអាត្មានិយម និងពុតត្បុតរបស់ពួកគេ។

គ្មានកន្លែងបន្ទោស

ពាក្យថា «គ្មានកន្លែងបន្ទោស» ន័យត្រង់ប្រែថា «គ្មានកំហុស»។ គេប្រើ ដើម្បីសំដៅលើមនុស្សដែលស្តាប់បង្គាប់ព្រះអស់ពីដួងចិត្តរបស់ពួកគេ ប៉ុន្តែ មិនមែនមានន័យថាអ្នកនោះគ្មានបាបទេ។

  • លោកអប្រាហាំនិងលោកណូអេអាចរាប់ថាជាមនុស្សគ្មានកន្លែងបន្ទោសបាននៅចំពោះព្រះ។
  • មនុស្សដែលមានកេរ្តិ៍ឈ្មោះថា «គ្មានកន្លែងបន្ទោស» គឺជាមនុស្សដែលប្រព្រឹត្តក្នុងផ្លូវដែលថ្វាយសិរីល្អដល់ព្រះ។
  • យោងតាមខគម្ពីរមួយ មនុស្សដែលគ្មានកន្លែងបន្ទោសគឺជាមនុស្សដែល «កោតខ្លាចព្រះ ហើយចេញឆ្ងាយពីអំពើអាក្រក់»។

%សេចក្តីណែនាំនៃការបកប្រែ

  • គ្មានកន្លែងបន្ទោសបានអាចប្រែថា «គ្មានកំហុសនៅក្នុងចរឹកលក្ខណរបស់គាត់ទេ» ឬ «ស្តាប់បង្គាប់ព្រះទាំងស្រុង» ឬ «ជៀងវាងមិនធ្វើបាប» ឬ «ចេញឆ្ងាយពីអំពើអាក្រក់»។

គ្មានជំនឿ និង ភាពគ្មានជំនឿ

ពាក្យថា «គ្មានជំនឿ» មានន័យថា មិនមានជំនឿ ឬមិនជឿ។

  • ពាក្យនេះ ត្រូវបានគេប្រើ ដើម្បីពណ៌នាអំពីមនុស្សដែលមិនជឿលើព្រះ ដែលត្រូវបានគេមើលឃើញដោយអំពើអសីលធម៌ដែលពួកគេបានធ្វើ។
  • ព្យាការីយេរេមាបានចោទប្រកាន់ជនជាតិអ៊ីស្រាអែលថាជាមនុស្សគ្មានជំនឿ ហើយនិងមិនស្ដាប់បង្គាប់តាមព្រះជាម្ចាស់។
  • ពួកគេគោរពបូជារូបព្រះទៅវិញ ហើយធ្វើតាមទំនៀមទម្លាប់នៃក្រុមមនុស្សដែលមិនគោរពប្រណិប័តន៍ព្រះ ឬស្ដាប់បង្គាប់ព្រះឡើយ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «គ្មានជំនឿ» អាចត្រូវបានបកប្រែថា «គ្មានភាពស្មោះត្រង់» ឬ «គ្មានជំនឿ» ឬ «មិនស្តាប់បង្គាប់ព្រះជាម្ចាស់» ឬ «មិនជឿ»។
  • ពាក្យថា «ភាពគ្មានជំនឿ» អាចបកប្រែបានផងដែរថា​ «គ្មានជំនឿ» ឬ «ភាពគ្មានជំនឿ» ឬ «បះបោរប្រឆាំងជាមួយព្រះជាម្ចាស់»។

គ្មានទោស

ពាក្យថា «គ្មានទោស» មានន័យថា មិនមានជាប់ពាក់ព័ន្ធជាមួយនឹងអំពើឧក្រិដ ឬអំពើខុសឆ្គងណាមួយឡើយ។ វាអាចសំដៅភាគច្រើនទៅលើមនុស្សដែលមិនបានរួមចំណែកធ្វើការអាក្រក់។

  • មនុស្សម្នាក់ត្រូវបានទទួលទោសក្នុងការធ្វើអ្វីមួយខុស ទាំងដែលគេពុំមានកំហុសសោះ។
  • ពេលខ្លះពាក្យ «គ្មានទោស» ប្រើសំដៅទៅមនុស្សដែលមិនបានប្រព្រឹតខុសតែត្រូវបានទទួលទោស ប៉ុន្តែ ពួកគេបែរជាទទួលទោស ដូចជាទាហានរបស់ខ្មាំងសត្រូវវាយប្រហារ «មនុស្សដែលមានកំហុស»។

សេចក្ដីណែនាំក្នុងការបកប្រែ

  • ក្នុងអត្ថបទជាច្រើនពាក្យថា «គ្មានទោស» អាចប្រែបានថា «ស្អាតស្អំ» «មិនបានធ្វើខុស» ឬ «មិនត្រូវស្ដីបន្ទោស» សម្រាប់អ្វីមួយ។
  • នៅពេលយើងនិយាយពីមនុស្សដែលគ្មានកំហុស ពាក្យនេះអាចប្រែបានថា «អ្នកដែលមិនបានប្រព្រឹត្តខុស» ឬ «អ្នកដែលមិនបានចូលរួមធ្វើអំពើអាក្រក់»។
  • ជារើយៗពាក្យថាដាក់ទោស «ឈាមអ្នកគ្មានទោស» អាចប្រែបានថា «មនុស្សត្រូវបានសម្លាប់ដោយមិនមានទោសសោះ»។
  • ពាក្យថា «សម្លាប់អ្នកគ្មានទោស» អាចប្រែបានថា «សម្លាប់អ្នកគ្មានកំហុស» ឬ «សម្លាប់ដែលមិនសមនឹងសម្លាប់»។
  • នៅក្នុងបរិបទមនុស្សដែលត្រូវបានគេសម្លាប់ «ឈាមជនគ្មានកំហុស» អាចបកប្រែបានថា «មិនមានទោសដល់ស្លាប់»។
  • នៅពេលដែលនិយាយពីជនដែលមិនទទួលដំណឹងល្អអំពីព្រះយេស៊ូមានន័យថា មិនទទួល «ឈាមអ្នកដែលគ្មានទោស» ឬអាចនិយាយបានថា «មិនទទួលខុសត្រូវ មិនថាពួកគេរស់ ឬស្លាប់ខាងឯវិញាណនោះទេ» ឬ «មិនទទួលខុសត្រូវ មិនថាពួកគេទទួលដំណឹងល្អឬ​អត់»។
  • នៅពេលលោកយូដាសនិយាយ «ខ្ញុំបានក្បត់ឈាមអ្នកដែលឥតទោស» មានន័យថា «ខ្ញុំបានក្បត់បុរសដែលគ្មានកំហុសសោះ» ឬ «ខ្ញុំដាក់ទោសស្លាប់ដល់មនុស្សដែលគ្មានបាបសោះ»។
  • នៅពេលលោកពីឡាត់និយាយអំពីព្រះយេស៊ូ «ខ្ញុំនិងមិនដាក់ទោសបុរសដែលគ្មានទោស» មានន័យថា «បុរសម្នាក់នេះមិនសមនឹងទទួលទោសស្លាប់ទាំងដែលគេមិនបានធ្វើអ្វីខុសនោះទេ»។

គ្រិស្តបរិស័ទ

មួយរយៈក្រោយមកព្រះយេស៊ូបានត្រឡប់ទៅឋានសួគ៌វិញ មនុស្សបានបង្កើតពាក្យ «គ្រិស្តបរិស័ទ» នេះ ដែលមានន័យថា «អ្នកដើរតាមព្រះគ្រិស្ត»។

  • គេហៅ អ្នកដែលដើរតាមព្រះយេស៊ូត្រូវបានហៅថា «គ្រិស្តបរិស័ទ» ដំបូងគេ នៅក្នុងក្រុងអាន់ទីយ៉ូក។
  • គ្រិស្តបរិស័ទ គឺជាមនុស្សដែលជឿលើព្រះយេស៊ូថាជាព្រះរាជបុត្រារបស់ព្រះ និងអ្នកដែលទុកចិត្តលើព្រះយេសូ៊ ក្នុងការជួយសង្គ្រោះពួកគេឲ្យរួចពីបាប ។
  • ក្នុងសម័យយើងឥឡូវ ជាទូទៅពាក្យ «គ្រស្តបរិស័ទ» នេះ ត្រូវបានគេប្រើក្នុងការហៅនរណាម្នាក់ ដែលជាគ្រិស្តសាសនិក ប៉ុន្តែ មិនមែនសំដៅលើមនុស្សដែលពិតជាដើរតាមព្រះយេស៊ូទេ។ នេះ មិនមែនជា «គ្រិស្តបរិស័ទ»​ ដែលនិយាយនៅក្នុងព្រះគម្ពីរទេ។
  • ដោយសារពាក្យថា «គ្រិស្តបរិស័ទ» នេះ នៅក្នុងព្រះគម្ពីរតែងតែ សំដៅទៅលើនរណាមួយដែលពិតជាបានជឿលើព្រះយេស៊ូ ហើយគ្រិស្តបរិស័ទត្រូវបានហៅផងដែរថាជា «អ្នកជឿ»។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចប្រែថា «អ្នកដើរតាមព្រះគ្រិស្ត» ឬ «អ្នកដើរតាមរបស់ព្រះគ្រិស្ត» ឬ ប្រហែលជាអ្វីមួយដែលដូចជា «ព្រះគ្រិស្ត»។
  • សូមឲ្យប្រាកដថា ការបកប្រែពាក្យនេះគឺត្រូវបានបកប្រែខុសពីពាក្យដែលប្រើសម្រាប់ សិស្ស ឬសាវក។
  • សូមប្រយ័ត្នក្នុងការបកប្រែពាក្យនេះ ជាមួយនឹងពាក្យដែលអាចសំដៅលើមនុស្សគ្រប់រូបដែលជឿលើព្រះយេស៊ូ មិនមែនគ្រាន់តែជាក្រុមណាមួយឡើយ។
  • សូមពិចារណាពី របៀបនៃការបកប្រែពាក្យនេះនៅក្នុងការបកប្រែព្រះគម្ពីរនៅក្នុងភាសាតាមតំបន់ ឬតាមប្រជាជាតិផ្សេងៗ។

គ្រូគង្វាល

ពាក្យថា «គ្រូគង្វាល»មានន័យដូចគ្នានិងពាក្យ«អ្នកគង្វាល» ។ ពាក្យនេះប្រើសម្រាប់មនុស្សដែលជាអ្នកដឹកនាំក្រុមមនុស្សដែលមានជំនឿខាងឯព្រលឹងវិញ្ញាណ។

  • នៅក្នុងព្រះគម្ពីរជាភាសារអង់គ្លេស « គ្រូគង្វាល» បានកត់ត្រាជាលើកទីមួយនៅក្នុងកណ្ឌគម្ពីរអេភេសូ។ វាដូចគ្នានិងពាក្យ« អ្នកគង្វាល» ដែលបកប្រែនៅកន្លែងផ្សេងៗទៀត។
  • ក្នុងភាសារខ្លះពាក្យ «គ្រូគង្វាល» គឺដូចគ្នានឹងពាក្យ «អ្នកឃ្វាល»ឬ«អ្នកគង្វាល» ។
  • គេបានប្រើពាក្យដដែលនេះសំដៅទៅលើព្រះយេស៊ូ «គឺជាអ្នកគង្វាលដ៏ល្អ»។

សេចក្ដីណែនាំនៃកាបកប្រែ៖

  • ជាការល្អបំផុតក្នុងការបកប្រែពាក្យ «អ្នកគង្វាល » នៅក្នុងភាសារគោលដៅ។
  • ពាក្យនេះអាចបកប្រែបានម្យ៉ាងទៀតថា​ «អ្នកគង្វាលខាងឯព្រលឹងវិញ្ញាណ»ឬក៏ «អ្នកគង្វាលនៃគ្រីស្ទបរិស័ទ្ទ» ។

ចង ចំណង ជាប់ចំណង

ពាក្យថា «ចង» មានន័យថា ចងអ្វីមួយ ឬ ភ្ជាប់របស់នោះឲ្យជាប់។ អ្វីមួយដែលត្រូវបានចង ឬផ្សារភ្ជាប់ជាមួយគ្នា ហៅថា «ចំណង»។ ពាក្យ «ជាប់ចំណង» ជាប្រយោគអតីតកាល។

  • «ជាប់ចំណង» មានន័យថា ចងអ្វីមួយជាមួយគ្នា ឬ រុំជុំវិញអ្វីមួយផ្សេងទៀត។
  • ក្នុងន័យប្រៀបធៀប មនុស្សម្នាក់អាច «ជាប់ចំណង»​ ជាមួយនឹងសម្បថ មានន័យថា គាត់ត្រូវតែ «បំពេញ» អ្វីដែលគាត់បានសន្យានឹងធ្វើ។
  • ពាក្យថា «ចំណង» សំដៅលើអ្វីៗដែលចង់ ភា្ជប់គ្នា ឬ ចាប់អ្នកណាម្នាក់ដាក់គុក។ ជាទូទៅប្រើសំដៅលើច្រវាក់ខាងរូបកាយ ខ្នោះ ឬខ្សែ ដែលចង់មនុស្សមិនឲ្យអាចរើសបាន។
  • នៅក្នុងសម័យព្រះគម្ពីរ ចំណង មានដូចជា ខ្សែ ឬច្រវាក់ ប្រើក្នុងការចាប់ចងអ្នកទោស ទៅនឹងជញ្ជាំង ឬទៅនឹងឥដ្ឋដែលជាគុក។
  • ពាក្យថា «ចង» អាចប្រែសំរាប់ការនិយាយអំពីការចងក្រណាត់នៅជុំវិញរបួសដើម្បីជួយឲ្យជា។
  • មនុស្សដែលស្លាប់ត្រូវបាន «ជាប់ចំណង» ជាមួយនឹងក្រណាត់ នៅពេលគេរៀបនឹងបញ្ចុះសព។
  • ពាក្យថា «ចំណង» ប្រើជាពាក្យប្រៀបធៀប សំដៅលើចំណងអ្វីមួយ ដូចជា ចំណងនៃអំពើបាបដែលគ្រប់គ្រងនិងធ្វើឲ្យអ្នកណាម្នាក់ក្លាយជាឈ្មើយ។
  • ចំណង អាចប្រែបានដែរ អំពីទំនាក់ទំនងជិតស្និទ្ធរវាងមនុស្ស ពួកគេគាំទ្រគ្នាទៅវិញទៅមក ខាងផ្នែកអារម្មណ៍ ខាងរូបកាយ និងខាងវិញ្ញាណ។ នេះអាចអនុវត្តក្នុងចំណងអាពាហ៍ពិពាហ៍។
  • ឧទាហរណ៍ ប្តី និងប្រពន្ធត្រូវបាន «ជាប់ចំណង» ឬ ចង់ជាប់ជាមួយគ្នានឹងគ្នា។ នេះជាចំណងដែលព្រះមិនចង់ឲ្យមានការបាក់បែកឡើយ។

%សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ចង» អាចប្រែបានដែរថា «ចងភា្ជប់» ឬ «ភ្ជាប់» ឬ «រុុំភ្ជាប់»។

ចេស្តា

ពាក្យថា «ចេស្តា» សំដៅទៅលើភាពអស្ចារ្យ និងភាពរុងរឿងដែលជាញឹកញាប់ទាក់ទងនឹងគុណសម្បត្ដិរបស់ស្ដេច។

  • នៅក្នុងព្រះគម្ពីរ «ចេស្តា» ជាញឹកញាប់សំដៅទៅលើភាពធំឧត្តមរបស់ព្រះដែលជាព្រះមហាក្សត្រធំបំផុតលើសកលលោក។
  • «ព្រះករុណា» គឺជាពាក្យផ្លូវការនៃការនិយាយទៅកាន់ស្ដេច។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចត្រូវបានបកប្រែជា «ភាពឧត្ដុង្គឧត្ដមនៃស្ដេច» ឬ «ភាពរុងរឿងរបស់ស្ដេច»។
  • «ព្រះករុណា» អាចបកប្រែជាអ្វីមួយដូចជា «ព្រះមហាក្សត្រ» ឬ «ឯកឧត្ដម» ឬប្រើវិធីធម្មជាតិក្នុងការនិយាយទៅកាន់អ្នកគ្រប់គ្រងនៅក្នុងភាសាតំបន់។

ចៅក្រម ការជំនុំជម្រះ

ពាក្យថា «ចៅក្រម» ហើយ «ការជំនុំជម្រះ» តំណាងឲ្យការធ្វើការពិភាក្សាអំពីអ្វីមួយដែលត្រូវ ឬអ្វីដែលខុស។

  • ឃ្លាថា «ការជំនុំជម្រះរបស់ព្រះជាម្ចាស់» តែងតែតំណាងឲ្យការសម្រេចចិត្តចំពោះការកាត់ទោសអ្វីមួយ ឬនរណាម្នាក់ដែលមានអំពើបាប។
  • ការជំនុំជម្រះរបស់ព្រះជាម្ចាស់តែងតែងរាប់បញ្ជូលទណ្ឌកម្មរបស់មនុស្សសម្រាប់អំពើបាបរបស់ពួកគេ។
  • ពាក្យថា «ចៅក្រម» អាចមានន័យ «កាត់ទោស»។ ព្រះជាម្ចាស់បានណែនាំប្រជារាស្ត្ររបស់ទ្រង់មិនត្រូវកាត់ទោសអ្នកណាម្នាក់តាមរបៀបនេះទេ។
  • អត្ថន័យផ្សេងទៀតគឺ «វិនិច្ឆ័យ» ឬ «ជំនុំជម្រះ» ថាបុគ្គលណាត្រូវក្នុងការជជែករវាងពួកគេ។
  • ក្នុងបរិបទខ្លះ «ការជំនុំជម្រះ» របស់ព្រះជាម្ចាស់គឺតែងតែមានការសម្រេចចិត្តត្រូវ និងប្រកបដោយយុត្តិធម៌។ វាដូចទៅនឹងពាក្យបញ្ជា ច្បាប់ ឬពាក្យណែនាំរបស់ទ្រង់។
  • «ការជំនុំជម្រះ» អាចដំណាងឲ្យការសម្រេចចិត្តដោយការប៉ិនប្រសប់។ មនុស្សម្នាក់ដែលគ្មាន «ការជំនុំជម្រះ» គឺមិនមានប្រាជ្ញាធ្វើការសម្រេចចិត្តត្រឹមត្រូវនោះទេ។

សេចក្តីណែនាំនៃការបកប្រែ

  • យោងទៅតាមបរិបទខ្លះ របៀបនៃការបកប្រែ «កាត់ក្តី» អាចរាប់បញ្ជូល «សម្រេចចិត្ត» ឬ «កាត់ទោស» ឬ «ផ្តន្ទាទោស» ឬ «ចេញបញ្ញត្តិ»។
  • ពាក្យថា «ជំនុំុជម្រះ» អាចបកប្រែថា «ការផ្តន្ទាទោស» ឬ «ការសម្រេចចិត្ត» ឬ «សាលក្រម» ឬ «ការចេញបញ្ញត្តិ» ឬ «ការកាត់ទោស»។
  • នៅក្នុងបរិបទខ្លះ ពាក្យថា «នៅក្នុងការជំនុំជម្រះ» អាចបកប្រែថា «នៅថ្ងៃជំនុំជម្រះ» ឬ «ក្នុងពេលដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្ស»។

ច្រណែន ការច្រណែន

ពាក្យថា «ច្រណែន» និង «ការច្រណែន» សំដៅទៅលើសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងក្លា ដើម្បីការពារភាពស្អាតស្អំនៃទំនាក់ទំនងមួយ។ ពាក្យទាំងនេះ ក៏សំដៅទៅលើសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងក្លា ដើម្បីត្រួតត្រាលើបស់អ្វីមួយ ឬ នរណាម្នាក់ដែរ។

  • ពាក្យទាំងនេះ ក៏ត្រូវបានប្រើជារឿយៗ ដើម្បីពិពណ៌នាពីអារម្មណ៍ខឹង ដែលបុគ្គលម្នាក់មានទៅចំពោះប្តី ឬប្រពន្ធដែលមិនស្មោះត្រង់ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។
  • ពេលប្រើនៅក្នុងព្រះគម្ពីរ ពាក្យទាំងនេះជារឿយៗសំដៅទៅលើសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យពួកគេនៅរក្សាភាពស្អាតស្អំ និងឥតប្រលាក់ដោយអំពើបាប។
  • ព្រះជាម្ចាស់ក៏ «ច្រណែន» ដែរចំពោះការប្រើប្រាស់ព្រះនាមទ្រង់ ត្រូវប្រើដោយផ្តល់នូវកិត្តិយស និងការគោរពយ៉ាងជ្រាលជ្រៅ។
  • អត្ថន័យនៃពាក្យច្រណែនមួយទៀត ទាក់ទងទៅនឹងការខឹងជាមួយនរណាម្នាក់ដែលជោគជ័យ ឬ ល្បីល្បាញជាងខ្លួន។ វាមានន័យប្រហាក់ប្រហែលទៅនឹងពាក្យ «ច្រណែនឈ្នានីស»។

សេចក្ដីណែនាំនៃការបកប្រែ

  • វិធីក្នុងការបកប្រែ «ច្រណែន» អាចប្រែថា «បំណងចិត្តដ៏ខ្លាំង» ឬ «បំណងចិត្តលោភ»។
  • ពាក្យថា «ការច្រណែន» អាចបកប្រែបានដូចជា «អារម្មណ៍ដ៏ខ្លាំង» ឬ «អារម្មណ៍លោភ»។
  • ពេលដែលនិយាយដល់ព្រះជាម្ចាស់ ប្រាកដថា ការបកប្រែពាក្យនេះថា មិនត្រូវមានន័យអវិជមាន ទៅនឹងនរណាម្នាក់ក្នុងអំឡុងពេលនោះ។
  • ក្នុងបរិបទគឺសំដៅទៅលើមនុស្សដែលមានអារម្មណ៍មិនត្រឹមត្រូវ ចំពោះអ្នកផ្សេងទៀតដោយារភាពជោគជ័យរបស់អ្នកនោះ «ច្រណែន» ហើយ «ការច្រណែន» អាចប្រើបាន។ ប៉ុន្តែ ពាក្យនេះមិនអាចប្រើសម្រាប់ព្រះជាម្ចាស់ទេ។

ជនជាតិជ្វីហ្វ ជនជាតិយូដា សាសន៍យូដា

ជនជាតិយូដាគឺជាពូជពង្សចៅរបស់លោកអប្រាហាំ លោកយ៉ាកុប។ ពាក្យថា «ជ្វីហ្វ» បានមកពីពាក្យថា «យូដា»។

  • មនុស្សបានចាប់ផ្តើមហៅប្រជារាស្រ្តអ៊ីស្រាអែលថា «សាសន៍យូដា» បន្ទាប់ពីពួកគេបានចេញផុតការនិរទេសខ្លួនពីចក្រភពបាប៊ីឡូន ហើយត្រលប់ទៅស្រុកយូដាវិញ។
  • ព្រះយេស៊ូជាព្រះមេស្ស៊ីគឺជាជនជាតិយូដា។ ទោះបីជាអ្នកដឹកនាំសាសនាយូដាបានបដិសេធព្រះយេស៊ូ ហើយបានតម្រូវឲ្យធ្វើគត់ក្តី។
  • ពេលខ្លះឃ្លាថា «ពួកសាសន៍យូដា» អាចតំណាងឲ្យអ្នកដឹកនាំនៃយូដា មិនមែនសំដៅទៅជនជាតិយូដាគ្រប់រូបទេ។ ក្នុងបរិបទនេះ មានការបកប្រែខ្លះបានបន្ថែម «អ្នកដឹកនាំនៃ» ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់លាស់។

ជំនឿ

ជាទូទៅពាក្យថា «ជំនឿ» សំដៅទៅលើជំនឿ ទុកចិត្ត ឬទំនុកចិត្តលើនរណាម្នាក់ ឬក៏អ្វីមួយ។

  • «មានជំនឿ» លើបុគ្គលណាម្នាក់គឺជឿថា អ្វីដែលគាត់និយាយ និងធ្វើគឺជាការពិត និងអាចទុកចិត្ដបាន។
  • «មានជំនឿលើព្រះយេស៊ូ» មានន័យថាជឿលើការបង្រៀនរបស់ព្រះជាម្ចាស់ទាំងអស់អំពីព្រះយេស៊ូ។ វាមានន័យពិសេសត្រង់ថា មនុស្សទុកចិត្តលើព្រះយេស៊ូ និងការបូជារបស់ព្រះអង្គ ក្នុងការលាងសំអាតបាបរបស់ពួកគេ និងរំដោះពួកគេពីការដាក់ទោសដែលពួកគេសមនឹងទទួលដោយសារបាបរបស់ពួកគេ។
  • ជំនឿពិត ឬការជឿលើព្រះយេស៊ូនឹងធ្វើឲ្យបុគ្គលម្នាក់បង្កើតផលល្អផ្លែខាងវិញ្ញាណ ឬអាកប្បកិរិយាល្អ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងគាត់។
  • ជួនកាល «ជំនឿ» សំដៅទៅលើសេចក្ដីបង្រៀនទាំងអស់អំពីព្រះយេស៊ូ ដូចជាពាក្យដែលថា «សេចក្ដីពិតនៃជំនឿ»។
  • នៅក្នុងបរិបទដូចជា «រក្សាតីជំនឿ» ឬ «បោះបង់ចោលជំនឿ» ពាក្យថា «ជំនឿ» សំដៅទៅលើស្ថានភាព ឬស្ថានការនៃការជឿលើការបង្រៀនទាំងអស់អំពីព្រះយេស៊ូ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងបរិបទខ្លះ «ជំនឿ» អាចត្រូវបានបកប្រែថា «ការជឿ» ឬ «ការបញ្ចុះបញ្ចូល» ឬ «ទំនុកចិត្ត» ឬ «ទុកចិត្ត»។

ជ័រល្វីងទេស

ជ័រល្វីងទេសគឺជាប្រេង ឬគ្រឿងទេសដែលត្រូវបានផលិតចេញពីដើមជ័រល្វីងទេសដែលដុះនៅអា្រហិក និងអាស៊ី។ វាទាក់ទងទៅនឹងកំញាន។

  • ជ័រល្វីងទេសក៏ត្រូវបានប្រើ ដើម្បីបង្កើតគ្រឿងក្រអូបទឹកអប់ និងឱសថ ព្រមទាំងរៀបចំសម្រាប់ពិធីបញ្ចុះសពសាកសព។
  • ជ័រល្វីងទេសគឺជាអំណោយមួយដែលពួកព្យាការីបានថ្វាយជាអំណោយដល់ព្រះយេស៊ូ ពេលទ្រង់ប្រសូត។
  • ព្រះយេស៊ូត្រូវបានគេថ្វាយស្រាលាយជាមួយគ្រឿងក្រអូប ដើម្បីសម្រាលការឈឺចាប់នៅពេលដែលទ្រង់ត្រូវគេឆ្កាង។

ជាទីស្រឡាញ់

ពាក្យថា «ជាទីស្រឡាញ់» ប្រើដើម្បីបង្ហាញពីភាពគួរឲ្យស្រឡាញ់ ដែលពណ៌នាពីនរណាម្នាក់ដែលបានស្រឡាញ់ និងជាទីស្រឡាញ់ចំពោះនរណាម្នាក់ផ្សេងទៀត។

  • ពាក្យថា «ជាទីស្រឡាញ់» ន័យត្រង់មានន័យថា «(ម្នាក់)ដែលបានស្រឡាញ់»​ ឬ «(អ្នកដែល)ជាទីស្រឡាញ់»។
  • ព្រះជាម្ចាស់សំដៅលើព្រះយេស៊ូថា ព្រះអង្គជា «បុត្រដ៏ជាទីស្រឡាញ់» របស់ព្រះអង្គ។
  • នៅក្នុងសំបុត្រទៅកាន់គ្រិស្តបរិស័ទនៅក្នុងក្រុមជំនុំ ពួកសាវកជាញឹកញាប់បញ្ជាក់នៅក្នុងសំបុត្រដល់អ្នកជឿទាំងនោះថា បងប្អូន «ជាទីស្រឡាញ់»។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចប្រែថា «ស្រឡាញ់» ឬ «អ្នកដ៏ជាទីស្រឡាញ់» ឬ «គួរឲ្យស្រឡាញ់» ឬ «ស្រឡាញ់ជាខ្លាំង»។
  • នៅក្នុងបរិបទនៃការនិយាយជាមួយមិត្ត​ភក្តិ​ជិតស្និទ្ធ ពាក្យនេះអាចប្រែថា «មិត្តជាទីស្រឡាញ់របស់ខ្ញុំ» ឬ «មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ»។ នៅក្នុងភាសាអង់គ្លេស បើនិយាយបែបពាក្យ គេនិយាយថា «មិត្តជាទីស្រឡាញ់របស់ខ្ញុំ» ភាសាផ្សេងទៀត អាចនិយាយបែបនេះ ក្នុងការនិយាយតាមរបៀបផ្សេងគ្នា។
  • សម្គាល់ថា ពាក្យ «ជាទីស្រឡាញ់» មកពីពាក្យ ដោយព្រោះព្រះអង្គស្រឡាញ់ ដែលមានន័យថា គ្មានលក្ខខណ្ឌ មិនអាត្មានិយម និងលះបង់។

ជារៀងរហូត អស់កល្បជានិច្ច អស់កល្ប

ពាក្យថា «ជារៀងរហូត» និង «អស់កល្បជានិច្ច» មានអត្ថន័យស្រដៀងគ្នាខ្លាំងណាស់ ហើយសំដៅទៅលើអ្វីដែលនឹងមានជានិច្ច ឬមានជារៀងរហូត។

  • ពាក្យថា «អស់កល្ប» សំដៅទៅលើស្ថានភាពនៃការរស់នៅដែលគ្មានការចាប់ផ្តើម ឬទីបញ្ចប់។ វាក៏អាចសំដៅលើជីវិតដែលគ្មានទីបញ្ចប់ឡើយ។
  • បន្ទាប់ពីជីវិតបច្ចុប្បន្ននេះ នៅលើផែនដីមនុស្សនឹងត្រូវចំណាយពេលអស់កល្បជានិច្ចនៅស្ថានសួគ៌ជាមួយព្រះ ឬនៅស្ថាននរកដាច់ចេញពីព្រះ។
  • ពាក្យថា «ជីវិតអស់កល្បជានិច្ច» និង «ជីវិតអស់កល្ប» ត្រូវបានប្រើនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីដើម្បីសំដៅទៅការរស់នៅជារៀងរហូតជាមួយព្រះនៅស្ថានសួគ៌។
  • ឃ្លាថា «ជារៀងរាបដរាបតទៅ» ជាគំនិតអំពីពេលវេលាដែលគ្មានទីបញ្ចប់ឡើយ ហើយបង្ហាញនូវអ្វីដែលអស់កល្ប ឬជីវិតអស់កល្បជានិច្ចជាដើម។

សេចក្តីណែនាំនាំការបកប្រែ

  • របៀបមួយទៀតក្នុងការបកប្រែពាក្យ «អស់កល្ប» ឬ អស់កល្បជានិច្ច» អាចបូករួមជាមួយនឹង «គ្មានទីបញ្ចប់»​ឬ «អមតៈ» ឬ «នៅតែបន្តជានិច្ច»។
  • ពាក្យថា «ជីវិតអស់កល្ប» ឬ «ជីវិតអស់កល្បជានិច្ច» អាចបូករួមទាំង «ជីវិតដែលគ្មានទីបញ្ចប់» ឬ «ជីវិតដែលបន្តគ្មានឈប់» ឬ «ការប្រោសរូបកាយរបស់យើងឲ្យរស់ឡើង ហើយរស់នៅជារៀងរហូត»។
  • អាស្រ័យលើបរិបទ របៀបខុសគ្នានៃការបកប្រែ «អស់កល្ប» អាចបូករួមទាំង «មាននៅក្រៅពេលវេលា» ឬ «មានជីវិតអមតៈ» ឬ «រស់នៅស្ថានសួគ៌»។
  • សូមពិចារណាពីរបៀបនៃការបកប្រែពាក្យនេះនៅក្នុងការបកប្រែព្រះគម្ពីរនៅក្នុងភាសាតំបន់ ឬ ភាសាជាតិរបស់ខ្លួន។

ជីវិត រស់នៅ នៅរស់ មានព្រះជន្មរស់

ពាក្យទាំងនេះគឺសំដៅលើការដែលមានជីវិតរស់នៅខាងរូបកាយដែលមិនទាន់ស្លាប់។ វាក៏ត្រូវបានគេប្រើជានិមិត្តរូបស​ម្រាប់សំដៅលើជីវិតរស់ខាងឯព្រលឹងវិញ្ញាណដែរ។ ខាងក្រោមគឺជាការបងា្ហញពីអត្ថន័យនៃ «ជីវិតខាងរូបកាយ» ហើយនិង «ជីវិតខាងវិញ្ញាណ»។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «ជីវិត» អាចត្រូវបានបកប្រែថា «ការមាននៅ» ឬ «មនុស្ស» ឬ «ព្រលឹង» ឬ «ការរស់នៅ» ឬ «បទពិសោធន៍» ។
  • ពាក្យថា «រស់នៅ» អាចត្រូវបានបកប្រែថា «លំនៅដ្ឋាន» ឬ «រស់នៅ» ឬ «មាននៅ»។
  • ពាក្យថា «ចុងបញ្ចប់នៃជីវិតរបស់គាត់» អាចត្រូវបានបកប្រែថា «នៅពេលគាត់ឈប់រស់នៅ»។
  • ពាក្យថា «ទុកជីវិតឲ្យពួកគេ» អាចត្រូវបានបកប្រែថា «បានអនុញ្ញាតឲ្យយពួកគេរស់នៅ» ឬ «មិនបានសម្លាប់ពួកគេ»។
  • ពាក្យថា «ពួកគេប្រថុយជីវិត» អាចត្រូវបានបកប្រែថា «ពួកគេបានដាក់ខ្លួនឯងក្នុងគ្រោះថ្នាក់» ឬ «ពួកគេបានធ្វើអ្វីមួយដែលអាចបាត់បង់ជីវិតខ្លួនឯង»។
  • នៅពេលអត្ថបទគម្ពីរនិយាយពីការរស់នៅជីវិតខាងវិញ្ញាណ «ជីវិត» អាចត្រូវបានបកប្រែថា «ជីវិតខាងវិញ្ញាណ» ឬ «ជីវិតអស់កល្បជានិច្ច» អាស្រ័យលើបរិបទ។
  • គោលគំនិតនៃ «ជីវិតខាងវិញ្ញាណ» ក៏អាចត្រូវបានបកប្រែថា «ព្រះធ្វើឲ្យយើងមានជីវិតរស់ក្នុងវិញ្ញាណរបស់យើង» ឬ «ជីវិតថ្មីដោយព្រះវិញ្ញាណរបស់ព្រះ» ឬ «បានបង្កើតជីវិតថ្មីក្នុងខ្លួនរបស់យើង»។
  • អាស្រ័យលើបរិបទពាក្យថា «ឲ្យជីវិត» ក៏អាចបកប្រែថា «បណ្ដាលឲ្យមានជីវិត» ឬ «ប្រទានជីវិតអស់កល្បជានិច្ច» ឬ «បណ្ដាលឲ្យមានជីវិតអស់កល្បជានិច្ច»។

ជឿ ជំនឿលើ ជំនឿ

ពាក្យថា «ជឿ» និង «ជឿលើ» ប្រហាក់ប្រហែលគ្នា ប៉ុន្តែ មានន័យខុសគ្នាបន្តិចបន្ទួច។

សេចក្តីណៃនាំនៃការបកប្រែ

  • «ជឿ» អាចប្រែថា «ដឹងអំពីសេចក្តីពិត»​ ឬ «ដឹងពីភាពត្រឹមត្រូវ»។
  • «ជឿលើ» អាចប្រែថា «ទុកចិត្តទាំងស្រុង» ឬ «ទុកចិត្ត និងស្តាប់បង្គាប់» ឬ «ទុកចិត្តទាំងស្រុងលើ និងធ្វើតាម»។

ជ្រមុជទឹក បុណ្យជ្រមុជ

នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី ពាក្យថា «ជ្រមុជ» និង​ពាក្យ «ការជ្រមុជ» ជាទូទៅសំដៅលើ ពិធីជ្រមុជរបស់គ្រិស្តបរិស័ទជាមួយនឹងទឹក ដើម្បីបង្ហាញថា គាត់បានស្អាតពីបាប ហើយបានរួមមកតែមួយយជាមួយព្រះគ្រិស្ត។

  • ក្រៅពីការជ្រមុជដោយទឹក ព្រះគម្ពីរបានចែងអំពីការ «ជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ» និង «ជ្រមុជដោយភ្លើង»។
  • ពាក្យថា «ជ្រមុជ» គឺត្រូវបានប្រើនៅក្នុងគម្ពីរផងដែរ ដើម្បីសំដៅលើការឆ្លងកាត់ការឈឺចាប់យ៉ាងធំ។

សេចក្តីណែនាំនៃការបកប្រែ

  • គ្រិស្តបរិស័ទមានទស្សនៈផ្សេងគ្នាអំពីរបៀបដែលមនុស្សត្រូវជ្រមុជជាមួយនឹងទឹក។​​ ការត្រឹមត្រូវបំផុត ប្រសិនបើ​ប្រែពាក្យនេះជាទូទៅដែលអនុញ្ញាតឲ្យអាចប្រោសដោយទឹក។
  • អាស្រ័យលើបរិបទ ពាក្យថា «ជ្រមុជ» អាចប្រែថា «ធ្វើឲ្យជ្រះស្អាត» ឬ «ការចាក់បំពេញនៅលើ» «ពន្លិច»។

ឈាម លោហិត ព្រះលោហិត

ពាក្យថា «ឈាម»​ សំដៅលើវត្ថុរាវពណ៌ក្រហម ដែលហូរចេញពីស្បែករបស់មនុស្ស នៅពេលអ្នកនោះមានរបួស ឬដំបៅ។ ឈាមផ្តល់ជីវិត ដល់មនុស្សនៅពេញរាងកាយ។

  • ឈាមជានិមិត្តរូបនៃជីវិត នៅពេលដែលត្រូវបានបង្ហូរ ឬចាក់ចេញមក វាជានិមិត្តរូប នៃការបាត់បង់ជីវិត ឬស្លាប់។
  • នៅពេលអ្នកណាម្នាក់ថ្វាយយញ្ញបូជាដល់ព្រះ ពួកគេសម្លាប់សត្វ ហើយបង្ហូរឈាមនៅលើកន្លែងថ្វាយយញ្ញបូជា។ និមិត្តរូបនេះជាយញ្ញបូជានៃជីវិតរបស់សត្វ ដើម្បីបង់ថ្លៃសម្រាប់អំពើបាបរ​បស់មនុស្ស។
  • តាមរយៈការសុគតនៅលើឈើឆ្កាង ព្រះលោហិតរបស់ព្រះយេស៊ូ ជានិមិត្តរូបនៃការសំអាតមនុស្សពីអំពើបាបរបស់ពួកគេ ហើយបានបង់ថ្លៃសម្រាប់ការដាក់ទោសដែលពួកគេសមនឹងទទួលសម្រាប់អំពើបាបនោះ។​
  • ឃ្លាថា «សាច់ និងឈាម» សំដៅលើមនុស្ស។
  • ឃ្លាថា «សាច់ និងឈាមរបស់ខ្លួន» សំដៅលើមនុស្សដែលជាប់សាច់ឈាម។

%សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចប្រែជាមួយនឹងពាក្យឈាមក្នុងភាសាតាមតំបន់។
  • ឃ្លាថា «សាច់ និងឈាម» អាចប្រែថា «មនុស្ស» ឬ «មនុស្សជាតិ»។
  • អាស្រ័យលើបរិបទ ឃ្លា «ជាសាច់ និងឈាមខ្ញុំ» អាចប្រែថា «គ្រួសាររបស់ខ្ញុំ»​ ឬ «សាច់ញាតិរបស់ខ្ញុំ»​ ឬ «ប្រជារាស្ត្ររបស់ខ្ញុំ»​។
  • ប្រសិនបើ មានឃ្លានៅទាក់ទងនឹងភាសាដែលប្រើជាមួយនឹងអត្ថន័យដែលបានបង្ហាញ អាចប្រើដើម្បីប្រែថា «សាច់​ និងឈាម»។

ឈើឆ្កាង

នៅសម័យព្រះគម្ពីរ ឈើឆ្កាងជាឈើដែលគេបញ្ឍរដាំជើងទៅនឹងដី ជាមួយនឹងឆ្នឹមឈើផ្អែកភ្ជាប់ នៅជិតចុង។

  • នៅក្នុងសម័យអាណាចក្ររ៉ូម រដ្ឋាភិបាលរ៉ូមអាចសម្លាប់ឧក្រិដ្ឋជនដោយចង ឬបោះដែកគោលលើពួកគេ ហើយឆ្កាង ព្រមទាំងទុកពួកគេចោលរហូតដល់ស្លាប់។
  • ព្រះយេស៊ូត្រូវគេចោទប្រកាន់មិនពិតពីបទឧក្រិដ្ឋ ដែលព្រះអង្គមិនបានធ្វើ ហើយពួករ៉ូមបានសម្លាប់ព្រះអង្គនៅលើឈើឆ្កាង។
  • សូមចាំថា ការនេះខុសពីពាក្យកិរិយាសព្ទ «ឆ្លង»​ ដែលមានន័យថា ដើរឆ្លងទៅម្ខាងទៀតដូចជាឆ្លងទន្លេ ឬបឹងជាដើម។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចប្រែ ដោយប្រើពាក្យនៅក្នុងគោលដៅ ដែលសំដៅលើ ទម្រង់បែបឈើឆ្កាង។
  • សូមពិចារណាពីការពណ៌នាឈើឆ្កាង ដែលពេលខ្លះមនុស្សត្រូវគេសម្លាប់ ដោយការប្រើឃ្លាដូចជា «ប្រហារជីវិត» ឬ «ដើមឈើនៃសេចក្តីស្លាប់»។
  • សូមពិចារណា ពីរបៀបនៃការបកប្រែពាក្យនេះ នៅក្នុងការបកប្រែព្រះគម្ពីរផងដែរ នៅតាមតំបន់ ឬ ភាសាជាតិ។

ឈ្មោះ

នៅក្នុងព្រះគម្ពីរ ពាក្យថា «ឈ្មោះ» គឺត្រូវបានប្រើជានិមិត្តសញ្ញា ឬតំណាងអ្វីមួយ។

  • នៅក្នុងបរិបទខ្លះ «ឈ្មោះ» អាចមានន័យទៅលើកិត្តិនាមរបស់មនុស្ស ឧទាហរណ៏ «ចូរយើងដាក់ឈ្មោះសម្រាប់ខ្លួនឯង»។
  • ពាក្យថា «ឈ្មោះ» អាចមានន័យតំណាងឲ្យការចង់ចាំនៃរឿងអ្វីមួយ។ ឧទាហរណ៏ «បំភ្លេចចោលឈ្មោះនៃរូបបដិមា» មានន័យថាកំទេចនូវរូបបដិមាទាំងនោះចោល ដូច្នេះហើយពួកគេមិនអាចនៅមានការចងចាំ ឬការថ្វាយបង្គំទៀតទេ។
  • ការថ្លែង «ក្នុងព្រះនាមព្រះជាម្ចាស់» មានន័យថាគឺជាការថ្លែងដោយនូវកំលាំង និងសិទ្ធអំណាច ឬដោយនៅព្រះនាមទ្រង់។
  • «ឈ្មោះ» របស់នណាម្នាក់ដែលអាចសំដៅទៅលើមនុស្សគ្រប់គ្នា ដូចនៅ «នៅក្រោមមេឃគ្មានឈ្មោះណាផ្សេងទៀតដែលអាចជួយសង្គ្រោះមនុស្សបាននោះទេ»។

%សេចក្តីណែនាំនៃការបកប្រែ

  • ឃ្លាថា«ឈ្មោះរបស់គាត់ល្អ» អាចបកប្រែថា «គាត់មានកិត្តិនាមល្អ»។
  • ការធ្វើអ្វីមួយ «ក្នុងនាមនរណាម្នាក់» អាចបកប្រែថា «ដោយនៅសិទ្ទអំណាច» ឬ«ដោយអនុញ្ញាតឲ្យប្រើ» ឬ«ដោយតំណាងឲ្យ» មនុស្សណាម្នាក់។
  • ឃ្លាថា «ចូរយើងដាក់ឈ្មោះសម្រាប់ខ្លួនឯង» អាចបកប្រែថា «ធ្វើអោយមនុស្សផ្សេងទៀតបានដឹងអំពីយើង» ឬ «ធ្វើឲ្យគេដឹងថាយើងពិតជាមនុស្សសំខាន់»។
  • ឃ្លាថា «ហៅឈ្មោះរបស់គាត់» អាចបកប្រែថា «ឈ្មោះគាត់» ឬ «ដាក់ឈ្មោះឲ្យគាត់»។
  • ឃ្លាថា «អ្នកដែលចូលចិត្តឈ្មោះរបស់អ្នក» អាចបកប្រែថា «អ្នកនោះចូលចិត្តអ្នក»។
  • ឃ្លាថា «បំភ្លេចចោលឈ្មោះនៃរូបបដិមា» អាចបកប្រែថា «កំចាត់ចោលរាល់រូបដិមារបស់អ្នកជឿលើសាសន៏ដទៃដូច្នេះហើយពួកគេមិនអាចនឹកឃើញពីរូបបដិមានេះទៀត» ឬ «ព្រោះមនុស្សបានឈប់ថ្វាយបង្គំព្រះក្លែងក្លាយ» ឬ «បំផ្លាញចោលរូបបដិមានោះទាំងអស់ដូច្នេះហើយពួកគេគ្មានឱកាសគិតពីរឿងនេះទៀតទេ»។

ញែកជាបរិសុទ្ធ ការញែកជាបរិសុទ្ធ

ដើម្បីញែកជាបរិសុទ្ធគឺជាផ្នែកមួយដែលធ្វើឲ្យបានបរិសុទ្ធ។ ការញែកជាបរិសុទ្ធជាដំណើរដែលធ្វើឲ្យបានបរិសុទ្ធ។

  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ មនុស្សខ្លះ មួយចំនួនត្រូវញែកជាបរិសុទ្ធ ឬជាផ្នែកមួយសម្រាប់បម្រើដល់ព្រះជាម្ចាស់។
  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីបានបង្រៀនផងដែរថា ព្រះជាម្ចាស់បានញែកអ្នកជឿដល់ព្រះយេស៊ូឲ្យបានបរិសុទ្ធ។ ហើយព្រះជាម្ចាស់ធ្វើឲ្យពួកគេបានបរិសុទ្ធ និងញែកពួកគេចេញុឲ្យបម្រើដល់ទ្រង់។
  • អ្នកដែលជឿលើព្រះយេស៊ូត្រូវញែកខ្លួនរបស់ពួកគេជាបរិសុទ្ធសម្រាប់ព្រះជាម្ចាស់ ដើម្បីឲ្យបានបរិសុទ្ធក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «ញែកជាបរិសុទ្ធ» អាចបកប្រែជា «ញែកដោយឡែក» ឬ «ធ្វើឲ្យបរិសុទ្ធ» ឬ «សំអាតឲ្យបរិសុទ្ធ។»
  • នៅពេលដែលមនុស្សញែកខ្លួនចេញជាបរិសុទ្ធ មានន័យថាខ្លួនរបស់ពួកគេបានសំអាតឲ្យបានបរិសុទ្ធ ហើយថ្វាយខ្លួនរបស់ពួកគេក្នុងការបម្រើដល់ព្រះជាម្ចាស់។ ជាញឹកញាប់ពាក្យថា​ «ញែកជាវិសុទ្ធ» ដែលបានប្រើនៅក្នុងព្រះគម្ពីរគឺនៅក្នុងន័យនេះឯង។
  • ក្នុងនិយមន័យ «ញែកជាវិសុទ្ធ» ពាក្យនេះអាចបកប្រែជា «ការប្រគល់ខ្លួនជូននរណាម្នាក់»។

ញែកដោយឡែក

ពាក្យថា «ញែកដោយឡែក» មានន័យថា ញែកពីអ្វីមួយ ដើម្បីបំពេញអ្វីមួយផ្សេងទៀត ដោយមានគោលបំណងច្បាស់លាស់។

  • ជនជាតិអ៊ីស្រាអែលត្រូវបានញែកដោយឡែក ដើម្បីបម្រើព្រះអង្គ។
  • ព្រះវិញ្ញាណដ៏វិសុទ្ធបង្ហាប់ដល់គ្រិស្តបរិស័ទនៅក្រុងអាន់ទីយ៉ូក ដើម្បីឲ្យញែកលោកប៉ូល និងលោកបាណាបាសដោយឡែក សម្រាប់ការងារដែលព្រះចង់ឲ្យពួកគេធ្វើ។
  • អ្នកជឿដែលត្រូវបាន «ញែកដោយឡែក» សម្រាប់បម្រើព្រះ គឺត្រូវបាន «ថ្វាយខ្លួនដល់ព្រះ» ដើម្បីបំពេញតាមបំណងព្រះហឫទ័យព្រះអង្គ។
  • ​អត្ថន័យនៃពាក្យ «បរិសុទ្ធ» នេះ គឺញែកដោយឡែក ដើម្បីធ្វើជាកម្មសិទ្ធិរបស់ព្រះ ហើយត្រូវបានញែកចេញពីផ្លូវនៃអំពើបាបរបស់លោកីយ៍នេះ។
  • ពាក្យថា «ញែកជាបរិសុទ្ធ» មានន័យថា ញែកអ្នកនោះដោយឡែកសម្រាប់បម្រើព្រះ។

សេចក្តីណែនាំនៃការបកប្រែ

  • វិធីនៃការបកប្រែ «ញែកដោយឡែក» អាចរួមជាមួយ «ជ្រើសរើសជាពិសេស» ឬ «ញែកចេញពីក្នុងចំណោមអ្នក» ឬ «យកមកដាក់ម្តុំ ដើម្បីបំពេញភារកិច្ចពិសេស។
  • «ញែកដោយឡែក»​ អាចប្រែផងដែរថា «ត្រូវបានញែកចេញ»។

ដំណឹងល្អ

ពាក្យ «ដំណឹងល្អ» នៅក្នុងន័យត្រង់មានន័យថា «ដំណឹងល្អ»​ សំដៅទៅលើសារ ឬការប្រកាសជូនដំណឹងដល់មនុស្សពីអ្វីដែលមានប្រយោជន៍ដល់ពួកគេ ហើយធ្វើឲ្យពួកគេសប្បាយចិត្ត។

  • នៅក្នុងព្រះគម្ពីរ ពាក្យនេះ សំដៅទៅលើសារអំពីសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូសម្រាប់មនុស្សគ្រប់គ្នាតាមរយៈការសុគតរបស់ព្រះយេស៊ូនៅលើឈឺឆ្កាង។
  • ភាសាអង់គ្លេសភាគច្រើន «Gospel» ប្រែថា «ដំណឹងល្អ» ហើយវាក៏ត្រូវបានគេប្រើនៅក្នុងឃ្លាដូចជា «ដំណឹងល្អពីព្រះយេស៊ូ» «ដំណឹងល្អពីព្រះជាម្ចាស់» និង «ដំណឹងល្អនៃព្រះរាជ្យ»។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងទៀតដែលអាចប្រែពាក្យនេះ អាចបូករួមជាមួយ «សារនៃដំណឹងល្អ» ឬ «ការប្រកាសដំណឹងល្អ» ឬ «សារនៃការសង្គ្រោះរបស់ព្រះ» ឬ «ការល្អដែលព្រះជាម្ចាស់បានបង្រៀន​អំពីព្រះយេស៊ូ»។
  • អាស្រ័យលើបរិបទ របៀបនៃក្នុងការបកប្រែឃ្លា «ដំណឹងល្អនៃ» ថាជា «ដំណឹងល្អ/សារអំពី» ឬ «សារដែលមកពី» ឬ «ការល្អដែលព្រះយេស៊ូប្រាប់យើងអំពី» ឬ «អ្វីដែលព្រះជាម្ចាស់ប្រាប់យើងអំពីការដែលទ្រង់សង្គ្រោះមនុស្ស»។

ដាក់ឆ្កាង

ពាក្យថា «ដាក់ឆ្កាង» មានន័យថា ប្រហារជីវិតនរណាម្នាក់ ដោយចង់គាត់ទៅលើឈើឆ្កាង ហើយទុកគាត់ចោលនៅទីនោះ ដើម្បីឲ្យរងឈឺចាប់ និងស្លាប់យ៉ាងវេទនាជាទីបំផុត។

  • ជនរងគ្រោះមិនចងនៅលើឈើឆ្កាង ឬដំដែកគោលទេ។ អ្នកដែលត្រូវគេឆ្កាង ស្លាប់ដោយសារបាត់បង់ឈាម ឬដោយសារការដកដង្ហើមមិនចេញ។
  • នៅសម័យអាណាចក្ររ៉ូមពីបុរាណ ជាញឹកញាប់ប្រើវិធីនេះក្នុងការប្រហារជីវិត ដោយដាក់ទោស និងសម្លាប់មនុស្សដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មយ៉ាងឃោឃៅ ឬ អ្នកដែលបះបោរទាស់ជាអជ្ញាធរនៃរដ្ឋអំណាចរបស់ពួកគេ។
  • អ្នកដឹកនាំសាសនាយូដាបានសូមឲ្យចៅហ្វាយខេត្តរ៉ូម បង្គាប់ឲ្យទាហានរបស់គាត់ឆ្កាងព្រះយេស៊ូ។ ពួកទាហានបានដំដែកគោលព្រះយេស៊ូនៅលើឈើឆ្កាង។ ព្រះអង្គបានរងទុក្ខ នៅលើឈើឆ្កាងអស់រយៈពេលប្រាំមួយម៉ោង បន្ទាប់មក ព្រះអង្គក៏សុគត។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ដាក់ឆ្កាង» អាចប្រែថា «សម្លាប់លើឈើឆ្កាង» ឬ «ប្រហារជីវិតដោយការដំដែកគោលលើឈើឆ្កាង»។

ដាស់តឿន ការដាស់តឿន

ពាក្យថា «ដាស់តឿន» មានន័យថា លើកទឹកចិត្ដយ៉ាងខ្លាំង និងជំរុញឲ្យអ្នកណាម្នាក់ឲ្យធ្វើអ្វីដែលត្រឹមត្រូវ។ ការលើកទឹកចិត្តបែបនេះត្រូវបានហៅថា «ការដាស់តឿន»។

  • គោលបំណងនៃការដាស់តឿន គឺដើម្បីបញ្ចុះបញ្ចូលអ្នកដទៃឲ្យជៀសវាងពីអំពើបាប ហើយធ្វើតាមព្រះហឫទ័យរបស់ព្រះជាអម្ចាស់វិញ។
  • ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី បានបង្រៀន គ្រិស្តបរិស័ទឲ្យដាស់តឿនគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ មិនមែនដោយការបង្ខំ ឬក៏ដោយគំរោះគំរើយឡើយ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «ដាស់តឿន» អាចប្រែផងដែរថា «ជំរុញយ៉ាងខ្លាំង» ឬ «បញ្ចុះបញ្ចូល» ឬ «ណែនាំ»។
  • សូមប្រាកដថា ការបកប្រែពាក្យនេះ មិនមែនមានន័យថា អ្នកដាស់តឿនខឹងនោះទេ។ ពាក្យនេះ អាចនាំទៅរកការដាស់តឿនខ្លាំងៗ ហើយម៉ឺងម៉ាត់ ប៉ុន្តែ មិនសំដៅទៅលើសំដីខឹងឡើយ។
  • ​នៅក្នុងបរិបទភាគច្រើន ពាក្យថា «ដាស់តឿ​ន» អាចប្រែក្នុងន័យផ្សេងខុសពី «លើកទឹកចិត្ត» ដែលមានន័យថា ជំរុញចិត្ត ធ្វើឲ្យមានទឹកចិត្តឡើងវិញ ឬ លួងលោមនរណាម្នាក់។
  • ជាទូទៅ ពាក្យនេះ យើងអាចប្រើក្នុងការបកប្រែខុសពី «រំលឹក» ផងដែរ ដែលមាននឹងថា ព្រមាន ឬកែតម្រង់នរណាម្នាក់ចំពោះឥរិយាបថខុសឆ្គងរបស់គាត់។

ដុំថ្ម ការចោលដុំថ្ម

ពាក្យថាដុំថ្ម គឹជាបំណែកតូចៗនៃថ្ម។ ពាក្យ «ចោលនឹងដុំថ្ម» សំដៅទៅការចោលថ្មជាច្រើនដុំ និងការចោលបំណែកថ្មធំៗទៅលើមនុស្សម្នាក់ក្នុងគោលបំណងសម្លាប់មនុស្សម្នាក់នោះ។

  • ក្នុងសម័យបុរាណ ការចោលនឹងដុំថ្មគឺជានិតិវិធីមួយដែលពេញនិយមប្រើក្នុងការកាត់ទោមនុស្សទៅតាមបទល្មើសដែលគេបានធ្វើ។
  • នៅក្នុងច្បាប់របស់ព្រះជម្ចាស់ គឺឲ្យមេដឹកនាំនៃជនជាតិតអ៊ីស្រាអែល ចោលមនុស្សនឹងដុំថ្មទៅតាមអំពើបាបដែលគេប្រព្រឹត្តដូចជា អំពើផិតក្បត់។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីនិយាយរៀបរាប់ដំណាលពីព្រះយេស៊ូ ដែលបានអត់ទោសដល់ស្រ្តីដែលគេចាប់បានថាព្រព្រឹត្តអំពើផិតក្បត់ ហើយបានបញ្ឈប់ប្រជាជនពីការការចោលនឹងដុំថ្មទៅកាន់នាង។
  • លោកស្ទេផាន គឺជាមនុស្សដំបូងគេបង្អស់នៅក្នុងព្រះគម្ពីរ ដែលត្រូវបានគេសម្លាប់ដោយការចោលនឹងដុំថ្ម ដោយសារតែគាត់ធ្វើបន្ទាល់ពីព្រះយេស៊ូ។
  • នៅក្នុងក្រុងលីស្រ្តា គេបានចោលសាវកប៉ូលនឹងដុំថ្ម ប៉ុន្តែ គាត់មិនបានស្លាប់ដោយសាររបួសគាត់ទេ។

ដួងចិត្ត ចិត្ត

នៅក្នុងព្រះគម្ពីរ ពាក្យថា «ដួងចិត្ត» ជាញឹកញាប់បានប្រើបង្ហាញអំពីការគិតរបស់មនុស្ស អារម្មណ៍ ចំណង់ ឬឆន្ទៈ។

  • មាន «ចិត្តរឹងរូស» ជាធម្មតា មានន័យថា មនុស្សដែលមានភាពមានៈ និងបដិសេធមិនគោរពដល់ព្រះជាម្ចាស់។
  • ឃ្លាថា «ជាមួយដួងចិត្តទាំងអស់របស់ខ្ញុំ» ឬ «អស់ពីដួងចិត្តរបស់ខ្ញុំ» មានន័យថាធ្វើអ្វីមួយដោយមិនទាមទារត្រឡប់មកវិញ ជាមួយនឹងទំនួលខុសត្រួវ និងឆន្ទៈយ៉ាងពេញលេញ។
  • ឃ្លាថា «ទទួលយកដោយដួងចិត្ត» មានន័យថា ប្រព្រឹត្តអ្វីមួយយ៉ាងពិតប្រាកដ ហើយដាក់វាចូលទៅពេញមួយជីវិត។
  • ពាក្យថា «ដួងចិត្តបាក់បែក» ពណ៌នាពីមនុស្សម្នាក់ដែលមានការកើតទុក្ខយ៉ាងខ្លាំង។ ពួកគេមានការឈឺចាប់យ៉ាងជ្រៅនៅក្នុងអារម្មណ៍របស់ពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • ក្នុងភាសារមួយចំនួន ប្រើផ្នែកខុសគ្នានៃរាង្គការដូចជា «ក្រពះ» ឬ «ថ្លើម» សំដៅលើគំនិតទាំងនេះ។
  • ភាសារផ្សេងទៀតអាចប្រើពាក្យតែមួយក្នុងការបង្ហាញនូវគំនិតទាំងនេះ ហើយពាក្យមួយទៀតបង្ហាញពីគំនិតផ្សេង។
  • ប្រសិនបើ «ដួងចិត្ត» ឬផ្នែកដទៃទៀតនៃរាង្គកាយ មិនមានអត្ថន័យនេះទេ ភាសារខ្លះអាចមិនត្រូវបង្ហាញជាមួយនឹងពាក្យដូចជា «គំនិត» ឬ «អារម្មណ៍» ឬ «ចំណង់»។
  • អាស្រ័យទៅលើបរិបទ «អស់ពីដួងចិត្តរបស់ខ្ញុំ»​ ឬ ​«អស់ពីដួងចិត្តខ្ញុំ» អាចបកប្រែថា «អស់ពីកម្លាំងរបស់ខ្ញុំ» ឬ «អស់ពីប្រាជ្ញារបស់ខ្ញុំ» ឬ «យ៉ាងបរិបូរ» ឬ «អស់ពីការប្តូរផ្តាច់របស់ខ្ញុំ»។
  • ឃ្លាថា «យកចិត្តទុក្ខដាក់» ក៏អាចបកប្រែថា «វិនិច្ឆ័យយ៉ាងម៉ត់ចត់» ឬ «យកចិត្តទុកដាក់គិតគូរអំពីវា»។
  • ឃ្លាថា «ចិត្តរឹងរូស» អាចត្រូវបានបកប្រែថា «បះបោររឹងរូស» ឬ «បដិសេធមិនស្តាប់បង្គាប់ » ឬ «បន្តក្នុងការមិនស្តាប់បង្គាប់»។
  • ការបកប្រែពាក្យ «ចិត្តខ្ទេចខ្ទាំ» រួមបញ្ចូលទាំង «ក្រៀមក្រំយ៉ាងខ្លាំង» ឬ «ដែលមានអារម្មណ៍ឈឺចាប់យ៉ាងជ្រៅ»។

ដៃស្តាំ

ពាក្យដែលប្រៀបធៀប «ដៃស្តាំ» សំដៅលើ ទីកន្លែងកិតិ្តយស ឬកម្លាំងនៅខាងស្តាំនៃអ្នកដឹកនាំ ឬមនុស្សសំខាន់ផ្សេងទៀត។

  • ដៃស្តាំ អាចប្រើផងដែរជានិមិត្តរូបនៃអំណាច សិទ្ធិអំណាច និងកម្លាំង។
  • ព្រះគម្ពីរពណ៌នាពីព្រះយេស៊ូ ដែលគង់នៅ «ខាងស្តាំងព្រះហស្ត» របស់ព្រះវរបិតា ដែលជាសិរសារ​នៃរូបកាយរបស់អ្នកជឿ «ក្រុមជំនុំ» នៅក្នុងការគ្រប់គ្រង ជាអ្នកគ្រប់គ្រងលើគ្រប់ទាំងអ្វីៗដែលព្រះអង្គបង្កើត។
  • ដៃស្តាំរបស់មនុស្សត្រូវបានប្រើ ដើម្បីបង្ហាញពីការគោរពពិសេស នៅពេលដាក់អ្នកនោះធ្វើជាអ្នកគ្រប់គ្រងលើមនុស្ស ដែលជាអ្នកផ្តល់ព្រះពរ (ដូចជា នៅពេល លោកយ៉ាកុបឲ្យពរអេប្រាអិមជាកូនរបស់លោកយ៉ូសែប)។
  • ការ «បម្រើនៅខាងស្តាំដៃ» ​របស់អ្នកណាម្នាក់ មានន័យថា ការធ្វើជាអ្នកបម្រើដែលមានប្រយោជន៍ជាពិសេស និងសំខាន់ដល់អ្នកនោះ។​

សេចក្តីណែនាំនៃការបកប្រែ

  • ពេលខ្លះពាក្យថា «ដៃស្តាំ» តាមន័យនៃពាក្យសំដៅលើការនៅខាងស្តាំដៃរបស់មនុស្សណាម្នាក់ ដូចនៅពេលទាហានរបស់រ៉ូមបានដាក់លំពែងនៅខាងស្តាំព្រះហស្តរបស់ព្រះយេស៊ូ ដើម្បីចំអកទ្រង់។ ពាក្យនេះគួរប្រែ នូវភាសាដែលប្រើសំដៅលើដៃនេះឯង។
  • ទាក់ទងនឹងការប្រើជាពាក្យប្រៀបធៀប ប្រសិនបើ ប្រយោគដែលបូកជាមួយពាក្យ «សុចរិត» មិនមានន័យដូចគ្នាទេ នៅក្នុងភាសាដែលប្រែ ដូច្នេះ សូមគិតពីភាសា ថាតើប្រយោគផ្សេង ជាមួយនឹងន័យដូចគ្នា។
  • ពាក្យថា «នៅខាងស្តាំងដៃរបស់» អាចត្រូវបានប្រែថា «នៅខាងស្តាំដៃនៃ» ឬ «នៅកន្លែងកិត្តិយស» ឬ «នៅកន្លែងនៃកម្លាំង» ឬ «រួចរាល់ក្នុងការជួយ»។
  • វិធី ក្នុងការប្រែ «ជាមួយព្រះហស្តស្តាំរបស់ទ្រង់» អាចបូកបញ្ចូលជាមួយ «ជាមួយនឹងសិទ្ធិអំណាច» ឬ «ការប្រើអំណាច» ឬ «ជាមួយនឹងកម្លាំងដ៏អស្ចារ្យរបស់ទ្រង់»។
  • ពាក្យប្រៀបធៀប «ព្រះហស្តស្តាំរបស់ទ្រង់ និងព្រះហស្តដ៏មានព្រះេចស្តានៃទ្រង់» ប្រើបានពីបែបនៃការបញ្ជាក់ពីអំណាចរបស់ព្រះ និងកម្លាំងដ៏ខ្លាំងអស្ចារ្យរបស់ព្រះ។ វិធីមួយក្នុងការប្រែប្រយោគនេះ អាចប្រែថា «កម្លាំងដ៏អស្ចារ្យ និងអំណាចចេស្តាររបស់ទ្រង់»។

ណាសារីត ពាក្យសម្បថណាសារីត

ពាក្យថា «ណាសារីត» គឺតំណាងឲ្យអ្នកដែលញែកខ្លួនជា «សម្បថណាសារីត» ភាគច្រើនជាបុរសដែលទទួលយកសម្្បថនេះ ប៉ុន្តែស្ត្រីក៏អាចទទួលសម្បថនេះផងដែរ។

  • មនុស្សណាម្នាក់ដែលទទួលសម្បថណាសារីតត្រូវតែយល់ព្រមមិនបរិភោគអាហារ ឬផឹកគ្រប់ទាំងរបស់ដែលផលិតចេញពីផ្លែទំពាំងបាយជូរទៅតាមថ្ងៃ សប្តាហ៏ ឬខែដែលពួកគេបានសន្យាទៅតាមអ្វីដែលពួកគេពេញចិត្តក្នុងពេលសម្បថ។ ក្នុងអំឡុងពេលសម្បថនេះ គាត់មិនត្រូវកាត់សក់របស់គាត់ ហើយពួកគេមិនត្រូវនៅជិតសាកសពឡើយ។
  • នៅពេលវេលាកំណត់បានមកដល់ ហើយសម្បថត្រូវបានបំពេញ អ្នកទទួលសម្បថត្រូវមកជួបសង្ឃ និងត្រូវថ្វាយដង្វាយ។ ដង្វាយទាំងអស់នេះវារាប់បញ្ជូលទាំងការកាត់សក់ ហើយនឹងការថ្វាយដង្វាយដុតនៃសក់ដែលបានថ្វាយនោះ។ បន្ទាប់មករាល់ពាក្យសម្បថនឹងត្រូវបានដកចេញ។
  • សាំសុនគឺជាបុរសដែលគេស្គាល់ច្បាស់ជាងគេនៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ដែលបានស្ថិតនៅក្រោមសម្បថណាសារីត។
  • ទេវតាបានថ្លែងទំនាយប្រាប់លោកសាការីពីកំណើតរបស់លោកយ៉ូហានបាទីស្ទថាកូនរបស់គាត់នឹងមិនផឹកស្រា នោះមានន័យថាលោកយ៉ូហានបាទិស្ទគឺស្ថិតនៅក្រោមសម្បថណាសារីត។
  • លោកសាវ័កប៉ូលក៏ប្រហែលមានពេលមួយដែលគាត់ទទួលសម្បថនេះដែរ បើយោងទៅលើខរគម្ពីរមួយក្នុងព្រះគម្ពីរកិច្ចការ។

តង្វាយលោះបាប

ពាក្យថា «តង្វាយលោះបាប» សំដៅលើ យញ្ញបូជា ដែលធ្វើឡើងដើម្បីបំពេញ ឬធ្វើឲ្យស្កប់នូវសេចក្តីយុត្តិធម៌បស់ព្រះនិងដើម្បីរំងាប់ព្រះពិរោធរបស់ព្រះអង្គ។

  • ព្រះលោហិតរបស់ព្រះយេស៊ូគ្រិស្តគឺជាតង្វាយលោះបាបចំពោះព្រះ សម្រាប់អំពើបាបរបស់មនុស្ស។
  • ព្រះយេស៊ូសុគតនៅលើឈើឆ្កាង ដើម្បីរំងាប់សេចក្តីក្រោធរបស់ព្រះទាស់នឹងអំពើបាប។ យញ្ញបូជានេះបានរៀបចំផ្លូវសម្រាប់ព្រះក្នុងការទតមកមនុស្សជាមួយនឹងក្តីមេត្តា ហើយផ្តល់មកពួកគេនូវជីវិតអស់កល្បជានិច្ចវិញ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចប្រែថា «ធ្វើឲ្យស្កប់ចិត្ត» ឬ «ការធ្វើឲ្យព្រះជាម្ចាស់អត់ទោសបាប និងបានទទួលសេចក្តីមេត្តាទៅដល់មនុស្ស»។
  • ពាក្យថា «ការប្រោសលោះ»​ មានន័យប្រហាក់ប្រហែលនឹង «តង្វាយលោះបាប»។ ជាការសំខាន់ក្នុងការប្រៀបធៀបពីរបៀបនៃការប្រើពាក្យទាំងនេះ។

តម្រូវទុកជាមុន ឬ កំណត់ទុកជាមុន

ពាក្យថា« តម្រូវទុកជាមុន» និង «កំណត់ទុកជាមុន» សំដៅលើការសម្រេចចិត្ត​ឬក៏មានផែនការទុកជាមុន មុនពេលអ្វីៗកើតឡើង។

  • ជាពិសេសពាក្យនេះសំដៅលើព្រះដែលបានកំណត់ទុកជាមុនអោយមនុស្សបានទទួលជីវិតអស់កល្ប។
  • ពេលខ្លះពាក្យថា«កំណត់ទុកជាមុន» គឺប្រើក្នុងន័យដើម្បីសម្រេចចិត្តជាមុន។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «តម្រូវទុកជាមុន» អាចបកប្រែម្យ៉ាងទៀតថា​«ការសម្រេចចិត្តជាមុន» ឬ «សម្រេចចិត្តមុនដំបូងបំផុត»។
  • ពាក្យថា«តម្រូវទុកជាមុន» អាចបកប្រែម្យ៉ាងទៀតថា«បានសម្រេចចិត្តជាយូមុនមកហើយ»​ ឬ «មានផែនការជាមុន» ឬ «បានសម្រេចចិត្តជាមុន»។
  • នៅក្នុងឃ្លា «បានតម្រូវយើងទុកជាមុន» អាចបកប្រែបានថា «ពួកយើងត្រូវបានកំណត់វាសនារួចហើយ» ឬ «បានសម្រេចចិត្តអំពីយើងរួចមកហើយ»។
  • កំណត់សម្គាល់ថាការបកប្រែនៃពាក្យនេះវាអាចខុសគ្នាពីការបកប្រែនៃពាក្យ «បានដឹងមុន»។

ត្រឹមត្រូវ យុត្តិធម៌ ទៀងត្រង់

ពាក្យទាំងនេះគឺសំដៅលើការប្រព្រឹត្តរបស់មនុស្សទៅតាមច្បាប់របស់ព្រះជាម្ចាស់។ ច្បាប់របស់មនុស្សដែលឆ្លុះបញ្ចាំងពីព្រះជាម្ចាស់គឺត្រូវមានអាកប្បកិរិយាទៅអ្នកដទៃទៀតដោយត្រឹមត្រូវ។

  • ក្លាយជា «ត្រឹមត្រូវ» គឺជាការសម្តែងពីសេចក្តីយុត្តិធម៌ ហើយត្រឹមត្រូវទៅអ្នកដទៃទៀត។ វាបង្កប់ន័យថាស្មោះត្រង់ ហើយសុក្រឹតភាពនូវអ្វីដែលត្រឹមត្រូវក្នុងព្រះនេត្យរបស់ព្រះជាម្ចាស់។
  • បង្ហាញពីទង្វើ «យុត្តិធម៌» មានន័យថាការប្រព្រឹត្តរបស់មនុស្សគឺក្នុងរបៀបដែលត្រឹមត្រូវ ល្អ និងសមរម្យទៅតាមច្បាប់របស់ព្រះជាម្ចាស់។
  • ទទួល «ទៀងត្រង់» មានន័យថាការប្រព្រឹត្តត្រឹមត្រូវយុត្តិធម៌ក្រោមច្បាប់ ព្រមទាំងបានការការពារពីច្បាប់ ឬត្រូវបានផ្តន្ទាទោសនៅពេលប្រព្រឹត្តខុសនឹងច្បាប់។
  • ពេលខ្លះពាក្យថា «ត្រឹមត្រូវ» គឺមានន័យច្បាស់លាស់ថា «សុចរិត» ឬ «ដើរតាមច្បាប់របស់ព្រះជាម្ចាស់»។

សេចក្តីណែនាំនៃការបកប្រែ

  • យោងផ្អែកលើបរិបទផ្សេងសម្រាប់បកប្រែ «ត្រឹមត្រូវ» អាចរាប់បញ្ជូល «ស្អាតស្អំ» ឬ «ត្រឹមត្រូវ»។
  • ពាក្យថា «យុត្តិធម៌» អាចបកប្រែថា «ការប្រព្រឹត្តត្រឹមត្រូវ» ឬ «សមនឹងបានលទ្ធផល»។
  • «ការប្រព្រឹត្ដត្រឹមត្រូវ» អាចបកប្រែថា «ការប្រព្រឹត្តដោយយុត្តិធម៌» ឬ «ប្រព្រឹត្តក្នុងផ្លូវដែលត្រឹមត្រូវ»។
  • ក្នុងបរិបទផ្សេងទៀតពាក្យថា «ត្រឹមត្រូវ» អាចបកប្រែថា «សុចរិត» ឬ «ល្អទៀងត្រង់»។

ថ្ងៃចុងក្រោយ ពេលក្រោយបង្អស់ គ្រាចុងក្រោយ

ពាក្យថា «ថ្ងៃចុងក្រោយបង្អស់» ឬ «ថ្ងៃចុងក្រោយ» សំដៅទៅលើពេលវេលានៅចុងបញ្ចប់នៃសម័យបច្ចុប្បន្ន។

  • រយៈពេលនេះគឺជារយៈពេលមួយដែលគ្មានអ្នកណាដឹងថានឹងបានយូរប៉ុណ្ណាទេ។
  • «នៅគ្រាចុងក្រោយ» គឺជាពេលវេលាដែលព្រះអង្គនឹងជំនុំជម្រះដល់ពួកអ្នកដែលបែរចេញពីព្រះអង្គ ហើយនិងពួកអ្នកដែលមិនជឿ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ថ្ងៃចុងក្រោយ» អាចត្រូវបានបកប្រែជា «ថ្ងៃចុងក្រោយ» ឬ «ពេលវេលាបញ្ចប់»។
  • នៅក្នុងបរិបទមួយចំនួន ពាក្យនេះអាចត្រូវបានបកប្រែថាជា «ចុងបញ្ចប់នៃពិភពលោក» ឬ «នៅពេលពិភពលោកនេះបញ្ចប់»។

ថ្ងៃជំនុំជម្រះ

ពាក្យថា «ថ្ងៃជំនុំជម្រះ» គឺតំណាងឲ្យពេលវេលាខាងមុខដែលព្រះជាម្ចាស់នឹងជំនុំជម្រះមនុស្សទាំងអស់។

  • ព្រះជាម្ចាស់បានបញ្ជូលបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រិស្ត ដើម្បីកាត់ក្តីដល់មនុស្សទាំងអស់។
  • នៅថ្ងៃជំនុំជម្រះ ព្រះយេស៊ូគ្រិស្តនឹងកាត់ទោសមនុស្សនៅលើមូលដ្ឋាននៃសេចក្តីសុចរិតរបស់ទ្រង់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចបកប្រែថា «ពេលនៃជំនុំជម្រះ» គឺអាចមានន័យថាច្រើនជាងមួយថ្ងៃ។
  • របៀបម៉្យាងទៀត ដើម្បីបកប្រែពាក្យនេះយើងអាចបញ្ជូល «នៅចុងបញ្ជប់គឺជាពេលដែលព្រះជាម្ចាស់នឹងជំនុំជម្រះមនុស្សទាំងអស់។
  • ការបកប្រែខ្លះបានបង្ហាញពីពាក្យនេះអំពីឈ្មោះនៃថ្ងៃពិសេស ឬក៏ពេលដ៏ពិសេសៈ «ថ្ងៃជំនុំជម្រះ» ឬ «ពេលជំនុំជម្រះ»។

ថ្ងៃនៃព្រះជាម្ចាស់ ថ្ងៃនៃព្រះយេហូវ៉ា

ក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ពាក្យថា «ថ្ងៃនៃព្រះយេហូវ៉ា» គឺប្រើសំដៅទៅលើពេលវេលាជាក់លាក់ នៅពេលដែលព្រះនឹងដាក់ទោសដល់អំពើបាបរបស់មនុស្ស។

  • ក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី ពាក្យថា «ថ្ងៃនៃព្រះជាម្ចាស់» តែងតែសំដៅទៅលើថ្ងៃ ឬ ពេលដែលព្រះជាអម្ចាស់ព្រះយេស៊ូយាងត្រឡប់មកវិញ ដើម្បីជំុនំជម្រះមនុស្សក្នុងគ្រាចុងក្រោយ។
  • ចុងបញ្ចាប់ ក្នុងអនាគតនៃការកាត់ទោសមនុស្ស ហើយនឹងការស់ឡើងវិញ ពេលខ្លះក៏បានសំដៅទៅលើ «ថ្ងៃចុងក្រោយ»។ គឺជាពេលចាប់ផ្ដើមក្នុងការដែលព្រះយេស៊ូយាងមកវិញ ដើម្បីជំនុំជម្រះមនុស្សមានបាប ហើយព្រះអង្គនឹងសោយរាជ្យជារៀងរហូតតទៅ។
  • ពាក្យថា «ថ្ងៃ» ឃ្លាពាក្យនេះ ពេលខ្លះមានសំដៅទៅលើតួអក្សររបស់ថ្ងៃ ឬក៏អាចសំដៅទៅ «ពេល» ឬ «ឱកាស» ពេលវេលាវែងជាងមួយថ្ងៃ។
  • ពេលខ្លះ ការដាក់ទោស ត្រូវសំដៅចំទៅលើ ដូចជា «កំហឹងរបស់ទ្រង់» ចំទៅលើអស់អ្នកដែលមិនបានជឿទ្រង់។

% សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យទៅលើបរិបទ វិធីផ្សេងទៀតដើម្បីបកប្រែ «ថ្ងៃនៃព្រះជាម្ចាស់» អាចដូច «ពេលវេលានៃព្រះយេហូវ៉ា» ឬ «ពេលដែលព្រះយេហូវ៉ានឹងដាក់ទោសសាតាំង» ឬ «កំហឹងរបស់ព្រះជាម្ចាស់»។
  • របៀបផ្សេងក្នុងការបកប្រែ «ថ្ងៃនៃព្រះជាម្ចាស់» អាចដួច «ពេលជំនុំជម្រះនៃព្រះជាម្ចាស់» ឬ «ពេលដែលព្រះជាម្ចាស់យេស៊ូនឹងត្រឡប់មកវិញដើម្បីជំនុំជម្រះមនុស្ស»។

ថ្ងៃសប្ប័ទ

ពាក្យថា «សប្ប័ទ» សំដៅលើថ្ងៃទាំងប្រាំពីរក្នុងមួយសបា្ដហ៍ ដែលព្រះជាម្ចាស់បានបង្គាប់សាសន៍អ៊ីស្រាអែលញែកជាថ្ងៃឈប់សម្រាកពីការងារ។

  • បន្ទាប់ពីព្រះបានបញ្ចប់ការបង្កើតពិភពលោកនៅថ្ងៃទី៦ ទ្រង់ក៏សម្រាកនៅថ្ងៃទីប្រាំពីរ។ នៅក្នុងថ្ងៃដដែល​ ព្រះជាម្ចាស់បង្គាប់សាសន៍អ៊ីស្រាអែលឲ្យញែកថ្ងៃទីប្រាំពីរជាថ្ងៃពិសេស ដើម្បីឈប់សម្រាក និងថ្វាយបង្គំទ្រង់។
  • ការបង្គាប់ឲ្យ «ញែកថ្ងៃសប្ប័ទជាថ្ងៃបរិសុទ្ធ» ក្នុងចំណោមបញ្ញតិទាំង១០ដែលព្រះអង្គចារឹកលើបន្ទះថ្មទាំងពីរផ្ទាំង ហើយទ្រង់ប្រទានដល់លោកម៉ូសេសម្រាប់ឲ្យសាសន៍អ៊ីស្រាអែល។
  • សម្រាប់អ្នកដែលដើរតាមរបៀបរបស់សាសន៍យូដារាប់ថ្ងៃសប្ប័ទចាប់ផ្តើមនៅថ្ងៃសុក្រនៅពេលព្រះអាទិត្យលិច និងចុងក្រោយថ្ងៃសៅរ៍ពេលព្រះអាទិត្យលិច។
  • ប៉ុន្តែ នៅក្នុងព្រះគម្ពីរហៅថ្ងៃសប្ប័ទថាជា «ថ្ងៃឈប់សម្រាក» ជាជាងគ្រាន់ជាថ្ងៃសប្ប័ទ។

សេចក្តីណែនាំនៃការបកប្រែ

  • ថ្ងៃសប្ប័ទនេះ អាចបកប្រែបានថា «ជាថ្ងៃសម្រាក» ឬ «ថ្ងៃសម្រាប់ឈប់សម្រាក» ឬ

«ថ្ងៃសម្រាកពីការងារ»។

  • ការបកប្រែខ្លះសរសេរក្នុងវគ្គនេះចង់បង្ហាញពីថ្ងៃពិសេសថា «ថ្ងៃឈប់សម្រាក» ឬ​

«ថ្ងៃសម្រាក»។

  • ការពិចារណាក្នុងរបៀបបកប្រែនេះគឺអាចប្រែបានជាភាសាជាតិ ឬភាសាតំបន់។

ថ្មជ្រុងយ៉ាងឯក

ពាក្យថា «ថ្មជ្រុងយ៉ាងឯក» សំដៅលើថ្មយ៉ាងធំ ដែលបានកាត់យ៉ាងពិសេស ហើយដាក់នៅក្នុងតាមជ្រុងនៃគ្រឹះរបស់អាគារ។

  • ថ្មផ្សេងៗទៀតរបស់អាគារត្រូវបានរាស់ ហើយដាក់នៅជាប់នឹងថ្មជ្រុងយ៉ាងឯង។
  • សំខាន់ណាស់សម្រាប់ភាពរឹងមាំ និងលំនឹងនៃគ្រោងសាងទាំងមូល។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ក្រុមអ្នកជឿត្រូវបានប្រៀបធៀបទៅនឹងអគារដែលព្រះយេស៊ូគ្រិស្ត រាប់ថា «ថ្មជ្រុងយ៉ាងឯក»។
  • ដូចគ្នានេះដែរ ថ្មជ្រុងយ៉ាងឯកនៃអាគារគាំទ្រ និងបានទ្រទ្រង់ទីតាំងនៃអាគារទាំងមូល ដូច្នេះ ព្រះយេស៊ូគ្រិស្តគឺជាថ្មជ្រុងយ៉ាងឯកសម្រាប់ក្រុមអ្នកជឿត្រូវចាក់គ្រឹះ និងទុកចិត្ត។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ថ្មជ្រុងយ៉ាងឯក» អាចប្រែផងដែរថា «ថ្មសំខាន់សម្រាប់អាគារ» ឬ «ថ្មគ្រឹះ»។
  • សូមពិចារណាពីភាសាគោលដៅដែលមានពាក្យសម្រាប់ជាចំណែកនៃមូលដ្ឋានគ្រឹះរបស់អគារដែលជាគ្រឹះគាំទ្រយ៉ាងសំខាន់។ បើដូច្នេះមែន ពាក្យនេះអាចត្រូវបានប្រើផងដែរ។
  • វិធីមួយទៀតក្នុងការបកប្រែពាក្យនេះ «ថ្មគ្រឹះត្រូវបានប្រើសម្រាប់ជ្រុងនៃអគារ។
  • សំខាន់ក្នុងការរក្សាសេចក្តីពិតដែល នេះគឺជាថ្មដ៏ធំ ត្រូវបានប្រើជាគ្រឹះ និងជាសម្ភារដើម្បីការពារអាគារ។ ប្រសិនបើ គេមិនប្រើថ្ម ដើម្បីសាងសង់អគារទេ ដូច្នេះ អាចនឹងមានពាក្យមួយទៀតដែលអាចប្រើក្នុងន័យដែលថា «ថ្មដ៏ធំ»។

ថ្លៃលោះ

ពាក្យថា «ថ្លៃលោះ» សំដៅទៅលើចំនួនលុយ​ ឬ ការបង់ថ្លៃអ្វីមួយផ្សេងទៀត ដែលត្រូវបានតម្រូវ ឬបង់ថ្លៃដើម្បីដោះលែងនរណាម្នាក់ដែលត្រូវបានចាប់ខ្លួន។

  • ពាក្យថា «បង់ថ្លៃ» ជាកិរិយាសព្ទ មានន័យថា ធ្វើការបង់ថ្លៃ ឬធ្វើអ្វីមួយដែលជាការលះបង់ខ្លួនឯង ដើម្បីជួយនរណាម្នាក់ដែលត្រូវបានចាប់ខ្លួន ជាទាសករ ឬជាប់គុក។ នៅក្នុងពាក្យនេះមានន័យថា «ទិញមកវិញ» វាស្រដៀងនឹងពាក្យ «ប្រោសលោះ»។

​* ព្រះយេស៊ូបានអនុញ្ញាតឲ្យគេធ្វើគត់ព្រះអង្គទុកជាថ្លៃលោះ ដើម្បីរំដោះមនុស្សមានបាបចេញពីភាពជាទាសកររបស់បាប។ ការដែលព្រះអង្គប្រព្រឹត្តយ៉ាងដូច្នេះ គឺការទិញប្រជារាស្រ្តព្រះអង្គតាមរយៈការបង់ថ្លៃបាបរបស់ពួកគេ នៅក្នុងព្រះគម្ពីរត្រូវបានគេហៅការប្រព្រឹត្តបែបនេះថា «ការប្រោសលោះ»។

សេចក្តីណែនាំនៃការបកប្រែ

​* ពាក្យថា «បង់ថ្លៃ» អាចប្រែបានផងដែរថា​ «បង់ថ្លៃដើម្បីឲ្យដោះលែង» ឬ «ការបង់ថ្លៃដើម្បីដោះឲ្យមានសេរីភាព» ឬ «ការទិញ» នរណាម្នាក់មកវិញ។

​* ឃ្លាថា «បង់ថ្លៃលោះ» អាចប្រែថា «បង់ថ្លៃ»។


ថ្វាយបង្គំ

«ថ្វាយបង្គំ» មានន័យថា «គោរព» សរសើរ និងស្តាប់បង្គាប់នរណាម្នាក់ ជាពិសេសស្តាប់បង្គាប់ព្រះជាម្ចាស់។

  • ពាក្យនេះ ជាញឹកញាប់មានន័យត្រង់ «ឱនចុះ» ឬ «ក្រាបចុះ» ដើម្បីគោរពនរណាម្នាក់។
  • យើងថ្វាយបង្គំព្រះជាម្ចាស់ នៅពេលយើងបម្រើ និងគោរពដល់ព្រះអង្គ ដោយការសរសើរតម្កើង និងការស្តាប់បង្គាប់ព្រះអង្គ។
  • នៅពេលជនជាតិអ៊ីស្រាអែលថ្វាយបង្គំព្រះ ជាញឹកញាប់ ពួកគេបូករួមជាមយយយញ្ញបូជាសត្វនៅលើកន្លែងថ្វាយយញ្ញបូជា។
  • អ្នកខ្លះទៀត ថ្វាយបង្គំព្រះក្លែងក្លាយ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ថ្វាយបង្គំ» អាចបកប្រែបានផងដែរថា «ឱនចុះ» ឬ «ថ្វាយកិត្តិយស និងបម្រើ» ឬ «ថ្វាយកិត្តិយស និងស្តាប់បង្គាប់»។
  • នោក្នុងបរិបទខ្លះ អាចបកប្រែបានផងដែរថា «សរសើរដោយបន្ទាបខ្លួន» ឬ «ផ្តល់ការគោរព និងសរសើរតម្កើង»។

ទទួលកេរមរតក មរតក កេរដំណែល អ្នកទទួលមរតក

ពាក្យថា «ទទួលកេរមរតក» និង​ «កេរដំណែល» សំដៅលើការទទួលអ្វីមួយដែលមានតម្លៃពីឪពុកម្តាយ ឬពីអ្នកដទៃទៀត ដោយសារមានទំនាក់ទំនងពិសេសជាមួយនឹងអ្នកនោះ។ «អ្នកទទួលមរតក» គឺជាអ្នកដេលទទួលកេរដំណែល។

  • កេរដំណែលខាងរូបកាយដែលបានទទួលអាចជាលុយកាក់ ដី ឬអចលនទ្រព្យផ្សេងទៀត។
  • កេរដំណែលខាងវិញ្ញាណគឺជាអ្វីៗដែលព្រះបានប្រទានដល់ប្រជារាស្ត្ររបស់ព្រះអង្គដែលទុកចិត្តលើព្រះយេស៊ូ បូករួមទាំងព្រះពរ នៅក្នុងជីវិតបច្ចុប្បន្ន ក៏ដូចជាជីវិតអស់កល្បជានិច្ចជាមួយព្រះអង្គដែរ។
  • នៅក្នុងព្រះគម្ពីរ បានហៅប្រជារាស្រ្តព្រះអង្គ ជាកេរ‌អាកររបស់ព្រះអង្គ ដែលមានន័យថា ពួកគេជាកម្មសិទ្ធិរបស់ព្រះអង្គ ពួកគេជាសម្បត្តិដ៏មានតម្លៃរបស់ព្រះអង្គ។
  • ព្រះជាម្ចាស់បានសន្យាជាមួយលោកអប្រាហាំ និងពូជពង្សរបស់គាត់ថា ពួកគេនឹងបានទទួលទឹកដីកាណាជាមរតក នោះគឺជាកម្មសិទ្ធិរបស់ពួកគេជារៀងរហូត។
  • ក៏មានការប្រៀបធៀប ឬន័យខាងវិញ្ញាណដែរ ដែលបង្ហាញថា អ្នកណាដែលជាកម្មសិទ្ធិរបស់ព្រះ នឹងបាន «ទឹកដីជាមរតក»។ ពាក្យនេះ មានន័យថា ពួកគេនឹងបានចម្រុងចម្រើន និងបានទទួលពរពីព្រះជាម្ចាស់ ទាំងខាងសាច់ឈាម​​ និងព្រលឹងវិញ្ញាណ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះជាម្ចាស់សន្យាថា អស់អ្នកដែលទុកចិត្តលើព្រះយេស៊ូនឹង «បានទទួលសេចក្តីសង្គ្រោះ» និង «នឹងទទួលជីវិតអស់កល្ប»។ វាក៏បង្ហាញផងដែរពី «ការបានទទួលព្រះរាជ្យរបស់ព្រះជាមរតក»។ មរតកខាងវិញ្ញាណនេះនឹងស្ថិតស្ថេរជារៀងរហូត។
  • ក៏មានការប្រៀបធៀបផ្សេងៗទៀត ដែលមានន័យនៅក្នុងពាក្យទាំងនេះ។

៏ * ព្រះគម្ពីរចែងថា មនុស្សដែលមានប្រាជ្ញានឹង «បានទទួលសិរីល្អជាមរតក» ហើយមនុស្សសុចរិតនឹងបានទទួលការល្អជាមរតក»។

  • «បានទទួលសេចក្តីសន្យាជាមរតក» មានន័យថាទទួលការល្អដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានដល់ប្រជារាស្រ្តរបស់ព្រះអង្គ។
  • ពាក្យនេះ ក៏ប្រើក្នុងន័យអវិជ្ជមានផងដែរ សំដៅលើមនុស្សល្ងង់ ឬមនុស្សដែលមិនស្តាប់បង្គាប់ នឹងបានទទួល «ខ្យល់ជាមរតក» ឬ «បានទទួលភាពល្ងង់ខ្លៅជាមរតក»។ នេះមានន័យថា ពូកគេបានទទួលដោយសារលទ្ធផលនៃការប្រព្រឹត្តអំពើបាបរបស់ពួកគេ បូករួមទាំងការដាក់ទោស និងការរស់នៅគ្មានតម្លៃ។

សេចក្តីណែនាំនៃការបកប្រែ

  • ដូចសព្វមួយដងដែរ សូមគិតពីពាក្យ ថាតើការប្រើពាក្យនេះនៅក្នុងភាសាតំបន់សម្រាប់បរិបទនៃអ្នកទទួលកេរមរតក ឬ ទទួលមរតក និងត្រូវប្រើពាក្យទាំងនោះ។
  • អាស្រ័យលើបរិបទ របៀបមួយទៀតដែលពាក្យថា «មរតក»​ អាចបកប្រែ ដោយបូករួមជាមួយនឹង «ការទទួល» ឬ «កាន់កាប់ទ្រព្យ» ឬ «ចូលមកទទួលការកាន់កាប់ទ្រព្យរបស់»។
  • របៀបនៃការបកប្រែ «កេរដំណែល» អាចបូករួមជាមួយនឹង «សេចក្តីសន្យានៃអំណោយទាន» ឬ «ទ្រព្យសម្បត្តិសុវត្តិភាព»។
  • នៅពេលសំដៅលើប្រជារាស្រ្តព្រះអង្គថាជាកេរអាកររបស់ព្រះអង្គ ពាក្យនេះ អាចបកប្រែបានថា «មនុស្សដែលមានតម្លៃជាកម្មសិទ្ធិរបស់ព្រះអង្គ»។
  • ពាក្យថា «អ្នកទទួលមរតក» អាចបកប្រែជាមួយពាក្យ ឬឃ្លាដែលមានន័យថា «បុត្រដែលមានអភ័យឯកសិទ្ធិ ដែលបានទទួលទ្រព្យសម្បត្តិរបស់ឪពុក» ឬ «អ្នកដែលបានជ្រើសរើសដើម្បីទទួលមរតក»។

ទំនុកតម្កើង

ពាក្យថា «ទំនុកតម្កើង» សំដៅលើ ចម្រៀងបរិសុទ្ធ ជាញឹកញាប់ក្នុងបែបបទនៃកំណាព្យដែលត្រូវបានសរសេរឡើងដើម្បីច្រៀង។​

  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ កណ្ឌទំនុកតម្កើងប្រមូលផ្តុំទៅដោយចម្រៀងទាំងនេះ ដែលព្រះបាទដាវីឌជាអ្នកតែង និងជនជាតិអ៊ីស្រាអែលផ្សេងៗទៀតដូចជា លោកម៉ូសេ ព្រះបាទសាឡូម៉ូន និងលោកអេសាប ព្រមទាំងអ្នកផ្សេងៗទៀត។
  • ទំនុកតម្កើងត្រូវបានប្រើដោយជនជាតិអ៊ីស្រាអែលនៅក្នុងការថ្វាយបង្គំព្រះរបស់ពួកគេ។
  • ទំនុកតម្កើងអាចត្រូវបានប្រើក្នុងការសំដែងពីអំណរ ជំនឿ និងការគោរពកោតខ្លាចព្រះការឈឺចាប់ និងភាពសោកសៅផងដែរ។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី គ្រិស្តបរិស័ទត្រូវបានបង្រៀនឲ្យច្រៀងទំនុកតម្កើងថ្វាយព្រះជាម្ចាស់ ក្នុងការដែលពួកគេថ្វាយបង្គំព្រះជាម្ចាស់។​

ទីបរិសុទ្ធ និង ទីបរិសុទ្ធបំផុត

នៅក្នុងព្រះគម្ពីរពាក្យថា «ទីបរិសុទ្ធ» ហើយ «ទីបរិសុទ្ធបំផុត» សំដៅទៅលើពីរផ្នែកនៅក្នុងព្រះពន្លា ឬ នៅអគារព្រះវិហារ។

  • «ទីបរិសុទ្ធ» គឺជាបន្ទប់ទីមួយ មានអាសនៈសម្រាប់ដុតគ្រឿងក្រអូប និងតុពិសេសសម្រាប់ដាក់ «នំប៉័ងតាំងតុ»។
  • «ទីបរិសុទ្ធបំផុត» គឺជាបន្ទប់ទីពីរ ជាបន្ទប់នៅខាងក្នុងបំផុតជាកន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រី។
  • វាំងននក្រាស់ និងធ្ងន់បានបែងចែកបន្ទប់រវាងខាងក្រៅពីខាងក្នុង។
  • មហាបូជាចារ្យជាមនុស្សតែម្នាក់ដែលបានទទួលការអនុញ្ញាតឲ្យចូលទៅក្នុងកន្លែងដ៏បរិសុទ្ធបំផុត។
  • ពេលខ្លះ «ទីបរិសុទ្ធ» សំដៅទៅលើទាំងអគារ និងបរិវេនទីធ្លានៃព្រះវិហារ ឬព្រះបន្លា។ វាក៏អាចសំដៅទៅលើទូទៅដល់កន្លែងផ្សេងទៀតដែលញែកសម្រាប់ព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ទីបរិសុទ្ធ» ក៏អាចត្រូវបកប្រែថា «បន្ទប់ដែលបានញែកសម្រាប់ព្រះ» ឬ «បន្ទប់ពិសេសសម្រាប់ជួបព្រះជាម្ចាស់» ឬ «កន្លែងសម្រាប់ព្រះជាម្ចាស់»។
  • ពាក្យថា «ទីបរិសុទ្ធបំផុត» អាចនឹងត្រូវបកប្រែថា «កន្លែងដែលបានកំណត់ដាច់ពីគ្នាសម្រាប់ព្រះជាម្ចាស់» ឬ «បន្ទប់ដែលពិសេសបំផុតសម្រាប់ជួបជាមួយព្រះជាម្ចាស់»។
  • អាស្រ័យទៅលើបរិបទ ការបកប្រែដទៃទៀតជាទូទៅពាក្យ «ទីបរិសុទ្ធ» អាចរួមបញ្ចូលទាំង «ជាទីសក្ការៈ» ឬ «ទីកន្លែងដែលព្រះជាម្ចាស់បានញែក» ឬ «ទីកន្លែងនៅក្នុងព្រះវិហារដែលបរិសុទ្ធ» ឬ «ទីធ្លានៃព្រះវិហារដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់។

ទីសក្ការ

ពាក្យថា «ទីសក្ការ» មានអត្ថន័យ «កន្លែងបរិសុទ្ធ» ជាកន្លែងដែលព្រះសង់ឡើងឲ្យបានពិសិដ្ឋ និងបរិសុទ្ធ។ អាចសំដៅទៅកន្លែងដែលផ្តល់នូវការការពារ និងមានសុវត្ថិភាពបំផុត។

  • ពាក្យក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ «ទីសក្ការ» ជាញឹកញាប់ត្រូវបានប្រើ ដើម្បីសំដៅទៅលើព្រះបន្លា​ ឬក៏អការព្រះវិហារ ដែលជា «ទីបរិសុទ្ធ» ហើយ «ទីបរិសុទ្ធបំផុត»។
  • ព្រះជាម្ចាស់មានបន្ទូលអំពីសំដៅទៅលើទីសក្ការ គឺជាកន្លែងដែលទ្រង់គង់នៅក្នុងចំណោមប្រជារាស្រ្តរបស់ព្រះអង្គ គឺជនជាតិអ៊ីស្រាអែល។
  • ព្រះជាម្ចាស់បានហៅអង្គទ្រង់ថា «ទីសក្ការៈ» ឬក៏ជាទីកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ការពារប្រជារាស្រ្តរបស់ទ្រង់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ មានន័យថាណ «ទីបរិសុទ្ធ» ឬ «កន្លែងដែលញែកដោយឡែក»។
  • អាស្រ័យលើបរិបទ «ទីសក្ការ» អាចបកប្រែបានថា «កន្លែងដ៏បរិសុទ្ធ» ឬ «កន្លែងដែលពិសិទ្ឋ» ឬ «ទីកន្លែងដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់»​ ឬ «កន្លែងការពារដ៏បរិសុទ្ធ»​ ឬ «ទីបរិសុទ្ធនៃការការពារ។»
  • ឃ្លាថា «លុយកាក់របស់ទីបរិសុទ្ធ» អាចបកប្រែបានថា » ជាប្រភេទលុយកាក់ដែលត្រូវបានថ្វាយទៅព្រះពន្លា» ឬ «លុយកាក់ប្រើសម្រាប់បង់ពន្ធ ដើម្បីថែរក្សាព្រះវិហារ»។
  • កំណត់សំគាល់ សូមប្រុងប្រយត្ន័ចំពោះការបកប្រែពាក្យនេះ មិនសំដៅលើបន្ទប់ដែលគោរពថ្វាយបង្គំនៅក្នុងព្រះវិហារសម័យទំនើបទេ។

ទីសន្តោសប្រោស

«ទីសន្តោសប្រោស» ជាបន្ទះក្រាស់មួយដែលធ្វើពីមាស ប្រើដើម្បីគ្របពីលើហិបនៃសេចក្តីសញ្ញា។ នៅក្នុងការបកប្រែភាសាអង់គ្លេសជាច្រើន ក៏សំដៅផងដែរទៅលើ «គម្របនៃទីសន្តោសប្រោស»។

  • ទីសន្តោសប្រោសមានប្រវែង មួយរយដប់ប្រាំសង់ទីម៉ែត្រ និងទទឹង ចិតសិបសង់ទីម៉ែត្រ។
  • នៅពីលើទីសន្តោសប្រោសមានចេរ៉ូប៊ីមពីរធ្វើពីមាសដោយត្រដាងស្លាបប៉ះគ្នា។
  • ព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងមកជួបជនជាតិអ៊ីស្រាអែលនៅពីលើទីសន្តោសប្រោសនោះ នៅក្រោមស្លាបរបស់ចេរ៉ូប៊ីម។ មានតែសម្តេចសង្ឃទេដែលអនុញ្ញាតឲ្យធ្វើការនេះ ធ្វើជាតំណាងមនុស្ស។
  • ពេលខ្លះទីសន្តោសប្រោសនេះ សំដៅទៅលើ «បល័ង្កនៃព្រះគុណ» ដោយសារវាជាកន្លែងបញ្ចេញព្រះគុណរបស់ព្រះដើម្បីប្រោសលោះមនុស្សមានបាប។

សេចក្តីណែនាំនាំការបកប្រែ

  • របៀបមួយទៀតក្នុងការបកប្រែពាក្យនេះ អាចថាជា «គម្រប់ហិប ជាកន្លែងដែលព្រះបានសន្យាក្នុងការប្រោសលោះ» ឬ «ជាកន្លែងដែលព្រះប្រោសលោះ» ឬ «គម្របរបស់ហិប ជាកន្លែងដែលព្រះអត់ទោស និងស្តារឡើងវិញ»។
  • អាចមានន័យផងដែរថា «ទីកន្លែងនៃការថ្វាយយញ្ញបូជាសម្រាលព្រះពិរោធ» ។
  • សូមប្រៀបធៀបពាក្យនេះជាមួយរបៀបដែលអ្នកបកប្រែពាក្យ «ប្រោសលោះ» «ការថ្វាយយញ្ញបូជាសម្រាលព្រះពិរោធ» និង «ការប្រោសលោះ»។

ទឹកដីសន្យា

ពាក្យថា «ទឹកដីសន្យា» មាននិយាយតែនៅក្នុងរឿងរបស់ព្រះគម្ពីរ មិនមែននៅក្នុងអត្ថបទព្រះគម្ពីរឡើយ។ វាជាពាក្យជំនួសប្រើសំដៅលើទឹកដីកាណាន ដែលបានសន្យាថា នឹងប្រទានដល់លោកអប្រាហាំ និងពួជពង្សរបស់គាត់។

  • នៅពេលលោកអប្រាហាំរស់នៅក្រុងអើរ ព្រះជាម្ចាស់បានបង្គាប់ដល់គាត់ ឲ្យទៅរស់នៅក្នុងទឹកដីកាណាន។ គាត់ និងពូជពង្សរបស់គាត់ ជនជាតិអ៊ីស្រាអែលរស់នៅទីនោះអស់រយៈពេលជាច្រើនឆ្នាំ។
  • នៅពេលមានគ្រោះរាំងស្ងួតកើតឡើងនៅទីនោះ ធ្វើឲ្យកើតមានភាពអត់ឃ្លាននៅក្នុងស្រុកកាណាន ជនជាតិអ៊ីស្រាអែលបានទៅរស់នៅអេស៊ីព្ទវិញ។
  • បួនរយឆ្នាំក្រោយមក ព្រះជាម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែលពីភាពជាទាសករនៅក្នុងស្រុកអេស៊ីព្ទ ហើយបាននាំពួកគេត្រឡប់មកទឹកដីកាណានម្តងទៀត ជាទឹកដីដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានដល់ពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យ «ទឹកដីសន្យា»​ អាចប្រែថា «ទឹកដីដែលព្រះមានបន្ទូលថា ទ្រង់នឹងប្រទានដល់លោកអប្រាហាំ» ឬ «ទឹកដីដែលព្រះបានសន្យាថាប្រទានដល់លោកអប្រាហាំ» ឬ «ទឹកដីដែលព្រះសន្យាដល់ប្រជារាស្រ្តព្រះអង្គ»​ ឬ «ទឹកដីកាណាន»។
  • នៅក្នុបរិបទព្រះគម្ពីរ ពាក្យនេះ បានឃើញក្នុងទម្រង់ដែលថា «ទឹកដីដែលព្រះបានសន្យា»។

ទុកចិត្ត គួរឲ្យទុកចិត្ដការ ការដែលគួរឲ្យទុកចិត្ត

ពាក្យថា «ទុកចិត្ត» សំដៅទៅលើការជឿលើអ្វីមួយ ឬនរណាម្នាក់ថាជាការពិត ឬអាចទុកចិត្តបាន។ មនុស្សដែល «គួរឲ្យទុកចិត្ដ» អាចពឹងផ្អែកលើការធ្វើ និងនិយាយអ្វីដែលត្រឹមត្រូវ ហើយពិតត្រង់។

  • ការទុកចិត្តស្រដៀងទៅនឹងជំនឿដែរ។ ប្រសិនបើ យើងទុកចិត្តអ្នកណាម្នាក់ មានន័យថា យើងមានជំនឿលើអ្នកនោះ ថាគាត់នឹងធ្វើអ្វីដែលគាត់បានសន្យា។
  • ការមានទំនុកចិត្តលើអ្នកណាម្នាក់ មានន័យផងដែរថា យើងពឹងផ្អែកលើអ្នកនោះ។
  • «ទុកចិត្តលើព្រះយេស៊ូ» មានន័យថា យើងជឿថា ទ្រង់គឺជាព្រះដែលបានសុគតនៅលើឈើឆ្កាងដើម្បីលុបលាងអំពើបាបរបស់យើង ហើយយើងពឹងផ្អែកលើទ្រង់ក្នុងការសង្រ្គោះយើង។
  • «ពាក្យសំដីដែលគួរឲ្យទុកចិត្ត» សំដៅទៅលើអ្វីដែលត្រូវបានគេនិយាយហើយអាចរាប់ថាជាការពិត។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបបកប្រែពាក្យ «ទុកចិត្ត» អាចរួមបញ្ចូល «ជឿ» ឬ «មានជំនឿ» ឬ «មានទំនុកចិត្ត» ឬ «ពឹងផ្អែក»។
  • ឃ្លាថា «ដាក់ការទុកចិត្តរបស់អ្នក» គឺស្រដៀងគ្នាខ្លាំងណាស់នៅក្នុងពាក្យថា «ជឿទុកចិត្ត»។
  • ពាក្យថា «គួរឲ្យទុកចិត្ត» អាចបកប្រែថា «អាចទុកចិត្ដបាន» ឬ «អាចពឹងផ្អែកបាន» ឬ «អាចទុកចិត្ដបានជានិច្ច»។

ទូលអង្វរ ការទូលអង្វរ

ពាក្យថា «ទូលអង្វរ» និង «ការទូលអង្វរ» សំដៅលើការដាក់សំណើស្នើសុំជុំនួសឲ្យនរណាម្នាក់។ នៅក្នុងព្រះគម្ពីរតែងសំដៅលើការអធិស្ឋានសម្រាប់មនុស្សដទៃ។

  • ពាក្យថា «ធ្វើការទូលអង្វរសម្រាប់» ហើយ «ទូលអង្វរសម្រាប់» មានន័យថាជាសំណូមដល់ព្រះជាម្ចាស់សម្រាប់ការឆ្លើយតបដល់មនុស្សដទៃ។
  • ព្រះគម្ពីរបង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធជាអ្នកទូលអង្វរសម្រាប់យើង ក៏មានន័យថា ទ្រង់អធិស្ឋានទៅព្រះសម្រាប់យើង។
  • អ្នកណាម្នាក់ទូលអង្វរសម្រាប់មនុស្សផ្សេងទៀតដោយការលើកសំណើសម្រាប់ពួកគេ ជូនចំពោះនរណាម្នាក់ដែលមានសិទ្ធិអំណាច។

សេចក្ដីណែនាំនៃការបកប្រែ

  • វិធីផ្សេងទៀតក្នុងការបកប្រែ «ស្នើសុំ» អាចរួមបញ្ជូល «សូម» ឬ «អំពាវនាវ»។

ទេវតា មហាទេវតា

ទេវតាគឺជាវិញ្ញាណមានអនុភាពខ្លាំងដែលព្រះជាម្ចាស់បានបង្កើតមក។ ទេវតាទាំងអស់មានវត្តមានដើម្បីបម្រើព្រះជាម្ចាស់ដោយធ្វើតាមនូវអ្វីដែលទ្រង់មានព្រះបន្ទូលឲ្យធ្វើ។ ពាក្យថា «មហាទេវតា» បញ្ជាក់ទៅកាន់ពួកទេវតាដែលគ្រប់គ្រងនិងដឹកនាំទេវតាដទៃទៀត។

  • ពាក្យ «ទេវតា» អត្ថន័យត្រង់ «អ្នកនាំសារ»។
  • ពាក្យ «មហាទេវតា» អត្ថន័យត្រង់ «មេអ្នកនាំសារ។» ទេវតាតែមួយសំដៅក្នុងព្រះគម្ពីរថាជា«មហាទេវតា» គឺ មីកែល។
  • នៅក្នុងព្រះគម្ពីរ ទេវតាទាំងអស់នាំសារពីព្រះជាម្ចាស់ទៅកាន់មនុស្ស។ សារទាំងអស់នេះរួមបញ្ចូលការណែនាំដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សធ្វើ។
  • ទេវតាទាំងអស់ក៏បានប្រាប់មនុស្សអំពីហេតុការណ៍ដែលនឹងកើតឡើងនៅពេលខាងមុខ​ឬហេតុការណ៍ដែលបានកើតឡើងរួចស្រេចទៅហើយដែរ។
  • ទេវតាទាំងអស់មានអំណាចមកពីព្រះជាម្ចាស់ជាការផ្តល់សិទ្ធិរបស់ទ្រង់និងពេលខ្លះនៅក្នុងព្រះគម្ពីរពួកគេបាននិយាយដូចនិងអ្វីដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូល។
  • ទេវតាទាំងអស់បម្រើព្រះជាម្ចាស់ដោយរបៀបមួយទៀតគឺដោយការការពារនិងពង្រឹងកម្លាំងមនុស្ស។
  • ពាក្យសំខាន់ « ទេវតានៃព្រះយេហូវ៉ា» មានអត្ថន័យច្រើនជាងមួយ ។

១) មានអត្ថន័យថា «ទេវតាដែលតំណាងព្រះយេហូវ៉ា» ឬ «អ្នកនាំសារជាអ្នកបម្រើព្រះយេហូវ៉ា»។ ២) មានអត្ថន័យបញ្ជាក់ជាព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ ដែលស្រដៀងដូចទេវតាដែលបាននិយាយទៅកាន់មនុស្សម្នាក់។ មិនថាមួយណាក្នុងអត្ថន័យទាំងនេះអាចបកស្រាយពាក្យដែលទេវតាបាននិយាយ «យើង» ដូចអ្វីដែលព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់កំពុងមានព្រះបន្ទូល។

%សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែ «ទេវតា» អាចរួមបញ្ចូល «អ្នកនាំសារពីព្រះជាម្ចាស់» ឬ «អ្នកបម្រើរបស់ព្រះជាម្ចាស់» ឬ «អ្នកនាំសារនៃព្រះវិញ្ញាណរបស់ព្រះ»។
  • ពាក្យ «មហាទេវតា» អាចបកប្រែបានជា «មេទេវតា» ឬ «អ្នកដែលគ្រប់គ្រងទេវតា» ឬ «អ្នកដឹកនាំនៃពួកទេវតា»។
  • របៀបបកប្រែពាក្យទាំងនេះអាចពិចារណាអំពីភាសាជាតិមួយឬភាសាក្នុងតំបន់មួយទៀត។
  • ពាក្យ «ទេវតានៃព្រះយេហូវ៉ា» គួរតែបកប្រែការប្រើពាក្យ «ទេវតា» និង «ព្រះយេហូវ៉ា»។ ពាក្យទាំងអស់គឺអាចបកស្រាយខុសប្លែកពីគ្នា។ ការបកប្រែអាចរួមបញ្ចូល «ទេវតាមកពីព្រះយេហូវ៉ា» ឬ «ទេវតាបញ្ចូនមកដោយព្រះយេហូវ៉ា» ឬ «ព្រះយេហូវ៉ាដូចគ្នានិងទេវតា»។

នគរព្រះ ព្រះរាជ្យរបស់ព្រះជាម្ចាស់ នគរស្ថានសួគ៌

ពាក្យថា «នគរព្រះ» និងពាក្យ «នគរស្ថានសួគ៌» ទាំង២គឺសំដៅទៅកាន់ការគ្រប់គ្រងនិងសិទ្ធិអំណាចរបស់ព្រះលើប្រជារាស្ត្ររបស់ព្រះអង្គ និងលើអ្វីៗដែលទ្រង់បានបង្កើត។

  • ជាធម្មតាពួកសាសន៍យូដាប្រើពាក្យថា «ស្ថានសួគ៌» សម្រាប់សំដៅទៅកាន់ព្រះ នេះគឺដើម្បីជៀសវាងពីការនិយាយពីព្រះនាមទ្រង់ផ្ទាល់។ អាចមើល។
  • នៅក្នុងកណ្ឌគម្ពីរម៉ាថាយ​ គាត់បាននិយាយពីនគរព្រះថា «នគរស្ថានសួគ៌» នេះប្រហែលជាគាត់សរសេរទៅកាន់អ្នកអានរបស់គាត់ភាគច្រើនជាសាសន៍យូដា។
  • នគរព្រះគឺសំដៅទៅកាន់អំណាចនៃការគ្រប់គ្រងរបស់ព្រះលើប្រជារាស្ត្ររបស់ទ្រង់ខាងឯវិញ្ញាណ ក៏ដូចគ្នាខាងឯរូបកាយផងដែរ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ពួកព្យាការីបានទាយថាព្រះជាម្ចាស់ទ្រង់ និងចាត់ព្រះមេស្ស៊ីឲ្យមកគ្រប់គ្រងដោយសេចក្តីសុចរិត។ ព្រះយេស៊ូគ្រិស្តជាព្រះបុត្រានៃព្រះដែលនិងសោយរាជ្យនៅអស់កល្បជានិច្ច។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទដែលយើងប្រើ ពាក្យថា «នគរព្រះ» ក៏អាចបកបានថា «ការសោយរាជ្យរបស់ព្រះ»។

នំប៉័ង​ឥត​មេ​

ពាក្យថា «នំប៉័ង​ឥត​មេ​» សំដៅដល់នំប៉័ងដែលបានធ្វើឡើងដោយមិនប្រើមេនំប៉័ង ឬ ដំបែផ្សេងទៀត។ ប្រភេទនំប៉័ងនេះ មានរាងសំប៉ែត ពីព្រោះវាគ្មានមេដែលធ្វើឲ្យវាឡើងដោលឡើយ។

  • ពេលដែលព្រះជាម្ចាស់រំដោះជនជាតិអ៊ីស្រាអែលពីទាសភាពក្នុងប្រទេសអេស៊ីប ទ្រង់បានមានបន្ទូលទៅកាន់ពួកគេឲ្យចាកចេញពីអេស៊ីបយ៉ាងលឿនបំផុត ដោយមិនរងចាំដល់នំប៉័ងរបស់ពួកគេឡើងឡើយ។ ដូច្នេះ ពួកគេបានបរិភោគនំប៉័ងឥតមេជាមួយនឹងអាហាររបស់ពួកគេ។ ចាប់តាំងពីពេលនោះមកនំប៉័ងឥតមេ ត្រូវបានប្រើជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចម្លង ដើម្បីរំលឹកពួកគេពីពេលវេលានោះ។
  • ដំបែ ពេលខ្លះគឺត្រូវបានប្រើជារូបភាពនៃអំពើបាប «នំប៉័ងឥតមេ» តំណាងឲ្យការយកចេញនូវអំពើបាប ពីជីវិតមនុស្ស ដើម្បីរស់នៅក្នុងរបៀបដែលគោរពកោតខ្លាចព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងមួយទៀតក្នុងការបកប្រែពាក្យនេះ អាចបូករួមជាមួយនឹងពាក្យថា «នំប៉័ងដែលមិនមានមេនំប៉័ង» ឬ «នំប៉័ងសំប៉ែតដែលមិនឡើង»។
  • សូមប្រាកដថា ការបកប្រែនេះ គឺសមស្រប់ទៅនឹងការបកប្រែពាក្យ «មេនំប៉័ង ឬ ដំបែ»។
  • ក្នុងបរិបទខ្លះ ពាក្យ «នំប៉័ងឥតមេ» សំដៅទៅលើ «ពិធីបុណ្យនំប៉័ងឥតមេ» និងអាចបកប្រែតាមរបៀបនោះ។

បងប្រុស ប្អូនប្រុស

ពាក្យ «បងប្រុស» ជាទូទៅសំដៅលើ មនុស្សប្រុស ដែលជាប់សាច់ឈាមពីឪពុកម្តាយ ជាមួយមនុស្សម្នាក់ទៀត។

  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ពាក្យថា «បងប្អូន» ត្រូវបានប្រើជាទូទៅសំដៅលើសាច់ញាតិ ដូចជាសមាជិកដែលមានអំបូរដូចគ្នា សាច់ញាតិ ឬមនុស្សមួយក្រុម។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី សាវកប៉ុលជាញឹកញាប់ប្រើពាក្យ «បងប្អូន» សំដៅលើ បងប្អូនគ្រិស្តបរិស័ទ បូករួមទាំងបុរស និងស្រី្ត ដែលអ្នកជឿទាំងអស់ដែលនៅក្នុងព្រះគ្រិស្តជាសមាជិកនៃគ្រួសារមួយខាងវិញ្ញាណ ហើយព្រះជាម្ចាស់ជាបិតារបស់ពួកគេដែលនៅសា្ថនសួគ៌។
  • ពីរបីដងនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី​សាវកប្រើពាក្យ «បងប្អូនស្រី» នៅពេលចង់និយាយពីបងប្អូនគ្រិស្តបរិស័ទដែលជាស្រ្តី ឬ ដើម្បីបញ្ជាក់ ទាំងបុរស និងទាំងស្រី្តរួមជាមួយគ្នា។ ឧទាហរណ៍ លោកយ៉ាកុបបញ្ជាក់ថា គាត់កំពុងនិយាយជាមួយអ្នកជឿទាំងអស់ នៅពេលដែលគាត់សំដៅបែបនេះ គាត់ប្រើ «បងប្អូនប្រុស​ឬស្រី ដែលត្រូវការអាហារ ឬក៏សំលៀកបំពាក់»។

សេចក្តីណែនាំនៃការបកប្រែ

  • ការប្រែពាក្យនេះដែលល្អបំផុតគឺប្រែតាមន័យត្រង់ ដែលត្រូវបានប្រើក្នុងភាសារបស់ខ្លួន ដើម្បីសំដៅលើបងប្រុសបង្កើត ឬជាប់សាច់ឈាម បើមិិនដូច្នោះទេ នឹងប្រែខុសអត្ថន័យហើយ។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ជាពិសេស នៅពេល «បងប្អូនប្រុស» ត្រូវបានប្រើជាទូទៅសំដៅលើសមាជិកនៃគ្រួសារតែមួយ ឬសាច់ញាតិ ឬមនុស្សនៅក្នុងក្រុម អាចបកប្រែដោយរួមចញ្ចូលទាំង «សាច់ញាតិ» ឬ «សមាជិករបស់អំបូរ» ឬ «បងប្អូនអ៊ីស្រាអែល»។
  • នៅក្នុងបរិបទនៃការសំដៅលើបងប្អូនអ្នកជឿនៅក្នុងព្រះគ្រិស្ត ពាក្យនេះអាចប្រែថា «បងប្អូននៅក្នុងព្រះគ្រិស្ត» ឬ បងប្អូនខាងវិញ្ញាណ»។
  • ប្រសិនបើ ទាំងបុរស និងស្រ្តី ហើយប្រែថា «បងប្អូន» មិនត្រូវតាមន័យរបស់វាទេ ដូច្នេះ ត្រូវរក ពាក្យទាក់ទងនឹងពាក្យនេះ ដែលអាចប្រើក្នុងការនិយាយបានទាំងប្រុសទាំងស្រី។
  • ប្រែពាក្យនេះម្យ៉ាងទៀតបាន ប្រសិនបើវាសំដៅលើអ្នកជឿទាំងប្រុសទាំងស្រី «បងប្អូនអ្នកជឿ» ឬ «បងប្អូនប្រុសៗគ្រិស្តបរិស័ទ និងបងប្អូនស្រីៗគ្រិស្តបរិស័ទ»។
  • សូមឲ្យប្រាកដថា អ្នកបានពិនិត្យមើលបរិបទ ដើម្បីឲ្យច្បាស់ថា និយាយសំដៅទៅលើតែបុរស ឬ សំដៅលើទាំងបុរស និងស្រី្តដែរ។

បង្ហាញ ការបើកសម្តែង

ពាក្យថា «បង្ហាញ» មានន័យថា ធ្វើឲ្យដឹងអ្វីមួយ។ «ការបើកសម្តែង» គឺជាអ្វីមួយដែលត្រូវបានធ្វើឲ្យដឹង។

  • នៅក្នុងព្រះគម្ពីរ ពាក្យថា «បង្ហាញ» ជាញឹកញាប់ត្រូវបានប្រើដើម្បីពណ៌នា ពីរបៀបដែលព្រះបង្ហាញអង្គទ្រង់ឲ្យមនុស្សបានស្គាល់ព្រះអង្គ។
  • ព្រះអង្គបានបើកសម្តែងអង្គទ្រង់តាមរយៈអ្វីៗដែលព្រះអង្គបានបង្កើត និងតាមរយៈទំនាក់ទំនងរបស់ព្រះអង្គជាមួយប្រជារាស្រ្តរបស់ទ្រង់ ដោយសំដី និងព្រះបន្ទូលដែលបានកត់ទុក។
  • ព្រះអង្គបង្ហាញអង្គទ្រង់តាមរយៈសុបិន និងនិមិត្ត។
  • នៅពេលលោកប៉ូលមានប្រសាសន៍ថា គាត់បានទទួលដំណឹងល្អ ដោយសារ «ការបើកសម្តែងពីព្រះយេស៊ូគ្រិស្ត»។ គាត់មានន័យថា ព្រះយេស៊ូផ្ទាល់បានពន្យល់ដំណឹងល្អដល់គាត់។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី «កណ្ឌវិវរណៈ» គឺនិយាយអំពីការបើកសម្តែងរបស់ព្រះទាក់ទងនឹងព្រឹត្តការណ៍ដែលនឹងកើតឡើងនៅពេលចុងក្រោយ។ ព្រះអង្គបានបើកសម្តែងការនេះជាមួយនឹងសាវកយ៉ូហាន តាមរយៈនិមិត្ត។

សេចក្តីណែនាំនៃការបកប្រែ

  • វិធីបកប្រែមួយទៀត «បង្ហាញ» អាចបូកបញ្ចូលជាមួយ «ការធ្វើឲ្យដឹង» ឬ «បើកចំហ» ឬ «បង្ហាញយ៉ាងច្បាស់»។
  • អាស្រ័យលើបរិបទ អាចបកប្រែផងដែរថា «ការបើកសម្តែង»​ អាចជា «ការប្រាស្រ័យទាក់ទងមកពីព្រះ» ឬ «អ្វីៗដែលព្រះបានបើកសម្តែង» ឬ «ការបង្រៀនអំពីព្រះ»។ ល្អបំផុតក្នុងការរក្សាពាក្យ «បង្ហាញ» នៅក្នុងពាក្យនេះ។
  • ឃ្លាថា «ទីណាដែលគ្មានការបើកសម្តែង»​ អាចប្រែថា «នៅពេលព្រះជាម្ចាស់មិនបានបង្ហាញអង្គទ្រង់ដល់មនុស្ស» ឬ «នៅពេលព្រះជាម្ចាស់មិនបានមានបន្ទូលមកកាន់មនុស្ស»​ ឬ «នៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់មិនបានប្រាស្រ័យទាក់ទងជាមួយ»។​

បញ្ជា ពាក្យបញ្ជា ក្រឹត្យវិន័យ

ពាក្យថា «បង្គាប់» មានន័យថា បង្គាប់នរណាម្នាក់ឲ្យធ្វើអ្វីមួយ។ «បញ្ជា» ឬ «ក្រឹត្យវិន័យ» គឺជាដីអ្វីមួយដែលមនុស្សបង្គាប់ឲ្យធ្វើ។

  • ទោះបីជា ពាក្យនេះមានន័យដូចគ្នាក៏ដោយ «ក្រឹត្យវិន័យ» ជាញឹកញាប់សំដៅលើសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ច្បាស់លាស់ ផ្លូវការ និងស្ថិតស្ថេរ ដូចជា «ក្រឹត្យវិន័យដប់ប្រការ»។
  • សេចក្តីបង្គាប់អាចជាវិជ្ជមាន ដូចជា «ស្តាប់បង្គាប់ឳពុកម្តាយ» ឬ អវិជ្ជមាន «កុំលួចឲ្យសោះ»។
  • «ធ្វើជាមេបញ្ជាការ» មានន័យថា «ត្រួតត្រា» ឬ «ទទួលខុសត្រូវ» លើអ្វីមួយ ឬនរណាម្នាក់។

សេចក្តីណែនាំនៃការបកប្រែ

  • ការល្អបំផុតក្នុងការបកប្រែពាក្យនេះខុសពីពាក្យ «ច្បាប់»។ សូមប្រៀបធៀបជាមួយអត្ថន័យនៃពាក្យថា «សេចក្តីប្រកាស» ឬ «ក្រឹត្យ ក្រម»។
  • អ្នកបកប្រែខ្លះ ចូលចិត្តប្រែពាក្យ «បទបញ្ញត្តិ» និង «ក្រឹត្យវិន័យ» ជាពាក្យដូចគ្នា នៅក្នុងភាសារបស់គេ។
  • អ្នកខ្លះទៀតចូលចិត្តប្រើពាក្យពិសេសសម្រាប់ ក្រឹត្យវិន័យ ដែលសំដៅលើ បទបញ្ញាតិស្ថិតស្ថេរដែលព្រះបានបង្កើតមក។

បណ្ដាសា ត្រូវបណ្ដាសា

ពាក្យថា «បណ្ដាសា» មានន័យថា ធ្វើឲ្យមានការអាក្រក់កើតឡើងលើមនុស្សម្នាក់ ឬអ្វីដែលត្រូវបានដាក់បណ្តាសា។

  • បណ្តាសាក៏អាចជាការថ្លែងអំពីការមិនល្អ និងកើតឡើងដល់នរណាម្នាក់​ ឬ អ្វីមួយ។
  • ការដាក់បណ្តាសានរណាម្នាក់ក៏អាចបង្ហាញពីបំណងចិត្តដែលចង់ឲ្យការអាក្រក់កើតឡើងលើពួកគេ។
  • វាក៏សំដៅលើការដាក់ទោស ឬការអវិជ្ជមានផ្សេងទៀត ដែលនរណាម្នាក់ធ្វើឲ្យកើតឡើងដល់អ្នកម្នាក់ទៀត។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចត្រូវបានប្រែថា «ធ្វើឲ្យការអាក្រក់កើតឡើងចំពោះ» ឬ «ប្រកាសថា ការអាក្រក់អ្វីមួយនឹងកើតឡើងចំពោះ» ឬ «ស្បថឲ្យកើតការអាក្រក់កើតឡើងចំពោះ»។
  • នៅក្នុងបរិបទរបស់ព្រះ ចាត់បណ្តាសាលើមនុស្សដែលមិនស្តាប់បង្គាប់ អាចត្រូវបានប្រែថា «ដាក់ទោសដោយអនុញ្ញាតឲ្យការអាក្រក់បានកើតឡើង»។
  • ពាក្យថា «ត្រូវបណ្តាសា» នៅពេលប្រើដើម្បីពណ៌នាពីមនុស្សអាចប្រែថា

បន្ទាបខ្លួន និង ភាពរាបសារ

ពាក្យថា «បន្ទាបខ្លួន» ពណ៌នាអំពីមនុស្សដែលមិនគិតថាខ្លួនប្រសើរជាងអ្នកដទៃ។ គាត់មិនមោទនភាព ឬ អួតអាង។ ភាពរាបសារគឺជាគុណសម្បត្តិនៃការបន្ទាបខ្លួន។

  • ត្រូវបន្ទាបខ្លួននៅចំពោះព្រះ មានន័យថា យល់ដឹងពីភាពខ្សោយ និងភាពមិនឥតខ្ចោះរបស់យើង ក្នុងការប្រៀបធៀបជាមួយនឹងភាពឧត្តម ប្រាជ្ញា និងភាពឥតខ្ចោះរបស់ទ្រង់។
  • ប្រសិនបើ មនុស្សបន្ទាបខ្លួន គេដាក់ខ្លួនរបស់គេទៅក្នុងតំណែងមួយដែលមានសារសំខាន់។
  • ភាពរាបសារ ក៏មានន័យថាការបម្រើជាមួយនឹងអាកប្បកិរិយារមទម នៅពេលដែលប្រើអំណោយទាន និងសមត្ថភាពរបស់អ្នកណាម្នាក់។
  • ឃ្លាថា «ត្រូវបន្ទាបខ្លួន» អាចបកប្រែថា «កុំក្រអឺតក្រទម»។
  • «ចូលបន្ទាបខ្លួនរបស់អ្នកនៅចំពោះព្រះ» អាចត្រូវបានបកប្រែថា «ចូលថ្វាយឆន្ទៈរបស់អ្នកចំពោះព្រះ ដោយទទួលភាពឧត្តមរបស់ទ្រង់»។

បំពាន

ការ «បំពាន» មានន័យថាល្មើសច្បាប់ ឬរំលោភបំពានសិទ្ធិរបស់បុគ្គលម្នាក់ទៀត។

  • បំពានអាចជាការរំលោភលើសីលធម៌ ឬច្បាប់រដ្ឋ ឬអំពើខុសឆ្គងដែលប្រព្រឹត្តឡើងប្រឆាំងមនុស្សម្នាក់ទៀត។
  • ពាក្យនេះជាប់ទាក់ទងនឹងពាក្យ «អំពើបាប» និង «អំពើរំលង» ជាពិសេសនៅពេលដែលទាក់ទងនឹងការមិនស្ដាប់បង្គាប់ព្រះ។
  • គ្រប់អំពើបាបទាំងអស់ គឺជាការប្រព្រឹត្តរំលងទាស់ប្រឆាំងនឹងព្រះ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «បំពានទាស» អាចត្រូវបានបកប្រែថាជា «ធ្វើបាបប្រឆាំងទាស់» ឬ «ការល្មើសនឹងច្បាប់»។
  • ភាសាខ្លះអាចមានឃ្លាមួយដូចជា «ឆ្លងហួសបន្ទាត់ព្រំដែន» ដែលអាចត្រូវបានប្រើដើម្បីបកប្រែពាក្យថា «បំពាន»។
  • សូមពិចារណាអំពីរបៀបដែលពាក្យនេះសមនឹងអត្ថន័យនៃអត្ថបទព្រះគម្ពីរទាំងស្រុងហើយឬនៅ រួប្រៀបធៀបវាទៅនឹងពាក្យផ្សេងទៀតដែលមានអត្ថន័យស្រដៀងគ្នាដូចជា «អំពើរំលង» និង «អំពើបាប» ជាដើម។

បំពាន ការរំលង

ពាក្យថា «រំលង» និង «ការរំលង» សំដៅទៅលើការធ្វើខុសទៅនឹងបញ្ជា ច្បាប់ ឬក្រមសីលធម៌។

  • ក្នុងន័យធៀប «ការរំលង» ក៏អាចត្រូវបានពិពណ៌នាថាជា «ការឆ្លងកាត់ខ្សែបន្ទាត់មួយ» ដែលហួសពីដែនកំណត់ ឬព្រំដែនដែលត្រូវបានកំណត់សម្រាប់មនុស្សម្នាក់ និងអ្នកដទៃ។
  • ពាក្យថា «ការរំលង» «បាប» «កំហុស» និង «រំលង» ទាំងអស់រួមបញ្ចូលអត្ថន័យនៃការប្រព្រឹត្តប្រឆាំងនឹងព្រះហឬទ័យនៃព្រះ ហើយមិនគោរពតាមបទបញ្ញាត្តិរបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • «ការរំលង» អាចត្រូវបានបកប្រែថាជា «ធ្វើបាប» ឬ «មិនស្តាប់បង្គាប់» ឬ «បះបោរ»។
  • ប្រសិនបើ ខគម្ពីរ ឬបទគម្ពីរ ប្រើពាក្យពីរដែលមានន័យថា «បាប» ឬ «បំពាន» ឬ «ល្មើស» វាជាការសំខាន់ ប្រសិនបើ អាចធ្វើទៅបាន ចូរប្រើរបៀបផ្សេងពីគ្នា ដើម្បីបកប្រែពាក្យទាំងនេះ។ នៅពេលព្រះគម្ពីរប្រើពាក្យពីរ ឬច្រើនដែលមានអត្ថន័យស្រដៀងគ្នាក្នុងបរិបទតែមួយនោះគោលបំណងគឺដើម្បីបញ្ជាក់អ្វីដែលត្រូវបាននិយាយ ឬបង្ហាញពីសារសំខាន់របស់វា។

បំពេញ

ពាក្យ «បំពេញ» មានន័យថា បង្រប់ ឬសម្រេចគោលបំណងអ្វីមួយដែលយើងបានរំពឹងទុក។

  • នៅពេលទំនាយបានសម្រេច មានន័យថាព្រះជាម្ចាស់បានធ្វើឲ្យអ្វីមួយកើតឡើងសម្រាប់តាមទំនាយ។
  • បើមនុស្សបានបំពេញសេចក្តីសន្យា ឬពាក្យសម្បថ ពាក្យនេះ មានន័យថា គាត់បានធ្វើតាមការសន្យា។
  • បំពេញទំនួលខុសត្រូវមានន័យថា ធ្វើភារកិច្ចដែលបានដាក់ឲ្យ ឬតម្រូវឲ្យធ្វើ។

សេចក្តីណែនាំពីការបកប្រែ

  • អាស្រ័យលើបរិបទ «បំពេញ» អាចបកប្រែថា «សម្រេចគោលបំណង» ឬ «បង្រ្គប់» ឬ «ធ្វើឲ្យកើតឡើង» ឬ «ស្តាប់បង្គាប់» ឬ «ធ្វើ»។
  • ពាក្យថា «បានសម្រេច» ក៏អាចបកប្រែថា «បានក្លាយជាការពិតហើយ» ឬ «បានកើតឡើងហើយ» ឬ «បានសម្រេចហើយ»។
  • របៀបបកប្រែ «បំពេញ» នៅក្នុង «ការបំពេញព័ន្ធកិច្ចរបស់អ្នក» អាចជាការ «បង្គ្រប់» ឬ «ធ្វើ»

ឬ «អនុវត្ត» ឬ «ព្រះអង្គបានហៅយើងឲ្យបម្រើគ្នាទៅវិញទៅមក»។


បរិទេវ សំណោក ទំនួញ

ពាក្យថា «បរិទេវ» និង «សំណោក» គឺជាពាក្យ ឬឃ្លាដែលបង្ហាញពីទុក្ខសោក ការកាន់ទុក្ខ ឬសេចក្តីសោកសៅយ៉ាងខ្លាំង។

  • ជួនកាលពាក្យនេះ រួមបញ្ចូលទាំងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអំពើបាប ឬការអាណិតអាសូរចំពោះមនុស្សដែលជួបនឹងគ្រោះមហន្តរាយណាមួយ។
  • ទំនួញអាចរួមបញ្ចូលការ យំថ្ងូរ​ យំសោក​ ឬយំសោករៀបរាប់ទុក្ខព្រួយ។

សេចក្តីណែនាំ នៃការបកប្រែ

  • ពាក្យថា «ទួញសោក» អាចបកប្រែបានថា «យំសោក» ឬ « ទួញសោក» ឬ «ព្រួយចិត្ដ»។
  • «សំណោក ឬបរិទេវ»។

បរិសុទ្ធ ធ្វើឲ្យបរិសុទ្ធ ការធ្វើឲ្យបរិសុទ្ធ

«បរិសុទ្ធ» មានន័យថា ធ្វើឲ្យលែងមានកំហុស ឬ ធ្វើឲ្យលែងមានអ្វីមកលាយឡំជាមួយឡើយ។ ធ្វើឲ្យអ្វីមួយបរិសុទ្ធគឺជាការសម្អាតវា ហើយយកអ្វីៗដែលនាំឲ្យវាមិនស្អាត ឬកខ្វក់ចេញ។

  • ទាក់ទងនឹងក្រិត្យវិន័យនៅក្នុងគម្ពីរសញ្ញាចាស់ «ធ្វើឲ្យបរិសុទ្ធ» និង «ការធ្វើឲ្យបរិសុទ្ធ» សំដៅសំខាន់ទៅលើការសម្អាតចេញពីអ្វីៗដែលធ្វើឲ្យវត្ថុ ឬមនុស្សមិនស្អាតនៅក្នុងទំលៀមទំលាប់របស់សាសនា ដូចជា ជំងឺ ការហូរឈាម ឬ ការកើតកូនជាដើម។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ក៏មានច្បាប់ផងដែរ ក្នុងការប្រាប់មនុស្សពីរបៀបធ្វើឲ្យពួកគេបានស្អាតចេញពីអំពើបាប ជាទូទៅដោយសាកាថ្វាយសត្វជាយញ្ញបូជា។ ភាពបរិសុទ្ធគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ហើយយញ្ញបូជាត្រូវតែធ្វើឡើងម្តងហើយម្តងទៀត។​
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី ដើម្បីឲ្យបានបរិសុទ្ធ ជាញឹកញាប់សំដៅលើការសម្អាតចេញពីអំពើបាប។
  • វិធីតែមួយគត់ដែលមនុស្សអាចបរិសុទ្ធទាំងស្រុង និងជារៀងរហូត ចេញពីអំពើបាបគឺតាមរយៈការប្រែចិត្ត និងទទួលការអត់ទោសរបស់ព្រះ និងតាមរយៈការទុកចិត្តលើព្រះយេស៊ូ និងទុកចិត្តលើយញ្ញបូជារបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ធ្វើឲ្យបរិសុទ្ធ» អាចប្រែថា «ធ្វើឲ្យស្អាត»​ឬ «សម្អាត» ឬ «សម្អាតពីអ្វីៗដែលធ្វើឲ្យមិនស្អាត» ឬ «ឈប់ធ្វើបាបគ្រប់យ៉ាងទៀត»។
  • ឃ្លាដូចជា «នៅពេលដែលពេលវេលានៃការធ្វើឲ្យបរិសុទ្ធត្រូវបញ្ចប់» អាចប្រែថា «នៅពេលពួកគេបានធ្វើឲ្យខ្លួនរបស់ពួកគេបានបរិសុទ្ធ តម្រូវឲ្យពួកគេចាំជាច្រើនថ្ងៃ»។
  • ឃ្លាថា «ផ្តល់ឲ្យបានបរិសុទ្ធពីបាប» អាចប្រែថា «ផ្តល់ផ្លូវសម្រាប់មនុស្ស ដើម្បីឲ្យបានស្អាតទាំងស្រុងចេញពីអំពើបាបរបស់ពួកគេ»។
  • របៀបមួយទៀតក្នុងការបកប្រែ «ការធ្វើឲ្យបរិសុទ្ធ» អាចបូករួមជាមួយនឹង «ការសម្អាត»​ឬ «ការសម្អាតខាងវិញ្ញាណ» ឬ «បានស្អាតដោយសារពិធីផ្សេងៗ»។

បរិសុទ្ធ និង ភាពវិសុទ្ធ

ពាក្យថា «បរិសុទ្ធ» និង «ភាពវិសុទ្ធ» សំដៅលើលក្ខណៈរបស់ព្រះជាម្ចាស់ដែលត្រូវបានកំណត់ច្បាស់ និងការញែកចេញរវាង បាប​ ហើយនិងការមិនល្អឥតខ្ចោះ។

  • ព្រះជាម្ចាស់តែមួយគត់ដែលបរិសុទ្ធ។ ទ្រង់ធ្វើឲ្យមនុស្សនិងរបស់បរិសុទ្ធ។
  • មនុស្សដែលបរិសុទ្ធសម្រាប់ព្រះជាម្ចាស់ ហើយបានញែកចេញសម្រាប់គោលបំណងនៃការបម្រើព្រះ និងនាំឲ្យគាត់មានសិរីល្អ។
  • វត្ថុមួយដែលព្រះជាម្ចាស់បានប្រកាសថាជាបរិសុទ្ធ គឺវត្ថុមួយដែលទ្រង់បានញែកចេញសម្រាប់សិរីរុងរឿងរបស់ទ្រង់ ហើយនិងសម្រាប់ប្រើ ដូចជា កន្លែងថ្វាយយញ្ញបូជាដែលប្រើក្នុងគោលបំណងថ្វាយតង្វាយដុតសម្រាប់ទ្រង់។
  • ដោយសារព្រះបរិសុទ្ធ មនុស្សមិនអាចទាក់ទងទ្រង់បានទេ លុះត្រាតែព្រះអនុញ្ញាតឲ្យពួកគេ ព្រោះពួកគេជាមនុស្សដែលស័ក្កិសម មានអំពើបាប ហើយមិនល្អឥតខ្ចោះ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានញែកពួកបូជាចារ្យជាបរិសុទ្ធ សម្រាប់ការបម្រើទ្រង់ជាពិសេស។ ពួកគេបានទទួលពិធីការលាងសម្អាតពីបាប ដើម្បីអាចចូលទៅកាន់ព្រះជាម្ចាស់បាន។
  • ព្រះជាម្ចាស់ក៏បានញែកទីកន្លែង និងវត្ថុដែលសម្រាប់ទ្រង់ និងអ្វីដែលបង្ហាញពីអង្គទ្រង់ជាវិសុទ្ធដែរ ដូចជាព្រះវិហាររបស់ព្រះអង្គជាដើម។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបដើម្បីបកប្រែពាក្យ «បរិសុទ្ធ» អាចរួមទាំង «ញែកចេញសម្រាប់ព្រះ» ឬ «របស់ព្រះ» ឬ «បរិសុទ្ធមួយរយភាគរយ» ឬ «ឥតខ្ចោះមិនមានបាប» ឬ «ញែកចេញពីបាប»។
  • ឃ្លាថាថា «ធ្វើឲ្យបរិសុទ្ធ» ជាញឹកញាប់បកប្រែថា «វិសុទ្ធ» ក្នុងភាសារខ្មែរ។ វាអាចនឹងត្រូវបកប្រែថា «ញែកចេញជាបរិសុទ្ធ»។

បរិសុទ្ធ ភាពបរិសុទ្ធ

ពាក្យ «បរិសុទ្ធ» ត្រូវបានប្រើដើម្បីពិពណ៌នាអំពីមនុស្សម្នាក់ដែលប្រព្រឹត្ដតាមរបៀបដែលគោរពដល់ព្រះហើយបង្ហាញពីលក្ខណរបស់ព្រះ។ «ភាពបរិសុទ្ធ» គឺជាគុណសម្បត្ដិនៃការលើកកិត្ដិយសព្រះដោយធ្វើតាមព្រះហឫទ័យរបស់ទ្រង់។

  • មនុស្សម្នាក់ដែលមានចរិតព្រះ នឹងបង្ហាញផលផ្លែនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជា សេចក្តីស្រឡាញ់អំណរ សន្តិភាព ភាពអត់ធ្មត់ សេចក្តីសប្បុរស និងការគ្រប់គ្រងខ្លួនឯង។
  • គុណសម្បត្ដិរបស់ចរិតបរិសុទ្ធ បង្ហាញថាមនុស្សនឹងមានព្រះវិញ្ញាណដ៏វិសុទ្ធមកគង់ ជាមួយគេ ហើយមនុស្សនោះ ក៏កំពុងតែស្ដាប់បង្គាប់ដល់ទ្រង់។

បាប ប្រព្រឹត្ដអំពើបាប មនុស្សមានបាប ធ្វើបាប

ពាក្យថា «អំពើបាប» គឺសំដៅទៅលើសកម្មភាពគំនិត និងពាក្យដែលផ្ទុយនឹងឆន្ទៈ និងច្បាប់របស់ព្រះ។ បាបក៏អាចសំដៅទៅលើការមិនធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើផងដែរ។

  • អំពើបាបរួមបញ្ចូលនូវអ្វីដែលយើងធ្វើដែលមិនស្តាប់បង្គាប់ និងមិនគាប់ព្រះហឫទ័យដល់ព្រះ សូម្បី អ្វីៗដែលអ្នកសផ្សេងទៀតមិនដឹង។
  • គំនិត និងសកម្មភាពដែលមិនស្តាប់បង្គាប់តាម ព្រះហឫទ័យរបស់ព្រះ ត្រូវបានរហៅថា «ប្រព្រឹត្តអំពើបាប»។
  • ដោយសារតែលោកអដាមបានធ្វើបាបមនុស្សទាំងអស់បានកើតមកដោយមានអំពីបាបដែលគ្រប់គ្រងពួកគេ។
  • «មនុស្សមានបាប» គឺជាអ្នកដែលធ្វើបាប ដូច្នេះ មនុស្សគ្រប់រូបសុទ្ធតែជាមនុស្សមានបាប។
  • ពេលខ្លះពាក្យថា «មនុស្សមានបាប» ត្រូវបានប្រើដោយពួកផារិស៊ី ដើម្បី សំដៅទៅលើមនុស្សដែលមិនគោរពច្បាប់ បានល្អដូចពួកផារិស៊ីបានគិត ពួកគេគួរគោរពតាម។
  • ពាក្យថា «មនុស្សមានបាប» ត្រូវបានប្រើសម្រាប់មនុស្សដែលត្រូវបានគេចាត់ទុកថាជាមនុស្សមានបាបអាក្រក់ជាងមនុស្សដទៃទៀតដែរ។ ឧទាហរណ៍ ដូចជាអ្នកប្រមូលពន្ធ និងស្រីពេស្យា។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «បាប» យើងអាចបកប្រែដោយពាក្យ ឬឃ្លាដែលមានន័យថា «ការមិនស្តាប់បង្គប់ព្រះ» ឬ «ការធ្វើផ្ទុយនឹងព្រះហឫទ័យរបស់ព្រះ» ឬ «អាកប្បកិរិយា និងគំនិតអាក្រក់» ឬ «ការធ្វើខុសឆ្គង»។
  • «ធ្វើបាប» អាចបកប្រែទៅជា «ការមិនស្តាប់បង្គាប់ព្រះ» ឬ «ការធ្វើខុសឆ្គងនឹងព្រះ»។
  • អាស្រ័យលើបរិបទ «ប្រព្រឹត្តអំពើបាប» អាចត្រូវបកប្រែជា «ពេញដោយអំពើខុសឆ្គង» ឬ «ទុច្ចរិត» ឬ «អំពើអាក្រក់» ឬ «ការបះបោរប្រឆាំងនឹងព្រះ»។
  • អាស្រ័យលើបរិបទពាក្យ «មនុស្សមានបាប» អាចត្រូវបានបកប្រែដោយពាក្យ ឬឃ្លាដែលមានន័យថា «អ្នកដែលធ្វើបាប» ឬ «អ្នកដែលធ្វើខុស» ឬ «អ្នកដែលមិនគោរពព្រះ» ឬ «អ្នកដែលមិនគោរពច្បាប់» ។
  • ពាក្យថា «អ្នកមានអំពើបាប» អាចត្រូវបានបកប្រែដោយពាក្យ ឬឃ្លាដែលមានន័យថា «មនុស្សដែលមានបាបច្រើន» ឬ «មនុស្សដែលចាត់ទុកថាជាមនុស្សមានបាបច្រើន» ឬ «មនុស្សដែលធ្វើអំពើអសីលធម៌» ។
  • វិធីដើម្បីបកប្រែ «អ្នកយកពន្ធ និងមនុស្សមានបាប» អាចរួមបញ្ចូលទាំង «អ្នកដែលយកលុយសម្រាប់រដ្ឋាភិបាល និងមនុស្សដែលមានបាបផ្សេងទៀត» ឬ «មនុស្សដែលមានបាបច្រើនរួមបញ្ចូលទាំង»។

បុណ្យថ្ងៃទីហាសិប / បុណ្យសប្ដាហ៍

«ពិធីបុណ្យសប្តាហ៍» គឺជាពិធីបុណ្យរបស់សាសន៍យូដា ដែលត្រូវធ្វើនៅហាសិបថ្ងៃបន្ទាប់ពីពិធីបុណ្យរំលង។ ក្រោយមកសំដៅលើ «ថ្ងៃទីហាសិប»។

  • ពិធីបុណ្យសប្តាហ៍គឺនៅប្រាំពីរសប្តាហ៍ (ហាសិបថ្ងៃ) បន្ទាប់ពីពិធីបុណ្យផលដំបូង។ នៅក្នុងសម័យគម្ពីរសម្ព័ន្ធមេត្រីថ្មី ពិធីបុណ្យនេះត្រូវបានហៅថា «បុណ្យថ្ងៃទីហាសិប» ដែលមាន «ហាសិប»​ ជាចំណែកនៃអន្ថន័យរបស់វា។
  • ពិធីបុណ្យសប្តាហ៍ ធ្វើឡើងដើម្បី​អបអរសាទ នៃការចាប់ផ្តើមចម្រូតគ្រាប់ពូជ។ វាក៏ជាពេលវេលានៃការចងចាំ នៅពេលដែលព្រះជាម្ចាស់ប្រទានក្រឹត្យវិន័យនៅលើផ្ទាំងថ្មដំបូងដល់ជនជាតិអ៊ីស្រាអែល ដែលព្រះអង្គបានប្រទានដល់លោកម៉ូសេ។
  • នៅក្នុងគម្ពីរថ្មីសម្ព័ន្ធមេត្រី ថ្ងៃទីហាសិបគឺជាថ្ងៃដ៏សំខាន់ ព្រោះវាជាថ្ងៃដែលអ្នកជឿលើព្រះយេស៊ូបានទទួលព្រះវិញ្ញាណបរិសុទ្ធតាមរបៀបមួយថ្មី។

បោះបង់ចោល ដែលគេបោះបង់ចោល លះបង់

ពាក្យថា «បោះបង់ចោល» មានន័យថា លះចោល ឬ បោះចោលអ្វីមួយ។ នរណាម្នាក់ «ត្រូវគេបោះបង់ចោល» ត្រូវបោះចោលនៅទីរហោស្ថាន ​ឬត្រូវនរណាម្នាក់លះបង់ចោល។

  • នៅពេលដែលមនុស្ស «បោះបង់ចោល» ព្រះ មានន័យថា ពួកគេមិនស្មោះត្រង់ ដោយមិនស្តាប់បង្គាប់ព្រះអង្គ។
  • នៅពេលព្រះ «បោះបង់ចោល» មនុស្ស មានន័យថា ព្រះបានឈប់ជួយពួកគេ ហើយនិង អនុញ្ញាតឲ្យពួកគេទទួលបទពិសោធន៍ជាមួយនឹងទុក្ខវេទនា ដើម្បីធ្វើឲ្យពួកគេបែរត្រឡប់មករកព្រះអង្គវិញ។
  • ពាក្យនេះ ក៏អាចមានន័យផងដែរថា បោះបង់ចោលអ្វីមួយ ដូចជាការលះបង់ ឬ មិនស្តាប់ពាក្យបង្រៀនរបស់ព្រះជាម្ចាស់។
  • ពាក្យ «ត្រូវបានបោះបង់ចោល» អាចបកប្រែបានថា «ទ្រង់បានបោះបង់អ្នកចោល» ឬសំដៅទៅលើនរណារម្នាក់ដែល «ត្រូវគេបោះបង់ចោល»។

សេចក្តីណែនាំពីការបកប្រែ

  • របៀបផ្សេងក្នុងការបកប្រែពាក្យនេះ បូករួមជាមួយនឹងពាក្យ «បោះបង់ចោល» ឬ «មិនយកចិត្តទុកដាក់» ឬ «ចុុះចាញ់» ឬ «ចាកចេញឆ្ងាយ» ឬ «ទុកចោល» អាស្រ័យលើបរិបទ។
  • ពាក្យថា «បោះបង់» ក្រឹត្យវិន័យព្រះអាចប្រែបានថា «មិនស្តាប់បង្គាប់ក្រឹត្យវិន័យរបស់ព្រះ»។ ពាក្យនេះ ក៏អាចបកប្រែបានថា «បោះបង់ចោល» ឬ «ចុះចាញ់» ឬ «ឈប់ស្តាប់បង្គាប់» ការបង្រៀន ឬក្រឹត្យវិន័យរបស់ព្រះ។
  • ពាក្យថា ​«ត្រូវគេលះបង់ចោល» អាចបកប្រែថា ​« ត្រូវបានគេបោះបង់ចោល» ឬ «ទុកចោល»។
  • ភាសាតំបន់ អាចបកប្រែបានច្បាស់ជាង តាមរយៈពាក្យផ្សេងៗក្នុងការបកប្រែពាក្យនេះ ដោយផ្អែកលើថា តើអត្ថបទនេះ និយាយអំពីការបោះបង់អ្វីមួយ ឬបោះបង់ចោលនរណាម្នាក់។

ប្ញទ្ធានុភាពខ្ពង់ខ្ពស់

ពាក្យថា «ប្ញទ្ធានុភាពខ្ពង់ខ្ពស់» មានអត្ថន័យត្រង់ «អំណាចដ៏ខ្លាំងពូកែ» នៅក្នុងព្រះគម្ពីរគឺសំដៅចំពោះព្រះជាម្ចាស់។

  • ចំណងជើង «ប្ញទ្ធានុភាពខ្ពង់ខ្ពស់» ឬ «ព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត» បង្ហាញអំពីការបើកសម្តែងរបស់ព្រះជាម្ចាស់ដែលមានអំណាចហើយទ្រង់មានអំណាចលើអ្វីៗទាំងអស់។
  • ពាក្យនេះក៏ត្រូវបានប្រើដើម្បីពណ៍នាព្រះជាម្ចាស់នៅក្នុងចំណងជើង «ព្រះដ៏មានគ្រប់ព្រះចេស្តា» ឬ «ព្រះដ៏អស្ចារ្យ» ឬ «ព្រះដ៏មានមហិទ្ធិប្ញទ្ធិ» ឬ «ព្រះជាម្ចាស់ជាព្រះដែលមានគ្រប់ព្រះចេស្តា»។

%សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចបកប្រែដូចជា «អំណាចដ៏ខ្លាំងពូកែ» ឬ «ទ្រង់ជាព្រះដែលមានគ្រប់ទាំងអំណាច» ឬ «ព្រះទ្រង់ជាព្រះដែលមានអនុភាពខ្លាំងពូកែ»។
  • របៀបបកប្រែក្នុងឃ្លា «ព្រះជាម្ចាស់ជាព្រះដែលមានគ្រប់ព្រះចេស្តា»​ រួមបញ្ចូល «ព្រះជាម្ចាស់ជាព្រះគ្រប់គ្រង់លើអស់ទាំងអំណាច» ឬ «ព្រះជាម្ចាសជាព្រះមហាក្សត្រដ៏មានប្ញទ្ធានុភាព» ឬ «ព្រះទ្រង់ជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដី»។

ប្រជារាស្រ្តរបស់ព្រះ រាស្រ្តរបស់ខ្ញុំ

ពាក្យ «ប្រជារាស្រ្តរបស់ព្រះ» សំដៅលើមនុស្សដែលព្រះបានត្រាស់ហៅឲ្យចេញពីលោកី ដើម្បីមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះអង្គ។

  • នៅពេលព្រះអង្គមានបន្ទូលថា «រាស្រ្តរបស់ខ្ញុំ» ទ្រង់កំពុងមានបន្ទូលពីមនុស្សដែលព្រះអង្គបានជ្រើសរើស និងមនុស្សដែលមានទំនាក់ទំនងជាមួយព្រះអង្គ។
  • ប្រជារាស្រ្តរបស់ព្រះ គឺជាមនុស្សដែលព្រះអង្គជ្រើសរើស ហើយញែកដោយឡែកពីលោកីដើម្បីរស់នៅក្នុងផ្លូវ ដែលគាប់ព្រះហឫទ័យដល់ព្រះអង្គ។ ព្រះអង្គបានហៅពួកគេថា បុត្រធីតារបស់ព្រះអង្គ។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ «រាស្រ្តព្រះអង្គ» សំដៅលើប្រជាជាតិអ៊ីស្រាអែល ដែលព្រះអង្គជាអ្នកជ្រើសរើស ហើយញែកចេញដោយឡែកពីចំណោមប្រជាជាតិផ្សេងៗនៅក្នុងពិភពលោក មកបម្រើ និងស្តាប់បង្គាប់ព្រះអង្គវិញ។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី «រាស្រ្តរបស់ព្រះអង្គ» សំដៅជាពិសេសទៅលើអស់អ្នកដែលជឿលើព្រះយេស៊ូនិងដែលត្រូវបានហៅថាក្រុមជំនុំ។​ ការនេះបូករួមទាំងជនជាតិយូដា និងសាសន៍ដទៃ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «រាស្រ្តរបស់ព្រះ» អាចប្រែថា «ប្រជាជនរបស់ព្រះជាម្ចាស់» ឬ «ប្រជាជនដែលថ្វាយបង្គំព្រះ» ឬ «ប្រជាជនដែលបម្រើព្រះ» ឬ «ប្រជាជនដែលជាកម្មសិទ្ធិរបស់ព្រះ»។
  • របៀបមួយទៀតក្នុងការប្រែ «រាស្រ្តយើង» នៅពេលព្រះអង្គមានបន្ទូលដូច្នេះ អាចបូករួមជាមួយ «រាស្រ្តដែលយើងបានជ្រើសរើស»ឬ «រាស្ត្រដែលថ្វាយបង្គំយើង» ឬ «រាស្ត្រដែលជាកម្មសិទ្ធិរបស់យើង»។
  • ប្រហាក់ប្រហែលគ្នានេះដែរ «រាស្រ្តព្រះអង្គ» អាចប្រែថា «រាស្រ្តដែលជាកម្មសិទ្ធិរបស់ព្រះអង្គ» ឬ «រាស្រ្តដែលព្រះអង្គជ្រើសរើសធ្វើជាកម្មសិទ្ធិរបស់ព្រះអង្គ»។
  • «រាស្រ្តរបស់ព្រះអង្គ» អាចប្រែថា «រាស្រ្តដែលជាកម្មសិទ្ធិរបស់ព្រះអង្គ» ឬ «រាស្រ្តដែលព្រះអង្គជ្រើសរើសធ្វើជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់»។

ប្រស្នា ( ពាក្យប្រៀបធៀប)

ប្រស្នា គឺសំដៅលើរឿងខ្លីៗឬ​​ជាគោលបំណងនៃមេរៀនអ្វីមួយដែលប្រើសម្រាប់ពន្យល់ ឫ បង្រៀនអំពីសេចក្ដីពិតផ្នែកសីលធម៌។

  • ព្រះយេស៊ូបានប្រើប្រស្នារដើម្បីបង្រៀនដល់ពួកសាវ័ករបស់ទ្រង់។ ទោះបីជាទ្រង់បាននិយាយប្រស្នាប្រាប់ដល់ហ្វូងមនុស្ស តែទ្រង់មិនតែងតែពន្យល់ប្រស្នារហូតនោះទេ។
  • ​​ ទ្រង់បានប្រើ ប្រស្នាមួយ​បង្ហាញពីសេចក្ដីពិតដល់ពួកសាវ័ក ខណៈពេលពួកផារ៉ាស៊ីដែលមិនជឿលើព្រះយេស៊ូ បានព្យាយាម​លាក់បាំងសេចក្ដីពិតពីប្រជាជនរបស់ពួកគេ។
  • ព្យាការី ណាថាន់ បាននិយាយប្រស្នាមួយទៅស្ដេច ដាវីឌ ប្រាប់អំពីអំពើបាបដ៏ធ្ងន់ធ្ងររបស់ទ្រង់។
  • រឿងសាសន៍សាម៉ារីចិត្តល្អគឺជាឧទាហណ៍មួយនៃប្រស្នានៅក្នុងសាច់រឿងនោះ។ព្រះយេស៊ូបានប្រៀបធៀប ពីថង់ស្បែកចាស់និងថង់ស្បែកថ្មី ក៏ជាឧទាហណ៍មួយក្នុងមេរៀនដែលទ្រង់បង្រៀនពួកសិស្សអោយបានយល់តាមរយះប្រស្នា។

ប្រែចិត្ត ការប្រែចិត្ត

ពាក្យថា «ប្រែចិត្ត» និង «ការប្រែចិត្ត» សំដៅលើបែរចេញពីបាប ហើយត្រឡប់ទៅរកព្រះជាម្ចាស់។

  • «ប្រែចិត្ត» តាមន័យនៃពាក្យ​ «ការប្រែគំនិតរបស់អ្នកនោះ»។
  • នៅក្នុងព្រះគម្ពីរ «ប្រែចិត្ត» ជាទូទៅមានន័យថា បែរចេញពីបាប បែរចេញពីរបៀបនៃការគិតនិងការប្រព្រឹត្តរបស់មនុស្ស ហើយបែរទៅរករបៀប និងការប្រព្រឹត្តរបស់ព្រះជាម្ចាស់វិញ។
  • នៅពេលមនុស្សពិតជាប្រែចិត្តចេញពីបាបរបស់ពួកគេ ព្រះក៏អត់ទោសពួកគេ ហើយជួយពួកគេឲ្យអាចចាប់ផ្តើមស្តាប់បង្គាប់ព្រះអង្គវិញ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ប្រែចិត្ត» អាចប្រែជាមួយនឹងពាក្យ ឬ ឃ្លាដែលមានន័យថា «បែរក្រោយ»។

ប្រោសប្រណី ដែលសម្ដែងសេចក្ដីយល់ព្រម អនុគ្រោះនិយម

ពាក្យ «ប្រោសប្រណី» សំដៅទៅលើការធ្វើអ្វីមួយ ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកដែលត្រូវបានគេចាត់ទុកយ៉ាងច្បាស់ក្នុងចិត្តគួរនឹងទទួល។ អ្វីមួយដែលជា «អំណោយផល» អ្វីៗដែលជាក់លាក់ ការយល់ព្រម ឬក៏មានប្រយោជន៍។

  • ពាក្យថា «អនុគ្រោះនិយម» មានន័យថាធ្វើសកម្មភាពល្អ ចំពោះមនុស្សមួយចំនួន ប៉ុន្តែ មិនមែនដល់គ្រប់អ្នកដទៃទេ។ ជាញឹកញាប់ អនុគ្រោះនិយម នេះមានន័យថាការប្រព្រឹត្ដល្អចំពោះមនុស្សមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែ មិនមែនអ្នកផ្សេងៗទៀតទេ។ គឺបង្ហាញទៅដល់មនុស្សដែលជាអ្នកមាន ឬត្រូវបានគេពិចារណាយ៉ាងល្អិតល្អន់។
  • ព្រះយេស៊ូបានធំឡើងទៅជា «ជា​ទី​គាប់​ព្រះ‌ហឫទ័យ​» ដល់ព្រះជាម្ចាស់ និងគាប់ចិត្តដល់មនុស្សផង។ នេះមានន័យថា មានមនុស្សជាច្រើនបានយល់ព្រមពីចរិតលក្ខណៈ និងអាកប្បកិរិយារបស់ព្រះអង្គ។
  • ពាក្យថា «ស្វែងរកការពេញចិត្ត» មានន័យថាបុគ្គលម្នាក់ត្រូវបានយល់ព្រមពីអ្នកដទៃរួចហើយ។
  • នៅពេលដែលស្តេចបង្ហាញការគាប់ព្រះទ័យដល់នរណាម្នាក់ ជារឿយៗ មានន័យថា ទ្រង់គាប់ព្រះហឫទ័យចំពោះសំណើរបស់បុគ្គលនោះ ហើយស្តេចនឹងប្រទានដល់បុគ្គលនោះដែរ។

សេចក្តីណែនាំនាំការបកប្រែ

  • របៀបមួយទៀត ដើម្បីបកប្រែពាក្យ «ប្រោសប្រណី» អាចបូករួមជាមួយ «ព្រះពរ» ឬ «អត្ថប្រយោជន៍»។
  • «ឆ្នាំនៃការប្រោសប្រាណរបស់ព្រះជាម្ចាស់» អាចបកប្រែថា «ឆ្នាំនៃការប្រោសប្រណីរបស់ព្រះជាម្ចាស់»។

ប្រោសលោះ ការប្រោសលោះ និងអ្នកប្រោសលោះ

ពាក្យថា «ប្រោសលោះ» និង «ការប្រោសលោះ» សំដៅទៅលើ ការទិញអ្វីមួយដែលធ្លាប់ជាម្ចាស់ពីមុន ឬ ត្រូវបានជាប់ជាឈ្លើយត្រឡប់មកវិញ។ «អ្នកប្រោសលោះ» គឺជាម្នាក់ដែលប្រោសលោះ អ្វីមួយ ឬអ្នកណាម្នាក់។​

  • ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យដល់ជនជាតិអ៊ីស្រាអែល ពីរបៀបនៃការប្រោសលោះមនុស្ស ឬរបស់អ្វីមួយ។
  • ឧទាហរណ៍ អ្នកណាម្នាក់អាចប្រោសលោះមនុស្សណាម្នាក់ ដែលនៅក្នុងភាពជាទាសករ ដោយបង់ថ្លៃ ដើម្បីឲ្យទាសករនោះអាចមានសេរីភាពបាន។ ពាក្យថា «ថ្លៃលោះ» អាចសំដៅទៅលើការអនុវត្តបែបនេះដែរ។
  • ប្រសិនបើ ដីអ្នកណាម្នាក់បានលក់ទៅហើយ ហើយសាច់ញាតិ​របស់អ្នកនោះអាច «លោះ» ឬ «ទិញត្រឡប់មកវិញបាន» ដើម្បីឲ្យដីនោះអាចជាដីរបស់គ្រួសារតទៅទៀត។
  • ការអនុវត្តបែបនេះ បង្ហាញពីរបៀបដែលព្រះជាម្ចាស់ប្រោសលោះមនុស្ស ដែលធ្លាក់ជាទាសកររបស់បាប។ នៅពេលដែលព្រះអង្គបានសុគតនៅលើឈើឆ្កាង ព្រះយេស៊ូបានបង់ថ្លៃបាបរបស់មនុស្ស និងបានប្រោសលោះអស់អ្នកដែលទុកចិត្តលើសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ អស់អ្នកដែលបានទទួលការប្រោសលោះពីព្រះអង្គ បានដោះឲ្យមានសេរីភាពពីបាប និងការជាប់ទោស។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «ប្រោសលោះ» អាចប្រែផងដែរថា «ទិញត្រឡប់វិញ» ឬ «ដោះឲ្យមានសេរីភាព»។

ផ្សះផ្សា ការផ្សះផ្សា

ពាក្យថា «ផ្សះផ្សា» និង «ការផ្សះផ្សា» សំដៅទៅលើ «ការសាងសន្តិភាព» រវាងមនុស្សដែលធ្លាប់ជាសត្រូវនឹងគ្នាពីមុន។

  • នៅក្នុងព្រះគម្ពីរ ពាក្យនេះជាទូទៅប្រើសំដៅទៅលើការដែលព្រះជាម្ចាស់ផ្សះផ្សាជាមួយមនុស្សជាមួយព្រះអង្គ តាមរយៈយញ្ញបូជានៃព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត។
  • ដោយសារតែអំពើបាប មនុស្សគ្រប់រូបបានក្លាយជាសត្រូវរបស់ព្រះ។ ប៉ុន្តែ ដោយសារសេចក្តីស្រឡាញ់ដែលពេញដោយសេចក្តីមេត្តា ព្រះជាម្ចាស់បានប្រទានផ្លូវសម្រាប់មនុស្ស ដើម្បីឲ្យអាចការផ្សះផ្សាជាមួយព្រះអង្គតាមរយៈព្រះយេស៊ូ។
  • តាមរយៈការទុកចិត្តលើយញ្ញបូជារបស់ព្រះយេស៊ូ ដើម្បីបង់ថ្លៃសម្រាប់បាបរបស់ពួកគេ មនុស្សគ្រប់រូបអាចទទួលបានការអត់ទោស និងមានសន្តិភាពជាមួយព្រះជាម្ចាស់វិញ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ផ្សះផ្សា» អាចប្រែផងដែរថា «សាងសន្តិភាព» ឬ «ការស្តារទំនាក់ទំនងល្អ» ឬ «ធ្វើឲ្យក្លាយជាមិត្តសំឡាញ់នឹងគ្នា»។
  • ពាក្យថា «ការផ្សះផ្សា» អាចប្រែថា «ការស្តារទំនាក់ទំនងល្អឡើងវិញ» ឬ «ការសាងសន្តិភាព» ឬ «ការធ្វើឲ្យក្លាយជាមិត្តសំឡាញ់នឹងគ្នា»។

ព័ន្ធកច្ច អ្នកព័ន្ធកិច្ច

ក្នុងព្រះគម្ពីរពាក្យថា «ព័ន្ធការី» និង «ព័ន្ធកិច្ច» សំដៅទៅលើការបម្រើអ្នកដទៃដោយការបង្រៀនពួកគេអំពីព្រះ និងការថែរក្សាខាងវិញ្ញាណ។ ពាក្យថា «ព័ន្ធការី» ក៏អាចសំដៅទៅលើមនុស្សម្នាក់ដែលបម្រើអ្នកដទៃតាមរបៀបនេះដែរ។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ពួកបូជាចារ្យ «បម្រើ» ដល់ព្រះ នៅក្នុងព្រះវិហារដោយថ្វាយយញ្ញបូជាដល់ព្រះអង្គ។
  • «ព័ន្ធកិច្ច» របស់ពួកគេគឺរួមបញ្ចូលការមើលថែរក្សាព្រះវិហារ ហើយថ្វាយតង្វាយដល់ព្រះជំនួសមនុស្ស។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី «ព័ន្ធការី» នៃដំណឹងល្អគឺជាអ្នកដែលបង្រៀនអ្នកដទៃនូវសារនៃសេចក្ដីសង្រ្គោះតាមរយៈជំនឿលើព្រះយេស៊ូ។ ជួនកាលព័ន្ធការីម្នាក់ត្រូវបានគេហៅថាជា «អ្នកបម្រើ»។
  • ការងារនៃការបម្រើដល់មនុស្សអាចរួមបញ្ចូលការបម្រើពួកគេខាងវិញ្ញាណដោយបង្រៀនពួកគេអំពីព្រះ។
  • វាក៏អាចសំដៅទៅលើការបម្រើមនុស្សតាមរបៀបដូចជាការថែទាំអ្នកជម្ងឺ និងការផ្តល់អាហារដល់ជនក្រីក្រ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងបរិបទនៃការបម្រើដល់ប្រជាជន «ដើម្បីបម្រើ» ក៏អាចត្រូវបានបកប្រែថាជា «បម្រើ» ឬ «យកចិត្តទុកដាក់» ឬ «បំពេញតម្រូវការ» ។
  • នៅពេលសំដៅដល់ការបម្រើក្នុងព្រះវិហារបរិសុទ្ធពាក្យថា «ព័ន្ធការី» អាចត្រូវបកប្រែថា «បម្រើព្រះនៅក្នុងព្រះវិហារ» ឬ «ថ្វាយតង្វាយដល់ព្រះជាម្ចាស់ជំនួសប្រជាជន»។
  • នៅក្នុងបរិបទនៃការបម្រើព្រះ ការនេះអាចត្រូវបានបកប្រែថាជា «បម្រើ» ឬ «ធ្វើការថ្វាយព្រះ»។
  • ឃ្លាដែលថា «បម្រើដល់» ក៏អាចបកប្រែថាជា «យកចិត្តទុកដាក់» ឬ «បានផ្តល់ឱ្យ» ឬ «បានជួយ» ។

ពិត សេចក្តីពិត ក្លាយជាការពិត

ពាក្យថា «ពិត» និង «សេចក្តីពិត» សំដៅទៅលើគំនិតដែលជាការពិត ព្រឹត្តិការណ៍ដែលបានកើតឡើងពិតប្រាកដ និងសេចក្តីថ្លែងដែលត្រូវបានគេនិយាយពិតប្រាកដមែន។

  • ការពិត គឺពិតប្រាកដ ការពិត ត្រឹមត្រូវ ស្របច្បាប់ និងការពិត។
  • សេចក្តីពិត គឺការយល់ដឹង ជំនឿ សេចក្តីពិត ឬសេចក្តីថ្លែងការណ៍ដែលជាការពិត។
  • ពាក្យថា «ក្លាយជាការពិត» ឬ «បានក្លាយទៅជាការពិត» គឺជាពាក្យដែលមានន័យថា ​សេចក្តីទំនាយមួយបានកើតឡើងពិតមែន ដូចដែលបានទាយទុកជាមុនមែន។
  • សេចក្ដីពិតរួមបញ្ចូលគំនិតនៃការប្រព្រឹត្ដតាមរបៀបដែលគួរឲ្យទុកចិត្ដ និងស្មោះត្រង់។
  • ព្រះយេស៊ូបានបង្ហាញសេចក្ដីពិតរបស់ព្រះតាមរយៈពាក្យដែលព្រះអង្គមានបន្ទូល។
  • ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត។ ព្រះបន្ទូលប្រាប់អំពីអ្វីដែលបានកើតឡើងហើយបង្រៀនអ្វីដែលពិតអំពីព្រះ និងអំពីអ្វីៗទាំងអស់ដែលទព្រះអង្គបានបង្កើត។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ និងអ្វីដែលកំពុងត្រូវបានពិពណ៌នាពាក្យ «ពិត» ក៏អាចត្រូវបានបកប្រែដោយ «ពិតមែន» ឬ «ការពិត» ឬ «ត្រឹមត្រូវ» ឬ «ត្រូវ» ឬ «ជាក់លាក់» ឬ «ពិតប្រាកដ»។
  • របៀបប្រែពាក្យ «ការពិត» អាចរួមបញ្ចូល «អ្វីដែលជាការពិត» ឬ «ការពិត» ឬ «ភាពច្បាស់លាស់» ឬ «គោលការណ៍»។
  • ពាក្យថា «ក្លាយជាការពិត» ក៏អាចត្រូវបានបកប្រែថា «ពិតជាកើតឡើង» ឬ «ត្រូវបានសម្រេច» ឬ «កើតឡើងដូចដែលបានព្យាករណ៍»។
  • ឃ្លាថា «ប្រាប់ការពិត» ឬ «និយាយការពិត» អាចត្រូវបានបកប្រែថា «និយាយអ្វីដែលជាការពិត» ឬ «ប្រាប់ពីអ្វីដែលបានកើតឡើងពិត» ឬ «និយាយអ្វីៗដែលអាចទុកចិត្តបាន»។
  • «ទទួលស្គាល់ការពិត» អាចបកប្រែផងដែរថា «ជឿអ្វីដែលជាការពិតអំពីព្រះជាម្ចាស់»។
  • ក្នុងឃ្លាមួយដូចជា «ថ្វាយបង្គំព្រះដោយវិញ្ញាណនិងសេចក្ដីពិត» ពាក្យដែលថា «នៅក្នុងជាសេចក្ដីពិត» ក៏អាចត្រូវបកប្រែដោយ «ស្ដាប់បង្គាប់ដោយស្មោះត្រង់នូវអ្វីដែលព្រះបានបង្រៀនដល់យើង»។

ពិធីបុណ្យរំលង

«បុណ្យរំលង​» គឺជាឈ្មោះពិធីបុណ្យសាសនាដែលជនជាតិយូដាប្រារព្ធធ្វើរៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រះជាម្ចាស់ដែលបានជួយសង្រ្គោះពួកអយ្យកោនៃប្រជាជនអ៊ីស្រាអែលដែលជាប់ជាទាសករនៅក្នុងប្រទេសអេស៊ីព្ទអោយមានសេរីភាព។

  • ឈ្មោះបុណ្យនេះកើតឡើងដោយមានហេតុការណ៍នៅពេលព្រះជាម្ចាស់បានហោះកាត់លើផ្ទះជនជាតិអ៊ីស្រាអែលដើម្បីកាពារកូនប្រុសច្បងរបស់ពួកគេ ខណៈពេលដែលកូនប្រុសច្បងនៃជនជាតិអេស៊ីព្ទត្រូវបានសម្លាប់។
  • ការអបអរសាទពិធីបុណ្យរំលងនេះ មានទាំងអាហារពិសេសៗ គេយកចៀមល្អឥតខ្ចោះមួយដែលពួកគេបានសម្លាប់ហើយដុត​ ក៏មានទាំងនំប័ុងធ្វើអត់ដាក់មេផងដែរ។អាហារទាំងនោះបានរំលឹកដល់ពួកគេ ពេលដែលជនជាតិអ៊ីស្រាអែលបានបរិភោគនៅពេលយប់មុនពេលពួកគេចាកចេញពីប្រទេសអេស៊ីព្ទ។
  • ព្រះជាម្ចាស់បានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលបរិភោគអាហារបែបនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលទ្រង់នាំពួកគេចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទ។

សេចក្ដីណែនាំនៃការបកប្រែ៖

  • ពាក្យ «ពិធីបុណ្យរំលង» អាចបកប្រែបានដោយពាក្យ «ឆ្លងកាត់ » បូកនិងពាក្យ «ហួស» ឫក៏ពាក្យផ្សំផ្សេងៗទៀតមានន័យដូចនិងពាក្យនេះដែរ។
  • វាមានប្រយោជន៍ប្រសិនបើឈ្មោះរបស់ពីធីបុណ្យនេះមានទំនាក់ទំនងច្បាស់លាស់ ជាមួយពាក្យនេះដើម្បីពន្យល់ពីទេវតារបស់ព្រះអង្គម្ចាស់បានហោះកាត់ផ្ទះជនជាតិអ៊ីស្រាអែលដើម្បីកាពារកូនប្រុសរបស់ពួកគេ។

ពិធីលៀងព្រះអម្ចាស់ ពិធីជប់លៀងរបស់ព្រះអម្ចាស់

ពាក្យថា «ពិធីលៀងព្រះអម្ចាស់» បានត្រូវប្រើដោយសាវកប៉ូលសំដៅទៅលើអាហារបុណ្យរំលងដែលព្រះយេស៊ូបានបរិភោគជាមួយនឹងពួកសាវករបស់ព្រះអង្គនៅយប់ដែល ព្រះអង្គត្រូវបានចាប់ខ្លួនដោយពួកមេដឹកនាំសាសនាយូដា។

  • នៅក្នុងពេលបរិភោគ ព្រះយេស៊ូបានកាច់នំប៉័ងសម្រាប់បុណ្យរំលងជាចំណែកដែលហើយទ្រង់មានបន្ទូលថា នេះជារូបកាយទ្រង់ដែលនឹងត្រូវគេវាយ ហើយសម្លាប់។
  • ទ្រង់មានព្រះបន្ទូលអំពីស្រាទំពាំងបាយជូរថា ជាព្រះលោហិតរបស់ព្រះ ដែលនិងត្រូវច្រូចជាយញ្ញបូជាសម្រាប់លោះបាបនៅពេលទ្រង់សុគតលើឈើឆ្កាង។
  • ព្រះយេស៊ូបានបង្គាប់ដល់ពួកសិស្សដែលដើរតាមទ្រង់ឲ្យធ្វើពិធីនេះ ទុកជាការចងចាំពីការសុគត និងការរស់ឡើងវិញរបស់ទ្រង់។
  • នៅក្នុងសំបុត្ររបស់គាត់ទៅកាន់ក្រុមជំនុំកូរិនថូស សាវកប៉ូលក៏បានបង្កើតថែមទៀតនូវពិធីលៀងព្រះអម្ចាស់ដែលជាការអនុវត្តជាទៀងទាត់សម្រាប់អ្នកជឿលើអង្គព្រះយេស៊ូ។
  • នៅក្នុងក្រុមជំនុំសព្វថ្ងៃហៅថា «ពិធីលៀងព្រះអម្ចាស់» សំដៅលើការជប់លៀងចុងក្រោយរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត។ ពាក្យថា «ពីធីជប់លៀងរបស់ព្រះអម្ចាស់» ក៏ត្រូវបានប្រើម្តងម្កាលដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះក៏អាចបកប្រែថា«អាហារព្រះអម្ចាស់» ឬ «អាហារនៃព្រះអម្ចាស់យេស៊ូជាអម្ចាស់យើង» ឬ «អាហារដែលចងចាំពីព្រះអម្ចាស់យេស៊ូ»។

ពិភពលោក លោកីយ៍

ពាក្យថា «ពិភពលោក» សំដៅទៅលើផ្នែកនៃសកលលោកដែលមនុស្សរស់នៅ៖ លើផែនដី។ ពាក្យថា «ខាងលោកីយ៍» ពិពណ៌នាអំពីភាពអាក្រក់ និងអាកប្បកិរិយារបស់មនុស្សដែលរស់នៅក្នុងលោកីយ៍នេះ។

  • ក្នុងន័យយ៉ាងសាមញ្ញបំផុតរបស់ពាក្យ «ពិភពលោក» សំដៅទៅលើមេឃ និងផែនដីព្រមទាំងអ្វីៗគ្រប់យ៉ាងនៅក្នុងនោះ។
  • នៅក្នុងបរិបទជាច្រើន «ពិភពលោក» មានន័យថា «ប្រជាជននៅក្នុងពិភពលោក» នេះ។
  • ពេលខ្លះ ពាក្យនេះត្រូវបានបញ្ជាក់ថា ពាក្យនេះសំដៅទៅលើមនុស្សអាក្រក់នៅលើផែនដី ឬមនុស្សដែលមិនគោរពកោតខ្លាចព្រះ។
  • ពួកសាវកក៏បានប្រើ «លោកីយ៍» ដើម្បីសំដៅទៅលើអាកប្បកិរិយាដែលអាត្មានិយម និងអំពើអាក្រក់របស់មនុស្សដែលរស់នៅក្នុងលោកីយ៍នេះ។ នេះអាចរួមបញ្ចូលភាពសុចរិត ការអនុវត្តជំនឿសាសនាដោយខ្លួនឯងដែលផ្អែកលើការខិតខំរបស់មនុស្ស។
  • ចរឹកមនុស្ស និងរបស់អ្វីដែលត្រូវបានកំណត់ដោយតម្លៃដោយគេនិយាយថា «លោកីយ៍»។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «ពិភពលោក» ក៏អាចត្រូវបានបកប្រែថា «សកលលោក» ឬ «មនុស្សក្នុងលោកនេះ» ឬ «អំពើពុករលួយ ឬអាក្រក់ក្នុងលោកីយ៍» ឬ «អាកប្បកិរិយាអាក្រក់របស់មនុស្សនៅលើលោកីយ៍»។
  • ឃ្លាថា «ពិភពទាំងមូល» ជារឿយៗមានន័យថា «មនុស្សជាច្រើន» ហើយសំដៅលើប្រជាជនដែលរស់នៅក្នុងតំបន់មួយ។ ឧទាហរណ៍ «ពិភពមួយបានចូលមកអេស៊ីប» អាចបកប្រែបានថា «ប្រជាជនជាច្រើនមកពីប្រទេសជិតខាងបានចូលមកប្រទេសអេស៊ីប» ឬ «មនុស្សមកពីគ្រប់ទិសទីនៃប្រទេសអេស៊ីបបានមកទីនេះ»។
  • វិធីមួយទៀតដើម្បីបកប្រែ «ពិភពលោកទាំងមូលបានទៅស្រុកកំណើតរបស់ពួកគេដើម្បីចុះឈ្មោះនៅក្នុងការធ្វើជំរឿនរ៉ូម» គឺជា «មនុស្សជាច្រើនដែលរស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយចក្រភពរ៉ូមបាន ... »។
  • អាស្រ័យលើបរិបទពាក្យថា «លោកីយ៍» អាចត្រូវបកប្រែថា «អំពើអាក្រក់» ឬ «អំពើបាប» ឬ «អាត្មានិយម» ឬ «ការទុច្ចរិត» ឬ «ពុករលួយ» ឬ «ឥទ្ធិពលនៃការអាក្រក់របស់មនុស្សក្នុងលោកនេះ»។
  • ពាក្យថា «ការនិយាយពាក្យទាំងនេះនៅក្នុងលោកីយ៍» អាចបកប្រែថា «ការនិយាយពាក្យទាំងនេះដល់ប្រជាជននៃលោកីយ៍»។
  • នៅក្នុងបរិបទផ្សេងទៀត «នៅក្នុងលោកីយ៍» ក៏អាចត្រូវបានបកប្រែថា «រស់នៅក្នុងចំណោមមនុស្សលោក» ឬ «រស់នៅក្នុងចំណោមមនុស្សអាក្រក់»។

ពួកកូនប្រុសរបស់ព្រះ

ពាក្យ «ពួកកូនប្រុសរបស់ព្រះ» គឺជាពាក្យរូបភាពដែលមានអត្ថន័យជាច្រើន។

  • នៅក្នុងកណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យថា «ពួកកូនប្រុសរបស់ព្រះ» សំដៅលើពួកអ្នកជឿលើព្រះយេស៊ូ ហើយជាច្រើនដងត្រូវបានប្រែថា «ពួកកូនរបស់ព្រះ» ដែលរាប់បញ្ចូលទាំងប្រុសទាំងស្រី។
  • ការប្រើពាក្យនេះ និយាយពីទំនាក់ទំនងជាមួយព្រះដែលដូចគ្នានឹងទំនាក់ទំនងរបស់មនុស្សរវាងកូនប្រុស និងឪពុក ដោយមានគ្រប់ទាំងឯកសិទ្ធិក្នុងភាពជាកូន។
  • នៅក្នុង លោកុប្បត្ដិ ៦ អ្នកខ្លះប្រែពាក្យ «ពួកកូនប្រុសរបស់ព្រះ» ថាជាពួកទេវតាដែលធ្លាក់ចុះ សំដៅលើវិញ្ញាណអសោចិ៍ ឬអារក្ស។ អ្នកខ្លះទៀតគិតថា វាអាចសំដៅលើអំណាចអ្នកដឹកនាំនយោបាយ ឬពួកកូនចៅរបស់លោកសេត។
  • ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យថា «បុត្ររបស់ព្រះ» សំដៅលើពួកអ្នកជឿព្រះយេស៊ូទាំងអស់ហើយ ជាញឹកញាប់បានបកប្រែថា «កូនរបស់ព្រះ» ទាំងពីរនេះ គឺរួមបញ្ចូលទាំងមនុស្សប្រុសហ និងស្រី។
  • ទាំងនេះគឺប្រើពាក្យសម្រាប់និយាយនៃទំនាក់ទំនង់មួយរវាងព្រះជាម្ចាស់ ដែលវាដូចជាទំនាក់ទំនង់ឪពុក និងកូន ជាមួយនឹងឯកសិទ្ធិដ៏ធំមួយក្នុងនាមជាកូន។
  • ងារ «កូនរបស់ព្រះ» គឺជាពាក្យផ្សេងមួយទៀតដែលសំដៅលើព្រះយេស៊ូដែលជាព្រះរាជបុត្រារបស់ព្រះតែមួយ។

សេចក្ដីណែនាំនៃការបកប្រែ

  • នៅពេល «ពួកកូនប្រុសរបស់ព្រះ» សំដៅលើពួកអ្នកជឿព្រះយេស៊ូ វាអាចត្រូវបានប្រែថាជា «ពួកកូនរបស់ព្រះ»។
  • របៀបផ្សេងទៀតដើម្បីប្រែពាក្យ «ពួកកូនប្រុសរបស់ព្រះ» អាចរាប​់បញ្ចូល «ពួកទេវតា» ឬ «ពួកវិញ្ញាណ» ឬ «ពួកអារក្ស» គឺអាស្រ័យលើបរិបទ។
  • សូមមើលតំណភ្ជាប់សម្រាប់ពាក្យ «កូនប្រុស»។

ពួកផារិស៊ី

ពួកផារិស៊ី ជាក្រុមមនុស្សដែលសំខាន់ ហើយមានអំណាចបំផុតនៃពួកដឹកសាសនាយូដានៅសម័យព្រះយេស៊ូ។

  • ភាគច្រើនពួកគេជាអ្នកជំនួញវណ្ណៈកណ្តាល ហើយមួយចំនួនទៀតជាសង្ឃផងដែរ។
  • អ្នកដឹកនាំសាសនាទាំងអស់ និង ពួកផារិស៊ីពួកគេពិតជាគោរពច្បាប់របស់លោកម៉ូសេ ហើយ​និងច្បាប់យូដា និង រក្សាប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួនបំផុត។
  • ពួកគេព្រួយបារម្ភពីការដែលញែកពួកយូដាចេញពីឥទ្ធិពលអាក្រក់របស់សាសន៍ដទៃ។ ឈ្មោះ ផារិស៊ី គឺបានមកពីពាក្យថា «បំបែកចេញពីគ្នា»។
  • ពួកផារិស៊ី មានជំនឿលើវិញ្ញាណបន្ទាប់ពីមនុស្សស្លាប់ទៅ គេក៏ជឿថាមានទេវតា និង​វិញ្ញាណផ្សេងៗដែរ។
  • ពួកផារិស៊ី និង ពួកសាឌូស៊ីបានទាស់ប្រឆាំងនឹង ព្រះយេស៊ូ និង​ពួកអ្នកជឿថ្មី។

ពួកពលបរិវានៃព្រះយេហូវ៉ា​ ពួកពលបរិវានៃព្រះជាម្ចាស់ ពួកពលបរិវា

ពាក្យថា «ពួកពលបរិវានៃរះយេហូវ៉ា​» និង «ពួកពលបរិវានៃព្រះជាម្ចាស់» គឺជាតួនាទីដែលបញ្ជាក់សិទ្ធិអំណាចរបស់ព្រះអម្ចាស់គ្រប់គ្រងលើពួកទេវតាដែលស្តាប់បង្គាប់ព្រះអង្គ។

  • ពាក្យថា «បរិវា» ឬ «ពួកពលបរិវា» ជាការពាក្យដែលសំដៅទៅលើចំនួនដ៏ធំនៃអ្វីមួយ​ ដូចជាចំនួនទ័ព​ ចំនួនផ្កាយដ៏ច្រើនមហិមា។ ពាក្យនេះ អាចសំដៅផងដែរទៅលើអ្វីៗទាំងអស់ដែលជាវិញ្ញាណ បូករួមជាមួយវិញ្ញាណអាក្រក់ដែរ។ មានតែមើលទៅលើបរិបទទេ ទើបដឹងថា តើវាសំដៅទៅលើអ្វី។
  • ឃ្លាដែលស្រដៀងនឹង «ពលបរិវានៃស្ថានសួគ៌» ​សំដៅទៅលើហ្វូងផ្កាយ​ តារា​ ពិភព និងគ្រប់របស់ដែលមានជីវិតនៅស្ថានសួគ៌។
  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីពាក្យថា «ព្រះអម្ចាស់នៃពួកពលបរិវា» មានន័យដូចគ្នានឹងពាក្យ «ពួកពលបរិវានៃព្រះយេហូវ៉ា» ប៉ុន្តែ វាមិនអាចបកប្រែថា​ «ព្រះយេហូវ៉ា» បានទេ ដោយសារពាក្យ «ព្រះយេហូវ៉ា» ជាភាសាហេព្រើរ ហើយមិនបានប្រើនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីទេ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែ «ពួកពលបរិវានៃព្រះយេហូវ៉ា» អាចបូករួមជាមួយ «ព្រះយេហូវ៉ាគ្រប់គ្រងលើពួកទេវតា» ឬ «ព្រះយេហូវ៉ា គ្រប់គ្រងពលទ័ពទេវតារបស់ព្រះអង្គ» ​ឬ «ព្រះយេហូវ៉ាគ្រប់គ្រងលើគ្រប់របស់ដែលទ្រង់បានបង្កើត»។
  • ពាក្យថា «ពួកពលបរិវានៃ» នៅក្នុងឃ្លា «ពួកពលបរិវានៃព្រះជាម្ចាស់» អាចបកប្រែក្នុងន័យដូចគ្នា នៅក្នុងឃ្លាខាងលើ «ពួកពលបរិវានៃព្រះយេហូវ៉ា»។
  • ក្រុមជំនុំមួយចំនួនមិនទទួលយកការបកប្រែន័យត្រង់ថា «ព្រះយេហូវ៉ា» ទេ តែពេញចិត្តនឹងប្រើពាក្យ «ព្រះជាម្ចាស់» ជំនួសវិញ ជាអក្សរធំ​ជំនួសឲ្យការធ្វើតាមទំនៀមទម្លាប់ក្នុងព្រះគម្ពីរជាច្រើន។ ដូច្នេះ ក្រុមជំនុំទាំងនេះបកប្រែពាក្យ «ព្រះអម្ចាស់នៃពួកពលបរិវា» អាចប្រើក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ជំនួស «ព្រះយេហូវ៉ានៃពួកពលបរិវា»។

ពួក​អាចារ្យ អ្នកជំនាញច្បាប់នៅក្នុងសាសន៍យូដា

ពួក​អាចារ្យ គឺជាមន្រី្តដែលទទួលខុសត្រូវក្នុងការសរសេរ ឬចម្លងឯកសាររបស់រដ្ឋ ឬសាសនា ដោយដៃ។ ឈ្មោះមួយទៀតសម្រាប់ពួកអាចារ្យគឺ «អ្នកជំនាញច្បាប់នៅក្នុងសាសន៍យូដា»។

  • ពួកអាចារ្យជាអ្នកទទួលខុសត្រូវលើការចម្លង និងការអភិរក្សកណ្ឌគម្ពីរសម្ពន្ធមេត្រីចាស់។
  • ពួកគេក៏ចម្លង និងអភិរក្ស ព្រមទាំងបកប្រែទស្សនៈរបស់សាសនា និងពាក្យអត្ថាធិប្បាយលើបញ្ញាត្តិរបស់ព្រះជាម្ចាស់។
  • ពេលខ្លះ ពួកអាចារ្យ ជាមន្ត្រីសំខាន់នៅក្នុងរដ្ឋាភិបាល។
  • ពួកអាចារ្យសំខាន់នៅក្នុងព្រះគម្ពីរ រូមទាំងលោកបារូក និងលោកអែសរ៉ា។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យថា​ «អាចារ្យ» អាចបកប្រែថា «គ្រូខាងក្រឹត្យវិន័យ»។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពួកអាចារ្យ ជាធម្មតាមានចំណែកនៅក្នុងក្រុមដែលហៅថា «ពួកផារីស៊ី» ហើយមានពីរក្រុមនិយាយជាញយដងជាមួយគ្នា។

ពេញដោយព្រះវិញ្ញាណ

ពាក្យថា «ពេញដោយព្រះវិញ្ញាណ» គឺជាពាក្យប្រៀបធៀបដែលមានន័យថា ព្រះវិញ្ញាណដ៏វិសុទ្ធកំពុងតែផ្តល់អំណាចដល់មនុស្សម្នាក់ឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។

  • ឃ្លាថា «បំពេញដោយ» គឺជាពាក្យដែលតែងតែមានន័យថា «គ្រប់គ្រងដោយ»។
  • មនុស្សដែល «ពេញដោយព្រះវិញ្ញាណ» ពេលពួកគេធ្វើតាមការដឹកនាំរបស់ព្រះវិញ្ញាណ ហើយពឹងផ្អែកទាំងស្រុងទៅលើទ្រង់ ដើម្បីជួយពួកគេឲ្យធ្វើអ្វីដែលជាព្រះហឫទ័យរបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចបកប្រែថា «ព្រះវិញ្ញាណជាអ្នកប្រទានអំណាច» ឬ «ព្រះវិញ្ញាណជាអ្នកគ្រប់គ្រង»។ ប៉ុន្តែ មិនមែនក្នុងដែលថា ព្រះវិញ្ញាណដ៏វិសុទ្ធបង្ខំមនុស្សឲ្យធ្វើអ្វីមួយឡើយ។
  • នៅក្នុងប្រយោគដូចជា «គាត់បានពេញដោយព្រះវិញ្ញាណ» អាចបកប្រែបានថា «គាត់រស់នៅពេញដោយអំណាចរបស់ព្រះវិញ្ញាណ» ឬ «គាត់ត្រូវបានព្រះវិញ្ញាណដឹកនាំទាំងស្រុង» ឬ​ «ព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំគាត់ទាំងស្រុង»។
  • ពាក្យនេះ ប្រហាក់ប្រហែលនឹង ឃ្លាថា «រស់នៅដោយវិញ្ញាណ» ប៉ុន្តែ «ពេញដោយព្រះវិញ្ញាណ» សង្កត់ន័យក្នុងភាពពេញលេញ ដែលមនុស្សអនុញ្ញាតឲ្យព្រះវិញ្ញាណដ៏វិសុទ្ធបានគ្រប់គ្រង ឬ​មានឥទ្ធិពលលើជីវិតរបស់គាត់។ ដូច្នេះ ពាក្យពីរនេះ អាចត្រូវបានបកប្រែខុសគ្នា ប្រសិនបើ អាច។

ព្រះក្លែងក្លាយ ព្រះសាសន៍ដទៃ ព្រះ ទេពធិតា

ព្រះក្លែងក្លាយគឺជាអ្វីដែលមនុស្សថ្វាយបង្គំជំនួសឲ្យថ្វាយបង្គំព្រះពិតតែមួយ។ ពាក្យថា «ទេពធិតា» សំដៅទៅព្រះក្លែងក្លាយតែជាស្រី្ត។

  • ព្រះក្លែងក្លាយ ឬ ទេពធិតាមិនមែនជាព្រះទេ ព្រះជាម្ចាស់តែមួយគត់គឺជាព្រះពិត។
  • ពេលខ្លះ មនុស្សធ្វើវត្ថុទៅជារូបព្រះ ដើម្បីថ្វាយបង្គំ និងជានិមិត្តរូបនៃព្រះក្លែងក្លាយរបស់ពួកគេ។
  • នៅក្នុងព្រះគម្ពីរ រាស្ដ្ររបស់ព្រះជាម្ចាស់ ជារឿយៗបានបែរចេញពីការស្ដាប់បង្គាប់របស់ព្រះអង្គទៅថ្វាយបង្គំព្រះក្លែងក្លាយទាំងឡាយវិញ។
  • អារក្សជាញឹកញាប់បញ្ឆោតមនុស្សឲ្យជឿថាព្រះក្លែងក្លាយ និងរូបព្រះដែលពួកគេថ្វាយបង្គំមានអំណាចពិតមែន។
  • ព្រះបាល និង ព្រះ‌ដាកុនព្រមទាំង​ព្រះ​ម៉ូឡុក គឺជាព្រះបីអង្គក្នុងចំណោមព្រះក្លែងក្លាយដទៃទៀត ដែលមនុស្សនៅក្នុងសម័យព្រះគម្ពីរថ្វាយបង្គំ។
  • ព្រះនាងអាសេរ៉ា និងព្រះនាងឌីអាន ពីរអង្គនេះ ដែលប្រជាជននៅក្នុងសម័យបុរាណគោរពបូជា។

សេចក្តីណែនាំនៃការបកប្រែ

  • មានពាក្យជាច្រើនសម្រាប់ពាក្យថា «ព្រះ» ​ឬ «ព្រះក្លែងក្លាយ» នៅក្នុងភាសា ឬនៅក្នុងភាសាជិតខាង។
  • ពាក្យថា «រូបព្រះ» អាចត្រូវបានប្រើ ដើម្បីសំដៅទៅលើព្រះក្លែងក្លាយ។
  • នៅក្នុងភាសាអង់គ្លេស អក្សតូច «ព្រះ» ត្រូវបានប្រើសំដៅទៅលើព្រះក្លែងក្លាយ ហើយអក្សរធំ គឺត្រូវបានប្រើសំដៅទៅលើព្រះពិតតែមួយគត់។ នៅក្នុងភាសាផ្សេងក៏ធ្វើបែបនេះដែរ។
  • ជម្រើសមួយទៀត អាចប្រើក្នុងន័យមួយផ្សេងទៀតទាំងស្រុង ដើម្បីសំដៅទៅលើព្រះក្លែងក្លាយ។
  • នៅក្នុងភាសាខ្លះ អាចបន្ថែមពាក្យ ដើម្បីបញ្ជាក់ ថាព្រះក្លែងក្លាយ គឺត្រូវ​បានពណ៌នាជាព្រះប្រុស ឬស្រីតែម្តង។

ព្រះគុណ ប្រណីសណ្តោស

ពាក្យថា «ព្រះគុណ» សំដៅទៅលើការជួយ ឬ ព្រះពរដែលត្រូវបានប្រទានឲ្យនណាម្នាក់ដែលមិនចាំបាច់ខំរក។ ពាក្យថា «ប្រណីសណ្តោស» ពិពណ៌នាអំពីនណាម្នាកដែលបង្ហាញពីក្តីមេត្តាទៅកាន់អ្នកដទៃ។

  • ព្រះគុណរបស់ព្រះជាម្ចាស់ប្រទានមកកាន់មនុស្សមានបាបដោយឥតគិតថ្លៃ។
  • បែបបទនៃព្រះគុណសំដៅទៅលើមានចិត្តល្អ និង អត់ទោស ដល់នណាម្នាក់ដែលបានធ្វើខុស និង ធ្វើរឿងដែលឈឺចាប់។
  • ឃ្លាថា «ស្វែងរកព្រះគុណ» គឺជាឃ្លាដែលមានន័យថា ទទួលជំនួយ និងព្រះគុណមកពីព្រះ។ ជាញឹកញាប់ រួមបញ្ចូលជាមួយនឹងអត្ថន័យដែល ព្រះគាប់ព្រះហឫទ័យនឹងនរណាម្នាក់ ហើយ​ជួយពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងពាក្យ «ព្រះគុណ» នេះ អាចប្រែគឺ «សេចក្តីសប្បុរសរបស់ព្រះ» ឬ​ «ព្រះហឫទ័យព្រះប្រណីសណ្តោសរបស់ព្រះ» ឬ «សេចក្តីមេត្តាករុណា»។
  • ពាក្យថា «ប្រណីសណ្តោស» អាចបកប្រែបានថា «ពេញដោយព្រះគុណ» ឬ «ពោពេញទៅដោយសេចក្តីមេត្តា» ឬ «ចិត្តល្អ» ឬ «មេត្តាករុណា» ឬ «ចិត្តសប្បុរស»។
  • ឃ្លាថា «គាត់បានរកឃើញព្រះគុណនៅក្នុងព្រះនេត្រព្រះ» អាចប្រែថា «គាត់ទទួលបានព្រះគុណមកពីព្រះ» ឬ «ព្រះគុណរបស់ព្រះបានជួយគាត់» ឬ «ព្រះបានផ្តល់សេចក្តីមេត្តាដល់គាត់» ឬ «ព្រះសព្វព្រះហឫទ័យនឹងជួយគាត់់»។

ព្រះគ្រិស្ត ព្រះមេស្ស៊ី

ពាក្យថា «ព្រះមេស្ស៊ី»​ និង «ព្រះគ្រិស្ត» មានន័យថា «ព្រះដែលត្រូវបានចាក់ប្រេងតាំង» សំដៅលើព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។

  • ពាក្យថា «ព្រះមេស្ស៊ី»​ និង «ព្រះគ្រិស្ត» ទាំងពីរនេះ ត្រូវបានប្រើនៅក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី ដើម្បីសំដៅទៅលើព្រះរាជបុត្រារបស់ព្រះ ដែលព្រះវរបិតាបានចាក់ប្រេងតាំង ដើម្បីគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះ ហើយសង្គ្រោះពួកគេពីបាប និងពីសេចក្ដីស្លាប់។
  • នៅក្នុងគម្ពីសម្ពន្ធមេត្រីចាស់ ហោរាបានសរសេរពីទំនាយអំពីព្រះមេស្ស៊ី រាប់រយឆ្នាំមុនពេលព្រះអង្គយាងមកផែនដីនេះ។
  • ជាញឹកញាប់ពាក្យនេះមានន័យថា «ជាម្នាក់ដែលព្រះបានចាក់ប្រេងតាំង» គឺត្រូវបានប្រើក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ ដើម្បីសំដៅទៅលើព្រះមេស្ស៊ី ដែលព្រះអង្គនឹងត្រូវយាងមក។
  • ដូច្នេះ ព្រះយេស៊ូបានធ្វើឲ្យទំនាយទាំងនេះបានសម្រេច ហើយព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន ដែលបញ្ជាក់ថាព្រះអង្គគឺជាព្រះមេស្ស៊ី ហើយទំនាយទាំងអស់នេះ នឹងបានសម្រេចនៅពេលព្រះអង្គយាងមកវិញ។
  • ចំពោះពាក្យថា «ព្រះគ្រិស្ត» ជាញឹកញប់ត្រូវបានប្រើជាចំណែកមួយនៃព្រះនាមរបស់ព្រះអង្គ ដូចជា «ព្រះគ្រិស្ត»​ និង «ព្រះយេស៊ូគ្រិស្ត»។
  • ឯពាក្យថា «ព្រះគ្រិស្ត» ក៏ជាចំណែកមួយនៃព្រះនាមព្រះអង្គដែរ ដូចជា «ព្រះយេស៊ូគ្រិស្ត»។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចប្រែ ដោយប្រើតាមអត្ថន័យរបស់វាគឺ «ព្រះដែលត្រូវបានចាក់ប្រេងតាំង» ឬ «ព្រះដែលត្រូវបានចាក់ប្រេងតាំងដើម្បីសង្គ្រោះ»។
  • ភាសាជាច្រើនប្រើពាក្យបកប្រែដែលឃើញថាដូច ឬមានសម្លេងដូចជា «ព្រះគ្រិស្ត» ឬ «ព្រះមេស្ស៊ី»។

ព្រះជាម្ចាស់

នៅក្នុងព្រះគម្ពីរ ពាក្យថា «ព្រះជាម្ចាស់» សំដៅទៅលើភាពអស់កល្បនៃព្រះអទិករដែលបានបង្កើតសកលលោកមកពីភាពទទេស្អាត។ ព្រះជាម្ចាស់ រួមមានព្រះវបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ នាមនៃព្រះជាម្ចាស់គឺ «ព្រះជាម្ចាស់»។

  • ព្រះជាម្ចាស់តែងតែមានព្រះវត្តមានគង់នៅ ព្រះមានព្រះវត្តមានតាំងពីមុនមានអ្វីៗ ហើយទ្រង់និងគង់នៅដរាបអស់កល្បជានិច្ច។
  • ទ្រង់ជាព្រះពិតតែមួយហើយមានអំណាចលើអ្វីៗទាំងអស់នៅលើសកលលោក។
  • ព្រះជាម្ចាស់ព្រះដែលសុចរិត ពោពេញដោយប្រាជ្ញាញាណ បរិសុទ្ធ គ្មានបាប មានមេត្តាករុណា និង សេចក្តីស្រលាញ់។
  • ទ្រង់ជាព្រះដែលរក្សាព្រះបន្ទូលសន្យា ហើយទ្រង់តែងតែស្មោះត្រង់ចំពោះព្រះបន្ទូលសន្យានោះ។
  • មនុស្សត្រូវបាកបង្កើតឡើង ដើម្បីថ្វាយបង្គំព្រះ ហើយទ្រង់ជាព្រះតែមួយគត់ដែលស័ក្តិសមឲ្យពួកគេថ្វាយបង្គំទ្រង់។
  • ព្រះបានបើកសម្តែងព្រះនាមទ្រង់ «ព្រះជាម្ចាស់» ដែលមានន័យថា «គឺជាទ្រង់» ឬ «ខ្ញុំនេះហើយ» ឬ «ព្រះដែលគង់នៅ»។
  • នៅក្នុងព្រះគម្ពីរបានបង្រៀនអំពី «ព្រះក្លែងក្លាយ» ជាព្រះដែលគ្មានជីវិត ដែលមនុស្សនាំថ្វាយបង្គំដោយមិនត្រឹមត្រូវ។

សេចក្តីណែនាំនៃការបកប្រែ

  • មានរបៀបជាច្រើនអាចប្រែ «ព្រះ» អាចបូករួមទាំង «ភាពជាព្រះ» ឬ «អ្នកដែលបង្កើត» ឬ «ព្រះអទិករ»។
  • របៀបផ្សេងទៀតអាចប្រែ «ព្រះ» អាចជា «ព្រះអទិករ» ឬ «ព្រះជាម្ចាស់ដែលមានអំណាច ហើយគ្មានទីចាប់ផ្តើមនិងទីបញ្ចាប់» ឬ «ជាព្រះដែលគង់នៅអស់កល្ប»។
  • សូមគិតពីពាក្យ ព្រះជាម្ចាស់នៅក្នុងភាសាជាតិ។ អាចនិងមានការបកប្រែពាក្យ «ព្រះ» ជាភាសានិយាយរួចហើយ។ បើដូច្នោះ វាពិតជាសំខាន់ក្នុងការដែលប្រាកដថា ពាក្យនេះវាស័ក្តសមនឹងលក្ខណសម្បត្តិរបស់ព្រះដែលបានរៀបរាប់ខាងលើ។
  • មានភាសាជាច្រើនបានសរសេរអក្សរធំនៅដើមពាក្យដែលបញ្ជាក់ថាពាក្យនោះចង់បញ្ជាក់លើព្រះពិតដើម្បីសម្គាល់ព្រះពិតមួយពីព្រះក្លែងក្លាយផ្សេងៗ។
  • របៀបមួយទៀតដើម្បីវែកញែកឲ្យច្បាស់រវាងព្រះពិត និង ព្រះក្លែងក្លាយគឺគេ សសេរព្រះពិតដោយផ្តើមដោយអក្សរធំដំបូង ហើយព្រះក្លែងក្លាយផ្តើមដោយអក្សរតូច។
  • ឃ្លាថា «យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ» មានន័យថា «យើងជាព្រះ យើងនឹងគ្រប់គ្រងលើមនុស្សទាំងនោះ ហើយពួកគេនឹងថ្វាយបង្គំយើង»។

ព្រះជាម្ចាស់ជាព្រះវបិតា ព្រះវបិតានៅនគរស្ថានសួគ៌ ឪពុក

ពាក្យ «ព្រះជាម្ចាស់ជាព្រះវបិតា» និង «ព្រះវបិតានៅនគរស្ថានសួគ៌» សំដៅទៅលើព្រះជាម្ចាស់ជាព្រះពិតតែមួយ។ ពាក្យនេះក៏មានពាក្យ «ឪពុក» មកដែរ ជាពិសេសនៅពេលដែលព្រះយេស៊ូអំពាវនាវរកព្រះអង្គ។

  • ព្រះជាម្ចាស់រួមមានព្រះវបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ។ អង្គនីមួយៗគឺជាព្រះពេញលក្ខណ ហើយ អង្គទាំងបីគឺជាព្រះ។ នេះគឺជាអាថ៌កំបាំងមួយដែលមនុស្សមិនយល់ទាំងស្រុងឡើយ។
  • ព្រះវបិតាបានបញ្ជូនព្រះរាជបុត្រា (ព្រះយេស៊ូ) មកលោកីយ៍ ហើយទ្រង់បានបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើមនុស្ស។
  • អស់អ្នកណាដែលជឿលើព្រះបុត្រានោះនឹងត្រឡប់ទៅជាកូនព្រះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធនឹងមកសណ្ឋិតលើអ្នកនោះ។ នេះក៏ជាអាថ៌កំបាំងមួយទៀតដែលមនុស្សមិនអាចយល់បាន។

សេចក្តីណែនាំនៃការបកប្រែ

  • ឃ្លាថា «ព្រះវបិតា» ការបកប្រែដែលល្អបំផុតគឺប្រែថា «ឪពុក» ដូចពាក្យដែលគេតែងតែប្រើសម្រាប់ហៅឪពុកទូទៅនៅលើផែនដី។
  • ពាក្យ «ព្រះវបិតាគង់នៅនគរស្ថានសួគ៌» អាចប្រែថា «ឪពុកដែលនៅស្ថានសួគ៌» ឬ «ព្រះវបិតាដែលគង់នៅនគរស្ថានសួគ៌» ឬ «ព្រះជាម្ចាស់ដែលជាព្រះវបិតាដែលយាងមកពីនគរស្ថានសួគ៌»។
  • ជាធម្មតា «ព្រះវបិតា» ជាងារដែលចង់សំដៅទៅលើព្រះជាម្ចាស់។

ព្រះដំណាក់របស់ព្រះជាម្ចាស់ ឬ ព្រះដំណាក់របស់ព្រះយេហូវ៉ា

នៅក្នុងព្រះគម្ពីរ ឃ្លាថា «ដំណាក់របស់ព្រះជាម្ចាស់» (ដំណាក់ព្រះជាម្ចាស់) និង ព្រះដំណាក់របស់ព្រះយេហូវ៉ា សំដៅដល់ទីកន្លែងថ្វាយបង្គំព្រះជាម្ចាស់។

  • ពាក្យនេះ ក៏ត្រូវបានប្រើជាពិសេសសំដៅដល់ព្រះពន្លា ឬព្រះវិហារ។
  • ពេលខ្លះ «ដំណាក់របស់ព្រះជាម្ចាស់» គឺប្រើសំដៅដល់មនុស្សរបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • ពេលសំដៅដល់ទីកន្លែងនៃការថ្វាយបង្គំ ពាក្យនេះអាចបកប្រែថា​ «ព្រះដំណាក់សម្រាប់ថ្វាយបង្គំព្រះជាម្ចាស់» ឬ «ទីកន្លែងសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់»។
  • ប្រសិនបើ វាសំដៅដល់ព្រះវិហារ ឬព្រះពន្លា ពាក្យនេះអាចត្រូវបានបកប្រែថា «ព្រះវិហារ»។

ព្រះដ៏វិសុទ្ធ

ពាក្យថា «ព្រះដ៏វិសុទ្ធ» គឺជាងារនៅក្នុងព្រះគម្ពីរដែលភាគច្រើនសំដៅទៅលើព្រះ។

  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ងារនេះតែងតែជួបជាញឹកញាប់នៅក្នុងឃ្លាថា «ព្រះដ៏វិសុទ្ធនៃអ៊ីស្រាអែល»។
  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូក៏សំដៅលើ «ព្រះដ៏បរិសុទ្ធ» ដែរ។
  • ពាក្យថា «ព្រះដ៏វិសុទ្ធ» ពេលខ្លះប្រើក្នុងព្រះគម្ពីរដែលសំដៅទៅលើទេវតាផងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • បកប្រែតាមន័យត្រង់ «ព្រះដ៏វិសុទ្ធ»។

ព្រះបន្ទូលនៃព្រះ ព្រះបន្ទូលនៃព្រះជាម្ចាស់ ព្រះបន្ទូលនៃព្រះអម្ចាស់ បទគម្ពីរ

នៅក្នុងព្រះគម្ពីរ ពាក្យថា «ព្រះបន្ទូលរបស់ព្រះ» សំដៅទៅលើអ្វីមួយដែលព្រះបានមានបន្ទូលជាមួយមនុស្ស។ រាប់បញ្ចូលទាំងការថ្លែងព្រះបន្ទូល និងបទគម្ពីរផងដែរ។

  • ពាក្យថា «បទគម្ពីរ» មានន័យថា «ការសរសេរ»។ ប្រើនៅក្នុងតែគម្ពីរសម្ពន្ធមេត្រីថ្មីតែប៉ុណ្ណោះ ហើយសំដៅទៅលើបទគម្ពីរជាភាសាហេព្រើរ ឬ «គម្ពីរសម្ពន្ធមេត្រីចាស់»។ សំណេរទាំងនេះ គឺជាព្រះរាជសារមកពីព្រះដែលទ្រង់បានប្រាប់ដល់មនុស្ស ឲ្យសរសេចុះសម្រាប់ទុកឲ្យមនុស្សបានអាននៅក្នុងនាពេលអនាគត។
  • ពាក្យទំនាក់ទំនង «ព្រះបន្ទូលរបស់ព្រះជាម្ចាស់» ហើយ «ព្រះបន្ទូលរបស់ព្រះអម្ចាស់» ជារើយៗសំដៅទៅលើរាជ្យសារសំខាន់មកពីព្រះដែលបានបើកសំដែងដល់ហោរា ឬនរណាម្នាក់ក្នុងព្រះគ្ពីរ។
  • ពេលខ្លះពាក្យនេះ កើតឡើងដូចស្រដៀង «ព្រះបន្ទូល» ឬ «ពាក្យយើង» ឬ «ពាក្យទ្រង់» (ពេលដែលនិយាយអំពីព្រះបន្ទូលរបស់ព្រះ)។
  • ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូហៅ «ព្រះបន្ទូល» ហើយ «ព្រះបន្ទូលរបស់ព្រះ»។ ក្នុងបរិបទនេះព្រះយេស៊ូបានបើកបង្ហាញព្រះអង្គ ជាអ្នកណា ដោយព្រោះទ្រង់គឺជាព្រះ។

សេចក្តីណែនាំនៃការបកប្រែ

  • ផ្អែកលើបរិបទនេះ ហើយនិងរបៀបបកប្រែពាក្យនេះអាចរាប់បញ្ចូលទាំង «ព្រះរាជ្យសារនៃព្រះជាម្ចាស់» ឬ «ព្រះរាជសារ» ឬ «សេចក្តីបង្រៀនពីព្រះជាម្ចាស់»។
  • នៅក្នុងភាសាខ្លះ អាចមានលក្ខណះធម្មតាជាងក្នុងការប្រើពាក្យបែបជាពហុវ​ចនៈ ហើយហៅ «ព្រះបន្ទូល» ឬ «ព្រះបន្ទូលនៃព្រះជាម្ចាស់»។
  • ពាក្យថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មកដល់» ជាទូទៅប្រើសម្រាប់ការណែនាំការអ្វីមួយដែលទ្រង់បានប្រាប់ទៅហោរា ឬនរណាម្នាក់។ ពាក្យនេះអាចប្រែបានថា «ព្រះជាម្ចាស់បានមានបន្ទូលថា» ឬ «ព្រះជាម្ចាស់មានបន្ទូលដូចនេះ»។
  • ពាក្យថា «បទគម្ពីរ» ឬ «បទគម្ពីរ» ជាពហុវចនៈ អាចបកប្រែបានថា «ការសរសេរ» ឬ «លិខិតមកពីព្រះ»។ ពាក្យនេះ អាចបកប្រែតាមរបៀបផ្សេងផងដែរ ចេញពីពាក្យដែលប្រែថា «ព្រះបន្ទូល»។
  • នៅពេល «ព្រះបន្ទូល» ជាពាក្យតែមួយ អាចបកប្រែបានដូចជា «រាជសារ» ឬ «ព្រះបន្ទូលនៃព្រះ» ឬ «ការបង្រៀន» សំអាងទៅលើបរិបទនេះ។ វាក៏អាចគិតទៅលើការជំនួយ និងគំនិតនៃការបកប្រែកន្លងមក។

ព្រះពន្លា

ព្រះពន្លាគឺជាត្រសាលពិសេសមួយ ដែលរៀបចំយ៉ាងមានរបៀបរៀបរយ ជាកន្លែងដែលជនជាតិអ៊ីស្រាអែលថ្វាយបង្គំព្រះ នៅកំឡុងពេលដែលពួកគេដើរវង្វេង៤០ឆ្នាំនៅទីរហោស្ថាន។

  • ព្រះជាម្ចាស់បានប្រទាននូវសេចក្តីណែនាំយ៉ាងលម្អិតសម្រាប់សាងសង់ត្រសាលដ៏ធំនេះ ដល់ជនជាតិអ៊ីស្រាអែល ដែលមាន២បន្ទប់ ហើយហ៊ុំព័ទ្ធដោយទីធ្លាជុំវិញដែលមានរបងព័ទ្ធជុំវិញទីធ្លា។
  • ពេលជនជាតិអ៊ីស្រាអែលធ្វើដំណើរទៅកាន់កន្លែងរស់នៅផ្សេងទៀតម្តងៗនៅទីរហោស្ថាន នោះពួកសង្ឃគេត្រូវធ្វើការរុះរើព្រះពន្លា ហើយសែងផ្នែកផ្សេងៗពីគ្នាទៅកាន់កន្លែងថ្មីដែលគេត្រូវទៅ ហើយត្រូវដំឡើងព្រះពន្លាឡើងវិញនៅកណ្តាលជំរំថ្មីរបស់គេ។
  • ព្រះពន្លាត្រូវបានសង់ឡើងដោយឈើ ព័ទ្ធជុំវិញដោយវាំងនន ធ្វើពីក្រណាត់ រោមចៀម និងស្បែកសត្វ។ ទីធ្លានៅជុំវិញត្រូវបានហ៊ុំព័ទ្ធដោយវាំងននផងដែរ។
  • ផ្នែកទាំង២នៃព្រះពន្លាមាន ទីបរិសុទ្ធ (ជាកន្លែងតាំងអាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប) ទីបរិសុទ្ធបំផុត (ជាកន្លែងតាំងហិប​នៃ​សម្ពន្ធ‌មេត្រី)។
  • នៅទីធ្លាខាងក្រៅនៃព្រះពន្លាគឺមានអាសនាសម្រាប់ថ្វាយដង្វាយដុត និងអាងទឹកពិសេសសម្រាប់ធ្វើពីធីលាងជម្រះកាយ។
  • ជនជាតិអ៊ីស្រាអែលបានឈប់លែងប្រើប្រាស់ ព្រះពន្លានៅពេលដែលព្រះវិហារសាឡូម៉ូននៅក្រុងយេរូ៉សាឡិមបានសាងសង់រួចរាល់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ព្រះពន្លា» មានន័យថា «ទីកន្លែងដែលព្រះវត្តមានព្រះគង់នៅ» ឬរបៀបនៃការបកប្រែម៉្យាងទៀត អាចបូករួមជាមួយនឹង «ត្រសាលដ៏ពិសិដ្ឋ» ឬ «ត្រសាលដែលព្រះជាម្ចាស់គង់នៅ» ឬ «ត្រសាលនៃព្រះ»។
  • សូមឲ្យប្រាកដថា ការបកប្រែពាក្យនេះគឺខុសគ្នាពីការបកប្រែពាក្យថា «ព្រះវិហារ»។

ព្រះយេស៊ូ ព្រះយេស៊ូគ្រិស្ត ព្រះគ្រិស្តយេស៊ូ

ព្រះយេស៊ូគឺជាបុត្រារបស់ព្រះជាម្ចាស់។ ព្រះនាម «យេស៊ូ» មានន័យថា «ការសង្គ្រោះរបស់ព្រះជាម្ចាស់»។​ ពាក្យថា «ព្រះគ្រិស្ត» គឺជាងារដែលមានន័យថា «ព្រះដែលបានចាក់ប្រេងតាំង» ហើយពាក្យមួយផ្សេងទៀតគឺព្រះមេស្ស៊ី។

  • ឈ្មោះពីផ្សេងទៀតដែលមានន័យរួមបញ្ជូលគ្នាគឺ «ព្រះយេស៊ូគ្រិស្ត» ឬ «ព្រះគ្រិស្តយេស៊ូ»។ ឈ្មោះទាំងនេះ សង្កត់ធ្ងន់ថាព្រះបុត្រារបស់ព្រះជាម្ចាស់គឺជាព្រះមេស្ស៊ីដែលយាងមកសង្រ្គោះមនុស្សពីអំពើបាបដ៏អស់កល្បជានិច្ចរបស់ពួកគេ។
  • ក្នុងការដ៏អស្ចារ្យ ព្រះវិញ្ញាណដ៏សុទ្ធបានបណ្តាលឲ្យព្រះរាជបុត្រារបស់ព្រះបានយាងមកប្រសូតជាមនុស្ស។ ទេវតាបានប្រាប់ឪពុកម្ដាយរបស់ព្រះអង្គនៅផែនដីឲ្យថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះទ្រង់បានយាងមកសង្គ្រោះមនុស្សពីបាបរបស់ពួកគេ។
  • ព្រះយេស៊ូបានធ្វើការអស្ចារ្យជាច្រើនដែលបញ្ជាក់ថា ទ្រង់ពិតជាព្រះពិត ដូចនេះហើយ ទ្រង់គឺជាព្រះគ្រិស្ត ឬព្រះមេស្ស៊ី។

សេចក្តីណែនាំនៃការបកប្រែ

  • ភាសាជាច្រើនបានសរសេរថា «ព្រះយេស៊ូ»​ និង «ព្រះគ្រិស្ត» ក្នុងរបៀបដែលរក្សាសម្លេង ឬការប្រកបឲ្យកាន់តែដូចពាក្យដើម។ ឧទាហរណ៍ «យេស៊ូស គ្រីស្ទុស (Yesus Kristus)» «ហេស៊ូសគ្រីស្តូហើយ (Hesukristo)» គឺជារបៀបតែមួយដែលឈ្មោះនោះគឺត្រូវបានបកប្រែទៅតាមភាសានីមួយៗខុសៗគ្នា។
  • មកពីពាក្យ «ព្រះគ្រិស្ត» ភាសាផ្សេងទៀតអាចប្រហែលជាប្រើចេញពីពាក្យ «ព្រះមេស្ស៊ី» ទាំងស្រុង។
  • បើពិចារណាពីឈ្មោះទាំងនោះ គឺត្រូវបានសរសេរទៅតាមតំបន់ ឬទៅតាមភាសាដើម។

ព្រះយេហូវ៉ា ព្រះជាម្ចាស់

ពាក្យថា «ព្រះជាម្ចាស់» ជាឈ្មោះដែលសម្តែងពីបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ ពេលដែលទ្រង់មានបន្ទូលនឹងលោកម៉ូសេត្រង់គុម្ពបន្លារឆេះ។

  • ពាក្យថា «ព្រះយេហូវ៉ា» មកពីពាក្យដែលមានន័យថា «គឺជា» ឬ «មាននៅ»។
  • ពាក្យថា «ព្រះយេហូវ៉ា» អាចមានន័យថា «ទ្រង់គឺជា» ឬ «ខ្ញុុំគឺជា» ម្នាក់ដែលបណ្តាលឲ្យកើតមានឡើង។
  • ឈ្មោះសម្តែងថា ព្រះជាម្ចាស់គង់នៅគ្រប់ទីកន្លែង និងបន្តគង់នៅជាដរាបអស់កល្ប។ វាមានន័យផងដែរព្រះមានវត្តមានជាដរាប។
  • តាមរយៈទំនៀមទម្លាប់​ ព្រះគម្ពីរជាច្រើនបានប្រើប្រាស់ពាក្យ «ព្រះអម្ចាស់» ឬ «ព្រះអម្ចាស់» ដើម្បីតំណាងឲ្យ «ព្រះយេហូវ៉ា»។​ ទំនៀមទំលាប់នេះ បានបង្ហាញនូវប្រវត្តិសាស្រ្តពិត ជនជាតិយូដាខ្លាចក្នុងការហៅព្រះនាមរបស់ ព្រះយេហូវ៉ាខុស ដូច្នេះ ពួកគេចាប់ផ្តើមនិយាយថា ព្រះជាម្ចាស់ជំនួសដោយពាក្យថា ព្រះយេហូវ៉ា ដែលមានចែងក្នុងអត្ថបទគម្ពីរ។ នៅក្នុងព្រះគម្ពីរសម័យទំនើបគេសរសេរ «ព្រះអម្ចាស់» ​ជាអក្សរធំ ដើម្បីបង្ហាញនូវការគោរព និងជាការសម្គាល់មកពីពាក្យ «ព្រះជាម្ចាស់»​ មានន័យខុសគ្នាពីពាក្យហេព្រើរ។
  • តាមរយៈអត្ថបទក្នុងព្រះគម្ពីរULB ​និងUDB​ តែងតែបកប្រែរពាក្យ «ព្រះយេហូវ៉ា» ជាអក្សរហេព្រើរក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។
  • តាមរយៈពាក្យ «ព្រះយេហូវ៉ា»​ មិនមានសរសេរក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី​​មានតែក្នុងពាក្យក្នុងភាសាក្រិកដែលបានដកស្រង់ចេញពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ព្រះយេហូវ៉ា» អាចបកប្រែជាពាក្យ ឬឃ្លាដែលមានន័យថា «យើងគឺជា»​ ឬ «ព្រះដែលគង់នៅ» ឬ «យើងគឺជា» ឬ «ទ្រង់ជាព្រះដែលមានព្រះជន្មគង់នៅ»។
  • ពាក្យនេះ អាចសរសេរផងដែរក្នុងន័យដូចគ្នានឹងពាក្យប្រកបថា «ព្រះយេហូវ៉ា»
  • ក្រុមជំនុំខ្លះ មានការបកស្រាយមិនគួរប្រើពាក្យ «ព្រះយេហូវ៉ា» តែគួរប្រើពាក្យ «ព្រះជាម្ចាស់» ជំនូសវិញ។ វាជាការសំខាន់ក្នុងការពិចារណាអាច និងមានយល់ច្រឡំពេលដែលយើងអានច្រើនពីព្រោះអាចនឹងមានការយល់ច្រឡំ និងពាក្យលោកម្ចាស់។ ភាសាខ្លះអាចមានកាបន្ថែម ឬមានការកត់សម្គាល់ក្នុងវេយ្យករណ៍អាចបន្ថែមនូវពាក្យ «ព្រះអម្ចាស់» ដូចជាឈ្មោះវិញ។

ព្រះរាជបុត្រានៃព្រះ ព្រះរាជបុត្រា បុត្រា

ពាក្យ «ព្រះរាជបុត្រានៃព្រះ» សំដៅលើព្រះយេស៊ូដែលជាព្រះបន្ទូលនៃព្រះដែលបានយាងមកផែនដី​យកនិស្ស័យជាមនុស្ស។ ព្រះអង្គក៏ត្រូវបានគេហៅថា «ព្រះរាជបុត្រា» ផងដែរ។

  • ព្រះរាជបុត្រានៃព្រះមានលក្ខណៈដូចគ្នានឹងព្រះវរបិតា ហើយព្រះអង្គជាព្រះពេញលេញ។
  • ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ គឺមានសារជាតិតែមួយ។
  • មិនដូចគ្នានឹងកូនប្រុសរបស់មនុស្សនោះទេ ព្រះរាជបុត្រានៃព្រះមានព្រះវត្ដមានគង់នៅជានិច្ច។
  • តាំងពីដើមដំបូងឡើយ ព្រះរាជបុត្រានៃព្រះ បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតពិភពលោកជាមួយនឹងព្រះវរបិតា​ និងព្រះវិញ្ញាណបរិសុទ្ធ។
  • ដ្បិត ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះ នោះព្រះអង្គស្រឡាញ់ និងចុះចូលនឹងព្រះវរបិតារបស់ទ្រង់ ឯព្រះវរបិតាក៏ស្រឡាញ់ដល់ព្រះរាជបុត្រារបស់ព្រះអង្គ។

សេចក្ដីណែនាំនៃការបកប្រែ

  • សម្រាប់ពាក្យ «ព្រះរាជបុត្រានៃព្រះ» វាជាការល្អបំផុតដើម្បីប្រែថា «កូនប្រុស» ដូចនឹងពាក្យដែលប្រើសម្រាប់កូនមនុស្សទូទៅ។
  • សូមប្រាកដថាពាក្យដែលត្រូវបានប្រើដើម្បីប្រែ «កូនប្រុស» ត្រូវនឹងពាក្យដែលគេបានប្រើដើម្បីប្រែ «ឪពុក» ហើយពាក្យទាំងនេះភាគច្រើនត្រូវបានគេប្រើដើម្បីបង្ហាញពីទំនាក់ទំនងជាក់ស្ដែងរវាងឪពុកកូននៅក្នុងគម្រោងភាសាដែលយើងបកប្រែ។
  • ការប្រើអក្សរពុម្ព ដើម្បីចាប់ផ្ដើមពាក្យ «បុត្រា» នឹងជួយដល់យើងដើម្បីប​ង្ហាញថាពាក្យនេះគឺកំពុងនិយាយសំដៅលើព្រះជាម្ចាស់។
  • ពាក្យថា «​ព្រះរាជបុត្រា» ជាពាក្យកាត់សម្រាប់ «ព្រះរាជបុត្រានៃព្រះ» ជាពិសេសនៅក្នុងបរិបទដូចគ្នានឹង «ព្រះវរបិតា»។

ព្រលឹង

ព្រលឹងគឺនៅខាងក្នុង មើលមិនឃើញ ហើយស្ថិតនៅខាងក្នុងមនុស្ស។ វាសំដៅលើផ្នែកមិនមែនជារាងកាយរបស់មនុស្ស។

  • ពាក្យថា «ព្រលឹង»​ ឬ «វិញ្ញាណ»​ អាចមានបរិបទពីរផ្សេងគ្នា ឬពាក្យទាំងនេះ អាចសំដៅទៅលើបរិបទតែមួយក៏ថាបាន។
  • នៅពេលនរណាម្នាក់ស្លាប់ ព្រលឹងរបស់គាត់ចេញពីរូបកាយរបស់គាត់។
  • ពាក្យថា «ព្រលឹង»​ ពេលខ្លះ ត្រូវបានប្រើជាពាក្យប្រៀបធៀប សំដៅទៅលើមនុស្សទាំងមូលតែម្តង។ ឧទាហរណ៍ដូចជា «ព្រលឹងនៃមនុស្សមានបាប»​ មានន័យថា «មនុស្សដែលធ្វើបាប» និង «ព្រលឹងខ្ញុំខ្សោយទៅ»​ មានន័យថា «ខ្ញុំអស់កម្លាំង»។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ព្រលឹង» អាចបកប្រែផងដែរថា «នៅក្នុងខ្លូន» ឬ «នៅក្នុងមនុស្ស»។
  • នៅក្នុងបរិបទខ្លះ «ព្រលឹងខ្ញុំ» អាចប្រែថា «ខ្ញុំ»។
  • ជាធម្មតាឃ្លាថា «ព្រលឹង»​ អាចប្រែថា «មនុស្ស»​ ឬ «គាត់» អាស្រ័យលើបរិបទ។
  • នៅក្នុងភាសាខ្លះ អាចមានពាក្យតែមួយសម្រាប់ការបកប្រែពាក្យ «ព្រលឹង» និង «វិញ្ញាណ» នេះ។
  • ក្នុងគម្ពីរ ហេព្រើរ ៤:១២ ឃ្លាប្រៀបធៀបថា «ការបែកចែក ព្រលឹង និងវិញ្ញាណ» អាចមានន័យថា «ការបារម្ភយ៉ាងខ្លាំង ឬ «ការបង្ហាញអ្វីដែលនៅខាងក្នុងមនុស្ស»។

ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណនៃព្រះអម្ចាស់

ពាក្យទាំងអស់នេះ សំដៅទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះ។ ព្រះពិតតែមួយដែលគង់នៅអស់កល្បគឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

  • ព្រះវិញ្ញាណដ៏វិសុទ្ធក៏សំដៅទៅលើ «ព្រះវិញ្ញាណ» និង «ព្រះវិញ្ញាណនៃព្រះយេហូវ៉ា» និង «ព្រះវិញ្ញាណនៃសេចក្តីពិត» ដែរ។
  • ពីព្រោះព្រះវិញ្ញាណដ៏វិសុទ្ធគឺជាព្រះ ទ្រង់បវិសុទ្ធ វិសុទ្ធបំផុត និងសីលធម៌ល្អនៅគ្រប់ទង្វើបែបធម្មជាតិក្នុងគ្រប់កិច្ចារដែលទ្រង់ធ្វើ។
  • ពីព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើការរួមជាមួយការបង្កើតពិភពលោករួមជាមួយព្រះបិតានិងព្រះបុត្រា។
  • ពេលព្រះបុត្រារបស់ព្រះគឺព្រះយេស៊ូបានយាងទៅស្ថានសួគ៌វិញ ព្រះបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធទៅរាស្ត្ររបស់ទ្រង់ ដើម្បីដឹកនាំ បង្រៀនពួកគេ សម្រាលទុក្ខពួកគេ និងជួយពួកគេឲ្យមានសមត្ថភាពធ្វើតាមព្រះហឫទ័យព្រះ។
  • ព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំព្រះយេស៊ូ ហើយនឹងដឹកនាំអស់អ្នកដែលជឿលើព្រះយេស៊ូដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចបកប្រែជាធម្មតាជាមួយនឹងការប្រើប្រាស់ពាក្យបកប្រែ «ដ៏វិសុទ្ធ» និង «វិញ្ញាណ»។
  • របៀបបកប្រែពាក្យនេះផ្សេងទៀតអាចរួមបញ្ចូលទាំង «វិញ្ញាណដ៏វិសុទ្ធ» ឬ «ព្រះវិញ្ញាណដែលដ៏វិសុទ្ធ» ឬ «ព្រះវិញ្ញាណ»។

ព្រះវិហារ

ព្រះវិហារគឺជាសំណង់អគារមួយ ដែលមានព័ទ្ធដោយជញ្ជាំង និងទីធ្លាជុំវិញ គឺជាកន្លែងដែលជនជាតិអ៊ីស្រាអែល ចូលមកដើម្បីអធិស្ឋាន និងថ្វាយតង្វាយទៅកាន់ព្រះ។ ព្រះវិហារត្រូវបានសាងសង់ឡើងនៅលើភ្នំម៉ូរីយ៉ា​ក្នុងក្រុងយេរូ៉សាឡិម។

  • ជាច្រើនដងពាក្យថា «ព្រះវិហារ» គឺសំដៅទៅកាន់ព្រះវិហារទាំងមូល ដែលរួមបញ្ចូលទីធ្លាខាងក្រៅសំណង់អគារផងដែរ។ ពេលខ្លះគឺប្រើសំដៅតែចំពោះអាគារតែប៉ុណ្ណោះ។
  • នៅក្នុងអាគារព្រះវិហារបែងចែកជាពីរផ្នែក គឺទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។
  • ព្រះជាម្ចាស់ហៅព្រះវិហារថា ជាកន្លែងដែលព្រះគង់នៅ។
  • នៅក្នុរាជ្យព្រះបាទសាឡូម៉ូន ទ្រង់បានសាងសង់ព្រះវិហារ ដែលបានក្លាយជាទីកន្លែងសម្រាប់ថ្វាយបង្គំព្រះនៅក្នុងក្រុងយេរូ៉សាឡិម។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យថា «ព្រះវិហារនៃព្រះវិញ្ញាណដ៏វិសុទ្ធ» បានសំដៅទៅកាន់អស់អ្នកដែលជឿដល់ព្រះយេស៊ូគ្រិស្ត ពីព្រោះព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • ជាធម្មតានៅពេលអត្ថបទនិយាយពួកគេ «នៅក្នុងព្រះវិហារ» នោះគឺសំដៅទៅកាន់ទីធ្លានៅខាងក្រៅអគារ។ ដូច្នេះ ក៏អាចនិយាយបានថា ពួកគេនៅក្នុងទីធ្លាព្រះវិហារ ឬថា ពួកគេនៅក្នុងបរិវេណព្រះវិហារ។
  • នៅពេលដែលគេសំដៅជាក់លាក់ទៅកាន់អគារព្រះវិហារ នោះគេនិយាយថា ព្រះវិហារ ឬថា អាគារព្រះវិហារ គឺដើម្បីឲ្យច្បាស់ថា គេចង់និយាយពីអ្វី។
  • របៀបបកប្រែព្រះវិហារគឺរួមបញ្ចូលទាំងការប្រើពាក្យថា «ដំណាក់នៃព្រះ» ឬថា «កន្លែងថ្វាយបង្គំដ៏បរិសុទ្ធ»។
  • ជាច្រើនដងនៅក្នុងព្រះគម្ពីរ ព្រះវិហារត្រូវបានសំដៅថាជា «ដំណាក់នៃជាម្ចាស់» ឬថា «ដំណាក់នៃព្រះ ឬដំណាក់នៃព្រះជាម្ចាស់»។

ព្រះសង្គ្រោះ

ពាក្យថា «ព្រះសង្គ្រោះ» បង្ហាញពីមនុស្សដែលបានសង្រ្គោះ ឬក៏សង្គ្រោះអ្នកដទៃឲ្យរួចផុតពីគ្រោះថ្នាក់។ ឃ្លានេះ អាចមានន័យថា នរណាម្នាក់បានផ្តល់កម្លាំងដល់អ្នកដទៃផ្សេងទៀត និងផ្គត់ផ្គង់ដល់ពួកគេ។

  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់ជួយសង្គ្រោះដល់ប្រជារាស្រ្តអ៊ីស្រាអែល ពីព្រោះព្រះតែងតែជួយរំដោះពួកគេឲ្យរួចផុតពីខ្មាំងសត្រូវ និងចម្រើនកម្លាំងដល់គេ​ ព្រមទាំងផ្គត់ផ្គង់ពួកគេនូវអ្វីដែលគេត្រូវការក្នុងជីវិតផងដែរ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី «ព្រះសង្គ្រោះ» ត្រូវបានប្រើដើម្បីពិពណ៍នាអំពីងាររបស់ព្រះយេស៊ូគ្រិស្ត ពីព្រោះព្រះសង្គ្រោះមនុស្សឲ្យរួចផុតពីការការដាក់ទោសចំពោះអំពើបាបដ៏អស់កល្បរបស់ពួកគេ។​ ព្រះជាម្ចាស់ក៏បានសង្គ្រោះពួកគេឲ្យរួចផុតពីការត្រួតត្រានៃអំពើបាបដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ប្រសិនបើ «ព្រះសង្គ្រោះ»​ អាចបកប្រែជាពាក្យដែលជាប់ទាក់ទងនឹងពាក្យ «សង្រ្គោះ» និង ព្រះសង្គ្រោះ»។
  • របៀបបកប្រែពាក្យដែលអាចរាប់បញ្ចូល «ម្នាក់ដែលសង្រ្គោះ» ឬ «ព្រះអង្គជាព្រះសង្គ្រោះ» ឬ «ម្នាក់ដែលរំដោះឲ្យរួចផុតពីគ្រោះថ្នាក់» ឬ «អ្នកដែលសង្គ្រោះពីខ្មាំងសត្រូវ» ឬ «ព្រះយេស៊ូជាម្ចាស់នៃសេចក្តីសង្រ្គោះ»។

ព្រះហឫទ័យរបស់ព្រះ

«ព្រះហឫទ័យរបស់ព្រះ» សំដៅទៅលើបំណងព្រះហឫទ័យ និងផែនការរបស់ព្រះអង្គ។

  • ព្រះហឫទ័យរបស់ព្រះ ពិសេសទាក់ទងនឹងការប្រាស្រ័យទំនាក់ទំនងជាមួយមនុស្ស និងចង់បានការឆ្លើយតបទៅកាន់ព្រះអង្គវិញ។
  • វាក៏សំដៅទៅលើផែនការ ឬបំណងព្រះហឫទ័យ សម្រាប់ស្នាព្រះហស្តទាំងអស់របស់ព្រះអង្គដែរ។
  • ពាក្យថា «ព្រះហឫទ័យ» មានន័យថា «កំណត់» ឬ «ចង់បាន»។

សេចក្តីណែនាំនៃការបកប្រែ

  • «ព្រះហឫទ័យរបស់ព្រះ» ក៏អាចត្រូវបកប្រែថា «អ្វីដែលព្រះសព្វព្រះហឫទ័យ» ឬ «អ្វីដែលព្រះមានផែនការ» ឬ «បំណងព្រះហឫទ័យរបស់ព្រះ» ឬ «អ្វីដែលសព្វព្រះហឫទ័យចំពោះព្រះជាម្ចាស់»។

ព្រះអម្ចាស់យេហូវ៉ា ព្រះយេហូវ៉ាដ៏ជាព្រះ

នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ «ព្រះអម្ចាស់យេហូវ៉ា» ត្រូវបានប្រើជាញឹកញាប់ ដើម្បីសំដៅទៅព្រះពិតតែមួយ។

  • ពាក្យថា «ព្រះអម្ចាស់» គឺជាបរមងាររបស់ព្រះ ហើយ «ព្រះយេហូវ៉ា» គឺជាព្រះនាមផ្ទាល់របស់ព្រះ។
  • «យេហូវ៉ា» ត្រូវបានរួមបញ្ចូលជាញឹកញាប់ផងដែរជាមួយពាក្យ «ព្រះ» ដើម្បីបង្កើត «ព្រះអម្ចាស់យេហូវ៉ា ឬព្រះយេហូវ៉ាដ៏ជាព្រះ»។

សេចក្តីណែនាំនៃការបកប្រែ

  • ប្រសិនបើ ទម្រង់ខ្លះ ជា «ព្រះអម្ចាស់» ត្រូវបានប្រើ ដើម្បីបកប្រែនាមផ្ទាល់ខ្លួនរបស់ព្រះ នោះពាក្យថា «ព្រះអម្ចាស់យេហូវ៉ា» និង «ព្រះយេហូវ៉ាដ៏ជាព្រះ» អាចបកប្រែជាន័យត្រង់បាន។ សូមពិចារណាផងដែរថាពាក្យ «ព្រះអម្ចាស់» ត្រូវបានបកប្រែក្នុងបរិបទផ្សេងទៀតពេលសំដៅលើព្រះ។
  • នៅក្នុងភាសាខ្លះដាក់បរមងារ បន្ទាប់ពីព្រះនាម ហើយអាចបកប្រែថា «ព្រះអម្ចាស់យេហូវ៉ា»។ ចូរពិចារណាពីអ្វីដែលសមញ្ញនៅក្នុងភាសាតំបន់ថា តើបរមងារ «ព្រះអម្ចាស់» មកមុន ឬក្រោយ «យេហូវ៉ា»?
  • «ព្រះយេហូវ៉ាដ៏ជាព្រះ» អាចបកប្រែបានថា «ព្រះមានព្រះនាមថាយេហូវ៉ា» ឬថា «ព្រះដែលមានព្រះជន្មគង់នៅ» ឬថា «ខ្ញុំនេះហើយគឺជាព្រះ»។
  • ប្រសិនបើ ការបកប្រែត្រូវតាមប្រពៃណីនៃការបកប្រែត្រឡប់ «យេហូវ៉ា» ជា «ព្រះអម្ចាស់» នោះពាក្យថា «ព្រះអម្ចាស់យេហូវ៉ា» អាចបកប្រែថា «ព្រះអម្ចាស់ដ៏ជាព្រះ» ឬថា «ព្រះដ៏ជាព្រះអម្ចាស់» របៀបផ្សេងទៀតអាចបកថា «ព្រះដ៏ជាម្ចាស់» ឬថា «ព្រះអម្ចាស់»។
  • ពាក្យថា «ព្រះអម្ចាស់យេហូវ៉ា» មិនគួរប្រើថា «ព្រះអម្ចាស់ ព្រះអម្ចាស់» ទេ ព្រោះអ្នកអានប្រហែលជាមិនកត់សម្គាល់ភាពខុសគ្នានៅក្នុងទំហំអក្សរដែលត្រូវបានគេប្រើជាទម្លាប់ ដើម្បីសម្គាល់ពាក្យទាំងពីរនេះទេ។

ភ័យខ្លាច ការភ័យខ្លាច កោតខ្លាចព្រះអម្ចាស់

ពាក្យ «ភ័យខ្លាច» និង «ការភ័យខ្លាច» សំដៅលើអារម្មណ៍ដែលមិនល្អ នៅពេលមាននរណាម្នាក់បង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ។

  • ពាក្យថា «ភ័យខ្លាច»ក៏អាចសំដៅទៅលើការគោរពដ៏ជ្រាលជ្រៅចំពោះមនុស្សដែលមានអំណាច។
  • ឃ្លាថា «កោតខ្លាចព្រះជាម្ចាស់» ទាក់ទងនឹងពាក្យ «ការកោតខ្លាចដល់ព្រះ» និង «ការកោតខ្លាចព្រះអម្ចាស់» សំដៅទៅលើការគោរពព្រះយ៉ាងជ្រាលជ្រៅ និងការបង្ហាញការគោរពដោយស្ដាប់បង្គាប់ទ្រង់។ ការភ័យខ្លាចនេះ ត្រូវបានជម្រុញដោយដឹងថា ព្រះជាបរិសុទ្ធ ហើយស្អប់អំពើបាប។
  • ព្រះគម្ពីរបង្រៀនថា អ្នកណាដែលកោតខ្លាចដល់ព្រះជាម្ចាស់នឹងមានប្រាជ្ញា។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «ភ័យខ្លាច» អាចបកប្រែថា «កោតខ្លាច» ឬ «គោរពយ៉ាងខ្លាំង» ឬ «គោរពយ៉ាងជ្រាលជ្រៅ» ឬ «កោតស្ញប់ស្ញែង»។
  • ពាក្យថា «ការភ័យខ្លាច» អាចត្រូវបានបកប្រែថា «ភ័យញាប់ញ័រ» ឬ «ខ្លាច» ឬ «គួរឲ្យខ្លាច»។
  • ប្រយោគ «សេចក្ដី​ស្ញែង‌ខ្លាចរបស់​ព្រះ‌យេហូវ៉ា ក៏​មក​គ្រប​សង្កត់​លើ​ពួកគេ» អាចបកប្រែថា «រំពេចនោះ ពួកគេមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយគោរពដល់ព្រះជាម្ចាស់» ឬ «ភ្លាមនោះ ពួកគេទាំងអស់គ្នាមានការអស្ចារ្យ ហើយកោតខ្លាចដល់ព្រះជាខ្លាំង» ឬ​ «បន្ទាប់មក ពួកគេមានការភ័យខ្លាចជាខ្លាំងនៅចំពោះព្រះជាម្ចាស់។

ភាពនៃព្រះ

ពាក្យថា «ភាពនៃព្រះ» សំដៅទៅលើអ្វីដែលទាក់ទងទៅនឹងព្រះជាម្ចាស់។

  • របៀបខ្លះ គេប្រើពាក្យនេះបូករួមជាមួយនឹង «អំណាចរបស់ព្រះ» «ការវិនិច្ឆ័យរបស់ព្រះ» «និស្ស័យរបស់ព្រះ» «តេជានុភាពរបស់ព្រះ» និង «សិរីល្អនៃព្រះ» ។
  • នៅក្នុងបទគម្ពីរមួយក្នុងព្រះគម្ពី ពាក្យថា «ភាពនៃព្រះ» ប្រើដើម្បី ពិពណ៌នាអំពីព្រះក្លែងក្លាយ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែពាក្យថា «ភាពនៃព្រះ» នេះអាចបូករួមជាមួយ «របស់ព្រះ» ឬ «មកពីព្រះ» ឬ «ទាក់ទងជាមួយនឹងព្រះ» ឬ «ព្រះជាអ្នកដែលកំណត់»។
  • ឧទាហរណ៍ «អំណាចរបស់ព្រះ» អាចបកប្រែថា ជា «សិទ្ធិអំណាចរបស់ព្រះ» ឬ «សិទ្ធិអំណាចដេលបានមកពីព្រះ»។
  • ​ឃ្លាថា «សិរីល្អព្រះ» អាចប្រែផងដែរថា «ព្រះនៃសិរិល្អ» ឬ «សិរីល្អដែលព្រះមាន» ឬ «សិរីល្អដែលមកពីព្រះ»។
  • ការបកប្រែខ្លះ ចូលចិត្តប្រើពាក្យផ្សេង នៅពេលពណ៌នាអំពីអ្វីមួយដែលទាក់ទងជាមួយព្រះក្លែងក្លាយ។

ភាពរុងរឿង ដែលប្រកបដោយសិរីរុងរឿង

ជាទូទៅពាក្យ «ភាពរុងរឿង» មានន័យថា កិត្តិយស ភាពធំឧត្តម និង ភាពអស្ចារ្យបំផុត។ អ្វីដែលមានសិរីរុងរឿងត្រូវបានរាប់ថា «ប្រកបដោយសិរីរុងរឿង»។

  • ពេលខ្លះ «ភាពរុងរឿង» សំដៅទៅលើអ្វីដែលមានតម្លៃកាត់ថ្លៃពុំបាន ហើយសំខាន់។ នៅក្នុងអត្ថបទខ្ លះវាពាក់ព័ន្ធនឹងភាពធំឧត្តម ត្រចះត្រចង់ ឬ​ កាត់ក្តី។
  • ឧទាណរហ៍ ឃ្លាថា «សិរីរុងរឿងនៃពួកគង្វាលចៀម» សំដៅទៅលើវាលស្មៅខៀវស្រងាត់​ជាកន្លែងដែលចៀមមានស្មៅបរិបូរដើម្បីធ្វើជាចំណី។
  • សិរីរុងរឿងគឺប្រើជាពីសេសចំពោះព្រះជាម្ចាស់ ដែលទ្រង់ជាព្រះដែលមានពេញដោយសិរីរុងរឿងជានណា និង អ្វីៗទាំងអស់នៅលើសកលលោកនេះ។ អ្វីៗដែលលក្ខណសម្បត្តិរបស់ទ្រង់គឺពេញដោយសិរីរុងរឿង និងភាពធំឧត្តម។
  • ឃ្លាថា «ថ្វាយសិរីរុងរឿង» មានន័យថា ស្ងើច ឬ អួតពីអ្វីមួយ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ មានរបៀបខុសគ្នាក្នុងការបកប្រែ «សិរីរុងរឿង» រួមមាន «ភាពធំឧត្តម» ឬ «ភាពត្រចះត្រចង់» ឬ «អនុភាពដ៏អស្ចារ្យ» ឬ «ភាពអស្ចារ្យ» ឬ​ «ភាពធំមហិមា» ឬ «ដែលមានតម្លៃមហាសាល»។
  • ពាក្យថា «ប្រកបដោយសិរីរុងរឿង» អាចប្រែថា «ពេញដោយសិរីរុងរឿង» ឬ «មានតម្លៃមហាសាល» ឬ «ពន្លឺដ៏ត្រចះត្រចង់» ឬ «អនុភាពដ៏អស្ចារ្យ»។
  • ឃ្លាថា «ថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់» អាចប្រែថា «ថ្វាយព្រះកិត្តិយសដល់ព្រះដ៏មហិមា» ឬ «សសើរតម្កើងដល់ព្រះដោយទ្រង់ជាព្រះដ៏ធំឧត្តម» ឬ «សម្តែងប្រាប់អ្នកដទៃពីព្រះដ៏មហិមា»។
  • ពាក្យថា «​សិរីរុងរឿង» អាចប្រែថា «សសើរតម្កើង» ឬ «អួតអំពីអ្វីមួយ» ឬ «ស្ងើចអំពីអ្វីមួយ» ឬ «ថ្វាយភាពអំណរទៅកាន់អ្វីមួយ»។

មនសិការ

មនសិការគឺជាផ្នែកមួយនៃគំនិតរបស់មនុស្សដែលព្រះបានបើកឲ្យគាត់បានដឹងថាគាត់កំពុងធ្វើអ្វីមួយដែលជាអំពើបាប។

  • ព្រះជាម្ចាស់ប្រទានមនសិការដល់មនុស្ស ដើម្បីជួយពួកគេឲ្យដឹងពីភាពខុសគ្នារវាងអ្វីដែលត្រឹមត្រូវ និងអ្វីដែលខុសឆ្គង។
  • មនុស្សដែលស្តាប់បង្គាប់ ព្រះជាម្ចាស់មានបន្ទូលថា អ្នកមានមនសិការ «បរិសុទ្ធ» ​ឬ «ស្អាត»។
  • ប្រសិនបើ មនុស្សមាន «មនសិកាស្អាត» មានន័យថា គាត់មិនបានលាក់ទុកបាបអ្វីឡើយ។
  • ប្រសិនបើ នរណាម្នាក់មិនយកចិត្តទុកដាក់ជាមួយនឹងមនសិការរបស់គេ ហើយលែងមានអារម្មណ៍ថាមានកំហុស នៅពេលគាត់ធ្វើបាប នោះមានន័យថា មនសិការលែងឆ្លើយតបជាមួយអ្វីដែលខុសដែរ។ ព្រះគម្ពីរហៅការនេះថា មនសិការ «របួស» ដូចជាខោអាវម៉ាកមួយ ដែលត្រូវឆ្នាំងអ៊ុតក្តៅ។ មនសិការបែបនេះ ត្រូវបានហៅថា «ការបាត់ស្មារតី» ឬ «ត្រូវបានខូច»។
  • វិធីដែលអាចបកប្រែបានពាក្យនេះ បូករួមជាមួយនឹង «សីលធម៌ខាងក្នុង» ឬ «សីលធម៌នៃការគិត»។

មនុស្សលាក់ពុត និង ការលាក់ពុត

ពាក្យថា «មនុស្សលាក់ពុត»​ សំដៅដល់មនុស្សដែលធ្វើអ្វីមួយបង្ហាញថាខ្លួនសុចរិត ប៉ុន្តែ ដែលអាថ៌កំបាំងគឺជាសកម្មភាពក្នុងផ្លូវដែលអាក្រក់។ ពាក្យថា «លាក់ពុត» សំដៅដល់ឥរិយាបថដែលបំភាន់មនុស្សក្នុងគិតថាមនុស្សម្នាក់ជាមនុស្សសុចរិត។

  • មនុស្សលាក់ពុតចង់បង្ហាញការធ្វើល្អ ដូច្នេះ មនុស្សនឹងគិតថាពួកគេជាមនុស្សល្អ។
  • ជារឿយៗមនុស្សលាក់ពុត នឹងចោទប្រកាន់អ្នកដទៃ ដែលប្រព្រឹត្តអំពើបាបដូចគ្នាទៅនឹងអ្វី​ដែលពួកគេបានធ្ចើ។
  • ព្រះយេស៊ូបានហៅពួកផារ៉ាស៊ី ថាជាពួកលាក់ពុត ពីព្រោះពួកគេបានកាន់ទំនៀមទំលាប់សាសនា ដូចជាការដែលពួកគេស្លៀកសម្លៀកបំពាក់ខ្លះ និងបរិភោគអាហារខ្លះ ប៉ុន្តែ ពួកគេមានសេចក្តីសប្បុរស និងមិនមានសេចក្តីយុត្តិធ៌មចំពោះមនុស្សដទៃនោះទេ។
  • មនុស្សលាក់ពុត ចាប់កំហុសអ្នកដទៃ ប៉ុន្តែ ពួកគេមិនទទួលស្គាល់កំហុសរបស់ខ្លួនទេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យផ្សេងទៀតដែលមានន័យដូចគ្នានេះ ដូចជា «មុខពីរ» ដែលសំដៅដល់មនុស្សលាក់ពុត ឬសកម្មភាពរបស់មនុស្សលាក់មុខ។
  • ការបកប្រែផ្សេងទៀតពាក្យ «មនុស្សលាក់ពុត» រួមបញ្ចូលទាំង «អ្នកបោកបញ្ឆោត» ឬ «អ្នកធ្វើពុត» ឬ «មនុស្សអួតខ្លួន ជាអ្នកបញ្ឆោត»។
  • ពាក្យថា «ការលាក់ពុត» អាចបកប្រែថា «ការបំភាន់» ឬ «សកម្មភាពក្លែងក្លាយ» ឬ «ការបោកបញ្ឆោត»។

មហាតលិក ជនកម្រៀវ

ជាធម្មតាពាក្យនេះ «កម្រៀវ» សំដៅទៅលើបុរសម្នាក់ដែលត្រូវបានគេក្រៀវ។ ពាក្យនេះ ក្រោយមកបានក្លាយជាពាក្យទូទៅ ដើម្បីយោងទៅមន្ត្រីរដ្ឋាភិបាលណាមួយ សូម្បីតែអ្នកដែលមិនបានក្រៀវក្តី។

  • ព្រះយេស៊ូមានបន្ទូលថា ជនកម្រៀវមួយចំនួនត្រូវបានកើតក្នុងដូច្នោះ ប្រហែលជាដោយសារតែមានការខូចខាតសរីរាង្គភេទ ឬព្រោះតែមិនអាចដំណើរការបានក្នុងការរួមភេទ។ អ្នកផ្សេងទៀតបានជ្រើសរើសជីវិតជាមន្ដ្រីនៅក្នុងរបៀបរស់នៅជាភាពកម្រៀវបែបនោះ។
  • នៅក្នុងសម័យបុរាណ មហាតលិកញឹកញាប់គឺជាពួកអ្នកបម្រើស្តេចដែលត្រូវបានកំណត់ជាឆ្មាំលើស្ត្រី គឺជាអ្នកយាមដំណាក់ស្រីៗ។
  • មហាតលិកមួយចំនួនត្រូវបានជាមន្ត្រីរដ្ឋាភិបាលដែលមានសារសំខាន់ដូចជា អមាត្យអេត្យូពីដែលបានជួបសាវកភីលីពនៅវាលរហោស្ថាន។

ម៉ាណា​

ម៉ាណា​គឺជានំដែលមានពណ៌សហើយមានគ្រាប់ដូចជាគ្រាប់ល្ង ដែលព្រះបានប្រទានមកឲ្យពួកកូនចៅអ៊ីស្រាអែលធ្វើជាអាហារក្នុងរយៈពេល៤០ឆ្នាំដែលពួកគេរស់នៅទីរហោស្ថាន បន្ទាប់ពីរចាកចេញពីស្រុកអេស៊ីប។

  • ម៉ាណា​មានរូបរាងដូចពពុះពណ៌សដែលមានរៀងរាល់ព្រឹកនៅលើដីក្រោមទឹកសន្សើម។ ម៉ាណា​មានរសជាតិផ្អែមដូចជាទឹកឃ្មុំ។
  • ពួកអ៊ីស្រាអែលដើរប្រមូលម៉ាណា​ជារៀងរាល់ព្រឹកលើកលែងតែថ្ងៃឈប់សម្រាក។
  • នៅថ្ងៃទី៦ត្រូវជាមួយថ្ងៃមុនថ្ងៃសំរាក ព្រះជាម្ចាស់បានប្រាប់ឲ្យជនជាតិអ៊ីស្រាអែលអាចរើសបានចំនួនពីរដង ដើម្បីឲ្យគេមានអារហារគ្រប់គ្រាន់សម្រាប់ថ្ងៃសម្រាក។
  • ពាក្យថា «ម៉ាណា» មានន័យថា «នេះជាអ្វីហ្ន»។
  • នៅក្នុងព្រះគម្ពីរម៉ាណាក៏ត្រូវបានសំដៅទៅលើ «នំប៉័ងពីស្ថានសួគ៌» និង «ស្រូវពីស្ថានសួគ៌»។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងទៀត ដើម្បីបកប្រែពាក្យនេះអាចរួមបញ្ចូល «អាហារដែលមានពណ៌សស្តើងៗ» ឬ «អាហារពីស្ថានសួគ៌» ។
  • សូមពិចារណាផងដែរថាពាក្យនេះត្រូវបកប្រែជាការបកប្រែព្រះគម្ពីរដោយប្រើភាសាក្នុងតំបន់ ឬភាសាជាតិ។

មិត្តភាព ការប្រកប

ជាទូទៅពាក្យថា «មិត្តភាព» សំដៅទៅលើការប្រាស្រ័យទាក់ទងមិត្តភាព រវាងសមាជិកក្រុមមនុស្សដែលចែករំលែកចំណាប់អារម្មណ៍ និងបទពិសោធន៍ស្រដៀងគ្នា។

  • នៅក្នុងព្រះគម្ពីរពាក្យថា «មិត្តភាព» សំដៅទៅលើសាមគ្គីភាពរបស់អ្នកជឿនៅក្នុងព្រះគ្រិស្ត។
  • ការប្រកបជាគ្រិស្តបរិស័ទគឺជាទំនាក់ទំនងរួមគ្នា ដែលអ្នកជឿមានជាមួយគ្នាតាមរយៈទំនាក់ទំនងរបស់ពួកគេជាមួយព្រះគ្រិស្ត និងព្រះវិញ្ញាណដ៏វិសុទ្ធ។
  • គ្រិស្តបរិស័ទនៅសម័យដើមបានសម្តែងពីការប្រកបរបស់ពួកគេ តាមរយៈការស្តាប់ការបង្រៀននៃព្រះបន្ទូលរបស់ព្រះ និងការអធិស្ឋានជាមួយគ្នាតាមរយៈការចែករំលែកទ្រព្យសម្បត្តិរបស់ពួកគេ និងការបរិភោគអាហារជាមួយគ្នា។
  • គ្រិស្តបរិស័ទក៏មានទំនាក់ទំនងជាមួយព្រះ តាមរយៈជំនឿលើព្រះយេស៊ូ និងការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដែលបានបំផ្លាញរនាំងរវាងព្រះជាម្ចាស់ និងមនុស្ស។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែ «ការប្រកប» អាចបូករួមជាមួយ «ការចែករំលែកជាមួយគ្នា» ឬ «ទំនាក់ទំនង» ឬ «ភាពជាដៃគូ» ឬ «សហគមន៍គ្រិស្តបរិស័ទ»។

មេត្តាករុណា ពេញដោយក្តីមេត្តាករុណា សន្តោសប្រណី

ពាក្យថា «មេត្ដាករុណា» និង «មានមេត្តាករុណា» សំដៅទៅលើការជួយមនុស្សដែលត្រូវការជំនួយជាពិសេសនៅពេលពួកគេស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ ឬបន្ទាបខ្លួន។

  • ពាក្យថា «សេចក្ដីមេត្ដាករុណា» ក៏អាចរួមបញ្ចូលអត្ថន័យនៃការមិនដាក់ទណ្ឌកម្មមនុស្សចំពោះអ្វីដែលពួកគេបានធ្វើខុសផងដែរ។
  • បុគ្គលដែលមានអំណាចខ្លាំងក្លា ដូចជាស្ដេចត្រូវបានពណ៌នាថា «ពេញដោយក្តីមេត្ដាករុណា» ពេលគាត់ប្រព្រឹត្ដដោយសប្បុរសជាជាងធ្វើបាបពួកគេ។
  • ការមានចិត្ដមេត្ដាករុណាក៏មានន័យថាអត់ទោសដល់អ្នកដែលធ្វើខុសនឹងយើងដែរ។
  • យើងបង្ហាញសេចក្ដីមេត្ដាករុណាពេលយើងជួយមនុស្សដែលមានសេចក្ដីត្រូវការយ៉ាងខ្លាំង
  • ព្រះជាម្ចាស់មានសេចក្ដីមេត្ដាករុណាចំពោះយើងហើយទ្រង់ចង់ឲ្យយើងមានចិត្ដមេត្ដាចំពោះអ្នកឯទៀតដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ដោយអាស្រ័យលើបរិបទ «សេចក្ដីមេត្ដាករុណា» អាចត្រូវបកប្រែជា «សេចក្ដីសប្បុរស» ឬ «ក្តួលអាណិត» ឬ «អាណិតអាសូរ»។
  • ពាក្យថា «មានចិត្ដមេត្ដាករុណា» អាចត្រូវបកប្រែថា «ចិត្តអាណិតអាសូរ» ឬ «អាណិតអាសូរ» ឬ «អភ័យទោស»។
  • ដើម្បី «បង្ហាញសេចក្ដីមេត្ដាករុណា» ឬ «មានសេចក្ដីមេត្ដាករុណា» អាចត្រូវបកប្រែថា «ប្រព្រឹត្ដដោយសប្បុរស» ឬ «អាណិតមេត្ដា»។

មេទ័ព

មេទ័ពគឺជាមេទាហានរបស់រ៉ូម មានទាហាន១០០នាក់នៅក្រោមបញ្ជារបស់គាត់។

  • ពាក្យនេះអាចបកប្រែជាពាក្យដែលមានន័យថា «មេលើមនុស្សមួយរយនាក់» ឬ «មេទ័ព» ឬ «មន្រ្តីទទួលបន្ទុកលើកងទ័ពមួយរយនាក់»។
  • មេទ័ពរ៉ូមម្នាក់ បានទៅជួបព្រះយេស៊ូ ដើម្បីសុំព្រះអង្គប្រោសអ្នកបម្រើរបស់គាត់ឲ្យបានជា។
  • មេទ័ពដែលទទួលការខុសត្រូវលើការដាក់ឆ្កាងព្រះយេស៊ូមានសេចក្តីអស្ចារ្យជាខ្លាំង ដោយបានឃើញពីការដែលព្រះអង្គសុគតជាយ៉ាងណា។
  • ព្រះជាម្ចាស់បានចាត់មេទ័ពម្នាក់ ឲ្យទៅជួបលោកពេត្រុស ដើម្បីឲ្យលោកពេត្រុសពន្យល់មេទ័ពនោះ ពីដំណឹងល្អរបស់ព្រះយេសូ៊។

មេប្រឆាំងព្រះគ្រិស្ត

ពាក្យ «មេប្រឆាំងព្រះគ្រិស្ត» បញ្ជាក់ទៅកាន់មនុស្សដែលបង្រៀងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះយេស៊ូគ្រិស្ត។ មេប្រឆាំងព្រះគ្រីស្តគឺមានច្រើនក្នុងផែនដី។

  • សាវ័កយូហានបានសរសេរពីបុគ្គលម្នាក់ដែលជាអ្នកទាស់ប្រឆាំងព្រះគ្រិស្ត វាជាអ្នកបោកបញ្ជោតមនុស្សដោយប្រើនិយាយប្រាប់ថាព្រះយេស៊ូមិនមែនជាព្រះមេស្ស៊ីនិងបដិសេដថាព្រះយេស៊ូមិនមែនជាព្រះជាម្ចាស់់និងជាមនុស្ស។
  • ក្នុងព្រះគម្ពីរក៏បានបង្រៀនថាវិញ្ញាណទូទៅនៃមេប្រឆាំងព្រះគ្រិស្តនៅក្នុងពិភពលោកគឺជាអ្នកដែលប្រឆាំងកិច្ចការរបស់ព្រះគ្រិស្ត។
  • នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីកណ្ឌវិវរណះបានពន្យល់ថានិងមានម្នាក់ហៅថា «ពួកមេប្រឆាំងព្រះគ្រិស្ត» និងបើកសម្តែងនៅថ្ងៃចុងបញ្ចប់។ វាម្នាក់នោះព្យាយាមបំផ្លាញប្រជាជនរបស់ព្រះជាម្ចាស់ ប៉ុន្តែវានិងជាអ្នកបរាជ័យដោយសារព្រះយេស៊ូគ្រិស្ត។

%សេចក្តីណែនាំនៃការបកប្រែ

  • របៀបបកប្រែផ្សេងទៀតនៅក្នុងពាក្យដែលរួមបញ្ចូលក្នុងពាក្យឬឃ្លាមានន័យថា «អ្នកប្រឆាំងព្រះគ្រិស្ត» ឬ «សត្រូវរបស់ព្រះយេស៊ូ» ឬ «ម្នាក់ដែលទាស់ប្រឆាំងព្រះគ្រិស្ត»។
  • ក្នុងឃ្លា «វិញ្ញាណនៃពួកមេប្រឆាំងព្រះគ្រិស្ត» អាចបកប្រែ «វិញ្ញាណដែលទាស់ប្រឆាំងព្រះគ្រិស្ត» ។

ម្ចាស់ ចៅហ្វាយ

ពាក្យថា «ម្ចាស់» គឺសំដៅទីកាន់អ្នកណាម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើអ្នកណាម្នាក់ផ្សេងទៀត។

  • ពាក្យនេះជួនកាលត្រូវបានបកប្រែថា «ចៅហ្វាយ» ពេលនិយាយសំដៅទៅព្រះយេស៊ូ ឬពេលសំដៅទៅលើបុគ្គលណាម្នាក់ដែលមានអ្នកបម្រើ។
  • ចំណែកភាសាអង់គ្លេសខ្លះបកប្រែពាក្យនេះថា «លោក» នៅក្នុងបរិបទដែលមាននរណាម្នាក់និយាយដោយសមរម្យទៅនរណាម្នាក់ដែលមានឋានៈខ្ពស់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះគួរតែត្រូវបានបកប្រែជា «ចៅហ្វាយ» នៅពេលវាសំដៅទៅលើបុគ្គលដែលជាម្ចាស់ទាសករ។ វាក៏អាចត្រូវបានប្រើដោយអ្នកបម្រើ ដើម្បីនិយាយទៅកាន់មនុស្សដែលគាត់ធ្វើការបម្រើ។
  • នៅពេលវាសំដៅទៅលើព្រះយេស៊ូវាអាចត្រូវបានបកប្រែថា «លោកគ្រូ» ប្រសិនបើ បរិបទបង្ហាញច្បាស់ថា «គ្រូបង្រៀនសាសនា»។
  • ប្រសិនបើ មនុស្សដែលនិយាយទៅកាន់ព្រះយេស៊ូមិនស្គាល់ទ្រង់នោះ «លោកម្ចាស់» អាចត្រូវបានបកប្រែថា «លោក»។ ការបកប្រែនេះ ក៏នឹងត្រូវបានប្រើសម្រាប់បរិបទដទៃទៀតដែលត្រូវបានគេហៅថាជាទម្រង់នៃការនិយាយដ៏សមរម្យសម្រាប់បុរស។
  • នៅពេលសំដៅទៅព្រះវរបិតាឬចំពោះព្រះយេស៊ូពាក្យនេះ ត្រូវបានសរសេរថា «ព្រះអម្ចាស់»។

រ៉ាប៊ី លោកគ្រូ

ពាក្យថា «រ៉ាប៊ី» ន័យត្រង់នៃពាក្យថា «ម្ចាស់របស់ខ្ញុំ» ឬ «គ្រូរបស់ខ្ញុំ»។

  • ជាងារមួយនៃការគោរព ដែលប្រើដើម្បីហៅបុរសដែលជាគ្រូខាងសាសនាជនជាតិយូដា។ ជាពិសេសគ្រូដែលបង្រៀនក្រឹត្យវិន័យរបស់ព្រះ។​
  • លោកយ៉ូហានបាទីស្ត និងព្រះយេស៊ូ ទាំងពីរនាក់នេះ ពេលខ្លះត្រូវបានគេហៅថា ​«រ៉ាប៊ី» ពីសំណាក់សាវករបស់ព្រះអង្គឬគាត់ដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែពាក្យនេះ អាចបញ្ចូលពាក្យថា «ម្ចាស់របស់ខ្ញុំ» ឬ «គ្រូរបស់ខ្ញុំ» ឬ «គ្រូដែលមានកិតិ្តយស» ឬ «គ្រូខាងសាសនា»។ ភាសាខ្លះអាចសរសេរជាអក្សពុម្ភ ក្នុងការស្វាគមន៍ ប៉ុន្តែ ក៏មានភាសាខ្លះមិនប្រើទេ។​
  • ភាសាតាមតំបន់អាចបកប្រែជាតាមរបៀបពិសេសដែរ ជាធម្មតាគ្រូជំនួសឲ្យហៅឈ្មោះដែរ។
  • សូមឲ្យប្រាកដថា ការបកប្រែពាក្យនេះ កុំឲ្យដូចជាពាក្យដែលគេហៅព្រះយេស៊ូ ដូចជាហៅគ្រូនៅក្នុងសាលា។​
  • សូមពិចារណាផងដែរ ពីរបៀបដែលបកប្រែ «រ៉ាប៊ី» នៅក្នុងការបកប្រែព្រះគម្ពីរ ដែលទាក់ទងនឹងភាសា ឬភាសាប្រចាំជនជាតិ។​

រូបកាយ

ពាក្យថា «រូបកាយ» ន័យត្រង់សំដៅលើរូបកាយខាងសាច់ឈាមរបស់មនុស្ស ឬក៏សត្វ។ ពាក្យនេះ អាចប្រើជាពាក្យប្រៀបធៀបផងដែរ ដោយសំដៅលើវត្ថ ឬក្រុមទាំងមូលដែលមានសមាជិកផ្សេងៗគ្នា។

  • ជាញឹកញាប់ «រូបកាយ» សំដៅលើ មនុស្ស ឬសត្វស្លាប់។ ពេលខ្លះ ពាក្យនេះសំដៅលើ «រូបកាយដែលស្លាប់»​ឬ «សាកសព»។
  • នៅពេលព្រះយេស៊ូមានបន្ទូលទៅកាន់ពួូកសិស្សនៅពេលទទួលទានអាហារថ្ងៃបុណ្យរំលង «(នំប៉ុ័ង)នេះជារូបកាយរបស់ខ្ញុំ» សំដៅលើរូបកាយដែលអាច «បំបាក់» (សម្លាប់) ដើម្បីបង់ថ្លៃបាប។
  • នៅក្នុងព្រះគម្ពីរ គ្រិស្តបរិស័ទ ក្នុងនាមជាក្រុម សំដៅលើ «រូបកាយរបស់ព្រះ»។
  • ដូចជារូបកាយដែលមានអវៈយវៈជាច្រើន «រូបកាយរបស់ព្រះគ្រិស្ត» ក៏មានអវៈយវៈជាច្រើនដែរ។
  • អវៈយវៈរបស់អ្នកជឿ មានមុខងារពិសេសនៅក្នុងរូបកាយរបស់ព្រះគ្រិស្ត ដើម្បីជួយក្រុមធ្វើការជាមួយគ្នា បម្រើព្រះ និងថ្វាយសិរីល្អដល់ព្រះ។
  • ព្រះយេស៊ូក៏សំដៅលើ ព្រះអង្គជា «សិរិសារ» (ជាអ្នកដឹកនាំ) នៃ «រូបកាយ» របស់អ្នកជឿ។ ដូចមនុស្សដែលជាក្បាល ត្រូវប្រាប់ដល់រូបកាយថាត្រូវធ្វើអ្វី ដូច្នេះ ព្រះយេស៊ូគឺជាអ្នកដឹកនាំ និងណែនាំគ្រិស្តបរិស័ទ ដែលជាសមាជិកនៃរូបកាយរបស់ទ្រង់ថាត្រូវធ្វើអ្វី។

%សេចក្តីណែនាំនៃការបកប្រែ

  • វិធីដ៏ល្អបំផុតក្នុងការប្រែពាក្យនេះ អាចជាពាក្យដែលសំខាន់បំផុត ដែលប្រើសំដៅលើរូបកាយខាងសាច់ឈាម នៅក្នុងភាសារបស់យើង។ សូមឲ្យប្រាកដថា ពាក្យដែលប្រើមិនមែនជាពាក្យដែលធ្វើឲ្យរវាតចិត្តឡើយ។
  • នៅពេលសំដៅលើអ្នកជឿទូទៅ សម្រាប់ភាសាដែលសាមញ្ញ ហើយច្បាស់លាស់ក្នុងការនិយាយ «រូបកាយខាងវិញ្ញាណរបស់ព្រះគ្រិស្ត»។
  • នៅពេលព្រះយេស៊ូមានប​​ន្ទូលថា «នេះជារូបកាយខ្ញុំ» ការបកប្រែដែលល្អបំផុតគឺត្រូវប្រែន័យត្រង់ ហើយដាក់កំណត់ចំណាំ ដើម្បីពន្យល់ប្រសិនបើចាំបាច់។
  • ភាសាខ្លះអាចមានពាក្យផ្សេងពីគ្នា នៅពេលសំដៅលើរូបកាយដែលស្លាប់ ដូចជា «សាកសព» សម្រាប់មនុស្ស «ខ្មោច»​ សម្រាប់សត្វ។ សូមឲ្យប្រាកដថា ពាក្យដែលប្រើ ដើម្បីបកប្រែមានន័យក្នុងបរិបទ និងអាចទទួលយកបាន។

​រូបអង្គ​របស់​ព្រះជាម្ចាស់​ រូបតំណាង

ពាក្យថា «រូបតំណាង» គឺតំណាងទៅអ្វីមួយដែលប្រហាក់ប្រហែលទៅនឹងអ្វីមួយផ្សេងទៀត ឬ ដូចជាចរិតលក្ខណរបស់អ្នកណាម្នាក់ ឬផ្នែកសំខាន់របស់អ្នកណាម្នាក់។ ឃ្លាថា «រូបភាពរបស់ព្រះ» គឺត្រូវបានប្រើក្នុងរបៀបផ្សេងទៀត ដោយផ្អែកលើបរិបទនីមួយៗ។

  • កាលដើមដំបូងឡើយ ព្រះបានបង្កើតមនុសដោយ «ក្នុងរូបភាពរបស់ទ្រង់» មានន័យថា «ដូចជាទ្រង់»។ ទាំងនេះមានន័យថា មនុស្សមានអត្ថចរិតយ៉ាងពិតប្រាកដដែលឆ្លុះបញ្ជាំងពីលក្ខណរបស់ព្រះ ដូចជាសមត្ថភាពក្នុងការដឹងពីអារម្មណ៍ សមត្ថភាពដើម្បីរកហេតុផល និងទំនាក់ទំនង ព្រមទាំងវិញ្ញាណដែលអាចរស់នៅអស់កល្បជានិច្ច។
  • ព្រះគម្ពីរបង្រៀនថា ព្រះយេស៊ូ បុត្រារបស់ព្រះជាម្ចាស់គឺជា «រូបតំណាងរបស់ព្រះជាម្ចាស់» ដែលមានន័យថាព្រះអង្គផ្ទាល់ជាព្រះជាម្ចាស់។ មិនដូចជាការបង្កើតរបស់មនុស្ស ព្រះយេស៊ូមិនបានបង្កើតឡើងនោះទេ។ តាំងពីដើមរៀងមក។ ព្រះបុត្រានៃព្រះគឺមានគ្រប់ទាំងចរិតលក្ខណពីព្រោះទ្រង់មានលក្ខណដូចបិតារបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅពេលដែលតំណាងឲ្យព្រះយេស៊ូ «រូបភាពរបស់ព្រះ»​ អាចបកប្រែថា «ដូចនឹងព្រះជាម្ចាស់» ឬ «មានលក្ខណដូចព្រះ» ឬ​ «របៀបដូចព្រះ»។
  • នៅពេលដែលតំណាងឲ្យមនុស្ស «ព្រះបានបង្កើតមនុស្សក្នុងលក្ខណដូចអង្គទ្រង់» អាចបកប្រែជាមួយនឹងឃ្លាថា «ព្រះបានបង្កើតពួកគេដើម្បីឲ្យដូចព្រះអង្គ»​ ឬ «ព្រះបានបង្កើតពួកគេឲ្យមានចរិតលក្ខណដូចទ្រង់»។

រើសតាំង បានរើសតាំង

ពាក្យថា «រើសតាំង» និង «បានរើសតាំង»​ សំដៅទៅលើការជ្រើសរើសនរណាម្នាក់ ដើម្បីបំពេញភារកិច្ច ឬតំណែងជាក់លាក់ណាមួយ។

  • «ត្រូវបានរើសតាំង» អាចសំដៅផងដែរទៅលើការដែលត្រូវបាន «ជ្រើសរើស» ដើម្បីទទួលអ្វីមួយ ដូចជានៅក្នុងការ «ជ្រើសរើសដើម្បីជីវិតអស់កល្ប»។ នេះមានន័យថា ពួកគេត្រូវបានជ្រើសរើស ដើម្បីទទួលជីវិតអស់កល្បជានិច្ច។
  • ឃ្លាថា «ពេលកំណត់» សំដៅទៅលើ «ពេលវេលា» របស់ព្រះ ឬ «ពេលវេលាដែលបានរៀបចំទុក» សម្រាប់អ្វីមួយដើម្បីឲ្យវាកើតឡើង។
  • ពាក្យថា «រើសតាំង» អាចមានន័យផងដែរថា «បង្គាប់» ឬ «ចាត់តាំង» នរណាម្នាក់ឲ្យធ្វើអ្វីមួយ»។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ របៀបនៃការបកប្រែ «រើសតាំង» អាចបូករួមទាំង «ការជ្រើសរើស» ឬ «ការចាត់តាំង» ឬ «ការជ្រើសរើសជាផ្លូវការ» ឬ «បានជ្រើសរើសជាមុន»។
  • ពាក្យថា «បានរើសតាំង» អាចត្រូវបានប្រែ«បានចាត់តាំង»​ ឬ «បានរៀបចំ» ឬ «ជ្រើសរើសជាពិសេស»។
  • ឃ្លាថា «ត្រូវបានរើសតាំង» អាចបកប្រែថា «ត្រូវបានជ្រើសរើស»។

លើកតម្កើង ការលើកតម្កើង

លើកតម្កើងគឺការសរសើរ និងគោរពចំពោះនរណាម្នាក់។ វាក៏អាចមានន័យផងដែរថា លើកនរណាម្នាក់ឡើងនៅក្នុងឋានៈខ្ពស់។

  • នៅក្នុងព្រះគម្ពីរពាក្យថា «លើកតម្កើង» ត្រូវបានប្រើច្រើនបំផុតដើម្បីលើកតម្កើងព្រះ។
  • នៅពេលមនុស្សណាម្នាក់លើកតម្កើងខ្លួនឯង វាមានន័យថាគាត់កំពុងគិតអំពីខ្លួនឯងដោយមោទនភាព និងអំនួត ឬវាយឫក។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែពាក្យ «លើកតម្កើង» អាចបូករួមជាមួយនឹង «លើកតម្កើងយ៉ាងខ្ពស់» ឬ «គោរពកោតខ្លាចជាខ្លាំង» ឬ «លើកតម្កើង» ឬ «និយាយកោតសរសើរ»។
  • នៅក្នុងបរិបទខ្លះ អាចបកប្រែតាមពាក្យ ឬឃ្លាដែលមានន័យថា «លើកតម្កើងនៅដំណែងដ៏ខ្ពស់» ឬ «ផ្តល់កិត្តិយសយ៉ាងខ្លាំងចំពោះ» ឬ «មានមោទនភាពក្នុងការនិយាយពីអ្នកនោះ»។
  • «កុំតម្កើងខ្លួនឯងឡើយ» អាចបកប្រែផងដែរថា «កុុំអួតពីខ្លួនឯងខ្ពស់ពេក» ឬ «កុំអួតពីខ្លួនឯងឡើយ»។
  • «អស់អ្នកដែលតម្កើងខ្លួនឯង» ​អាចបកប្រែផងដែរថា «អស់អ្នកដែលគិត អួតពីខ្លួនរបស់ពួូកគេ» ឬ «អស់អ្នកដែលមានអំនួតអំពីខ្លួនរបស់ពួកគេ»។

ល្ងីល្ងើ ល្ងង់ ភាពល្ងីល្ងើ

ពាក្យថា «ល្ងីល្ងើ» ជារើយៗ សំដៅលើមនុស្សដែលជ្រើសរើសខុស ជាពិសេសគឺការជ្រើសរើសមិនស្តាប់បង្គាប់។ ពាក្យថា «ល្ងង់» ពិពណ៌នាអំពីបុគ្គលម្នាក់ ឬអាកប្បកិរិយាបុគ្គលម្នាក់ដែលគ្មានប្រាជ្ញា។

  • ក្នុងព្រះគម្ពីរ ពាក្យថា «ល្ងីល្ងើ» ជាទូទៅសំដៅទៅលើមនុស្សម្នាក់ដែលមិនជឿ ឬមិនស្ដាប់បង្គាប់ព្រះ។ ជារឿយៗនេះគឺផ្ទុយពីមនុស្សមានឆ្លាត ដែលទុកចិត្ត ហើយគោរពតាមព្រះ។
  • នៅក្នុងទំនុកតម្តើង ស្តេចដាវីឌបានពណ៌នាអំពីមនុស្សល្ងីល្ងើ ជាមនុស្សម្នាក់ដែលមិនជឿលើព្រះ មិនទទួលស្គាល់ពីភស្តុតាងរបស់ព្រះជាម្ចាស់ ក្នុងការបង្កើតរបស់ព្រះអង្គទេ។
  • ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ កណ្ឌគម្ពីរសុភាសិតក៏ផ្ដល់ការពិពណ៌នាជាច្រើនអំពីអ្វីដែលមនុស្សល្ងីល្ងើ ឬពីភាពល្ងីល្ងើដែលមនុស្សមាន។
  • ពាក្យ «ភាពល្ងីល្ងើ» សំដៅទៅលើសកម្មភាព ដែលគ្មានប្រាជ្ញា ពីព្រោះវាប្រឆាំងជាមួយព្រះហឫទ័យរបស់ព្រះ។ ជាញឹកញាប់ ភាពល្ងីល្ងើក៏រួមបញ្ចូលអត្ថន័យនៃអ្វីដ៏ទៃៗទៀតដែលគួរឲ្យអស់សំណើច ឬក៏អាចជាគ្រោះថ្នាក់ផងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ល្ងីល្ងើ» អាចប្រែថា «មនុស្សល្ងីល្ងើ» ឬ «មនុស្សមិនឆ្លាត» ឬ «មនុស្សល្ងង់ខ្លៅ» ឬ «មនុស្សអាក្រក់»។
  • របៀបក្នុងការបកប្រែ «ល្ងីល្ងើ» អាចបូករួមជាមួយ «ខ្វះការយល់ដឹង» ឬ «មិនឈ្លាសវៃ» ឬ «ល្ងង់ខ្លៅ»។

ល្បងល សាកល្បង

ពាក្យថា «ការល្បងល» គឺសំដៅទៅលើបទពិសោធន៍លំបាក ឬការឈឺចាប់ ដែលអាចបង្ហាញពីភាពខ្លាំង ឬភាពខ្សោយរបស់បុគ្គលម្នាក់នោះ។

  • ព្រះជាម្ចាស់ល្បងលមនុស្ស តែទ្រង់មិនល្បួងពួកគេទេ។​ តែចំពោះ សាតាំងវិញ វាព្យាយាមល្បួងមនុស្សឲ្យធ្វើបាបទាស់នឹងព្រះជាម្ចាស់។
  • ពេលខ្លះព្រះជាម្ចាស់ប្រើការល្បងល ដើម្បីបង្ហាញពីបាបរបស់អ្នកណាម្នាក់។ ការល្បងលគឺជួយដល់បុគ្គលនោះឲ្យប្រែចិត្តចេញពីបាប ហើយកាន់តែជិតស្និតជាមួយព្រះ។
  • មាស និងលង្ហិន គឺត្រូវបានគេសាកល្បងជាមួយ នឹងភ្លើង ដើម្បីឲ្យបានដឹងថា វាជារបស់ពិតហើយសុទ្ធ ឬអត់។ រូបភាពបង្ហាញទាំងនេះគឺជារបៀបដែលព្រះជាម្ចាស់ប្រើ ស្ថានភាពឈឺចាប់ ដើម្បីល្បងលប្រជារាស្រ្តរបស់ព្រះអង្គ។
  • ដើម្បី «ធ្វើល្បងល ឬសាកល្បង» អាចមានន័យថា «ប្រឈមនឹងអ្វីមួយ ឬនរណាម្នាក់ដើម្បីបង្ហាញថាវាមានតម្លៃ»។
  • នៅក្នុងបរិបទដែលនិយាយថា ល្បងលព្រះ គឺមានន័យថា ការដែលបន្តមិនស្តាប់បង្គាប់ព្រះ ហើយទាញយកប្រយោជន៍ពីសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់។
  • ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាតាំងថា មិនត្រូវល្បងលព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មានពេញដោយព្រះចេស្តា ទ្រង់បរិសុទ្ធ ទ្រង់ខ្ពង់ខ្ពស់លើសអ្វីទាំងអស់ និងលើសមនុស្សទាំងអស់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ការសាកល្បង ឬល្បងល» ក៏អាចត្រូវបានបកប្រែថា «ប្រកួតប្រជែង» ឬ «បង្កឲ្យមានការលំបាកផ្សេងៗ» ឬ «បញ្ជាក់»។
  • របៀបនៃបកប្រែពាក្យ «ការសាកល្បង ឬ ល្បងល» អាចប្រែថា «ការប្រឈម» ឬ «បទពិសោធន៍ទុក្ខលំបាក»។
  • ការ «ធ្វើការល្បងល» អាចបកប្រែបានថា «សាកល្បង» ឬ «ការបង្កើតការប្រកួតប្រជែង» ឬ «ការបង្ខំនរណម្នាក់ឲ្យបញ្ជាក់ពីខ្លួនឯង»។
  • នៅក្នុងបរិបទនៃការល្បងលព្រះ គឺអាចបកប្រែថាជាការបង្ខំព្រះជាម្ចាស់ឲ្យបញ្ជាក់បង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។
  • នៅក្នុងបរិបទខ្លះ ពាក្យថា «ល្បងល» ក៏អាចមានន័យថា «ល្បួង» ដែរ។

ល្បួង សេចក្តីល្បួង

ល្បួងនណារម្នាក់គឺជាការដែលព្យាយាមអូសទាញអ្នកនោះឲ្យធ្វើការអ្វីម្យ៉ាងដែលខុស។

  • ការល្បួងគឺជាអ្វីមួយដែលទាញនាំឲ្យនណាម្នាក់ចង់ធ្វើអ្វីមួយដែលខុស។
  • មនុស្សត្រូវបានល្បួងដោយសារនិស្ស័យបាបរបស់ខ្លួនឯង និងអ្នកដទៃដែលនៅជុំវិញ។
  • សាតាំងល្បួងមនុស្សឲ្យមិនស្តាប់បង្គាប់ព្រះ ហើយធ្វើបាបទាស់នឹងព្រះ តាមរយៈការប្រព្រឹត្តអំពើបាប។
  • សាតាំងបានល្បួងព្រះយេស៊ូ ហើយព្យាយាមឲ្យទ្រង់ប្រព្រឹត្តបាប ប៉ុន្តែ ព្រះយេស៊ូតស៊ូឈ្នះគ្រប់ទាំងសេចក្តីល្បួងរបស់សាតាំងដោយឥតមានធ្វើបាបសោះ។
  • ពាក្យថា «ល្បួង» ក៏ត្រូវបានប្រើក្នុងការសំដៅទៅលើការល្បួងព្រះដែរ នេះមានន័យថា ការដែលបន្តរស់នៅក្នុងជីវិតរឹងរូស និងមិនស្តាប់បង្គាប់ព្រះ រហូតដល់ដំណាក់កាលដែលព្រះដែលទ្រង់ការដាក់ទោសចំពោះពួកអ្នកដែលមិនស្តាប់បង្គាប់ព្រះ។ ពាក្យនេះ ក៏អាចប្រើបានថា «ការល្បងល» ព្រះ។

សេចក្តីណែនាំ នៃការបកប្រែ

  • ពាក្យថា ល្បួង ក៏អាចបកបានថា ការព្យាយាមធ្វើអំពើបាប ឬថា មានបំណងប្រាថ្នាក្នុងការធ្វើបាប។
  • របៀបមួយទៀតដែលអាចបកប្រែពាក្យថា ការល្បួង គឺអាចរួមបញ្ចូលទាំង របស់អ្វីដែលល្បួង ឬ របស់អ្វីដែលល្បួងនរណាម្នាក់ឲ្យធ្វើបាប ឬរបស់អ្វីដែលទាញនាំឲ្យមានបំណងប្រាថ្នាក្នុងការធ្វើអ្វីមួយដែលខុស។
  • នៅក្នុងបរិបទនៃការប្រើពាក្យ ល្បួងព្រះ ក្នុងនោះក៏អាចនិយាយថា យកព្រះមកល្បងល ឬថា ការល្បងលព្រះ ឬការល្បងលសេចក្តីអត់ធ្មត់របស់ព្រះ ឬ ធ្វើឲ្យព្រះអស់សេចក្តីអត់ធ្មត់ ហើយកាត់ទោសគេ ឬថា បន្តរស់នៅក្នុងភាពរឹងរូស និងមិនស្តាប់បង្គាប់ព្រះ។

ល្អ សេចក្ដីល្អ

ពាក្យថា «ល្អ» មានអត្ថន័យខុសៗគ្នា អាស្រ័យទៅលើបរិបទនីមួយៗ។ មានភាសាជាច្រើនដែលប្រើពាក្យផ្សេងៗគ្នា ដើម្បីបកប្រែពាក្យទាំងនេះក្នុងន័យខុសៗគ្នា។

  • ជាទូទៅ អ្វីដែលល្អគឺជាអ្វីដែលគាប់ព្រះហឫទ័យ លក្ខណសម្បត្តិ គោលបំណង និង ព្រះហឫទ័យរបស់ព្រះជាម្ចាស់។
  • អ្វីដែលល្អអាចជាអ្វីដែលល្អជាទីគាប់ចិត្ត ដែលចេះជួយយកអាសារ ដែលសមរម្យ ដែលមានប្រយោជន៍ ឬ អ្វីដែលត្រឹមត្រូវ។
  • ដីដែល «ល្អ» គឺជាដីដែល «មានជីវជាតិល្អ» ឬ «ដាំដំណាំបានផលល្អ»។
  • ដំណាំ «ល្អ» ជាដំណាំដែល «មានផលផ្លែច្រើន»។
  • មនុស្សម្នាក់អាច «ពូកែ» ​ខាងអ្វីមួយដែលគេធ្វើ ប្រសិនបើ គេមានជំនាញលើកិច្ចការដែលគេប៉ិនប្រសព្វដូចជា «អ្នកចំការដ៏ពូកែ»។
  • នៅក្នុងព្រះគម្ពីរន័យទូទៅនៃពាក្យ «ល្អ» គឺតែងតែផ្ទុយនឹង «អាក្រក់»។
  • ពាក្យ «សេចក្តីល្អ» ជាធម្មតាសំដៅទៅលើទង្វើដែលមានសីលធម៌ល្អ ឬ ទង្វើដែលត្រឹមត្រូវ ទាំងកាយវាចាចិត្ត។
  • សេចក្តីល្អនៃព្រះជាម្ចាស់សំដៅទៅលើរបៀបដែលព្រះជាម្ចាស់ប្រទានពរមនុស្សដោយប្រទាននូវអ្វីៗដែលល្អ។ វាអាចសំដៅទៅលើភាពបរិសុទ្ធ ល្អឥតខ្ចោះរបសេ់ព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • ជាទូទៅពាក្យ «ល្អ» នៅក្នុងភាសាគោលដៅអាចត្រូវបានគេប្រើពេលណាក៏ដោយដែលមានន័យត្រឹមត្រូវ ជាពិសេសនៅក្នុងអត្ថបទដែលវាផ្ទុយពីសេចក្តីអាក្រក់។
  • អាស្រ័យទៅតាមអត្ថបទ របៀបផ្សេងដែលអាចបកប្រែពាក្យនេះរួមមាន «ចិត្តល្អ» ឬ «ពូកែ» ឬ «គាប់ព្រះហឫទ័យព្រះ» ឬ «ភាពសុចរិត» ឬ «សីលធម៌ល្អ» ឬ «ដែលមានប្រយោជន៍»។
  • «ដីល្អ» អាចប្រែថា «ដីដែលមានជីវជាតិល្អ» ឬ «ដីដែលដាំដុះបានល្អ» ឬ «ដំណាំល្អ» អាចប្រែថា «ភោគផលបរិបូរ» ឬ «ដំណាំច្រើន»។
  • «ធ្វើការល្អក្នុងថ្ងៃសប្ប័ទ» មានន័យថា «ជួយអ្នកដទៃក្នុងថ្ងៃសប្ប័ទ​»
  • អាស្រ័យទៅតាមបរិបទ គេអាចបកប្រែពាក្យថា «សេចក្តីល្អ» ថាជា «ព្រះពរ» ឬ «ចិត្តល្អ» ឬ «ដែលល្អឥតខ្ចោះ» ឬ «ភាពសុចរិត» ឬ «ភាពបរិសុទ្ធ»។

វិញ្ញាណ ខាងវិញ្ញាណ

ពាក្យថា «វិញ្ញាណ»​ សំដៅលើអ្វីដែលមើលមិនឃើញ និងផ្នែកដែលមិនមែនជារាងកាយរបស់មនុស្ស។ នៅពេលមនុស្សម្នាក់ស្លាប់ វិញ្ញាណរបស់គាត់ចាកចេញពីរូបកាយរបស់គាត់។ «វិញ្ញាណ» អាចសំដៅលើឥរិយាបថ ឬស្ថានភាពនៃអារម្មណ៍។

  • ពាក្យថា «វិញ្ញាណ» ​អាចសំដៅលើជីវិត តែមិនមែនខាងរូបសាច់នេះទេ ជាពិសេសសំដៅលើវិញ្ញាណអាក្រក់។
  • វិញ្ញាណរបស់មនុស្សជាចំណែកនៃអ្នកនោះដែលអាចស្គាល់ព្រះ ហើយជឿលើព្រះអង្គ។
  • ជាទូទៅ ពាក្យថា «ខាងវិញ្ញាណ» ពណ៌នាពីអ្វីៗដែលមិនមែនជារូបកាយខាងសាច់ឈាមនៅក្នុងលោកីយ៍នេះទេ។
  • នៅក្នុងព្រះគម្ពីរ ជាពិសេសសំដៅលើអ្វីៗដែលទាក់ទងជាមួយព្រះ ជាពិសេស ទាក់ទងជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ។
  • ឧទាហរណ៍ «អាហារខាងវិញ្ញាណ» សំដៅលើសេចក្តីបង្រៀនរបស់ព្រះ ដែលបានផ្តល់ដើម្បីចិញ្ចឹមវិញ្ញាណរបស់មនុស្ស «ប្រាជ្ញាខាងវិញ្ញាណ» សំដៅលើចំណេះដឹង និងការប្រព្រឹត្តសុចរិត ដែលបានមកពីអំណាចរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
  • ព្រះជាម្ចាស់ជាវិញ្ញាណ ហើយព្រះអង្គបានបង្កើតវិញ្ញាណផ្សេងៗទៀត ដែលឥតមានរូបកាយ។
  • ទេវតា ជាវិញ្ញាណ បូករួមទាំងទេវតាដែលបះបោរប្រឆាំងជាមួយព្រះដែរ ហើយបានត្រឡប់ជាវិញ្ញាណអាក្រក់។
  • ពាក្យថា «វិញ្ញាណនៃ» អាចមានន័យផងដែរថា «មានបុគ្គលិក លក្ខណៈនៃ» ដូចជា «វិញ្ញាណនៃប្រាជ្ញា» ឬ «នៅក្នុងវិញ្ញាណរបស់លោកអេលីយ៉ា»។
  • ឧទាហរណ៍ ពី «វិញ្ញាណ» ដែលមានឥរិយាបថ ឬអារម្មណ៍ អាចបូករួមទាំង «វិញ្ញាណនៃការភ័យខ្លាច» ឬ «វិញ្ញាណនៃសេចក្តីច្រណែន»។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ របៀបខ្លះនៃការបកប្រែ «វិញ្ញាណ» អាចបូករួម «ជីវិតដែលគ្មានរូបកាយ» ឬ «នៅខាងក្នុង» ឬ «នៅខាងក្នុងមនុស្ស»។
  • នៅក្នុងបរិបទខ្លះ ពាក្យថា «វិញ្ញាណ» អាចប្រែថា «វិញ្ញាណអាក្រក់» ឬ «លក្ខណៈរបស់វិញ្ញាណអាក្រក់»។
  • ពេលខ្លះ ពាក្យថា «វិញ្ញាណអាក្រក់» ត្រូវបានប្រើ ដើម្បីបង្ហាញពីអារម្មណ៍របស់មនុស្សម្នាក់ ដូចនៅក្នុង «កាលវិញ្ញាណរបស់ខ្ញុំ ​កើត​មាន​ចិត្តជូរ​ល្វីង ខ្ញុំ​ឈឺចាប់​ក្នុង​ទ្រូងរបស់ខ្ញុំ»។ ពាក្យនេះ អាចបកប្រែថា «ខ្ញុំមានភាពជូរជ្វីង នៅក្នុងវិញ្ញាណរបស់ខ្ញុំ» ឬ «ខ្ញុំមានអារម្មណ៍ជូរល្វីងយ៉ាងខ្លាំង»។
  • ឃ្លាថា «វិញ្ញាណនៃ» អាចបកប្រែផងដែរថា «បុគ្គលិកលក្ខណៈរបស់» ឬ «ឥទ្ធិពលនៃ» ឬ «ឥរិយាបទនៃ» ឬ «ការគិត»។

វិន័យ ការលត់ដំខ្លួនឯង

ពាក្យថា «វិន័យ» សំដៅទៅលើការបង្ហាត់មនុស្ស ដើម្បីឲ្យគោរពតាម គោលការណ៍ណែនាំទាំងឡាយអំពីអាកប្បកិរិយាខាងផ្នែកសីលធម៌។

  • ឪពុកម្តាយដាក់វិន័យដល់កូនៗរបស់ពួកគេដោយផ្តល់ការណែនាំ និងតម្រង់ទិសផ្នែកសីលធម៌ដល់ពួកគេ ហើយបង្រៀនពួកគេស្ដាប់បង្គាប់។
  • ដូចគ្នានេះដែរ ព្រះជាម្ចាស់បានដាក់វិន័យដល់បុត្រធីតារបស់ព្រះអង្គ ដើម្បីជួយឲ្យពួកគេបង្កើតនូវផលផ្លែល្អខាងព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ដូចជា សេចក្តីអំណរ សេចក្ដីស្រឡាញ់ ហើយនឹងសេចក្ដីអត់ធ្មត់ជាដើម។
  • ការដាក់វិន័យគឺទាក់ទងទៅនឹងសេចក្តីណែនាំអំពីរបៀបរស់នៅ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយវាក៏ដូចគ្នាដែរនឹងការដាក់ទោសទៅលើឥរិយាបទដែលប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
  • ការលត់ដំខ្លួនឯងនោះគឺជាដំណើរការនៃការអនុវត្តតាមក្រមសីលធម៌ នឹងគោលការណ៍​ខាងព្រលឹងវិញ្ញាណក្នុងជីវិត​របស់ខ្លួនផ្ទាល់។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «ការដាក់វិន័យ» អាចបកប្រែថា «ហ្វឹកហ្វឺន និងណែនាំ» ឬ «គោលការណ៍ខាងក្រមសីលធម៌»​ ឬ «ការដាក់ទោសចំពោះការប្រព្រឹត្តខុស» ។
  • «ការដាក់វិន័យ» ជានាម អាចបកប្រែថា «ការហ្វ្ឹកហ្វឺនផ្នែកក្រមសីលធម៌» ឬ «ការដាក់ទណ្ឌកម្ម» ឬ «ការកែរតម្រូវផ្នែកក្រមសីលធម៌» ឬ «ការណែនាំ និងការបង្ហាត់បង្ហាញអំពីក្រមសីលធម៌»។

វិនាស ដែលនាំឲ្យវិនាស មិនថិតថេរ

ពាក្យថា​ «វិនាស» មានន័យថា ស្លាប់ ឬត្រូវបានបំផ្លាញ។ ជាទូទៅជាលទ្ធផលនៃអំពើហឹង្សា ឬគ្រោះមហន្តរាយផ្សេងទៀត។ នៅក្នុងព្រះគម្ពីរ វិនាសនៅទីនេះ មានន័យថា ទទួលរងការដាក់ទោសនៅស្ថាននរករហូតអស់កល្បជានិច្ច។

  • មនុស្សដែលកំពុងតែ «វិនាស» គឺជាមនុស្សដែលឆ្ពោះទៅរកស្ថាននរក ដោយសារពួកគេបដិសេធក្នុងការជឿលើព្រះយេស៊ូជាព្រះអង្គសង្គ្រោះរបស់ពួកគេ។
  • យូហាន ៣:១៦ បង្រៀនថា​ «វិនាស» មានន័យថា មិនបានរស់នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ របៀបនៃការប្រែពាក្យនេះ អាចបូករួមជាមួយ «ការស្លាប់អស់កល្បជានិច្ច» ឬ «ទទួលការដាក់ទោសនៅក្នុងស្ថាននរក» ឬ «ត្រូវបានបំផ្លាញ»។
  • សូមឲ្យប្រាកដថា ការប្រែពាក្យ «វិនាស» នេះ អាចប្រែថា​រស់នៅអស់កល់ជានិច្ចនៅស្ថាននរក និងអាចមានន័យថា «លែងមានទៀត»។

វេទនា

ពាក្យថា «វេទនា» សំដៅទៅលើអារម្មណ៍នៃវេទនាដ៏ធំ។ វាក៏ជាការរំលឹកផងដែរថា នរណាម្នាក់នឹងជួបបញ្ហាធ្ងន់ធ្ងរ។

  • ពាក្យថា «វេទនា» ត្រូវបានធ្វើតាមដោយការរំលឹកដល់មនុស្សថាពួកគេនឹងទទូលរងការរងទុក្ខវេទនាជាការដាក់ទោសចំពោះអំពើបាបរបស់គេ។
  • នៅក្នុងកន្លែងជាច្រើនក្នុងព្រះគម្ពីរពាក្យថា «វេទនា» ត្រូវបានធ្វើម្តងទៀត ដើម្បីបញ្ជាក់ពីការដ៏គួរឲ្យភ័យខ្លាចជាពិសេស។
  • មនុស្សម្នាក់ដែលនិយាយថា «វរដល់ខ្ញុំ» ឬ «វេទនាដល់ខ្ញុំ» គឺបង្ហាញពីទុក្ខសោកចំពោះទុក្ខវេទនាធ្ងន់ធ្ងរ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «វេទនា»ក៏អាចបកប្រែជា «ទុក្ខសោកដ៏ធំ» ឬ «សោកសៅ» ឬ «គ្រោះអាសន្ន» ឬ «គ្រោះមហន្តរាយ»។
  • វិធីផ្សេងទៀត ដើម្បីបកប្រែឃ្លាថា «វេទនាដល់»។

ស័ក្ដិសម មានតម្លៃ មិនស័ក្តិសម គ្មានតម្លៃ

ពាក្យថា​ «ស័ក្តិសម» ពណ៌នាពីនរណាម្នាក់ ឬអ្វីមួយដែលស័ក្តិសមទទួលការគោរព និងការផ្តល់កិត្ដិយស។ «មានតម្លៃ» មានន័យថា ដែលមានតម្លៃ និងមានសំខាន់។ ពាក្យថា «គ្មានតម្លៃ» មានន័យថា គ្មានតម្លៃអ្វីទាំងអស់។

  • ភាពមានតម្លៃគឺទាក់ទងនឹងការមានតម្លៃ និងមានភាពសំខាន់។
  • «ការគ្មានតម្លៃ» មានន័យថា មិនស័ក្តិសមជាមួយនឹងការយកចិត្តទុកដាក់អ្វីជាពិសេសឡើយ។
  • អារម្មណ៍ដែលមិនស័ក្តិសមមានន័យថា មានអារម្មណ៍មិនសូវសំខាន់ដូចជាផ្សេងទៀត ឬគ្មានអារម្មណ៍ថាមិនស័ក្តិសមឲ្យមានការប្រពឹត្តជាមួយដោយការគោរព ឬដោយសេចក្តីសប្បុរស់ឡើង។
  • ពាក្យថា «មិនស័ក្តិសម» និងពាក្យថា «គ្មានតម្លៃ» មានន័យទាក់ទងគ្នា ប៉ុន្តែ មានន័យខុសគ្នា។ «មិនស័ក្តិសម» មានន័យថា មិនសមនឹងទទួលការគោរព ឬការទទួលស្គាល់អ្វីឡើយ។ «គ្មានតម្លៃ» មានន័យថា គ្មានគោលបំណង ឬគ្មានតម្លៃអ្វីទាំងអស់។

សេចក្តីណែនាំនៃការបកប្រែ

  • «ស័ក្តិសម» អាចបកប្រែថា «ការស័ក្តិសម» ឬ «សំខាន់» ឬ «មានតម្លៃ»។
  • ពាក្យថា «មានតម្លៃ» អាចបកប្រែបានផងដែរ «ឲ្យតម្លៃ» ឬ «មានសារសំខាន់»។
  • ឃ្លាថា «មានតម្លៃ» អាចបកប្រែបានផងដែរថា «មានការឲ្យតម្លៃ» ឬ «មានសារសំខាន់»។
  • ឃ្លាថា «មានតម្លៃជាង» អាចប្រែបានផងដែរថា «មានការឲ្យតម្លៃជាង»។
  • អាស្រ័យលើបរិបទ ពាក្យថា «មិនស័ក្តិសម» អាចបកប្រែបានផងដែរថា «មិនសំខាន់» ឬ «មិនគោរព» ឬ «មិនសមនឹងទទួល»។
  • ពាក្យថា «គ្មានតម្លៃ» អាចបកប្រែបានផងដែរថា «អត់មានតម្លៃ» ឬ «អត់មានគោលបំណង» ឬ «គ្មានតម្លៃអ្វីទាំងអស់»។

សង្ឃ បូជាចារ្យ

នៅក្នុងព្រះគម្ពីរ សង្ឃគឺជាមនុស្សដែលត្រូវបានជ្រើសរើសធអោយធ្វើជាសង្ឃ ដើម្បីថ្វាយដង្វាយយញ្ញបូជាទៅកាន់ព្រះក្នុងនាមជាមនុស្សរបស់ព្រះ។ ពាក្យ ថា«បូជាចារ្យ» គឺជាតំណែងមួយនៃឈ្មោះ ឬងារជាសង្ឃ។

  • នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ ព្រះបានជ្រើសរើសលោក អើរ៉ុន និងពូជពង្សរបស់លោកដើម្បីក្លាយជាសង្ឃរបស់ប្រជារាស្រ្តអុីស្រាអែល។
  • ពាក្យថា «បូជាចារ្យ» គឺជាតួនាទី និងការទទួលខុសត្រូវដែលឪពុកអាចប្រគល់បន្តដល់កូននៅក្នុងពូជអំបូរលេវី។
  • សម្តេចសង្ឃអុីស្រាអែលមានការទទួលខុសត្រូវទៅលើដង្វាយយញ្ញបូជាពីមនុស្សទៅព្រះ គឺនៅក្នងព្រះវិហារ។
  • សម្តេចសង្ឃតែងតែអធិស្ឋានទៅព្រះក្នុងនាមជារាស្រ្តរបស់ទ្រង់និងធ្វើពិធីបុណ្យផ្សេងៗ។
  • សម្តេចសង្ឃប្រកាសអំពីព្រះពរទៅមនុស្សនិងបង្រៀនពួកគេពី ក្រិតវិន័យរបស់ព្រះ។
  • ក្នុងសម័យព្រះយេស៊ូ ពួកសង្ឃមានឋានៈខុសៗគ្នា ដូចជា សង្ឃរាជនិងសម្ដេចសង្ឃ។
  • ព្រះយេស៊ូគឺជា«សម្ដេចសង្ឃដ៏ធំ» របស់យើង ជាអ្នកទទួលទោសជំនួសយើង នៅចំពោះព្រះជាម្ចាស់។ព្រះអង្គបានលះបង់រូបកាយ របស់ទ្រង់ជាយញ្ញបូជាតែមួយដើម្បីលោះអំពើបាបយើង។ មានន័យថាការថ្វាយយញ្ញបូជាធ្វើដោយពួកសង្ឃធម្មតាមិនអាចបានយូអង្វែងនោះទេ។
  • នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី អ្នកដែលជឿលើព្រះយេស៊ូគឺហៅថា «សង្ឃ» ជាអ្នកដែលអាចមានទំនាក់ទំនងជាមួយព្រះដោយផ្ទាល់តាមរយះសេចក្ដីអធិស្ធានដើម្បីទូលអង្វរសម្រាប់មនុស្សនិងខ្លួនគេផ្ទាល់។
  • នៅសម័យបុរាណ ក៏មានពួកសង្ឃក្លែងក្លាយដែលជាអ្នកគោរពថា្វយបង្គំព្រះក្លែងក្លាយដូចជាព្រះបាលជាដើម។

សេចក្តីណែនាំនៃការបកប្រែ

  • យោងតាមបរិបទ​ពាក្យថា «សង្ឃ» អាចប្រែបានថា «មនុស្សលះបង់» ឬ « ជាអាជ្ញាកណ្តាលរបស់ព្រះ» ឬ «ជាអ្នកសម្របសម្រួលយញ្ញបូជា» ឬ «ជាមនុស្សរបស់ព្រះដែលទ្រង់តែងតាំងជាអ្នកដំណាងអោយព្រះអង្គ»។
  • ការបកប្រែនៃពាក្យ« សង្ឃ» វាអាចមានភាពខុសគ្នានៃពាក្យ«អ្នកសម្របសម្រួល» ។
  • ការបកប្រែខ្លះភាគច្រើននិយាយថា«សង្ឃជនជាតិអុីស្រាអែល» ឬ «សង្ឃសាសន៍យូដា» ឬ «សង្ឃរបស់ព្រះយេហូវ៉ា» ឬ «សង្ឃនៃព្រះបាល» ដើម្បីអោយពាក្យនេះកាន់តែច្បាស់ពាក្យនេះមិនសំដៅទៅ លើពាក្យសង្ឃសម័យបច្ចុប្បន្ននេះទេ។
  • ពាក្យសំរាប់បកប្រែ« សង្ឃ» វាអាចមានភាពខុសគ្នាពីពាក្យថា​«សង្ឃរាជ» និង​«សម្តេចសង្ឃ» ហើយនិង​«ពួកលេវី» និង « ហោរ៉ា»។

សង្ឃឹម

ពាក្យថា «សង្ឃឹម» សំដៅលើការរំពឹងទុក និងចំណង់លើអ្វីមួយយ៉ាងខ្លាំងថា នឹងកើតឡើង។ ក្នុងនេះក៏អាចមានន័យថាមិនប្រាកដថា វានឹងកើតឡើងទេ។

  • នៅក្នុងព្រះគម្ពីរពាក្យ «សង្ឃឹម» ក៏មានន័យថា «ទុកចិត្ត» ដូចជានៅក្នុង «សេចក្តីសង្ឃឹមរបស់ខ្ញុំគឺនៅក្នុងព្រះអម្ចាស់»។ សំដៅលើការរំពឹងទុកយ៉ាងពិតប្រាកដថា ទទួលបាននូវអ្វីដែលព្រះជាម្ចាស់បានសន្យាជាមួយរាស្ត្ររបស់ព្រះអង្គ។
  • ពេលខ្លះពាក្យ «សង្ឃឹម» ​ត្រូវបានបកប្រែថា «សេចក្តីជឿជាក់» ជាពិសេសក្នុងសម្ពន្ធមេត្រីថ្មី ក្នុងបរិបទដែលសំដៅដល់ភាពប្រាកដ សម្រាប់ការទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាជាមួយមនុស្សដែលជឿលើព្រះយេស៊ូជាព្រះសង្គ្រោះរបស់ពួកគេ។
  • «គ្មានសង្ឃឹម» មានន័យថា មិនមានការរំពឹងទុកថា នឹងមានរឿងល្អអ្វីមួយកើតឡើងឡើយ។ មានន័យថា ប្រាកដណាស់ថា វានឹងមិនកើតឡើង។

សេចក្តីណែនាំនៃការបកប្រែ

  • ក្នុងបរិបទខ្លះ ពាក្យថា «សង្ឃឹម» ក៏អាចប្រែថា «ប្រាថ្នា» ឬ «ប៉ង» ឬ «រំពឹង»។
  • ឃ្លាថា «មិនមានអ្វីសង្ឃឹមទេ» អាចបកប្រែថា «មិនមានអ្វីដែលត្រូវទុកចិត្ត» ឬ «មិនមានអ្វីល្អឲ្យរំពឹង»។
  • ឃ្លាថា «មិនមានសង្ឃឹម»​ អាចត្រូវបានបកប្រែថា «មិនមានការរំពឹងទុកនៃអ្វីដែលល្អ» ឬ «មិនមានសន្តិសុខ» ឬ «ប្រាកដថានឹងមិិនមានអ្វីល្អដែលកើតឡើង»។
  • ឃ្លាថា «បានកំណត់សេចក្តីសង្ឃឹមរបស់អ្នក» អាចត្រូវបានបកប្រែថា «បានដាក់ទំនុកចិត្តរបស់អ្នកក្នុង...» ឬ «ត្រូវបានទុកចិត្តលើ...»។
  • ឃ្លា «ទូលបង្គំរកបានក្តីសង្ឃឹមក្នុងព្រះបន្ទូលរបស់ទ្រង់» អាចបកប្រែថា «ទូលបង្គំជឿជាក់ថាព្រះបន្ទូលរបស់ទ្រង់គឺពិត» ឬ «ព្រះបន្ទូលរបស់ទ្រង់ជួយទូលបង្គំឲ្យទុកចិត្តលើទ្រង់» ឬ «នៅពេលដែលទូលបង្គំស្តាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ ទូលបង្គំប្រាដកថា ទូលបង្គំមានពរ»។
  • ឃ្លាដូចជា «សង្ឃឹមលើ» ព្រះជាម្ចាស់ ក៏អាចបកប្រែថា «ទុកចិត្តលើព្រះជាម្ចាស់» ឬ «ដឹងប្រាកដថា ព្រះជាម្ចាស់នឹងធ្វើអ្វីដែលទ្រង់បានសន្យា»​ ឬ «ប្រាកដថា ព្រះជាម្ចាស់ស្មោះត្រង់»។

សង្រ្គោះ សុវត្ថិភាព

ពាក្យថា «សង្រ្គោះ» សំដៅចំពោះការថែរក្សានរណាម្នាក់ដែលកំពុងមានបទពិសោធន៍អាក្រក់ និងមានគ្រោះថ្នាក់។ ពាក្យ «សុវត្ថិភាព» មានន័យថា ការការពារពីការអាក្រក់ ឬពីគ្រោះថ្នាក់។

  • តាមអត្ថន័យផ្នែករាងកាយ មនុស្សអាចសង្រ្គោះ ឬមិនសង្រ្គោះពីការអាក្រក់ គ្រោះថ្នាក់ ឬសេចក្តីស្លាប់។
  • តាមអត្ថន័យផ្នែកខាងវិញ្ញាណ​ ប្រសិនបើ នរណាម្នាក់ទទួល «ការសង្គ្រោះ» គឺមានន័យថា ការសង្រ្គោះ តាមរយៈ ការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ត ព្រះអង្គលះបង់ព្រះជន្មរបស់ផងទ្រង់ទទួលទោសជំនួសរាល់អំពើបាបរបស់មនុស្ស។
  • មនុស្សអាចជួួយសង្រ្គោះគ្នាឲ្យផុតពីគ្រោះថ្នាក់ ប៉ុន្តែ មានតែព្រះជាម្ចាស់តែមួយប៉ុណ្ណោះដែលអាចជួយសង្រ្គោះមនុស្សមិនឲ្យទទួលទោសអស់កល្បពីអំពើបាបរបស់ពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបបកប្រែ «សង្រ្គោះ» អាចបញ្ចូល «​ដោះលែង» ឬ «ការការពារពីគ្រោះថ្នាក់» ឬ «យកចេញពីរបៀបដែលនាំឲ្យគ្រោះថ្នាក់» ឬ «ការការពារពីការស្លាប់»។
  • ក្នុងការបង្ហាញ «នរណាអាចជួយសង្រ្គោះជីវិតរបស់លោក» ដូចពាក្យ «សង្រ្គោះ» អាចបកប្រែបានថា «រក្សាទុក» ឬ «ការការពារ។»
  • ពាក្យ «សុវត្ថិភាព» អាចបកប្រែបានដូចជា «ការការពារពីគ្រោះថ្នាក់» ឬ «នៅក្នុងកន្លែងដែលគ្មានអ្វីធ្វើឲ្យគ្រោះថ្នាក់»។

សញ្ញា ភស្ដុតាង ការរំលឹក

សញ្ញាគឺជាវត្ថុ ព្រឹត្តិការណ៍ ឬសកម្មភាពដែលមានអត្ថន័យពិសេស។

  • សញ្ញាអាចជាការរំលឹកអំពីអ្វីមួយដែលបានសន្យា។
  • ឥន្ធនូដែលព្រះបានបង្កើតនៅលើមេឃគឺជាសញ្ញាសម្គាល់មួយ ដើម្បីជាការរំលឹកដល់មនុស្សថាព្រះនឹងមិនបំផ្លាញជីវិតទាំងអស់ដោយទឹកជំនន់នៅទូទាំងពិភពលោកទៀតឡើយ។
  • ព្រះអង្គបានបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យកាត់ស្បែកកូនប្រុសរបស់ពួកគេដែលជាសញ្ញាសំគាល់នៃកិច្ចព្រមព្រៀងរបស់ពួកគេ។
  • សញ្ញាអាចបង្ហាញ ឬចង្អុលទៅអ្វីមួយ។
  • ទេវតាមួយអង្គបានប្រាប់ពួកអ្នកគង្វាលនូវទីសម្គាល់មួយដែលនឹងជួយពួកគេ ឲ្យដឹងថា ទារកមួយណានៅបេថ្លេហិមគឺជាព្រះមេស្ស៊ីដែលទើបនឹងកើត។
  • លោកយូដាសថើបព្រះយេស៊ូជាសញ្ញាមួយប្រាប់ទៅអ្នកដឹកនាំសាសនាថា ព្រះយេស៊ូគឺជាអ្នកដែលត្រូវចាប់ខ្លួន។
  • សញ្ញាអាចបញ្ជាក់បានអ្វីដែលជាការពិត។
  • អព្ភូតហេតុដែលបានធ្វើឡើងដោយព្យាការី និងពួកសាវកគឺជាសញ្ញាដែលបង្ហាញថា ពួកគេកំពុងនិយាយសាររបស់ព្រះ។
  • អព្ភូតហេតុដែលព្រះយេស៊ូបានធ្វើគឺជាសញ្ញាដែលបង្ហាញថា ទ្រង់គឺពិតជាព្រះមេស្ស៊ីមែន។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទរបស់វា «សញ្ញា» ក៏អាចត្រូវបានបកប្រែជា «សេចក្ដីសម្គាល់» ឬ «និមិត្តសញ្ញា» ឬ «សម្គាល់» ឬ «សក្ខីភាព» ឬ «ភស្តុតាង» ឬ «កាយវិការ» ។
  • ពាក្យថា «សញ្ញាកាយវិការ» ក៏អាចត្រូវបានបកប្រែជា «ចលនាដោយដៃ» ឬ «កាយវិការដោយដៃ» ឬ «ធ្វើកាយវិការ»។
  • នៅក្នុងភាសាខ្លះវាអាចមានពាក្យមួយសម្រាប់ «សញ្ញា» ដែលបញ្ជាក់ពីអ្វីមួយ និងពាក្យផ្សេងសម្រាប់ «សញ្ញា» ដែលជាអព្ភូតហេតុ។

សន្យា

សន្យាគឺជាការសច្ចារក្នុងការធ្វើអ្វីមួយជាក់លាក់។ នៅពេលអ្នកណាម្នាក់សន្យាអ្វីមួយ មានន័យថា គាត់ប្តូរផ្តាច់ក្នុងការធ្វើអ្វីមួយ។

  • ព្រះគម្ពីរចែងថា មានសេចក្តីសន្យាជាច្រើនដែលព្រះជាម្ចាស់បានសន្យាជាមួយប្រជារាស្ត្រព្រះអង្គ។
  • សន្យាគឺជាកិច្ចព្រមព្រៀងដ៏សំខាន់ដូចជាសម្ព័ន្ធមេត្រីដែរ។
  • សេចក្តីសន្យាជាញឹកញាប់ត្រូវបានបំពេញដោយសម្បថ ដើម្បីបញ្ជាក់ថា វានឹងបានសម្រេច។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យ «សន្យា» អាចប្រែថា «ការប្តូរផ្តាច់» ឬ «ការរាប់រង» ​ឬ «ការធានា»។
  • «សន្យានឹងធ្វើអ្វីមួយ» អាចប្រែថា «ធានាចំពោះអ្នកណាម្នាក់ថា អ្នកនឹងធ្វើអ្វីមួយ»​ ឬ «ប្តូរផ្តាច់ក្នុងការធ្វើអ្វីមួយ»។

ស៊ប់ ​ដែលស៊ប់

ពាក្យថា «ភាពស៊ប់» និង «ភាពងុបងល់» សំដៅទៅកាន់ការលះបង់យ៉ាងខ្លាំង ដើម្បីគាំទ្រដល់បុគ្គល ឬគំនិតណាមួយ។

  • ស៊ប់ រួមបញ្ចូលទាំងការមានបំណងប្រាថ្នា និងសកម្មភាពដែលគាំទ្រដល់ហេតុផលដ៏ល្អមួយ។ ជាច្រើនដងប្រើសម្រាប់ពណ៌នាពីបុគ្គលណាម្នាក់ដែលស្មោះត្រង់ក្នុងការស្តាប់បង្គាប់ព្រះ ហើយបង្រៀនអ្នកផ្សេងទៀតឲ្យធ្វើតាមដែរ។
  • ការដែលស៊ប់ គឺរួមបញ្ចូលទាំងការខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើអ្វីមួយ ហើយបន្តតស៊ូក្នុងការធ្វើការងារនោះ។
  • «សេចក្តីឧស្សាហ៍នៃព្រះអម្ចាស់» ឬ «សេចក្តីឧស្សាហ៍នៃព្រះយេហូវ៉ា» សំដៅទៅកាន់ ព្រះហឫទ័យនៃព្រះដែលចង់ប្រទានពរដល់រាស្ត្ររបស់ព្រះអង្គ និងចង់ឲ្យសេចក្តីយុត្តិធម៌បានសម្រេច។

សេចក្តីណែនាំនៃការបកប្រែ

  • ការដែល «ស៊ប់» ក៏អាចបកប្រែបានថា «ការឧស្សាហ៍ព្យាយាម» ឬ «ការខិតខំធ្វើការយ៉ាងខ្លាំង»។
  • ពាក្យថា «ស៊ប់» ក៏អាចបកប្រែបានថា «ការខិតខំប្រឹងប្រែង» ឬ «ការប្តេជ្ញាចិត្តយ៉ាងខ្លាំង» ឬ «មហិច្ឆតាសុចរិត»។
  • ឃ្លាថា «មានចិត្តស្រឡាញ់ព្រះដំណាក់» អាចបកប្រែបានថា «ការឲ្យតតម្លៃយ៉ាងខ្លាំងដល់ព្រះវិហាររបស់ព្រះ» ឬ «បំណងចិត្តយ៉ាងខ្លាំងក្លាក្នុងការថែរក្សាព្រះដំណាក់របស់អ្នក»។

សម្ដេចសង្ឃ

ពាក្យថា«សម្ដេចសង្ឃ»សំដៅទៅលើបូជាចារ្យពិសេសម្នាក់ដែលត្រូវបានតែងតាំងឱ្យបម្រើការអស់រយៈពេលមួយឆ្នាំក្នុងនាមជាមេដឹកនាំបូជាចារ្យអ៊ីស្រាអែលដទៃទៀត។

  • សម្ដេចសង្ឃមានភារកិច្ចពិសេស។ គាត់គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីបរិសុទ្ធបំផុតនៃព្រះវិហារ ដើម្បីថ្វាយយញ្ញបូជាពិសេសម្តងក្នុងមួយឆ្នាំ។
  • ប្រជាជនអ៊ីស្រាអែលមានបូជាចារ្យជាច្រើនប៉ុន្តែមានតែបូជាចារ្យមួយរូបប៉ុណ្ណោះនៅពេលតែមួយ។
  • នៅពេលដែលព្រះយេស៊ូត្រូវគេចាប់ខ្លួនកៃផាគឺជាសម្ដេចសង្ឃ។ ឪពុកក្មេករបស់លោកកៃផាក៏ត្រូវបានគេលើកមកនិយាយនៅពេលខ្លះដែរពីព្រោះគាត់ជាអតីតមហាបូជាចារ្យ ដែលប្រហែលជានៅតែមានអំណាចនិងសិទ្ធិអំណាចលើប្រជាជន។

សម្បថ

សម្បថគឺជាការសន្យាដែលមនុស្សបានធ្វើជាមួយនឹងព្រះជាម្ចាស់។ មនុស្សដែលសន្យាថានឹងធ្វើអ្វីមួយដើម្បីថ្វាយសិរីល្អដល់ព្រះ ឬបង្ហាញការប្តូរផ្តាច់ទៅកាន់ព្រះជាម្ចាស់។

  • បន្ទាប់ពីនរណាម្នាក់បានធ្វើសម្បថ គាត់ចាំបាច់ត្រូវធ្វើតាមពាក្យសម្បថនោះ។
  • ព្រះគម្ពីរបានបង្រៀនថា មនុស្សនឹងត្រូវជំនុំជម្រះពីព្រះជាម្ចាស់ ប្រសិនបើ ពួកគេមិនធ្វើតាមពាក្យសម្បថរបស់ពួកគេទេ។
  • ពេលខ្លះ នរណាម្នាក់បានសូមឲ្យព្រះការពារគាត់ ឬផ្គត់ផ្គង់ដល់គាត់ដោយតបស្នងជាមួយនឹងពាក្យសម្បថ។
  • ប៉ុន្តែ ព្រះជាម្ចាស់មិនបានតម្រូវឲ្យធ្វើតាមសំណូម ដែលមនុស្សបានស្បថនោះទេ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យទៅលើបរិបទ «សម្បថ» អាចបកប្រែបានដូចទៅនឹង «ពាក្យសន្យា» ឬ «សេចក្តីសន្យាជាមួយព្រះជាម្ចាស់»។
  • ពាក្យនេះក៏អាចបកប្រែខុសពីពាក្យ «ពាក្យសម្បថ»។

សម្ពន្ធមេត្រី

សម្ពន្ធ‌មេត្រី​ គឺជាការយល់ព្រមរវាងភាគីពីរ គឺរវាងម្នាក់ ឬពីរភាគីត្រូវបំពេញជាផ្លូវការ។

  • សម្ពន្ធ‌មេត្រី​អាចធ្វើឡើងរវាងបុគ្គលម្នាក់ៗ ឬ រវាងក្រុមមនុស្ស ឬ រវាងព្រះជាម្ចាស់ និងមនុស្ស។
  • នៅពេលនរណាម្នាក់ធ្វើសម្ពន្ធ‌មេត្រី​ជាមួយគ្នាទៅវិញទៅមក ពួកគេសន្យាថា ពួកគេនឹងធ្វើអ្វីមួយ ហើយក៏ត្រូវតែធ្វើវាដែរ។
  • ឧទារណ៍ពីការធ្វើកិច្ចព្រមព្រៀងរវាងមនុស្ស បូករួមទាំងព្រមព្រៀងអាពាហ៍ពិពាហ៍ កិច្ចព្រមព្រៀងធុរកិច្ច និងកិច្ចព្រមព្រៀងរវាងប្រទេសនឹងប្រទេស។
  • នៅក្នុងព្រះគម្ពីរទាំងមូល ព្រះជាម្ចាស់បានធ្វើកិច្ចព្រមព្រៀងមួយចំនួនជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។
  • នៅក្នុងសម្ពន្ធ‌មេត្រី​ខ្លះ ព្រះជាម្ចាស់បានសន្យាថា នឹងធ្វើឲ្យបានសម្រេចនៅក្នុងចំណែករបស់ព្រះអង្គដោយគ្មានលក្ខខណ្ឌ។ ឧទាហរណ៍ នៅពេលព្រះជាម្ចាស់ធ្វើសម្ពន្ធ‌មេត្រី​ជាមួយមនុស្ស ព្រះអង្គសន្យាថា ផែនដីនឹងមិនត្រូវបំផ្លាញដោយសារទឹកជំនន់ម្តងទៀតទេ នៅសេចក្តីសន្យានេះ គ្មានលក្ខខណ្ឌអ្វីសម្រាប់មនុស្សត្រូវបំពេញឡើយ។
  • សម្ពន្ធ‌មេត្រី​មួយទៀត ព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងធ្វើតាមសន្យា ប្រសិនបើ មនុស្សស្តាប់បង្គាប់ព្រះអង្គ និងធ្វើបំពេញចំណែកនៃសម្ពន្ធ‌មេត្រី​របស់ពួកគេ។

សេចក្តីណែនាំនាំការបកប្រែ

  • អាស្រ័យលើបរិបទ របៀបនៃការប្រែពាក្យនេះ អាចប្រែបូករួមជាមួយ «ចំណងនៃសម្ពន្ធ‌មេត្រី​» ឬ «ការប្តេជ្ញាជាផ្លូវការ» ឬ «ការសន្យា» ឬ «ការចុះកិច្ចសន្យា»។
  • នៅក្នុងភាសាខ្លះ អាចមានពាក្យផ្សេងសម្រាប់សម្ពន្ធ‌មេត្រី​នេះ អាស្រ័យលើបរិបទ ថាតើភាគីមួយ ឬពីរភាគីធ្វើកិច្ចសន្យា ពួកគេត្រូវធ្វើតាមកិច្ចសន្យានោះ។ ប្រសិនបើ សម្ពន្ធ‌មេត្រី​តែម្ខាង ខាងប្រែថា «សន្យា»​ ឬ «សម្បថ»។
  • សូមឲ្យប្រាកដថា ការបកប្រែពាក្យនេះ មិនដូចជាការធ្វើឲ្យមានកិច្ចសន្យា។ នៅក្នុងសម្ពន្ធ‌មេត្រី​រវាងព្រះជាម្ចាស់ និងមនុស្សទាំងអស់ ព្រះជាម្ចាស់គឺជាអ្នកចាប់ផ្តើមសម្ពន្ធ‌មេត្រី​។

សម្ពន្ធ‌មេត្រី​ដ៏ស្មោះត្រង់ ស្មោះត្រង់ជាមួយសម្ពន្ធ‌មេត្រី​ សេចក្ដី សប្បុរសដ៏ស្មោះត្រង់ សេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ

ពាក្យនេះត្រូវបានប្រើដើម្បីពណ៌នាពីភាពប្តូរផ្តាច់របស់ព្រះក្នុងការបំពេញសេចក្តីសន្យាដែលព្រះអង្គបានសន្យាជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។

  • ព្រះជាម្ចាស់បានសន្យចំពោះអ៊ីស្រាអែល ដោយធ្វើកិច្ចព្រម ព្រៀងជាផ្លូវការ ហៅថា «សម្ពន្ធ‌មេត្រី​»។
  • «សម្ពន្ធ‌មេត្រី​ដ៏ស្មោះត្រង់» ឬ «ភាពស្មោះត្រង់ជាមួយសម្ពន្ធ‌មេត្រី​»​ របស់ព្រះជាម្ចាស់ សំដៅទៅលើសេចក្តីពិតដែលព្រះអង្គរក្សាសេចក្តីសន្យារបស់ព្រះអង្គចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។
  • ព្រះជាម្ចាស់ស្មោះត្រង់ ក្នុងការរក្សាសម្ពន្ធ‌មេត្រី​នៃការសន្យាគឺបង្ហាញពីព្រះគុណរបស់ព្រះអង្គចំពោះប្រជារាស្រ្តព្រះអង្គ។
  • ពាក្យថា «ភាពស្មោះត្រង់» គឺជាពាក្យមួយទៅក្នុងការសំដៅទៅលើការប្តូរផ្តាច់ និងភាពអាចទុកចិត្តបានក្នុងការធ្វើ និងនិយាយអ្វីដែលបានសន្យា ហើយអ្វីដែលជាប្រយោជន៍ដល់អ្នកផ្សេងទៀត។

សេចក្តីណែនាំនៃការបកប្រែ

  • វិធីនៃការបកប្រែពាក្យនេះ វាអាស្រ័យទៅលើពាក្យ «សម្ពន្ធ‌មេត្រី​» និង «ភាពស្មោះត្រង់»​ នេះ ប្រែយ៉ាងដូចម្តេេច។
  • ​វិធីផ្សេងមួយទៀតក្នុងការបកប្រែពាក្យនេះ អាចបូករួមជាមួយនឹង «សេចក្ដីសប្បុរសដ៏ស្មោះត្រង់» ឬ «សេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ ឬ ភក្តីភាពចំពោះសេចក្តីស្រឡាញ់» ឬ «សេចក្តីស្រឡាញ់ឥតព្រំដែន»។

​សហាយ‌ស្មន់ អំពើកំផិត ប្រុសក្បត់ ស្រ្តីក្បត់

ពាក្យថា «សហាយស្មន់» សំដៅលើបាបដែលទាក់ទងនឹងអ្នករៀបការរួចហើយ មានទាក់ទងផ្លូវភេទជាមួយនរណាម្នាក់ដែលមិនមែនជាប្រពន្ធរបស់គាត់។ ពាក្យថា «អំពើកំផិត» ពណ៌នាពីឥរិយាបថ ឬពីមនុស្សដែលប្រព្រឹត្តអំពើបាបនេះ។

  • ពាក្យថា «មនុស្សផិតក្បត់» សំដៅលើមនុស្សទូទៅដែលប្រព្រឹត្តអំពើផិតក្បត់។
  • ពេលខ្លះ ពាក្យថា «ស្រី្តក្បត់» ប្រើដើម្បីបញ្ជាក់ថា ស្រ្តីជាអ្នកដែលប្រព្រឹត្តអំពើផិតក្បត់។
  • មនុស្សផិតក្បត់ធ្វើខុសនឹងសេចក្តីសន្យារវាងប្តីនិងប្រពន្ធបានធ្វើជាមួយគ្នានៅក្នុងសេចក្តីសញ្ញានៃអាពាហ៍ពិពាហ៍។
  • ព្រះជាម្ចាស់បានបង្គាប់ជនជាតិអ៊ីស្រាអែលមិនឲ្យប្រព្រឹត្តអំពើផិតក្បត់។
  • ពាក្យថា «អំពើផិតក្បត់» ជាញឹកញាប់ប្រើក្នុងន័យប្រៀបធៀប ដើម្បីពណ៌នាពីជនជាតិអ៊ីស្រាអែល ថាមិនបានស្មោះត្រង់ជាមួយព្រះជាម្ចាស់ ជាពិសេស នៅពេលពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។

សេចក្តីណែនាំការបកប្រែ

  • ប្រសិនបើ វាជាភាសាតំបន់ មិនមានពាក្យដែលមានន័យថា «អំពើផិតក្បត់» ពាក្យនេះ អាចបកប្រែជាមួយនឹងឃ្លាដូចជា «ការមានទំនាក់ទំនងផ្លូវភេទជាមួយនរណាម្នាក់ដែលជាប្តីឬប្រពន្ធអ្នកផ្សេង» ឬ «ការមានភាពជិតស្និតជាមួយប្តីរប្រពន្ធអ្នកផ្សេង»។
  • នៅក្នុងភាសាខ្លះ មិនអាចនិយាយតាមន័យត្រង់អំពីអំពើផិតក្បត់នេះ ដូចជា «ការគេងជាមួយនរណាម្នាក់ដែលជាប្តី ឬប្រពន្ធរបស់អ្នកដទៃ» ឬ «ការដែលគ្មានភាពស្មោះត្រង់ជាមួយប្រពន្ធរបស់នរណាម្នាក់»។

សាច់ឈាម

ក្នុងព្រះគម្ពីរពាក្យថា «សាច់ឈាម» នៅក្នុងន័យត្រង់សំដៅទៅលើសំពត់ទន់នៅលើរូបកាយរបស់មនុស្ស ឬសត្វ។

  • ព្រះគម្ពីរក៏ប្រើពាក្យ «សាច់ឈាម» ផងដែរ ក្នុងន័យធៀប ដើម្បីសំដៅទៅលើមនុស្សទាំងអស់ ឬ សត្វទាំងអស់ដែលរស់នៅ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីពាក្យថា «សាច់ឈាម» ត្រូវបានប្រើ ដើម្បីយោងទៅធម្មជាតិនៃអំពើបាបរបស់មនុស្ស។ ជារឿយៗនេះ ត្រូវបានគេប្រើផ្ទុយពីលក្ខណខាងវិញ្ញាណរបស់ពួកគេ។
  • ពាក្យថា «សាច់ឈាមរបស់ខ្លួន» សំដៅទៅលើអ្នកដែលពាក់ព័ន្ធនឹងមនុស្សម្នាក់ទៀតដូចជាឪពុក ឬម្ដាយបងប្អូនបង្កើតកូន ឬចៅ។
  • ឃ្លាដែលថា «សាច់ឈាម» ក៏អាចសំដៅទៅបុព្វបុរស ឬកូនចៅរបស់មនុស្សទាំងឡាយដែរ។
  • ពាក្យថា «សាច់តែមួយ» សំដៅទៅលើការរួមរស់ជាបុរស និងស្ដ្រីក្នុងអាពាហ៍ពិពាហ៍។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងបរិបទនៃរូបសាច់របស់សត្វ «សាច់ឈាម» អាចប្រែថា «រូបកាយ» ឬ «ស្បែក» ឬ «សាច់»។
  • នៅពេលដែលប្រើសំដៅទៅលើពាក្យទូទៅ ជាមួយនឹងសត្វដែលមានជីវិតទាំងឡាយ ពាក្យនេះ អាចបកប្រែថា «សត្វដែលមានជីវិត» ឬ «អ្វីៗដែលមានជីវិត»។
  • នៅពេលសំដៅទូទៅលើមនុស្សទាំងអស់ ពាក្យនេះ អាចប្រែថា «មនុស្ស» ឬ «មនុស្សលោក» ឬ «មនុស្សគ្រប់គ្នាដែលមានជីវិត»។
  • ពាក្យថា «សាច់ និងឈាម» អាចបកប្រែបានផងដែរថា «សាច់ញាតិ»​ ឬ «គ្រួសារ» ឬ «ញាតិសន្តាន» ឬ «សាច់សារលោហិត»។ ប្រហែលជាមានបរិបទ ដែលអាចបកប្រែថា «ដូនតា» ឬ «ពូជពង្ស»។
  • នៅក្នុងភាសាខ្លះ អាចមានឃ្លាដែលប្រហាក់ប្រហែលនឹងអត្ថន័យនៃពាក្យ «សាច់ និងឈាម»។
  • ឃ្លាថា «ត្រឡប់ទៅជាសាច់តែមួយ» អាចប្រែថា «រួមគ្នាក្នុងទំនាក់ទំនងផ្លូវភេទ»​ ឬ «បានត្រឡប់ទៅជារូបកាយតែមួយ» ឬ «បានត្រឡប់ទៅដូចជាមនុស្សម្នាក់នៅក្នុងរូបកាយ និងវិញ្ញាណ»។ ការបកប្រែរបស់ឃ្លានេះ គួរតែយកចិត្តទុកដាក់ពិនិត្យ ដើម្បីឲ្យច្បាស់ថា វាអាចទទួលយកបាននៅក្នុងភាសា និងវប្បធម៌នៅតាមតំបន់។

សាតាំង មារ អារក្ស វិញ្ញាណអាក្រក់

មារគឺវិញ្ញាណអាក្រក់ដែលព្រះជាម្ចាស់បានបង្កើត​ ប៉ុន្តែ ពួកវាបានប្រឆាំងប៉ះបោរជាមួយព្រះជាម្ចាស់ហើយក្លាយជាសត្រូវរបស់ព្រះអង្គ។ មារគឺត្រូវហៅផងដែរថា «សាតាំង» ឬ «វិញ្ញាណអាក្រក់»។

  • មារស្អប់ព្រះជាម្ចាស់ និងអ្វីៗដែលព្រះអង្គបានបង្កើត ពីព្រោះវាចង់ក្លាយជាព្រះ និងឲ្យព្រះជាម្ចាស់គោរពថ្វាយបង្គំវា។
  • សាតាំងល្បួងមនុស្សឲ្យទាស់ប្រឆាំងនឹងព្រះជាម្ចាស់។
  • ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត ដើម្បីជួយសង្គ្រោះដល់អស់អ្នកដែលជាប់ក្រោមការគ្រប់គ្រងរបស់សាតាំង។
  • ឈ្មោះរបស់ «សាតាំង» មានន័យថា «មារសត្រូវ» ឬ «ខ្មាំងសត្រូវ»
  • ពាក្យថា «មារ» មានន័យថា «អ្នកចោទប្រកាន់»។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «អារក្ស» អាចបកប្រែបានជា «អ្នកចោទប្រកាន់»​ ឬ «វិញ្ញាណអាក្រក់» ឬ «សេ្តចនៃវិញ្ញាណអាក្រក់» ឬ «មេនៃវិញ្ញាណអាក្រក់។»
  • «សាតាំង» អាចបកប្រែដូចជា «គូប្រគួត» ឬ «មារសត្រូវ» ឬដូចជាឈ្មោះដទៃផ្សេងទៀតដែលបង្ហាញថាវាជាមារ។
  • នៅក្នុងពាក្យនេះ គួតែបកចេញជារបៀបផ្សេងពីពួកវិញ្ញាណកំណាច ហើយនិងវិញ្ញាណអាក្រក់។
  • គួរពិចារណាលើរបៀបនៃការបកប្រែនៅក្នុងភាសាតាមតំបន់ ឬភាសាជាតិ។

សារភាព ការសារភាព

សារភាពមានន័យថា ទទួលស្គាល់ ឬអះអាងថា អ្វីមួយជាការពិត។ «ការសារភាព» គឺជាសេចក្ដីថ្លែងការណ៍ ឬ ការទទួលស្គាល់អ្វីមួយថាជាសេចក្តីពិត។

  • ពាក្យថា «សារភាព» អាចសំដៅលើការប្រកាសសេចក្តីពិតអំពីព្រះជាម្ចាស់យ៉ាងក្លាហាន។ វាអាចសំដៅផងដែរចំពោះការទទួលស្គាល់ថា យើងមានបាប។
  • ព្រះគម្ពីរបានចែងថា បើមនុស្សសារភាពបាបរបស់ពួកគេចំពោះព្រះ ព្រះអង្គនឹងអត់ទោសដល់ពួកគេ។
  • សាវកយ៉ាកុបបានសរសេរនៅក្នុងសំបុត្ររបស់គាត់ថា នៅពេលអ្នកជឿសារភាពបាបរបស់ពួកគេដល់គ្នាទៅវិញទៅមក នោះនឹងនាំការប្រោសឲ្យជាខាងវិញ្ញាណ។
  • សាវកប៉ូលបានសរសេរទៅកាន់អ្នកស្រុកភីលីពថា នៅថ្ងៃមួយ មនុស្សគ្រប់គ្នានឹងសារភាព ឬប្រកាសថា ព្រះយេស៊ូជាព្រះអម្ចាស់។
  • លោកប៉ូលមានប្រសាសន៍ផងដែរថា ប្រសិនបើ មនុស្សសារភាពថា ព្រះយេស៊ូជាព្រះអម្ចាស់ ហើយជឿថា ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីស្លាប់ឡើងវិញ ពួកគេនឹងបានសង្គ្រោះ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ វិធីនៃការបកប្រែពាក្យ «សារភាព» អាចបូករួមជាមួយ «ព្រមទទួលកំហុស» ឬ «ធ្វើបន្ទាល់» ឬ «ប្រកាស» ឬ «ទទួលស្គាល់» ឬ «យល់ព្រម»។
  • មានវិធីបកប្រែផ្សេងគ្នា «ការសារភាព» អាចប្រែថា «ការប្រកាស» ឬ «ការធ្វើទីបន្ទាល់» ឬ «ការអះអាងអំពីអ្វីដែលយើងជឿ» ឬ «ការទទូលស្គាល់បាប»។

សាលាប្រជុំ

សាលាប្រជុំជាទីកន្លែងដែលជនជាតិយូដាជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះជាម្ចាស់។

  • នៅក្នុងសម័យបុរាណ នៅសាលាប្រជុំមានកម្មវិធីជាច្រើនដូចជា ការអធិស្ថាន ការអានព្រះគម្ពីរ ការបង្រៀនអំពីបទគម្ពីរ។
  • ជនជាតិដើមយូដាបានសាងសង់សាលាប្រជុំ ដើម្បីធ្វើជាកន្លែសម្រាប់អធិស្ថាន និងថ្វាយបង្គំ នៅក្នុងទីក្រុងរបស់ពួកគេ ដោយសាតែពួកគេភាគច្រើនរស់នៅឆ្ងាយពីព្រះវិហារក្នុងក្រុងយេរូសាឡិម។
  • ព្រះយេស៊ូតែងតែបង្រៀននៅក្នុងសាលាប្រជុំ ហើយប្រោសមនុស្សឲ្យជានៅទីនោះ។
  • ពាក្យថា «សាលាប្រជុំ» អាចប្រៀបធៀបជាមមួយ និងក្រុមមនុស្សដែលប្រជុំគ្នានៅទីនោះ។

សាវក និងភាពជាសាវក

«សាវក» ជាមនុស្សដែលព្រះយេស៊ូបានចាត់ឲ្យទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះអង្គ។ ពាក្យថា «ភាពជាសាវក» សំដៅលើមុខងារ ឬសិទ្ធិអំណាចរបស់អស់អ្នកដែលបានជ្រើសរើសឲ្យធ្វើជាសាវក។

  • ពាក្យថា «សាវក» មានន័យថា «នរណាម្នាក់ដែលបានចាត់ឲ្យទៅក្នុងគោលបំណងពិសេសណាមួយ»។ សាវកមានសិទ្ធិអំណាចដូចគ្នាជាមួយនឹងអ្នកដែលចាត់គាត់ឲ្យទៅ។
  • ព្រះយេស៊ូបានជ្រើសរើសសិស្សជំនិតទាំងដប់ពីរ ហើយបានត្រឡប់ទៅជាសាវកដំបូងគេ។ អ្នកផ្សេងទៀត ដូចជាលោកប៉ុល និងលោកយ៉ាកុប ក៏បានត្រឡប់ជាសាវកផងដែរ។
  • ដោយសារអំណាចរបស់ព្រះ សាវកអាចប្រកាសដំណឹងល្អយ៉ាងក្លាហាន ហើយប្រោសមនុស្សឲ្យជា រួមទាំងការបណ្តេញអារក្ស​ចេញពីមនុស្សផងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សាវក» អាចបកប្រែ ជាមួយនឹងពាក្យ ឬឃ្លាដែលមានន័យថា «អ្នកណាម្នាក់ដែលបានចាត់ឲ្យចេញទៅ» ឬ «ចាត់ម្នាក់ឲ្យទៅ» ឬ «មនុស្សដែលបានត្រាស់ហៅឲ្យចេញទៅ ហើយប្រកាសសាររបស់ព្រះទៅកាន់មនុស្ស»។
  • វាសំខាន់ណាស់ក្នុងការបកប្រែពាក្យ «សាវក» និង «សិស្ស» នៅក្នុងរបៀបផ្សេងខុសពីគ្នា។
  • សូមពិចារណាពីរបៀបដែលពាក្យនេះ ត្រូវបានបកប្រែក្នុងការបកប្រែព្រះគម្ពីរនៅក្នុងភាសាតំបន់ ឬភាសាជាតិ។

សាសន៍ដទៃ

ពាក្យថា «សាសន៍ដទៃ» សំដៅទៅលើអ្នកដែលមិនមែនជាសាសន៍យូដា។ សាសន៍ដទៃជាសាសន៍ដែលមិនមែនពូជពង្សរបស់លោកយ៉ាកុប។

  • នៅក្នុងព្រះគម្ពីរ ពាក្យថា​​ «មិនកាត់ស្បែក» គឺសំដៅទៅលើពួកសាសន៍ដទៃ ដោយសារពួកគេមិនកាត់ស្បែកឲ្យកូនប្រុសៗរបស់ពួកគេដូចសាសន៍អ៊ីស្រាអែលទេ។
  • ដោយសារព្រះជាម្ចាស់បានជ្រើសរើសជនជាតិយូដាដោយរាប់ថា ជាប្រជារាស្រ្តដែលទ្រង់សព្វព្រះហឫទ័យ ពួកគេបានគិតថាពួកមនុស្សទាំងនោះថា ជាសាសន៍ដទៃដែលមិនអាចក្លាយជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ឡើយ។
  • ជនជាតិយូដាត្រូវបានគេហៅថា «សាសន៍អ៊ីស្រាអែល» ឬ «សាសន៍ហេព្រើរ» នៅសម័យខុសគ្នានៅក្នុងប្រវត្តិសាស្ត្រ។ ពួកគេចាត់ទុកមនុស្សផ្សេងទៀតថាជា «សាសន៍ដទៃ»។
  • សាសន៍ដទៃអាចមានន័យថា «មិនមែនជាជនជាតិយូដា» ឬ «មិនមែនជនជាតិយូដា» ឬ​ «មិនមែនសាសន៍អ៊ីស្រាអែល» នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។
  • តាមសម័យបុរាណ ជនជាតិយូដាមិនបរិភោគ ឬ មានទំនាក់ទំនងជាមួយសាសន៍ដទៃឡើយ នោះហើយជាបញ្ហាដែលកើតមាននៅក្រុមជំនុំដំបូង។

សិទ្ធិកូនច្បង

ពាក្យថា «សិទ្ធិកូនច្បង» នៅក្នុងព្រះគម្ពីរសំដៅលើ ការផ្តល់កិត្តិយស នាមត្រកូល និងទ្រព្យសម្បត្តិខាងរូបកាយ ជាទូទៅត្រូវប្រគល់ឲ្យទៅកូនច្បងនៅក្នុងគ្រួសារ។

  • សិទ្ធិកូនច្បង របស់កូនច្បងបូកបញ្ចូលជាមួយការបានកេរ្តិ៍អាករទ្វេដងពីឪពុក។
  • បុត្រច្បងរបស់ស្តេចជាទូទៅដោយសារមានសិទ្ធកូនច្បង ត្រូវសោយរាជ្យបន្ទាប់ព្រះបិតាបានសុគតទៅ។
  • លោកអេសាវបានលក់សិទ្ធិកូនច្បង ដល់លោកយ៉ាកុបជាប្អូន។ ដោយហេតុនេះហើយ បានជាលោកយ៉ាកុបជាអ្នកទទួលព្រះពរនៃសិទ្ធិកូនច្បងជំនួសលោកអេសាវ។
  • សិទ្ធិកូនច្បងបានទទួលកិត្តិយសនៃការមានពូជពង្សដែលសន្សល់មកតាមរយៈខ្សែរស្រឡាយកូនច្បង។

%សេចក្តីណែនាំនៃការបកប្រែ

  • អាចបកប្រែបាន «សិទ្ធិកូនច្បង» អាចរួមទាំង «សិទ្ធិ និងទ្រព្យសម្បតិ្តនៃភាពជាកូនច្បង»។

សិទ្ធិអំណាច

ពាក្យថា «សិទ្ធិអំណាច» សំដៅលើមានអំណាចនៃឥទ្ធិពល និងការត្រួតត្រាលើអ្នកណាម្នាក់ផ្សេងទៀត។

  • ស្តេច និងអ្នកគ្រប់គ្រងផ្សេងទៀត មានសិទ្ធិអំណាចលើអ្នកផ្សេងទៀតដែលពួកគេកំពុងគ្រប់គ្រង។
  • ពាក្យថា «សិទ្ធិអំណាច» សំដៅលើមនុស្ស ការគ្រប់គ្រង ឬអង្គភាពផ្សេងៗ ដែលមានអំណាចលើអ្នកដទៃ។
  • ចៅហ្វាយមានអំណាចលើអ្នកបម្រើ និងទាសកររបស់ពួកគេ។ ឪពុកម្តាយមានអំណាចលើកូនៗរបស់ពួកគេ។
  • រដ្ឋាភិបាលមានអំណាច ឬសិទ្ធិក្នុងការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងជាតិសាសន៍របស់ពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សិទ្ធិអំណាច» អាចបកប្រែផងដែរថា «ការត្រួតត្រា» ឬ «សិទ្ធិ» ឬ « គុណសម្បត្តិ។»
  • ពេលខ្លះ «សិទ្ធិអំណាច» ប្រើជាមួយនឹងអត្ថន័យនៃ «អំណាច»។
  • នៅពេលប្រើ «សិទ្ធិអំណាច» សំដៅលើមនុស្ស ឬអង្គភាពដែលគ្រប់គ្រងលើមនុស្ស វាក៏អាចបកប្រែបានថា «អ្នកដឹកនាំ» ឬ «អ្នកត្រួតត្រា» ឬ «អំណាច»។
  • ឃ្លាថា «ដោយអំណាចរបស់ខ្លួនគាត់» អាចប្រែទៀតថា «គាត់មានសិទ្ធិរបស់គាត់ក្នុងការដឹកនាំ» ឬ «ដោយសារគុណសម្បត្តិរបស់គាត់ផ្ទាល់»។
  • ពាក្យថា «នៅក្រោមសិទ្ធអំណាច» អាចបកប្រែថា «ទំនួលខុសត្រូវក្នុងការស្តាប់បង្គាប់» ឬ «ការស្តាប់បង្គាប់តាមការបញ្ជា» របស់អ្នកផ្សេង។

សិស្ស

ពាក្យថា «សិស្ស» សំដៅទៅលើមនុស្សម្នាក់ដែលបានចំណាយពេលច្រើនជាមួយនឹងគ្រូបង្រៀនម្នាក់ រៀនពីអត្តចរិត និងរសេចក្ដីបង្រៀនរបស់គ្រូនោះ។

  • អស់អ្នកដែលដើរតាមព្រះយេស៊ូ ស្តាប់សេចក្ដីបង្រៀន និងធ្វើតាមសេចក្ដីបង្រៀននោះ គឺត្រូវបានគេហៅថាជា «សិស្ស» របស់ព្រះអង្គ។
  • លោកយ៉ូហានបាទីស្ត ក៏មានសិស្សជាច្រើនដែរ។
  • កំឡុងពេលដែលព្រះយេស៊ូបានធ្វើកិច្ចការរបស់ព្រះអង្គលើផែនដីនេះ មានសិស្សជាច្រើនដើរតាមព្រះអង្គ ហើយបានឮសេចក្ដីបង្រៀនរបស់ព្រះអង្គជាច្រើន។
  • ព្រះយេស៊ូបានរើសសិស្សដប់ពីរនាក់ ដើម្បីធ្វើជាអ្នកជំនិតដើរតាមព្រះអង្គ សិស្សទាំងអស់ ត្រូវបានគេស្គាល់ថាជា «សាវក» របស់ព្រះអង្គ។
  • សាវកទាំងដប់ពីរនាក់របស់ព្រះយេស៊ូ ត្រូវបានស្គាល់ថាជា «សិស្ស» ឬ «សិស្សទាំងដប់ពីរ» របស់ព្រះអង្គ។
  • មុនពេលដែលព្រះយេស៊ូយាងទៅស្ថានសួគ៌វិញ ព្រះអង្គបានបង្គាប់ដល់ពួកសិស្សរបស់ព្រះអង្គឲ្យបង្រៀនដល់មនុស្សផ្សេងទៀត ដើម្បីឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូផងដែរ។
  • នណាម្នាក់ដែលបានជឿដល់ព្រះយេស៊ូ ហើយស្ដាប់តាមសេចក្ដីបង្រៀនរបស់ព្រះអង្គនោះ គេហៅអ្នកនោះថាជាសិស្សរបស់ព្រះយេស៊ូ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សិស្ស» អាចបកប្រែ តាមពាក្យ ឬឃ្លាមួយដែលមានន័យថា «អ្នកដើរតាម» ឬ «កូនសិស្ស» ឬ «សិស្ស» «អ្នករៀនសូត្រ» ។
  • ត្រូវប្រាកដថា ការបកប្រែពាក្យនេះ មិនគ្រាន់តែសំដៅលើកូនសិស្ស​ដែលរៀន​នៅ​ក្នុងថ្នាក់រៀន​តែប៉ុណ្ណោះទេ។
  • ការបកប្រែពាក្យនេះ គួរតែបកប្រែខុសពីការបកប្រែពាក្យ «សាវក» ដែរ។

សិស្សទាំងដប់ពីររូប សិស្សទាំងដប់មួយរូប

ពាក្យថា «សិស្សទាំងដប់ពីររូប» សំដៅទៅលើក្រុមមនុស្សទាំង១២នាក់ ដែលព្រះយេស៊ូបានជ្រើសរើសមកធ្វើជាសិស្សជំនិត ឬជាសាវករបស់ព្រះអង្គ។ បន្ទាប់ពីលោកយូដាស-អ៊ីស្ការីយុត បានសំឡាប់ខ្លួន នោះគេបានហៅសាវកថា ជាសិស្សទាំងដប់មួយនាក់វិញ។

  • ព្រះយេស៊ូមានសិស្សជាច្រើន ប៉ុន្តែ ពាក្យថាមុខងារជា «សិស្សទាំង១២» ខុសពីអស់អ្នកដែលដើរតាមព្រះអង្គក្នុងរយៈពេល៣ឆ្នាំក្នុងការដែលព្រះអង្គបំពេញព័ន្ធកិច្ច។
  • ឈ្មោះរបស់ពួកសាវកទាំង១២នេះ មាននៅក្នុងព្រះគម្ពីរម៉ាថាយជំពូក ១០ ម៉ាកុស ជំពូក ៣ និងលូកា ជំពូក ៦។
  • ក្រោយពេលដែលព្រះយេស៊ូយាងត្រឡប់ទៅស្ថានសួគ៌វិញ នោះសាវកទាំង១១នាក់ បានជ្រើសរើស លោកម៉ាត់ធាសធ្វើជាសាវកជំនួស លោកយូដាស-អ៊ីស្ការីយុត ហើយពួកគេត្រូវបានហៅថាជាសាវកទាំង១២នាក់ឡើងវិញ។

សេចក្តីណែនាំ នៃការបកប្រែ

  • សម្រាប់ភាសាខ្លះ មានភាពច្បាស់លាស់ជាងដោយប្រើពាក្យថា «សាវកទាំង១២នាក់» ឬថា «សិស្សជំនិតរបស់ព្រះយេស៊ូទាំង១២នាក់»។
  • «សិស្ស១១នាក់» ក៏អាចបកប្រែបានថា «សិស្សដែលនៅសល់ទាំង១១នាក់របស់ព្រះយេស៊ូ»។
  • ការបកប្រែនៅខ្លះប្រហែលគេនឹងប្រើអក្សរធំ ឬអក្សរដិត ដើម្បីបង្ហាញជាចំណងជើងថា «សាវកទាំង១២» ឬ «សាវក១១នាក់»។

ស៊ីយ៉ូន ភ្នំស៊ីយ៉ូន

ដើមដំបូងពាក្យថា «ស៊ីយ៉ូន» ឬ «ភ្នំស៊ីយ៉ូន» សំដៅទៅកាន់ទីកន្លែង ឬ​បន្ទាយដែលស្តេចដាវីឌ ដណ្តើមយកបានពីជនជាតិយេប៊ូស។ ពាក្យទាំងពីរនេះ បានក្លាយទៅពាក្យដែលសំដៅទៅកាន់ក្រុងយេរូសាឡិម។

  • ភ្នំស៊ីយ៉ូន និងភ្នំម៉ូរីយ៉ា ជាភ្នំពីរដែលសង់ក្រុងយេរ៉ូសាឡិមនៅទីនោះ។ ក្រោយមក «ស៊ីយ៉ូន» ឬ «ភ្នំស៊ីយ៉ូន» បានក្លាយទៅជាឃ្លាទូទៅដែលគេប្រើសម្រាប់សំដៅទៅកាន់ភ្នំទាំងពីរនេះ និងក្រុងយេរូសាឡិម។ ពេលខ្លះ គេប្រើសម្រាប់សំដៅទៅកាន់ព្រះវិហារដែលបានសង់នៅក្នុងក្រុងយេរូសាឡិម។
  • ព្រះបាទដាវីឌ បានដាក់ឈ្មោះស៊ីយ៉ូន ឬយេរូ៉សាឡិមថា «ក្រុងហ្លួងដាវីឌ» នេះគឺខុសគ្នាពីក្រុងបេថ្លេហឹមជាក្រុងកំណើតរបស់ព្រះបាទដាវីឌ ដែលបានហៅថាជាក្រុងហ្លួងដាវីឌ។
  • ពាក្យ «ស៊ីយ៉ូន» ត្រូវបានប្រើនៅក្នុងនិមិត្តរូប ដើម្បីសំដៅទៅកាន់អ៊ីស្រាអែល ឬទៅកាន់នគរព្រះខាងឯវិញ្ញាណ ឬសំដៅទៅកាន់ក្រុងយេរូ៉សាឡិមថ្មីដែលព្រះនឹងបង្កើត។

សុចរិត សេចក្តីសុចរិត

ពាក្យថា «សុចរិត» និង «សេចក្តីសុចរិត» សំដៅលើភាពល្អដ៏ពិត យុតិធម៌ ភាពស្មោះត្រង់ និង សេចក្តីស្រឡាញ់របស់ព្រះ។ ដោយសារ ព្រះជាម្ចាស់សុចរិត ព្រះអង្គត្រូវតែដាក់ទៅបាប។

  • ពាក្យទាំងនេះ ត្រូវបានប្រើជាញឹកញាប់ ដើម្បីពណ៌ពីនាមនុស្សដែលស្តាប់បង្គាប់ព្រះ ហើយមានសីលធម៌ល្អ។ ប៉ុន្តែ មនុស្សគ្រប់គ្នាមានបាប គ្មាននរណាគ្មានបាបឡើង លើកលែងតែព្រះមួយអង្គគត់ដែលសុចរិត។
  • ឧទាហរណ៍ គេហៅមនុស្សដែលនៅក្នុងព្រះគម្ពីរថា «សុចរិត» បូករួមទាំងលោកណូអេ លោកយ៉ូប លោកអប្រាហាំ លោកសាការី និងនាងអេលីសាបែត។
  • នៅពេលមនុស្សទុកចិត្តព្រះយេស៊ូ ក្នុងការសង្គ្រោះពួកគេ ព្រះអង្គសម្អាតពួកគេពីអំពើបាបរបស់ពួកគេ ហើយប្រកាសថា ពួកគេជាមនុស្សសុចរិត ដោយផ្អែកលើ សេចក្តីសុចរិតរបស់ព្រះយេស៊ូ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅពេលសំដៅលើព្រះ ពាក្យថា «សុចរិត» អាចប្រែថា «ល្អឥតខ្ចោះ និងត្រឹមត្រូវ» ឬ «ប្រព្រឹត្តត្រឹមត្រូវជានិច្ច»។
  • «សេចក្តីសុចរិត» របស់ព្រះ អាចប្រែថា «ភាពស្មោះត្រង់ និងល្អគ្រប់លក្ខណ៍»។
  • នៅពេលសំដៅលើមនុស្សដែលស្តាប់បង្គាប់ព្រះ ពាក្យថា «សុចរិត» អាចប្រែផងដែរថា «មានសីលធម៌ល្អ» ឬ «ត្រឹមត្រូវ» ឬ «រស់នៅគាប់ព្រះហឫទ័យព្រះ»។
  • ឃ្លាថា «មនុស្សសុចរិត»​ អាចប្រែផងដែរថា «មនុស្សសុចរិត» ឬ «មនុស្សដែលកោតខ្លាចព្រះ»។
  • អាស្រ័យលើបរិបទ «សេចក្តីសុចរិត» អាចប្រែផងដែរ ជាមួយនឹងពាក្យ ឬ ឃ្លា ដែលមានន័យថា «ភាពល្អ» ឬ «រស់នៅគ្រប់លក្ខណ៍នៅចំពោះព្រះ» ឬ «ប្រព្រឹត្តត្រឹមត្រូវ ដោយការស្តាប់បង្គាប់ព្រះ» ឬ «ធ្វើបានល្អឥតខ្ចោះ»។
  • ពេលខ្លះ «ម​នុស្សសុចរិត» ត្រូវបានប្រើ ដើម្បីបង្ហាញ និងសំដៅលើ «មនុស្សដែលគិតថាពួកគេជាមនុស្សល្អ» ឬ «មនុស្សដែលដូចជាសុចរិត»។

សេចក្ដីមេត្ដា សេចក្តីមេត្តាករុណា

ពាក្យថា «សេចក្តីមេត្តា» សំដៅលើអារម្មណ៍នៃការបារម្ភចំពោះមនុស្ស ជាពិសេស ចំពោះអស់អ្នកដែលកំពុងរងការឈឺចាប់។ រីឯមនុស្សដែលមាន «សេចក្ដីមេត្តាករុណា» សំដៅទៅលើមនុស្សដែលយកចិត្តទុកដាក់ និងជួយដល់អ្នកដទៃ។

  • ពាក្យថា «សេចក្តីមេត្តា» ជាទូទៅបូករួមទាំង ការយកចិត្តទុកដាក់ជាមួយមនុស្សដែលខ្វះខាត ព្រមទាំងធ្វើសកម្មភាពជួយពួកគេផងដែរ។
  • ព្រះគម្ពីរចែងថា ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា មានន័យថា ព្រះអង្គពេញដោយសេចក្តីស្រឡាញ់ និងព្រះគុណ។
  • នៅក្នុងសំបុត្ររបស់លោកប៉ូលសរសេរទៅក្រុងកូឡុស គាត់ប្រាប់ពួកគេថា «ចូរបំពាក់ខ្លួនរបស់ពួកគេដោយសេចក្តីមេត្តា»។ គាត់បានបង្គាប់ដល់ពួកគេឲ្យយកចិត្តទុកដាក់មនុស្ស និងមានភាពសកម្មក្នុងការជួយដល់អ្នកដទៃដែលខ្វះខាត។

សេចក្តីណែនាំនៃការបកប្រែ

  • ន័យត្រង់នៃពាក្យ «សេចក្តីមេត្តា» គឺ «ចិត្តក្ដួលមេត្តា»។ នេះគឺជាឃ្លាដេលមានន័យថា «សេចក្តីមេត្តា» ឬ «អាណិត»។ នៅភាសាផ្សេងអាចមានឃ្លារបស់គេផ្ទាល់ដែលមានន័យបែបនេះ។
  • វិធីនៃការបកប្រែ «សេចក្តីមេត្តា» អាចបូករួមជាមួយ «ការយកចិត្តទុកដាក់យ៉ាងខ្លាំង» ឬ «ជួយដោយសេចក្តីមេត្តា»។
  • ពាក្យថា «សេចក្តីមេត្តាករុណា» អាចប្រែផងដែរថា «ការយកចិត្តទុកដាក់ជួយ»​ ឬ «ស្រឡាញ់យ៉ាងខ្លាំង និងពេញដោយសេចក្តីមេត្តា»។

សេចក្តីក្រោធ កំរោល ព្រះ‌ពិរោធ កំហឹង

សេចក្តីក្រោធគឺជាកំហឹងខ្លាំងដែលជួនកាលមានជាយូរអង្វែង។ ជាពិសេសសំដៅទៅលើការ វិនិច្ឆ័យដ៏សុចរិតរបស់ព្រះចំពោះអំពើបាប និងការដាក់ទោសដល់មនុស្សដែលបានបះបោរប្រឆាំងនឹងព្រះអង្គ។

  • នៅក្នុងព្រះគម្ពីរ «សេចក្ដីក្រោធ» សំដៅទៅលើកំហឹងរបស់ព្រះចំពោះអស់អ្នកដែលបានធ្វើបាបប្រឆាំងនឹងព្រះអង្គ។
  • «សេចក្ដីក្រោធនៃព្រះ» ក៏អាចសំដៅទៅលើការជំនុំជម្រះ និងការដាក់ទោសរបស់ទ្រង់ចំពោះអំពើបាប។
  • សេចក្ដីក្រោធរបស់ព្រះ គឺជាការដាក់ទោសដ៏សុចរិតសម្រាប់អ្នកដែលមិនប្រែចិត្ដចេញពីអំពើបាបរបស់ពួកគេ។

សេចក្តីណែរនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ មានវិធីផ្សេងទៀតក្នុងការបកប្រែពាក្យនេះថា «ខឹងខ្លាំង» ឬ «ការវិនិច្ឆ័យ» ឬ «កំហឹង»។
  • ពេលនិយាយអំពីព្រះពិរោធរបស់ព្រះ សូមប្រាកដថាពាក្យ ឬឃ្លាដែលបានប្រើក្នុងការបកប្រែមិនសំដៅទៅលើការប្រព្រឹត្ដដែលមានបាបឡើយ។ សេចក្ដីក្រោធរបស់ព្រះ គឺត្រឹមត្រូវ ហើយបរិសុទ្ធ។

សេចក្តីស្រឡាញ់

ស្រឡាញ់បុគ្គលម្នាក់ទៀតគឺត្រូវយកចិត្ដទុកដាក់ចំពោះបុគ្គលនោះ ហើយធ្វើអ្វីដែលនឹងជួយគាត់។ សម្រាប់ពាក្យ «ស្រឡាញ់» អាចមានន័យផ្សេងគ្នាពីភាសាខ្លះ អាចបង្ហាញដោយប្រើពាក្យខុសគ្នាៈ ១. ប្រភេទសេចក្ដីស្រឡាញ់ដែលមកពីព្រះគឺផ្ដោតទៅលើការធ្វើការល្អដល់អ្នកដទៃ ទោះបីជាមិនបានផលប្រយោជន៍អ្វីមកវិញក៏ដោយ។ សេចក្ដីស្រឡាញ់ប្រភេទនេះ យកចិត្ដទុកដាក់ចំពោះអ្នកដទៃមិនថាពួកគេធ្វើអ្វីក៏ដោយ។ ព្រះជាម្ចាស់ជាតួនៃសេចក្ដីស្រឡាញ់ និងជាប្រភពនៃសេចក្ដីស្រឡាញ់ពិត។

  • ព្រះយេស៊ូបានបង្ហាញពីសេចក្តីស្រឡាញ់នេះ តាមរយះការដែលទ្រង់បានលះព្រះជន្មរបស់ព្រះអង្គ ដើម្បីរំដោះយើងពីបាប និងពីសេចក្តីស្លាប់។ ព្រះយេស៊ូក៏បានបង្រៀនដល់អ្នកដែលដើរតាមព្រះអង្គ ឲ្យស្រលាញ់អ្នកដទៃដោយមានការលះបង់ផងដែរ។
  • នៅពេលមនុស្សស្រឡាញ់អ្នកដទៃដោយក្ដីស្រឡាញ់បែបនេះ គឺវាជាប់ទាក់ទងនឹងសកម្មភាពដែលបង្ហាញថានរណាម្នាក់កំពុងគិតពីអ្វីដែលនឹងធ្វើឲ្យអ្នកដទៃលូតលាស់។ សេចក្ដីស្រឡាញ់នេះ ពិសេសណាស់ រួមទាំងការអភ័យទោសដល់អ្នកដទៃផងដែរ។
  • នៅក្នុង ULB ពាក្យថា «សេចក្ដីស្រឡាញ់» សំដៅទៅប្រភេទនៃសេចក្ដីស្រឡាញ់បែបលះបង់ លើកលែងតែកំណត់សម្គាល់ការបកប្រែបង្ហាញពីអត្ថន័យខុសគ្នា។

២. នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យថា ស្រឡាញ់ក៏ត្រូវបានប្រើសម្រាប់សំដៅលើសេចក្តីស្រឡាញ់ជាបងប្អូន គ្រួសារនិងមិត្តភក្តិ។

  • ពាក្យនេះសំដៅទៅលើសេចក្ដីស្រឡាញ់របស់មនុស្សជាតិ ចំពោះមិត្តភក្តិ ឬសាច់ញាតិ។
  • វាក៏អាចត្រូវបានប្រើនៅក្នុងបរិបទដូចជា «ពួកគេចូលចិត្តអង្គុយនៅកៅអីសំខាន់បំផុតនៅក្នុងពិធីជប់លៀង»។ នេះមានន័យថាពួកគេ «ចូលចិត្ដខ្លាំង» ឬ «ប្រាថ្នាយ៉ាងខ្លាំង»ដើម្បីធ្វើដូច្នេះ។

៣. ពាក្យថា «សេចក្ដីស្រឡាញ់» ក៏អាចសំដៅទៅលើស្នេហារវាងបុរស និងស្ត្រីផងដែរ។ ៤. ក្នុងពាក្យប្រៀបប្រដូច «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវ» ពាក្យថា «ស្រឡាញ់» សំដៅទៅលើការជ្រើសរើសរបស់ព្រះចំពោះយ៉ាកុបនៅក្នុងទំនាក់ទំនងនៃសម្ពន្ធមេត្រីជាមួយនឹងទព្រះអង្គ។ នេះក៏អាចត្រូវបានបកប្រែជា «អ្នកជ្រើសរើស»។ ទោះជាលោកអេសាវបានទទួលពរពីព្រះក៏ដោយតែគាត់មិនបានទទួលឯកសិទ្ធិនៅក្នុងការតាំងសម្ពន្ធមេត្រីទេ។ ពាក្យថា «ស្អប់» ត្រូវបានប្រើជាអត្ថបដិរូបនៅទីនេះដើម្បីមានន័យថា «បានបដិសេធ» ឬ «មិនត្រូវបានជ្រើសរើស»។

សេចក្តីណែនាំនៃការបកប្រែ

  • លើកលែងតែមានកំណត់សម្គាល់ថា មានន័យផ្សេង ពុំនោះទេការបកប្រែពាក្យថា «សេចក្ដីស្រឡាញ់» នៅក្នុង ULB សំដៅទៅលើប្រភេទនៃសេចក្ដីស្រឡាញ់ដែលលះបង់ដែលមកពីព្រះ។
  • ភាសាខ្លះ ប្រហែលជាមានពាក្យពិសេសសម្រាប់សេចក្ដីស្រឡាញ់ដែលគ្មានភាពអាត្មានិយម និងសេចក្ដីស្រឡាញ់ដែលពេញដោយការលះបង់ដែលព្រះមាន។ របៀបផ្សេងក្នុងការបកប្រែពាក្យនេះអាចរួមបញ្ចូល «ការយកចិត្តទុកដាក់ថែរក្សាដោយស្មោះស្ម័គ្រ» ឬ «ការថែទាំដោយពុំគិតពីប្រយោជន៍ខ្លួនឯង» ឬ «សេចក្ដីស្រឡាញ់ពីព្រះ» ។ សូមប្រាកដថាពាក្យដែលបានប្រើដើម្បីបកប្រែសេចក្ដីស្រឡាញ់របស់ព្រះរួមបញ្ចូលការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍អ្នកដទៃនិងស្រឡាញ់អ្នកដទៃមិនថាពួកគេធ្វើអ្វីក៏ដោយ។
  • ជួនកាលពាក្យជាភាសាអង់គ្លេស «សេចក្ដីស្រឡាញ់» ពិពណ៌នាអំពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដែលមនុស្សមានសម្រាប់មិត្តភក្តិ និងសមាជិកគ្រួសារ។ ភាសាខ្លះ អាចបកប្រែពាក្យនេះដោយប្រើពាក្យ ឬឃ្លាដែលមានន័យថា «ចូលចិត្តខ្លាំងណាស់»ឬ «យកចិត្តទុកដាក់» ឬ «មានការស្រឡាញ់ខ្លាំង» ។
  • នៅក្នុងបរិបទដែលពាក្យថា «សេចក្ដីស្រឡាញ់» ត្រូវបានប្រើ ដើម្បីបង្ហាញពីចំណង់ចំណូលចិត្តដ៏ខ្លាំងក្លា សម្រាប់អ្វីមួយ នេះអាចត្រូវបានបកប្រែដោយ «ចង់បានយ៉ាងខ្លាំង» ឬ «ចូលចិត្តខ្លាំងណាស់» ឬ «បំណងប្រាថ្នាយ៉ាងខ្លាំង»។
  • ភាសាខ្លះ ក៏ប្រហែលជាមានពាក្យដាច់ដោយឡែកដែលសំដៅទៅលើសេចក្តីស្រឡាញ់ ឬស្នេហារវាងប្ដី និងប្រពន្ធដែរ។
  • ភាសាជាច្រើនត្រូវបង្ហាញពី «សេចក្ដីស្រឡាញ់» ជាសកម្មភាព។ ដូច្នេះ ឧទាហរណ៍ ពួកគេអាចបកប្រែថា «សេចក្ដីស្រឡាញ់ចេះអត់ធ្មត់​ មានសេចក្តីសប្បុរស» ដូចជា «នៅពេលមនុស្សម្នាក់ស្រឡាញ់នរណាម្នាក់គាត់អត់ធ្មត់នឹងគាត់ ហើយសប្បុរសចំពោះគាត់»។

​ស្ដេច​អនុ‌រាជ

ពាក្យថា «​ស្ដេច​អនុ‌រាជ» សំដៅលើមន្ត្រីរដ្ឋាភិបាលដែលគ្រប់គ្រង់លើផ្នែកផ្សេងនៅក្នុងអាណាចក្ររ៉ូម។ ​ស្ដេច​អនុ‌រាជទាំងអស់ត្រូវស្ថិតនៅក្រោមអំណាចរបស់ព្រះចៅអធិរាជរ៉ូម។

  • ពាក្យថា «​ស្ដេច​អនុ‌រាជ» គឺមានន័យថា «អ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំ៤នាក់»។
  • នៅក្រោមអំណាចរបស់ព្រះចៅអធិរាជ ឌីអូក្លេធៀន អាណាចក្ររ៉ូមបានបែងចែកជា៤តំបន់សំខាន់ៗ ហើយផ្នែកនីមួយៗត្រូវបានគ្រប់គ្រង់ដោយ​ស្ដេច​អនុ‌រាជមួយ។
  • នរគរបស់ស្តេចហេរ៉ូឌ ត្រូវបានបែងចែកជា៤ បន្ទាប់ពីទ្រង់សុគត ហើយចំណែកទាំង៤នោះ ត្រូវបានគ្រប់គ្រង់ដោយបុត្រារបស់ទ្រង់់ដែលគេហៅថា «​ស្ដេច​អនុ‌រាជ» មានន័យថា «ម្នាក់ក្នុងចំណោមអ្នកនឹកនាំ៤នាក់»។
  • នៅក្នុងតំបន់នីមួយៗ មានចំណែកតូចៗទៀត ដែលគេហៅថា ខេត្ត ឬស្រុក ដូចជា ស្រុកកាលីឡេ ឬ ស្រុងសាម៉ារីជាដើម។
  • «ហេរ៉ូឌជាស្ដេច​អនុ‌រាជ» មាននិយាយជាច្រើនដងនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ទ្រង់ត្រូវបានស្គាល់ថាជា «ស្តេចហេរ៉ូឌអាន់ទី‌ប៉ាស»។
  • ពាក្យថា «សេ្តចអនុរាជ» អាចបកប្រែថា «អ្នកគ្រប់គ្រង់តំបន់» ឬថា «អភិបាលខេត្ត» ឬ «អ្នកគ្រប់គ្រង» ឬ «អភិបាល»។

ស្តារឡើងវិញ ការស្តារឡើងវិញ

ពាក្យថា «ស្តារឡើងវិញ» និង «ការស្តារឡើងវិញ» សំដៅលើការ ធ្វើអ្វីមួយឲ្យត្រឡប់ដូចដើមវិញ ហើយមានសភាពល្អប្រសើរឡើងវិញ។

  • នៅពេលរូបកាយដែលមានមេរោគត្រូវបានស្តារឡើងវិញ នេះមានន័យថា វាបាន​ «ជាសះស្បើយ» ហើយ។
  • ការស្តារទំនាក់ទំនងដែលបានបាក់បែកឡើងវិញ ត្រូវបាន​ «ផ្សះផ្សា»។ ព្រះជាម្ចាស់បានស្តារមនុស្សមានបាប ហើយបាននាំពួកគេត្រឡប់មកឯព្រះអង្គវ​ិញ។
  • ប្រសិនបើ មនុស្សត្រូវបានស្តារ ផ្ទះ និងប្រទេសរបស់ពួកគេ នោះមានន័យថា ពួកគេត្រូវបាន «នាំត្រឡប់មកវិញ» ឬ «ត្រឡប់» ទៅប្រទេសនោះវិញ។​

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ វិធីដើម្បីបកប្រែ «ស្តារឡើងវិញ» អាចបូកបញ្ចូលជាមួយ «ធ្វើឲ្យថ្មីឡើងវិញ» ឬ «តបស្នង» ឬ «បានជា» ឬ «នាំត្រឡប់មកវិញ»។
  • ឃ្លាសម្រាប់ប្រយោគនេះអាចប្រែថា «ធ្វើឲ្យថ្មីឡើង» ឬ «ធ្វើឲ្យដូចថ្មីឡើងវិញ»។
  • នៅពេលទ្រព្យសម្បត្តិ «ត្រូវ​បានស្តារឡើងវិញ» មានន័យថា ទ្រព្យសម្បត្តិនោះត្រូវបាន «ជួសជុល» ឬ «ជំនួស» ឬ «ឲ្យត្រឡប់វិញ» ទៅម្ចាស់ដើមវិញ។
  • អាស្រ័យលើបរិបទ «ការស្តារឡើងវិញ» អាចប្រែថា «ធ្វើឲ្យថ្មីឡើងវិញ» ឬ «ប្រោសឲ្យជា» ឬ «ការផ្សះផ្សាឡើងវិញ»។​

ស្តេចនៃសាសន៍យូដា

ពាក្យថា «ស្តេចនៃសាសន៍យូដា» គឺជាងារសំដៅទៅកាន់ព្រះយេស៊ូគ្រិស្តទជាព្រះមេស្ស៊ី។

  • ពាក្យនេះ ត្រូវបានប្រើជាដំបូងនៅក្នុងព្រះគម្ពីរដោយពួកហោរមកពីស្រុកខាងកើតដែលបានធ្វើដំណើរមកបេថ្លេ‌ហិម ដើម្បីស្វែងព្រះឱរស ដែលជា «ស្តេចនៃសាសន៍យូដា»។
  • ទេវតាបានលេចមកឯនាងម៉ារាហើយបានប្រាប់ថា កូនរបស់នាងដែលត្រូវជាពូជពង្សនៃហ្លួងដាវីឌ និងសោយរាជ្យជាស្តេចនៅអស់កល្បជានិច្ចរៀងទៅ។
  • មុនពេលដែលព្រះគ្រិស្តសុគត នោះពួកទាហ៊ានរ៉ូមបានសើចចំអកឲ្យព្រះយេស៊ូដោយហៅទ្រង់ថាជា «ស្តេចសាសន៍យូដា» ពាក្យនេះ ថែមទាំងបានសរសេរលើបន្ទះឈើរមួយ ហើយបោះជាប់និងឈើឆ្កាងថែមទៀតផង។
  • ព្រះយេស៊ូពិតជាស្តេចនៃសាសន៍យូដាមែន ហើយក៏ជាស្តេចលើអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ស្តេចនៃសាសន៍យូដា» ក៏អាចបកប្រែថា «ស្តេចលើសាសន៍យូដា» ឬថា «ស្តេចគ្រងរាជ្យលើសាសន៍យូដា» ឬថា «អ្នកគ្រប់គ្រងកំពូលនៃសាសន៍យូដា»។
  • សូមពិនិត្យមើលឃ្លាថា «ស្តេចនៃ» នៅក្នុងការបកប្រែនៅកន្លែងផ្សេងទៀត។

ស្ថាននរក ឬ បឹងភ្លើង

ស្ថាននរកគឺជាកន្លែងចុងក្រោយនៃការឈឺចាប់ និងការរងទុក្ខគ្មានទីបញ្ចប់ ជាកន្លែងដែលព្រះជាម្ចាស់ដាក់ទោសមនុស្សគ្រប់គ្នាដែលបះបោរប្រឆាំងនឹងទ្រង់ ហើយបដិសេធផែនការនៃការសង្គ្រោះ តាមរយៈលះបង់របស់ព្រះយេស៊ូ។ វាក៏សំដៅទៅលើ​ «បឹងភ្លើង» ផងដែរ។

  • ស្ថាននរក គឺពណ៌នាពីកន្លែងដែលពោពេញទៅដោយភ្លើង និងក្តីឈឺចាប់។
  • សាតាំង ​និងពួកវិញ្ញាណអាក្រក់ដែលដើរតាម វានឹងបោះចូលទៅក្នុងនរក ដើម្បីទទួលទណ្ឌកម្មអស់កល្បជានិច្ច។
  • មនុស្សដែលមិនជឿលើការសុគតរបស់ព្រះយេស៊ូសម្រាប់អំពើបាបរបស់ពួកគេ និងមិនទុកចិត្តលើព្រះអង្គ ថានឹងសង្គ្រោះពួកគេ ពិតជាទទួលការដាក់ទោសអស់កល្បជានិច្ច។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យទាំងអស់នេះប្រហែលជាអាចបកប្រែខុសៗគ្នា ព្រោះពួកវាកើតឡើងក្នុងបរិបទខុសៗគ្នា។
  • ភាសាខ្លះមិនអាចប្រើពាក្យ «បឹង» ក្នុងឃ្លា «បឹងភ្លើង» បានទេ ពីព្រោះវាសំដៅទៅដល់ទឹក។
  • ពាក្យថា «ស្ថាននរក» អាចបកប្រែថា «កន្លែងនៃសេចក្តីរងទុក្ខវេទនា» ឬ «កន្លែងចុងក្រោយនៃភាពងងឹត និងសេចក្តីឈឺចាប់»។
  • ពាក្យថា «បឹងភ្លើង» អាចត្រូវបានបកប្រែជា «សមុទ្រភ្លើង» ឬ «រណ្តៅភ្លើង»។

ស្ថាន​មនុស្ស​ស្លាប់ និងស្ថានឃុំព្រលឹង

ពាក្យថា «ស្ថាន​មនុស្ស​ស្លាប់» និិង «ស្ថានឃុំព្រលឹង» ត្រូវបានប្រើប្រាស់នៅក្នុងព្រះគម្ពីរសំដៅដល់ សេចក្តីស្លាប់ និងទីកន្លែងដែលព្រលឹងមនុស្សត្រូវទៅនៅ ពេលដែលគេស្លាប់។ ពាក្យទាំងពីរមានអត្ថន័យប្រហាក់ប្រហែលគ្នា។

  • ពាក្យថា «ស្ថានឃុំព្រលឹង» ភាសារហេព្រើរ ជាញឹកញាប់នៅក្នុងសម្ពន្ធមេត្រីចាស់ជាទូទៅសំដៅទៅលើទីកន្លែងរបស់មនុស្សស្លាប់។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ភាសារក្រិកពាក្យថា «ស្ថាន​មនុស្ស​ស្លាប់» សំដៅដល់ទីកន្លែងសម្រាប់ព្រលឹងមនុស្សដែលបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ព្រលឹងមនុស្សទាំងនេះគឺសំដៅហាក់ដូចជាកំពុង «ចុះ» ទៅកាន់ស្ថាន​មនុស្ស​ស្លាប់។ ពេលខ្លះក៏អាចឃើញថាការឡើងទៅ «លើ» ស្ថានសួគ៌ជាកន្លែងអ្នកជឿព្រះយេស៊ូរស់នៅ។
  • ពាក្យថា «ស្ថាន​មនុស្ស​ស្លាប់» គឺជាគូរជាមួយនឹងពាក្យ «សេចក្តីស្លាប់» នៅក្នុងព្រះគម្ពីរវីវរណៈ។ នៅពេលចុងក្រោយ ទាំងសេចក្តីស្លាប់ និងទីជម្រៅ នឹងត្រូវសោយរាជ្យដោយបឹងភ្លើងដែលជាស្ថាននរក។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ពាក្យ «ស្ថានឃុំព្រលឹង» អាចនឹងត្រូវបានបកប្រែថា «កន្លែងសម្រាប់មនុស្សស្លាប់» ឬ «កន្លែងសម្រាប់ព្រលឹងមនុស្សស្លាប់»។ ការបកប្រែខ្លះបកប្រែពាក្យនេះថា «រណ្តៅ ឬ អន្លុង» ឬ «សេចក្តីស្លាប់» អាស្រ័យលើបរិបទ។
  • នៅក្នុងសម្ពន្ធមេត្រីថ្មី «ស្ថាន​មនុស្ស​ស្លាប់» ក៏អាចត្រូវបានបកប្រែថា «ទីកន្លែងសម្រាប់ព្រលឹងរបស់អ្នកដែលមិនជឿ» ឬ «កន្លែងធ្វើទារុណកម្មសម្រាប់មនុស្សស្លាប់» ឬ «កន្លែងសម្រាប់ព្រលឹងនៃមនុស្សដែលមិនជឿស្លាប់»។
  • ការបកប្រែខ្លះនៅរក្សាពាក្យ «ស្ថានឃុំព្រលឹង» ឬ «ទីជម្រៅ» សសេរអក្ខរាវិរុទ្ធឲ្យសមនឹងភាសានៃការបកប្រែ។

ស្ថានសួគ៌ មេឃ ស្ថានសួគ៌ច្រើនជាន់ នៃស្ថានសួគ៌

ពាក្យដែលបកប្រែថា «ស្ថានសួគ៌» គឺសំដៅទៅលើទីកន្លែងដែលព្រះជាម្ចាស់គង់នៅ។ ពាក្យ «មេឃ» អាចប្រែថាស្ថានសួគ៌ដូចគ្នា អាស្រ័យលើបរិបទ។

  • ពាក្យថា «ស្ថានសួគ៌» សំដៅទៅលើអ្វីៗដែលយើងឃើញនៅលើផែងដី រួមទាំង ព្រះអាទិត្យ ព្រះច័ន្ទ និងហ្វូងផ្កាយ។ បូករួមទាំងរូបកាយនៅស្ថានសួគ៌ ដូចជាភពឆ្ងាយៗ ដែលយើងមិនអាចមើលឃើញពីផែនដី។
  • ពាក្យថា «មេឃ» សំដៅទៅលើលំហរអាកាសលើផែនដីដែលមានពពក និងអុកស៊ីស៊ែនដែលយើងដកដង្ហើម។ ជាញឹកញាប់ដួងអាទិត្យ និងដួងច័ន្ទក៏និយាយថា «នៅលើមេឃ»។
  • ក្នុងបរិបទខ្លះក្នុងព្រះគម្ពីរ ពាក្យថា «ស្ថានសួគ៌» អាចសំដៅទៅលើមេឃឬ ទីកន្លែងដែលព្រះជាម្ចាស់គង់នៅ។
  • នៅពេលដែលពាក្យថា «ស្ថានសួគ៌» ត្រូវបានប្រើជាពាក្យប្រៀបធៀប គឺសំដៅទៅលើព្រះជាម្ចាស់។ ឧទាហរណ៍ ពេលដែលលោកម៉ាថាយសរសេរអំពី «នរគស្ថានសួគ៌» គាត់គឺសំដៅទៅលើនរគរបស់ព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • ពេលពាក្យថា «ស្ថានសួគ៌» ត្រូវបានប្រើជាពាក្យប្រៀបធៀប អាចជា «ព្រះជាម្ចាស់»។
  • សម្រាប់ពាក្យថា «នរគស្ថានសួគ៌» នៅក្នុងព្រះគម្ពីរម៉ាថាយ វាជាការប្រសើរបំផុតដែលរក្សាពាក្យ «ស្ថានសួគ៌» ដែលនេះជាភាពខុសប្លែកនៃដំណឹងល្អរបស់លោកម៉ាថាយ។
  • ពាក្យថា «ស្ថានសួគ៌» ឬ «រូបកាយនៅស្ថាសួគ៌» អាចបកប្រែថា «ដូងអាទិត្យ ដូងច័ន្ទ និងផ្កាយ» ឬ «ហ្វូងផ្កាយទាំងឡាយក្នុងសកលលោក»។
  • ឃ្លាថា «ផ្កាយនៃស្ថានសួគ៌» អាចបកប្រែថា «ផ្កាយនៅលើមេឃ» ឬ «ផ្កាយនៅក្នុងភព» ឬ «ផ្កាយនៅក្នុងសកលលោក»។

ស្មបន្ទាល់ ទីបន្ទាល់ ធ្វើបន្ទាល់

ពាក្យថា «ទីបន្ទាល់» ឬ «ធ្វើបន្ទាល់» សំដៅទៅលើការថ្លែងអំពីអ្វីមួយដែលយើងបានដឹងថាគឺជាសេចក្តីពិត។

  • ជាធម្មតាមនុស្ស «ធ្វើបន្ទាល់» អំពីអ្វីដែលគេមានបទពិសោធ​ន៍ផ្ទាល់តែម្តង។
  • សាក្សីគឺជាអ្នក «ធ្វើបន្ទាល់ក្លែងក្លាយ» គឺជាអ្នកដែលមិនប្រាប់ការពិតពីអ្វីដែលបានកើតឡើង។
  • ពេលខ្លះពាក្យថា «ទីបន្ទាល់» គឺសំដៅទៅលើ ពាក្យទំនាយដែលពួកហោរាបានថ្លែង។
  • នៅក្នុងសម្ពន្ធមេត្រីថ្មី ពាក្យនេះ ត្រូវបានសំដៅទៅលើអស់អ្នកដែលដើរតាមព្រះយេស៊ូ ធ្វើបន្ទាល់ពីព្រឹត្តិការណ៍ នៃជីវិតរបស់ព្រះយេស៊ូ ការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ធ្វើបន្ទាល់» ឬ «ធ្វើទីបន្ទាល់» អាចបកប្រែថា «ការប្រាប់ពីការពិត» ​ឬ «ប្រាប់ពីអ្វីដែលបានឮ» ឬ «បានឃើញ» ឬ «ការប្រាប់ដោយចេញបទពិសោធន៍ផ្ទាល់ខ្លួន» ឬ «ការធ្វើជាសាក្សី» ឬ ការ «ប្រាប់ពីអ្វីដែលបានកើតឡើង»។
  • របៀបផ្សេងក្នុងការបកប្រែ «ទីបន្ទាល់» គឺអាចរួមបញ្ចូលថា «របាយកាណ៍ពីអ្វីដែលបានកើតឡើង» ឬ «ពីសេចក្តីថ្លែងការណ៍ពីអ្វីដែលពិតប្រាកដ» ឬ «ពីភស្តុតាង» ឬ «ពីអ្វីដែលបាននិយាយ» ឬ «ពីទំនាយដែលបានទាយ»។
  • ឃ្លាថា «ជាទីបន្ទាល់ទៅកាន់គេ» ក៏អាចបកប្រែបានថា «បង្ហាញទៅកាន់ពួកគេថាអ្វីគឺជាសេចក្តីពិត» ឬ «ការបញ្ជាក់បង្ហាញទៅកាន់គេពីអ្វីដែលជាការពិត»។
  • ឃ្លាថា «ជាទីបន្ទាល់ទាស់នឹងគេ» ក៏អាចបកប្រែបានថា «ដែលការបង្ហាញគេពីអំពើបាបរបស់គេ» ឬ «បង្ហាញពីភាពលាក់ពុតរបស់គេ» ឬ «ជាការបង្ហាញថាគេពិតជាខុសមែន»។
  • «ការធ្វើបន្ទាល់ក្លែងក្លាយ» អាចបកប្រែបានថា «និយាយពីអ្វីដែលខុស» ឬ «ការថ្លែងការណ៍ពីអ្វីដែលមិនមែនជាសេចក្តីពិត»។

ស្មោះត្រង់ ភាពស្មោះត្រង់

ដើម្បីមាន «ភាពស្មោះត្រង់» ចំពោះព្រះជាម្ចាស់មានន័យថា ត្រូវរស់នៅស្របតាមសេចក្ដីបង្រៀនរបស់ព្រះជានិច្ច។ មានន័យថា ស្មោះត្រង់នឹងទ្រង់ដោយការគោរពចំពោះព្រះអង្គ។ ស្ថានភាព ​ឬស្ថានការនៃការស្មោះត្រង់នោះគឺជា «ភាពស្មោះត្រង់»។

  • មនុស្សដែលស្មោះត្រង់អាចទុកចិត្តបានជានិច្ច ក្នុងការរក្សាការសន្យារបស់គាត់ ហើយតែងតែបំពេញការទទួលខុសត្រូវរបស់គាត់ចំពោះអ្នកដទៃ។
  • មនុស្សស្មោះត្រង់ ចេះស៊ូទ្រាំក្នុងកិច្ចការភារកិច្ច សូម្បីតែពេលវាវែង ហើយមានការពិបាកក៏ដោយ។
  • ភាពស្មោះត្រង់ចំពោះព្រះ គឺជាការប្រព្រឹត្ដស្របតាមការធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងបរិបទជាច្រើន «ស្មោះត្រង់» អាចត្រូវបានបកប្រែថា «ភក្តីភាព» ឬ «ឧទ្ទិសខ្លួនថ្វាយ» ឬ «ដែលទុកចិត្តបាន»។
  • នៅក្នុងបរិបទផ្សេងទៀត «ស្មោះត្រង់» អាចត្រូវបានបកប្រែជា ពាក្យ ឬជាឃ្លាដែលមានន័យថា «បន្តក្នុងការជឿ» ឬ អត់ធ្មត់ក្នុងការជឿ និងការស្តាប់បង្គាប់ព្រះជាម្ចាស់»។
  • របៀបមួយដែល «ភាពស្មោះត្រង់»​ អាចបកប្រែគឺបូករួមជាមួយនឹង «ការអត់ធ្មត់នៅក្នុងជំនឿ»​ ឬ «ភក្តីភាព» ឬ «ភាពអាចទុកចិត្តបាន» ឬ «ការជឿ និងការស្តាប់បង្គាប់»។

ស្អាត សំអាត

ពាក្យថា «ស្អាត» ក្នុងន័យត្រង់ មិនសំដៅទៅលើ កំទេចឬស្នាមប្រឡាក់ណាមួយនោះទេ។ ក្នុងព្រះគម្ពី ត្រូវបានប្រើជាញឹកញាប់នៅក្នុងន័យប្រៀបធៀបដែលមានន័យថា «ស្អាត» «បរិសុទ្ធ» ឬ «មានសេរីភាពពីបាប»។

  • «សំអាត» គឺជាដំណើរការនៃការធ្វើឲ្យអ្វីមួយឲ្យ «ស្អាត»។ អាចបកប្រែបានផងដែរថា «លាង» ឬក៏ «បន្សុត»។
  • ក្នុងគម្ពីសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានប្រាប់ជនជាតិអ៊ីស្រាអែល ថាសត្វណាដែលព្រះអង្គបញ្ជាក់ថា «ស្អាត» ហើយមួយណាដែលដែលព្រះអង្គបញ្ជាក់ថា «មិនស្អាត»។ ហើយមានតែសត្វស្អាតទេដែលត្រូវបានអនុញា្ញតឲ្យទទួលទាន ឬក៏ធ្វើជាតង្វាយ។ នៅក្នុងបរិបទនេះ​ ពាក្យថា «ស្អាត» មានន័យថា សត្វទាំងនោះអាចទួលយកបាននៅចំពោះព្រះជាម្ចាស់ សម្រាប់ប្រើជាតង្វាយ។
  • មនុស្សដែលបាន មានជម្ងឺស្បែកត្រូវបានរាប់ថាមិនស្អាត រហូតទល់តែស្បែកបានជាស្អាត ហើយឈប់ឆ្លង។ ហើយត្រូវតែធ្វើតាមសេចក្តីបង្គាប់ពីរបៀបដែលធ្វើឲ្យស្បែកជាស្អាតនោះរហូត ទាល់តែគាត់បានបញ្ជាក់ថាបានជា «ស្អាត» សារជាថ្មីឡើងវិញ។
  • ពេលខ្លះពាក្យ «ស្អាត» ត្រូវបានប្រើជាពាក្យប្រៀបធៀបសំដៅទៅលើភាពបរិសុទ្ធខាងសីលធម៌។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចបកប្រែតាមពាក្យធម្មតា «ស្អាត»​ ឬ «បរិសុទ្ធ»។

ហឹប ទូក

ពាក្យថា «ហឹប» នៅក្នុងន័យត្រង់សំដៅលើ ប្រអប់ឈើចតុកោណដែលធ្វើឡើងដើម្បីកាន់ ឬការពារអ្វីមួយ។ ហិបអាចមានទំហំធំ ឬតូច អាស្រ័យលើថាតើត្រូវប្រើទៅលើអ្វី។

  • នៅក្នុងគម្ពីរភាសាអង់គ្លេស ពាក្យថា «ទូក» ត្រូវបានប្រើដំបូងគេ សំដៅលើទូកឈើធំ មានរាងចតុកោណ ដែលលោកណូអេសង់ ដើម្បីគេចពីទឹកជំនន់ពិភពលោក។ ទូកមានជាន់ក្រោម មានដំបូល និងជញ្ជាំង។
  • របៀបនៃការបកប្រែពាក្យនេះ អាចបូករួមជាមួយ «ទូកដ៏ធំ» ឬ «នាវាផ្ទុកទំនិញ» ឬ «សំពៅសម្រាប់ដឹកទំនិញ» ឬ «កប៉ាល់ធំ»។
  • ពាក្យជាភាសាហេព្រើរ ដែលប្រើសំដៅលើទូកធំដូចគ្នានិងពាក្យ ជាល ឬប្រអប់ដែលជួយទារកម៉ូសេ នៅពេលម្តាយគាត់បានដាក់គាត់នៅក្នុងទន្លេនីល ដើម្បីលាក់គាត់។ ជាទូទៅគេបកប្រែពាក្យនេះថា «ជាល»។
  • នៅក្នុងឃ្លា «ហឹបនៃសម្ព័ន្ធមេត្រី» ខុសពីពាក្យជាភាសាហេព្រើរ ប្រើសម្រាប់ «ទូក»។ ពាក្យនេះ អាចប្រែថាជា «ប្រអប់» ឬ «ទូ» ឬ «កុងតឺន័រ»។
  • នៅពេលជ្រើសរើសពាក្យ ដើម្បីបកប្រែពាក្យ «ទូក» វាពិតជាសំខាន់ក្នុងការពិចារណាពីទំហំរបស់វា ហើយវាប្រើសម្រាប់អ្វី។

ហឹបនៃសម្ព័ន្ធមេត្រី​ ច្បាប់របស់ហឹបនៃសម្ព័ន្ធមេត្រី ហឹបនៃព្រះជាម្ចាស់

ពាក្យទាំងនេះសំដៅលើហឹបឈើពិសេស ស្រោបដោយមាស មានថ្មពីរផ្ទាំងដែលសរសេរបញ្ញាតិដប់ប្រការនៅលើនោះដាក់នៅក្នុងហឹបនោះ។ ហើយមានដំបងរបស់លោកអើរ៉ុន និងចាននំម៉ាណាផងដែរ។

  • ពាក្យថា «ហឹប»​ នៅទីនេះ អាចប្រែថា «ប្រអប់» ឬ «ទូ» ឬ «កុងតឺន័រ។»
  • វត្ថុដែលនៅក្នុងទូ រំលឹកជនជាតិអ៊ីស្រាអែលពីសម្ព័ន្ធមេត្រីរបស់ព្រះជាមួយពួកគេ។
  • ហឹបនៃសម្ព័ន្ធមេត្រីមានទីតាំងនៅក្នុង «ទីបរិសុទ្ធបំផុត។»
  • ព្រះវត្តមានរបស់ព្រះនៅពីលើហឹបនៃសម្ព័ន្ធមេត្រីនេះ នៅក្នុងទីបរិសុទ្ធបំផុតនៅក្នុងព្រះពន្លា ជាកន្លែងដែលព្រះអង្គមានបន្ទូលទៅកាន់លោកម៉ូសេដែលជាអ្នកតំណាងឲ្យជនជាតិអ៊ីស្រាអែល។
  • នៅសម័យនោះ ហឹបនៃសម្ព័ន្ធមេត្រីស្ថិតនៅក្នុងទីបរិសុទ្ធបំផុត មានតែសម្តេចសង្ឃតែមួយគត់ដែលអាចចូលទៅជិតហឹបនោះ ហើយមួយឆ្នាំម្តងនៅថ្ងៃនៃការប្រោសលោះ។
  • នៅក្នុងកំណែជាច្រើនជាភាសាអង់គ្លេស ពាក្យ «ច្បាប់នៃសម្ព័ន្ធមេត្រី» ន័យត្រង់គឺ «ទីបន្ទាល់»។ ពាក្យនេះ សំដៅលើសេចក្តីពិតដែលច្បាប់ដប់ប្រការគឺជាទីបន្ទាល់ ឬជាសាក្សីចំពោះសម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។ ពាក្យនេះ អាចបកប្រែថា «ច្បាប់នៃសម្ព័ន្ធមេត្រី»។

ហេព្រើរ

«ជនជាតិហេព្រើរ» គឺជាពូជពង្សរបស់លោកអប្រាហាំ តាមរយះលោកអ៊ីសាក និងលោកយ៉ាកុប។ លោកអប្រាហាំ ជាមនុស្សទីមួយដែលបានហៅថា «ជនជាតិអ៊ីស្រាអែល» នៅក្នុងព្រះគម្ពីរ។

  • ពាក្យថា «ហេព្រើរ» ក៏សំដៅដល់ភាសាដែលជនជាតិហេព្រើរប្រើដែរ។ ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ច្បាប់ដើម បានសរសេរជាភាសារហេព្រើរ។
  • នៅក្នុងកន្លែងផ្សេងគ្នានៅក្នុងព្រះគម្ពីរ ជនជាតិហេព្រើរ ត្តូវបានហៅថាជា «សាសន៍យូដា» ឬ «ជនជាតិអ៊ីស្រាអែល»។ វាជាការប្រសើបំផុតដែលរក្សាពាក្យទាំងបីនោះ ឲ្យនៅក្នុងបរិបថដើមរបស់ពួកវានៅក្នុងអត្ថបទ ដរាបណាវាបញ្ញាក់ច្បាស់ថា ពាក្យទាំងនេះសំដៅដល់មនុស្សក្នុងក្រុមតែមួយ។

ហោរា ទំនាយ ថ្លែងព្រះបន្ទូល គ្រូទាយ ហោរាស្រី

ពាក្យ «ហោរា» គឺជាបុរសម្នាក់ដែលនិយាយព្រះរាជសាររបស់ព្រះទៅកាន់ប្រជារាស្រ្តព្រះអង្គ។ ស្រី្តដែលធ្វើការនេះ ត្រូវបានហៅថា «ហោរាស្រី»។

  • ជាញឹកញាប់ ហោរាបានដាស់តឿនមនុស្សឲ្យបែរចេញពីអំពើបាបរបស់ពួកគេ ហើយស្តាប់បង្គាប់ព្រះវិញ។
  • «ទំនាយ» គឺជាសារដែលហោរានិយាយ។ «ថ្លែងទំនាយ»​ មានន័យថា និយាយព្រះបន្ទូលព្រះ។
  • ជារឿយៗ សារនៃទំនាយគឺនិយាយអំពីអ្វីដែលអាចកើតឡើងនាពេលអនាគត។​
  • មានទំនាយជាច្រើននៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ត្រូវបានសម្រេចរួចហើយ។
  • នៅក្នុងព្រះគ​ម្ពីរ បណ្តុំនៃសៀវភៅដែលហោរាបានសរសេរ ពេលខ្លះសំដៅលើ «ហោរា»។
  • ឧទាហរណ៍ ឃ្លា «ក្រឹត្យវិន័យ និងហោរា» ជាវិធីមួយដែលសំដៅលើបទគម្ពីរនៅក្នុងភាសាហេព្រើរទាំងអស់ ដែលត្រូវបានគេស្គាល់ថា «គម្ពីរសម្ព័ន្ធមេត្រីចាស់»។
  • ពាក្យរបស់ចាស់បុរាណ សម្រាប់ «ហោរា» ឬ «អ្នកណាម្នាក់ដែលមើលឃើញ»។
  • ពេលខ្លះពាក្យ «គ្រូទាយ» សំដៅលើ ហោរាក្លែងក្លាយ ឬ នរណាម្នាក់ដែលប្រព្រឹត្តអំពើអាបធ្មប់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យ «ហោរា» អាចប្រែថា «អ្នកនាំពាក្យរបស់ព្រះ» ឬ «មនុស្សដែលនិយាយជំនួសព្រះ» ឬ «អ្នកនិយាយព្រះរាជសាររបស់ព្រះ»។
  • «គ្រូទាយ» អាចប្រែថា «មនុស្សដែលមើលឃើញ និមិត្ត» ឬ «មនុស្សដែលមើលឃើញអនាគតដែលមកពីព្រះ»។
  • ពាក្យ «ហោរាស្រី» អាចប្រែថា «ស្រីអ្នកនាំព្រះបន្ទូលព្រះ» ឬ «ស្រ្តីដែលនិយាយជំនួសព្រះ»។
  • របៀបនៃការបកប្រែ «ហោរា»​ អាចបូករួមទាំង «ព្រះបន្ទូលដែលមកពីព្រះ» ឬ «សាររបស់ហោរា»។
  • ពាក្យប្រៀបធៀប «ក្រឹត្យវិន័យ និង ហោរា» អាចប្រែផងដែរថា «កណ្ឌក្រឹត្យវិន័យ និងកណ្ឌរបស់ហោរា» ឬ «អ្វីៗគ្រប់យ៉ាងដែលសរសេរអំពីព្រះ និងអំពីប្រជារាស្រ្តរបស់ព្រះអង្គ បូករួមទាំងក្រឹត្យវិន័យរបស់ព្រះ និងអ្វីដែលហោរារបស់ព្រះអង្គបានប្រកាស»។

ហៅ ត្រាស់ហៅ បានហៅ ស្រែកហៅ

ពាក្យថា «ហៅ» និង «ស្រែកហៅ» នៅក្នុងន័យត្រង់មានន័យថា និយាយពីអ្វីមួយទៅនរណាម្នាក់ដែលនៅឆ្ងាយ ដោយសម្លេងខ្លាំងៗ។ ហើយក៏មានន័យប្រៀបធៀបមួយចំនួនដែរ។

  • «ស្រែកហៅ» នរណាម្នាក់មានន័យថា ស្រែក ឬនិយាយខ្លាំងៗដល់នរណាម្នាក់ដែលនៅឆ្ងាយ។ វាអាចមានន័យផងដែរថា សូមឲ្យនរណាម្នាក់ជួយ ជាពិសេស សំដៅចំទៅលើព្រះជាអម្ចាស់។
  • ជាញឹកញាប់នៅក្នុងព្រះគម្ពីរ «ហៅ» មានន័យថា «កោះហៅ» ឬ «បញ្ជាឲ្យមក» ឬ «សុំឲ្យមក»។
  • ព្រះជាម្ចាស់បានហៅមនុស្សឲ្យមកឯព្រះអង្គ និងឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។ នេះគឺជា «ការត្រាស់ហៅរបស់គេ»។
  • ពាក្យថា «បានហៅ» ត្រូវបានប្រើនៅព្រះគម្ពី ក្នុងន័យថា ព្រះជាម្ចាស់បានរើសតាំង និងជ្រើសរើសមនុស្សមកធ្វើជាកូនរបស់ទ្រង់ អ្នកបម្រើទ្រង់ និងជាអ្នកប្រកាសសារនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមរយះ ព្រះយេស៊ូគ្រិស្ត។
  • ពាក្យនេះត្រូវបានប្រើនៅក្នុងបរិបទនៃការហៅឈ្មោះរបស់នណាម្នាក់។ ឧទាហរណ៍ថា «គេហៅគាត់ថា យ៉ូហាន» មានន័យថា «គាត់ឈ្មោះយ៉ូហាន» ឬថា «ឈ្មោះរបស់គាត់គឺយ៉ូហាន» ។
  • «ការហៅតាមឈ្មោះ» មានន័យថា ឈ្មោះរបស់មនុស្សម្នាក់ត្រូវបានដាក់ឈ្មោះផ្សេងទៀត។ ព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គបានហៅរាស្ត្រដោយនូវនាមរបស់ព្រះអង្គ។
  • ពាក្យផ្សេងគ្នា «ខ្ញុំបានហៅអ្នករាល់គ្នាដោយនូវឈ្មោះខ្ញុំ» មានន័យថាព្រះជាម្ចាស់ស្គាល់ឈ្មោះមនុស្សរៀងៗខ្លួនហើយ បានជ្រើសរើសគេដោយផ្ទាល់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ហៅ» អាចប្រែតាមន័យត្រង់ មានន័យថា «កោះហៅ»

បូករួមជាមួយចេតនាពីខាងក្នុង ឬពីគោលបំណងនៃការហៅ។

  • ឃា្ល «ស្រែកហៅព្រះ» អាចប្រែថា «សូមឲ្យព្រះជួយ» ឬ «អធិស្ឋានឲ្យព្រះជួយបន្ទាន់»។
  • នៅពេលដែលព្រះគម្ពីរចែងថា ព្រះបាន «ហៅ» យើងឲ្យធ្វើជារាស្រ្តរបស់ព្រះអង្គ ពាក្យនេះអាចប្រែថា «ជ្រើសរើសយើងជាពិសេស» ឬ «បានរើសតាំងយើង» ឲ្យធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
  • «អ្នកត្រូវអំពាវនាវព្រះនាមព្រះអង្គ» អាចប្រែផងដែរថា «អ្នកត្រូវហៅព្រះនាមព្រះអង្គ»។
  • «ឈ្មោះរបស់គាត់ត្រូវបានហៅ» អាចប្រែថា «ឈ្មោះរបស់គាត់គឺ» ឬ «គាត់ឈ្មោះ»។
  • «ស្រែកហៅ»​ អាចប្រែផងដែរថា «និយាយឮៗ» ឬ «ស្រែក» ឬ «និយាយដោយសម្លេងឮ»។ សូមឲ្យប្រាកដថា ការបកប្រែពាក្យនេះ មិនមែនក្នុងន័យខឹងឡើយ។
  • ឃ្លា «ការហៅរបស់អ្នក»​ អាចប្រែថា «គោលបំណងរបស់អ្នក» ឬ «ព្រះជាម្ចាស់មានគោលបំណងសម្រាប់អ្នក» ឬ «ព្រះជាម្ចាស់ធ្វើការពិសេសសម្រាប់អ្នក»។
  • «ការអំពាវនាវរកព្រះនាមរបស់ព្រះជាម្ចាស់» អាចប្រែថា «ស្វែងរកព្រះអម្ចាស់ និងទុកចិត្តលើព្រះអង្គ» ឬ «ទុកចិត្តលើព្រះអម្ចាស់ និងស្តាប់បង្គាប់ព្រះអង្គ»។
  • «អំពាវនាវ» ពេលខ្លះអាចប្រែថា «ការទាមទារ» ឬ «ទូលសុំ» ឬ «បង្គាប់»។
  • ឃ្លា «អ្នកដែលហៅតាមឈ្មោះខ្ញុំ» អាចប្រែផងដែរថា «ខ្ញុំបានឲ្យឈ្មោះខ្ញុំទៅអ្នក បង្ហាញថាអ្នកគឺជាកម្មសិទ្ធិរបស់ខ្ញុំ»។
  • នៅពេលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានហៅអ្នកចំឈ្មោះ» ពាក្យនេះអាចប្រែផងដែរថា «ខ្ញុំស្គាល់ឈ្មោះអ្នក ហើយបានជ្រើសរើសអ្នក»។

អំណាច​ ចេស្តា

ពាក្យថា «អំណាច» សំដៅទៅលើសមត្ថភាពដើម្បីធ្វើអ្វីមួយឬក៏បង្កើតអ្វីមួយឡើង ជារឿយៗប្រើកម្លាំងដ៏អស្ចារ្យ។«អំណាច»សំដៅទៅលើមនុស្សឬវិញ្ញាណដែលមានសមត្ថភាពអស្ចារ្យ ដែលធ្វើឲ្យរបស់អ្វីមួយកើតឡើងបាន។

  • ពាក្យ «អំណាចនៃព្រះ» គឺសំដៅលើសមត្ថភាពរបស់ព្រះជាម្ចាស់ដែលធ្វើគ្រប់កិច្ចការទាំងអស់បាន ជាពិសេសអ្វីៗដែលមនុស្សមិនអាចធ្វើបាន។
  • ព្រះជាម្ចាស់មានអំណាចលើអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត។
  • ព្រះជាម្ចាស់ប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់មានអំណាចដើម្បីធ្វើអ្វីដែលព្រះសព្វព្រះហឬទ័យ ដូច្នេះហើយនៅពេលពួកគេប្រោសមនុស្យឬធ្វើការអស្ចារ្យផ្សេងៗគេធ្វើការទាំងនេះដោយសាអំណាចរបស់ព្រះ។
  • ពីព្រោះព្រះយេស៊ូគ្រិស្តហើយនិងព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះ ព្រះអង្គមានអំណាចដូចគ្នា។

សេចក្ដីណែនាំនៃការបកប្រែ

  • យោងទៅតាមបរិបទ ពាក្យថា «អំណាច»​ អាចប្រែបានថា

«សមត្ថភាព» ឬ «កម្លាំង» ឬ «ថាមពល» ឬ «សមត្ថភាពដើម្បីធ្វើការអស្ចារ្យ» ឬ «គ្រប់គ្រង»។

  • របៀបដែលអាចបកប្រែពាក្យថា​ «អំណាចផ្សេងៗ» អាចប្រែបានដែរថា​ «ជាអ្នកមានអំណាច» ឬ «វិញ្ញាណគ្រប់គ្រង» ឬ​ «ជាអ្នកដែលគ្រប់គ្រងអ្នកផ្សេងទៀត»។
  • ដូចឃ្លាមួយនិយាយថា «សង្គ្រោះពួកយើងចេញពីអំណាចរនៃសត្រូវរបស់ពួកយើង» អាចប្រែបានថា​ «សង្គ្រោះយើងចេញពីការសង្កត់សង្កិនដោយសត្រូវរបស់ពួកយើង»។ ឬ«ជួយយើងចេញពីការគ្រប់គ្រងដោយសត្រូវរបស់ពួកយើង»។ នៅក្នុងករណីនេះ «អំណាច» មានន័យថាការប្រើកម្លាំងនណារម្នាក់ដើម្បីគ្រប់គ្រងនិងសង្កត់សង្កិនអ្នកដ៏ទៃ។

អំណោយ កាដូ

ពាក្យថា «អំណោយ» គឺសំដៅទៅលើអ្វីដែលគេឲ្យយើង ឬក៏អ្វីដែលយើងឲ្យគេ។ អំណោយត្រូវបានគេឲ្យដោយមិនគិតចង់បានអ្វីមកវិញទេ។

  • លុយ អាហារ សំលៀកបំពាក់ ឬរបស់អ្វីផ្សេងទៀតដែលឲ្យទៅជនក្រីក្រគឺហៅថា «អំណោយ»។
  • នៅក្នុងព្រះគម្ពីរ ការថ្វាយតង្វាយ ឬ យញ្ញបូជាដែលថ្វាយព្រះជាម្ចាស់ក៏រាប់ជាអំណោយដែរ។
  • អំណោយនៃការសង្គ្រោះគឺជាអ្វីដែលព្រះជាម្ចាស់បានប្រទានឲ្យយើងរាល់គ្នាតាមរយះព្រះយេស៊ូ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យ «អំណោយ» ក៏ត្រូវបានគេប្រើសំដៅទៅលើសមត្ថភាពខាងវិញ្ញាណដ៏ពិសេសដែលព្រះជាម្ចាស់បានប្រទានដល់គ្រប់គ្រិស្តបរិស័ទទាំងអស់ដើម្បីបម្រើប្រជាជាតិ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យទូទៅនៃពាក្យ «អំណោយ» អាចបកប្រែជាមួយពាក្យ ឬ ឃ្លាដែលមានន័យ «អ្វីដែលត្រូវបានផ្តល់ឲ្យ»។
  • ក្នុងរបៀបដែលនណាម្នាក់មានអំណោយ ឬ ទទួលបានសមត្ថភាពពិសេសដែលមកពីព្រះ ពាក្យ «អំណោយមកពីព្រះវិញ្ញាណ» អាចបកប្រែថា «សមត្ថភាពពិសេសមកពីព្រះវិញ្ញាណដ៏វិសុទ្ធ» ឬ «ជំនាញខាងវិញ្ញាណយ៉ាងពិសេសដែលព្រះបានប្រទានឲ្យ»។

អត់ទោស ការអត់ទោស

អត់ទោសនរណាម្នាក់មិនមែនមានន័យថា មិនប្រកាន់ ឬចងគំនុំទាស់ប្រឆាំងនឹងនរណាម្នាក់ដែលបានធ្វើឲ្យយើងឈឺចាប់ទេ។ «ការអត់ទោស» គឺសំដៅលើការអត់ទោសឲ្យនរណាម្នាក់។

  • ការអត់ទោសនរណាម្នាក់មិនមែនមានន័យថា មិនដាក់ទោសមនុស្សដែលបានធ្វើខុសនោះទេ។
  • ពាក្យនេះ អាចប្រៀបធៀបន័យថា «លុបចោល» ឬឃ្លាថា «អត់ទោសឲ្យកូនបំណុល»។
  • នៅពេលដែលមនុស្សសារភាពអំពើបាបរបស់ពួកគេ ព្រះបានអត់ទោសឲ្យពួកគេដោយព្រះយេស៊ូបានលះបង់ព្រះជន្មរបស់ទ្រង់នៅលើឈើឆ្កាង។
  • ព្រះយេស៊ូបានបង្រៀនសិស្សរបស់ព្រះអង្គអំពីការអត់ទោសឲ្យអ្នកផ្សេងទៀត ដូចទ្រង់បានអត់ទោសដល់ពួកគេដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យនៅលើបរិបទ «ការអត់ទោស» អាចបកប្រែថា «លើកលែងទោស» ឬ «លុបចោល» ឬ «ដោះលែង» ឬ «មិនប្រកាន់ទោស»។

អធិស្ធាន សេចក្ដីអធិស្ធាន

ពាក្យថា «អធិស្ធាន» និង «សេចក្ដីអធិស្ធាន» សំដៅទៅលើការនិយាយជាមួយព្រះជាម្ចាស់។ ពាក្យនេះក៏បានប្រើសំដៅលើមនុស្សព្យាយាមនិយាយទៅកាន់ព្រះក្លែងក្លាយដែរ។

  • មនុស្សអាចអធិស្ធានដោយស្ងៀមស្ងាត់ ការនិយាយទៅព្រះដោយក្នុងចិត្ត ហើយពួកគេក៏អាចអធិស្ធានលឺៗ ការនិយាយទៅកាន់ព្រះជាម្ចាស់ជាមួយនិងសំលេងរបស់ពួកគេ។ ពេលខ្លះសេចក្ដីអធិស្ធានអាចជាលក្ខណះសរសេរ ដូចជាដាវីតបានសរសេរសេចក្ដីអធិស្ធានរបស់គាត់នៅក្នុងព្រះគម្ពីរទំនុកតម្កើងដែរ។
  • សេចក្តីអធិស្ឋានក៏អាចជាការទូលសុំទៅព្រះសំរាប់ក្តីមេត្តាករុណា ដើម្បីជួយដោះស្រាយនូវបញ្ហា ឬទូលសុំនូវប្រាជ្ញាក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។
  • ជាទូទៅមនុស្សតែងតែទូលសុំព្រះដើម្បីប្រោសជំងឺដល់មនុស្ស ឬអ្នកដែលត្រូវការជំនួយមកពីព្រះ។
  • ការអធិស្ឋានក៏ជាការលន់តួរអំពើបាបរបស់ពួកគេទៅកាន់ព្រះដើម្បី អោយទ្រង់អត់ទោសបាបអោយយើង។
  • ពេលខ្លះការនិយាយទៅកាន់ព្រះជាម្ចាស់អាចនិយាយថា «ជាការទំនាក់ទំនង» ជាមួយព្រះអង្គដោយព្រលឹងវិញ្ញាណរបស់យើង ការមានទំនាក់ទំនងជាមួយនិងព្រះវិញ្ញាណរបស់ទ្រង់ ដោយបង្ហាញពីអារម្មណ៍របស់យើងនិងសេចក្តីអំណរនៅចំពោះវត្តមានរបស់ព្រះអង្គ។
  • ពាក្យនេះក៏អាចបកប្រែបានថា «ការនិយាយទៅកាន់ព្រះ» ឬ «ការប្រាស្រ័យទាក់ទងជាមួយនិងព្រះជាម្ចាស់»។ ការប្រែពាក្យនេះក៏អាចបកប្រែបានថាការអធិស្ឋានដោយស្ងៀមស្ងាត់។

អំពើគួរឲ្យស្អប់ខ្ពើម គួរឲ្យខ្ពើមឆ្អើម

ពាក្យថា «គួរឲ្យខ្ពើមឆ្អើម» ប្រើសំដៅទៅលើអ្វីមួយដែលធ្វើឲ្យខ្ពើម ឬមិនចូលចិត្តយ៉ាងក្រៃលែង។

  • សាសន៍អេស៊ីព្ទចាត់ទុកសាសន៍ហេព្រើរថា «គួរឲ្យខ្ពើមឆ្អើម»។ បានន័យថា សាសន៍អេស៊ីព្ទមិនចូលចិត្តសាសន៍ហេព្រើរ ហើយមិនចង់ប្រកបជាមួយ ឬនៅជិតពួកគេឡើយ។
  • ការខ្លះដែលព្រះគម្ពីរហៅថា «គួរឲ្យស្អប់ខ្ពើមដល់ព្រះជាម្ចាស់» រួមមាន ពាក្យភូតភរ អំនួត យកមនុស្សធ្វើយញ្ញបូជា ថ្វាយបង្គំរូបព្រះ មនុស្សឃាដ និងអំពើបាបខាងផ្លូវភេទ ដូចជា កំផិត ហើយនិង រួមរ័ក្សភេទដូចគ្នា។
  • ក្នុងការបង្រៀនសិស្សរបស់ព្រះអង្គអំពីគ្រាចុងក្រោយ ព្រះយេស៊ូបានដកស្រង់ទំនាយរបស់ហោរាដានីយ៉ែលអំពី «វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម» ដែលនឹងរៀបចំឡើង ដើម្បីបះបោរប្រឆាំងនឹងព្រះ បង្អាប់ទីថ្វាយបង្គំរបស់ទ្រង់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «គួរឲ្យខ្ពើមឆ្អើម» អាចបកប្រែផងដែរថា «របស់ដែលព្រះស្អប់» ឬ «ការប្រព្រឹត្តគួរឲ្យខ្ពើម» ឬថា «អំពើដ៏អាក្រក់ក្រៃលែង»។
  • អាស្រ័យទៅលើបរិបទ ពាក្យថា «ជាការគួរស្អប់ខ្ពើមដល់» អាចប្រែថា «ត្រូវបានស្អប់ជាខ្លាំងដោយ» ឬ «ជាការគួរឲ្យខ្ពើមដល់» ឬ «ការដែលមិនអាចទទួលយកបានជាដាច់ខាតនៅចំពោះ» ឬ «ធ្វើឲ្យខ្ពើមឆ្អើមជាខ្លាំង»។
  • ពាក្យថា «វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម» អាចបកប្រែថា «វត្ថុស្មោកគ្រោកដែលធ្វើឲ្យមនុស្សរងទុក្ខវេទនាយ៉ាងខ្លាំង» ឬ «រឿងគួរស្អប់ខ្ពើមដែលនាំឲ្យមានទុក្ខសោកយ៉ាងខ្លាំង»។

អំពើទុច្ចរឹត

ពាក្យថា «អំពើទុច្ចរឹត» វាមានន័យស្រដៀងទៅនឹងពាក្យ «អំពើបាប»​ ប៉ុន្តែ វាអាចនិយាយចំៗសំដៅទៅលើការប្រព្រឹត្តតាមមនសិការនៃការធ្វើខុស ឬ កំហុសដ៏ធំ។

  • ពាក្យថា «អំពើទុច្ចរឹត» មានន័យធៀបថា ការចាក់រុក ឬការធ្វើឲ្យខូច(នៃច្បាប់)។ វាសំដៅទៅលើភាពអយុត្តិធម៌។
  • អំពើទុច្ចរឹតអាចពណ៌នាបានគឺចេតនាក្នុងការធ្វើឲ្យនរណាម្នាក់រងអាម៉ាស់ចំពោះមុខអ្នកដទៃ
  • ការពន្យល់ន័យផ្សេងនៃពាក្យ «ខិលខូច» ហើយ «ធ្វើឲ្យខូច» ពាក្យទាំងពីរនេះពិពណ៌នាពីបាបដ៏អាក្រក់។

សេចក្ដីនែនាំក្នុងការបកប្រែ

  • ពាក្យថា «អំពើទុច្ចរឹត» អាចបកប្រែបានថា «អំពើអាក្រក់» ឬ «សកម្មភាពអាក្រក់» ឬ «អំពើដែលបង្កគ្រោះថ្នាក់»។
  • ជាទូទៅ «អំពើទុច្ចរឹត» សំដៅទៅលើពាក្យ «អំពើបាប» ហើយ «ការបំពាន» វាសំខាន់ណាស់ក្នុងបកប្រែពាក្យនេះក្នុងរបៀបផ្សេងៗ។

អាក្រក់ កំណាច ភាពឃោឃៅ

ពាក្យថា «អាក្រក់» និង «កំណាច» ពាក្យទាំងពីរសំដៅទៅលើអ្វីដែលផ្ទុយនឹងចរិកលក្ខណៈ និងឆន្ទៈដ៏បរិសុទ្ធរបស់ព្រះ។

  • ពេលដែល «អាក្រក់» ពណ៌នាពីចរិកលក្ខណៈរបស់មនុស្ស «កំណាច» អាចសំដៅទៅលើឥរិយាបថរបស់អ្នកនោះ។ ទោះយ៉ាងណាក្តី ទាំងពីរមានភាពស្រដៀងគ្នាខ្លាំងណាស់។
  • ពាក្យថា «ភាពឃោឃៅ» សំដៅទៅលើសកម្មភាពរបស់មនុស្ស នៅពេលដែលពួកគេប្រព្រឹត្តអំពើឃោឃៅ។
  • លទ្ធផលនៃអំពើអាក្រក់បានបង្ហាញយ៉ាងច្បាស់ក្នុងរបៀបដែលមនុស្សប្រព្រឹត្តអាក្រក់ជាមួយអ្នកដទៃដោយការសម្លាប់ ការលួច ការនិយាយបង្កាច់បង្ខូច ឬការឃោរឃៅ និងគ្មានធម៌មេត្តា។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «អាក្រក់» និង «កំណាច» អាចបកប្រែផងដែរថា «មិនល្អ» ឬ «ពេញដោយអំពើបាប»​ឬ «អសីលធម៌»។
  • របៀបមួយទៀតនៃការបកប្រែពាក្យទាំងនេះ អាចបូករួមជាមួយ «ការមិនល្អ» ឬ «មិនសុចរិត»​ឬ «អសីលធម៌»។
  • សូមឲ្យប្រាកដថា ពាក្យ ឬឃ្លាដែលប្រើដើម្បីបកប្រែពាក្យទាំងនេះសមស្របជាមួយនឹងបរិបទដែលធម្មជាតិនៅក្នុងភាសាតំបន់។

អាម៉ែ​ន ពិតប្រាកដ

ពាក្យ «អាម៉ែន»​ គឺជាពាក្យប្រើដើម្បីបញ្ជាក់ឬយកចិត្តទុកដាក់ចំពោះមនុស្សម្នាក់ដែលបាននិយាយ។ ពាក្យនេះតែងតែប្រើចុងក្រោយនៃការអធិស្ឋាន។​ ជួនកាលពាក្យនេះអាចបកប្រែថា «ពិតប្រាកដ»។

  • ពាក្យដែលប្រើនៅចុងបញ្ចប់នៃការអធិស្ឋាន «អាម៉ែន» ជាកិច្ចព្រមព្រៀងជាមួយការអធិស្ឋានឬបង្ហាញពីការសម្រេចចិត្តដែលបានបំពេញក្នុងការអធិស្ឋាន។
  • ក្នុងការបង្រៀនរបស់ព្រះយេស៊ូបានប្រើពាក្យ «អាម៉ែន» ដើម្បីបញ្ជាក់សេចក្តីពិតនៃអ្វីដែលទ្រង់មានបន្ទូល។ ព្រះអង្គទ្រង់តែងតែផ្តើមដោយ «ខ្ញុំប្រាប់អ្នករាល់គ្នាថា» ដើម្បីណែនាំការបង្រៀនដទៃទៀតទាក់ទងនិងការបង្រៀនមុនៗ។
  • នៅពេលព្រះយេស៊ូប្រើពាក្យ «អាម៉ែន» ក្នុងរបៀបនេះ ក្នុងកំណែអង់គ្លេសខ្លះ (ULB) បកប្រែដូចជា «ប្រាកដ» ឬ «យ៉ាងពិតប្រាកដ»។
  • អត្ថន័យពាក្យមួយទៀត «ដ៏ពិតប្រាកដ» គឺពេលខ្លះអាចបកប្រែជា «ច្បាស់ណាស់» ឬ «ជាការពិត» ហើយជាការប្រើបញ្ជាក់នូវអ្វីដែលវិឃ្មិនកំពុងនិយាយដូចគ្នា។

%សេចក្តីណែនាំនៃការបកប្រែ

  • ការពិចារណាថាតើភាសាគោលដៅមានលក្ខណះពាក្យពិសេសឬឃ្លាដែលត្រូវប្រើដើម្បីបញ្ជាក់ពីអ្វីមួយដែលបាននិយាយរួចហើយ។
  • នៅពេលចុងបញ្ចប់នៃការអធិស្ឋាន​ឬការអះអាងពីអ្វីមួយ «អាម៉ែន» អាចបកប្រែ «សូមឲ្យដូច្នេះ» ឬ «សូមឲ្យកិច្ចការនេះកើតឡើង» ឬ «នេះជាការពិត»។
  • នៅពេលព្រះយេស៊ូមានព្រះបន្ទូល «ខ្ញុំប្រាប់អ្នកជាប្រាកដ» ពាក្យនេះអាចបកប្រែបានដូចជា «បាទ/ចាស់ខ្ញុំប្រាប់អ្នកដោយស្មោះ» ឬ «នេះជាកាពិតហើយខ្ញុំប្រាប់អ្នក»។
  • ក្នុងឃ្លា «ពិតប្រាកដ ពិតប្រាកដណាស់ខ្ញុំប្រាប់អ្នក» អាចបកប្រែថា​ «ខ្ញុំប្រាប់អ្នកយ៉ាងសោ្មះប្រាកដ» ឬ «ខ្ញុំប្រាប់អ្នកនេះដោយស្មោះ» ឬ «អ្វីដែលខ្ញុំកំពុងប្រាប់អ្នកជាការពិត»។

អារក្ស វិញ្ញាណអាក្រក់ វិញ្ញាណមិនស្អាត

ពាក្យទាំងនេះសំដៅលើ ពួកវិញ្ញាណអាក្រក់ វាជាវិញ្ញាណដែលប្រឆាំងជាមួយព្រះហឫទ័យរបស់ព្រះជាម្ចាស់។

  • ព្រះជាម្ចាស់បានបង្កើតទេវតាមក ដើម្បីបម្រើព្រះអង្គ។ នៅពេលសាតាំងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ពួកទេវតាខ្លះក៏បះបោរ ហើយត្រូវបានបណ្តេញចេញពីស្ថានសួគ៌ដែរ។ វាត្រូវបានគេជឿថា ពួកអារក្ស និងពួកវិញ្ញាណអាក្រក់ទាំងនេះ ជា «ទេវតាដែលធ្លាក់ពីស្ថានសួគ៌មក»។
  • ពេលខ្លះ ពួកអារក្សទាំងនេះ ត្រូវបានគេហៅថា «វិញ្ញាណមិនស្អាត»។ ពាក្យថា «មិនស្អាត» មានន័យថា «ឥតស្អាត» ឬ «អាក្រក់»​ ឬ «មិនបរិសុទ្ធ»។
  • ដោយសារពួកអារក្ស បម្រើឲ្យសាតាំង ពួកគេធ្វើការអាក្រក់។ ពេលខ្លះ ពួកគេរស់នៅក្នុងមនុស្ស ហើយគ្រប់គ្រងពួកគេ។
  • ពួកអារក្សមានអំណាចជាងមនុស្សជាតិ ប៉ុន្តែ មិនមានអំណាចដូចជាព្រះជាម្ចាស់ទេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «អារក្ស» អាចបកប្រែផងដែរថា «វិញ្ញាណអាក្រក់»។
  • ពាក្យថា «វិញ្ញាណមិនស្អាត» អាចបកប្រែផងដែរថា «វិញ្ញាណមិនបរិសុទ្ធ» ឬ «វិញ្ញាណពុករលួយ» ឬ «វិញ្ញាណអាក្រក់»។
  • សូមឲ្យប្រាកដថា ពាក្យ ឬឃ្លាដែលបានប្រើដើម្បីបកប្រែពាក្យនេះ ខុសពីពាក្យដែលបានប្រើសំដៅលើសាតាំង។
  • សូមពិចារណាអំពីរបៀបនៃការបកប្រែពាក្យ «អារក្ស» នៅក្នុងភាសាតំបន់ ឬភាសាជាតិផង។

អារក្សចូល

មនុស្សម្នាក់ដែលត្រូវអារក្សចូល គឺជាមនុស្សដែលមានអារក្ស ឬ វិញ្ញាណអាក្រក់ វាគ្រប់គ្រងអ្វីដែលអ្នកនោះធ្វើ ឬគិត។

  • ជាញឹកញាប់មនុស្សដែលមានអារក្សចូល នឹងធ្វើបានខ្លួនឯង ឬអ្នកដទៃ ដោយសារអារក្សនាំឲ្យគាត់ធ្វើបែបនោះ។
  • ព្រះយេស៊ូបានប្រោសមនុស្សដែលអារក្សចូល ដោយបង្គាប់អារក្សនោះឲ្យចេញពីពួកគេ។ ជាញឹកញាប់ការនេះ ត្រូវបានគេហៅថា «បណ្តេញ» អារក្ស។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបមួយទៀតក្នុងការបកប្រែពាក្យនេះ អាចបូករួមជាមួយនឹងពាក្យ «អារក្សគ្រប់គ្រង» ឬ «គ្រប់គ្រងដោយវិញ្ញាណអាក្រក់» ឬ «មានវិញ្ញាណអាក្រក់រស់នៅខាងក្នុង»។

អាវអេផូដ

អេផូដគឺជាសម្លៀកបំពាក់ដូចជាក្រណាត់អាវអៀមដែលពួកបូជាចារ្យជនជាតិអ៊ីស្រាអែលពាក់។ វាមានពីរផ្នែកផ្នែកខាងមុខ និងខាងក្រោយ ដែលត្រូវបានគេភ្ជាប់ជាមួយគ្នានៅស្មា ហើយចងនៅជុំវិញចង្កេះជាមួយនឹងខ្សែក្រវ៉ាត់ក្រណាត់មួយ។

  • អាវអេផូដមួយប្រភេទត្រូវបានធ្វើឡើងពីក្រណាត់ធម្មតា ហើយត្រូវបានស្លៀកពាក់ដោយពួកបូជាចារ្យធម្មតា។
  • អាវអេផូដដែលមហាបូជាចារ្យស្លៀកពាក់ត្រូវបានគេដេរតាក់តែងពិសេសដោយមាសមានពណ៌ខៀវ ពណ៌ស្វាយ និងសរសៃសូត្រក្រហម។
  • ផ្នែកដើមទ្រូងរបស់មហាបូជាចារ្យបានភ្ជាប់ទៅនឹងអេផូដខាងមុខ។ នៅខាងក្រោយផ្នែកដើមទ្រូងត្រូវបានដាក់យូរីម និងធូមមីមដែលជាថ្មប្រើ ដើម្បីសួរពីព្រះហឫទ័យព្រះដែលមាននៅក្នុងរឿងខ្លះៗ។
  • ចៅហ្វាយគេឌានបានប្រព្រឹត្ដដោយល្ងីល្ងើដោយធ្វើអេផូដពីមាស ហើយបានក្លាយទៅជាអ្វីដែលជនជាតិអ៊ីស្រាអែលគោរពបូជា ដូចជារូបព្រះ។

អាសនៈ

អាសនៈគឺជាទម្រមួយដែលជនជាតិអ៊ីស្រាអែលដុតសត្វនិងគ្រាប់ធញ្ញជាតិជាតង្វាយថា្វយដល់ព្រះជាម្ចាស់។

  • ក្នុងសម័យព្រះគម្ពីរ អាសនៈសាមញ្ញត្រូវបានបង្កើតដោយពំនូកដីឬដាក់ថ្មធំៗឡើងដោយប្រុងប្រយ័ត្នដើម្បីជាទំរងគំនរស្ថិតស្ថេរ។
  • អាសនៈខ្លះមានរាងជាប្រអប់ពិសេសដែលធ្វើអំពីឈើសុទ្ធជាមួយលោហធាតុដូចជាមាស លង្ហិន​ ឬ សំរិទ្ធ។
  • ក្រុមមនុស្សដទៃទៀតរស់នៅជិតជនជាតិអ៊ីស្រាអែលក៏បានសាងសង់អាសនៈដើម្បីទុកថ្វាយជាយញ្ញបូជាដល់ព្រះរបស់ពួកគេដែរ។

អ៊ីស្រាអែល ជនជាតិអីស្រាអែល ប្រទេសអ៊ីស្រាអែល

ពាក្យថា «អ៊ីស្រាអែល» គឺជាឈ្មោះដែលព្រះជាម្ចាស់បានប្រទានដល់លោកយ៉ាកុប។ មានន័យថា «គាត់បោកចំបាប់ជាមួយព្រះ»។

  • ពូជពង្សរបស់លោកយ៉ាកុបត្រូវបានគេស្គាល់ថាជា «ជនជាតិអ៊ីស្រាអែល» «ប្រជាតិអ៊ីស្រាអែល» ឬ «សាសន៍អ៊ីស្រាអែល»។
  • ព្រះជាម្ចាស់បានតាំងសម្ពន្ធមេត្រីជាមួយនឹងជនជាតិអ៊ីស្រាអែល។ ពួកគេជាប្រជាជាតិដែលព្រះបានជ្រើសរើស។
  • ប្រជាជាតិអ៊ីស្រាអែលគឺបានកើតចេញពីអំបូរទាំងដប់ពីរ។
  • បន្ទាប់ពីស្តេចសាឡាម៉ូនបានសុគត អ៊ីស្រាអែលក៏បានបែងចែកទៅជាពីរអាណាចក្រៈ អាណាចក្រខាងត្បូង ហៅថា «យូដា» ហើយអាណាចក្រខាងជើងវិញហៅថា «អ៊ីស្រាអ៊ែល។
  • ជាទូទៅពាក្យ «អ៊ីស្រាអែល» អាចបកប្រែបានថា «ប្រជារាស្រ្តអ៊ីស្រាអែល» ឬ «ប្រជាជាតិអ៊ីស្រាអែល» អាស្រ័យទៅលើបរិបទ។

អួត អំណួត

ពាក្យថា «អួត» មានន័យថា និយាយដោយអំណួតអំពីអ្វីមួយ​ឬអ្នកណាម្នាក់។ ជាញឹកញាប់និយាយអំពីអំនួតពីខ្លួនឯង។

  • អ្នកណាម្នាក់ដែលមាន «អំណួត» ជាខ្លាំង គឺនិយាយអំពីខ្លួនឯងក្នុងន័យអួត។
  • ព្រះជាម្ចាស់បានដាស់តឿនអ៊ីស្រាអែលដោយសារ «អំណួត» របស់ពួកគេលើព្រះក្លែងក្លាយ។ ពួកគេមានអំណួតក្នុងការថ្វាយបង្គំព្រះក្លែងក្លាយ ជំនួសឲ្យថ្វាយបង្គំព្រះពិត។
  • នៅក្នុង ព្រះគម្ពីរក៏និយាយអំពីមនុស្សដែលអួតលើអ្វីៗ ដូចជាទ្រព្យសម្បត្តិរបស់ពួកគេ កម្លាំងរបស់ពួកគេ ការកើតផលនៅក្នុងចម្ការរបស់ពួកគេ និងច្បាប់របស់ពួកគេ។ នេះមានន័យថា ពួកគេមានអំណួតអំពីការទាំងនេះ ហើយមិនបានទទួលស្គាល់ថាព្រះជាព្រះមួយអង្គដែលប្រទានការទាំងនោះដល់ពួកគេ។
  • ព្រះបង្គាប់ឲ្យអ៊ីស្រាអែល «អួត» ឬ មានមោទនភាពអំពីសេចក្តីពិតដែលពួកគេបានស្គាល់ព្រះអង្គ។
  • សាវកប៉ុល ក៏និយាយពីការអួតក្នុងព្រះជាអម្ចាស់ នោះមានន័យថា មានអំណរនិងអរគុណដល់ព្រះសម្រាប់អ្វីៗដែលព្រះអង្គបានធ្វើសម្រាប់ពួកគេ។

%សេចក្តីណែនាំនៃការបកប្រែ

  • របៀបមួយទៀតក្នុងការបកប្រែ «អំណួត» អាចបូកបញ្ចូលជាមួយ «អំណួត» ឬ «និយាយអួត» ឬ «ការមានមោទនភាពជ្រុល» ។
  • ពាក្យថា «មានអំណួត» អាចប្រែតាមពាក្យ ឬឃ្លាដែលមានន័យថា «និយាយពេញដោយអំណួត» ឬ «ពេញដោយអំណួត» ឬ «និយាយអួតពីខ្លួនឯង»។
  • នៅក្នុងបរិបទនៃអំណួតការអួតលើ ឬអំពីចំណេះដឹងអំពីព្រះ ការនេះអាចប្រែថា «មានអំណួតលើ» ឬ «តម្កើងខ្លួន» ឬ មានអំណរយ៉ាងខ្លាំងជាមួយ» ឬ «អរគុណដល់ព្រះសម្រាប់អ្វីមួយ»។
  • ភាសាខ្លះមានន័យពីរពាក្យសម្រាប់ «អំណួត»៖ មួយក្នុងន័យអវិជ្ជមាន មានន័យថាមានអំណួតជាខ្លាំង ហើយមួយទៀតមានន័យវិជ្ជមាន មានន័យថាមានអំណួតចំពោះការងាររបស់អ្នកណាម្នាក់ គ្រួសារ ឬប្រទេសជាតិ។

​អ្នក​ជំនួយ អ្នកបម្រើ

​អ្នក​ជំនួយគឺជាអ្នកបម្រើការនៅតាមព្រះវិហារក្នុងស្រុក ជួយដល់អ្នកជឿ និងតម្រូវការចាំបាច់ ដូចជាអាហារ និងថវិកា។

  • ពាក្យថា « ​អ្នក​ជំនួយ» នេះត្រូវបានដកយកចេញពីភាសាក្រិក ដែលមានន័យថា «អ្នកបំរើព្រះ» ឬក៏ «ពន្ធ័ការី»។
  • កាលសម័យគ្រិស្តបរិស័ទដំបូង ងារជាអ្នកបម្រើនេះត្រូវបានកំណត់ជាយ៉ាងល្អ ហើយគឺត្រូវធ្វើជាអ្នកបម្រើក្នុងព្រះវិហារទាំងមូល។
  • ជាឧទាហរណ៍ ក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី ​អ្នក​ជំនួយនឹងទទួលការខុសត្រូវទៅលើលុយកាក់ ឬអាហារ ដែលអ្នកមានជំនឿទាំងឡាយតែងបាននាំយកមកនោះ គាត់ត្រូវមើលការចែករំលែកលុយកាក់នោះ ឲ្យបានស្មើៗគ្នា ដើម្បីឲ្យដល់ស្រីមេម៉ាយៗក្នុងចំណោមពួកគេ។
  • ពាក្យថា « អ្នក​ជំនួយ» នេះក៏អាចបកប្រែបានដែរថា ដូចជា «​ព័ន្ធការីរបស់ក្រុមជំនុំ» ឬ «អ្នកធ្វើការក្នុងព្រះវិហារ» ឬ «អ្នកបម្រើនៅក្នុងព្រះវិហារ» ឬ ឃ្លាផ្សេងទៀតពីមនុស្សដែលបានតែងតាំងជាផ្លូវការ ដើម្បីនឹងសម្រេចកិច្ចការជាក់លាក់ណាមួយដែលមានផល់ប្រយោជន៍ដល់សហគមន៍គ្រិស្តបរិស័ទតាមតំបន់។

អ្នកដែលបានជ្រើសរើស ជ្រើសរើស មនុស្សដែលបានជ្រើសរើស ម្នាក់ដែលបានតែងតាំង, អ្នករើសតាំង

ពាក្យថា «អ្នករើសតាំង» នៅក្នុងន័យត្រង់មានន័យថា «អ្នកដែលបានជ្រើសរើស» ឬ «មនុស្សដែលបានជ្រើសរើស» និងសំដៅលើអ្នកដែលព្រះបានតែងតាំង ឬជ្រើសរើសធ្វើជារាស្ដ្ររបស់ព្រះអង្គ។ «អ្នករើសតាំង» ឬ «អ្នករើសតាំងរបស់ព្រះជាម្ចាស់» គឺជាងារដែលសំដៅលើព្រះយេស៊ូដែលព្រះជាម្ចាស់បានតែងតាំងជាព្រះមេស្ស៊ី។

  • ពាក្យ «ជ្រើសរើស» មានន័យថាជ្រើសរើសអ្វី ឬនរណាម្នាក់ ឬសម្រេចចិត្តអ្វីមួយ។ ជារឿយៗគឺសំដៅលើព្រះតែងតាំងមនុស្សជារបស់ព្រះអង្គ និងបម្រើព្រះអង្គ។
  • អ្នកដែលបាន «រើសតាំង» មានន័យថាត្រូវបាន «ជ្រើសរើស» ឬ «តែងតាំង» ជាអ្វីមួយ ឬដើម្បីធ្វើអ្វីខ្លះៗ។
  • ព្រះជាម្ចាស់បានជ្រើសរើសមនុស្សឲ្យបានបរិសុទ្ធ បានញែកគេដាច់ដោយឡែក សម្រាប់ឲ្យពួកគេបានបង្កើតផលផ្លែដ៏ល្អខាងវិញ្ញាណ។ នោះគឺជាមូលហេតុដែលពួកគេត្រូវបានហៅថា «អ្នកដែលបានជ្រើសរើស» ឬ «អ្នកដែលបានរើសតាំង»។
  • ពាក្យថា «ម្នាក់ដែលបានតែងតាំង» ជួនកាលត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅលើមនុស្សមួយចំនួនដូចជាលោកម៉ូសេ និងស្ដេចដាវីឌ ដែលព្រះបានតែងតាំងឲ្យធ្វើជាមេដឹកនាំលើរាស្ដ្ររបស់ព្រះអង្គ។ ពាក្យនេះ ត្រូវបានប្រើដើម្បីសំដៅទៅលើប្រជាជាតិអ៊ីស្រាអែលជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើសផងដែរ។
  • ឃ្លាថា «អ្នកដែលបានរើសតាំង» គឺជាពាក្យដែលគេប្រើយូណាស់មកហើយ ន័យត្រង់ពាក្យនេះមានន័យថា «អ្នកដែលបានតែងតាំង» ឬ «មនុស្សដែលបានជ្រើសរើស»។ ឃ្លានៅក្នុងភាសាដើមនេះគឺជាពហុវចនៈ ពេលដែលប្រើសំដៅទៅអ្នកជឿលើព្រះគ្រិស្ដ។
  • គម្ពីរសម្ពន្ធមេត្រីចាស់ និងគម្ពីរសម្ពន្ធមេត្រីថ្មីភាសាអង់គ្លេសយូរមកហើយ គេប្រើពាក្យ «អ្នករើសតាំង» ជា «អ្នកដែលតែងតាំង»។ នៅក្នុងគម្ពីរកំណែថ្មីគេប្រើពាក្យ «អ្នករើសតាំង» ដើម្បីសំដៅទៅលើមនុស្សដែលបានសង្រ្គោះ ដោយសារព្រះក្នុងជំនឿលើព្រះយេស៊ូ។ នៅកន្លែងផ្សេងទៀតនៅក្នុងអត្ថបទគម្ពីរពួកគេបកប្រែពាក្យនេះជាពាក្យថា «អ្នកដែលបានជ្រើសរើស»។

សេចក្តីណែនាំនៃការបកប្រែ

  • ការបកប្រែដែលល្អបំផុតសម្រាប់ពាក្យ «ជ្រើសរើស» ជាមួយនឹងពាក្យដែលមានន័យថា «អ្នកដែលបានជ្រើសរើស» ឬ «មនុស្សដែលបានជ្រើសរើស»។ ពាក្យទាំងនេះ គួរបកប្រែថា «មនុស្សដែលព្រះជាម្ចាស់ជ្រើសរើស» ឬ «មនុស្សដែលព្រះជាម្ចាស់បានរើសតាំងឲ្យធ្វើជារាស្រ្តរបស់ព្រះអង្គ»។
  • ឃ្លាថា «អ្នកដែលបានជ្រើសរើស» អាចប្រែផងដែរថា «អ្នកដែលបានរើសតាំង» ឬ «អ្នកដែលបានរើសយក» ឬ «អ្នកដែលព្រះបានរើស»។
  • «ខ្ញុំបានរើសអ្នក» អាចបកប្រែបានផងដែរថា​ «ខ្ញុំបានរើសតាំងអ្នក» ឬ «ខ្ញុំបានរើសយកអ្នក»។
  • ទាក់ទងជាមួយព្រះយេស៊ូ «អ្នកដែលបានជ្រើសរើស» អាចបកប្រែបានផងដែរថា «អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស» ឬ «ព្រះជាម្ចាស់បានរើសតាំងព្រះមេស្ស៊ីជាពិសេស» ឬ «អ្នកដែលព្រះជាម្ចាស់បានរើសតាំង»។

អ្នកនៅសល់

ពាក្យថា «អ្នកនៅសល់» តាមន័យនៃពាក្យ សំដៅលើមនុស្ស ឬអ្វីៗដែល «នៅសល់» ឬ «សំណល់» ពីមនុស្ស ឬក្រុមដែលមានគ្នាជាច្រើន។

  • ជាញឹកញាប់ «អ្នកនៅសល់» សំដៅលើមនុស្សដែលរួចជីវិតពីស្ថានការដែលអន្តរាយដល់ជីវិត ឬអ្នកដែលនៅតែស្មោះត្រង់ជាមួយព្រះ នៅក្នុងពេលដែលពួកគេកំពុងជួបជាមួយនឹងការបៀតបៀន។
  • លោកអេសាយសំដៅលើ ក្រុមជនជាតិយូដាមួយក្រុម ដែលមានជីវិតរស់នៅ ក្រោយពីមានការវាយប្រហារពីខាងក្រៅ ហើយអ្នកដែលរស់នៅបានត្រឡប់មកទឹកដីសន្យាវិញ ក្នុងស្រុកកាណាន។
  • លោកប៉ូល បានមានប្រសាសន៍ពី «អ្នកដែលនៅសល់» របស់ប្រជាជនដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីទទួលព្រះគុណពីព្រះអង្គ។
  • ពាក្យថា «អ្នកនៅសល់» មានន័យថា មានមនុស្សផ្សេងទៀតដែលមិនបានរក្សាភាពស្មោះត្រង់ ឬអ្នកដែលមិនមានជីវិតរស់នៅ ឬអ្នកដែលមិនបានជ្រើសរើស។​

សេចក្តីណែនាំនៃការបកប្រែ

  • ដូចជានៅក្នុងឃ្លាថា «ប្រជាជនដែលនៅសល់នេះ» អាចប្រែថា «អ្នកទាំងអស់នេះ» ឬ «មនុស្សដែលនៅតែស្មោះត្រង់» ឬ «មនុស្សដែលត្រូវបោះបង់ចោល»។
  • «អ្នកដែលនៅសល់ទាំងអស់» អាចប្រែថា «អ្នកនៅសល់ទាំងអស់» ឬ «អ្នកដែលនៅសល់»។

អ្នកប្រាជ្ញ ប្រាជ្ញា

ពាក្យថា «អ្នកប្រាជ្ញ» ពិពណ៌នាអំពីអ្នកណាម្នាក់ដែលយល់អំពីអ្វីដែលត្រឹមត្រូវ និងសីលធម៌ក្នុងការធ្វើ។ «ប្រាជ្ញា» គឺជាការយល់ដឹង និងការអនុវត្តអ្វីដែលពិត និងត្រឹមត្រូវខាងសីលធម៌។

  • ការមានប្រាជ្ញារួមបញ្ចូលសមត្ថភាពធ្វើការសម្រេចចិត្ដល្អជាពិសេស ការជ្រើសរើសធ្វើអ្វីដែលគាប់ព្រះហឫទ័យរបស់ព្រះ។
  • នៅក្នុងព្រះគម្ពីរពាក្យ «ប្រាជ្ញាលោកីយ៍» ជានិមិត្ដរូបសំដៅទៅលើអ្វីដែលមនុស្សក្នុងលោកីយ៍គិតថាជាប្រាជ្ញា ប៉ុន្ដែ វាជាការល្ងីល្ងើ។
  • មនុស្សមានប្រាជ្ញាដោយសារការស្ដាប់ព្រះ ហើយស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះអង្គ។
  • មនុស្សដែលមានប្រាជ្ញានឹងបង្ហាញផលផ្លែនៃព្រះវិញ្ញាណក្នុងជីវិតរបស់គាត់ពេញដោយអំណរសេចក្តីសប្បុរស សេចក្តីស្រឡាញ់ និងការអត់ធ្មត់។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ វិធីផ្សេងទៀតដើម្បីបកប្រែ «អ្នកប្រាជ្ញ» អាចរួមបញ្ចូលការ «ស្ដាប់បង្គាប់ព្រះ» ឬ «ស្ដាប់បង្គាប់» ឬ «គោរពកោតខ្លាចព្រះ»។
  • «ប្រាជ្ញា» អាចត្រូវបានបកប្រែដោយពាក្យ ឬឃ្លាដែលមានន័យថា «ការរស់នៅដោយប្រាជ្ញា» ឬ «ការរស់នៅសមរម្យ និងគោរពប្រតិបត្តិ» ឬ «ការវិនិច្ឆ័យល្អ»។
  • វាជាការល្អបំផុត ដើម្បីបកប្រែ «អ្នកប្រាជ្ញ» និង «ប្រាជ្ញា» តាមរបៀបដែលពួកគេមានលក្ខខណ្ឌខុសគ្នាពីពាក្យគន្លឹះផ្សេងទៀតដូចជា សុចរិត ឬការស្តាប់បង្គាប់។

អ្នកផ្សាយដំណឹងល្អ

«អ្នកផ្សាយដំណឹងល្អ» គឺជាមនុស្សដែលប្រាប់អ្នកដទៃពីដំណឹងល្អអំពីព្រះយេស៊ូគ្រិស្ត។

  • ន័យត្រង់នៃពាក្យថា «អ្នកផ្សាយដំណឹងល្អ» គឺជា «អ្នកដែលផ្សព្វផ្សាយដំណឹងល្អ»។
  • ព្រះយេស៊ូបានចាត់សាវករបស់ព្រះអង្គឲ្យផ្សាយដំណឹងល្អអំពីរបៀបនៃការមានចំណែកនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយទុកចិត្ដលើព្រះយេស៊ូ និងយញ្ញបូជារបស់របស់ព្រះអង្គសម្រាប់អំពើបាប។
  • គ្រិស្តបរិស័ទទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចែកចាយដំណឹងល្អនេះ។
  • គ្រិស្តបរិស័ទមួយចំនួនត្រូវបានប្រទានអំណោយទានខាងវិញ្ញាណពិសេស ដើម្បីផ្សាយដំណឹងល្អដល់អ្នកដទៃឲ្យមានប្រសិទ្ធភាព។ មនុស្សទាំងនេះ ត្រូវបានគេនិយាយថា មានអំណោយទាននៃការផ្សាយដំណឹងល្អ ហើយត្រូវបានគេហៅថា «អ្នកផ្សាយដំណឹងល្អ»។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «អ្នកផ្សាយដំណឹងល្អ» អាចបកប្រែថា «នរណាម្នាក់ដែលប្រកាសដំណេងល្អ» ឬ «គ្រូបង្រៀនដំណឹងល្អ» ឬ «អ្នកដែលប្រកាសដំណឹងល្អ»។

ឲ្យពរ មានពរ ព្រះពរ

«ឲ្យពរ» អ្នកណាម្នាក់ ឬអ្វីមួយមានន័យថា ធ្វើឲ្យអ្វីមួយល្អ ឬមានប្រយោជន៍ដល់អ្នកណាម្នាក់ ឬអ្វីមួយដែលបានទទួលព្រះពរ។

  • ការឲ្យពរអ្នកណាម្នាក់ អាចមានន័យថា បង្ហាញពីបំណងចិត្តវិជ្ជមាននិងអ្វីដែលមានអត្ថប្រយោជន៍ បានកើតឡើងដល់អ្នកនោះ។
  • នៅក្នុងសម័យព្រះគម្ពីរ ឪពុកជាអ្នកឲ្យពរជាផ្លុវការដល់បុត្រធីតារបស់គាត់។
  • នៅពេលមនុស្ស «ឲ្យពរ» ដល់ព្រះ ឬបង្ហាញពីបំណងចិត្តដែលថ្វាយព្រះពរដល់ព្រះ នេះមានន័យថា ពួកគេកំពុងសរសើរតម្កើងព្រះអង្គ។
  • ពាក្យថា «ពរ»​ ពេលខ្លះប្រើសម្រាប់ឧទ្ទិសថ្វាយអាហារទៅព្រះមុនពេលទទួលទានអាហារនោះ ឬអរគុណដល់ព្រះ និងសរសើរតម្កើងព្រះសម្រាប់អាហារដែលព្រះអង្គប្រទានឲ្យ។

// មតិខាងក្រោម៖ គឺជាការសំខាន់មិនកំណត់ ឬផ្តោតលើ ឬកំណត់ព្រំដែន ដោយអនុវត្តពាក្យដើម «ព្រះពរ»​ មានន័យច្រើន ឬពីសម្ភារដែលបរិបូរហូហៀរ ឬសុខភាពល្អខាងឯរូបកាយ។ ពិចារណាពីសេចក្តីបង្រៀនយ៉ាងទូលំទូលាយនៅក្នុងបទគម្ពីរអំពីសេចក្តីស្រឡាញ់ ព្រះគុណ និងសេចក្តីមេត្តារបស់ព្រះដែលមិនគ្រាន់តែមាននៅក្នុងសម័យបុរាណ ប៉ុន្តែ មាននៅពេលបច្ចុប្បន្ននេះផងដែរ។ ការយកព្រះទ័យទុកដាក់ ការការពារ និងព្រះវត្តមានរបស់ព្រះវិញ្ញាណនៃព្រះ។ ហើយសម្រាប់យើង ការថ្វាយព្រះពរដល់ព្រះ យើងអាចថ្វាយដល់ព្រះអង្គនូវការអរព្រះគុណ ការសរសើរ និងការយល់ដឹង ដែលយើងបានរៀន ហើយដើរតាម (ស្តាប់បង្កាប់) ព្រះអង្គ។

%សេចក្តីណែនាំនៃការបកប្រែ

  • «ឲ្យពរ» អាចប្រែថា «ផ្តល់ឲ្យយ៉ាងបរិបូរ» ឬ «ផ្តល់សេចក្តីសប្បុរស និងប្រោសប្រណីចំពោះ»។
  • «ព្រះជាម្ចាស់បាននាំព្រះពរយ៉ាងធំឲ្យដល់» អាចប្រែថា «ព្រះជាម្ចាស់បានប្រទានជាបរិបូរដល់»​ឬ «ព្រះជាម្ចាស់បានធ្វើឲ្យការល្អជាច្រើនបានកើតឡើងដល់»។
  • «ព្រះអង្គមានពរ» អាចប្រែថា «​ព្រះអង្គនឹងជាព្រះពរដ៏ធំ»​ ឬ «គាត់នឹងមានបទពិសោធន៍ជាមួយការល្អជាច្រើន» ឬ «ព្រះជាម្ចាស់នឹងធ្វើឲ្យគាត់បានចម្រុងចម្រើន»។
  • «មានពរហើយអស់អ្នកដែល» អាចប្រែថា «ជាការល្អដល់អស់អ្នកដែល»។
  • ឃ្លាដូចជា «សូមឲ្យព្រះអង្គបានប្រកបដោយព្រះពរ» អាចប្រែថា «សូមថ្វាយសិរីល្អដល់ព្រះ» ឬ «សរសើរព្រះអង្គ» ឬ «ទូលបង្គំសរសើរព្រះអង្គ»។
  • នៅក្នុងបរិបទដែលឲ្យពរដល់អាហារ ការនេះ អាចប្រែថា «អរគុណដល់ព្រះសម្រាប់អាហារ»​ ឬ «សរសើរព្រះ ដែលបានប្រទានអាហារដល់ពួកគេ» ឬ «ឧទ្ទិសអាហារថ្វាយព្រះដោយការសរសើរព្រះសម្រាប់អាហារនោះ។