ជំពូក ៦
1
កូនប្រុសៗរបស់ព្យាការីបាននិយាយទៅលោកអេលីសេថា៖ «កន្លែងដែលយើងបានរស់នៅជាមួយលោកតូចពេកសម្រាប់ពួកយើងទាំងអស់គ្នា។
2
សូមឲ្យយើងទៅទន្លេយ័រដាន់ ហើយសូមឲ្យគ្រប់គ្នាកាប់ដើមឈើនៅទីនោះ ហើយសូមឲ្យយើងសង់កន្លែងមួយនៅទីនោះជាកន្លែងដែលយើងអាចរស់នៅបាន»។ លោកអេលីសេឆ្លើយថា៖ «សូមទៅចុះ»។
3
មានម្នាក់ក្នុងចំណោមពួកគេនិយាយថា៖ «សូមលោកទៅជាមួយអ្នកបម្រើរបស់លោកផង»។ លោកអេលីសេឆ្លើយថា៖ «ខ្ញុំនឹងទៅ»។
4
ដូច្នេះ គាត់ក៏ទៅជាមួយពួកគេ ហើយនៅពេលដែលពួកគេត្រឡប់មកទន្លេយ័រដាន់វិញ ពួកគេក៏ចាប់ផ្តើមកាប់ដើមឈើ។
5
ប៉ុន្តែ នៅពេលដែលបុរសម្នាក់កំពុងកាប់ ផ្លែពូថៅរបស់គាត់ធ្លាក់ចូលទៅក្នុងទឹក លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ ពូថៅនេះខ្ញុំខ្ចីគេមក!»
6
ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់និយាយថា៖ «តើវាធ្លាក់នៅកន្លែងណា»? បុរសនោះបានចង្អុលប្រាប់លោកអេលីសេ។ បន្ទាប់មក លោកក៏កាត់ឈើមួយកំណាត់ បោះទៅក្នុងទឹក ហើយបានធ្វើឲ្យពូថៅនោះអណ្តែតឡើង។
7
លោកអេលីសេបានមានប្រសាសន៍ថា៖ «សូមស្រង់វាឡើង»។ ដូច្នេះ បុរសនោះបានលូកដៃ ហើយចាប់វាយកមក។
8
ឥឡូវនេះ ស្តេចស្រុកអារ៉ាមបានប្រកាសសង្គ្រាមជាមួយអ៊ីស្រាអែល។ ស្តេចបានព្រឹក្សាយោបល់ជាមួយអ្នកបម្រើរបស់ទ្រង់ថា៖ «ជំរំរបស់យើងនឹងនៅកន្លែងនោះ»។
9
ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់បានផ្ញើសារទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមប្រយ័ត្នកុំឆ្លងកាត់កន្លែងនោះឡើយ ព្រោះជនជាតិអារ៉ាមបានចុះមកទីនេះ»។
10
ស្តេចស្រុកអ៊ីស្រាអែលបានផ្ញើសារទៅកន្លែងដែលអ្នកបម្រើរបស់ព្រះអម្ចាស់បាននិយាយ និងបានព្រមានទ្រង់។ មួយលើកជាពីរលើក នៅពេលដែលស្តេចទៅទីនោះ ស្តេចក៏បានរួចពីបញ្ហា។
11
ស្តេចស្រុកអារ៉ាមខ្វល់ខ្វាយពីការព្រមាននេះ ហើយស្តេចបានកោះហៅអ្នកបម្រើរបស់ទ្រង់ដោយនិយាយទៅពួកគេថា៖ «ហេតុអ្វីអ្នកទាំងអស់គ្នាមិនប្រាប់យើងថាក្នុងចំណោមយើងមានម្នាក់ចូលដៃជាមួយស្តេចស្រុកអ៊ីស្រាអែល»?
12
ដូច្នេះ មានអ្នកបម្រើរបស់ស្តេចម្នាក់និយាយថា៖ «ទេព្រះករុណាជាចៅហ្វាយ ដោយសារលោកអេលីសេជាព្យាការីនៅក្នុងស្រុកអ៊ីស្រាអែលបានប្រាប់ស្តេចស្រុកអ៊ីស្រាអែលនូវពាក្យដែលព្រះករុណាបាននិយាយទៅក្នុងក្រឡាបន្ទំរបស់ព្រះអង្គផង!»
13
ស្តេចទូលថា៖ «ចូទៅរកមើលថាតើអេលីសេនៅឯណា ដូច្នេះយើងនឹងបញ្ជូនប្រុសៗទៅចាប់គាត់មក»។ គេបានទូលស្តេចថា៖ «បពិតព្រះករុណា គាត់នៅក្រុងដូថាន់»។
14
ដូច្នេះ ស្តេចបានបញ្ជូនមនុស្សទៅក្រុងដូថាន់ មានសេះ រទេះចម្បាំង ហើយពលទាហានជាច្រើន។ ពួកគេបានមកពេលយប់ ហើយឡោមព័ទ្ធក្រុង។
15
នៅពេលអ្នកបម្រើរបស់ព្រះអម្ចាស់បានក្រោកឡើងពីព្រលឹម ហើយចេញទៅក្រៅ ពេលនោះមានពលទាហានជាច្រើនជាមួយសេះ និងរទេះចម្បាំងនៅជុំវិញទីក្រុង។ អ្នកបម្រើរបស់លោកបាននិយាយទៅលោកថា៖ «លោកម្ចាស់អើយ តើយើងត្រូវធ្វើដូចម្តេច»?
16
លោកអេលីសេឆ្លើយថា៖ «កុំខ្លាចឡើយ ព្រោះអ្នកនៅខាងយើងច្រើនជាងអ្នកនៅជាមួយអ្នកទាំងនោះ»។
17
លោកអេលីសេបានអធិស្ឋាន ហើយនិយាយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំសុំឲ្យព្រះអង្គបើកភ្នែកអ្នកទាំងនេះឲ្យពួកគេមើលឃើញផង»។ បន្ទាប់មក ព្រះអម្ចាស់បានបើកភ្នែកអ្នកបម្រើ ហើយគាត់ក៏បានឃើញ។ នៅលើភ្នំពេញដោយសេះ និងរទេះភ្នើងជុំវិញលោកអេលីសេ!
18
នៅពេលដែលជនជាតិអារ៉ាមចុះមករកលោក លោកអេលីសេបានអធិស្ឋានទៅព្រះអម្ចាស់ថា៖ «ទូលបង្គំទូលសូមពីព្រះអង្គឲ្យពួកគេខ្វាក់ភ្នែកទៅ »។ ដូច្នេះព្រះអម្ចាស់ធ្វើឲ្យពួកគេខ្វាក់ភ្នែក ដូចដែលលោកអេលីសេបានស្នើរសុំ។
19
បន្ទាប់មក លោកអេលីសេបានប្រាប់ពួកអារ៉ាមថា៖ «មិនមែនផ្លូវនេះទេ ក៏មិនមែនទីក្រុងនេះដែរ។ សូមតាមខ្ញុំមក ខ្ញុំនឹងនាំអ្នកទៅរកមនុស្សដែលអ្នកស្វែងរក»។ ដូច្នេះ លោកបាននាំគេទៅស្រុកសាម៉ារី។
20
នៅពេលដែលពួកគេបានមកដល់ស្រុកសាម៉ារី លោកអេលីសេបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមបើកភ្នែកឲ្យអ្នកទាំងនេះមើលឃើញផង»។ ព្រះអម្ចាស់បានបើកភ្នែករបស់ពួកគេ ហើយពួកគេបានមើលឃើញ ហើយពួកគេដឹងថាពួកគេនៅកណ្តាលក្រុងសាម៉ារី។
21
ស្តេចស្រុកអ៊ីស្រាអែលបានមានរាជឱង្ការទៅលោកអេលីសេនៅពេលដែលព្រះអង្គឃើញពួកគេថា៖ លោកឪពុកអើយ តើខ្ញុំគួរតែសម្លាប់ពួកគេចោលឬ? តើខ្ញុំគួរតែសម្លាប់ពួកគេឬទេ?»
22
លោកអេលីសេឆ្លើយថា៖ «អ្នកមិនត្រូវសម្លាប់ពួកគេឡើយ។ តើព្រះករុណាគួរសម្លាប់ឈ្លើយសឹកដោយដាវ និងព្រួញឬ? សូមដាក់នំប័ុង និងទឹកនៅមុខពួកគេឲ្យពួកគេបរិភោគទៅ ហើយឲ្យពួកគេត្រឡប់ទៅចៅហ្វាយរបស់ពួកគេវិញចុះ»។
23
ដូច្នេះ ស្តេចបានរៀបចំអាហារជាច្រើនដល់ពួកគេ ហើយពួកគេបានរិភោគ និងផឹករួចហើយ ស្តេចបានឲ្យពួកគេចេញទៅ ហើយពួកគេក៏ត្រឡប់ទៅចៅហ្វាយរបស់ពួកគេវិញ។ ក្រុមទាហានទាំងនោះមិនបានត្រឡប់មកទឹកដីអ៊ីស្រាអែលវិញទេអស់រយៈពេលយ៉ាងយូរ។
24
ក្រោយពីនោះមក ព្រះបាទបេនហាដាដស្តេចស្រុកអារ៉ាមបានប្រមូលទ័ពទាំងអស់របស់ទ្រង់ មកវាយប្រហារស្រុកសាម៉ារី ហើយឡោមព័ទ្ធក្រុងនោះ។
25
ដូច្នេះ មានគ្រោះទុរ្ភិក្សមួយយ៉ាងធំនៅស្រុកសាម៉ារី។ ពួកគេព័ទ្ធក្រុងរហូតដល់ក្បាលលាមួយថ្លៃជាប្រាក់ប៉ែតសិបដួង ហើយអាចម៌ព្រាបមួយកំប៉ុងថ្លៃជាប្រាក់ប្រាំដួង។
26
នៅពេលដែលស្តេចស្រុកអ៊ីស្រាអែលបានឆ្លងកាត់ជញ្ជាំងក្រុង មានស្រីម្នាក់បានស្រែករកទ្រង់ថា៖ «ព្រះករុណាជួយនាងខ្ញុំផង»។
27
ស្តេចមានរាជឱង្ការថា៖ «បើព្រះអម្ចាស់មិនជួយអ្នកទេ តើឲ្យយើងជួយអ្នកម្តេចបាន? តើមានអ្វីមកពីស្រែ ឬពីកន្លែងគៀបទំពាំងបាយជូរ?»
28
ស្តេចមានរាជឱង្ការបន្តទៀតថា៖ «តើអ្នកមានបញ្ហាអ្វី»? នាងឆ្លើយថា៖ «ស្ត្រីនេះនិយាយមកទូលបង្គំថា៖ «សូមឲ្យកូនរបស់នាងមក យើងនឹងស៊ីវានៅថ្ងៃនេះ ហើយយើងនឹងស៊ីកូនរបស់ខ្ញុំនៅថ្ងៃស្អែក»។
29
ដូច្នេះ យើងបានស្ងោរកូនរបស់ខ្ញុំ ហើយស៊ីវាទៅ ហើយថ្ងៃបន្ទាប់ទូលបង្គំបាននិយាយទៅនាងថា៖ «សូមឲ្យកូនរបស់នាងមកយើងនឹងស៊ីវា ប៉ុន្តែ នាងបានលាក់កូនរបស់នាងទុក»។
30
ដូច្នេះ នៅពេលដែលស្តេចបានឮពាក្យរបស់ស្ត្រីនេះ ស្តេចបានហែកព្រះភូសា (ឥឡូវនេះ ស្តេចបានដើរឆ្លងកាត់ជញ្ជាំងក្រុង) ហើយមនុស្សម្នារបានឃើញថា ស្តេចបានស្លៀកបាវ។
31
បន្ទាប់មក ស្តេចទូលថា៖ «សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះទូលបង្គំ និងលើសពីនេះទៅទៀតចុះ បើក្បាលរបស់លោកអេលីសេជាកូនរបស់សាផាតនៅលើក្បាលរបស់គាត់នៅថ្ងៃនេះ»។
32
ប៉ុន្តែ លោកអេលីសេបានអង្គុយនៅក្នុងផ្ទះរបស់លោក ហើយមានពួកចាស់ទុំបានអង្គុយជាមួយគាត់ដែរ។ ស្តេចបានបញ្ជូនមនុស្សទៅជួបគាត់ ប៉ុន្តែ នៅពេលដែលអ្នកនាំសារបានមកជួបលោកអេលីសេ លោកបាននិយាយជាមួយពួកចាស់ទុំថា៖ «ឃើញទេ កូនប្រុសរបស់អូផាជាឃាតករបានឲ្យគេមកយកក្បាលខ្ញុំទៅហើយ? មើល នៅពេលអ្នកនាំសារមកដល់ សូមបិតទ្វារ ហើយទប់ទ្វារកុំឲ្យគេចូលបាន។ បើសិន ជាគ្មានសម្លេងជើងរបស់ចៅហ្វាយរបស់គេនៅពីក្រោយគេទេនោះ»?
33
ក្នុងពេលដែលលោកកំពុងតែនិយាយជាមួយពួកគេនៅឡើយ អ្នកនាំសារបានមកជួបលោក។ ស្តេចមានរាជឱង្ការថា៖ «បញ្ហានេះមកពីព្រះអម្ចាស់។ តើហេតុអ្វីយើងត្រូវចាំព្រះអម្ចាស់តទៅទៀត?»